الخطبة الأولى
إنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُورِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.
أَمَّا بَعْدُ، فَإِنَّ خَيْرَ الْكَلَامِ كَلَامُ اللهِ، وَخَيْرَ الْهَدْيِ هَدْيُ مُحَمَّدٍ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَشَرَّ الْأُمُورِ مُحْدَثَاتُهَا، وَكُلَّ مُحْدَثَةٍ بِدْعَةٌ، وَكُلَّ بِدْعَةٍ ضَلَالَةٌ، وَكُلَّ ضَلَالَةٍ فِي النَّارِ.
ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
ចូរដឹងថាអល់ឡោះមានគតិបណ្ឌិតក្នុងច្បាប់បញ្ញត្តិរបស់ទ្រង់ មានគតិបណ្ឌិតក្នុងការកំណត់របស់ទ្រង់ និងមានគតិបណ្ឌិតក្នុងការតបស្នងរបស់ទ្រង់។ ពិតណាស់ក្នុងចំណោមគតិបណ្ឌិតរបស់អល់ឡោះគឺទ្រង់បានកំណត់ថ្ងៃវិលត្រឡប់សម្រាប់សត្វលោកទាំងអស់ ដើម្បីតបស្នងពួកគេចំពោះកិច្ចការដែលទ្រង់បានដាក់កាតព្វកិច្ចលើពួកគេតាមរយៈអណ្តាតអ្នកនាំសាររបស់ទ្រង់។ អល់ឡោះមានបន្ទូលថា៖
ﵟأَفَحَسِبۡتُمۡ أَنَّمَا خَلَقۡنَٰكُمۡ عَبَثٗا وَأَنَّكُمۡ إِلَيۡنَا لَا تُرۡجَعُونَ ١١٥ فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّﵞ ﵝالمُؤۡمِنُون : ﵕﵑﵑ - ﵖﵑﵑﵜ
“(115)តើពួកអ្នក(ឱមនុស្សលោក)គិតថា៖ ពិតណាស់ យើងបានបង្កើតពួកអ្នកទទេរៗ(គ្មានហេតុផល) ហើយពួកអ្នកពិតជាមិនត្រូវបានគេនាំត្រឡប់មកកាន់យើងវិញ(ដើម្បីជំនុំជម្រះ)នោះឬ? (116)ពិតប្រាកដណាស់ អល់ឡោះមហាខ្ពង់ខ្ពស់ ជាស្តេចដែលគ្រប់គ្រងដ៏ពិតប្រាកដ។”
ឱអ្នកមានជំនឿទាំងឡាយ! នៅក្នុងខុតបះមុនៗយើងបានពិភាក្សាអំពីតម្រូវការមួយចំនួននៃការមានជំនឿលើថ្ងៃបរលោក ដែលរួមមានការមានជំនឿលើការផ្លុំត្រែ ហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនៃថ្ងៃបរលោក ការរស់ឡើងវិញនៃសត្វលោក ការប្រមូលផ្តុំមនុស្សទៅកាន់ទីវាលម៉ះស្ហារ ការតបស្នងនិងជំនុំជម្រះ និងសុភមង្គលរបស់ឋានសួគ៌។ នៅថ្ងៃនេះយើងនឹងពិភាក្សាដោយការអនុញ្ញាតពីអល់ឡោះអំពីលក្ខណៈរបស់ឋាននរក សូមអល់ឡោះការពារយើងពីវា។
ឱអ្នកមានជំនឿទាំងឡាយ! ក្នុងចំណោមកិច្ចការដែលស្ថិតក្នុងការមានជំនឿលើថ្ងៃបរលោកគឺ
1. ការជឿលើឋានសួគ៌និងនរក ហើយទាំងពីរនេះជាទីកន្លែងអមតៈរបស់សមនុស្សលោក។ ឋានសួគ៌គឺជាលំនៅដ្ឋាននៃសុភមង្គលដែលអល់ឡោះបានរៀបចំសម្រាប់អ្នកមានជំនឿដែលកោតខ្លាច ហើយនរកគឺជាលំនៅដ្ឋាននៃទារុណកម្មដែលអល់ឡោះបានរៀបចំសម្រាប់មនុស្សពីរប្រភេទគឺពួកកាហ្វីរ និងអ្នកប្រព្រឹត្តបាបធំៗក្នុងចំណោមអ្នកមានជំនឿ។
2. ឱអ្នកមានជំនឿទាំងឡាយ! គតិបណ្ឌិតនៃការដាក់ទារុណកម្មរបស់អល់ឡោះលើអ្នកនៅក្នុងនរកក្នុងចំណោមអ្នកមានជំនឿគឺដើម្បីជម្រះពួកគេពីអំពើបាប បន្ទាប់មកទ្រង់នឹងឱ្យពួកគេចូលឋានសួគ៌របស់ទ្រង់ ព្រោះឋានសួគ៌ស្អាតដូច្នេះគ្មានអ្វីចូលក្រៅពីព្រលឹងដែលស្អាតទេ។ ហើយអំពើបាបគឺកខ្វក់ ដូច្នេះត្រូវជម្រះវាជាមុន។ នេះជាគតិបណ្ឌិតរបស់ទ្រង់។ ទ្រង់អាចអភ័យទោសឱ្យអ្នកប្រព្រឹត្តបាបធំៗក្នុងចំណោមអ្នកមានជំនឿដោយគ្មានទារុណកម្ម។ អល់ឡោះមានបន្ទូលថា៖
ﵟإِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ ﵞ [النساء: 48]
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។”
អ្នកណាដែលអល់ឡោះអភ័យទោសឱ្យ នោះគឺដោយសារក្តីមេត្តារបស់ទ្រង់។ អ្នកណាដែលទ្រង់ដាក់ទារុណកម្ម នោះគឺដោយសារយុត្តិធម៌របស់ទ្រង់។ ចំពោះអ្នកគ្មានជំនឿ គតិបណ្ឌិតនៃការដាក់ទារុណកម្មរបស់អល់ឡោះចំពោះគាត់គឺដើម្បីបន្ទាបបង្អាប់ និងបង្អាប់មុខគាត់។ វាមិននាំឱ្យមានការជម្រះឬសម្អាតទេ ព្រោះភាពកខ្វក់បានស៊ីជ្រៅក្នុងគាត់មិនអាចបាត់ដោយភ្លើងទេ ដូច្នេះគាត់នឹងស្ថិតនៅក្នុងនោះជាអមតៈ សូមអល់ឡោះការពារ។ [មើល "អាដ្វាអ៍ អាល់បាយ៉ាន" ក្នុងការពន្យល់បន្ទូលរបស់អល់ឡោះក្នុងសូរ៉ោះអាល់ជាស៊ីយ៉ះអាយ៉ាត់ទី៩ និងមើល "ដាហ្វអ៍ អីហាម អាល់អ៊ិដតិរ៉ប" នៅការបញ្ចប់ការពន្យល់បន្ទូលរបស់អល់ឡោះ
ﵟقَالَ ٱلنَّارُ مَثۡوَىٰكُمۡ خَٰلِدِينَ فِيهَآ إِلَّا مَا شَآءَ ٱللَّهُﵞ ﵝالأَنۡعَام : ﵘﵒﵑﵜ
“ទ្រង់បានមានបន្ទូលថា៖ ឋាននរក គឺជាទីស្នាក់អាស្រ័យរបស់ពួកអ្នកដោយពួកអ្នកស្ថិតក្នុងវាជាអមតៈ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។”
3. នរកមានប្រភេទទារុណកម្មនិងទណ្ឌកម្មដែលគំនិតមិនអាចស្មានដល់។ អល់ឡោះមានបន្ទូលថា៖
ﵟإِنَّآ أَعۡتَدۡنَا لِلظَّٰلِمِينَ نَارًا أَحَاطَ بِهِمۡ سُرَادِقُهَاۚ وَإِن يَسۡتَغِيثُواْ يُغَاثُواْ بِمَآءٖ كَٱلۡمُهۡلِ يَشۡوِي ٱلۡوُجُوهَۚ بِئۡسَ ٱلشَّرَابُ وَسَآءَتۡ مُرۡتَفَقًاﵞ [الكهف: 29]
“ពិតប្រាកដណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលបំពាននូវភ្លើងនរកដែលជាជញ្ជាំងព័ទ្ធជុំវិញពួកគេ។ ហើយប្រសិនបើពួកគេសុំឱ្យគេផ្ដល់ទឹកឲ្យ គេនឹងផ្ដល់ទឹកឱ្យពួកគេនូវទឹកដែលប្រៀបដូចជាប្រេងកំពុងពុះ ដែលធ្វើឱ្យរលាកមុខ(របស់ពួកគេ)។ ជាគ្រឿងផឹកដ៏អាក្រក់បំផុត និងជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។”
និងទ្រង់មានបន្ទូលថា៖
ﵟإِنَّ ٱللَّهَ لَعَنَ ٱلۡكَٰفِرِينَ وَأَعَدَّ لَهُمۡ سَعِيرًا ٦٤ خَٰلِدِينَ فِيهَآ أَبَدٗاۖ لَّا يَجِدُونَ وَلِيّٗا وَلَا نَصِيرٗا ٦٥ يَوۡمَ تُقَلَّبُ وُجُوهُهُمۡ فِي ٱلنَّارِ يَقُولُونَ يَٰلَيۡتَنَآ أَطَعۡنَا ٱللَّهَ وَأَطَعۡنَا ٱلرَّسُولَا۠ ٦٦ﵞ ﵝالأَحۡزَاب : ﵔﵖ - ﵖﵖﵜ
“(64)ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាពួកគ្មានជំនឿ និងបានត្រៀមទុកសម្រាប់ពួកគេនូវភ្លើងនរកដែលឆេះឆាប។ (65)ពួកគេស្ថិតនៅក្នុងវាជាអមតៈដោយពួកគេគ្មានអ្នកគាំពារ ហើយក៏គ្មានអ្នកជួយនោះដែរ។ (66)គឺនៅថ្ងៃដែលមុខរបស់ពួកគេត្រូវបានគេផ្កាប់ទៅក្នុងនរក។ ពួកគេនិយាយថា៖ ឱអនិច្ចាពួកយើង! គួរណាស់តែពួកយើងគោរពប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសារ(របស់ទ្រង់)។”
4. ពួកកាហ្វីរនឹងស្ថិតនៅក្នុងនរកជាអមតៈ។ ចំពោះអ្នកប្រព្រឹត្តបាបក្នុងចំណោមអ្នកមានជំនឿ ពួកគេនឹងត្រូវទទួលទារុណកម្មរយៈពេលមួយ - បើអល់ឡោះមិនអភ័យទោសឱ្យពួកគេ។ ពួកគេនឹងត្រូវទារុណកម្មទៅតាមអំពើបាបដែលពួកគេបានប្រព្រឹត្ត ដូចជាអំពើបាបនៃអណ្តាត អវៈយវៈភេទ ការផ្តាច់ញាតិសន្តាន ការស្តាប់អ្វីដែលហារ៉ម ការមើលអ្វីដែលហារ៉ម ការបរិភោគទ្រព្យហារ៉មជាដើម។ តែភ្លើងនឹងមិនប៉ះអវៈយវៈស៊ូជូដទេ។ នេះជាកិត្តិយសមួយសម្រាប់ការថ្វាយបង្គំ។ ខ្លះភ្លើងដុតដល់កជើង ខ្លះដល់ជង្គង់ ខ្លះដល់ចង្កេះ និងខ្លះដល់ឆ្អឹងដងក។
នេះជាភស្តុតាងនៃភាពខុសគ្នានៃទណ្ឌកម្មក្នុងភាពខ្សោយនិងខ្លាំង។ នៅពេលពួកគេបានបញ្ចប់ការទទួលទណ្ឌកម្មពីនរក ពួកគេនឹងត្រូវបានដកចេញពីវាពេលដែលពួកគេត្រូវបានដុត រួចនឹងត្រូវបានគេបោះទៅក្នុងទន្លេនៅមាត់ឋានសួគ៌ដែលត្រូវបានហៅថាទឹកនៃជីវិត។ ពួកគេនឹងដុះឡើងវិញដូចជាគ្រាប់ដុះក្នុងដីដែលទឹកជំនន់នាំមក។ នៅពេលអ្នកប្រព្រឹត្តបាបក្នុងចំណោមអ្នកមានជំនឿត្រូវបានជម្រះពីអំពើបាបរបស់ពួកគេ ពួកគេនឹងត្រូវបានបញ្ជូនទៅឋានសួគ៌។
5. ឱអ្នកមានជំនឿទាំងឡាយ! នរកជហាន់ណាំមានរចនាសម្ព័ន្ធដ៏ធំសម្បើម ទិដ្ឋភាពគួរឲ្យខ្លាច និងកម្តៅខ្លាំងក្លាបំផុត។។
អំពីភាពធំសម្បើមនៃរចនាសម្ព័ន្ធរបស់វា ភស្តុតាងគឺហាឌីសរបស់ អាប់ឌុលឡោះ អ៊ិបនូ មាសអូដ ◙ បាននិយាយថា អ្នកនាំសាររបស់អល់ឡោះ ﷺ បានមានប្រសាសន៍ថា
> يُؤْتَى بِجَهَنَّمَ يَوْمَئِذٍ لَهَا سَبْعُونَ أَلْفَ زِمَامٍ مَعَ كُلِّ زِمَامٍ سَبْعُونَ أَلْفَ مَلَكٍ يَجُرُّونَهَا <
«នៅថ្ងៃនោះនរកនឹងត្រូវបាននាំមកដែលវាមាន ខ្សែចំណង៧០,០០០ ជាមួយនឹងខ្សែចំណងនីមួយៗមានម៉ាឡាអ៊ីកាត់៧០,០០០អង្គដែលទាញវា»។
6. អំពីភាពគួរឲ្យខ្លាចនឹងគួរឱ្យរន្ធត់នៃទិដ្ឋភាពរបស់វា៖ នេះត្រូវបានគេដឹងពីបន្ទូលរបស់អល់ឡោះថា៖
ﵟإِنَّهَا تَرۡمِي بِشَرَرٖ كَٱلۡقَصۡرِﵞ [المرسلات: 32]
“ពិតប្រាកដណាស់ វាជះផ្កាភ្លើងយ៉ាងខ្លាំងប្រៀបដូចជាវិមានដ៏ធំស្កឹមស្កៃ”។
ផ្កាភ្លើងនៃភ្លើងនរកនេះមានទំហំធំដូច “អាល់-កសរ៍” ដែលជាពហុវចនៈនៃ “កសរ៉ា” ដែលសំដៅលើគល់ឈើ។ ដូច្នេះ ផ្កាភ្លើងដែលហោះចេញពីនរកមានទំហំធំប្រៀបដូចគល់ឈើមួយ។ យើងសូមសុំការការពារពីអល់ឡោះឲ្យរួចផុតពីវា។
7. ចំពោះកម្តៅរបស់វាដូចដែលណាពី ﷺ បានមានប្រសាសន៍៖
> نَارُكُمْ جُزْءٌ مِنْ سَبْعِينَ جُزْءًا مِنْ نَارِ جَهَنَّمَ <
«ភ្លើងរបស់ពួកអ្នក (នៅលើលោកិយ) គឺគ្រាន់តែជាផ្នែកមួយ ក្នុងចំណោមចិតសិបផ្នែកនៃភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ។»
គេសួរថា៖ "ឱអ្នកនាំសាររបស់អល់ឡោះ! វាគ្រប់គ្រាន់ហើយមិនមែនទេ?" គាត់ឆ្លើយថា៖ "វាត្រូវបានបន្ថែម ៦៩ផ្នែក ទាំងអស់ដូចកម្តៅរបស់វា។
[រាយការណ៍ដោយ អាល់ពូខរី ៣២៦៥ និងមូស្លឹម ២៨៤៣ ពី អាប៊ូ ហូរ៉យរ៉ោះ◙]
8. ឱបងប្អូនមូស្លីមទាំងឡាយ! នរកមានទ្វារប្រាំពីរ។ ចូលតាមទ្វារនីមួយៗមានចំណែកដែលត្រូវបានកំណត់ជាក់លាក់នៃមនុស្ស។ អល់ឡោះមានបន្ទូលថា៖
ﵟوَإِنَّ جَهَنَّمَ لَمَوۡعِدُهُمۡ أَجۡمَعِينَ ٤٣ لَهَا سَبۡعَةُ أَبۡوَٰبٖ لِّكُلِّ بَابٖ مِّنۡهُمۡ جُزۡءٞ مَّقۡسُومٌ ٤٤ﵞ ﵝالحِجۡر : ﵓﵔ - ﵔﵔﵜ
“(43)ហើយពិតប្រាកដណាស់ នរកជើហាន់ណាំ គឺជាកន្លែងដែលគេសន្យាសម្រាប់ពួកគេទាំងអស់គ្នា។ (44)វាមានទ្វារចំនួនប្រាំពីរ។ រាល់ទ្វារនីមួយៗ គឺត្រូវបានគេបែងចែកជាក្រុមៗក្នុងចំណោមពួកគេ(អ្នកដែលដើរតាមអ៊ីព្លិស)យ៉ាងច្បាស់លាស់។”
9. អាហាររបស់អ្នកនៅក្នុងនរកខុសៗគ្នាទៅតាមពួកគេ។ អ្នកនៅក្នុងនរកទទួលទារុណកម្មខុសៗគ្នាទៅតាមអំពើអាក្រក់របស់ពួកគេទាំងបរិមាណនិងលក្ខណៈ។ ក្នុងចំណោមអ្នកនៅក្នុងនរកមានអ្នកខ្លះមានអាហារជាហ្គីស្លីន ដែលជាខ្ទុះហូរពីរបួសរបស់អ្នកនៅក្នុងនរក។ អល់ឡោះមានបន្ទូលថា៖
ﵟوَلَا طَعَامٌ إِلَّا مِنۡ غِسۡلِينٖﵞ [الحاقة: 36]
“ហើយគ្មានចំណីអាហារ(សម្រាប់គេ)ក្រៅពីខ្ទុះឈាមនោះឡើយ។”
អ្នកខ្លះមានអាហារជា«ទរីអ»ដែលជារុក្ខជាតិស្ងួត។ អល់ឡោះមានបន្ទូលថា
ﵟلَّيۡسَ لَهُمۡ طَعَامٌ إِلَّا مِن ضَرِيعٖﵞ [الغاشية: 6]
“គ្មានចំណីអាហារសម្រាប់ពួកគេឡើយ លើកលែងតែចំណីអាហារដ៏អាក្រក់បំផុតប៉ុណ្ណោះ។ ”
អ្នកខ្លះមានអាហារជាហ្សាក្កូម។ អល់ឡោះមានបន្ទូលថា៖
ﵟإِنَّ شَجَرَتَ ٱلزَّقُّومِ ٤٣ طَعَامُ ٱلۡأَثِيمِ ٤٤ كَٱلۡمُهۡلِ يَغۡلِي فِي ٱلۡبُطُونِ ٤٥ كَغَلۡيِ ٱلۡحَمِيمِ ٤٦ﵞ ﵝالدُّخَان : ﵓﵔ - ﵖﵔﵜ
“(43)ពិតប្រាកដណាស់ ដើមហ្ស៊ឹកគូម (44)គឺជាអាហារសម្រាប់អ្នកដែលមានបាបកម្មដ៏ធំធេង (45)ដែលវាប្រៀបបីដូចជាលោហៈធាតុដែលកំពុងពុះនៅក្នុងពោះ (46)ប្រៀបដូចជាទឹកពុះដ៏សែនក្តៅបំផុត។”
អល់ឡោះមានបន្ទូលថា៖
ﵟأَذَٰلِكَ خَيۡرٞ نُّزُلًا أَمۡ شَجَرَةُ ٱلزَّقُّومِ ٦٢ إِنَّا جَعَلۡنَٰهَا فِتۡنَةٗ لِّلظَّٰلِمِينَ ٦٣ إِنَّهَا شَجَرَةٞ تَخۡرُجُ فِيٓ أَصۡلِ ٱلۡجَحِيمِ ٦٤ طَلۡعُهَا كَأَنَّهُۥ رُءُوسُ ٱلشَّيَٰطِينِ ٦٥ فَإِنَّهُمۡ لَأٓكِلُونَ مِنۡهَا فَمَالِـُٔونَ مِنۡهَا ٱلۡبُطُونَ ٦٦ﵞ ﵝالصَّافَّات : ﵒﵖ - ﵖﵖﵜ
“(62)តើអ្វីទាំងនោះជាការប្រទានដ៏ល្អ ឬក៏ដើមហ្សឹកគូមល្អជាង? (63)ពិតប្រាកដណាស់ យើងបានបង្កើតដើមឈើនេះជាការសាកល្បងមួយសម្រាប់ពួកដែលបំពាន។ (64)ជាការពិតណាស់ វាជាដើមឈើមួយដែលដុះចេញពីបាតនរក។ (65)ផ្លែរបស់វាប្រៀបដូចជាក្បាលរបស់ពួកស្ហៃតន។ (66)ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន)ប្រាកដជានឹងទទួលទានអំពីវា។ ហើយពោះរបស់ពួកគេ គឺពេញទៅដោយផ្លែនោះ។”
10. ចំពោះភេសជ្ជៈរបស់អ្នកនៅក្នុងនរក ពួកគេនឹងត្រូវបានឱ្យផឹកទឹកក្តៅ ហើយវានឹងត្រូវបានចាក់លើពួកគេពីលើក្បាល។ ពួកគេនឹងទទួលទារុណកម្មដោយវាទាំងខាងក្រៅរាងកាយនិងខាងក្នុងពោះ។ ស្បែករបស់ពួកគេនឹងរលាយ ហើយពោះវៀនរបស់ពួកគេនឹងកាត់ដាច់។ អល់ឡោះមានបន្ទូលថា
ﵟفَٱلَّذِينَ كَفَرُواْ قُطِّعَتۡ لَهُمۡ ثِيَابٞ مِّن نَّارٖ يُصَبُّ مِن فَوۡقِ رُءُوسِهِمُ ٱلۡحَمِيمُ ١٩ يُصۡهَرُ بِهِۦ مَا فِي بُطُونِهِمۡ وَٱلۡجُلُودُ ٢٠ﵞ ﵝالحَج : ﵙﵑ - ﵐﵒﵜ
“(19) ជាការពិតណាស់ ពួកដែលគ្មានជំនឿនោះ គេនឹងកាត់សម្លៀកបំពាក់ពីភ្លើងនរកឲ្យពួកគេ ហើយគេនឹងចាក់ទឹកពុះដែលក្តៅបំផុតពីលើក្បាលពួកគេ។ (20)អ្វីដែលនៅក្នុងពោះរបស់ពួកគេនោះ និងស្បែក(របស់ពួកគេ)នឹងត្រូវរលេះរលួយដោយសារតែទឹកនោះ។”
និងទ្រង់មានបន្ទូលថា៖
ﵟوَسُقُواْ مَآءً حَمِيمٗا فَقَطَّعَ أَمۡعَآءَهُمۡﵞ [محمد: 15]
“ហើយពួកគេត្រូវបានគេឱ្យផឹកទឹកដ៏សែនក្តៅបំផុតដែលធ្វើឱ្យពោះវៀនរបស់ពួកគេដាច់ដាចឬ?”
នៅមានទឹកផ្សេងទៀតដែលត្រូវបានឱ្យអ្នកនៅក្នុងនរកផឹក។ អល់ឡោះបានបង្ហាញក្នុងបន្ទូលរបស់ទ្រង់៖
ﵟهَٰذَا فَلۡيَذُوقُوهُ حَمِيمٞ وَغَسَّاقٞ ٥٧ وَءَاخَرُ مِن شَكۡلِهِۦٓ أَزۡوَٰجٌ ٥٨ﵞ ﵝص : ﵗﵕ - ﵘﵕﵜ
“(57)នេះគឺជាទឹកដ៏ក្តៅបំផុត ហើយនិងខ្ទុះឈាម។ ដូច្នេះ ចូរឱ្យពួកគេភ្លក់វាចុះ។ (58)ហើយទណ្ឌកម្មផ្សេងទៀតក៏មានលក្ខណៈស្រដៀងនឹងទណ្ឌកម្មនេះដែរ។
11. ឱអ្នកមានជំនឿទាំងឡាយ! អ្នកនៅក្នុងនរកដែលមានទារុណកម្មស្រាលជាងគេបំផុត គឺបុរសម្នាក់ដែលគេដាក់ថ្គាមពីរនៅក្រោមជើងរបស់គាត់ដែលធ្វើឱ្យខួរក្បាលរបស់គាត់ពុះ។( )
12. មនុស្សដែលមានទារុណកម្មខ្លាំងជាងគេនៅថ្ងៃបរលោកមានបីប្រភេទ៖
វង្សហ្វីរអោន (ហ្វីរអោននិងអ្នកតាមគាត់)។
អ្នកដែលបដិសេធក្នុងចំណោមក្រុមដែលទទួលបានតុអាហារ (أصحاب المائدة)
និងពួកមុណាហ្វិក។ ភស្តុតាងគឺបន្ទូលរបស់អល់ឡោះ៖
ﵟوَيَوۡمَ تَقُومُ ٱلسَّاعَةُ أَدۡخِلُوٓاْ ءَالَ فِرۡعَوۡنَ أَشَدَّ ٱلۡعَذَابِﵞ [غافر: 46]
“ហើយនៅថ្ងៃបរលោក (មានគេនិយាយថា៖) ចូរពួកអ្នកបញ្ចូលបក្សពួកហ្វៀរអោនទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចុះ។”
និងបន្ទូលរបស់ទ្រង់អំពីក្រុមដែលទទួលបានតុអាហារថា៖
ﵟفَمَن يَكۡفُرۡ بَعۡدُ مِنكُمۡ فَإِنِّيٓ أُعَذِّبُهُۥ عَذَابٗا لَّآ أُعَذِّبُهُۥٓ أَحَدٗا مِّنَ ٱلۡعَٰلَمِينَﵞ [المائدة: 115]
“ដូច្នេះ ជនណាហើយក្នុងចំណោមពួកអ្នកដែលគ្មានជំនឿបន្ទាប់ពីនោះ ជាការពិតណាស់ យើងនឹងដាក់ទណ្ឌកម្មរូបគេនូវទណ្ឌកម្មមួយ(ដ៏ធ្ងន់ធ្ងរបំផុត)ដែលយើងមិនធ្លាប់បានដាក់វាទៅលើនរណាម្នាក់នៃពិភពទាំងឡាយឡើយ។”
និងបន្ទូលរបស់ទ្រង់អំពីពួកមុណាហ្វិកថា៖
ﵟإِنَّ ٱلۡمُنَٰفِقِينَ فِي ٱلدَّرۡكِ ٱلۡأَسۡفَلِ مِنَ ٱلنَّارِ ﵞ [النساء: 145]
“ពិតប្រាកដណាស់ពួកពុតត្បុត គឺស្ថិតនៅបាតក្រោមបង្អស់នៃឋាននរក។”
13. ហើយនរកត្រូវបានឆ្លងកាត់ដោយមនុស្សពីរក្រុម៖ អ្នកមានជំនឿនិងពួកមូណាហ្វិក។ អល់ឡោះមានបន្ទូលថា៖
ﵟوَإِن مِّنكُمۡ إِلَّا وَارِدُهَاۚ كَانَ عَلَىٰ رَبِّكَ حَتۡمٗا مَّقۡضِيّٗاﵞ [مريم: 71]
“ហើយក្នុងចំណោមពួកអ្នក(ឱមនុស្សលោក) គឺសុទ្ធតែត្រូវឆ្លងកាត់វា(ស្ពានស៊ីរ៉ត)។ ហើយការឆ្លងកាត់នេះ គឺជាការកំណត់យ៉ាងដាច់ខាតពីព្រះជាម្ចាស់របស់អ្នក។”
ប៉ុន្តែអ្នកដែលអល់ឡោះចង់សង្គ្រោះក្នុងចំណោមអ្នកមានជំនឿ ភ្លើងនឹងមិនប៉ះពួកគេទេ។ ពួកគេនឹងឆ្លងកាត់ពីលើវាតាមស៊ីរ៉តដោយគ្មានគ្រោះថ្នាក់។ ចំណែកឯអ្នកដែលអល់ឡោះចង់ដាក់ទណ្ឌកម្មក្នុងចំណោមអ្នកប្រព្រឹត្តបាបនិងពួកមុណាហ្វិក ខ្នោះដែលព្យួរនឹងស៊ីរ៉តនឹងឆក់ពួកគេហើយទម្លាក់ក្នុងនរក។ អ្នកមានជំនឿនឹងទទួលទារុណកម្មទៅតាមអំពើបាបរបស់ពួកគេ រួចត្រូវបញ្ជូនទៅឋានសួគ៌។ ចំណែកឯពួកមុណាហ្វិកនឹងស្ថិតនៅក្នុងនោះជាអមតៈ។ នេះជាន័យនៃបន្ទូលរបស់អល់ឡោះក្នុងអាយ៉ាត់បន្ទាប់ថា៖
ﵟوَّنَذَرُ ٱلظَّٰلِمِينَ فِيهَا جِثِيّٗاﵞ [مريم: 72]
“ហើយយើងនឹងទុកឱ្យពួកបំពានលត់ជង្គង់ចុះក្នុងនរកនោះ។”
ការលុតជង្គង់គឺជាការអង្គុយដ៏អាក្រក់បំផុត ព្រោះមនុស្សមិនអង្គុយលុតជង្គង់ទេលុះត្រាតែមានការលំបាកកើតឡើងលើគាត់។
14. ចំណែកឯពួកកាហ្វីរ ពួកគេមិនឆ្លងកាត់នរកទេ តែពួកគេត្រូវបានបណ្ដេញទៅកាន់វាដោយបង្ខំ។ អល់ឡោះមានបន្ទូលថា៖
ﵟوَسِيقَ ٱلَّذِينَ كَفَرُوٓاْ إِلَىٰ جَهَنَّمَ زُمَرًاۖ ﵞ [الزمر: 71]
“ហើយពួកគ្មានជំនឿត្រូវបានគេកៀងទៅកាន់នរកជើហាន់ណាំទាំងហ្វូងៗ។”
15. អ្នកនៅក្នុងនរកនឹងត្រូវបានដឹកនាំទៅកាន់វាក្នុងសភាពស្រេកទឹក។ អល់ឡោះមានបន្ទូលថា
ﵟوَنَسُوقُ ٱلۡمُجۡرِمِينَ إِلَىٰ جَهَنَّمَ وِرۡدٗاﵞ [مريم: 86]
“ហើយយើងនឹងកៀងពួកប្រព្រឹត្តល្មើសទៅកាន់នរកជើហាន់ណាំដោយភាពស្រេកឃ្លាន។”
16. នៅថ្ងៃនោះអ្នកនៅក្នុងនរកនឹងមានសញ្ញាសម្គាល់ដែលម៉ាឡាអ៊ីកាត់នរកស្គាល់ពួកគេ។ នៅពេលស្គាល់ពួកគេ ម៉ាឡាអ៊ីកាត់នឹងចាប់សក់មុខនិងជើងរបស់ពួកគេ - សក់មុខគឺជាសក់នៅផ្នែកមុខនៃក្បាល - រួចគប់ពួកគេក្នុងនរកដោយកម្លាំងនិងអំពើហិង្សា សូមអល់ឡោះការពារ។ អល់ឡោះមានបន្ទូលថា៖
ﵟيُعۡرَفُ ٱلۡمُجۡرِمُونَ بِسِيمَٰهُمۡ فَيُؤۡخَذُ بِٱلنَّوَٰصِي وَٱلۡأَقۡدَامِﵞ [الرحمن: 41]
“គេស្គាល់ពួកឧក្រិដ្ឋជនទាំងឡាយតាមរយៈសញ្ញាសម្គាល់របស់ពួកគេ រួចគេបានចាប់សក់បង្ហើយ និងជើងរបស់ពួកគេ(បោះគ្រវែងទៅក្នុងនរក)។”
និងទ្រង់មានបន្ទូលថា៖
ﵟيَوۡمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّاﵞ [الطور: 13]
“នៅថ្ងៃដែលពួកគេត្រូវបានគេរុញច្រានយ៉ាងខ្លាំងទៅកាន់នរកជើហាន់ណាំ។
17. ឱអ្នកមានជំនឿទាំងឡាយ! ក្នុងចំណោមទារុណកម្មនៃអ្នកនៅក្នុងនរកគឺពួកគេនឹងត្រូវបានទាញអូសលើមុខរបស់ពួកគេ។ អល់ឡោះមានបន្ទូលថា៖
ﵟيَوۡمَ يُسۡحَبُونَ فِي ٱلنَّارِ عَلَىٰ وُجُوهِهِمۡ ذُوقُواْ مَسَّ سَقَرَﵞ [القمر: 48]
“នៅថ្ងៃដែលពួកគេត្រូវបានគេអូសផ្កាប់មុខនៅក្នុងភ្លើងនរក។ (ហើយមានគេនិយាយថា៖) ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មនៃភ្លើងនរក។”
ក្នុងចំណោមទារុណកម្មរបស់អ្នកនៅក្នុងនរក ពួកគេនឹងត្រូវបានស្លៀកសម្លៀកបំពាក់ធ្វើពីភ្លើងដូចបានរៀបរាប់ក្នុងអាយ៉ាត់មុន៖
ﵟفَٱلَّذِينَ كَفَرُواْ قُطِّعَتۡ لَهُمۡ ثِيَابٞ مِّن نَّارٖ ﵞ [الحج: 19]
“ជាការពិតណាស់ ពួកដែលគ្មានជំនឿនោះ គេនឹងកាត់សម្លៀកបំពាក់ពីភ្លើងនរកឲ្យពួកគេ”
ពួកគេក៏នឹងត្រូវបានស្លៀកអាវធ្វើពីស្ពាន់ដែលដុតក្តៅដោយភ្លើង។ អល់ឡោះមានបន្ទូលថា៖
ﵟسَرَابِيلُهُم مِّن قَطِرَانٖ ﵞ [إبراهيم: 50]
“សម្លៀកបំពាក់របស់ពួកគេធ្វើអំពីជ័រ(ងាយឆេះ)”
ពាក្យ “សារ៉ាប៊ីល” គឺសំដៅលើ កូមុស/អាវច្រើន ពហុវចនៈនៃ “កម៉ីស” ហើយ “القَطِران” គឺជាស្ពាន់ដែលត្រូវបានរលាយដោយភ្លើង។
ក្នុងចំណោមទណ្ឌកម្មរបស់អ្នកនៅក្នុងនរក គឺថាពួកគេនឹងត្រូវវាយនឹងញញួរដែក ដូចដែលអល់ឡោះបានមានបន្ទូលថា៖
ﵟوَلَهُم مَّقَٰمِعُ مِنۡ حَدِيدٖ ٢١ﵞ ﵝالحَج : ﵑﵒﵜ
“ហើយសម្រាប់ពួកគេ គឺមានញញួរដែក(សម្រាប់វាយក្បាលពួកគេ)។”
នៅក្នុងភាសាអារ៉ាប់ ពាក្យ “مقامع” គឺជាពហុវចនៈនៃ “مقمع” ដែលជាដែកស្រដៀងនឹង “ម៉ិហ្សាន” ដែលប្រើសម្រាប់វាយលើក្បាលសត្វដំរី។ នៅក្នុងអាយ៉ាត់នេះ វាមានន័យថាជា مرزبة عظيمة – ដែលសព្វថ្ងៃនេះគេស្គាល់ថាជា “ញញួរ” – ដែលអ្នកចាំខាងនរកនឹងប្រើវាយលើអ្នកនៅក្នុងនរក។ យើងសូមសុំការការពារពីអល់ឡោះ។
18. នរក វាអាចមើលឃើញ ខឹង ដង្ហក់ និងថ្ងូរ។ ភស្តុតាងនៃការមើលឃើញ ការខឹង និងការដង្ហក់គឺបន្ទូលរបស់អល់ឡោះ៖
ﵟإِذَا رَأَتۡهُم مِّن مَّكَانِۭ بَعِيدٖ سَمِعُواْ لَهَا تَغَيُّظٗا وَزَفِيرٗاﵞ [الفرقان: 12]
“នៅពេលដែលនរកបានឃើញពួកគេ(ពួកប្រឆាំង)ពីកន្លែងដ៏ឆ្ងាយ ពួកគេនឹងឮសំឡេងខឹងសម្បា និងសំឡេងគ្រហឹមយ៉ាងខ្លាំងពីនរកនោះជាមិនខាន។”
និងភស្តុតាងនៃការថ្ងូរគឺបន្ទូលរបស់អល់ឡោះ៖
ﵟإِذَآ أُلۡقُواْ فِيهَا سَمِعُواْ لَهَا شَهِيقٗا وَهِيَ تَفُورُ ٧ تَكَادُ تَمَيَّزُ مِنَ ٱلۡغَيۡظِﵞ ﵝالمُلۡك : ﵗ - ﵘﵜ
“(7)នៅពេលដែលពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងភ្លើងនរក ពួកគេបានឮសម្រែកមួយដ៏ខ្លាំងក្លាបំផុត ខណៈដែលវា(ភ្លើងនរក)កំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំង។ (8)វា(ឋាននរក)ស្ទើរតែបែកខ្ចាត់ខ្ចាយព្រោះតែកំហឹង។”
19. នរករលត់ហើយឆេះឡើងវិញ។ អល់ឡោះមានបន្ទូលថា៖
ﵟكُلَّمَا خَبَتۡ زِدۡنَٰهُمۡ سَعِيرٗاﵞ [الإسراء: 97]
“រាល់ពេលដែលរងើកភ្លើងរបស់វាជិតរលត់ យើងនឹងបន្ថែមអណ្ដាតភ្លើងលើពួកគេថែមទៀត។”
20. នរកត្រូវបានសន្យាថានឹងពេញ។ អល់ឡោះមានបន្ទូលថា៖
ﵟوَلَٰكِنۡ حَقَّ ٱلۡقَوۡلُ مِنِّي لَأَمۡلَأَنَّ جَهَنَّمَ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ أَجۡمَعِينَﵞ [السجدة: 13]
“ប៉ុន្តែបន្ទូលរបស់យើងបានសម្រេចអំពីយើងរួចទៅហើយថា៖ យើងពិតជានឹងបំពេញនរកជើហាន់ណាំពីពពួកជិន និងមនុស្សលោកទាំងអស់។”
ឱអ្នកមានជំនឿទាំងឡាយ! នេះជាការណែនាំមួយដ៏មានប្រយោជន៍អំពីលក្ខណៈរបស់នរក ដែលមូស្លីមគួរដឹង ដើម្បីគាត់ប្រុងប្រយ័ត្នពីវា។ សូមអល់ឡោះការពារយើងពីវា។
بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ.
الخطبة الثانية
الْحَمْدُ لِلَّهِ وَحْدَهُ، وَالصَّلَاةُ وَالسَّلَامُ عَلَى مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ، فاتقوا الله عباد الله،
ចូរដឹងថានរកត្រូវបានបង្កើតនិងមានស្រាប់ឥឡូវនេះ។ ភស្តុតាងគឺបន្ទូលរបស់អល់ឡោះ៖
ﵟوَٱتَّقُواْ ٱلنَّارَ ٱلَّتِيٓ أُعِدَّتۡ لِلۡكَٰفِرِينَ ﵞ [آل عمران: 131]
“ហើយចូរពួកអ្នកខ្លាចភ្លើងនរកដែលគេត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿ។”
ភស្តុតាងពីសុណ្ណះគឺណាពី ﷺ បានឃើញ អាមរ អ៊ិបនូ លុហៃយ អូសពោះវៀនរបស់គាត់នៅក្នុងនរក។ គាត់ជាអ្នកដំបូងដែលបានផ្លាស់ប្តូរសាសនារបស់អ៊ីប្រហីម និងនាំយករូបបដិមាមកកាន់តំបន់អារ៉ាប់។ [រាយការណ៍ដោយ អាល់ពូខរី ៣៥២១ និង មូស្លឹម ២៨៥៦]
ណាពី ﷺ ក៏បានឃើញស្រ្តីមួយត្រូវបានគេធ្វើទារុណកម្មនៅក្នុងនរកដោយសារឆ្មាមួយដែលនាងបានឃុំឃាំងវា ដោយនាងមិនផ្តល់អាហារឱ្យវា និងមិនទុកឱ្យវាស៊ីសត្វល្អិតនៅលើដី។ [រាយការណ៍ដោយ អាល់ពូខរី ២៣៦៥ និង មូស្លឹម ២២៤២]
ឱអ្នកមានជំនឿទាំងឡាយ! ទាំងនេះគឺជាម្ភៃរឿងដែលទាក់ទងនឹងការមានជំនឿលើនរកនិងលក្ខណៈរបស់អ្នកដែលចូលក្នុងវា។ អ្នកមានជំនឿម្នាក់ៗគួរដឹងពីវា ដើម្បីឱ្យនរកនៅក្នុងការចងចាំរបស់គាត់ ដែលនឹងធ្វើឱ្យគាត់សកម្មក្នុងការធ្វើអំពើ និងប្រយ័ត្នពីអំពើបាប ការធ្វើមិនអើពើ និងកាលខ្ជិល។
اللَّهُمَّ إِنَّا نَعُوذُ بِكَ مِنْ عَذَابِ القَبْرِ، وَمِنْ عَذَابِ جَهَنَّمَ، وَمِنْ فِتْنَةِ المَحْيَا وَالمَمَاتِ، وَمِنْ فِتْنَةِ المَسِيحِ الدَّجَّالِ.
اللَّهُمَّ إِنَّا نَسْأَلُكَ الجَنَّةَ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَنَعُوذُ بِكَ مِنَ النَّارِ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ.
رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ.
اللَّهُمَّ صَلِّ وَسَلِّمْ عَلَى نَبِيِّنَا مُحَمَّدٍ، وَعَلَى آلِهِ وَصَحْبِهِ، وَسَلِّمْ تَسْلِيمًا كَثِيرًا.
****