ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
ចូរអ្នកដឹងថា អល់ឡោះបានបានបង្កើតមនុស្សលោក និងពពួកជិន ដើម្បីឱ្យពួកគេគោរពសក្ការៈចំពោះទ្រង់តែមួយ និងមិនឱ្យពួកគេផ្សំភ្ជាប់ទ្រង់ជាមួយនឹងអ្វីផ្សេងឡើយ។ ដូចដែលទ្រង់បានមានបន្ទូលថា៖
ﵟوَمَا خَلَقۡتُ ٱلۡجِنَّ وَٱلۡإِنسَ إِلَّا لِيَعۡبُدُونِ ٥٦ﵞ ﵝالذَّارِيَات : ﵖﵕﵜ
“ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ។”
ទ្រង់បានបញ្ជូនបណ្ដាអ្នកនាំសារដើម្បីគោលបំណងនោះដែរ ដោយបានមានបន្ទូលថា៖
ﵟوَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ إِلَّا نُوحِيٓ إِلَيۡهِ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدُونِ ٢٥ﵞ ﵝالأَنبِيَاء : ﵕﵒﵜ
“ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)។”
ទ្រង់បានហាមឃាត់ខ្ញុំបម្រើរបស់ទ្រង់ពីការដាក់ភាគីជាមួយទ្រង់ក្នុងការគោរពប្រណិប័តន៍ ដោយបានមានបន្ទូលថា៖
ﵟوَلَقَدۡ أُوحِيَ إِلَيۡكَ وَإِلَى ٱلَّذِينَ مِن قَبۡلِكَ لَئِنۡ أَشۡرَكۡتَ لَيَحۡبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ٦٥ بَلِ ٱللَّهَ فَٱعۡبُدۡ وَكُن مِّنَ ٱلشَّٰكِرِينَ ٦٦ﵞ ﵝالزُّمَر : ﵕﵖ - ﵖﵖﵜ
“ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នក(នាំសារ)ជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើស្ហ៊ីរិក(មកចំពោះយើង) នោះទង្វើ(កុសល)របស់អ្នកពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។ ផ្ទុយទៅវិញ ចំពោះអល់ឡោះ(តែមួយគត់) ចូរអ្នកគោរពសក្ការៈ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលដឹងគុណ។”
ទ្រង់បានបញ្ជាក់ឲ្យយើងដឹងថា ស្ហីរិក(ការភ្ជាប់ដៃគូជាមួយទ្រង់)គឺជាអំពើបាបដ៏ធំបំផុត ដោយបានមានបន្ទូលថា៖
ﵟإِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدِ ٱفۡتَرَىٰٓ إِثۡمًا عَظِيمًا ٤٨ﵞ ﵝالنِّسَاء : ﵘﵔﵜ
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។”
បងប្អូនអ្នកមានជំនឿទាំងឡាយ! នៅក្នុងខុតបះមុនៗ យើងបានលើកឡើងអំពីទម្រង់មួយចំនួននៃការប្រមាថចំពោះផ្នូរ ដែលចាំបាច់ត្រូវជៀសវាង។ ហើយនៅថ្ងៃនេះ យើងនឹងនិយាយអំពីអ្វីដែលត្រូវបានកំណត់ ជាសិទ្ធិសម្រាប់អ្នកស្លាប់ ពីបងប្អូនរបស់ពួកគេដែលនៅរស់។
ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! ច្បាប់អ៊ីស្លាម គឺជាច្បាប់ដែលពេញលេញ។ មិនមានសាសនាណាដែលល្អប្រសើរជាងសាសនាអ៊ីស្លាមឡើយ ក្នុងការបញ្ជាក់អំពីសិទ្ធិរបស់សត្វលោក ទាំងអ្នករស់ និងអ្នកស្លាប់។
ខាងក្រោមនេះគឺជាសិទ្ធិមួយចំនួនរបស់អ្នកស្លាប់ លើបងប្អូនរបស់ពួកគេដែលនៅរស់ជាមូស្លីម៖
ទីមួយ៖ ការបួងសួងឲ្យពួកគេ, ការសុំក្តីមេត្តាករុណាឲ្យពួកគេ, និងការសុំការអភ័យទោសឲ្យពួកគេ។ មិនថាធ្វើនៅពេលទៅហ្សីយ៉ារ៉ះ(សួរសុខទុក្ខ) ផ្នូររបស់ពួកគេ ឬធ្វើពីចម្ងាយក៏ដោយ។ ភស្តុតាងគឺបន្ទូលរបស់អល់ឡោះអំពីលក្ខណៈរបស់អ្នកមានជំនឿ៖
ﵟوَٱلَّذِينَ جَآءُو مِنۢ بَعۡدِهِمۡ يَقُولُونَ رَبَّنَا ٱغۡفِرۡ لَنَا وَلِإِخۡوَٰنِنَا ٱلَّذِينَ سَبَقُونَا بِٱلۡإِيمَٰنِ وَلَا تَجۡعَلۡ فِي قُلُوبِنَا غِلّٗا لِّلَّذِينَ ءَامَنُواْ رَبَّنَآ إِنَّكَ رَءُوفٞ رَّحِيمٌ ١٠ﵞ ﵝالحَشۡر : ﵐﵑﵜ
“ហើយអ្នក(ជំនាន់ក្រោយ)ដែលមកដល់បន្ទាប់ពីពួក(មូហាជីរីន និងពួកអាន់សរ៍)ទាំងនោះ ពួកគេបានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាអភ័យទោសដល់យើងខ្ញុំ និងបងប្អូនរបស់យើងខ្ញុំដែលមានជំនឿមុនយើងខ្ញុំផង ហើយសូមព្រះអង្គមេត្ដាកុំធ្វើឱ្យចិត្ដរបស់យើងខ្ញុំមានភាពច្រណែនឈ្នានីសចំពោះបណ្ដាអ្នកដែលមានជំនឿ។ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ព្រះអង្គមហាមេត្ដាករុណា មហាអាណិតស្រលាញ់។”
រាយការណ៍ពី អាអ៊ីស្ហះ ’ ថា ជីប រីល(ទេវតា) ♠ បានមកជួបគាត់ (ព្យាការី) ហើយនិយាយថា៖ «ពិតប្រាកដណាស់ ម្ចាស់របស់អ្នកបានបញ្ជាអ្នកឲ្យទៅកាន់អ្នកនៅ អាល់-បាគីក (ឈ្មោះទីបញ្ចុះសពមួយនៅម៉ាឌីណះ) ហើយសុំការអភ័យទោសឲ្យពួកគេ»។ នាង(អាអ៊ីស្ហះ) បានសួរថា៖ «តើខ្ញុំគួរនិយាយយ៉ាងដូចម្តេចទៅកាន់ពួកគេ ឱអ្នកនាំសាររបស់អល់ឡោះ?» គាត់បានឆ្លើយថា៖ «ចូរនិយាយថា៖
> السَّلَامُ عَلَى أَهْلِ الدِّيَارِ مِنَ الْمُؤْمِنِينَ وَالْمُسْلِمِينَ، وَيَرْحَمُ اللَّهُ الْمُسْتَقْدِمِينَ مِنَّا وَالْمُسْتَأْخِرِينَ، وَإِنَّا إِنْ شَاءَ اللَّهُ بِكُمْ لَلَاحِقُونَ < [رواه مسلم (974)]
«សន្តិភាពសូមមានទៅលើអ្នករស់នៅក្នុងទីកន្លែងនេះ(ផ្នូរ) ពីបណ្តាអ្នកមានជំនឿ និងជនមូស្លីមទាំងឡាយ។ សូមអល់ឡោះមេត្តាករុណាដល់អ្នកដែលបានទៅមុនក្នុងចំណោមពួកយើង និងអ្នកដែលនឹងទៅតាមក្រោយ។ ហើយពិតប្រាកដណាស់ ពួកយើងនឹងទៅជួបពួកអ្នក(ជាអ្នកដែលទៅតាមក្រោយ) ប្រសិនបើអល់ឡោះមានបចេតនា»។
បងប្អូនអ្នកមានជំនឿទាំងឡាយ! សិទ្ធិទីពីរ, ទីបី, និងទីបួន នៃសិទ្ធិរបស់អ្នកស្លាប់លើអ្នករស់គឺ៖ ការបរិច្ចាគទាន(សដាកោះ)ជំនួសពួកគេ, ការសងបួសជំនួសពួកគេ, និងការធ្វើហាជ្ជជំនួសពួកគេ។
ភស្តុតាងនៃរឿងនេះ គឺហាទីសរបស់ ប៊ូរ៉ៃដះ ប៊ីន អាល់-ហាស៊ីប បាននិយាយថា៖ ខណៈដែលខ្ញុំកំពុងអង្គុយនៅជាមួយអ្នកនាំសាររបស់អល់ឡោះ ﷺ ស្រាប់តែមានស្ត្រីម្នាក់បានមកជួបគាត់ ហើយនិយាយថា៖ «ខ្ញុំបានធ្វើទានដល់ម្តាយរបស់ខ្ញុំនូវទាសីម្នាក់ ហើយឥឡូវនេះគាត់(ម្តាយ)បានស្លាប់ហើយ»។
គាត់ (ព្យាការី) មានប្រសាសន៍ថា៖
> وَجَبَ أَجْرُكِ، وَرَدَّهَا عَلَيْكِ الْمِيرَاثُ <
«ផលបុណ្យរបស់អ្នកត្រូវបានសម្រេចហើយ(បានបុណ្យហើយ) ហើយមរតកបានប្រគល់នាង(ទាសីនោះ)មកឲ្យអ្នកវិញ» ។
នាងនិយាយថា៖ «ឱអ្នកនាំសាររបស់អល់ឡោះ! គាត់នៅជំពាក់បួសមួយខែ(ដែលមិនទាន់បានបួស) តើខ្ញុំអាចបួសជំនួសគាត់បានទេ?»
គាត់បានឆ្លើយថា៖> صُومِي عَنْهَا < «ចូរបួសជំនួសគាត់ចុះ»។
នាងនិយាយថា៖ «គាត់មិនដែលធ្វើហាជ្ជទេ តើខ្ញុំអាចធ្វើហាជ្ជជំនួសគាត់បានទេ?»
គាត់មានប្រសាសន៍ថា៖
>حُجِّي عَنْهَا< [رواه مسلم (1149)]
«ចូរធ្វើហាជ្ជជំនួសគាត់ចុះ»។
និងរាយការណ៍ពី អាអ៊ីស្ហះ ’ ថាអ្នកនាំសាររបស់អល់ឡោះ ﷺ បានមានប្រសាសន៍ថា៖
> مَنْ مَاتَ وَعَلَيْهِ صِيَامٌ صَامَ عَنْهُ وَلِيُّهُ < [رواه مسلم (79]
«អ្នកណាដែលស្លាប់ ហើយគាត់មានជំពាក់បួស(ដែលមិនទាន់បានបួសគ្រប់) ចូរឲ្យ "វ៉ាលី" (អាណាព្យាបាល/ញាតិសន្តាន) របស់គាត់បួសជំនួសគាត់ចុះ»
បងប្អូនមូស្លីមទាំងឡាយ! សិទ្ធិទី ៥ នៃសិទ្ធិរបស់អ្នកស្លាប់លើអ្នករស់គឺ៖ ការឈប់និយាយអំពីចំណុចអាក្រក់របស់ពួកគេ។
មានហាទីស និងកំណត់ត្រាជាច្រើនដែលហាមឃាត់ការជេរប្រមាថអ្នកស្លាប់ ក្នុងនោះមាន ហាទីសរបស់ អាអ៊ីស្ហះ ’ បាននិយាយថា៖ ព្យាការី ﷺ បានមានប្រសាសន៍ថា៖
> لَا تَسُبُّوا الْأَمْوَاتَ، فَإِنَّهُمْ قَدْ أَفْضَوْا إِلَى مَا قَدَّمُوا < [رواه البخاري (1393)]
«ចូរពួកអ្នកកុំជេរប្រមាថអ្នកស្លាប់, ព្រោះពិតប្រាកដណាស់ ពួកគេបានទៅដល់នូវអ្វីដែលពួកគេបានសាងហើយ (ល្អឬអាក្រក់)»
ហើយ អ៊ីបនូ អាប៊ី ស្ហៃបះ បានរាយការណ៍ពី អាអ៊ីស្ហះ ’ ថា៖
> لَا تَذْكُرُوا مَوْتَاكُمْ إِلَّا بِخَيْرٍ < [المصنف؛ رقم (11989)]
«ចូរពួកអ្នកកុំនិយាយអំពីអ្នកស្លាប់របស់ពួកអ្នក លើកលែងតែរឿងល្អៗប៉ុណ្ណោះ»
ហើយ អ៊ីបនូ អាប៊ី ស្ហៃបះ ក៏បានរាយការណ៍ពី អាប់ឌុលឡោះ ប៊ីន អាមរ៍ ^ ថា៖
> سَابُّ الْمَيِّتِ كَالْمُشْرِفِ عَلَى التَّهْلُكَةِ < [المصنف؛ رقم (11988)]
«អ្នកដែលជេរប្រមាថអ្នកស្លាប់ គឺប្រៀបដូចជាអ្នកដែលឈរនៅលើមាត់ជ្រោះនៃសេចក្តីវិនាស)។»
ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! សិទ្ធិទី ៦ នៃសិទ្ធិរបស់អ្នកស្លាប់លើអ្នករស់គឺ៖ ការអនុវត្តតាមបណ្តាំ(វ៉ាស៊ីយ៉ះ)របស់អ្នកស្លាប់ ដូចដែលគាត់បានផ្តាំទុក ដោយលក្ខខណ្ឌថាបណ្តាំនោះមិនលើសពីមួយភាគបី(នៃទ្រព្យសម្បត្តិ) និងបន្ទាប់ពីការសងបំណុល(ដែលគាត់ជំពាក់គេ)រួចរាល់។
អល់ឡោះមានបន្ទូលថា៖
ﵟكُتِبَ عَلَيۡكُمۡ إِذَا حَضَرَ أَحَدَكُمُ ٱلۡمَوۡتُ إِن تَرَكَ خَيۡرًا ٱلۡوَصِيَّةُ لِلۡوَٰلِدَيۡنِ وَٱلۡأَقۡرَبِينَ بِٱلۡمَعۡرُوفِۖ حَقًّا عَلَى ٱلۡمُتَّقِينَ ١٨٠ فَمَنۢ بَدَّلَهُۥ بَعۡدَ مَا سَمِعَهُۥ فَإِنَّمَآ إِثۡمُهُۥ عَلَى ٱلَّذِينَ يُبَدِّلُونَهُۥٓۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٞ ١٨١ﵞ ﵝالبَقَرَةِ : ﵐﵘﵑ - ﵑﵘﵑﵜ
“គេបានដាក់កាតព្វកិច្ចលើពួកអ្នក នៅពេលដែលសេចក្តីស្លាប់ជិតមកដល់នរណាម្នាក់ក្នុងចំណោមពួកអ្នក ប្រសិនបើគេបានបន្សល់ទុកទ្រព្យសម្បត្តិច្រើននោះ គឺត្រូវធ្វើបណ្តាំមរតកសម្រាប់មាតាបិតា និងញាតិសណ្តានដោយល្អប្រសើរ(តាមច្បាប់កំណត់)។ (ការអនុវត្តបែបនេះ) គឺជាកាតព្វកិច្ចដ៏ម៉ឺងម៉ាត់ទៅលើបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះជាម្ចាស់)។ ហេតុនេះ ជនណាហើយដែលបានផ្លាស់ប្តូរវា(កែប្រែខ្លឹមសារពាក្យបណ្តាំ) បន្ទាប់ពីគេបានដឹងអំពីវាហើយនោះ ជាការពិតណាស់ បាបកម្មនឹងធ្លាក់ទៅលើអ្នកដែលផ្លាស់ប្តូរ(កែប្រែ)បណ្តាំនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាដឹងបំផុត។”
បងប្អូនអ្នកមានជំនឿទាំងឡាយ! សិទ្ធិទី ៧ នៃសិទ្ធិរបស់អ្នកស្លាប់លើអ្នករស់គឺ៖ ការសងបំណុលដែលពួកគេជំពាក់។
ភស្តុតាងនៃរឿងនេះ គឺហាទីសរបស់ អ៊ីបនូ អាប់បាស ÷ ថាមានស្ត្រីម្នាក់បានមកជួបអ្នកនាំសាររបស់អល់ឡោះ ﷺ ហើយនិយាយថា៖ «ពិតប្រាកដណាស់ ម្តាយរបស់ខ្ញុំបានស្លាប់ ហើយគាត់នៅជំពាក់បួសមួយខែ»។
គាត់សួរប្រសាសន៍ថា៖ >أَرَأَيْتِ لَوْ كَانَ عَلَيْهَا دَيْنٌ، أَكُنْتِ تَقْضِينَهُ؟<
«តើនាងយល់យ៉ាងណា ប្រសិនបើគាត់(ម្តាយ)មានបំណុល(លុយកាក់) តើនាងនឹងសងជំនួសគាត់ទេ?»
នាងឆ្លើយថា៖ «ចាស៎»។
គាត់មានប្រសាសន៍ថា៖
>فَدَيْنُ اللَّهِ أَحَقُّ بِالْقَضَاء< [رواه مسلم (1148)]
«ដូច្នេះ បំណុលរបស់អល់ឡោះ គឺសមគួរជាងក្នុងការសង»។
នៅក្នុងហាឌីសនេះ យើងទទួលបានមេរៀនថាចាំបាច់ត្រូវសងបំណុល មិនថាជាបំណុលលុយកាក់ ឬការបួសដែលអ្នកស្លាប់មិនទាន់បានបួស ដូចជាការបួសសងថ្ងៃដែលគាត់មិនបានបួសក្នុងខែ រ៉ម៉ាឌន ឬផ្សេងពីនេះ។