الخطبة الأولى
إِنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُوْرِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.
ﵟيَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ حَقَّ تُقَاتِهِۦ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسۡلِمُونَ ١٠٢ﵞ
ﵟيَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمُ ٱلَّذِي خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ وَخَلَقَ مِنۡهَا زَوۡجَهَا وَبَثَّ مِنۡهُمَا رِجَالٗا كَثِيرٗا وَنِسَآءٗۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِي تَسَآءَلُونَ بِهِۦ وَٱلۡأَرۡحَامَۚ إِنَّ ٱللَّهَ كَانَ عَلَيۡكُمۡ رَقِيبٗا ١ ﵞ
ﵟيَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَقُولُواْ قَوۡلٗا سَدِيدٗا ٧٠ يُصۡلِحۡ لَكُمۡ أَعۡمَٰلَكُمۡ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ فَقَدۡ فَازَ فَوۡزًا عَظِيمًا ٧١ﵞ
أَمَّا بَعْدُ، فَإِنَّ أَصْدَقَ الحَدِيثِ كِتَابُ اللَّهِ، وَأَحْسَنَ الهَدْيِ هَدْيُ مُحَمَّدٍ، وَشَرَّ الأُمُورِ مُحْدَثَاتُهَا، وَكُلُّ مُحْدَثَةٍ بِدْعَةٌ، وَكُلُّ بِدْعَةٍ ضَلَالَةٌ، وَكُلُّ ضَلَالَةٍ فِي النَّارِ.
ច្បាប់សាសនាអ៊ីស្លាមគឺគ្របដណ្តប់លើភាវៈទាំងពីរ
ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
ហើយចូរដឹងថា ពិតណាស់ ច្បាប់សាសនាអ៊ីស្លាមគឺគ្របដណ្តប់លើភាវៈទាំងពីរ គឺមនុស្សនិងជីន រហូតដល់ថ្ងៃបរលោក។ ទ្រង់បានមានបន្ទូលទៅកាន់ព្យាការីរបស់ទ្រង់ថា៖
ﵟقُلۡ يَٰٓأَيُّهَا ٱلنَّاسُ إِنِّي رَسُولُ ٱللَّهِ إِلَيۡكُمۡ جَمِيعًاﵞ ﵝالأَعۡرَاف : ﵘﵕﵑﵜ
“ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា”
ហើយពាក្យ «الناس» គឺរួមបញ្ចូលទាំងមនុស្សនិងជីន។
ណាពី ﷺ មានប្រសាសន៍ថា៖
> أُعْطِيتُ خَمْسًا لَمْ يُعْطَهُنَّ أَحَدٌ قَبْلِي <
«ខ្ញុំត្រូវបានគេផ្ដល់របស់ប្រាំយ៉ាង ដែលគ្មាននរណាម្នាក់ត្រូវបានគេផ្ដល់ឱ្យពីមុនខ្ញុំឡើយ»
រួចគាត់រៀបរាប់ក្នុងនោះថា៖
> وَكَانَ النَّبِيُّ يُبْعَثُ إِلَى قَوْمِهِ خَاصَّةً، وَبُعِثْتُ إِلَى النَّاسِ عَامَّةً < [رواه البخاري]
“គ្រប់ព្យាការីទាំងអស់ត្រូវបានគេបញ្ជូនទៅកាន់ក្រុមរបស់ខ្លួនតែប៉ុណ្ណោះ។ រីឯខ្ញុំ ត្រូវបានគេបញ្ជូនទៅកាន់មនុស្សជាតិទាំងអស់។»
អល់ឡោះបានយកកិច្ចសន្យាពីបណ្តាព្យាការីទាំងអស់ ឱ្យដើរតាមព្យាការី ﷺ ប្រសិនបើពួកគេបានរស់នៅទាន់សម័យកាលរបស់លោក និងឱ្យចូលនៅក្នុងច្បាប់សាសនារបស់លោក
ឱបណ្តាអ្នកមានជំនឿ! ពិតប្រាកដណាស់ អល់ឡោះបានយកកិច្ចសន្យាពីបណ្តាព្យាការីទាំងអស់ថា ប្រសិនបើពួកគេបានរស់នៅទាន់សម័យកាលរបស់ព្យាការី មូហាំម៉ាត់ ﷺ ពួកគេត្រូវតែដើរតាមច្បាប់សាសនារបស់លោកនិងជួយជ្រោមជ្រែងលោក។ ទ្រង់បានមានបន្ទូលថា៖
ﵟوَإِذۡ أَخَذَ ٱللَّهُ مِيثَٰقَ ٱلنَّبِيِّـۧنَ لَمَآ ءَاتَيۡتُكُم مِّن كِتَٰبٖ وَحِكۡمَةٖ ثُمَّ جَآءَكُمۡ رَسُولٞ مُّصَدِّقٞ لِّمَا مَعَكُمۡ لَتُؤۡمِنُنَّ بِهِۦ وَلَتَنصُرُنَّهُۥۚ قَالَ ءَأَقۡرَرۡتُمۡ وَأَخَذۡتُمۡ عَلَىٰ ذَٰلِكُمۡ إِصۡرِيۖ قَالُوٓاْ أَقۡرَرۡنَاۚ قَالَ فَٱشۡهَدُواْ وَأَنَا۠ مَعَكُم مِّنَ ٱلشَّٰهِدِينَ ٨١ فَمَن تَوَلَّىٰ بَعۡدَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ ٨٢ أَفَغَيۡرَ دِينِ ٱللَّهِ يَبۡغُونَ وَلَهُۥٓ أَسۡلَمَ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ طَوۡعٗا وَكَرۡهٗا وَإِلَيۡهِ يُرۡجَعُونَ ٨٣ﵞ ﵝآل عِمۡرَان : ﵑﵘ - ﵓﵘﵜ
“(81)ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអល់ឡោះបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបណ្ដាព្យាការីទាំងឡាយថា៖ ទោះបីជាយើងបានប្រទានដល់ពួកអ្នកនូវគម្ពីរ និងគតិបណ្ឌិត បន្ទាប់មក មានអ្នកនាំសារម្នាក់(គឺព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃអ្វី(គម្ពីរ)ដែលមាននៅជាមួយពួកអ្នកក៏ដោយ ក៏ពួកអ្នកត្រូវតែមានជំនឿចំពោះគេ និងជួយគាំទ្រដល់គេដែរ។ ទ្រង់បានមានបន្ទូលថា៖ តើពួកអ្នក(ឱបណ្តាព្យាការីទាំងឡាយ)ទទួលស្គាល់ដូចនេះ និងព្រមទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់របស់យើងដែរឬទេ? ពួកគេបានឆ្លើយថា៖ ពួកយើងព្រមទទួលស្គាល់ហើយ។ ទ្រង់បានមានបន្ទូលថា៖ ដូចនេះ ចូរពួកអ្នកធ្វើសាក្សីចុះ យើងក៏ស្ថិតក្នុងចំណោមអ្នកធ្វើសាក្សីជាមួយពួកអ្នកដែរ។ (82)ដូចនេះ ជនណាហើយដែលបានងាកចេញបន្ទាប់ពីនោះ ពួកទាំងនោះហើយគឺជាពួកដែលប្រព្រឹត្តអំពើខុសឆ្គង។ (83)ដូច្នេះ តើពួកគេស្វែងរកសាសនាផ្សេងក្រៅពីសាសនារបស់អល់ឡោះ(សាសនាអ៊ីស្លាម)ឬ ខណៈដែលបណ្តាអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺសុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ទាំងស្ម័គ្រចិត្ត និងមិនស្ម័គ្រចិត្ដនោះ? ហើយពួកគេនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។
ហើយព្យាការី ﷺ បានឃើញនៅក្នុងដៃរបស់លោក អ៊ូម៉ារ ◙ នូវក្រដាសមួយចំនួនពីគម្ពីររបស់ពួកអះលីគីតាប ហើយលោកបានខឹង ហើយបានមានប្រសាសន៍ថា៖
> وَالَّذِي نَفْسِي بِيَدِهِ، لَوْ أَنَّ مُوسَى حَيًّا مَا وَسِعَهُ إِلَّا أَنْ يَتَّبِعَنِي < [رواه أحمد]
«ខ្ញុំសូមស្បថនឹងម្ចាស់ដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងខ្ញុំព្រះហស្ថរបស់ទ្រង់! ប្រសិនបើព្យាការីមូសានៅមានជីវិត លោកនឹងគ្មានជម្រើសអ្វីក្រៅពីធ្វើតាមខ្ញុំឡើយ។»
ហើយត្រូវបានបញ្ជាក់នៅក្នុងសុណ្ណះ ដែលត្រឹមត្រូវថា អ៊ីសា ប៊ីន ម៉ារយ៉ាំ (លោកយេស៊ូ) នៅពេលដែលលោកបានចុះមកក្នុងគ្រាចុងក្រោយ ពិតណាស់ លោកនឹងក្លាយជាអ្នកដើរតាមច្បាប់សាសនាអ៊ីស្លាម ដោយកាត់សេចក្តីតាមរយៈវា។
ច្បាប់សាសនាអ៊ីស្លាមគឺលុបចោលនូវច្បាប់សាសនាទាំងឡាយដែលនៅមុនវា
ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ច្បាប់សាសនាអ៊ីស្លាមគឺលុបចោលនូវច្បាប់សាសនាទាំងឡាយដែលនៅមុនវា នោះគឺលុបចោលនូវបទបញ្ញត្តិទាំងឡាយដែលមានរៀបរាប់នៅក្នុងច្បាប់សាសនាទាំងឡាយដែលនៅមុនវា លើកលែងតែអ្វីដែលគម្ពីរគួរអានបានទទួលស្គាល់។ ទ្រង់បានមានបន្ទូលថា ៖
ﵟوَأَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ مِنَ ٱلۡكِتَٰبِ وَمُهَيۡمِنًا عَلَيۡهِﵞ ﵝالمَائـِدَة : ﵘﵔﵜ
“ហើយយើងបានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)យ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់ទៅលើបណ្តាគម្ពីរមុនៗ និង(ដើម្បី)បញ្ជាក់ពីភាពត្រឹមត្រូវនៃបណ្តាគម្ពីរទាំងនោះ។”
មានន័យថា៖ យើងបានបញ្ចុះមកកាន់អ្នក អ្នកនាំសារ នូវគម្ពីរអាល់គួរអាន។ គ្រប់យ៉ាងក្នុងវាគឺជាការពិត ធ្វើសាក្សីលើភាពពិតរបស់គម្ពីរមុនវា និងថាវាមកពីអល់ឡោះ បញ្ជាក់អ្វីដែលត្រឹមត្រូវក្នុងវា បង្ហាញអ្វីដែលត្រូវបានបំផ្លាញក្នុងវា និងលុបលាងច្បាប់មួយចំនួនរបស់វា។
ច្បាប់សាសនាអ៊ីស្លាមគឺត្រូវបានបន្តរហូតដល់ថ្ងៃបរលោក
ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ច្បាប់សាសនាអ៊ីស្លាមគឺត្រូវបានបន្តពីការបញ្ជូនព្យាការី មូហាំម៉ាត់ ﷺ រហូតដល់ថ្ងៃបរលោក ផ្ទុយពីច្បាប់សាសនាទាំងឡាយដែលពីមុន ពិតណាស់ វាទាំងនោះគឺមានពេលវេលាកំណត់ រហូតដល់ពេលលេចឡើងនៃច្បាប់សាសនាដែលនៅបន្ទាប់ពីវា បន្ទាប់មកវានឹងលុបចោលវា ហើយបន្តបន្ទាប់ទៀត។
ការបិទបញ្ចប់ច្បាប់សាសនាដោយសាសនាអ៊ីស្លាម, បណ្តាព្យាការីដោយលោកមូហាំម៉ាត់, និងបណ្តាគម្ពីរដោយគម្ពីរគួរអាន
សេចក្តីសង្ខេបនៃពាក្យសម្តី គឺថា ពិតណាស់ ច្បាប់សាសនាទាំងឡាយត្រូវបានបិទបញ្ចប់ដោយសាសនាអ៊ីស្លាម, បណ្តាព្យាការីត្រូវបានបិទបញ្ចប់ដោយព្យាការី មូហាំម៉ាត់ ﷺ, បណ្តាគម្ពី រត្រូវបានបិទបញ្ចប់ដោយគម្ពីរគួរអាន, ហើយបណ្តាប្រជាជាតិនៃការឆ្លើយតបត្រូវបានបិទបញ្ចប់ដោយប្រជាជាតិអ៊ីស្លាម។
ការជឿថា វាត្រូវបានអនុញ្ញាតឱ្យចេញពីច្បាប់សាសនាអ៊ីស្លាម គឺស្ថិតនៅក្នុងចំណោមកត្តាដែលធ្វើឱ្យបាត់បង់ជំនឿអ៊ីស្លាម
ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ដោយផ្អែកលើអ្វីដែលបានរៀបរាប់ពីភស្តុតាងខាងលើ ពិតណាស់ ការចូលក្នុងសាសនាអ៊ីស្លាមនិងការចុះចូលចំពោះវា ត្រូវបានគេចាត់ទុកថាជារឿងដែលត្រូវបានគេដឹងជាទូទៅនៅក្នុងសាសនា ដែលគ្មាននរណាម្នាក់អាចមិនដឹងវាបានឡើយ។ ដូច្នេះ អ្នកណាដែលគិតថា មាននរណាម្នាក់អាចចេញពីច្បាប់សាសនាអ៊ីស្លាមបាន គេគឺជាអ្នកគ្មានជំនឿ(ការហ្វីរ) ទោះបីជាគេបានសឡាត និងបួស ហើយអះអាងថាគេជាអ្នកមូស្លីមក៏ដោយ។ ដូច្នេះ អ្នកណាដែលពោលថា វាត្រូវបានអនុញ្ញាតឱ្យមនុស្សម្នាក់គោរពសក្ការៈចំពោះអល់ឡោះតាមរយៈសាសនាយូដា ឬសាសនាគ្រិស្ត ឬផ្សេងៗទៀត គេពិតជាបានក្លាយជាអ្នកគ្មានជំនឿហើយ – សូមជ្រកកោននឹងអល់ឡោះ។ ពីព្រោះគេបានប្រឆាំងនឹងបទបញ្ជារបស់ព្រះ និងបានបដិសេធនឹងដំណឹងពីគម្ពីរគួរអាន។ ហើយភស្តុតាងនៃកត្តាដែលធ្វើឱ្យបាត់បង់ជំនឿនេះ គឺបន្ទូលរបស់ទ្រង់៖
ﵟوَمَن يَبۡتَغِ غَيۡرَ ٱلۡإِسۡلَٰمِ دِينٗا فَلَن يُقۡبَلَ مِنۡهُ وَهُوَ فِي ٱلۡأٓخِرَةِ مِنَ ٱلۡخَٰسِرِينَ ٨٥ﵞ ﵝآل عِمۡرَان : ﵕﵘﵜ
“ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាអ៊ីស្លាមនោះ គេនឹងមិនទទួលយក(សាសនានោះ)អំពីរូបគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់។”
ស្ហៃខុលអ៊ីស្លាម អ៊ីបនូ តៃមីយ៉ះ ♫ បានមានប្រសាសន៍ថា ៖ «ចំណែកឯលោក មូហាំម៉ាត់ ប៊ីន អាប់ឌុលឡាហ៍ ប៊ីន អាប់ឌុលមុត្តាលីប គាត់គឺជាអ្នកនាំសាររបស់អល់ឡោះ ﷺ មកកាន់ភាវៈទាំងពីរ គឺជីននិងមនុស្ស, ពួកអារ៉ាប់និងពួកដែលមិនមែនជាអារ៉ាប់, អ្នកនៅជិតនិងអ្នកនៅឆ្ងាយ, ស្តេចរបស់ពួកគេនិងប្រជារាស្ត្ររបស់ពួកគេ, អ្នកបួសរបស់ពួកគេនិងអ្នកដែលមិនមែនជាអ្នកបួសរបស់ពួកគេ។ ហើយគាត់គឺជាអ្នកបិទបញ្ចប់នៃបណ្តាអ្នកនាំសារ គ្មានព្យាការីណាម្នាក់ដែលត្រូវរង់ចាំបន្ទាប់ពីលោកឡើយ ហើយក៏គ្មានគម្ពីរណាមួយដែលត្រូវរំពឹងទុកដែរ ផ្ទុយទៅវិញ គាត់គឺជាព្យាការីចុងក្រោយ ហើយគម្ពីរដែលត្រូវបានបញ្ចុះមកលើគាត់ គឺបញ្ជាក់ពីអ្វីដែលមាននៅមុនវានៃគម្ពីរ និងជាអ្នកត្រួតពិនិត្យលើវា។ ដូច្នេះ អ្នកណាដែលជឿថា មាននរណាម្នាក់ក្នុងចំណោមសត្វលោកទាំងអស់ អាចចេញពីការដើរតាមនិងការស្តាប់បង្គាប់គាត់ និងការទទួលយកនូវអ្វីដែលគាត់ត្រូវបានគេបញ្ជូនមកជាមួយ ក្នុងចំណោមគម្ពីរនិងគតិបណ្ឌិត គេគឺជាអ្នកគ្មានជំនឿ»។ (បញ្ចប់ពាក្យសម្តីរបស់លោកដោយសង្ខេប)។
ហើយលោក ♫ បានមានប្រសាសន៍ផងដែរថា ៖ «ប្រសិនបើគេគិតថា មាគ៌ាផ្សេងក្រៅពីមាគ៌ារបស់ព្យាការី ﷺ ល្អឥតខ្ចោះជាងមាគ៌ារបស់លោក ឬថា ក្នុងចំណោមមិត្តរបស់អល់ឡោះ(اولياء) មានអ្នកដែលអាចចេញពីច្បាប់សាសនារបស់ព្យាការីមូហាំម៉ាត់បាន អ្នកនេះគឺជាអ្នកគ្មានជំនឿ ដែលចាំបាច់ត្រូវសម្លាប់ក្រោយពេលគេឲ្យឱកាសក្រែប្រែ»។ (បញ្ចប់ដោយសង្ខេប)។
ការបញ្ជាក់អំពីក្រុមមួយចំនួនដែលបានវង្វេង ហើយបានធ្លាក់ចូលទៅក្នុងកត្តាដែលធ្វើឱ្យបាត់បង់ជំនឿនេះ
ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ពិតណាស់ បានធ្លាក់ចូលទៅក្នុងប្រភេទនៃជំនឿនេះ នោះគឺជំនឿថា មាននរណាម្នាក់អាចចេញពីច្បាប់សាសនាអ៊ីស្លាមបាន គឺក្រុមមួយចំនួននៃពួកស៊ូហ្វី ដែលស្ហៃតនបានធ្វើឱ្យពួកគេវង្វេង ហើយពួកគេបានអនុញ្ញាតឱ្យនិមិត្តរូបមួយចំនួនរបស់ពួកគេបោះបង់ចោលការដើរតាមព្យាការី ﷺ នៅពេលដែលគេបានឈានដល់កម្រិតជាក់លាក់មួយនៃការស្គាល់អល់ឡោះ – តាមការអះអាងរបស់ពួកគេ។
គ្មានការសង្ស័យឡើយថា ពាក្យសម្តីរបស់ពួកគេនេះគឺមិនត្រឹមត្រូវ។ បណ្តាព្យាការីគឺជាអ្នកដែលដឹងអំពីអល់ឡោះច្រើនជាងគេបំផុតនៃសត្វលោក ក៏ដូចជាបណ្តាសាហាបះ (សាវ័ក) ដ៏ថ្លៃថ្លា។ ទោះបីជាដូច្នោះក៏ដោយ ពិតណាស់ ពួកគេបានគោរពសក្ការៈចំពោះម្ចាស់របស់ពួកគេរហូតដល់សេចក្តីស្លាប់បានមកដល់ពួកគេ ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានបោះបង់ចោលកាតព្វកិច្ចទាំងឡាយឡើយ ហើយក៏មិនបានអនុញ្ញាតនូវអ្វីដែលត្រូវហាមឃាត់ដែរ ផ្ទុយទៅវិញ ពួកគេមួយចំនួនបានស្លាប់ក្នុងពេលកំពុងរុកូអ៊ ឬស៊ូជូត ឬបួស ឬរំឭកដល់អល់ឡោះ ឬសូត្រគម្ពីរគួរអាន។ ហើយនេះគឺជាអត្ថន័យនៃការសុំរបស់ពួកគេចំពោះអល់ឡោះឱ្យមានការបញ្ចប់ដ៏ល្អ។
ក្នុងចំណោមភស្តុតាងលើការខុសឆ្គងនៃពាក្យរបស់ពួកគេគឺបន្ទូលរបស់អល់ឡោះ៖
ﵟوَٱعۡبُدۡ رَبَّكَ حَتَّىٰ يَأۡتِيَكَ ٱلۡيَقِينُ ٩٩ﵞ ﵝالحِجۡر : ﵙﵙﵜ
“ហើយចូរអ្នកបន្តគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់អ្នក រហូតដល់សេចក្តីស្លាប់បានមកដល់អ្នក។”
ហើយ (الْيَقِينُ) គឺសេចក្តីស្លាប់ ដូចដែលបណ្តាអ្នកបកស្រាយបានបកស្រាយវា។
ផ្ទុយទៅវិញ ពិតណាស់ រ៉សូលរបស់អល់ឡោះ ﷺ ត្រូវបានគេអភ័យទោសឱ្យនូវអ្វីដែលបានកន្លងផុតទៅនៃអំពើបាបរបស់លោកនិងអ្វីដែលនឹងមកដល់។ ទោះបីជាដូច្នោះក៏ដោយ លោកមិនបានបោះបង់ចោលកាតព្វកិច្ចទាំងឡាយឡើយ។ គាត់ខំប្រឹងគោរពសក្ការៈ ទោះបីជាគាត់កោតខ្លាចអល់ឡោះនិងគោរពសក្ការៈចំពោះទ្រង់ខ្លាំងជាងគេបំផុតក៏ដោយ។ គាត់ធ្លាប់បំពេញសឡាតរហូតដល់ជើងរបស់គាត់ហើម។ គេនិយាយជាមួយគាត់។ គាត់និយាយថា៖
> أَفَلَا أَكُونُ عَبْدًا شَكُورًا < [رواه البخاري ومسلم]
«តើខ្ញុំមិនគួរជាខ្ញុំបម្រើដ៏ដឹងគុណទេឬ?»
ក្នុងចំណោមអ្វីដែលគួរដឹង គឺថា ស្ថិតនៅក្នុងកត្តាដែលធ្វើឱ្យបាត់បង់ជំនឿនេះ គឺបណ្តាអ្នកដែលពោលថា ៖ «ពិតណាស់ ច្បាប់សាសនាគឺសម្រាប់តែសម័យអតីតកាលប៉ុណ្ណោះ។ ចំណែកឯពេលបច្ចុប្បន្ន ច្បាប់សាសនាមិនសមស្របនឹងវាឡើយ ព្រោះបានកើតមានទំនាក់ទំនងថ្មីៗនិងរឿងថ្មីៗដែលច្បាប់សាសនាមិនគ្របដណ្តប់"។ នេះមានន័យថាច្បាប់សាសនាសម្រាបគេគឺមិនគ្រប់គ្រាន់។ នេះជាពាក្យខុសឆ្គង។ ច្បាប់អ៊ីស្លាមសមស្របសម្រាប់គ្រប់ពេលវេលានិងទីកន្លែងរហូតដល់ថ្ងៃបរលោក។ វាមិនមានភាពខ្វះខាត, គ្មានកំហុសឆ្គង, និងគ្មានភាពចន្លោះប្រហោងឡើយ ព្រោះវាមកពីអ្នកមានគតិបណ្ឌិត អ្នកដឹងអំពីប្រយោជន៍របស់ការបង្កើតរបស់ទ្រង់ និងក្តីមេត្តាចំពោះពួកគេ។ អល់ឡោះបានវិនិច្ឆ័យច្បាប់អ៊ីស្លាមថាពេញលេញដោយមានបន្ទូលថា៖
ﵟٱلۡيَوۡمَ أَكۡمَلۡتُ لَكُمۡ دِينَكُمۡ وَأَتۡمَمۡتُ عَلَيۡكُمۡ نِعۡمَتِي وَرَضِيتُ لَكُمُ ٱلۡإِسۡلَٰمَ دِينٗاﵞ ﵝالمَائـِدَة : ﵓﵜ
“នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងដល់ពួកអ្នក និងបានពេញចិត្តជ្រើសយកអ៊ីស្លាមជាសាសនារបស់ពួកអ្នក។”
ក្នុងចំណោមភាពពេញលេញរបស់វាគឺវាសមស្របសម្រាប់គ្រប់ពេលវេលា និងទីកន្លែង។ អ្នកដែលចោទប្រកាន់ច្បាប់សាសនាថាខ្វះខាត ពាក្យរបស់គេតម្រូវឲ្យមើលងាយអ្នកដែលបញ្ញត្តិវានោះគឺអល់ឡោះ។ អល់ឡោះខ្ពស់ពីរឿងនោះ។
ដូចគ្នាដែរ អ្នកដែលចោទប្រកាន់ច្បាប់សាសនាថាមានភាពខ្វះខាត គឺគេមិនបានមានជំនឿនឹងអ្វីដែលអាយ៉ាត់ដ៏ថ្លៃថ្លាបានបង្ហាញឡើយ។ អាយ៉ាត់បានពោលថា ពិតណាស់ ច្បាប់សាសនាគឺពេញលេញ ហើយគេពោលថា ពិតណាស់ វាមិនពេញលេញ។ ដូច្នេះ គេនឹងក្លាយជាអ្នកគ្មានជំនឿ – សូមជ្រកកោននឹងអល់ឡោះ។
ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! នេះគឺជាសេចក្តីផ្តើមដែលមានអត្ថប្រយោជន៍ ក្នុងការបញ្ជាក់អំពីកាតព្វកិច្ចនៃការប្រកាន់ខ្ជាប់នឹងច្បាប់សាសនាអ៊ីស្លាម និងភាពមិនត្រឹមត្រូវនៃជំនឿដែលថាវាត្រូវបានអនុញ្ញាតឱ្យចេញពីវា។
بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِيْ وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيْمُ.
الخطبة الثانية
ការមានជំនឿលើច្បាប់សាសនាមួយចំនួន និងការបដិសេធនឹងមួយចំនួនទៀត គឺស្ថិតនៅក្នុងការចេញពីច្បាប់សាសនាអ៊ីស្លាម
الْحَمْدُ لِلَّهِ وَحْدَهُ، وَالصَّلَاةُ وَالسَّلَامُ عَلَى مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ، فاتقوا الله عباد الله.
ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ចូរដឹងថា ពិតណាស់ ការមានជំនឿលើគម្ពីរមួយផ្នែក និងការបដិសេធនឹងមួយផ្នែកទៀត មានន័យថា៖ការមានជំនឿលើច្បាប់សាសនាមួយចំនួន និងការបដិសេធនឹងមួយចំនួនទៀត ឬការមានជំនឿលើបណ្តាអ្នកនាំសារមួយចំនួន និងការបដិសេធនឹងមួយចំនួនទៀត ត្រូវបានគេចាត់ទុកថាជាការចេញពីច្បាប់សាសនាអ៊ីស្លាម ទោះបីជាអ្នកប្រព្រឹត្តរឿងនោះបានអះអាងថា គេមិនបានចេញពីច្បាប់សាសនាទាំងមូលក៏ដោយ។ ពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះបណ្តាគម្ពីរ និងបានបញ្ជូនបណ្តាអ្នកនាំសារ ដើម្បីឱ្យមនុស្សលោកមានជំនឿលើវាទាំងអស់ ដោយបេះដូងរបស់ពួកគេ។ ដូច្នេះ អ្នកណាដែលបដិសេធនឹងអ្វីមួយពីវានោះ គេពិតជាបានក្លាយជាអ្នកគ្មានជំនឿហើយ។ ទ្រង់ដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា ៖
ﵟإِنَّ ٱلَّذِينَ يَكۡفُرُونَ بِٱللَّهِ وَرُسُلِهِۦ وَيُرِيدُونَ أَن يُفَرِّقُواْ بَيۡنَ ٱللَّهِ وَرُسُلِهِۦ وَيَقُولُونَ نُؤۡمِنُ بِبَعۡضٖ وَنَكۡفُرُ بِبَعۡضٖ وَيُرِيدُونَ أَن يَتَّخِذُواْ بَيۡنَ ذَٰلِكَ سَبِيلًا ١٥٠ أُوْلَٰٓئِكَ هُمُ ٱلۡكَٰفِرُونَ حَقّٗاۚ وَأَعۡتَدۡنَا لِلۡكَٰفِرِينَ عَذَابٗا مُّهِينٗا ١٥١ﵞ ﵝالنِّسَاء : ﵐﵕﵑ - ﵑﵕﵑﵜ
“(150)ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេចង់បែងចែករវាងអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់ ហើយពួកគេនិយាយថា៖ “ពួកយើងជឿលើអ្នកនាំសារខ្លះ ហើយបដិសេធអ្នកនាំសារខ្លះទៀត” ព្រមទាំងចង់ប្រកាន់យកផ្លូវមួយរវាងប្រការនោះ។ (151)ពួកទាំងនោះ គឺជាពួកដែលគ្មានជំនឿយ៉ាងពិតប្រាកដ។ ហើយយើងបានរៀបចំសម្រាប់ពួកដែលគ្មានជំនឿនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។”
ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ហើយរួមបញ្ចូលនៅក្នុងរឿងនោះ គឺអ្នកណាដែលពោលថា គេមានជំនឿលើគម្ពីរគួរអាន ប៉ុន្តែមិនមានជំនឿលើសុណ្ណះរបស់ព្យាការីទេ! នេះក៍ស្ថិតនៅក្នុងចំណោមកត្តាដែលធ្វើឱ្យបាត់បង់ជំនឿអ៊ីស្លាម ពីព្រោះអ្នកណាដែលបដិសេធនឹងវិវរណៈទាំងពីរ ឬមួយណាក៏ដោយពីវាទាំងពីរ គេពិតជាបានក្លាយជាអ្នកគ្មានជំនឿហើយ ឬគេពោលថា គេមានជំនឿលើគម្ពីរគួរអាន ប៉ុន្តែមិនមានជំនឿនឹងអ្វីដែលមាននៅក្នុងវា ក្នុងចំណោមភាពត្រឹមត្រូវរបស់បណ្តាសាហាបះ និងភាពបរិសុទ្ធនៃបណ្តាភរិយារបស់ព្យាការី ﷺ ឬគេបានអំពាវនាវទៅកាន់អ្វីដែលពួកលោកិយនិយម( العلمانيون ) បានអំពាវនាវ ក្នុងចំណោមកាតព្វកិច្ចនៃការបំបែកសាសនាចេញពីគ្រប់ផ្នែកនៃជីវិត និងពាក្យសម្តីរបស់ពួកគេថា មនុស្សលោកអាចចេញពីច្បាប់សាសនាក្នុងផ្នែកនយោបាយ និងការប្រាស្រ័យទាក់ទងបាន ហើយកំណត់ត្រឹមតែការគោរពសក្ការៈប្រាំប្រការ នោះនេះគឺជាការមានជំនឿលើច្បាប់សាសនាមួយចំនួន និងការបដិសេធនឹងមួយចំនួនទៀត។ ដូច្នេះ អ្នកណាដែលបានធ្លាក់ក្នុងរឿងនេះ ជំនឿរបស់គេត្រូវបានមោឃភាព ហើយបានចេញពីសាសនាអ៊ីស្លាម – សូមជ្រកកោននឹងអល់ឡោះ – ទោះបីជាគេបានសឡាត និងបួសហើយអះអាងថាគេជាអ្នកមូស្លីមក៏ដោយ ពីព្រោះការពិតនៃជំនឿរបស់គេ គឺការប្រឆាំងនឹងច្បាប់សាសនា និងការប្រឆាំងនឹងម្ចាស់នៃពិភពទាំងឡាយ ទោះបីជាគេមិនបានប្រកាសរឿងនោះដោយអណ្តាតរបស់គេក៏ដោយ។ ព្រោះអ្វីដែលសំខាន់គឺស្ថិតនៅលើអ្វីដែលបេះដូងបានលាក់ទុកក្នុងចំណោមជំនឿ។
ភាពល្ងង់ខ្លៅ និងភាពក្រអឺតក្រទម គឺជាជំងឺពីរយ៉ាងដែលបានធ្វើឱ្យក្រុមមនុស្សទាំងពីរនេះធ្លាក់ចូលទៅក្នុងការជឿថា វាត្រូវបានអនុញ្ញាតឱ្យចេញពីច្បាប់សាសនាអ៊ីស្លាម
ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! អ្វីដែលបានធ្វើឱ្យម្ចាស់នៃពាក្យសម្តីទាំងនេះ ក្នុងចំណោមពួកស៊ូហ្វី និងពួកលោកិយនិយមធ្លាក់ចូលទៅក្នុងអ្វីដែលពួកគេបានធ្លាក់ចូលទៅនោះ គឺភាពល្ងង់ខ្លៅ ឬភាពក្រអឺតក្រទម។ ចំណែកឯភាពល្ងង់ខ្លៅ ឱសថរបស់វាគឺចំណេះដឹង។ ចំណែកឯភាពក្រអឺតក្រទម ឱសថរបស់វាគឺការរំឭកពីភាពមហិមានៃអល់ឡោះ និងការដឹងក្នុងចិត្តថា មនុស្សប្រាកដជានឹងទៅជួបអល់ឡោះដោយគ្មានការសង្ស័យ ហើយទ្រង់នឹងជំនុំជំរះគេចំពោះភាពក្រអឺតក្រទមរបស់គេពីការចុះចូលចំពោះច្បាប់សាសនារបស់ទ្រង់។
ثُمَّ صَلُّوا رَحِمَكُمُ اللَّهُ عَلَى خَيْرِ البَرِيَّةِ وَسَيِّدِ البَشَرِيَّةِ مُحَمَّدِ بْنِ عَبْدِ اللَّهِ، صَاحِبِ الحَوْضِ وَالشَّفَاعَةِ، اللَّهُمَّ صَلِّ وَسَلِّمْ عَلَى عَبْدِكَ وَرَسُولِكَ مُحَمَّدٍ، وَارْضَ عَنْ أَصْحَابِهِ الخُلَفَاءِ، الأَئِمَّةِ الحُنَفَاءِ، وَارْضَ عَنِ التَّابِعِينَ وَمَنْ تَبِعَهُمْ بِإِحْسَانٍ إِلَى يَوْمِ الدِّينِ.
اللَّهُمَّ احْفَظْ عَلَيْنَا عَقِيدَتَنَا، وَاحْفَظْ عَلَيْنَا أَمْنَنَا، وَاحْفَظْ عَلَيْنَا رِزْقَنَا.
اللَّهُمَّ إِنَّا نَعُوذُ بِكَ مِنْ شَرِّ الأَشْرَارِ، وَمِنْ كَيْدِ الفُجَّارِ، وَمِنْ طَوَارِقِ اللَّيْلِ وَالنَّهَارِ، إِلَّا طَارِقًا يَطْرُقُ بِخَيْرٍ يَا رَحْمَٰنُ.
اللَّهُمَّ اقْسِمْ لَنَا مِنْ خَشْيَتِكَ مَا تَحُولُ بِهِ بَيْنَنَا وَبَيْنَ مَعْصِيَتِكَ، وَمِنْ طَاعَتِكَ مَا تُبَلِّغُنَا بِهِ جَنَّتَكَ، وَمِنَ اليَقِينِ مَا تُهَوِّنُ بِهِ عَلَيْنَا مَصَائِبَ الدُّنْيَا، وَمَتِّعْنَا اللَّهُمَّ بِأَسْمَاعِنَا وَأَبْصَارِنَا وَقُوَّاتِنَا مَا أَحْيَيْتَنَا، وَاجْعَلْهُنَّ الوَارِثَ مِنَّا.
اللَّهُمَّ إِنَّا نَسْأَلُكَ مِنَ الخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْنَا مِنْهُ وَمَا لَمْ نَعْلَمْ، وَنَعُوذُ بِكَ مِنَ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْنَا مِنْهُ وَمَا لَمْ نَعْلَمْ.
اللَّهُمَّ إِنَّا نَسْأَلُكَ الجَنَّةَ وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَنَعُوذُ بِكَ مِنَ النَّارِ وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ.
رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ.
سُبْحَانَ رَبِّنَا رَبِّ العِزَّةِ عَمَّا يَصِفُونَ، وَسَلَامٌ عَلَى المُرْسَلِينَ، وَالحَمْدُ لِلَّهِ رَبِّ العَالَمِينَ.
اللَّهُمَّ صَلِّ وَسَلِّمْ عَلَى نَبِيِّنَا مُحَمَّدٍ، وَآلِهِ وَصَحْبِهِ.
****