“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។”
បងប្អូនអ្នកមានជំនឿទាំងឡាយ! នៅក្នុងខុតបះមុនៗ យើងបានលើកឡើងអំពីទម្រង់មួយចំនួននៃការនិយមជ្រុលចំពោះផ្នូរ ដែលកំពុងរីកសាយភាយនៅក្នុងប្រទេសមូស្លីមមួយចំនួន។ ហើយនៅថ្ងៃនេះ យើងនឹងនិយាយអំពីទម្រង់ថ្មីពីរទៀត នោះគឺការភ័យខ្លាចអាថ៌កំបាំងពីអ្នកស្លាប់ និងទម្រង់នៃការពណ៌នាពួកគេជាមួយនឹងលក្ខណៈនៃភាពជាព្រះជាម្ចាស់។
ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! ក្នុងចំណោមទម្រង់នៃការនិយមជ្រុលចំពោះម្ចាស់ផ្នូរ(អ្នកស្លាប់ហើយ) គឺ ការលើកតម្កើងពួកគេរហូតដល់កម្រិតនៃការភ័យខ្លាចចំពោះការធ្វើបាប និងទណ្ឌកម្មរបស់ពួកគេ។ រឿងនេះបានឈានដល់កម្រិតដែលអ្នកដែលតាំងខ្លួនជាមូស្លីមមួយចំនួន ខ្លាចម្ចាស់ចេតិយទាំងនោះ ដូចដែលពួកគេខ្លាចអល់ឡោះ ឬខ្លាំងជាងនេះទៅទៀត។
ក្នុងចំណោមនោះគឺពាក្យរបស់ពួកគេមួយចំនួននៅពេលដើរកាត់ផ្នូររបស់ (វ៉ាលី/អ្នកសច្ចំ) ថា៖ "សូមផ្តល់ការបិទបាំង/ការពារ)"។ ដូច្នេះ គាត់កំពុងស្វែងរកការការពារពីអ្នកផ្សេងក្រៅពីអល់ឡោះ។ ការភ័យខ្លាចប្រភេទនេះ ត្រូវបានចាត់ទុកថាជា ស្ហីរិកធំ។ ពីព្រោះការភ័យខ្លាចមានពីរប្រភេទ៖
1. ការភ័យខ្លាចតាមធម្មជាតិ : គឺការភ័យខ្លាចចំពោះវត្ថុរូបវន្តតាមធម្មជាតិ ដូចជាការខ្លាចសត្វតោ និងសត្រូវដែលសាហាវ និងអ្វីផ្សេងទៀត។ ការភ័យខ្លាចនេះមិនត្រូវបានថ្កោលទោសទេ ព្រោះវាគឺជាធម្មជាតិរបស់មនុស្សដែលអល់ឡោះបានបង្កើតមក។
2. ការភ័យខ្លាចអាថ៌កំបាំង: គឺជាជំនឿរបស់បុគ្គលម្នាក់ថា សត្វលោកណាមួយមានឆន្ទ, ចំណេះដឹង, និងការចាត់ចែង ដែលលាក់កំបាំង ដែលប្រហាក់ប្រហែលនឹងឆន្ទៈ ចំណេះដឹង និងការចាត់ចែងរបស់អល់ឡោះ។
ហេតុនេះ គាត់ខ្លាចសត្វលោកនោះដូចដែលគាត់ខ្លាចអល់ឡោះ។ គាត់ខ្លាចថាបុគ្គលនោះនឹងធ្វើឲ្យគាត់ឈឺចាប់ ឬធ្វើឲ្យក្រីក្រ ឬរឿងផ្សេងទៀត។ ការភ័យខ្លាចប្រភេទនេះ ត្រូវបានគេហៅថា "ការភ័យខ្លាចអាថ៌កំបាំង" (خوف السر)។ អ្នកណាដែលធ្លាក់ចូលក្នុងរឿងនេះ គឺបានធ្វើ ស្ហីរិក។ ពីព្រោះការភ័យខ្លាចអាថ៌កំបាំងគឺជា អ៊ីបាដះ(ការគោរពសក្ការៈ) ដែលមិនអនុញ្ញាតឲ្យធ្វើចំពោះនរណាម្នាក់ឡើយ លើកលែងតែចំពោះអល់ឡោះតែមួយគត់។ អ្នកណាដែលបង្វែរវាទៅរកអ្នកផ្សេងក្រៅពីអល់ឡោះ នោះគេបានធ្វើស្ហីរិក។
អល់ឡោះមានបន្ទូលថា៖
ﵟفَلَا تَخَافُوهُمۡ وَخَافُونِ إِن كُنتُم مُّؤۡمِنِينَ ١٧٥ﵞ ﵝآل عِمۡرَان : ﵕﵗﵑﵜ
“ដូច្នេះ ចូរពួកអ្នកកុំខ្លាចពួកវា តែពួកអ្នកត្រូវខ្លាចយើងវិញ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ។”
ការពិតគឺថា ការចាត់ចែងចក្រវាលនេះ និងការកំណត់នូវអ្វីដែលមាននៅក្នុងវា គឺស្ថិតនៅក្នុងព្រះហស្តរបស់អល់ឡោះតែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ ខ្ញុំបម្រើមិនមានសិទ្ធិចាត់ចែង កំណត់ ឬមានឆន្ទៈអ្វីឡើយ លើកលែងតែអ្វីដែលអល់ឡោះបានផ្តល់លទ្ធភាពឲ្យពួកគេ។ ដូច្នេះ អ្នកណាដែលខ្លាចអ្នកផ្សេងក្រៅពីអល់ឡោះថាគេនឹងធ្វើឲ្យគាត់ឈឺ ឬស្លាប់ ឬធ្វើឲ្យកូនរបស់គាត់កើតអ្វីមួយ នោះគាត់បានបង្វែរសិទ្ធិមួយក្នុងចំណោមសិទ្ធិរបស់អល់ឡោះទៅឲ្យអ្នកនោះ ហើយបានបង្កើតការចូលរួម(ស្ហីរិក) រវាងអល់ឡោះនិងសត្វលោករបស់ទ្រង់ នៅក្នុង អ៊ីបាដះ ផ្លូវចិត្តដ៏ថ្លៃថ្លានេះ។
គួរឲ្យសោកស្តាយណាស់ ចេតិយ(រូបសំណាក) មួយចំនួនត្រូវបានគេធ្វើឲ្យក្លាយជាកន្លែងសក្ការៈ ដែលមានសុវត្ថិភាព។ ឧក្រិដ្ឋជន និងអ្នករត់គេចខ្លួនបានចូលទៅជ្រកកោននៅទីនោះ ហើយអ្នកភ័យខ្លាចបានទៅពឹងពាក់វា ដើម្បីឲ្យមានសុវត្ថិភាពនៅក្នុងបរិវេណរបស់វា និងសម្រាកនៅក្រោមម្លប់របស់វា។ គ្មានអ្នកដឹកនាំណាម្នាក់នៅសម័យនោះហ៊ានបំពានបម្រាមនៃចេតិយដែលឧក្រិដ្ឋជនបានទៅជ្រកកោន ឬអ្នករត់គេចខ្លួនបានទៅពួននោះទេ ទោះបីជាបទឧក្រិដ្ឋរបស់គេធ្ងន់ធ្ងរប៉ុណ្ណាក៏ដោយ។ ជារឿយៗ ឧក្រិដ្ឋជនដែលទៅជ្រកកោននៅចេតិយ ត្រូវបានគេលើកលែងទោស ដើម្បីជាការផ្តល់កិត្តិយសដល់អ្នកដែលកប់នៅទីនោះ ឬដោយសារការខ្លាចក្រែងអំណាចបារមី និងការសងសឹករបស់អ្នកស្លាប់នោះ( )។
អ៊ីបនូ តៃមីយ្យ៉ះ ‘ បានរៀបរាប់ថា៖ «ក្រុមមនុស្សដែលប្រព្រឹត្តបាបកម្មធំៗ មួយចំនួន នៅពេលដែលពួកគេឃើញដំបូលនៃផ្នូរ ឬឃើញព្រះចន្ទកណ្ដៀវនៅលើកំពូលដំបូល ពួកគេភ័យខ្លាចមិនហ៊ានប្រព្រឹត្តអំពើអាសអាភាសឡើយ។ ម្នាក់ក្នុងចំណោមពួកគេនិយាយទៅកាន់មិត្តភក្តិរបស់គេថា៖ "វិនាសហើយ! នេះគឺជាព្រះចន្ទកណ្ដៀវនៃដំបូល(ចេតិយ)"។ ដូច្នេះ ពួកគេខ្លាចអ្នកដែលកប់នៅក្រោមព្រះចន្ទកណ្ដៀវនោះ ប៉ុន្តែពួកគេមិនខ្លាចអល់ឡោះដែលបានបង្កើតមេឃនិងដីឡើយ( )។ ចប់សម្តីរបស់គាត់។
بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ.
ا الخطبة الثانية
الْحَمْدُ لِلَّهِ وَحْدَهُ، وَالصَّلَاةُ وَالسَّلَامُ عَلَى مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ، فاتقوا الله عباد الله،
ចូរពួកអ្នកកោតខ្លាចអល់ឡោះ ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ!
ហើយចូរដឹងថា ក្នុងចំណោមទម្រង់ដ៏អាក្រក់បំផុតនៃការលើកតម្កើងជនសុចរិត គឺការជឿថាពួកគេមានលក្ខណៈសម្បត្តិខ្លះនៃលក្ខណៈរបស់ព្រះជាម្ចាស់។ ដូចជាការចាត់ចែងកិច្ចការនៃចក្រវាល ការផ្តល់លាភសក្ការៈ ការធ្វើឲ្យរស់ ការធ្វើឲ្យស្លាប់ ការផ្តល់កូន និងអ្វីផ្សេងទៀត។ ឬការពណ៌នាពួកគេថាចេះដឹងរឿងអាថ៌កំបាំង។ ការពិតគឺថា ទង្វើទាំងនេះគឺជាលក្ខណៈពិសេសរបស់អល់ឡោះតែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ ដូចដែលទ្រង់មានបន្ទូលថា៖
ﵟإِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يُغۡشِي ٱلَّيۡلَ ٱلنَّهَارَ يَطۡلُبُهُۥ حَثِيثٗا وَٱلشَّمۡسَ وَٱلۡقَمَرَ وَٱلنُّجُومَ مُسَخَّرَٰتِۭ بِأَمۡرِهِۦٓۗ أَلَا لَهُ ٱلۡخَلۡقُ وَٱلۡأَمۡرُۗ تَبَارَكَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ ٥٤ﵞ ﵝالأَعۡرَاف : ﵔﵕﵜ
“ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) គឺអល់ឡោះដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់គង់ខ្ពស់លើអារ៉ស្ហ។ ទ្រង់បានធ្វើឲ្យពេលថ្ងៃត្រូវបាត់បង់ដោយ(ភាពងងឹតនៃ)ពេលរាត្រី ហើយពេលនីមួយៗ(ពេលយប់និងពេលថ្ងៃ)ត្រូវផ្លាស់ប្តូរវេនគ្នាយ៉ាងឆាប់រហ័ស។ ហើយទ្រង់បានបង្កើតព្រះអាទិត្យ ព្រះចន្ទ និងហ្វូងតារាជាច្រើនដោយពួកវាដើរតាមបទបញ្ជារបស់ទ្រង់។ តើពុំមែនទេឬ ការបង្កើត និងកិច្ចការទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)នោះ។ មហាកិត្តិគុណបំផុតអល់ឡោះព្រះជាម្ចាស់នៃពិភពទាំងអស់។”
ពាក្យថា «បទបញ្ជា» នៅទីនេះ រួមបញ្ចូលរាល់ទង្វើរបស់អល់ឡោះដែលទាក់ទងនឹងការចាត់ចែងចក្រវាល និងការធ្វើសកម្មភាពនៅក្នុងវា ដូចជាការបង្កើត ការប្រទានលាភសក្ការៈ(រីស្គី) ការធ្វើឲ្យរស់ និងការធ្វើឲ្យស្លាប់ ដែលត្រូវបានបង្ហាញដោយ ភាពជាព្រះជាម្ចាស់។
ដូច្នេះ អ្នកណាដែលធ្វើឲ្យមានដៃគូក្នុងចំណោមទង្វើរបស់អល់ឡោះ - រវាងអល់ឡោះនិងសត្វលោករបស់ទ្រង់ - នោះគេពិតជាបានប្រព្រឹត្ត "គូហ្វួ"(ប្រឆាំង) ចំពោះភាពជាម្ចាស់របស់អល់ឡោះលើសត្វលោក ហើយនេះគឺជាប្រភេទ "ស្ហីរិក" ដែលអាក្រក់បំផុត។
អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីរបស់ទ្រង់ ﷺ ថា៖
ﵟلَيۡسَ لَكَ مِنَ ٱلۡأَمۡرِ شَيۡءٌﵞ ﵝآل عِمۡرَان : ﵘﵒﵑﵜ
“អ្នកគ្មានសិទ្ធិអ្វីឡើយនៅក្នុងរឿងនេះ។”
ទោះបីជាយ៉ាងនេះក្តី អ្នកនៅតែឃើញមនុស្សមួយចំនួននិយាយថា៖ "ពួកវ៉ាលី ដែលមានឋានៈទាបជាងព្យាការី × ទៅទៀតនោះ មានសមត្ថភាពចាត់ចែងចក្រវាល ជាពិសេសបន្ទាប់ពីពួកគេស្លាប់ទៅ!"។
ដូចដែលអល់ឡោះបានប្រាប់ថា ទ្រង់គឺជាអ្នកតែមួយគត់ដែលដឹងរឿងអាថ៌កំបាំង។ ទ្រង់មានបន្ទូលថា៖
ﵟقُل لَّا يَعۡلَمُ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ ٱلۡغَيۡبَ إِلَّا ٱللَّهُﵞ ﵝالنَّمۡل : ﵕﵖﵜ
“ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ គ្មាននរណាម្នាក់ដែលនៅលើមេឃជាច្រើនជាន់ និងផែនដីអាចដឹងពីប្រការអាថ៌កំបាំងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់(តែមួយគត់)”
ចំណែកឯនៅក្នុង សុណ្ណះ វិញ៖ ខាលីត ប៊ីន ហ្សាគវ៉ាន់ បាននិយាយថា៖ អាល់-រ៉ូពៃយិក ប៊ីនត៍ មូអាវីដ និយាយថា៖ ព្យាការី ﷺ បានចូលមកក្នុងពិធីមង្គលការរបស់ខ្ញុំ ហើយគាត់បានអង្គុយលើកម្រាលរបស់ខ្ញុំ ដូចដែលអ្នកកំពុងអង្គុយជាមួយខ្ញុំនេះដែរ។ ពេលនោះក្មេងស្រីតូចៗរបស់យើងបានវាយស្គរ និងច្រៀងរៀបរាប់រំលឹកពីដូនតាដែលស្លាប់ក្នុងសង្គ្រាម បាឌើរ។ ស្រាប់តែមានក្មេងស្រីម្នាក់ច្រៀងថា៖ «ហើយនៅក្នុងចំណោមពួកយើង មានព្យាការីម្នាក់ដែលដឹងនូវអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែក»។
ពេលនោះ ព្យាការីក៏មានប្រសាសន៍ថា៖
>دَعِي هَذِهِ، وَقُولِي بِالَّذِي كُنْتِ تَقُولِينَ<
«ចូរបោះបង់ឃ្លានេះចោលទៅ ហើយចូរនិយាយនូវអ្វីដែលនាងបាននិយាយពីមុន (រៀបរាប់ពីវីរភាព)»
និងក្នុងសេចក្ដីរាយការណ៍មួយទៀតថា៖
> أَمَّا هَذَا فَلَا تَقُولُوهُ، مَا يَعْلَمُ مَا فِي غَدٍ إِلَّا اللَّهُ <
«ចូរពួកនាងកុំនិយាយវាអី! គ្មាននរណាម្នាក់ដឹងនូវអ្វីដែលមាននៅក្នុងថ្ងៃស្អែកឡើយ ក្រៅពីអល់ឡោះ»
និងពី អាអ៊ីស្ហះ ’ ថា៖ ព្យាការី ﷺ បានដើរកាត់ស្ត្រីនៃពួកអាន់ស៍រ ក្នុងពិធីមង្គលការមួយ ហើយពួកគេកំពុងច្រៀងថា៖ (ប្តីរបស់នាង បានជូន អូដ្ឋឈ្មោល មួយក្បាលដល់នាង...), (ហើយប្តីរបស់ពួកអ្នក នៅក្នុងកន្លែងជួបជុំ គឺគាត់ដឹងពីអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែក)
ពេលនោះ អ្នកនាំសាររបស់អល់ឡោះ ﷺ មានប្រសាសន៍ថា៖
> لَا يَعْلَمُ مَا فِي غَدٍ إِلَّا اللَّهُ <
«គ្មាននរណាដឹងពីអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកឡើយ លើកលែងតែអល់ឡោះ។»
និងសេចក្ដីរាយការណ៍ពី អ៊ីបនូ អ៊ូម៉ារ ^ ថា អ្នកនាំសាររបស់អល់ឡោះ ﷺ មានប្រសាសន៍ថា៖
> مَفَاتِيحُ الْغَيْبِ خَمْسٌ لَا يَعْلَمُهَا إِلَّا اللَّهُ: لَا يَعْلَمُ مَا فِي غَدٍ إِلَّا اللَّهُ، وَلَا يَعْلَمُ مَا تَغِيضُ الْأَرْحَامُ إِلَّا اللَّهُ، وَلَا يَعْلَمُ مَتَى يَأْتِي الْمَطَرُ أَحَدٌ إِلَّا اللَّهُ، وَلَا تَدْرِي نَفْسٌ بِأَيِّ أَرْضٍ تَمُوتُ، وَلَا يَعْلَمُ مَتَى تَقُومُ السَّاعَةُ إِلَّا اللَّهُ < [ أخرجه البخاري (4797)]
«សោរនៃរឿងអាថ៌កំបាំងមាន ៥ យ៉ាង ដែលគ្មាននរណាម្នាក់ដឹងវាឡើយ ក្រៅពីអល់ឡោះ៖ គ្មាននរណាម្នាក់ដឹងនូវអ្វីដែលមាននៅក្នុងថ្ងៃស្អែកឡើយ ក្រៅពីអល់ឡោះ។ គ្មាននរណាម្នាក់ដឹងនូវអ្វីដែលនៅក្នុងស្បូនឡើយក្រៅពីអល់ឡោះ( )។ គ្មាននរណាម្នាក់ដឹងថានៅពេលណាភ្លៀងនឹងធ្លាក់ឡើយក្រៅពីអល់ឡោះ។ គ្មានជីវិតណាមួយដឹងថាខ្លួននឹងស្លាប់នៅទឹកដីណាឡើយ។ និងគ្មាននរណាម្នាក់ដឹងថានៅពេលណាថ្ងៃបរលោកនឹងកើតឡើងឡើយ ក្រៅពីអល់ឡោះ» ។
ដូច្នេះ អ្នកដែលដកយកនូវលក្ខណៈសម្បត្តិរបស់ព្យាការី × ឬអ្នកផ្សេងក្រៅពីគាត់ ក្នុងចំណោមមនុស្សដែលត្រូវបានគេហៅថា "វ៉ាលី" - ចេញពីដែនកំណត់នៃភាពជាមនុស្ស ទៅកាន់ដែនកំណត់នៃភាពជាព្រះជាម្ចាស់ ហើយផ្តល់ឲ្យពួកគេនូវលក្ខណៈពិសេសមួយចំនួនរបស់អល់ឡោះ ដោយយកលេសថាជាការលើកតម្កើងពួកគេ និងបំពាក់ឲ្យពួកគេនូវលក្ខណៈខ្លះនៃលក្ខណៈរបស់ម្ចាស់; ពួកគេគឺជាពួកមូស្ហរីគីន ដែលវង្វេង និងបានចាកចេញពីសាសនាអ៊ីស្លាម។
ពួកគេគឺជាអ្នកព្យាយាមកម្ទេចសាសនា ដោយយកលេសថាលើកតម្កើងអ្នកដែលនាំសាសនាមក។ ពួកគេគឺជាប់ពាក់ព័ន្ធនឹងពួកគ្រូធ្មប់, ពួកគ្រូទាយ, និងពួកហោរា។ គោលបំណងគឺដើម្បីបង្ខូចឈ្មោះសាសនាអ៊ីស្លាម ប្រយុទ្ធប្រឆាំងនឹងវា និងកម្ទេចមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតរបស់វា។ ពួកគេចង់នាំយកមកវិញនូវការគោរពរូបព្រះដែលព្យាការី × ត្រូវបានបញ្ជូនមកដើម្បីប្រយុទ្ធប្រឆាំងនឹងវា កម្ទេចវា និងលុបបំបាត់ឫសគល់របស់វាចេញពីបេះដូងមនុស្ស។ ពិតប្រាកដណាស់ យើងទាំងអស់គ្នាជាកម្មសិទ្ធរបស់អល់ឡោះ ហើយយើងនឹងត្រឡប់ទៅកាន់ទ្រង់វិញ ( )។
ស្ហៃខ អាប់ឌុល រ៉ហ្មន ប៊ីន មូហាំម៉ាត់ ប៊ីន កាស៊ីម ‘ បានមានប្រសាសន៍ថា៖ «បន្ទាប់មក ភាគច្រើននៃពួកគេបានឆ្លងផុតស្ពាន(នៃភាពវង្វេង) ហើយបានលង់នៅក្នុងសមុទ្រនៃ ស្ហីរិកនៅក្នុងរ៉ូប៊ូប៊ីយ៉ះ(ភាពជាម្ចាស់) បន្ថែមលើអ្វីដែលមាននៅក្នុង ស្ហីរិកនៅក្នុងអ៊ូលូហ៊ីយ៉ះ (ភាពជាម្ចាស់ដែលគេគោរពសក្ការៈ)។
ពួកគេបានអះអាងថា ពួក "វ៉ាលី" និងជនសុចរិត មានចំណែកចូលរួមក្នុងការចាត់ចែង និងការជះឥទ្ធិពលលើលោកនេះ។ ពួកគេគឺជាដៃគូក្នុងការចាត់ចែងនូវអ្វីដែលវាសនាបានកំណត់មក។
អ៊ីបលីស(មេបិសាច) ដែលត្រូវបានដាក់បណ្ដាសា បានខ្សឹបប្រាប់ពួកគេថា នេះគឺជាជំនឿដ៏ល្អបំផុតចំពោះជនសុចរិត និងថាវាគឺជា "ការ៉ម៉ាត់"(អព្ភូតហេតុ) របស់ពួកវ៉ាលីដែលស្និទ្ធនឹងអល់ឡោះ។ អល់ឡោះដ៏ខ្ពង់ខ្ពស់បំផុត គឺបរិសុទ្ធពីអ្វីដែលពួកអ្នកបំពានទាំងនោះបាននិយាយ និងបរិសុទ្ធពីអ្វីដែលសត្រូវរបស់ពួកមូស្ហរីគីនបានប្រឌិត។ មហាបរិសុទ្ធម្ចាស់នៃបល្ល័ង្ក ពីអ្វីដែលពួកគេបានពណ៌នា» ( )។
អ្នកស្រាវជ្រាវម្នាក់អំពីភាពវង្វេងនៃជំនឿនៅក្នុងប្រទេសមូស្លីម បាននិយាយថា៖ «ក្នុងចំណោម ស្ហីរិកក្នុងរ៉ូប៊ូប៊ីយ៉ះ ដែលលេចឡើងយ៉ាងច្បាស់នៅក្នុងជំនឿរបស់ពួកអ្នកគោរពផ្នូរចំពោះចេតិយ និងម្ចាស់របស់វា គឺជំនឿថា៖ ពួកគេ (អ្នកស្លាប់) ស្តាប់ឮ មើលឃើញ និងឆ្លើយតបចំពោះអ្នកដែលបែរទៅរកពួកគេ។ និងជំនឿថា៖ ពួកគេដឹងរឿងអាថ៌កំបាំងដែលគ្មាននរណាម្នាក់ដឹងក្រៅពីអល់ឡោះ។ និងជំនឿថា៖ ពួកគេមានអំណាចនៅក្នុងនៅក្នុងការធ្វើសកម្មភាព និងជះឥទ្ធិពលនៅក្នុងចក្រវាលនេះ លើសពីសមត្ថភាពរបស់មនុស្ស។ ដូចជាការបង្កើត ការបំផ្លាញ ការធ្វើឲ្យរស់ ការធ្វើឲ្យស្លាប់ ការព្យាបាលជំងឺ ការផ្តល់ផលប្រយោជន៍ និងគ្រោះថ្នាក់ ការផ្តល់ឲ្យ និងការរារាំង ការធ្វើឲ្យមាន និងការធ្វើឲ្យក្រ និងការផ្លាស់ប្តូរវត្ថុពីការពិតរបស់វា។
ដូចដែលពួកអ្នកគោរពផ្នូរបានអះអាងថា នៅក្នុងចេតិយ និងម្ចាស់របស់វា មានសមត្ថភាពក្នុងការលើកដាក់(ផ្តល់តំណែង/ដកតំណែង) នៅក្នុងលោកិយ និងបរលោក ការដោះស្រាយទុក្ខកង្វល់ ការបំពេញតម្រូវការ និងការលុបបំបាត់បាបកម្ម និងការអភ័យទោស» ( )។
សូមដឹងចុះ(សូមអល់ឡោះមេត្តាដល់ពួកអ្នក)ថា៖ វាបានរីកសាយភាយក្នុងចំណោមពួកអ្នកនិយមជ្រុលចំពោះបុគ្គល - ជាពិសេសគឺពួក ស៊ូហ្វី នូវជំនឿថា មានបុគ្គលមួយចំនួននៅលើផែនដីនេះ ដែលមានលក្ខណៈពិសេសក្នុងការជះឥទ្ធិពលលើចក្រវាល។ ពួកគេត្រូវបានគេហៅថា៖ អាបដាល, នូកាបាក, នូចាបាក, អាវតាត, អាក់តាប, និង ហ្គៅស៍។
ទាំងអស់នេះសុទ្ធតែជាជំនឿឆ្វេង និងការស្រមើស្រមៃ។
អាបដាល (អ្នកជំនួស): ពាក្យនេះមកពីពាក្យ "តាប់ឌីល" ដែលមានន័យថាការផ្លាស់ប្តូរ។ តាមជំនឿស៊ូហ្វី៖ "អាបដាល" គឺជាបុរស ៧ នាក់ ដែលម្នាក់ក្នុងចំណោមពួកគេអាចធ្វើដំណើរចាកចេញពីកន្លែងមួយ ដោយបន្សល់ទុកនូវរូបរាងកាយ (ផ្សេងមួយទៀត) ក្នុងទម្រង់ជារូបគាត់ ដើម្បីកុំឲ្យនរណាម្នាក់ដឹងថាគាត់បានបាត់ខ្លួន។ នេះគឺជាជំនឿឆ្វេងយ៉ាងច្បាស់។
នូកាបាក (មេដឹកនាំ/អ្នកត្រួតពិនិត្យ): ពាក្យនេះមកពីពាក្យ "ណាគីប"។ ក្នុងភាសាវិទ្យា "ណាគីប" គឺបុរសដែលចេះដឹង និងស្រាវជ្រាវច្រើនអំពីអ្វីៗ( )។ ប៉ុន្តែនៅក្នុងនិយមន័យរបស់ស៊ូហ្វី៖ "នូកាបាក" គឺជាអ្នកដែលបានសម្រេចនូវ "ឈ្មោះខាងក្នុង" ដូច្នេះពួកគេអាចមើលឃើញចិត្តគំនិតរបស់មនុស្ស និងទាញយកអាថ៌កំបាំងដែលលាក់កំបាំង ដើម្បីបើកបង្ហាញនូវអ្វីដែលនៅពីក្រោយវាំងនននៃចិត្ត។ ពួកគេមានចំនួន ៣០០ នាក់ ( )។
និយមន័យនេះរបស់ស៊ូហ្វី គ្មានមូលដ្ឋាននៅក្នុងគម្ពីររបស់អល់ឡោះ និងសុណ្ណះរបស់ព្យាការី × ឡើយ។ ផ្ទុយទៅវិញ វាគឺជាភាពមិនពិត ពីព្រោះអ្វីដែលមាននៅក្នុងចិត្ត គឺជា "រឿងអាថ៌កំបាំង" ហើយរឿងអាថ៌កំបាំងគ្មាននរណាម្នាក់ដឹងឡើយ ក្រៅពីអល់ឡោះ។
នូចាបាក (ជនថ្លៃថ្នូរ/អភិជន): ពាក្យនេះមកពីពាក្យ "ណាជីប"។ ក្នុងភាសាវិទ្យា "ណាជីប" គឺបុរសដែលថ្លៃថ្នូរ និងមានគុណធម៌( )។
ប៉ុន្តែនៅក្នុងនិយមន័យរបស់ស៊ូហ្វី៖ "នូចាបាក" គឺជាបុគ្គល ៤០ នាក់ ដែលទទួលខុសត្រូវក្នុងការកែតម្រូវកិច្ចការរបស់មនុស្ស និងទទួលរ៉ាប់រងបន្ទុករបស់ពួកគេ។ ពួកគេគឺជាអ្នកចាត់ចែងសិទ្ធិរបស់សត្វលោកតែមួយគត់( )។
និយមន័យនេះរបស់ស៊ូហ្វី គ្មានមូលដ្ឋាននៅក្នុងគម្ពីររបស់អល់ឡោះ និងសុណ្ណះរបស់ព្យាការី × ឡើយ។ ផ្ទុយទៅវិញ វាផ្ទុយពីសាសនា ព្រោះអ្នកដែលទទួលខុសត្រូវចាត់ចែងចក្រវាល គឺអល់ឡោះតែមួយគត់។
អាវតាត (ជើងម៉ា/បង្គោល): ពាក្យនេះមកពីពាក្យ "វ៉ាតាដ"។ ក្នុងភាសាវិទ្យា "វ៉ាតាដ" គឺជាអ្វីដែលគេបោះភ្ជាប់ទៅក្នុងជញ្ជាំង ឬដី ធ្វើពីឈើ ឬដែក។
នៅក្នុងនិយមន័យរបស់ស៊ូហ្វី៖ "អាវតាត" គឺជាបុរស ៤ នាក់ ដែលឈរជើងនៅតាមទិសទាំង ៤ នៃពិភពលោក គឺខាងកើត ខាងលិច ខាងជើង និងខាងត្បូង។ តាមរយៈពួកគេនេះហើយ ដែលអល់ឡោះថែរក្សាទិសទាំងនោះ ដោយសារតែពួកគេជាកន្លែងដែលអល់ឡោះសម្លឹងមើល( )។
មិនមានការសង្ស័យទេថា នេះគឺជាជំនឿឆ្វេងដែលមិនចាំបាច់បកស្រាយច្រើន។ ព្រោះអល់ឡោះថែរក្សាមនុស្សនៅគ្រប់ទីកន្លែងដែលពួកគេនៅ ប្រសិនបើពួកគេរក្សាបទបញ្ជារបស់ទ្រង់ និងជៀសវាងការហាមឃាត់របស់ទ្រង់ មិនមែនថែរក្សាតែអ្នកនៅទិសទាំង ៤ នោះទេ។ ដូចដែលព្យាការី × បានមានប្រសាសន៍ទៅកាន់ អ៊ីបនូ អាប់បាស ^ ថា៖
> احْفَظِ اللَّهَ يَحْفَظْكَ < [رواه أحمد (1/293)]
«ចូរអ្នកថែរក្សា(សិទ្ធិរបស់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នក»។
អាក់តប (ប៉ូល/អ័ក្ស): ពាក្យនេះមកពីពាក្យ "គុតប៍"។ ក្នុងភាសាវិទ្យា "គុតប៍" គឺជាដែកអ័ក្សដែលត្បាល់កិនវិលជុំវិញវា។ ហើយ "គុតប៍" នៃប្រជាជាតិណាមួយ គឺជាមេដឹកនាំរបស់ពួកគេ( )។
នៅក្នុងនិយមន័យរបស់ស៊ូហ្វី៖ "គុតប៍" គឺជាបុរសតែម្នាក់គត់ដែលជាកន្លែងនៃការសម្លឹងមើលរបស់អល់ឡោះពីពិភពលោកនេះនៅគ្រប់ពេលវេលា។ គាត់ត្រូវបានគេហៅថា "ហ្គៅស៍" (អ្នកជួយសង្គ្រោះ) ដោយសារតែការដែលអ្នកមានទុក្ខសុំជំនួយពីគាត់។
មិនមានការសង្ស័យទេថា នេះគឺជាភាពមិនពិត (បាតិល)។ អ្នកដែលជួយសង្គ្រោះអ្នកមានទុក្ខ គឺអល់ឡោះ។ អ្នកដែលចិត្តទាំងឡាយរត់ទៅរក គឺអល់ឡោះ។ ដូច្នេះ ការពឹងពាក់លើ "គុតប៍" គឺផ្ទុយនឹងមូលដ្ឋានគ្រឹះនៃសាសនាអ៊ីស្លាម និងគោលការណ៍នៃសាសនា។
អ៊ីបនូ តៃមីយ៉ះ ‘ បាននិយាយអំពីភាពមិនត្រឹមត្រូវនៃ “ពាក្យបច្ចេកសព្ទនៃជំនឿបូជារូបសំណាក” ទាំងនេះ ហើយបានបកស្រាយបំភ្លឺនូវមន្ទិលសង្ស័យដែលទាក់ទងនឹងវា។ អ្នកណាដែលចង់បានព័ត៌មានលម្អិត សូមត្រឡប់ទៅមើលសំណេររបស់គាត់ចុះ( )។