“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។”
បងប្អូនអ្នកមានជំនឿទាំងឡាយ! នៅក្នុងខុតបះមុនៗ យើងបានបកស្រាយរួចមកហើយអំពីទម្រង់ខ្លះៗនៃភាពជ្រុលនិយមចំពោះផ្នូរ ដែលរីករាលដាលនៅក្នុងប្រទេសមូស្លីមមួយចំនួន។
ថ្ងៃនេះយើងនឹងនិយាយអំពី «ការស្វែងរកពើរកាត់ដែលត្រឹមត្រូវតាមច្បាប់សាសនា», ហើយនៅក្នុងខុតបះសប្តាហ៍ក្រោយ យើងនឹងនិយាយអំពីការស្វែងរកពើរកាត់ដែលត្រូវបានហាមឃាត់។
ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! «អាល់-ពើរកាត់»(សិរីសួស្តី) គឺភាពសម្បូរបែបនៃសេចក្តីល្អ និងភាពស្ថិតស្ថេររបស់វា។ គេតែងនិយាយថា៖ "បុរសម្នាក់មាន ពើរកាត់" មានន័យថា គាត់មានសេចក្តីល្អ និងផ្តល់ផលប្រយោជន៍ច្រើនដល់អ្នកដទៃ។ ហើយអល់ឡោះបានពណ៌នាគម្ពីរអាល់គួអានថាជា "គម្ពីរដែលមានពើរកាត់" ដោយសារតែសេចក្តីល្អ និងផលប្រយោជន៍ដ៏ច្រើនរបស់វា និងភាពស្ថិតស្ថេរនៃសេចក្តីល្អនោះនៅក្នុងវា។
រីឯ «អាត់-តាបាររ៉ុគ» គឺការស្វែងរក និងការប៉ងចង់បានពើរកាត់។
ប្រភពនៃពើរកាត់ គឺអល់ឡោះតែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់។ ទ្រង់គឺជាអ្នកបង្កើតវា និងជាអ្នកផ្តល់វា។ ដូចដែល "រ៉ីហ្សគី"(របស់ហូបចុក/លាភសក្ការៈ), ជ័យជម្នះ, និងសុខភាពល្អ គឺមកពីអល់ឡោះតែមួយគត់ ហើយទ្រង់គឺជាអ្នកបង្កើតនិងផ្តល់វា។ ដូច្នោះហើយ "ពើរកាត់" ក៏ដូចគ្នាដែរ អ្នកផ្តល់វាគឺអល់ឡោះតែមួយគត់។
ព្យាការី ﷺ បានបញ្ជាក់រឿងនេះនៅក្នុងការធ្វើដំណើរមួយរបស់គាត់ ដើម្បីកុំឲ្យមនុស្សគិតថា ព្យាការី × គឺជាអ្នកដែលនាំមកនូវពើរកាត់(ដោយខ្លួនគាត់ផ្ទាល់)។
ពី សាលីម ប៊ីន អាប៊ី អាល់-ចាដ ពី ចាបៀរ ÷ ថា៖ «មានថ្ងៃមួយ ទឹកមានចំនួនតិចតួចសម្រាប់មូស្លីម(ក្នុងការធ្វើដំណើរ), ព្យាការី ﷺ ក៏មានប្រសាសន៍ថា៖ «ចូរស្វែងរកទឹកដែលនៅសល់(បាតធុង)មក»។ ពួកគេក៏យកធុងទឹកដែលមានទឹកបន្តិចមក។ គាត់ក៏ដាក់ដៃចូលទៅក្នុងធុងនោះ រួចពោលថា៖
> حَيَّ عَلَى الطَّهُورِ الْمُبَارَكِ، وَالْبَرَكَةُ مِنَ اللَّهِ < [رواه البخاري (3579)، والترمذي والنسائي وأحمد]
«ចូរមកយកទឹកស្អាតដែលមានពើរកាត់នេះចុះ, ហើយពើរកាត់គឺមកពីអល់ឡោះ»។
(ចាបៀរ និយាយថា): ខ្ញុំបានឃើញទឹកចេញមកពីចន្លោះម្រាមដៃអ្នកនាំសាររបស់អល់ឡោះ ﷺ»។
ដូច្នេះ ប្រសិនបើយើងដឹងច្បាស់ថា ពើរកាត់ គឺមកពីអល់ឡោះតែមួយគត់, នោះមានន័យថា ការស្វែងរក និងចង់បានពើរកាត់ពីអ្នកផ្សេងក្រៅពីអល់ឡោះ ត្រូវបានចាត់ទុកថាជា ស្ហ៊ីរិក នៅក្នុងការឌូអា, មិនថាអ្នកដែលត្រូវបានគេសុំនោះ ជាមនុស្សរស់ ឬស្លាប់, ជាព្យាការី ឬជនសឡេះ, ឬទាបជាងនោះ, ជាសត្វមានជីវិត ឬវត្ថុគ្មានជីវិតក៏ដោយ។ អ្វីដែលត្រឹមត្រូវតាមច្បាប់សាសនា គឺការសុំពើរកាត់ពីអល់ឡោះតែមួយគត់។
បងប្អូនអ្នកមានជំនឿទាំងឡាយ! ការស្វែងរកពើរកាត់ មានប្រភេទដែលត្រឹមត្រូវតាមច្បាប់អ៊ីស្លាម និងប្រភេទដែលហាមឃាត់។
ការស្វែងរកពើរកាត់ដែលត្រឹមត្រូវ មាននៅក្នុង ៥ យ៉ាង៖ នៅក្នុង ពាក្យសម្ដី, ទង្វើ, ទីកន្លែង, ពេលវេលា, និង បុគ្គល។
1. ការស្វែងរកពើរកាត់តាមរយៈពាក្យសម្ដី៖ ដូចជាការរំលឹកអល់ឡោះ(ហ្សីកៀរ), ការសូត្រគម្ពីរគួរអាន, និងការបួងសួង។
ពើរកាត់នៃរឿងទាំងនេះ គឺតាមរយៈអ្វីដែលអល់ឡោះបានកំណត់នៅក្នុងការរំលឹកនិងការបួងសួងដល់ទ្រង់ ដូចជាផលបុណ្យ, ការព្យាបាលពីជំងឺផ្លូវកាយនិងផ្លូវចិត្ត, ការការពារពីស្ហៃតន, និងការទទួលបានផលប្រយោជន៍សាសនានិងលោកិយ, និងអ្វីផ្សេងទៀតពីផលប្រយោជន៍នៃការរំលឹកអល់ឡោះ( )។
2. ការស្វែងរកពើរកាត់តាមរយៈទង្វើ៖ ដូចជាការសឡាតជាក្រុម(ចាម៉ាអះ), ការធ្វើហាជ្ជ, ការធ្វើជីហាទ (ការតស៊ូក្នុងផ្លូវអល់ឡោះ), ការស្វែងរកចំណេះដឹង, និងអ្វីផ្សេងទៀត។ ពើរកាត់របស់វាទទួលបានតាមរយៈផលបុណ្យ និងការអភ័យទោសបាបកម្ម ដែលកើតចេញពីការអនុវត្តទង្វើទាំងនោះ និងការគោរពសក្ការៈចំពោះអល់ឡោះដោយការយល់ដឹង។
3. ការស្វែងរកពើរកាត់តាមរយៈទីកន្លែង៖ គឺដោយការដែលអល់ឡោះបានកំណត់ទីកន្លែងមួយចំនួនឲ្យមានពើរកាត់បន្ថែម ដូចជា ម៉ាស្ជិត ជាទូទៅ។ ពើរកាត់របស់វាគឺការដែលអល់ឡោះបានកំណត់ឲ្យការសឡាតនៅក្នុងនោះ ទទួលបានផលបុណ្យ និងការឆ្លើយតបចំពោះការបួងសួង។
និង ម៉ាស្ជិតទាំងបី (ម៉ាស្ជិត អាល់-ហារ៉ម, ម៉ាស្ជិត ព្យាការី, ម៉ាស្ជិត អាល់-អាក់សា) ជាពិសេស ដែលអល់ឡោះបានកំណត់ឲ្យការសឡាតនៅក្នុងនោះមានផលបុណ្យគុណជាច្រើនដង។
ក្នុងចំណោមទីកន្លែងដែលមានពើរកាត់ផងដែរ គឺ ម៉ាក្កះ ដែលព្យាការី × បានមានប្រសាសន៍អំពីវាថា៖
> وَاللَّهِ إِنَّكِ لَخَيْرُ أَرْضِ اللَّهِ وَأَحَبُّ أَرْضِ اللَّهِ إِلَى اللَّهِ، وَلَوْلَا أَنِّي أُخْرِجْتُ مِنْكِ مَا خَرَجْتُ <
«ស្បថនឹងអល់ឡោះ! ពិតប្រាកដណាស់ អ្នក(ទឹកដីម៉ាក្កះ) គឺជាទឹកដីរបស់អល់ឡោះដែលល្អបំផុត និងជាទឹកដីរបស់អល់ឡោះដែលជាទីស្រឡាញ់បំផុតចំពោះអល់ឡោះ។ ប្រសិនបើខ្ញុំមិនត្រូវបានគេបង្ខំឲ្យចេញពីអ្នកទេ នោះខ្ញុំក៏នឹងមិនចាកចេញដែរ»( )។
ពើរកាត់របស់វាកើតឡើងតាមរយៈការគុណផលបុណ្យសម្រាប់អ្នកគោរពសក្ការៈនៅក្នុងនោះ។ ការសឡាតមួយដងនៅក្នុងនោះ គឺប្រសើរជាង ១០០,០០០ ដងនៃការសឡាតនៅកន្លែងផ្សេងទៀត។
ក្នុងចំណោមទីកន្លែងដែលមានពើរកាត់ផងដែរ គឺ ម៉ាឌីណះ របស់ព្យាការី។ អល់ឡោះបានកំណត់វាឲ្យមានពើរកាត់បន្ថែម។ រាយករណ៍ពី ស៊ុហ្វយ៉ាន ប៊ីន អាប៊ី ហ្ស៊ូហៃរ ÷ ថាខ្ញុំបានឮ អ្នកនាំសាររបស់អល់ឡោះ ﷺ មានប្រសាសន៍ថា៖
> تُفْتَحُ الْيَمَنُ، فَيَأْتِي قَوْمٌ يَبُسُّونَ، فَيَتَحَمَّلُونَ بِأَهْلِيهِمْ وَمَنْ أَطَاعَهُمْ، وَالْمَدِينَةُ خَيْرٌ لَهُمْ لَوْ كَانُوا يَعْلَمُونَ. وَتُفْتَحُ الشَّامُ، فَيَأْتِي قَوْمٌ يَبُسُّونَ، فَيَتَحَمَّلُونَ بِأَهْلِيهِمْ وَمَنْ أَطَاعَهُمْ، وَالْمَدِينَةُ خَيْرٌ لَهُمْ لَوْ كَانُوا يَعْلَمُونَ. وَتُفْتَحُ الْعِرَاقُ، فَيَأْتِي قَوْمٌ يَبُسُّونَ، فَيَتَحَمَّلُونَ بِأَهْلِيهِمْ وَمَنْ أَطَاعَهُمْ، وَالْمَدِينَةُ خَيْرٌ لَهُمْ لَوْ كَانُوا يَعْلَمُونَ<
«យេម៉ែននឹងត្រូវបានបើក (សញ្ជ័យ) ហើយក្រុមមនុស្សនឹងមកដល់ដោយជំរុញសត្វពាហនៈរបស់ពួកគេ( )។ ពួកគេនឹងនាំយកក្រុមគ្រួសាររបស់ពួកគេ និងអ្នកដែលគោរពតាមពួកគេ (ចាកចេញពីម៉ាឌីណះទៅយេម៉ែន)។ ប៉ុន្តែ ម៉ាឌីណះ គឺប្រសើរជាងសម្រាប់ពួកគេ ប្រសិនបើពួកគេបានដឹង។ ហើយ អាល់-ស្ហាម នឹងត្រូវបានបើក ហើយក្រុមមនុស្សនឹងមកដល់... ប៉ុន្តែ ម៉ាឌីណះ គឺប្រសើរជាងសម្រាប់ពួកគេប្រសិនបើពួកគេបានដឹង។ ហើយ អ៊ីរ៉ាក់ នឹងត្រូវបានបើក ហើយក្រុមមនុស្សនឹងមកដល់... ប៉ុន្តែ ម៉ាឌីណះ គឺប្រសើរជាងសម្រាប់ពួកគេ ប្រសិនបើពួកគេបានដឹង»( )។
ក្នុងចំណោមទីកន្លែងដែលមានពើរកាត់ផងដែរ គឺ អាល់-ស្ហាម។ ព្យាការី × បានមានប្រសាសន៍ថា៖ «طُوبَى لِلشَّامِ» (សេចក្តីល្អ/ជោគជ័យ សម្រាប់ស្រុកស្ហាម)។ គេសួរថា៖ ហេតុអ្វីទៅ ឱអ្នកនាំសាររបស់អល់ឡោះ? គាត់ឆ្លើយថា៖> لِأَنَّ مَلَائِكَةَ الرَّحْمَنِ بَاسِطَةٌ أَجْنِحَتَهَا عَلَيْهِ < «ពីព្រោះម៉ាឡាអ៊ីកាត់(ទេវតា)របស់ ម្ចាស់ដ៏មហាសប្បុរស(អល់ឡោះ) កំពុងលាតស្លាបរបស់ពួកគេគ្របដណ្តប់ពីលើវា»( )។ និងបន្ទូលរបស់អល់ឡោះ៖
ﵟسُبۡحَٰنَ ٱلَّذِيٓ أَسۡرَىٰ بِعَبۡدِهِۦ لَيۡلٗا مِّنَ ٱلۡمَسۡجِدِ ٱلۡحَرَامِ إِلَى ٱلۡمَسۡجِدِ ٱلۡأَقۡصَا ٱلَّذِي بَٰرَكۡنَا حَوۡلَهُۥﵞ ﵝالإِسۡرَاء : ﵑﵜ
“អល់ឡោះមហាស្អាតស្អំដែលបានឲ្យខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ធ្វើដំណើរនាពេលយប់ចេញពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ)ទៅកាន់ម៉ាស្ជិទអាល់អឹកសរ(ក្រុងយេរូសាឡឹម) ដែលយើង(អល់ឡោះ)បានប្រទានពរជ័យនៅជុំវិញវា(ម៉ាស្ជិទអាល់អឹកសរ)”
ហើយតំបន់ អាល់-ស្ហាម គឺជាអ្វីដែលនៅជុំវិញ អាល់-អាក់សា។
ដូច្នេះ អ្នកណាដែលរស់នៅ ម៉ាឌីណះ ឬ ម៉ាក្កះ ឬ អាល់-ស្ហាម ដោយស្វែងរកនូវអ្វីដែលអល់ឡោះបានកំណត់នៅក្នុងទីកន្លែងទាំងនោះ ដូចជាភាពសម្បូរបែបនៃលាភសក្ការៈ ឬការការពារពី "ហ្វិតណះ" (ភាពវឹកវរ/ការសាកល្បង) នោះគាត់សង្ឃឹមថានឹងទទួលបាននូវអ្វីដែលគាត់ចង់បាន។
នេះគឺជាលក្ខណៈនៃ ការស្វែងរក បារកះ តាមច្បាប់សាសនា ចំពោះទីកន្លែងទាំងនោះ។
បងប្អូនមូស្លីមទាំងឡាយ! ក្នុងចំណោមការធ្វើ ការស្វែងរកពើរកាត់ ចំពោះទីកន្លែង ក៏មាន ការស្វែងរកពើរកាត់ ដែលជា "ប៊ីទអះ" និងជា "ស្ហីរិក" ផងដែរ។ ដូចជាការស្វែងរកពើរកាត់ ពីផ្នូរ និងជញ្ជាំងនៃសំណង់ដែលសាងសង់លើវា និងបង្អួចរបស់វា និងអ្វីផ្សេងទៀត។
នេះគឺជាអំពើអាក្រក់ដ៏ធំធេង។ ការទៅសម្ងំនៅផ្នូរ និងការត្រដុសនឹងវា និងការថើបវា និងការបួងសួងនៅទីនោះ គឺជាប្រភពដើមនៃ ស្ហីរិក និងការគោរពរូបសំណាក។ ហេតុនេះហើយ បានជាព្យាការី × បានពោលថា៖
> اللَّهُمَّ لَا تَجْعَلْ قَبْرِي وَثَنًا، لَعَنَ اللَّهُ قَوْمًا اتَّخَذُوا قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ <
«ឱអល់ឡោះ! សូមកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបសំណាកឡើយ។ អល់ឡោះដាក់បណ្ដាសាដល់ក្រុមមនុស្សដែលយកផ្នូរព្យាការីរបស់ពួកគេធ្វើជាម៉ាស្ជិត។( )»
ប្រសិនបើការស្វែងរកពើរកាត់(ដោយការត្រដុស/ថើបផ្នូរ) ជារឿងល្អ ម្ល៉េះសម ព្យាការីបានចង្អុលបង្ហាញវាហើយ ព្រោះគាត់គឺជាអ្នកដែលប្រៀនប្រដៅសត្វលោកបានល្អបំផុត។ ហើយម្ល៉េះសម សាហាបះ ធ្វើវាចំពោះផ្នូររបស់គាត់ហើយ។ ប៉ុន្តែអ្វីដែលយើងឃើញ គឺការ ឯកភាពគ្នា របស់សាហាបះ ថាទង្វើបែបនោះគឺជា ប៊ិទអះ។
ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ!
4. ការស្វែងរកពើរកាត់តាមពេលវេលា៖ គឺនៅពេលវេលាដែលសាសនាបានបញ្ជាក់ថាមានពើរកាត់នៅក្នុងនោះ, ដូចជា ខែរ៉ម៉ាឌន, ១០ថ្ងៃដំបូងនៃខែ ហ្សុលហិជ្ជះ , និងថ្ងៃអាស្ហូរ៉។
ការស្វែងរកពើរកាត់នៅពេលនោះ គឺធ្វើឡើងដោយការប្រឹងប្រែងធ្វើអំពើកុសល ដែលអល់ឡោះបានជំរុញឱ្យធ្វើ ដូចជា ការបួស , ការសូត្រគម្ពីរគួរអាន, ការសឡាត, និងការបរិច្ចាគជាដើម ដើម្បីទទួលបានផលបុណ្យដ៏ច្រើនមហិមាដែលអល់ឡោះបានសន្យា។
بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ.
الخطبة الثانية
الْحَمْدُ لِلَّهِ وَحْدَهُ، وَالصَّلَاةُ وَالسَّلَامُ عَلَى مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ، فاتقوا الله عباد الله،
ចូរពួកអ្នកកោតខ្លាចអល់ឡោះ ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ!
ហើយចូរដឹងថា
5. ការស្វែងរកពើរកាត់តាមរយៈបុគ្គល៖ ការស្វែងរកពើរកាត់ពីបុគ្គល ឬរាងកាយ ចែកជាពីរប្រភេទ៖ ប្រភេទដែលអនុញ្ញាត និងប្រភេទដែលហាមឃាត់។
ក. ប្រភេទដែលអនុញ្ញាត៖ គឺការស្វែងរកពើរកាត់ពីអ្វីដែល ដាច់ចេញពី ឬជាប់នឹងរាងកាយរបស់ព្យាការី × ជាពិសេស។
ដូចជា៖ ញើសរបស់គាត់, សក់របស់គាត់, ទឹកមាត់របស់គាត់, ស្លេស្មរបស់គាត់ , និងទឹកដែលសល់ពីវូឌូ(ការជម្រះសម្អាតមុនពេលថ្វាយបង្គំ)របស់គាត់។ អល់ឡោះបានធ្វើឲ្យមាន "ពើរកាត់"(សិរីសួស្តី)នៅក្នុងរបស់ទាំងអស់នេះ។ ដូច្នេះ គេអាចសុំពើរកាត់ជាមួយនឹងវត្ថុទាំងនេះ និងអាចយកវាមកព្យាបាលជំងឺបាន។
រីឯការសុំពើរកាត់ចំពោះរបស់ផ្សេងទៀតក្រៅពីនេះ ដូចជារបស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់គាត់(ដែលមិនជាប់នឹងរាងកាយ) ដូចជាជញ្ជាំងបន្ទប់របស់គាត់ និងអ្វីផ្សេងទៀត នោះគឺជា "ប៊ីទអះ"។
ខ. ប្រភេទដែលហាមឃាត់៖ គឺការសុំពើរកាត់ពីបុគ្គលផ្សេងទៀតក្រៅពីព្យាការី ×។ ដោយសារតែមិនមានភស្តុតាងណាមួយបញ្ជាក់ថាមាន "ពើរកាត់" នៅក្នុងរាងកាយរបស់បុគ្គលណាផ្សេងក្រៅពីព្យាការី។ ដូច្នេះ ការស្វែងរកពើរកាត់ ចំពោះរាងកាយរបស់ជនផ្សេងទៀត មិនថាជាសហាបះ ឬអ្នកដែលមានឋានៈទាបជាងពួកគេ គឺជា "ប៊ីទអះ" ដែលត្រូវតែជៀសវាង។
• ឧទាហរណ៍នៃការស្វែងរកពើរកាត់ពីរាងកាយរបស់ព្យាការី ×៖
1. ការស្វែងរកពើរកាត់ពី ទឹកមាត់ដ៏ថ្លៃថ្លារបស់គាត់។ ភស្តុតាងគឺ៖ អាលី × បានឈឺភ្នែក។ ព្យាការី × បានហៅគាត់មក រួចស្ដោះទឹកមាត់(តិចៗ) ដាក់ភ្នែករបស់គាត់ ហើយគាត់ក៏ជាសះស្បើយដោយការអនុញ្ញាតរបស់អល់ឡោះ។( )
2. ការស្វែងរកពើរកាត់ពី ញើសរបស់គាត់។ ភស្តុតាងគឺនៅក្នុង "សហេសពូខរី" ពី អាណាស់ ថា អ៊ុម្មូ ស៊ូឡៃម ធ្លាប់បានក្រាលកម្រាលស្បែកមួយឲ្យព្យាការី × គេងថ្ងៃនៅផ្ទះនាង។ នៅពេលដែលព្យាការីគេងលក់ នាងបានយកញើស និងសក់របស់គាត់ មកដាក់ក្នុងដបមួយ រួចលាយវាជាមួយទឹកអប់។ នៅពេលដែល អាណាស់ ប៊ីន ម៉ាលីក ជិតស្លាប់ គាត់បានផ្តាំឲ្យគេយកទឹកអប់នោះ មកលាយក្នុង "ហាណូត" ( )របស់គាត់។ ដូច្នេះ គេក៏បានធ្វើតាមបណ្តាំរបស់គាត់។( )
3. ការស្វែងរកពើរកាត់ តាមរយៈ ស្លេស្ម និងទឹកដែលសល់ពី វូឌូ របស់គាត់។ ភស្តុតាងគឺរឿងរ៉ាវនៃសន្ធិសញ្ញា ហ៊ូដៃប៊ីយ៉ះ។ អាល់-មីសវ៉ារ ប៊ីន ម៉ាករ៉ាម៉ះ និង ម៉ាវ៉ាន់ បាននិយាយថា៖ «អល់ឡោះជាសាក្សី! អ្នកនាំសាររបស់អល់ឡោះ × មិនដែលស្ដោះស្លេស្មឡើយ លើកលែងតែវាធ្លាក់ទៅក្នុងដៃរបស់បុរសម្នាក់ក្នុងចំណោមពួកគេ(សហាបះ) ហើយគាត់បានយកវាមកត្រដុសលើមុខ និងស្បែករបស់គាត់។ ហើយនៅពេលដែលគាត់បញ្ជាពួកគេ ពួកគេប្រញាប់ធ្វើតាម។ ហើយនៅពេលដែលគាត់យកវូឌុ ពួកគេស្ទើរតែវាយតប់គ្នាដើម្បីដណ្តើមយកទឹកដែលសល់ពី វូឌូរបស់គាត់» ( )។
4. ការស្វែងរកពើរកាត់ តាមរយៈ ដៃដ៏ថ្លៃថ្លា របស់គាត់។ ភស្តុតាងគឺ៖ «ព្យាការី × ធ្លាប់ផ្លុំ(ផ្លុំដោយមានទឹកមាត់តិចៗ) លើខ្លួនគាត់ក្នុងជំងឺដែលគាត់បានស្លាប់ ដោយសូត្រ "អាល់-មូអាវវីហ្សាត"(ពីគម្ពីរគួរអាន)។ នៅពេលដែលគាត់ធ្ងន់ធ្ងរ អាអ៊ីស្ហះ ’ ធ្លាប់ផ្លុំឲ្យគាត់ និងយកដៃរបស់គាត់មកត្រដុសលើខ្លួនរបស់គាត់ ដើម្បីសុំពើរកាត់ពីដៃនោះ» ( )។
5. ដោយសារតែដៃរបស់ព្យាការី × មានពើរកាត់ សហាបះក៏បានធ្វើតាបារ៉ុកចំពោះ អាហារដែលសល់ ពីគាត់ផងដែរ ព្រោះវាបានប៉ះនឹងដៃរបស់គាត់។
អាប៊ូ អៃយូប អាល់-អាន់សារី ÷ ធ្លាប់តាមដានកន្លែងម្រាមដៃរបស់ព្យាការីនៅលើអាហារ ហើយញ៉ាំពីកន្លែងនោះ។ គាត់បាននិយាយថា៖ «ឱអ្នកនាំសាររបស់អល់ឡោះ! លោកធ្លាប់ផ្ញើអាហារមកឲ្យខ្ញុំ ហើយខ្ញុំមើលទៅវា។ នៅពេលដែលខ្ញុំឃើញស្នាមម្រាមដៃរបស់លោក ខ្ញុំក៏ដាក់ដៃរបស់ខ្ញុំត្រង់កន្លែងនោះ»( )។
ទាំងនេះគឺជាទម្រង់ទាំងប្រាំ នៃការស្វែងរកពើរកាត់ ដែលត្រឹមត្រូវតាមច្បាប់សាសនាចំពោះអ្វីដែលជាប់នឹងរាងកាយដ៏ថ្លៃថ្លារបស់ព្យាការី ×។ ប៉ុន្តែ ទម្រង់ទាំងនេះបានបញ្ចប់ទៅហើយជាមួយនឹងការស្លាប់របស់គាត់ ដោយសារតែវត្ថុទាំងនោះលែងមានទៀតហើយ។