الخطبة الأولى
إنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُورِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.
أَمَّا بَعْدُ، فَإِنَّ خَيْرَ الْكَلَامِ كَلَامُ اللهِ، وَخَيْرَ الْهَدْيِ هَدْيُ مُحَمَّدٍ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَشَرَّ الْأُمُورِ مُحْدَثَاتُهَا، وَكُلَّ مُحْدَثَةٍ بِدْعَةٌ، وَكُلَّ بِدْعَةٍ ضَلَالَةٌ، وَكُلَّ ضَلَالَةٍ فِي النَّارِ.
ឱអ្នកមានជំនឿទាំងឡាយ! ចូរកោតខ្លាចអល់ឡោះដ៏ខ្ពង់ខ្ពស់។ ចូរដឹងថាក្នុងចំណោមកិច្ចការដែលស្ថិតក្នុងការមានជំនឿលើថ្ងៃបរលោកគឺ ការជឿលើឋានសួគ៌និងនរក ហើយទាំងពីរនេះជាទីកន្លែងអមតៈរបស់មនុស្សលោក។ ឋានសួគ៌គឺជាលំនៅដ្ឋាននៃសុភមង្គលដែលអល់ឡោះបានរៀបចំសម្រាប់អ្នកមានជំនឿដែលកោតខ្លាច អ្នកដែលបានជឿលើអ្វីដែលអល់ឡោះបានតម្រូវឱ្យពួកគេជឿលើទ្រង់ និងបានស្តាប់បង្គាប់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ﷺ។ ក្នុងនោះមានប្រភេទសុភមង្គលដែលភ្នែកមិនធ្លាប់ឃើញ ត្រចៀកមិនធ្លាប់ឮ និងមិនធ្លាប់ចូលក្នុងចិត្តមនុស្ស។ អល់ឡោះមានបន្ទូលថា៖
ﵟإِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ أُوْلَٰٓئِكَ هُمۡ خَيۡرُ ٱلۡبَرِيَّةِ ٧ جَزَآؤُهُمۡ عِندَ رَبِّهِمۡ جَنَّٰتُ عَدۡنٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۖ رَّضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُۚ ذَٰلِكَ لِمَنۡ خَشِيَ رَبَّهُۥ ٨ﵞ ﵝالبَيِّنَة : ﵗ - ﵘﵜ
“)7)ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល អ្នកទាំងនោះហើយជាភាវៈដែលល្អបំផុត។ (8)ការតបស្នងរបស់ពួកគេនៅឯព្រះជាម្ចាស់របស់ពួកគេ គឺឋានសួគ៌អាត់និនដែលមានទនេ្លជាច្រើនហូរពីក្រោមវាដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ អល់ឡោះបានពេញចិត្តចំពោះពួកគេ ហើយពួកគេក៏ពេញចិត្តចំពោះទ្រង់វិញដែរ។ នោះគឺសម្រាប់តែជនណាដែលខ្លាចព្រះជាម្ចាស់របស់គេប៉ុណ្ណោះ។”
និងទ្រង់មានបន្ទូលថា៖
ﵟفَلَا تَعۡلَمُ نَفۡسٞ مَّآ أُخۡفِيَ لَهُم مِّن قُرَّةِ أَعۡيُنٖ جَزَآءَۢ بِمَا كَانُواْ يَعۡمَلُونَ ١٧ﵞ ﵝالسَّجۡدَة : ﵗﵑﵜ
“ជាការពិតណាស់ គ្មានបុគ្គលណាម្នាក់ដឹងនោះទេនូវអ្វីដែលគេបានរក្សាទុកសម្រាប់ពួកគេ(អ្នកមានជំនឿ)អំពីអ្វីដែលធ្វើឱ្យពួកគេគាប់ចិត្តនោះ ជាការតបស្នងចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត(ក្នុងលោកិយ)។”
ឱអ្នកមានជំនឿទាំងឡាយ! ឋានសួគ៌មានមួយរយថ្នាក់។ មានរាយការណ៍ពី អូបាដះ អ៊ិបនូ អាស់សមិត ◙ ថាណាពី ﷺ បានមានប្រសាសន៍ថា៖
> الجَنَّةُ مِئَةُ دَرَجَةٍ، ما بَيْنَ كُلِّ دَرَجَتَيْنِ مَسِيرَةُ مِئَةِ عامٍ، وَالفِرْدَوْسُ أَعْلَاهَا دَرَجَةً، وَمِنْهَا تَخْرُجُ الأَنْهَارُ الأَرْبَعَةُ، وَالعَرْشُ مِنْ فَوْقِهَا، وَإِذَا سَأَلْتُمُ اللهَ فَاسْأَلُوهُ الفِرْدَوْسَ.<
«ឋានសួគ៌មានមួយរយថ្នាក់ រវាងថ្នាក់នីមួយៗមានចម្ងាយរយៈពេលដំណើរមួយរយឆ្នាំ - ហើយអាហ្វហ្វាន់បាននិយាយថា៖ ដូចចម្ងាយរវាងមេឃនិងដី - ហើយអាល់ហ្វីរដោសគឺជាថ្នាក់ខ្ពស់បំផុត។ ទន្លេបួនហូរចេញពីវា។ បល្ល័ង្កនៅខាងលើវា។ ពេលអ្នកសុំពីអល់ឡោះ ចូរសុំអាល់ហ្វីរដោសពីទ្រង់»( )
ឱបងប្អូនមូស្លីមទាំងឡាយ! ឋានសួគ៌មានច្រើន មិនមែនតែមួយទេ។ សុភមង្គលក្នុងឋានសួគ៌ទាំងនោះមិនស្មើគ្នាទេ។ សុភមង្គលមានកម្រិតខុសៗគ្នា ហើយអ្នកឋានសួគ៌នឹងបែកចែកក្នុងនោះទៅតាមអំពើល្អរបស់ពួកគេ។ មានឋានសួគ៌ពីរដែលអ្វីៗក្នុងនោះសុទ្ធតែធ្វើពីមាស និងឋានសួគ៌ពីរទៀតដែលអ្វីៗក្នុងនោះសុទ្ធតែធ្វើពីប្រាក់។ អល់ឡោះមានបន្ទូលអំពីឋានសួគ៌ទីមួយនិងទីពីរថា៖
ﵟوَلِمَنۡ خَافَ مَقَامَ رَبِّهِۦ جَنَّتَانِ ٤٦ﵞ ﵝالرَّحۡمَٰن : ﵖﵔﵜ
“រីឯសម្រាប់អ្នកដែលខ្លាចការឈរនៅចំពោះមុខព្រះជាម្ចាស់របស់គេ គឺទទួលបានឋានសួគ៌ពីរ។”
បន្ទាប់មកទ្រង់មានបន្ទូលអំពីឋានសួគ៌ទីបីនិងទីបួនដែលមានសុភមង្គលតិចជាងថា៖
ﵟوَمِن دُونِهِمَا جَنَّتَانِ ٦٢ﵞ ﵝالرَّحۡمَٰن : ﵒﵖﵜ
“ហើយក្រៅពីឋានសួគ៌ទាំងពីរនោះ គឺមានឋានសួគ៌ពីរផ្សេងទៀត។”
អ៊ិបនូជារីរ អាត់តពារី បានរាយការណ៍នៅក្នុងការពន្យល់អាយ៉ាត់ទាំងពីរនេះពី អាពូមូសា អាល់អាស់អារី ថា៖
> جَنَّتَانِ مِنْ ذَهَبٍ لِلْمُقَرَّبِينَ، وَجَنَّتَانِ مِنْ وَرِقٍ لِأَصْحَابِ الْيَمِينِ <
“ឋានសួគ៌ពីរធ្វើពីមាសសម្រាប់ អាល់មុករ៉បូន(អ្នកដែលនៅជិតអល់ឡោះ) និងឋានសួគ៌ពីរធ្វើពីប្រាក់សម្រាប់ អាស់ហាបុលយ៉ាមីន(អ្នកនៅខាងស្តាំ)។”
មានរាយការណ៍ពី អាប់ឌុលឡោះ អ៊ិបនូ កៃស ◙ ពីណាពី ﷺ ថា៖
> جَنَّتَانِ مِنْ فِضَّةٍ آنِيَتُهُمَا وَمَا فِيهِمَا، وَجَنَّتَانِ مِنْ ذَهَبٍ آنِيَتُهُمَا وَمَا فِيهِمَا، وَمَا بَيْنَ الْقَوْمِ وَبَيْنَ أَنْ يَنْظُرُوا إِلَىٰ رَبِّهِمْ إِلَّا رِدَاءُ الْكِبْرِيَاءِ عَلَىٰ وَجْهِهِ فِي جَنَّةِ عَدْنٍ <
«មានឋានសួគ៌ពីរ(ប្រភេទ) ដែលភាជន៍(កែវ) និងអ្វីៗដែលមាននៅក្នុងនោះ គឺធ្វើពីប្រាក់ ហើយក៏មានឋានសួគ៌ពីរ(ប្រភេទទៀត) ដែលភាជន៍ និងអ្វីៗដែលមាននៅក្នុងនោះ គឺធ្វើពីមាស។ ហើយគ្មានអ្វីនៅចន្លោះមនុស្ស(អ្នកជឿ) និងការដែលពួកគេនឹងបានឃើញព្រះជាម្ចាស់របស់ពួកគេនោះទេ លើកលែងតែស្បៃនៃភាពអស្ចារ្យ(ភាពមហិមា) នៅលើព្រះភក្ត្ររបស់ទ្រង់ នៅក្នុងឋានសួគ៌អាដនិន។»( )
ឱអ្នកមានជំនឿទាំងឡាយ! នៅទីនេះ គួរតែនឹងលើកឡើងអំពីភាពខុសគ្នារវាងអ្នកដែលជិតស្និទ្ធនឹងអល់ឡោះ(អាល់-មុក័រ៉ពូន) និងអ្នកដែលជាសមាជិកនៃខាងស្តាំ(អាសហាបុល-យ៉ាមីន)។ អ្នកដែលជិតស្និទ្ធនឹងអល់ឡោះ(ដែលត្រូវបានគេហៅថា “អាស-សាប៊ីកូន” ឬអ្នកនាំមុខ) គឺជាអ្នកដែលបំពេញកាតព្វកិច្ចចាំបាច់(ហ្វ័រឌ៍) និងការប្រតិបត្តិបន្ថែម(ណាវ៉ាហ្វ៊ីល) ហើយពួកគេបញ្ឈប់ខ្លួនពីការប្រព្រឹត្តបាប(ម៉ាអាស៊ី) និងរឿងដែលមិនគួរធ្វើ(ម៉ាករ៉ូហ៍)។ ចំណែកអ្នកដែលជាសមាជិកនៃខាងស្តាំ (ដែលត្រូវបានគេហៅថា “អាល់-អាបរ៉ារ” ឬអ្នកសុចរិត) គឺជាអ្នកដែលបំពេញកាតព្វកិច្ចចាំបាច់(ហ្វ័រឌ៍) និងបញ្ឈប់ខ្លួនពីការប្រព្រឹត្តបាប(ម៉ាអាស៊ី)។ ប៉ុន្តែចំពោះការប្រតិបត្តិបន្ថែម(ណាវ៉ាហ្វិល) ពួកគេមិនបានខិតខំប្រឹងប្រែងធ្វើវាឲ្យបានល្អឥតខ្ចោះទេ ហើយពួកគេអាចនឹងធ្លាក់ចូលទៅក្នុងរឿងដែលមិនគួរធ្វើ(ម៉ាករ៉ូហ៍) ខ្លះ។ ចំណែកបាប ទាំងបាបតូច និងបាបធំ ក្រុមទាំងពីរនេះសុទ្ធតែចៀសវាង ហើយពួកគេប្រញាប់ប្រញាល់សុំទោស(តាវបះ) ដែលបន្ទាប់ពីនោះ ស្ថានភាពរបស់ពួកគេកាន់តែល្អប្រសើរជាងមុន។ ប៉ុន្តែការចៀសវាងបាបរបស់អ្នកនាំមុខ (អាស-សាប៊ីកូន) គឺធ្វើបានកាន់តែខ្ពស់ជាង។
ឱអ្នកមានជំនឿទាំងឡាយ! ការដែលអ្នកនាំមុខ (អាស-សាប៊ីកូន) ត្រូវបានផ្តល់ឧត្តមភាពជាងអ្នកសុចរិត(អាល់-អាបរ៉ារ) ក្នុងរង្វាន់គឺជាការច្បាស់លាស់ ដោយហេតុថា អ្នកនាំមុខបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងប្រុងប្រយ័ត្នចៀសវាងការប្រព្រឹត្តបាប តាមរយៈការបំពេញកាតព្វកិច្ចចាំបាច់ (ហ្វ័រឌ៍) និងការប្រតិបត្តិបន្ថែម (ណាវ៉ាហ្វិល) ដូចជាការប្រតិបត្តិសឡាត់ ការតមអាហារ ការធ្វើអ៊ំរ៉ោះ ការធ្វើហាជ្ជ និងអ្វីៗផ្សេងទៀត។ លើសពីនេះ ពួកគេបានផ្តល់ផលប្រយោជន៍ដល់អ្នកដទៃ តាមរយៈការអំពាវនាវទៅរកភាពល្អ ការបញ្ជាឲ្យធ្វើអំពើល្អ (អាមរ៍ ប៊ីលម៉ាអរ៉ូហ្វ) ការហាមឃាត់ពីអំពើអាក្រក់ (ណាហ៊ី អាន៊ីលមុនក័រ) ការតស៊ូប្រយុទ្ធ(ជីហាដ) ការបរិច្ចាគទាន(សដាកោះ) ការផ្សះផ្សារវាងភាគីជម្លោះ ការសាងសង់ម៉ាស្ជីទ ការជីកអណ្តូងទឹក និងអ្វីៗផ្សេងទៀត។
ចំណែកអ្នកសុចរិត(អាល់-អាបរ៉ារ) វិញ ពួកគេស្ថិតនៅក្រោមអ្នកនាំមុខក្នុងរឿងទាំងនេះ ព្រោះពួកគេមិនបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងផ្លូវទាំងពីរនេះទេ គឺការកែលម្អខ្លួនឯង និងការកែលម្អអ្នកដទៃ។ ដូច្នេះ ពួកគេទទួលបានរង្វាន់តិចជាងអ្នកនាំមុខ។
ភស្តុតាងនៃការដែលអ្នកនាំមុខត្រូវបានផ្តល់ឧត្តមភាពជាងអ្នកសុចរិត គឺបន្ទូលរបស់អល់ឡោះអំពីអ្នកនាំមុខថា៖
ﵟيُحَلَّوۡنَ فِيهَا مِنۡ أَسَاوِرَ مِن ذَهَبٖﵞ [فاطر : 33]
“ពួកគេត្រូវបានគេតុបតែងនៅក្នុងនោះដោយខ្សែដៃធ្វើអំពីមាស”
ចំណែកអំពីអ្នកសុចរិត ទ្រង់បានមានបន្ទូលថា៖
ﵟوَحُلُّوٓاْ أَسَاوِرَ مِن فِضَّةٖﵞ ﵝالإِنسَان : ﵑﵒﵜ
“ព្រមទាំងត្រូវបានគេបំពាក់ដោយកងដៃធ្វើអំពីប្រាក់។”
អល់ឡោះជាម្ចាស់បានចង្អុលបង្ហាញអំពីភាពខុសគ្នារវាងភាពរីករាយរបស់អ្នកនាំមុខដែលជិតស្និទ្ធនឹងទ្រង់(អាល់-មុក័រ៉រូន) និងភាពរីករាយរបស់អ្នកសុចរិតដែលជាសមាជិកនៃខាងស្តាំ(អាសហាបុល-យ៉ាមីន) នៅក្នុងការចាប់ផ្តើម និងចុងបញ្ចប់នៃសូរ៉ា អាល់-វ៉ាគីអះ។
ឱអ្នកមានជំនឿទាំងឡាយ! អ្នកនៅឋានសួគ៌ដែលមានលក្ខណៈដូចគ្នានៅតែមានភាពខុសគ្នារវាងគ្នាទៅវិញទៅមក។ អ្នកនាំមុខដែលជិតស្និទ្ធនឹងអល់ឡោះ(អាស-សាប៊ីកូន អាល់-មុក័រ៉ពូន) មានភាពខុសគ្នាក្នុងភាពរីករាយ(នៅឋានសួគ៌) ទៅតាមអំពើរបស់ពួកគេ។ ដូចគ្នានេះដែរ អ្នកសុចរិតដែលជាសមាជិកនៃខាងស្តាំ(អាសហាបុល-យ៉ាមីន) ក៏មានភាពខុសគ្នាដែរ។ តាមរយៈសម្តីរបស់អាប៊ី សអីទ អាល់-ខុទរី ◙ ដែលបានរៀបរាប់ថា ព្យាការី ﷺ បានមានប្រសាសន៍ថា៖
> إِنَّ أَهْلَ الْجَنَّةِ لَيَتَرَاءَوْنَ أَهْلَ الْغُرَفِ مِنْ فَوْقِهِمْ كَمَا تَتَرَاءَوْنَ الْكَوْكَبَ الدُّرِّيَّ الْغَابِرَ مِنَ الْأُفُقِ مِنَ الْمَشْرِقِ أَوِ الْمَغْرِبِ لِتَفَاضُلِ مَا بَيْنَهُمْ <
“ពិតប្រាកដណាស់ អ្នកនៅឋានសួគ៌នឹងឃើញអ្នកដែលនៅក្នុងបន្ទប់ខ្ពស់ៗពីលើពួកគេ ប្រៀបដូចជាពួកអ្នកឃើញផ្កាយភ្លឺចាំងនៅលើមេឃពីជើងមេឃខាងកើត ឬខាងលិច ដោយសារភាពខុសគ្នានៃឋានៈរវាងពួកគេ។” ពួកគេបានសួរថា៖ “ឱអ្នកនាំសាររបស់អល់ឡោះ! តើទាំងនោះជាឋានៈរបស់ពួកព្យាការី ដែលគ្មាននរណាផ្សេងអាចឈានដល់បានទេឬ?” ទ្រង់បានឆ្លើយថា៖ “ផ្ទុយទៅវិញ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតក្នុងព្រះហស្តរបស់ទ្រង់! ពួកគេគឺជាមនុស្សដែលមានជំនឿលើអល់ឡោះ និងបានជឿជាក់លើបណ្តាអ្នកនាំសារ។”( )
ឱអ្នកមានជំនឿទាំងឡាយ! ក្នុងចំណោមភាពរីករាយដ៏ឧត្តមបំផុតរបស់អ្នកនៅឋានសួគ៌ គឺស្ត្រីរបស់ពួកគេ។ អត្ថបទនៃគម្ពីរបានបញ្ជាក់ថា អ្នកមានជំនឿម្នាក់ៗនៅក្នុងសួគ៌នឹងមាននារីហ៊ូរអ៊ីន(នារីឋានសួគ៌)ពីរនាក់ បន្ថែមពីលើភរិយាដែលធ្លាប់នៅជាមួយគេនៅក្នុងលោកិយ។ ហើយអល់ឡោះនឹងបន្ថែមនារីហ៊ូរអ៊ីនឲ្យគេតាមអ្វីដែលទ្រង់មានបំណង ទៅតាមអំពើរបស់គេ។ មានអាយ៉ាត់ និងហាទីសជាច្រើនបានបញ្ជាក់អំពីភាពរីករាយនៃនារីហ៊ូរអ៊ីន ដែលក្នុងនោះមានបន្ទូលរបស់អល់ឡោះថា៖
ﵟوَحُورٌ عِينٞ ٢٢ كَأَمۡثَٰلِ ٱللُّؤۡلُوِٕ ٱلۡمَكۡنُونِ ٢٣ﵞ ﵝالوَاقِعَة : ﵒﵒ - ﵓﵒﵜ
“(22)ព្រមទាំងស្រ្តីសួគ៌ (23)ដែលប្រៀបដូចជាគជ់ខ្យងដែលត្រូវបានថែរក្សា(ទុកយ៉ាងល្អ)”
អ្នកប្រាជ្ញ អាស់-សាក់ឌី ♫ បានពន្យល់ថា៖ នារីហ៊ូរគឺជានារីដែលភ្នែករបស់នាងមានភាពស្រស់ស្អាត និងទាក់ទាញ ហើយអ៊ីន(ភ្នែកធំ) គឺជានារីដែលមានភ្នែកស្រស់ស្អាត និងធំទូលាយ។ ភាពស្រស់ស្អាតនៃភ្នែករបស់ស្ត្រីគឺជាភស្តុតាងដ៏សំខាន់បំផុតនៃភាពស្រស់ស្អាត និងភាពទាក់ទាញរបស់នាង។ ហើយបន្ទូលរបស់ទ្រង់ ﴿كَأَمْثَالِ اللُّؤْلُؤِ الْمَكْنُونِ﴾ មានន័យថា ពួកនាងប្រៀបដូចគុជខ្យងសភ្លឺចាំង សើម ស្អាត និងភ្លឺរលោង ដែលត្រូវបាន “រក្សាទុក” ពោលគឺត្រូវបានការពារពីភ្នែកមនុស្ស ខ្យល់ និងពន្លឺព្រះអាទិត្យ ដែលធ្វើឲ្យពណ៌របស់វាស្អាតបំផុត គ្មានកំហុសឆ្គងអ្វីឡើយ។ ដូច្នេះ នារីហ៊ូរអ៊ីនក៏ដូចគ្នា គ្មានកំហុសឆ្គងអ្វីនៅលើនាងឡើយ ប៉ុន្តែពួកនាងមានលក្ខណៈដ៏ល្អឥតខ្ចោះ និងមានភាពស្រស់ស្អាតគួរឲ្យសរសើរ។ នៅពេលដែលអ្នកសម្លឹងមើលនាង អ្នកនឹងឃើញតែអ្វីដែលធ្វើឲ្យចិត្តរីករាយ និងភ្នែកពេញចិត្តប៉ុណ្ណោះ។
នៅក្នុងអាយ៉ាត់មួយទៀត អល់ឡោះបានពណ៌នាអំពីនារីទាំងនេះថា៖
ﵟكَأَنَّهُنَّ ٱلۡيَاقُوتُ وَٱلۡمَرۡجَانُ ٥٨ﵞ ﵝالرَّحۡمَٰن : ﵘﵕﵜ
“ដែលប្រៀបដូចជាគជ់ខ្យងដែលត្រូវបានថែរក្សា(ទុកយ៉ាងល្អ)”
ពោលគឺពួកនាងប្រៀបដូចជាត្បូងទទឹមក្នុងភាពថ្លាច្បាស់ និងផ្កាថ្មក្នុងភាពសភ្លឺ។
អល់ឡោះក៏បានពណ៌នាអំពីស្ត្រីនៅសួគ៌នៅក្នុងសូរ៉ា អាល់-វ៉ាគីអះ ថា៖
ﵟإِنَّآ أَنشَأۡنَٰهُنَّ إِنشَآءٗ ٣٥ فَجَعَلۡنَٰهُنَّ أَبۡكَارًا ٣٦ عُرُبًا أَتۡرَابٗا ٣٧ﵞ ﵝالوَاقِعَة : ﵕﵓ - ﵗﵓﵜ
“(35)ពិតប្រាកដណាស់ យើងបានបង្កើតពួកនាង(ស្រ្តីសួគ៌)នូវការបង្កើតមួយ(ខុសពីការបង្កើតធម្មតា) (36)ដោយយើងបានឱ្យពួកនាងនៅក្រមុំព្រហ្មចារីយ៍ជានិច្ច (37)ដែលស្រលាញ់តែស្វាមីរបស់ខ្លួនប៉ុណ្ណោះ និងមានអាយុស្មើៗគ្នា”
ពាក្យថា “អូរូប៉” មានន័យថា ពួកនាងស្រលាញ់ និងទាក់ទាញចំពោះស្វាមីរបស់ពួកនាង។ ចំណែកពាក្យថា “អាតរ៉ាបា” មានន័យថា ពួកនាងមានអាយុស្មើគ្នា គឺអាយុ ៣៣ ឆ្នាំ។
អល់ឡោះក៏បានពណ៌នាពួកនាងដោយភាពបរិសុទ្ធ ដោយមានបន្ទូលថា៖
ﵟوَلَهُمۡ فِيهَآ أَزۡوَٰجٞ مُّطَهَّرَةٞۖ وَهُمۡ فِيهَا خَٰلِدُونَ ٢٥ﵞ ﵝالبَقَرَةِ : ﵕﵒﵜ
“ហើយនៅក្នុងឋានសួគ៌នោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន ហើយពួកគេស្ថិតនៅក្នុងវា(ឋានសួគ៌នោះ)ជាអមតៈ។”
អ៊ីបនុល-កយ្យិមបានពន្យល់ថា៖ ពួកនាងបរិសុទ្ធពីឈាមរដូវ ទឹកនោម លាមក និងរាល់ភាពកខ្វក់ដែលមាននៅលើស្ត្រីនៅក្នុងលោកិយ។ ចិត្តខាងក្នុងរបស់ពួកនាងក៏បរិសុទ្ធពីភាពច្រណែន ការធ្វើបាបស្វាមី ការចង់បានអ្នកផ្សេង ឬការប្រព្រឹត្តអយុត្តិធម៌ចំពោះស្វាមី។
អល់ឡោះក៏បានពិពណ៌នាថាពួកនាងស្មោះស្ម័គ្រចំពោះប្តី ដោយបន្ទូលថា៖
ﵟفِيهِنَّ قَٰصِرَٰتُ ٱلطَّرۡفِ ﵞ [الرحمن: 56]
“នៅក្នុងនោះ មានស្រ្តីទេពអប្សរជាច្រើនដែលមិនសម្លឹងទៅកាន់បុរសណាក្រៅពីស្វាមីរបស់ពួកនាងឡើយ”
និងទ្រង់មានបន្ទូលថា៖
ﵟحُورٞ مَّقۡصُورَٰتٞ فِي ٱلۡخِيَامِﵞ [الرحمن: 72]
“បណ្តាស្រ្តីសួគ៌ាត្រូវបានបិទបាំងនៅក្នុងពន្លា។”
អ៊ិបនុល កយ្យីម ♫ បាននិយាយថា៖ ការពិពណ៌នាពួកនាងថា مَقْصُورَاتٌ فِي الْخِيَامِ មានន័យថាត្រូវបានហាមឃាត់ពីការបង្ហាញខ្លួននិងការចេញក្រៅដល់អ្នកក្រៅពីប្តី។ ពួកនាងត្រូវបានកំណត់សម្រាប់តែប្តី មិនចេញពីលំនៅរបស់ពួកនាងទេ និងត្រូវបានកំណត់សម្រាប់តែប្តីដោយមិនចង់បានអ្នកផ្សេង។ ហើយទ្រង់បានពិពណ៌នាពួកនាងថា قَاصِرَاتُ الطَّرْفِ គុណសម្បត្តិនេះប្រសើរជាងគុណសម្បត្តិមុន ព្រោះស្រ្តីម្នាក់ក្នុងចំណោមពួកនាងបានបញ្ឈប់ក្នែងភ្នែក(ការមើល)របស់នាងនៅលើប្តីដោយសារនាងស្រឡាញ់ និងពេញចិត្តនឹងគាត់ ដូច្នេះក្នែងភ្នែករបស់នាងមិនសម្លឹងមើលអ្នកផ្សេងក្រៅពីគាត់ទេ។ (ចប់)
នៅក្នុងសុណ្ណះ (ហាទីស) មានការពណ៌នាដែលធ្វើឲ្យគំនិតមនុស្សភ្ញាក់ផ្អើលអំពីភាពស្រស់ស្អាត និងភាពល្អឥតខ្ចោះរបស់ពួកនាង។ ក្នុងនោះមានហាឌីសពី អាប៊ូ ហូរ៉យរ៉ោះ ◙ ថាអ្នកនាំសាររបស់អល់ឡោះ ﷺ បានមានប្រសាសន៍ថា៖
> إِنَّ أَوَّلَ زُمْرَةٍ يَدْخُلُونَ الْجَنَّةَ عَلَى صُورَةِ الْقَمَرِ لَيْلَةَ الْبَدْرِ، ثُمَّ الَّذِينَ يَلُونَهُمْ كَأَشَدِّ كَوْكَبٍ دُرِّيٍّ فِي السَّمَاءِ إِضَاءَةً، قُلُوبُهُمْ عَلَى قَلْبِ رَجُلٍ وَاحِدٍ، لَا اخْتِلَافَ بَيْنَهُمْ وَلَا تَبَاغُضَ، لِكُلِّ امْرِئٍ مِنْهُمْ زَوْجَتَانِ مِنَ الْحُورِ الْعِينِ، يُرَى مُخُّ سُوقِهِنَّ مِنْ وَرَاءِ الْعَظْمِ وَاللَّحْمِ مِنَ الْحُسْنِ <
«ពិតប្រាកដណាស់ ក្រុមមនុស្សដំបូងដែលចូលឋានសួគ៌នឹងមានរូបរាងប្រៀបដូចព្រះច័ន្ទនៅថ្ងៃពេញបូណ៌មី។ បន្ទាប់មក អ្នកដែលនៅបន្ទាប់ពីពួកគេ នឹងប្រៀបដូចផ្កាយដ៏ភ្លឺបំផុតនៅលើមេឃ។ បេះដូងរបស់ពួកគេនឹងស្ថិតនៅលើបេះដូងតែមួយ គ្មានការខ្វែងគំនិត ឬការស្អប់គ្នាទៅវិញទៅមកឡើយ។ មនុស្សម្នាក់ៗនឹងមានភរិយាពីរនាក់ពីនារីហ៊ូរអ៊ីន ដែលភាពស្រស់ស្អាតរបស់ពួកនាងគឺអាចមើលឃើញខួរឆ្អឹងនៅខាងក្នុងជើងរបស់នាង តាមរយៈឆ្អឹង និងសាច់ ដោយសារភាពស្រស់ស្អាតនោះ។»( )
អ៊ិបនូហាជារ ♫ បាននិយាយថា៖ អាល់មុខ(ខួរ) គឺជាអ្វីដែលនៅក្នុងឆ្អឹង។ គោលបំណងគឺពិពណ៌នាពីភាពថ្លាដ៏អស្ចារ្យរបស់នាង ហើយអ្វីដែលនៅក្នុងឆ្អឹងមិនត្រូវបានបាំងដោយឆ្អឹង សាច់ និងស្បែកទេ។ ចប់។
មានរាយការណ៍ពី អាណាស ◙ ថាអ្នកនាំសាររបស់អល់ឡោះ ﷺ បានមានប្រសាសន៍ថា៖
> لَوْ أَنَّ امْرَأَةً مِنْ نِسَاءِ أَهْلِ الْجَنَّةِ اطَّلَعَتْ إِلَى الْأَرْضِ لَأَضَاءَتْ مَا بَيْنَهُمَا، وَلَمَلَأَتْ مَا بَيْنَهُمَا رِيحًا، وَلَنَصِيفُهَا عَلَى رَأْسِهَا خَيْرٌ مِنَ الدُّنْيَا وَمَا فِيهَا <
«ប្រសិនបើនារីម្នាក់ក្នុងចំណោមស្ត្រីនៅឋានសួគ៌បានបង្ហាញខ្លួននៅលើផែនដី នាងនឹងធ្វើឲ្យអ្វីៗនៅចន្លោះមេឃ និងផែនដីភ្លឺស្វាង និងបំពេញអ្វីៗនៅចន្លោះនោះដោយក្លិនក្រអូប។ ហើយ ក្រមា ឬកន្សែងបាំងមុខ(نصيف) នៅលើក្បាលរបស់នាងគឺល្អជាងលោកិយ និងអ្វីៗដែលមាននៅក្នុងនោះទៅទៀត។»( )
អ្នកប្រាជ្ញ អ៊ិបនូ អូសៃមីន ♫ ត្រូវបានគេសួរថា៖ តើលក្ខណៈដែលបានរៀបរាប់អំពីនារីហ៊ូរអ៊ីន តើរួមបញ្ចូលស្ត្រីនៅលោកិយដែរឬទេ?” គាត់បានឆ្លើយថា៖ “អ្វីដែលខ្ញុំយល់គឺថា ស្ត្រីនៅលោកិយនឹងល្អជាងនារីហ៊ូរអ៊ីន សូម្បីតែនៅក្នុងលក្ខណៈខាងក្រៅក៏ដោយ។អល់ឡោះដឹងច្បាស់បំផុត។
ឱបងប្អូនមូស្លីមទាំងឡាយ! ក្នុងចំណោមសុភមង្គលនៃឋានសួគ៌គឺភេសជ្ជៈរបស់វាដែលមានបួនប្រភេទ៖ ទឹកស្អាត ទឹកដោះគោ ស្រា និងទឹកឃ្មុំ។ ទាំងនេះហូរនៅក្នុងទន្លេនានា ដែលអ្នកមានជំនឿនឹងផឹកពីទន្លេទាំងនោះ។ អល់ឡោះមានបន្ទូលថា៖
ﵟمَّثَلُ ٱلۡجَنَّةِ ٱلَّتِي وُعِدَ ٱلۡمُتَّقُونَۖ فِيهَآ أَنۡهَٰرٞ مِّن مَّآءٍ غَيۡرِ ءَاسِنٖ وَأَنۡهَٰرٞ مِّن لَّبَنٖ لَّمۡ يَتَغَيَّرۡ طَعۡمُهُۥ وَأَنۡهَٰرٞ مِّنۡ خَمۡرٖ لَّذَّةٖ لِّلشَّٰرِبِينَ وَأَنۡهَٰرٞ مِّنۡ عَسَلٖ مُّصَفّٗىۖ ﵞ [محمد: 15]
“លក្ខណៈរបស់ឋានសួគ៌ដែលគេបានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នោះ គឺមានទន្លេជាច្រើនអំពីទឹកដែលមិនប្រែប្រួល និងមានទន្លេជាច្រើនអំពីទឹកដោះគោដែលមិនប្រែប្រួលរសជាតិរបស់វា ហើយនិងទន្លេជាច្រើនអំពីសុរាដែលមានរសជាតិឆ្ងាញ់ពិសារសម្រាប់អ្នកដែលទទួលទាន ព្រមទាំងមានទន្លេជាច្រើនអំពីទឹកឃ្មុំដ៏បរិសុទ្ធ។”
បន្ទូលរបស់ទ្រង់អំពីទឹក غير آسن មានន័យថាមិនប្រែក្លិនដោយសារស្នាក់នៅយូរ។
បន្ទូលរបស់ទ្រង់អំពីទឹកដោះ لَمْ يَتَغَيَّرْ طَعْمُهُមានន័យថាវាមិនផ្លាស់ប្តូររសជាតិទៅជាជូរ ឬអ្វីផ្សេងទៀតឡើយ ព្រោះវាមិនត្រូវបានគេច្របាច់ពីសត្វ ដែលអាចធ្វើឲ្យរសជាតិផ្លាស់ប្តូរ ប៉ុន្តែអល់ឡោះបានបង្កើតវាដោយផ្ទាល់នៅក្នុងទន្លេ ដូច្នេះវានៅតែរក្សារសជាតិដើម។
បន្ទូលរបស់ទ្រង់អំពីស្រា لَذَّةٍ لِلشَّارِبِينَ“ស្រាដ៏ឆ្ងាញ់សម្រាប់អ្នកផឹក” បង្ហាញថា ស្រានេះមិនមានរសជាតិជូរចត់ដូចស្រានៅលោកិយទេ ប៉ុន្តែមានរសជាតិផ្អែម។
នៅក្នុងអាយ៉ាត់មួយទៀត ទ្រង់បានមានបន្ទូលថា ស្រានេះ “لا فيها غول” ពោលគឺមិនបណ្តាលឲ្យឈឺពោះ និង ولا هم عنها ينزفون “ពួកគេមិនត្រូវបានធ្វើឲ្យសន្លប់ដោយសារវា” ពោលគឺវាមិនធ្វើឲ្យបាត់បង់ស្មារតីឡើយ។
បន្ទូលរបស់ទ្រង់អំពីទឹកឃ្មុំ مُصَفًّىបង្ហាញថាវាត្រូវបានចម្រាញ់ពីសំរាមនិងកាកសំណល់ដែលជាធម្មតាមាននៅក្នុងទឹកឃ្មុំ។
ក្នុងចំណោមសុភមង្គលរបស់អ្នកឋានសួគ៌គឺអាហារនិងផ្លែឈើរបស់វា។ មានការបញ្ជាក់ក្នុងហាឌីសសហ៊ីហថាការទទួលភ្ញៀវរបស់អ្នកនៅឋានសួគ៌នៅពេលពួកគេចូលទៅក្នុងឋានសួគ៌ជាលើកដំបូង គឺជាសាច់ថ្លើមនៃត្រីបាឡែន(ហ៊ូត) ពោលគឺផ្នែកខាងក្រៅនៃថ្លើម ព្រោះវាជាផ្នែកដែលឆ្ងាញ់បំផុត។ នេះត្រូវបានរៀបរាប់នៅក្នុងហាទីសរបស់សៅបាន អតីតទាសកររបស់អ្នកនាំសារអល់ឡោះ ﷺ ។ នៅក្នុងហាទីសនោះ អ្នកប្រាជ្ញជនជាតិជ្វីហ្វម្នាក់បានមកសួរសំណួរទៅកាន់ព្យាការី ﷺ ដើម្បីសាកល្បងលោកអំពីបញ្ហាមួយចំនួន។
នៅក្នុងសន្ទនានោះ គាត់បានសួរថា៖
> فَمَا تُحْفَتُهُمْ حِينَ يَدْخُلُونَ الْجَنَّةَ؟<
“តើអ្វីជាការទទួលភ្ញៀវរបស់ពួកគេនៅពេលដែលពួកគេចូលទៅក្នុងឋានសួគ៌?”
"តុហហ្វះ" គឺជាអាហារដំបូងដែលគេនាំមកឱ្យភ្ញៀវដើម្បីសំដែងការស្វាគមន៍។
គាត់ឆ្លើយថា៖ >زِيَادَةُ كَبِدِ النُّونِ< (គឺចុងថ្លើមត្រី)។
គាត់សួរថា៖ "តើអាហារបន្ទាប់ពីនោះជាអ្វី?"
គាត់ឆ្លើយថា៖ > يُنْحَرُ لَهُمْ ثَوْرُ الْجَنَّةِ الَّذِي كَانَ يَأْكُلُ مِنْ أَطْرَافِهَا < គោឋានសួគ៌ដែលស៊ីនៅតាមជាយនៃវានឹងត្រូវសម្លាប់សម្រាប់ពួកគេ"។
គាត់សួរថា៖ "តើភេសជ្ជៈសម្រាប់អាហារនោះជាអ្វី?"
គាត់ឆ្លើយថា៖ > مِنْ عَيْنٍ فِيهَا تُسَمَّى سَلْسَبِيلًا < "ពីប្រភពទឹកដែលគេហៅថាសាល់សាប៊ីល" រហូតដល់ចប់ហាឌីស។ [រាយការណ៍ដោយ មូស្លឹម ហាឌីសលេខ ៣១៥]
មានអត្ថបទជាច្រើនពិពណ៌នាពីអាហារនិងផ្លែឈើរបស់អ្នកឋានសួគ៌ដែលពេលនេះមិនគ្រប់គ្រាន់ក្នុងការរៀបរាប់ទាំងអស់។ ទាំងអស់នោះត្រូវបានសង្ខេបក្នុងបន្ទូលរបស់អល់ឡោះ៖
ﵟوَأَمۡدَدۡنَٰهُم بِفَٰكِهَةٖ وَلَحۡمٖ مِّمَّا يَشۡتَهُونَﵞ [الطور: 22]
“ហើយយើងបានបន្ថែមឱ្យពួកគេ(អ្នកឋានសួគ៌)នូវផ្លែឈើ និងសាច់ទៅតាមអ្វីដែលពួកគេចូលចិត្ត។”
ឱអ្នកមានជំនឿទាំងឡាយ! សុភមង្គលដ៏អស្ចារ្យបំផុតសម្រាប់អ្នកឋានសួគ៌គឺការបានឃើញមុខរបស់អល់ឡោះនៅថ្ងៃបរលោក។ មានរាយការណ៍ពី សុហៃប អារ-រ៉ូមី ◙ ពីអ្នកនាំសាររបស់អល់ឡោះ ﷺ បានមានប្រសាសន៍ថា៖
> إِذَا دَخَلَ أَهْلُ الْجَنَّةِ الْجَنَّةَ يَقُولُ اللَّهُ تَعَالَى: تُرِيدُونَ شَيْئًا أَزِيدُكُمْ؟ فَيَقُولُونَ: أَلَمْ تُبَيِّضْ وُجُوهَنَا؟ أَلَمْ تُدْخِلْنَا الْجَنَّةَ وَتُنَجِّنَا مِنَ النَّارِ؟ فَيُكْشَفُ الْحِجَابُ، فَمَا أُعْطُوا شَيْئًا أَحَبَّ إِلَيْهِمْ مِنَ النَّظَرِ إِلَى رَبِّهِمْ <
«នៅពេលអ្នកឋានសួគ៌ចូលឋានសួគ៌ អល់ឡោះនឹងមានបន្ទូលថា៖ តើពួកអ្នកចង់បានអ្វីទៀតដែលយើងអាចបន្ថែមឱ្យពួកអ្នក? ពួកគេនឹងឆ្លើយថា៖ តើទ្រង់មិនបានធ្វើឱ្យមុខរបស់ពួកយើងភ្លឺទេឬ? តើទ្រង់មិនបានឱ្យពួកយើងចូលឋានសួគ៌និងរួចផុតពីនរកទេឬ? បន្ទាប់មកផ្ទាំងរបាំងនឹងត្រូវបើក ហើយគ្មានអ្វីដែលពួកគេត្រូវបានផ្តល់ឱ្យជាទីស្រឡាញ់ចំពោះពួកគេជាង ការបានឃើញម្ចាស់របស់ពួកគេ។» [រាយការណ៍ដោយ មូស្លឹម ហាឌីសលេខ ១៨១]
ឱបងប្អូនមូស្លីមទាំងឡាយ! សុភមង្គលរបស់អ្នកឋានសួគ៌នឹងកើនឡើងនិងមិនចាស់ទ្រុឌទ្រោមឡើយ។ មានរាយការណ៍ពី អាណាស អ៊ិបនូ ម៉ាលិក ◙ ថាអ្នកនាំសាររបស់អល់ឡោះ ﷺ បានមានប្រសាសន៍ថា៖
> إِنَّ فِي الْجَنَّةِ لَسُوقًا يَأْتُونَهَا كُلَّ جُمُعَةٍ، فَتَهُبُّ رِيحُ الشَّمَالِ فَتَحْثُو فِي وُجُوهِهِمْ وَثِيَابِهِمْ، فَيَزْدَادُونَ حُسْنًا وَجَمَالًا، فَيَرْجِعُونَ إِلَى أَهْلِيهِمْ وَقَدِ ازْدَادُوا حُسْنًا وَجَمَالًا، فَيَقُولُ لَهُمْ أَهْلُوهُمْ: وَاللَّهِ لَقَدِ ازْدَدْتُمْ بَعْدَنَا حُسْنًا وَجَمَالًا، فَيَقُولُونَ: وَأَنْتُمْ وَاللَّهِ، لَقَدِ ازْدَدْتُمْ بَعْدَنَا حُسْنًا وَجَمَالًا <
«ពិតណាស់នៅក្នុងឋានសួគ៌មានផ្សារមួយដែលពួកគេទៅរាល់ថ្ងៃសុក្រ។ រួចខ្យល់ខាងជើងបក់ដាក់លើមុខនិងសម្លៀកបំពាក់របស់ពួកគេ ហើយពួកគេកាន់តែស្អាតនិងល្អ រួចត្រឡប់ទៅគ្រួសាររបស់ពួកគេដោយបានកើន ភាពស្អាតនិងល្អ។ គ្រួសាររបស់ពួកគេនិយាយថា៖ ស្បថនឹងអល់ឡោះ ពួកអ្នកបានកើនភាពស្អាតនិងល្អក្រោយពេលចេញពីពួកយើង។ ពួកគេនិយាយថា៖ ហើយពួកអ្នកក៏ដូចគ្នា ស្បថនឹងអល់ឡោះ ពួកអ្នកបានកើន ភាពស្អាតនិងល្អ ក្រោយពេលចេញពីពួកយើង» [រាយការណ៍ដោយ មូស្លឹម ហាឌីសលេខ ២៨៣៣]
بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ.
الخطبة الثانية
الْحَمْدُ لِلَّهِ وَحْدَهُ، وَالصَّلَاةُ وَالسَّلَامُ عَلَى مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ، فاتقوا الله عباد الله
ចូរដឹងថាសុភមង្គលរបស់ឋានសួគ៌មានកម្រិតខុសគ្នាជាខ្លាំង។ គ្រប់គ្រាន់ជាភស្តុតាងលើរឿងនេះគឺហាឌីសរបស់ អាល់មុហ្គីរ៉ះ អ៊ិបនូ ស៊ូអបះ ◙ ពីអ្នកនាំសាររបស់អល់ឡោះ ﷺ ដែលមានប្រសាសន៍ថា៖
> سَأَلَ مُوسَى رَبَّهُ فَقَالَ: يَا رَبِّ مَا أَدْنَى أَهْلِ الْجَنَّةِ مَنْزِلَةً؟ قَالَ: هُوَ رَجُلٌ يَجِيءُ بَعْدَمَا يَدْخُلُ أَهْلُ الْجَنَّةِ الْجَنَّةَ فَيُقَالُ لَهُ: ادْخُلِ الْجَنَّةَ، فَيَقُولُ: أَيْ رَبِّ كَيْفَ وَقَدْ نَزَلَ النَّاسُ مَنَازِلَهُمْ وَأَخَذُوا أَخَذَاتِهِمْ؟ فَيُقَالُ لَهُ: أَتَرْضَى أَنْ يَكُونَ لَكَ مِثْلُ مُلْكِ مَلِكٍ مِنْ مُلُوكِ الدُّنْيَا؟ فَيَقُولُ: رَضِيتُ رَبِّ، فَيَقُولُ: لَكَ وَمِثْلُهُ وَمِثْلُهُ وَمِثْلُهُ، فَقَالَ فِي الْخَامِسَةِ: رَضِيتُ رَبِّ، فَيَقُولُ: هَذَا لَكَ وَعَشْرَةُ أَمْثَالِهِ، وَلَكَ مَا اشْتَهَتْ نَفْسُكَ وَلَذَّتْ عَيْنُكَ. فَيَقُولُ: رَضِيتُ رَبِّ. قَالَ: رَبِّ فَأَعْلَاهُمْ مَنْزِلَةً؟ قَالَ: أُولَئِكَ الَّذِينَ أَرَدْتُ، غَرَسْتُ كَرَامَتَهُمْ بِيَدِي، وَخَتَمْتُ عَلَيْهَا، فَلَمْ تَرَ عَيْنٌ، وَلَمْ تَسْمَعْ أُذُنٌ، وَلَمْ يَخْطُرْ عَلَى قَلْبِ بَشَرٍ <
«មូសាបានសុំពីម្ចាស់របស់គាត់ដោយនិយាយថា៖ ឱម្ចាស់របស់ខ្ញុំ! តើអ្នកណាជា អ្នកឋានសួគ៌ដែលមានឋានៈទាបបំផុត? ទ្រង់មានបន្ទូលថា៖ គឺបុរសម្នាក់ដែលមកដល់ក្រោយពេលអ្នកឋានសួគ៌ចូលឋានសួគ៌។ គេនឹងនិយាយទៅកាន់គាត់ថា៖ ចូលឋានសួគ៌ចុះ។ គាត់និយាយថា៖ ឱម្ចាស់របស់ខ្ញុំ! តើយ៉ាងណាទៅ ខណៈដែលមនុស្សបានចុះក្នុងលំនៅរបស់ពួកគេនិងបានទទួលចំណែករបស់ពួកគេ? គេនឹងនិយាយទៅកាន់គាត់ថា៖ តើអ្នកពេញចិត្តឬទេបើអ្នកមានដូចជានគរម្នាក់ក្នុងចំណោមស្តេចនៃលោកិយ? គាត់និយាយថា៖ ខ្ញុំពេញចិត្ត ឱម្ចាស់របស់ខ្ញុំ។ ទ្រង់និយាយថា៖ អ្នកនឹងបានវានិងដូចវានិងដូចវានិងដូចវា។ ក្នុងលើកទី៥គាត់និយាយថា៖ ខ្ញុំពេញចិត្ត ឱម្ចាស់របស់ខ្ញុំ។ ទ្រង់និយាយថា៖ នេះសម្រាប់អ្នកនិងដប់ដងដូចវា ហើយអ្នកនឹងបានអ្វីដែលខ្លួនអ្នកចង់បាននិងអ្វីដែលភ្នែករបស់អ្នកចូលចិត្ត។ គាត់និយាយថា៖ ខ្ញុំពេញចិត្ត ឱម្ចាស់របស់ខ្ញុំ។ គាត់សួរថា៖ ឱម្ចាស់របស់ខ្ញុំ! ចុះអ្នកដែលមានឋានៈខ្ពស់បំផុត? ទ្រង់មានបន្ទូលថា៖ ពួកគេគឺជាអ្នកដែលយើងចង់បាន។ យើងបានដាំកិត្តិយសរបស់ពួកគេដោយដៃរបស់យើង ហើយយើងបានបិទត្រាលើវា។ ភ្នែកមិនធ្លាប់ឃើញ ត្រចៀកមិនធ្លាប់ឮ និងមិនធ្លាប់ចូលក្នុងចិត្តមនុស្ស។» [រាយការណ៍ដោយ មូស្លឹម ហាឌីសលេខ ១៨៩]
ឱអ្នកមានជំនឿទាំងឡាយ! ការនិយាយអំពីឋានសួគ៌និងសុភមង្គលរបស់វាមានច្រើន។ អ្នកណាចង់ពង្រីកចំណេះដឹងអំពីឋានសួគ៌ គុណសម្បត្តិរបស់វា និងគុណសម្បត្តិរបស់អ្នកឋានសួគ៌ គួរអានសៀវភៅ "ហាឌីល អារវ៉ាហ អីលា ប៊ីលាឌីល អាហ្វរ៉ហ" របស់អ៊ិបនុល កយ្យីម អាល់ជៅហ្សីយ៉ះ ♫។
ឱអ្នកមានជំនឿទាំងឡាយ! ឋានសួគ៌និងនរកត្រូវបានបង្កើតនិងមានស្រាប់ឥឡូវនេះ។ ភស្តុតាងលើរឿងនេះគឺបន្ទូលរបស់អល់ឡោះ៖
ﵟوَسَارِعُوٓاْ إِلَىٰ مَغۡفِرَةٖ مِّن رَّبِّكُمۡ وَجَنَّةٍ عَرۡضُهَا ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ أُعِدَّتۡ لِلۡمُتَّقِينَ ﵞ [آل عمران: 133]
“ហើយចូរពួកអ្នករួសរាន់ទៅកាន់ការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នក និងឋានសួគ៌(របស់ទ្រង់)ដែលទទឹងរបស់វា គឺប្រៀបដូចផ្ទៃមេឃជាច្រើនជាន់និងផែនដីដែលអល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកម្រាប់បណ្តាអ្នកដែលកោតខ្លាច។”
ភស្តុតាងពីសុណ្ណះគឺហាឌីសរបស់ណាពី ﷺ ទៅកាន់ប៊ីលាល៖
> حَدِّثْنِي بِأَرْجَى عَمَلٍ عَمِلْتَهُ عِنْدَكَ فِي الْإِسْلَامِ مَنْفَعَةً، فَإِنِّي سَمِعْتُ اللَّيْلَةَ خَشْفَ نَعْلَيْكَ بَيْنَ يَدَيَّ فِي الْجَنَّةِ <
«ចូរប្រាប់ខ្ញុំពីអំពើដែលអ្នកបានធ្វើក្នុងអ៊ីស្លាមដែលអ្នកសង្ឃឹមថានាំមកនូវប្រយោជន៍ ព្រោះពិតណាស់ខ្ញុំបានឮយប់មិញ សំឡេងស្បែកជើងរបស់អ្នកនៅខាងមុខខ្ញុំ នៅក្នុងឋានសួគ។»( )
ក្នុងចំណោមភស្តុតាងផងដែរដែលបង្ហាញថាឋានសួគ៌ត្រូវបានបង្កើតឥឡូវនេះ គឺពាក្យរបស់ណាពី ﷺ៖
> أُدْخِلْتُ الْجَنَّةَ فَإِذَا فِيهَا جَنَابِذُ اللُّؤْلُؤِ وَإِذَا تُرَابُهَا الْمِسْكُ <
«ខ្ញុំត្រូវបានគេនាំចូលទៅក្នុងឋានសួគ៌ ស្រាប់តែឃើញថា នៅក្នុងនោះមានដំបូល(ឬគោម) ដែលធ្វើពីគុជខ្យង ហើយដីរបស់វាគឺជាទឹកអប់(ឬក្លិនក្រអូបដ៏មានតម្លៃបំផុត)។»( )
ចំពោះភស្តុតាងដែលបង្ហាញថានរកត្រូវបានបង្កើតឥឡូវនេះគឺបន្ទូលរបស់អល់ឡោះ៖
ﵟوَٱتَّقُواْ ٱلنَّارَ ٱلَّتِيٓ أُعِدَّتۡ لِلۡكَٰفِرِينَﵞ [آل عمران: 131]
“ហើយចូរពួកអ្នកខ្លាចភ្លើងនរកដែលគេត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿ។”
(ភស្តុតាងគឺពាក្យ ﴿أُعِدَّتْ﴾ដែលមានន័យថាដែលត្រូវបានរៀបចំ។
ហើយពីសុណ្ណះគឺណាពី ﷺ បានឃើញ អាម់រ អ៊ិបនូ លុហៃយ អូសពោះវៀនរបស់គាត់នៅក្នុងនរក។ គាត់គឺជាអ្នកដំបូងដែលផ្លាស់ប្តូរសាសនារបស់អ៊ីប្រហីម និងនាំយករូបបដិមាមកកាន់តំបន់អារ៉ាប់។( )
ណាពី ﷺ ក៏បានឃើញស្រ្តីមួយត្រូវបានគេធ្វើទារុណកម្មនៅក្នុងនរកដោយសារឆ្មាមួយដែលនាងបានឃុំឃាំងវា ដោយនាងមិនផ្តល់អាហារឱ្យវា និងមិនទុកឱ្យវាស៊ីសត្វល្អិតនៅលើដី [មើលហាឌីសរបស់ អ៊ិបនូអុម៉ើរ ដែលរាយការណ៍ដោយ អាល់ពូខរី ហាឌីសលេខ ២៣៦៥ និង មូស្លឹម ហាឌីសលេខ ២២៤២]។
ឱអ្នកមានជំនឿទាំងឡាយ! ឋានសួគ៌និងនរកគឺស្ថិតនៅអមតៈ មិនសាបសូន្យ និងមិនវិនាស។ ភស្តុតាងលើរឿងនេះមាននៅក្នុងគម្ពីរអាល់គួរអាននិងសុណ្ណះយ៉ាងច្បាស់លាស់។ ការនៅអមតៈរបស់អ្នកមានជំនឿក្នុងឋានសួគ៌និងអ្នកគ្មានជំនឿក្នុងនរកត្រូវបានលើកឡើងក្នុងគម្ពីរអាល់គួរអានច្រើនកន្លែង។ អ្នកដែលនិយាយថាទាំងពីរនឹងវិនាស ពាក្យរបស់គាត់ខ្សោយមិនគួរពឹងផ្អែកទេ ព្រោះវាផ្ទុយពីអត្ថបទដែលច្បាស់លាស់។ អល់ឡោះបាននិយាយជាមួយមនុស្សដោយអ្វីដែលពួកគេយល់ ដូច្នេះកាតព្វកិច្ចគឺត្រូវស្តាប់តាមអត្ថបទដូចដែលវាបានមកដោយគ្មានការកែប្រែឬការព្យាយាមវិភាគហួសហេតុ។
ឱអ្នកមានជំនឿទាំងឡាយ! ទាំងនេះគឺជាដប់រឿងដែលស្ថិតក្នុងការមានជំនឿលើឋានសួគ៌ ដែលអ្នកមានជំនឿម្នាក់ៗគួរដឹង ដើម្បីឱ្យឋានសួគ៌នៅក្នុងការចងចាំរបស់គាត់ ដែលនឹងធ្វើឱ្យគាត់សកម្មក្នុងការធ្វើអំពើល្អ និងប្រយ័ត្នពីការធ្វើមិនអើពើនិងការខ្ជិល។
ចូរដឹងថា ក្នុងចំណោមទង្វើដ៏ប្រសើរបំផុតរបស់អ្នកនៅថ្ងៃសុក្រនិងយប់របស់វាគឺការសូត្រសឡាវ៉ាត(ការប្រសិទ្ធពរ)ដល់ណាពី ﷺ។
ثُمَّ اعْلَمُوا – رَحِمَكُمُ اللَّهُ – أَنَّ مِنْ أَفْضَلِ أَعْمَالِكُمْ يَوْمَ الْجُمُعَةِ وَلَيْلَتِهَا: الصَّلَاةَ عَلَى النَّبِيِّ ﷺ.
اللَّهُمَّ صَلِّ وَسَلِّمْ عَلَى عَبْدِكَ وَرَسُولِكَ مُحَمَّدٍ، وَارْضَ عَنْ أَصْحَابِهِ الْخُلَفَاءِ، الْأَئِمَّةِ الْحُنَفَاءِ، وَارْضَ عَنِ التَّابِعِينَ وَمَنْ تَبِعَهُمْ بِإِحْسَانٍ إِلَى يَوْمِ الدِّينِ.
اللَّهُمَّ أَعِزَّ الْإِسْلَامَ وَالْمُسْلِمِينَ، وَأَذِلَّ الشِّرْكَ وَالْمُشْرِكِينَ، وَدَمِّرْ أَعْدَاءَكَ أَعْدَاءَ الدِّينِ، وَانْصُرْ عِبَادَكَ الْمُوَحِّدِينَ.
رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ
اللَّهُمَّ صَلِّ وَسَلِّمْ عَلَى نَبِيِّنَا مُحَمَّدٍ، وَآلِهِ وَصَحْبِهِ، وَسَلِّمْ تَسْلِيمًا كَثِيرًا.
****