الخطبة الأولى
إنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُورِ أَنْفُسِنَا وسَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.
ﵟيَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ حَقَّ تُقَاتِهِۦ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسۡلِمُونَ ١٠٢ﵞ
ﵟيَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمُ ٱلَّذِي خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ وَخَلَقَ مِنۡهَا زَوۡجَهَا وَبَثَّ مِنۡهُمَا رِجَالٗا كَثِيرٗا وَنِسَآءٗۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِي تَسَآءَلُونَ بِهِۦ وَٱلۡأَرۡحَامَۚ إِنَّ ٱللَّهَ كَانَ عَلَيۡكُمۡ رَقِيبٗا ١ ﵞ
ﵟيَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَقُولُواْ قَوۡلٗا سَدِيدٗا ٧٠ يُصۡلِحۡ لَكُمۡ أَعۡمَٰلَكُمۡ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ فَقَدۡ فَازَ فَوۡزًا عَظِيمًا ٧١ﵞ
أَمَّا بَعْدُ، فَإِنَّ أَصْدَقَ الحَدِيثِ كِتَابُ اللَّهِ، وَأَحْسَنَ الهَدْيِ هَدْيُ مُحَمَّدٍ، وَشَرَّ الأُمُورِ مُحْدَثَاتُهَا، وَكُلُّ مُحْدَثَةٍ بِدْعَةٌ، وَكُلُّ بِدْعَةٍ ضَلَالَةٌ، وَكُلُّ ضَلَالَةٍ فِي النَّارِ.
ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
ហើយចូរដឹងថា ពិតណាស់ ក្នុងចំណោមអ្វីដែលច្បាប់ទាំងឡាយដែលត្រូវបានបញ្ចុះពីលើលើមេឃ(ពីអល់ឡោះ)បានស្របគ្នានោះ គឺកាតព្វកិច្ចក្នុងការគោរពសក្ការៈអល់ឡោះតែមួយអង្គគត់។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា ៖
ﵟوَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ إِلَّا نُوحِيٓ إِلَيۡهِ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدُونِ ٢٥ﵞ ﵝالأَنبِيَاء : ﵕﵒﵜ
“ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)។”
និងបានមានបន្ទូលថា៖
ﵟفَٱعۡبُدِ ٱللَّهَ مُخۡلِصٗا لَّهُ ٱلدِّينَ ٢ﵞ ﵝالزُّمَر : ﵒﵜ
“ហេតុនេះ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះប្រកបដោយភាពស្មោះសចំពោះទ្រង់ក្នុងសាសនា។”
ស្ហៃខ អាប់ឌុរ រ៉ោះម៉ាន អាស-សាអឌី ♫ បានមានប្រសាសន៍ក្នុងការបកស្រាយអាយ៉ាត់នេះថា៖ «គឺ៖ ចូរអ្នកធ្វើឱ្យសាសនាទាំងមូលរបស់អ្នកមានភាពស្មោះត្រង់ចំពោះអល់ឡោះដ៏ខ្ពង់ខ្ពស់ ចាប់ពីក្រឹត្យវិន័យខាងក្រៅ និងក្រឹត្យវិន័យខាងក្នុង គឺអ៊ីស្លាម , អ៊ីម៉ាន និងអៀសសាន ដោយអ្នកធ្វើឱ្យអល់ឡោះតែមួយអង្គគត់ជាគោលដៅនៃអំពើទាំងនោះ ហើយអ្នកមានបំណងចង់បានតែការយល់ព្រមពីទ្រង់ប៉ុណ្ណោះ មិនមែនដើម្បីគោលបំណងផ្សេងពីនោះឡើយ»។
ហើយបន្ទូលរបស់ទ្រង់៖
ﵟأَلَا لِلَّهِ ٱلدِّينُ ٱلۡخَالِصُﵞ ﵝالزُّمَر : ﵓﵜ
“ចូរដឹងថា សម្រាប់អល់ឡោះ គឺមានតែសាសនាដ៏បរិសុទ្ធ(និងស្មោះត្រង់)ប៉ុណ្ណោះ។”
នេះជាការបញ្ជាក់ឡើងវិញនូវបញ្ញត្តិឱ្យមានភាពបរិសុទ្ធចិត្ត និងជាការបំភ្លឺថា ពិតប្រាកដណាស់ អល់ឡោះដ៏ខ្ពង់ខ្ពស់ ទ្រង់មានភាពល្អឥតខ្ចោះទាំងអស់ ហើយទ្រង់មានគុណបំណាច់លើបណ្ដាខ្ញុំបម្រើរបស់ទ្រង់គ្រប់ទិដ្ឋភាព ដូច្នេះហើយ ទ្រង់ក៏មានសាសនាដែលបរិសុទ្ធ និងស្អាតស្អំពីភាពមិនល្អទាំងអស់។ វាគឺជាសាសនាដែលទ្រង់ពេញចិត្តសម្រាប់ខ្លួនទ្រង់ ហើយទ្រង់ពេញចិត្តសម្រាប់បណ្ដាមនុស្សល្អបំផុតក្នុងចំណោមមើខឡូករបស់ទ្រង់ ព្រមទាំងទ្រង់បានបញ្ជាពួកគេឱ្យប្រកាន់ខ្ជាប់នូវសាសនានោះ ពីព្រោះវាបានរួមបញ្ចូលនូវការលះបង់ដើម្បីអល់ឡោះ ក្នុងក្ដីស្រឡាញ់ ការភ័យខ្លាច ក្ដីសង្ឃឹម និងការវិលត្រឡប់ទៅរកទ្រង់ក្នុងនាមជាខ្ញុំបម្រើ ព្រមទាំងការវិលត្រឡប់ទៅរកទ្រង់ក្នុងការសម្រេចនូវតម្រូវការរបស់បណ្ដាខ្ញុំបម្រើរបស់ទ្រង់។ ហើយនោះគឺជាអ្វីដែលធ្វើឱ្យបេះដូងមានភាពល្អប្រសើរ បរិសុទ្ធ និងស្អាតស្អំ ដោយគ្មានស្ហីរិកជាមួយទ្រង់ក្នុងអ្វីមួយនៃការគោរពសក្ការៈឡើយ។ ពីព្រោះអល់ឡោះទ្រង់រួចផុតពីវា(ស្ហីរិក) ហើយទ្រង់ពុំត្រូវការអ្វីពីវាឡើយ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់ដ៏មានបំផុតក្នុងចំណោមដៃគូទាំងអស់ដែលពុំត្រូវការដៃគូ ហើយវាជាមេរោគដែលបំផ្លាញបេះដូង និងវិញ្ញាណ ទាំងលោកិយ និងបរលោក ព្រមទាំងធ្វើឱ្យព្រលឹងធ្លាក់ចូលទៅក្នុងទុក្ខវេទនាយ៉ាងខ្លាំងបំផុត។
ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ពិតណាស់ ក្នុងចំណោមអ្វីដែលច្បាប់ទាំងឡាយបានឯកភាពគ្នាផងដែរ គឺការព្រមានពីការធ្វើស្ហីរិកក្នុងការគោរពសក្ការៈចំពោះអល់ឡោះ។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
ﵟوَلَقَدۡ أُوحِيَ إِلَيۡكَ وَإِلَى ٱلَّذِينَ مِن قَبۡلِكَ لَئِنۡ أَشۡرَكۡتَ لَيَحۡبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ٦٥ بَلِ ٱللَّهَ فَٱعۡبُدۡ وَكُن مِّنَ ٱلشَّٰكِرِينَ ٦٦ﵞ ﵝالزُّمَر : ﵕﵖ - ﵖﵖﵜ
“ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នក(នាំសារ)ជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើស្ហ៊ីរិក(មកចំពោះយើង) នោះទង្វើ(កុសល)របស់អ្នកពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។”
និយមន័យនៃស្ហីរិក
ស្ហីរិក នៅក្នុងភាសាមានន័យថា ការចែករំលែកអ្វីមួយជាមួយអ្នកផ្សេង។ គេអាចនិយាយថា បុរសពីរនាក់បានរួមគ្នា ឬចូលរួម។ ដូច្នេះ ពាក្យថា «បុគ្គលម្នាក់ធ្វើស្ហីរិកជាមួយអល់ឡោះ» មានន័យថា គាត់បានកំណត់ដៃគូជាមួយអល់ឡោះនៅក្នុងអ្វីមួយដែលជារបស់ពិសេសរបស់ទ្រង់ ដែលគ្មាននរណាម្នាក់គួរតែជាដៃគូរបស់ទ្រង់ឡើយ ។ មិនថាលក្ខណៈពិសេសទាំងនោះទាក់ទងនឹងព្រះនាមរបស់ទ្រង់ដ៏មហាបរិសុទ្ធ, ឬគុណលក្ខណៈរបស់ទ្រង់, ឬអំពើរបស់ទ្រង់, ឬការដែលទ្រង់ដ៏មហិមានិងខ្ពង់ខ្ពស់ស័ក្តិសមនឹងត្រូវបានគេគោរពសក្ការៈតែមួយអង្គគត់ក៏ដោយ ហើយទោះបីជាដៃគូនោះជាមនុស្ស, ជិន, វត្ថុគ្មានជីវិត, ផ្នូរ, ឬអ្វីផ្សេងពីនោះក៏ដោយ។
មនុស្សធ្លាប់គោរពអល់ឡោះតែមួយ បន្ទាប់មកការគោរពព្រះអាទិទេពច្រើនបានកើតឡើងក្នុងចំណោមប្រជាជនរបស់ព្យាការីណូហ៍ ដោយសារតែពួកគេលើកតម្កើងមនុស្សសុចរិត ដូច្នេះអល់ឡោះបានបញ្ជូនណូហ៍
ឱខ្ញុំបម្រើរបស់អល់ឡោះ! មនុស្សធ្លាប់គោរពសក្ការៈអល់ឡោះតែមួយអស់រយៈពេលដប់សតវត្សចាប់តាំងពីសម័យព្យាការីអាដាំមក | ហើយបន្ទាប់មកការគោរពព្រះអាទិទេពច្រើនបានកើតឡើង ដូច្នេះអល់ឡោះបានបញ្ជូនព្យាការីណូហ៍ដើម្បីអំពាវនាវឱ្យមនុស្សគោរពសក្ការៈចំពោះទ្រង់តែមួយតាវហ៊ីដ។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
ﵟكَانَ ٱلنَّاسُ أُمَّةٗ وَٰحِدَةٗ فَبَعَثَ ٱللَّهُ ٱلنَّبِيِّـۧنَ مُبَشِّرِينَ وَمُنذِرِينَﵞ ﵝالبَقَرَةِ : ﵓﵑﵒﵜ
“ដើមឡើយ មនុស្សលោកជាប្រជាជាតិតែមួយ(ស្ថិតនៅលើសាសនាអ៊ីស្លាម)។ (លុះដល់ពេលស្ហៃតនធ្វើឱ្យពួកគេវង្វេង) ពេលនោះ អល់ឡោះក៏បានចាត់បញ្ជូននូវបណ្តាព្យាការីជាច្រើន ដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ(ដល់បណ្តាអ្នកមានជំនឿ) និងជាអ្នកដាស់តឿនព្រមាន(ដល់ពួកគ្មានជំនឿ)”
លោក អ៊ីបនូ អាប់បាស ¶ បានមានប្រសាសន៍ថា ៖ «នៅចន្លោះព្យាការីណូហ៍និងលោកអាដាំមានរយៈពេលដប់សតវត្សរ៍ ដែលពួកគេទាំងអស់ស្ថិតនៅលើច្បាប់នៃសច្ចធម៌។ បន្ទាប់មក ពួកគេក៏បានខ្វែងគំនិតគ្នា ពេលនោះអល់ឡោះក៏បានតែងតាំងបណ្តាព្យាការីជាអ្នកផ្ដល់ដំណឹងល្អ និងជាអ្នកព្រមាន»។
ទ្រង់ដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា ៖
ﵟوَمَا كَانَ ٱلنَّاسُ إِلَّآ أُمَّةٗ وَٰحِدَةٗ فَٱخۡتَلَفُواْﵞ ﵝيُونُس : ﵙﵑﵜ
“ហើយមនុស្សធ្លាប់ជាប្រជាជាតិតែមួយ(មានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់) តែក្រោយមក ពួកគេបានខ្វែងគំនិតគ្នា។”
គឺពួកគេបានខ្វែងគំនិតគ្នាអំពីសាសនាដ៏ត្រឹមត្រូវដែលពួកគេធ្លាប់ស្ថិតនៅលើវា ហើយបានធ្លាក់ចូលក្នុងការធ្វើស្ហីរិក។
ឱបណ្តាអ្នកមានជំនឿ! អ្នកនាំសារដំបូងគេបង្អស់ដែលអល់ឡោះបានបញ្ជូនមក ដើម្បីអំពាវនាវទៅកាន់ឯកទេវនិយម(តាវហ៊ីដ) បន្ទាប់ពីការធ្វើស្ហីរិកបានកើតឡើង គឺព្យាការីណូហ៍ | ដូចដែលទ្រង់ដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា ៖
ﵟإِنَّآ أَوۡحَيۡنَآ إِلَيۡكَ كَمَآ أَوۡحَيۡنَآ إِلَىٰ نُوحٖ وَٱلنَّبِيِّـۧنَ مِنۢ بَعۡدِهِۦﵞ ﵝالنِّسَاء : ﵓﵖﵑﵜ
“ពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហ ហើយនិងបណ្តាព្យាការីជាច្រើនទៀតបន្ទាប់ពីគាត់ផងដែរ។”
អ៊ីបនូ កាស៊ីរ ♫ បាននិយាយថា៖ "មនុស្សធ្លាប់នៅលើឯកទេវនិយមរបស់អាដាំរហូតដល់ពួកគេចាប់ផ្តើមគោរពបូជារូបសំណាក។ ពេលនោះ អល់ឡោះក៏បានបញ្ជូនព្យាការីណូហ៍ | មក។ ដូច្នេះ គាត់គឺជាអ្នកនាំសារដំបូងគេបង្អស់ដែលអល់ឡោះបានបញ្ជូនមកកាន់អ្នករស់នៅលើផែនដី»។ [ចប់ប្រសាសន៍របស់លោក]
ហើយដើមកំណើតនៃការធ្វើស្ហីរិក នៅក្នុងសម័យកាលរបស់ព្យាការីណូហ៍ | គឺមកពីការលើកតម្កើងអ្នកដែលប្រព្រឹត្តអំពើល្អ(សលីហ៊ីន) ដូចដែលមាននៅក្នុងសៀវភៅ សហ៊ីហ៍អាល់-ប៊ូខរី ពីអ៊ិបនូ អាប់បាស ¶ នៅក្នុងការបកស្រាយបន្ទូលរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់៖
ﵟوَقَالُواْ لَا تَذَرُنَّ ءَالِهَتَكُمۡ وَلَا تَذَرُنَّ وَدّٗا وَلَا سُوَاعٗا وَلَا يَغُوثَ وَيَعُوقَ وَنَسۡرٗا ٢٣ﵞ ﵝنُوح : ﵓﵒﵜ
“ហើយពួកគេ(ពួកមេដឹកនាំ)បាននិយាយថា៖ ចូរពួកអ្នកកុំបោះបង់ព្រះទាំងឡាយរបស់ពួកអ្នក និងកុំបោះបង់បដិមាវ៉ាតទិន, ស៊ូវ៉ាក, យ៉ាហ្គូស, យ៉ាអ៊ូក, និងណាស់រ៉ ឲ្យសោះ។”
គាត់បាននិយាយថា៖ "នេះគឺជាឈ្មោះមនុស្សល្អៗពីក្រុមរបស់ណាពីនួហ៍។ នៅពេលពួកគេស្លាប់ទៅ ស្ហៃតនបានបញ្ចុះបញ្ចូលក្រុមរបស់ពួកគេឲ្យដំឡើងរូបសំណាកនៅកន្លែងដែលពួកគេធ្លាប់អង្គុយ ហើយដាក់ឈ្មោះរូបសំណាកទាំងនោះតាមឈ្មោះរបស់ពួកគេ។ ពួកគេក៏បានធ្វើតាម។ ក្នុងពេលនោះ រូបសំណាកទាំងនោះមិនទាន់ត្រូវបានគេគោរពបូជានៅឡើយទេ រហូតដល់មនុស្សជំនាន់នោះបានស្លាប់ទៅ ហើយចំណេះដឹងក៏បាត់បង់ ទើបរូបសំណាកទាំងនោះត្រូវបានគេគោរពបូជា"។
ស្ហីរិកអាចកើតឡើងក្នុងប្រភេទនៃតាវហ៊ីដទាំងបី
ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ការហាមឃាត់ការធ្វើស្ហីរិក គឺជាកិច្ចការដែលត្រូវបានគេដឹងនៅក្នុងសាសនាអ៊ីស្លាមដោយចៀសមិនផុត។ ហើយវាគឺជាកត្តាមួយដែលធ្វើឱ្យបាត់បង់សាសនាអ៊ីស្លាម។ អ្នកណាដែលបានធ្លាក់ចូលក្នុងវា គេនឹងចេញពីរង្វង់នៃសាសនាអ៊ីស្លាម ទៅកាន់រង្វង់នៃអំពើគ្មានជំនឿ (الكفر) ទោះបីជាអ្នកប្រព្រឹត្តនោះសឡាត, បួស, និងនិយាយថាគេជាអ្នកមូស្លីមក៏ដោយ។ ហើយវាគឺជាកត្តាដែលធ្វើឱ្យបាត់បង់សាសនាដែលកើតមានឡើងញឹកញាប់ជាងគេបំផុត។ ហើយគម្ពីររបស់អល់ឡោះគឺពោរពេញទៅដោយការរំឭកពីភាពអាក្រក់នៃការធ្វើស្ហីរិក និងទណ្ឌកម្មរបស់អ្នកធ្វើស្ហីរិក។ សូមអល់ឡោះទ្រង់ការពារពួកយើងឲ្យរួចផុតពីអំពើនោះ។
ឱបណ្ដាអ្នកមានជំនឿអើយ! ស៊ីរិកកើតឡើងនៅក្នុង តាវហ៊ីដ អាល់រ៉ូបូប៊ីយ៉(ភាពតែមួយរបស់អល់ឡោះក្នុងភាពជាម្ចាស់គ្រប់គ្រង) តាវហ៊ីដ អាល់អ៊ូលូហ៊ីយ៉ះ (ភាពតែមួយរបស់អល់ឡោះក្នុងការទទួលការគោរពសក្ការៈ) និងតាវហ៊ីដ អាល់អាសម៉ា វ៉ាស្ស៊ីហ្វាត(ភាពតែមួយរបស់អល់ឡោះក្នុងព្រះនាម និងគុណលក្ខណៈ)។
ឧទាហរណ៍នៃស្ហីរិកក្នុងតាវហ៊ីដ អារ-រូប៊ូប៊ីយ្យ៉ះគឺ ការជឿថាមានអ្នកគ្រប់គ្រងសកលលោកជាមួយអល់ឡោះ ឬមានអ្នកផ្តល់សំណាងជាមួយអល់ឡោះ ឬមានអ្នកបង្កើតជាមួយអល់ឡោះ ឬមានអ្នកផ្តល់ជីវិតនិងយកជីវិតជាមួយអល់ឡោះ។ អ្នកដែលជឿបែបនេះគឺជាអ្នកធ្វើស្ហីរិក។ កាតព្វកិច្ចគឺត្រូវប្រកាន់ខ្ជាប់ថាទង្វើទាំងអស់នេះជារបស់អល់ឡោះតែមួយគត់។ ខ្ញុំបម្រើរបស់ទ្រង់មិនត្រូវនិយាយថាទង្វើទាំងនេះជារបស់អ្នកណាផ្សេងក្រៅពីអល់ឡោះឡើយ។
ឧទាហរណ៍នៃស្ហីរិកក្នុងតាវហ៊ីដ អាល់-អាស់ម៉ាអ៊ គឺការដែលមូសៃលីម៉ះ អាល់-កាហ្សាប(អ្នកកុហក)ហៅខ្លួនឯងថា "រ៉ោះម៉ាន អាល់-យ៉ាម៉ាម៉ះ"។ គាត់គឺជាអ្នកដែលបានបង្ហាញខ្លួននៅក្នុងសម័យព្យាការី ហើយបានដាក់ឈ្មោះខ្លួនឯងថា (الرحمـٰن) ដែលវាគឺជាព្រះនាមមួយក្នុងចំណោមព្រះនាមពិសេសរបស់អល់ឡោះដ៏មហាបរិសុទ្ធនិងខ្ពង់ខ្ពស់។
ចំណែកឯការធ្វើស្ហីរិក នៅក្នុងគុណលក្ខណៈ(ស៊ីហ្វាត)របស់អល់ឡោះ ឧទាហរណ៍គឺការអះអាងពីការដឹងរឿងអាថ៌កំបាំងសម្រាប់អ្នកផ្សេងក្រៅពីអល់ឡោះ។ ដូចជាអះអាងថាពួកព្រាយនិងអ្នកទាយដឹងរឿងហ្គៃប ឬអះអាងថាណាពីﷺ ដឹងរឿងហ្គៃប។ អ្នកដែលអះអាងបែបនេះគឺជាអ្នកធ្វើស្ហីរិក។ កាតព្វកិច្ចគឺត្រូវប្រកាន់ខ្ជាប់ថាអល់ឡោះតែមួយគត់ដែលដឹងរឿងហ្គៃប ដូចដែលអល់ឡោះបានមានបន្ទូលថា៖
ﵟقُل لَّا يَعۡلَمُ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ ٱلۡغَيۡبَ إِلَّا ٱللَّهُﵞ ﵝالنَّمۡل : ﵕﵖﵜ
“ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ គ្មាននរណាម្នាក់ដែលនៅលើមេឃជាច្រើនជាន់ និងផែនដីអាចដឹងពីប្រការអាថ៌កំបាំងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់(តែមួយគត់)”
ចំណែកឯការធ្វើស្ហីរិក នៅក្នុងឯកទេវនិយមចំពោះការគោរពសក្ការៈ – ដែលវាគឺជាសកម្មភាពរបស់ខ្ញុំបម្រើទាំងឡាយ – គឺការធ្វើឱ្យអ្នកផ្សេងក្រៅពីអល់ឡោះជាដៃគូជាមួយអល់ឡោះនៅក្នុងការគោរពសក្ការៈណាមួយ ទោះបីជាការគោរពសក្ការៈនោះជាការបួងសួង, ឬការក្រាប(សូជូត), ឬការបូជាសត្វ, ឬការបន់ស្រន់, ឬការប្រាថ្នា, ឬការកោតខ្លាច, ឬការសង្ឃឹម, ឬអ្វីផ្សេងទៀតក៏ដោយ។ ដូច្នេះ អ្នកណាដែលបានបង្វែរអ្វីមួយពីការគោរពសក្ការៈទាំងនេះទៅឱ្យអ្នកផ្សេងក្រៅពីអល់ឡោះ គេពិតជាអ្នកធ្វើស្ហីរិកនឹងអល់ឡោះដ៏មហិមាហើយ។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលទៅកាន់ព្យាការីរបស់ទ្រង់ ﷺ ថា ៖
ﵟوَلَقَدۡ أُوحِيَ إِلَيۡكَ وَإِلَى ٱلَّذِينَ مِن قَبۡلِكَ لَئِنۡ أَشۡرَكۡتَ لَيَحۡبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ٦٥ بَلِ ٱللَّهَ فَٱعۡبُدۡ وَكُن مِّنَ ٱلشَّٰكِرِينَ ٦٦ﵞ ﵝالزُّمَر : ﵕﵖ - ﵖﵖﵜ
“(65)ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នក(នាំសារ)ជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើស្ហ៊ីរិក(មកចំពោះយើង) នោះទង្វើ(កុសល)របស់អ្នកពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។ (66)ផ្ទុយទៅវិញ ចំពោះអល់ឡោះ(តែមួយគត់) ចូរអ្នកគោរពសក្ការៈ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលដឹងគុណ។”
ហើយអល់ឡោះដ៏ខ្ពង់ខ្ពស់បានបញ្ជាឱ្យមានភាពស្មោះត្រង់ក្នុងគោរពសក្ការៈចំពោះទ្រង់តែមួយអង្គគត់ ដោយទ្រង់បានមានបន្ទូលថា ៖
ﵟفَٱدۡعُواْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَﵞ ﵝغَافِر : ﵔﵑﵜ
“ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿទាំងឡាយ)គោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះសចំពោះទ្រង់ក្នុងសាសនា”
ណាពី ﷺ បានមានប្រសាសន៍ថា៖
> الدُّعَاءُ هُوَ الْعِبَادَةُ < [رواه أبو دوادو والترمذي]
«ការបួងសួង គឺជាការគោរពសក្ការៈមួយ។»
ហើយពិតណាស់ អល់ឡោះបានបញ្ជាឱ្យធ្វើឱ្យអល់ឡោះមានតែមួយអង្គគត់ក្នុងការបួងសួង ប្រមាណបីរយកន្លែងនៅក្នុងគម្ពីរគួរអាន។ ចំពោះការកាប់សត្វបូជា អល់ឡោះបានបញ្ជាឲ្យខ្ញុំបម្រើរបស់ទ្រង់កាប់សត្វបូជាដើម្បីទ្រង់តែមួយគត់ដោយមានបន្ទូលទៅកាន់ណាពីទ្រង់ថា៖
ﵟفَصَلِّ لِرَبِّكَ وَٱنۡحَرۡ ٢ﵞ ﵝالكَوۡثَر : ﵒﵜ
“ហេតុនេះ ចូរអ្នកប្រតិបត្តិសឡាតចំពោះព្រះជាម្ចាស់របស់អ្នក និងសំឡេះសត្វចុះ។”
និងបានមានបន្ទូលទៅកាន់គាត់៖
ﵟقُلۡ إِنَّ صَلَاتِي وَنُسُكِي وَمَحۡيَايَ وَمَمَاتِي لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ١٦٢ لَا شَرِيكَ لَهُۥۖ وَبِذَٰلِكَ أُمِرۡتُ وَأَنَا۠ أَوَّلُ ٱلۡمُسۡلِمِينَ ١٦٣ﵞ ﵝالأَنۡعَام : ﵒﵖﵑ - ﵓﵖﵑﵜ
“(162)ចូរអ្នកពោលចុះថា៖ ជាការពិតណាស់ ការសឡាតរបស់ខ្ញុំ ការសំឡេះសត្វរបស់ខ្ញុំ ការរស់នៅរបស់ខ្ញុំ និងការស្លាប់របស់ខ្ញុំ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។ (163)គ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ។ ប្រការទាំងនេះហើយគេ(អល់ឡោះ)ដាក់បទបញ្ជាលើខ្ញុំ។ ហើយខ្ញុំគឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)ដំបូងគេបង្អស់។”
ហើយព្យាការី ﷺ បានមានប្រសាសន៍ថា ៖
> لَعَنَ اللهُ مَنْ ذَبَحَ لِغَيْرِ اللهِ < [رواه مسلم]
«អល់ឡោះបានដាក់បណ្តាសា អ្នកណាដែលបានសម្លាប់សត្វដើម្បីក្រៅពីអល់ឡោះ។»
សរុបសេចក្តីមក អ្នកណាដែលបែរទៅរកអ្នកផ្សេងក្រៅពីអល់ឡោះ ដោយការគោរពសក្ការៈណាមួយ គេពិតជាបានធ្វើស្ហីរិកហើយ ទោះបីជាវត្ថុដែលគេគោរពសក្ការៈនោះជាផ្នូរ, ព្យាការី, គ្រូធ្មប់, ជិន, ឬអ្វីផ្សេងពីនោះក៏ដោយ ហើយទោះបីជាគេបានបង្វែរការគោរពសក្ការៈទៅឱ្យវត្ថុដែលត្រូវបានគេគោរពសក្ការៈនោះ ដោយយកលេសថា វត្ថុនោះជាអ្នកកណ្តាល ដែលធ្វើឱ្យគេចូលទៅជិត (អល់ឡោះ), ឬជាអ្នកអន្តរាគមន៍, ឬជាមធ្យោបាយ, ឬអ្វីផ្សេងពីនោះក៏ដោយ។ ដូច្នេះ អំពើទាំងអស់នោះគឺជាការធ្វើស្ហីរិក ហើយវាគឺជាហេតុផលមោឃភាពមួយរបស់ពួកមូស្រីគីន។ អល់ឡោះបានមានបន្ទូលអំពីពួកមូស្រីគីនថា៖
ﵟوَٱلَّذِينَ ٱتَّخَذُواْ مِن دُونِهِۦٓ أَوۡلِيَآءَ مَا نَعۡبُدُهُمۡ إِلَّا لِيُقَرِّبُونَآ إِلَى ٱللَّهِ زُلۡفَىٰٓﵞ ﵝالزُّمَر : ﵓﵜ
“ហើយពួកដែលយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ(ពួកគេនិយាយថា៖) ពួកយើងមិនបានគោរពសក្ការៈចំពោះពួកវានោះឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតខ្លួនពួកយើងឱ្យមានឋានៈនៅជិតអល់ឡោះប៉ុណ្ណោះ។”
និងបានមានបន្ទូលថា៖
ﵟوَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَضُرُّهُمۡ وَلَا يَنفَعُهُمۡ وَيَقُولُونَ هَٰٓؤُلَآءِ شُفَعَٰٓؤُنَا عِندَ ٱللَّهِﵞ ﵝيُونُس : ﵘﵑﵜ
“ហើយពួកគេ(ពួកមុស្ហរីគីន)បានគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចបង្កគ្រោះថ្នាក់ និងមិនអាចផ្ដល់ផលប្រយោជន៍ដល់ពួកគេផងនោះ។ ហើយពួកគេបាននិយាយថា៖ ពួកវាទាំងនោះ គឺជាអ្នកជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះមុខអល់ឡោះ។”
ហើយទ្រង់បានបន្ទូលថា ៖
ﵟأَمِ ٱتَّخَذُواْ مِن دُونِ ٱللَّهِ شُفَعَآءَۚ قُلۡ أَوَلَوۡ كَانُواْ لَا يَمۡلِكُونَ شَيۡـٔٗا وَلَا يَعۡقِلُونَ ٤٣ﵞ ﵝالزُّمَر : ﵓﵔﵜ
“ឬមួយពួកគេ(ពួកមុស្ហរីគីន)យកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកជួយអន្តរាគមន៍? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើសូម្បីតែពួកវាគ្មានលទ្ធភាពគ្រប់គ្រងអ្វីបន្តិច ហើយក៏គ្មានប្រាជ្ញាចេះគិតផងនោះឬ?”
ដូច្នេះ ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ ដោយយកលេសថាជាអ្នកកណ្តាល និងអ្នកអន្តរាគមន៍ គឺមិនត្រឹមត្រូវឡើយ ដោយយោងភស្តុតាងច្បាស់លាស់ពីគម្ពីរគួរអាន។ ហើយអ្នកដែលបានធ្វើរឿងនោះ បានហៅអំពើរបស់ពួកគេដោយឈ្មោះផ្សេងពីឈ្មោះពិតរបស់វា ហើយបានប្រៀបធៀបអ្នកបង្កើត(الخالق) នឹងអ្វីដែលត្រូវបានបង្កើត(المخلوق)។ ពួកគេបានឃើញថា ស្តេចនិងមហាតលិកនៅលើផែនដី មិនអាចចូលទៅដល់បានឡើយ លើកលែងតែតាមរយៈអ្នកកណ្តាល, អ្នកជិតស្និទ្ធ, និងអ្នកអន្តរាគមន៍។ ពេលនោះ ពួកគេក៏បាននិយាយថា អល់ឡោះក៏ដូច្នោះដែរ គឺមិនអាចចូលទៅដល់បានឡើយ លើកលែងតែតាមរយៈអ្នកកណ្តាល, អ្នកជិតស្និទ្ធ, និងអ្នកអន្តរាគមន៍ ក្នុងចំណោមបណ្តាព្យាការី, ផ្នូររបស់អ្នកដែលប្រព្រឹត្តអំពើល្អ, បណ្តាទេវតា, និងអ្វីផ្សេងពីនោះ។ ហើយនេះគឺជាសារធាតុពិតនៃការធ្វើស្ហីរិកនឹងអល់ឡោះដ៏ខ្ពង់ខ្ពស់។
សរុបសេចក្តីមក ស្ហីរិក អាចកើតឡើងនៅក្នុងប្រភេទទាំងបីនៃតាវហ៊ីដនេះ ហើយធ្វើឱ្យវាខូចខាត គឺ៖ តាវហ៊ីដ អាល់រ៉ូបូប៊ីយ៉ះ, តាវហ៊ីដ អល់អាសម៉ា វ៉ាស្ស៊ីហ្វាត និងតាវហ៊ីដ អាល់អ៊ូលូហ៊ីយ៉ា។ ប៉ុន្តែ ស្ហីរិក ច្រើនតែកើតឡើងនៅក្នុង តាវហ៊ីដ អល់អ៊ូលូហ៊ីយ៉ះ។
ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ទាំងនេះគឺជាសេចក្តីផ្តើមដ៏មានប្រយោជន៍ ដើម្បីយល់ពីអត្ថន័យនៃភាពស្មោះត្រង់(អ៊ីខ្លាស) និងការធ្វើស្ហីរិក។ អ្នកណាដែលបានយល់ពីវា គេពិតជាបានបើកទ្វារនៃការណែនាំ ដើម្បីស្គាល់ពីគោលបំណងរបស់អល់ឡោះក្នុងការបង្កើតមនុស្សលោកហើយ។
بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِيْ وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيْمُ.
الخطبة الثانية
الْحَمْدُ لِلَّهِ وَحْدَهُ، وَالصَّلَاةُ وَالسَّلَامُ عَلَى مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ، فاتقوا الله عباد الله..
បងប្អូនមូស្លីមទាំងឡាយ! ចូរដឹងថា ពិតណាស់ ភាពអាក្រក់នៃការធ្វើស្ហីរិក គឺត្រូវបានបង្ហាញឱ្យឃើញតាមរយៈទិដ្ឋភាពប្រាំមួយយ៉ាង៖
1. វាគឺជាអំពើបាបដ៏ធំបំផុតដែលគេបានបំពាននឹងអល់ឡោះតាមរយៈវា ព្រោះថាវាគឺជាការរំលោភលើសិទ្ធិរបស់អល់ឡោះដ៏មហាបរិសុទ្ធ ពីការគោរពសក្ការៈ, ការបន្ទាបខ្លួន, និងការចុះចូល, និងជាការបន្ថយតម្លៃនៃភាពមហិមារបស់ម្ចាស់ដ៏មហាបរិសុទ្ធ, និងជាភស្តុតាងនៃការគិតមិនល្អចំពោះម្ចាស់នៃពិភពទាំងឡាយ។ ហើយវាគឺជាអំពើបាបធំជាងគេបំផុត។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
ﵟوَمَن يُشۡرِكۡ بِٱللَّهِ فَقَدِ ٱفۡتَرَىٰٓ إِثۡمًا عَظِيمًا ٤٨ﵞ ﵝالنِّسَاء : ﵘﵔﵜ
“ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។”
និងបានមានបន្ទូលថា៖
ﵟإِنَّ ٱلشِّرۡكَ لَظُلۡمٌ عَظِيمٞ ١٣ﵞ ﵝلُقۡمَان : ﵓﵑﵜ
“ពិតប្រាកដណាស់ អំពើស្ហ៊ីរិក គឺជាការបំពានដ៏ធំធេងបំផុត។”
មានរាយការណ៍ពីលោក អ៊ីបនូ ម៉ាស្អ៊ូដ ◙ គាត់បាននិយាយថា៖ ខ្ញុំបានសួរថា៖ "ឱអ្នកនាំសាររបស់អល់ឡោះ! តើបាបមួយណាធំជាងគេ?" គាត់ឆ្លើយថា៖
> أَنْ تَجْعَلَ لِلَّهِ نِدًّا وَهُوَ خَلَقَكَ < [رواه البخاري ومسلم]
«គឺការដែលអ្នកធ្វើឱ្យមានគូប្រជែងសម្រាប់អល់ឡោះ ខណៈដែលទ្រង់គឺជាអ្នកបង្កើតអ្នក។»
2. ស្ហីរិកធ្វើឲ្យទង្វើល្អរលាយសាបសូន្យ។ អល់ឡោះបានមានបន្ទូលថា៖
ﵟوَلَوۡ أَشۡرَكُواْ لَحَبِطَ عَنۡهُم مَّا كَانُواْ يَعۡمَلُونَ ٨٨ﵞ ﵝالأَنۡعَام : ﵘﵘﵜ
“តែប្រសិនបើពួកគេ(បណ្តាព្យាការី)បានធ្វើស្ហ៊ីរិកវិញនោះ ទង្វើ(កុសល)ទាំងឡាយដែលពួកគេធ្លាប់បានសាងនឹងត្រូវចាត់ទុកជាអសារបង់ជាមិនខាន។”
និងបានមានបន្ទូលទៅកាន់ណាពីរបស់ទ្រង់ ﷺ ថា៖
ﵟوَلَقَدۡ أُوحِيَ إِلَيۡكَ وَإِلَى ٱلَّذِينَ مِن قَبۡلِكَ لَئِنۡ أَشۡرَكۡتَ لَيَحۡبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ٦٥ بَلِ ٱللَّهَ فَٱعۡبُدۡ وَكُن مِّنَ ٱلشَّٰكِرِينَ ٦٦ﵞ ﵝالزُّمَر : ﵕﵖ - ﵖﵖﵜ
“(65)ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នក(នាំសារ)ជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើស្ហ៊ីរិក(មកចំពោះយើង) នោះទង្វើ(កុសល)របស់អ្នកពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។ (66)ផ្ទុយទៅវិញ ចំពោះអល់ឡោះ(តែមួយគត់) ចូរអ្នកគោរពសក្ការៈ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលដឹងគុណ។”
3. ពិតណាស់ ការធ្វើស្ហីរិក អល់ឡោះមិនអភ័យទោសឱ្យឡើយ សម្រាប់អ្នកដែលទទួលមរណភាពទៅដោយស្ថិតនៅលើវា ហើយអ្នកប្រព្រឹត្តវានឹងស្ថិតនៅក្នុងភ្លើងនរកជាអមតៈ។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
ﵟإِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدۡ ضَلَّ ضَلَٰلَۢا بَعِيدًا ١١٦ﵞ ﵝالنِّسَاء : ﵖﵑﵑﵜ
“ពិតប្រាកដណាស់ អល់ឡោះមិនលើកលែងទោសឡើយ ចំពោះការភ្ជាប់ដៃគូ(ស្ហីរិក) ជាមួយទ្រង់។ ហើយទ្រង់នឹងលើកលែងទោសនូវបាបកម្មផ្សេងទៀតដែលទាបជាងនោះ ចំពោះអ្នកដែលទ្រង់មានបំណង។ ហើយអ្នកណាដែលភ្ជាប់ដៃគូជាមួយអល់ឡោះ នោះគេពិតជាបានវង្វេងក្នុងភាពវង្វេងដ៏ឆ្ងាយ។”
និងបានមានបន្ទូលថា៖
ﵟإِنَّهُۥ مَن يُشۡرِكۡ بِٱللَّهِ فَقَدۡ حَرَّمَ ٱللَّهُ عَلَيۡهِ ٱلۡجَنَّةَ وَمَأۡوَىٰهُ ٱلنَّارُۖ وَمَا لِلظَّٰلِمِينَ مِنۡ أَنصَارٖ ٧٢ﵞ ﵝالمَائـِدَة : ﵒﵗﵜ
“ជាការពិត ជនណាហើយដែលបានធ្វើស្ហ៊ីរិក(ពហុទេពនិយម)នឹងអល់ឡោះនោះ អល់ឡោះជាម្វាស់ពិតជាបានដាក់បម្រាមលើរូបគេមិនឱ្យចូលឋានសួគ៌ ហើយកន្លែងស្នាក់អាស្រ័យរបស់គេ គឺនរកជើហាន់ណាំ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយឡើយ។”
4. ពិតណាស់ អល់ឡោះបានលើកឡើងពីភាពមហិមានៃការធ្វើស្ហីរិក នៅក្នុងគម្ពីរគួរអានដ៏ថ្លៃថ្លា, បានព្រមានពីវា, និងបានរិះគន់អ្នកប្រព្រឹត្តវា, ហើយបានរំឭកពីជោគវាសនាដ៏គួរឱ្យខ្មាសអៀនរបស់ពួកគេនៅថ្ងៃបរលោក។ ហើយពិតណាស់ ពាក្យ (الشرك) និងទម្រង់ផ្សេងៗរបស់វា ត្រូវបានគេរំឭកម្តងហើយម្តងទៀតនៅក្នុងគម្ពីរគួរអានច្រើនជាងមួយរយដង ដូចដែលព្យាការី ﷺ បានព្រមានពីវានៅក្នុង សុណ្ណះ ដ៏បរិសុទ្ធ នៅក្នុងហាទីសជាច្រើន។
5. ពិតណាស់ បណ្តាព្យាការីនិងអ្នកដើរតាមពួកគេ ធ្លាប់មានការកោតញញើតចំពោះការធ្វើស្ហីរិក ហើយភ័យខ្លាចក្នុងការធ្លាក់ចូលទៅក្នុងវា។ ក្នុងចំណោមនោះគឺប្រសាសន៍របស់លោកអ៊ីព្រហ៊ីម |៖
ﵟوَٱجۡنُبۡنِي وَبَنِيَّ أَن نَّعۡبُدَ ٱلۡأَصۡنَامَ ٣٥ﵞ ﵝإِبۡرَاهِيم : ﵕﵓﵜ
“ហើយសូមព្រះអង្គមេត្តាបញ្ចៀសរូបខ្ញុំ និងកូនចៅរបស់ខ្ញុំពីកាគោរពសក្ការៈរូបបដិមានានាផង។”
6. ពិតណាស់ បណ្តាអ្នកប្រាជ្ញនៃសាសនាអ៊ីស្លាមបានឯកភាពគ្នាថា ស្ហីរិក ក្នុងការគោរពសក្ការៈអល់ឡោះ ត្រូវបានចាត់ទុកជាអំពើដែលនាំឱ្យមនុស្សចេញពីសាសនាអ៊ីស្លាម។ លោក អ៊ីបនូ តៃមីយ្យ៉ះ ♫ បានមានប្រសាសន៍ថា ៖ «ដូច្នេះ អ្នកណាដែលធ្វើឱ្យបណ្តាទេវតា និងបណ្តាព្យាការីជាអ្នកកណ្តាល ដោយបួងសួងដល់ពួកគេ, ប្រគល់ការទុកចិត្តលើពួកគេ, និងសុំពីពួកគេឱ្យនាំមកនូវផលប្រយោជន៍និងការពារពីគ្រោះថ្នាក់ ដូចជាគេសុំពីពួកគេនូវការអភ័យទោសកំហុសបាប, ការចង្អុលបង្ហាញដួងចិត្ត, ការដោះស្រាយទុក្ខកង្វល់, និងការបំពេញតម្រូវការ គេនោះគឺជាអ្នកគ្មានជំនឿ(ការហ្វៀរ) ដោយឯកភាពគ្នារបស់បណ្តាអ្នកមូស្លីម»។
សេចក្តីបញ្ចប់
ឱបណ្ដាខ្ញុំបំរើរបស់អល់ឡោះ! នេះគឺជាសេចក្ដីផ្ដើមដ៏មានប្រយោជន៍មួយ ដើម្បីយល់ពីតាវហ៊ីដ និងអ្វីដែលផ្ទុយនឹងវា ព្រមទាំងការព្រមានអំពីស្ហីរិក និងការធ្លាក់ចូលទៅក្នុងវា។ សូមអល់ឡោះប្រទានពរដល់អ្នករាល់គ្នាឱ្យមានភាពខ្ជាប់ខ្ជួនលើតាវហ៊ីដរហូតដល់ស្លាប់។ ដ្បិតអ្នកណាដែលប្រកាន់ខ្ជាប់នូវច្បាប់ឥស្លាម(ស្ហារីអះ) ហើយស្លាប់ក្នុងស្ថានភាពកាន់តាវហ៊ីដ នោះគេនឹងបានចូលឋានសួគ៌ដោយគ្មានការកាត់ក្ដី និងគ្មានទារុណកម្មឡើយ។។
ثُمَّ اعْلَمُوا رَحِمَكُمُ اللهُ أَنَّ اللهَ سُبْحَانَهُ وَتَعَالَى أَمَرَكُمْ بِأَمْرٍ عَظِيمٍ فَقَالَ:
ﵟإِنَّ ٱللَّهَ وَمَلَٰٓئِكَتَهُۥ يُصَلُّونَ عَلَى ٱلنَّبِيِّۚ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ صَلُّواْ عَلَيۡهِ وَسَلِّمُواْ تَسۡلِيمًا ٥٦ﵞ
اللَّهُمَّ صَلِّ وَسَلِّمْ عَلَى عَبْدِكَ وَرَسُولِكَ مُحَمَّدٍ، وَارْضَ عَنْ أَصْحَابِهِ الْخُلَفَاءِ، وَارْضَ عَنِ التَّابِعِينَ وَمَنْ تَبِعَهُمْ بِإِحْسَانٍ إِلَى يَوْمِ الدِّينِ.
اللَّهُمَّ إِنَّا نَسْأَلُكَ عَيْشًا قَارًّا، وَرِزْقًا دَارًّا، وَعَمَلًا بَارًّا.
اللَّهُمَّ صَلِّ وَسَلِّمْ عَلَى نَبِيِّنَا مُحَمَّدٍ، وَآلِهِ وَصَحْبِهِ..
****