الخطبة الأولى
إنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُورِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.
أَمَّا بَعْدُ، فَإِنَّ خَيْرَ الْكَلَامِ كَلَامُ اللهِ، وَخَيْرَ الْهَدْيِ هَدْيُ مُحَمَّدٍ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَشَرَّ الْأُمُورِ مُحْدَثَاتُهَا، وَكُلَّ مُحْدَثَةٍ بِدْعَةٌ، وَكُلَّ بِدْعَةٍ ضَلَالَةٌ، وَكُلَّ ضَلَالَةٍ فِي النَّارِ.
ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
ចូរដឹងថាអល់ឡោះមានគតិបណ្ឌិតក្នុងច្បាប់បញ្ញត្តិរបស់ទ្រង់ មានគតិបណ្ឌិតក្នុងការកំណត់របស់ទ្រង់ និងមានគតិបណ្ឌិតក្នុងការតបស្នងរបស់ទ្រង់។ ពិតណាស់ក្នុងចំណោមគតិបណ្ឌិតរបស់អល់ឡោះគឺទ្រង់បានកំណត់ថ្ងៃវិលត្រឡប់សម្រាប់សត្វលោកទាំងអស់ ដើម្បីតបស្នងពួកគេចំពោះកិច្ចការដែលទ្រង់បានដាក់កាតព្វកិច្ចលើពួកគេតាមរយៈអណ្តាតអ្នកនាំសាររបស់ទ្រង់។ អល់ឡោះមានបន្ទូលថា៖
ﵟأَفَحَسِبۡتُمۡ أَنَّمَا خَلَقۡنَٰكُمۡ عَبَثٗا وَأَنَّكُمۡ إِلَيۡنَا لَا تُرۡجَعُونَ ١١٥ فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّﵞ ﵝالمُؤۡمِنُون : ﵕﵑﵑ - ﵖﵑﵑﵜ
“(115)តើពួកអ្នក(ឱមនុស្សលោក)គិតថា៖ ពិតណាស់ យើងបានបង្កើតពួកអ្នកទទេរៗ(គ្មានហេតុផល) ហើយពួកអ្នកពិតជាមិនត្រូវបានគេនាំត្រឡប់មកកាន់យើងវិញ(ដើម្បីជំនុំជម្រះ)នោះឬ? (116)ពិតប្រាកដណាស់ អល់ឡោះមហាខ្ពង់ខ្ពស់ ជាស្តេចដែលគ្រប់គ្រងដ៏ពិតប្រាកដ។”
ថ្ងៃវិលត្រឡប់ត្រូវបានគេហៅថាថ្ងៃបរលោក ព្រោះគ្មានថ្ងៃណាបន្ទាប់ពីថ្ងៃនោះទៀត ដោយអ្នកឋានសួគ៌នឹងស្ថិតនៅក្នុងលំនៅរបស់ពួកគេ និងអ្នកនៅក្នុងនរកក៏ស្ថិតនៅក្នុងលំនៅរបស់ពួកគេដែរ។ ថ្ងៃនេះក៏ត្រូវបានគេហៅថាថ្ងៃគីយ៉ាម៉ះដែរ ព្រោះមនុស្សនឹងក្រោកឈរសម្រាប់អល់ឡោះ ដូចដែលអល់ឡោះមានបន្ទូលថា៖
ﵟ يَوۡمَ يَقُومُ ٱلنَّاسُ لِرَبِّ ٱلۡعَٰلَمِينَ ﵞ [المطففين: 6]
“គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខព្រះជាម្ចាស់នៃពិភពទាំងឡាយ។”
ឱអ្នកមានជំនឿទាំងឡាយ! ពិតណាស់ការមានជំនឿលើថ្ងៃបរលោករួមមានរឿងប្រាំមួយយ៉ាង៖
ទីមួយគឺ ការផ្លុំត្រែ(الصُّور) ទីពីរគឺការកើតឡើងនូវហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនៃថ្ងៃបរលោក ទីបីគឺការរស់ឡើងវិញនៃសត្វលោក ទីបួនគឺការប្រមូលផ្តុំមនុស្សនៅលើទីវាលម៉ះស្ហារ ទីប្រាំគឺការជំនុំជម្រះនិងការតបស្នង និងទីប្រាំមួយគឺការចូលឋានសួគ៌និងនរក។
ឱអ្នកមានជំនឿទាំងឡាយ! ការផ្លុំត្រែ វាជាសញ្ញាប្រកាសពីថ្ងៃបរលោក។ «អស់សូរ» គឺជាត្រែដែលត្រូវបានផ្លុំដោយម៉ាឡាអ៊ីកាត់អាស់សូរ - គឺអ៊ីស្រាហ្វីល - ពីរដង។ នៅក្នុងការផ្លុំលើកទីមួយ - ដែលហៅថាការផ្លុំនៃការភិតភ័យនិងការដួលស្លាប់ - មនុស្សនិងសត្វទាំងអស់នឹងដួលស្លាប់។ វាជាការផ្លុំយូរ អ៊ីស្រាហ្វីលនឹងផ្លុំរហូតដល់មនុស្សទាំងអស់នៅទិសខាងកើតនិងខាងលិចស្លាប់អស់។ ភស្តុតាងគឺបន្ទូលរបស់អល់ឡោះ៖
ﵟوَمَا يَنظُرُ هَٰٓؤُلَآءِ إِلَّا صَيۡحَةٗ وَٰحِدَةٗ مَّا لَهَا مِن فَوَاقٖ ﵞ [ص: 15]
“ហើយពួកទាំងនោះ ពួកគេគ្មានរង់ចាំអ្វីក្រៅពីសម្រែកតែមួយប៉ុណ្ណោះ ដោយគ្មានការត្រឡប់ក្រោយនោះឡើយ។”
បន្ទាប់មកនឹងមាន ការផ្លុំត្រែជាលើកទីពីរ ហើយពួកគេនឹងក្រោកចេញពីផ្នូរ ដូចដែលអល់ឡោះមានបន្ទូល៖
ﵟفَإِنَّمَا هِيَ زَجۡرَةٞ وَٰحِدَةٞ فَإِذَا هُمۡ يَنظُرُونَ ﵞ [الصافات: 19]
“តាមពិត វាគ្រាន់តែជាការផ្លុំត្រែតែមួយដងប៉ុណ្ណោះ(ផ្លុំត្រែលើកទីពីរ)។ ស្រាប់តែពេលនោះ ពួកគេ(ក៏ក្រោកចេញពីផ្នូរ)សម្លឹងមើល។”
ដូច្នេះ ការផ្លុំលើកទី១គឺសម្រាប់សម្លាប់អ្នកដែលនៅរស់ និងការផ្លុំលើកទី២គឺសម្រាប់រស់ឡើងវិញនូវអ្នកដែលបានស្លាប់។
នៅក្នុងគម្ពីរអាល់គួរអានបានហៅត្រែ(الصور)ថា អាន់-ណាគូរ ដូចនៅក្នុងសូរ៉ោះអាល់មុដដាស្សីរ៖
ﵟفَإِذَا نُقِرَ فِي ٱلنَّاقُورِ ﵞ [المدثر: 8]
“នៅពេលដែលគេផ្លុំត្រែ(លើកទីពីរ)”
ក្នុងចំណោមប្រការដែលស្ថិតក្នុងការមានជំនឿលើថ្ងៃបរលោកគឺការកើតឡើងនូវហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនៃថ្ងៃគីយ៉ាម៉ះដែលកើតឡើងបន្ទាប់ពីការផ្លុំត្រែ។ ក្នុងនោះមានការរញ្ជួយផែនដី ដូចដែលអល់ឡោះមានបន្ទូលថា៖
ﵟإِذَا زُلۡزِلَتِ ٱلۡأَرۡضُ زِلۡزَالَهَا ﵞ [الزلزلة: 1]
“នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យញ័ររញ្ជួយយ៉ាងខ្លាំង”
និងបន្ទូលរបស់ទ្រង់៖
ﵟإِذَا رُجَّتِ ٱلۡأَرۡضُ رَجّٗا ﵞ [الواقعة: 4]
“នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរង្គើយ៉ាងខ្លាំងបំផុត”
ក្នុង ចំណោមហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនៃថ្ងៃបរលោក គឺការបែកចេញពីគ្នានៃមេឃ ដូចដែលអល់ឡោះមានបន្ទូលថា៖
ﵟفَإِذَا ٱنشَقَّتِ ٱلسَّمَآءُ فَكَانَتۡ وَرۡدَةٗ كَٱلدِّهَانِ ﵞ [الرحمن: 37]
“នៅពេលដែលមេឃបែកប្រេះ ពេលនោះ វាក្លាយជាពណ៌ក្រហមប្រៀបដូចប្រេងដែលកំពុងពុះ។”
មានន័យថាវានឹងក្លាយទៅជាស្បែកពណ៌ក្រហម ព្រោះផ្កាកុលាបមានពណ៌ក្រហម ហើយអាដ-ដីហាន គឺជាស្បែក។
ហើយនៅក្នុងអាយ៉ាត់មួយទៀត អល់ឡោះបានប្រៀបធៀបមេឃនៅថ្ងៃនោះទៅនឹងអាល់មុហល ក្នុងបន្ទូលរបស់ទ្រង់៖
ﵟيَوۡمَ تَكُونُ ٱلسَّمَآءُ كَٱلۡمُهۡلِ ﵞ [المعارج: 8]
“ថ្ងៃដែលមេឃប្រែក្លាយដូចជាលោហធាតុដែលត្រូវគេរំលាយ។”
នៅថ្ងៃនោះ ភ្នំនឹងត្រូវបានកិនទៅជាម្សៅ រហូតដល់ក្លាយទៅជាខ្សាច់ដែលហូរចុះ ឬរោមសត្វដែលត្រូវបានសំអាត។ ការពិពណ៌នាទាំងពីរនេះមានន័យស្រដៀងគ្នា។ ចំពោះការកិនភ្នំត្រូវបានរៀបរាប់ក្នុងបន្ទូលរបស់អល់ឡោះ៖
ﵟوَبُسَّتِ ٱلۡجِبَالُ بَسّٗا ﵞ [الواقعة: 5]
“ហើយភ្នំទាំងឡាយត្រូវបានគេបំបែកឱ្យបែកខ្ទេចខ្ទី”
ចំណែកឯការបែកខ្ទេចនៃភ្នំត្រូវបានរៀបរាប់ក្នុងបន្ទូលរបស់អល់ឡោះ៖
ﵟوَتَكُونُ ٱلۡجِبَالُ كَٱلۡعِهۡنِ ٱلۡمَنفُوشِﵞ [القارعة: 5]
“ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើងរប៉ាត់រប៉ាយ។”
និងបន្ទូលរបស់ទ្រង់៖
ﵟوَكَانَتِ ٱلۡجِبَالُ كَثِيبٗا مَّهِيلًاﵞ [المزمل: 14]
“ហើយភ្នំទាំងឡាយនឹងក្លាយទៅជាពំនូកខ្សាច់ដែលប៉ើងខ្ចាត់ខ្ចាយ។”
នៅថ្ងៃនោះ ភ្នំនឹងត្រូវបានផ្លាស់ប្តូរទីតាំងរបស់វារហូតដល់មើលទៅដូចជាធូលី ឬអភ័ព្វទឹក(ដូចជាទឹកនៅលើផ្លូវនៅតំបន់វាលខ្សាច់ដែលក្ដៅ)។ អល់ឡោះមានបន្ទូលថា៖
ﵟوَسُيِّرَتِ ٱلۡجِبَالُ فَكَانَتۡ سَرَابًاﵞ [النبأ: 20]
“ហើយភ្នំត្រូវបានគេបំប៉ើង(ចេញពីកន្លែងរបស់វា) ដែលវាប្រៀបដូចជារូបបំភាន់ភ្នែក។”
និងអល់ឡោះមានបន្ទូលថា៖
ﵟوَتَرَى ٱلۡجِبَالَ تَحۡسَبُهَا جَامِدَةٗ وَهِيَ تَمُرُّ مَرَّ ٱلسَّحَابِۚ صُنۡعَ ٱللَّهِ ٱلَّذِيٓ أَتۡقَنَ كُلَّ شَيۡءٍۚ ﵞ [النمل: 88]
“ហើយអ្នកនឹងឃើញភ្នំទាំងឡាយដែលអ្នកគិតថាវានៅនឹងថ្កល់(មួយកន្លែង)នឹងរសាត់យ៉ាងលឿនដូចពពក។ ជាការបង្កើតរបស់អល់ឡោះដែលធ្វើឲ្យរាល់អ្វីៗទាំងអស់មានភាពឥតខ្ចោះ។”
ក្នុងចំណោមហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនៃថ្ងៃបរលោកគឺការរុំព្រះអាទិត្យ។ អល់ឡោះមានបន្ទូលថា៖
ﵟإِذَا ٱلشَّمۡسُ كُوِّرَتۡ ﵞ [التكوير: 1]
“នៅពេលដែលព្រះអាទិត្យត្រូវបានមូរ”
ការរុំព្រះអាទិត្យ គឺការរុំវាដូចជាការរុំអំបោះ បន្ទាប់មកវានឹងត្រូវបានបោះចោល ហើយពន្លឺរបស់វានឹងបាត់បង់។
ក្នុងចំណោមហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនៃថ្ងៃបរលោកគឺការបាក់ធ្លាក់នៃផ្កាយ មានន័យថាការធ្លាក់របស់វាចុះមកក្រោមបន្ទាប់ពីវាស្ថិតនៅខ្ពស់លើមេឃ។ អល់ឡោះមានបន្ទូលថា៖
ﵟوَإِذَا ٱلنُّجُومُ ٱنكَدَرَتۡ ﵞ [التكوير: 2]
“និងនៅពេលដែលផ្កាយទាំងឡាយធ្លាក់បែកខ្ចាត់ខ្ចាយ”
ក្នុងចំណោមហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនៃថ្ងៃបរលោកផងដែរគឺការដុតបញ្ឆេះសមុទ្រឱ្យក្លាយទៅជាភ្លើង។ អល់ឡោះមានបន្ទូលថា៖
ﵟوَإِذَا ٱلۡبِحَارُ سُجِّرَتۡ ﵞ [التكوير: 6]
“និងនៅពេលសមុទ្រទាំងឡាយត្រូវបានគេដុតឱ្យឆេះ”
មហាបរិសុទ្ធដល់អល់ឡោះដែលនៅក្នុងដៃរបស់ទ្រង់មានអានុភាពក្នុងការប្តូរច្បាប់ធម្មជាតិទៅជាផ្ទុយពីវាដោយសារតែបញ្ជារបស់ទ្រង់។ អល់ឡោះមានបន្ទូលថា៖
ﵟإِنَّمَآ أَمۡرُهُۥٓ إِذَآ أَرَادَ شَيۡـًٔا أَن يَقُولَ لَهُۥ كُن فَيَكُونُ ﵞ [يس: 82]
“តាមពិត កិច្ចការរបស់ទ្រង់ នៅពេលណាដែលទ្រង់មានចេតនាចង់ឱ្យអ្វីមួយកើតឡើងនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” វានឹងកើតឡើងភ្លាម។”
ឱអ្នកមានជំនឿទាំងឡាយ! នៅក្នុងចំណោមកិច្ចការដែលស្ថិតក្នុងការមានជំនឿលើថ្ងៃបរលោកគឺការមានជំនឿលើ >البَعْثُ< (ការរស់ឡើងវិញ)ដែលជាការរស់ឡើងវិញនៃមនុស្សស្លាប់នៅពេលដែលត្រែត្រូវបានផ្លុំលើកទី២។ អាល់បាក្ស គឺជាការពិតដែលមិនអាចបដិសេធបាន ដែលមានភស្តុតាងពីគម្ពីរអាល់គួរអាន ហាឌីសរបស់ណាពី និងការឯកភាពគ្នារបស់អុម្ម៉ះ។ អល់ឡោះមានបន្ទូលថា៖
ﵟثُمَّ إِنَّكُم بَعۡدَ ذَٰلِكَ لَمَيِّتُونَ ١٥ ثُمَّ إِنَّكُمۡ يَوۡمَ ٱلۡقِيَٰمَةِ تُبۡعَثُونَ ١٦ﵞ ﵝالمُؤۡمِنُون : ﵕﵑ - ﵖﵑﵜ
“(15)ក្រោយមក បន្ទាប់ពីនោះ ពួកអ្នកពិតជានឹងត្រូវស្លាប់ទៅវិញ។ (16)បន្ទាប់មកទៀត នៅថ្ងៃបរលោក ពួកអ្នកពិតជានឹងត្រូវគេបង្កើតឲ្យរស់ឡើងវិញ។”
នៅពេលនោះ មនុស្សនឹងក្រោកឈរចំពោះម្ចាស់នៃពិភពទាំងអស់ ដោយជើងទទេគ្មានស្បែកជើង អាក្រាតគ្មានខោអាវ មិនបានឆ្លងកាត់ការកាត់ស្បែក(ខីតាន) គ្មានជំងឺឬពិការភាពអ្វីទាំងអស់ដែលធ្លាប់មាននៅលើលោកិយដូចជាខ្វិន ខ្វាក់ជាដើម។ អល់ឡោះមានបន្ទូលថា៖
ﵟكَمَا بَدَأۡنَآ أَوَّلَ خَلۡقٖ نُّعِيدُهُۥۚ وَعۡدًا عَلَيۡنَآۚ إِنَّا كُنَّا فَٰعِلِينَﵞ [الأنبياء: 104]
“ដូចដែលយើងបានផ្តើមបង្កើតពួកគេកាលពីដំបូងនោះដែរ យើងនឹងបង្កើតពួកគេម្តងទៀត។ ជាការសន្យារបស់យើងដ៏ពិតប្រាកដ។ ជាការពិតណាស់ យើងគឺជាអ្នកដែលធ្វើ(តាមការសន្យា)។”
بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ.
الخطبة الثانية
الْحَمْدُ لِلَّهِ وَحْدَهُ، وَالصَّلَاةُ وَالسَّلَامُ عَلَى مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ،
ឱអ្នកមានជំនឿទាំងឡាយ! ចូរកោតខ្លាចអល់ឡោះចុះ។ អ្នករាល់គ្នាត្រូវដឹងថា ក្នុងចំណោមតម្រូវការនៃការមានជំនឿលើថ្ងៃបរលោក គឺការជឿលើ *ការប្រមូលផ្តុំមនុស្សទាំងអស់នៅទីវាលម៉ះស្ហារ។ អាល់ហាស្ហ្រ គឺជាការជម្រុញមនុស្សទាំងអស់បន្ទាប់ពីការរស់ឡើងវិញពីផ្នូររបស់ពួកគេ និងការប្រមូលផ្តុំពួកគេនៅទីវាលម៉ះស្ហារ។ ភស្តុតាងនៃអាល់ហាស្ហ្រគឺបន្ទូលរបស់អល់ឡោះ៖
ﵟقُلۡ هُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ ﵞ [الملك: 24]
“ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឲ្យរីកសុសសាយនៅលើផែនដី។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់(តែមួយគត់)។”
មានរាយការណ៍ពីអ៊ិបនូអាប់បាស ¶បាននិយាយថា៖ ណាពី ﷺ បានឈរក្នុងចំណោមពួកយើងដើម្បីថ្លែងខុតបះ ហើយនិយាយថា៖ "ឱមនុស្សទាំងឡាយ! ពិតណាស់ពួកអ្នកនឹងត្រូវ ប្រមូលផ្តុំ ទៅកាន់អល់ឡោះក្នុងសភាពជើងទទេ(មិនមានស្បែកជើង)អាក្រាត និងមិនបានឆ្លងកាត់ការកាត់ស្បែក(ខីតាន)។" [រាយការណ៍ដោយ អាល់ពូខរី ហាឌីសលេខ ៦៥២៦ និង មូស្លឹម ហាឌីសលេខ ២៨៦០]។
នៅថ្ងៃបរលោក មនុស្សទាំងអស់នឹងត្រូវប្រមូលផ្តុំនៅលើផែនដីពណ៌សដែលគ្មានចំណាំសម្គាល់សម្រាប់នរណាម្នាក់។ អ្នកហៅអាចឱ្យពួកគេឮទាំងអស់( ) ហើយក្នែងភ្នែកអាចមើលឃើញដល់ពួកគេទាំងអស់( ) ដូចដែលមានក្នុង សហីហ អាល់ពូខរី ពីអាប៊ូ ហូរ៉ យ រ៉ោះ ◙។ [មើល "ហ្វត់ហុលបារី" ការពន្យល់ហាឌីសលេខ (៤៧១២)]
នៅថ្ងៃនោះ មនុស្ស ជិន ម៉ាឡាអ៊ីកាត់ និងសត្វទាំងឡាយនឹងត្រូវបានប្រមូលផ្តុំ។ ចំពោះការប្រមូលផ្តុំមនុស្សនិងជិន ភស្តុតាងគឺអាយ៉ាត់ខាងលើ។ ចំពោះការប្រមូលផ្តុំសត្វ ភស្តុតាងគឺបន្ទូលរបស់អល់ឡោះ៖
ﵟوَمَا مِن دَآبَّةٖ فِي ٱلۡأَرۡضِ وَلَا طَٰٓئِرٖ يَطِيرُ بِجَنَاحَيۡهِ إِلَّآ أُمَمٌ أَمۡثَالُكُمۚ مَّا فَرَّطۡنَا فِي ٱلۡكِتَٰبِ مِن شَيۡءٖۚ ثُمَّ إِلَىٰ رَبِّهِمۡ يُحۡشَرُونَﵞ [الأنعام: 38]
“ហើយសត្វគ្រប់ប្រភេទដែលមាននៅលើផែនដី និងបក្សីដែល(ហើរ)ត្រដាងស្លាបរបស់វា គឺមានអម្បូរជាច្រើនផ្សេងៗដូចពួកអ្នក(មនុស្សលោក)ដែរ។ យើងមិនបានទុកចោលអ្វីមួយក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)ឡើយ។ បន្ទាប់មក ពួកគេនឹងត្រូវគេប្រមូលផ្តុំទៅកាន់ព្រះជាម្ចាស់របស់ពួកគេវិញ។”
និងបន្ទូលរបស់ទ្រង់៖
ﵟوَإِذَا ٱلۡوُحُوشُ حُشِرَتۡﵞ [التكوير: 5]
“និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំ”
ចំពោះការប្រមូលផ្តុំម៉ាឡាអ៊ីកាត់ ភស្តុតាងគឺបន្ទូលរបស់អល់ឡោះ៖
ﵟوَجَآءَ رَبُّكَ وَٱلۡمَلَكُ صَفّٗا صَفّٗاﵞ [الفجر: 22]
“ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានយាងមកដល់ និងម៉ាឡាអ៊ីកាត់ជាច្រើនបានតម្រៀបគ្នាជាជួរៗ។”
ម៉ាឡាអ៊ីកាត់នឹងត្រូវប្រមូលផ្តុំនៅថ្ងៃបរលោកនៅចំពោះមុខអល់ឡោះជាជួរៗ ប៉ុន្តែពួកគេមិនត្រូវបានជំនុំជម្រះទេ ព្រោះពួកគេត្រូវបានបង្កើតមកដើម្បីអនុវត្តតាមបញ្ជារបស់អល់ឡោះនិងមិនបំពានទ្រង់ ដូចដែលអល់ឡោះបានពិពណ៌នាពួកគេថា៖