Articles




ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។


ចូរអ្នកដឹងថា អល់ឡោះបានបានបង្កើតមនុស្សលោក និងពពួកជិន ដើម្បីឱ្យពួកគេគោរពសក្ការៈចំពោះទ្រង់តែមួយ និងមិនឱ្យពួកគេផ្សំភ្ជាប់ទ្រង់ជាមួយនឹងអ្វីផ្សេងឡើយ។ ដូចដែលទ្រង់បានមានបន្ទូលថា៖


ﵟوَمَا خَلَقۡتُ ٱلۡجِنَّ وَٱلۡإِنسَ إِلَّا لِيَعۡبُدُونِ ٥٦ﵞ ﵝالذَّارِيَات : ﵖﵕﵜ


“ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ។”


ទ្រង់បានបញ្ជូនបណ្ដាអ្នកនាំសារដើម្បីគោលបំណងនោះដែរ ដោយបានមានបន្ទូលថា៖


ﵟوَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ إِلَّا نُوحِيٓ إِلَيۡهِ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدُونِ ٢٥ﵞ ﵝالأَنبِيَاء : ﵕﵒﵜ


“ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)។”


ទ្រង់បានហាមឃាត់ខ្ញុំបម្រើរបស់ទ្រង់ពីការដាក់ភាគីជាមួយទ្រង់ក្នុងការគោរពប្រណិប័តន៍ ដោយបានមានបន្ទូលថា៖


ﵟوَلَقَدۡ أُوحِيَ إِلَيۡكَ وَإِلَى ٱلَّذِينَ مِن قَبۡلِكَ لَئِنۡ أَشۡرَكۡتَ لَيَحۡبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ٦٥ بَلِ ٱللَّهَ فَٱعۡبُدۡ وَكُن مِّنَ ٱلشَّٰكِرِينَ ٦٦ﵞ ﵝالزُّمَر : ﵕﵖ - ﵖﵖﵜ


“ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នក(នាំសារ)ជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើស្ហ៊ីរិក(មកចំពោះយើង) នោះទង្វើ(កុសល)របស់អ្នកពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។ ផ្ទុយទៅវិញ ចំពោះអល់ឡោះ(តែមួយគត់) ចូរអ្នកគោរពសក្ការៈ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលដឹងគុណ។”


ទ្រង់បានបញ្ជាក់ឲ្យយើងដឹងថា ស្ហីរិក(ការភ្ជាប់ដៃគូជាមួយទ្រង់)គឺជាអំពើបាបដ៏ធំបំផុត ដោយបានមានបន្ទូលថា៖


ﵟإِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدِ ٱفۡتَرَىٰٓ إِثۡمًا عَظِيمًا ٤٨ﵞ ﵝالنِّسَاء : ﵘﵔﵜ


“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។”


បងប្អូនអ្នកមានជំនឿទាំងឡាយ! នៅក្នុងខុតបះមុនៗ យើងបានលើកឡើងអំពីទម្រង់មួយចំនួននៃការប្រមាថចំពោះផ្នូរ ដែលចាំបាច់ត្រូវជៀសវាង។ ហើយនៅថ្ងៃនេះ យើងនឹងនិយាយអំពីពីរប្រភេទនៃការ "ហ្សីយ៉ារ៉ះ"(ការសួរសុខទុក្ខ/ទស្សនា) ផ្នូរ គឺ៖ ហ្សីយ៉ារ៉ះតាមច្បាប់សាសនា និង ហ្សីយ៉ារ៉ះដែលជាស្ហីរិក។


ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! ព្យាការី ﷺ បានកំណត់ច្បាប់ឲ្យប្រជាជាតិរបស់គាត់ធ្វើការហ្សីយ៉ារ៉ះផ្នូរ ដើម្បីជាការដាស់តឿនខ្លួនឯង និងរំលឹកដល់សេចក្តីស្លាប់។ ហើយអ្វីដែលត្រូវបានអនុញ្ញាតផងដែរ គឺការជូនពរសន្តិភាព(ផ្ដល់សាឡាម) ដល់អ្នកស្លាប់ និងការបួងសួង ឲ្យពួកគេនៅពេលចូលទៅក្នុងបរិវេណទីបញ្ចុះសព។


រាយការណ៍ពី អាប៊ូ ហ៊ូរ៉ៃរ៉ះ ÷ បាននិយាយថា៖ អ្នកនាំសាររបស់អល់ឡោះ ﷺ បានមានប្រសាសន៍ថា៖


> زُورُوا الْقُبُورَ، فَإِنَّهَا تُذَكِّرُ الْمَوْتَ <


«ចូរពួកអ្នកទៅហ្សីយ៉ារ៉ះផ្នូរចុះ ព្រោះវាជួយរំលឹកដល់សេចក្តីស្លាប់។»


ពី អាប៊ូ សាអ៊ីដ ÷ ថា អ្នកនាំសាររបស់អល់ឡោះ ﷺ មានប្រសាសន៍ថា៖


> إِنِّي نَهَيْتُكُمْ عَنْ زِيَارَةِ الْقُبُورِ فَزُورُوهَا، فَإِنَّ فِيهَا عِبْرَةً <


«ពិតប្រាកដណាស់ ខ្ញុំធ្លាប់បានហាមឃាត់ពួកអ្នកពីការទៅហ្សីយ៉ារ៉ះផ្នូរ (កាលពីមុន)។ ឥឡូវនេះ ចូរពួកអ្នកទៅហ្សីយ៉ារ៉ះវាចុះ ព្រោះនៅក្នុងនោះមានការដាស់តឿន»


ពី អ៊ីបនូ បូរ៉យឌះ ពីឪពុករបស់គាត់ថា អ្នកនាំសាររបស់អល់ឡោះ ﷺ មានប្រសាសន៍ថា៖


> نَهَيْتُكُمْ عَنْ زِيَارَةِ الْقُبُورِ فَزُورُوهَا < [رواه مسلم (977) واللفظ له، والترمذي (1054)، وأحمد (3/63)]


«ខ្ញុំធ្លាប់បានហាមឃាត់ពួកអ្នកពីការទៅហ្សីយ៉ារ៉ះផ្នូរ (កាលពីមុន)។ ឥឡូវនេះ ចូរពួកអ្នកទៅហ្សីយ៉ារ៉ះវាចុះ។»


ហើយនៅក្នុង សេចក្ដីរាយការណ៍ របស់ អាន-ណាសាអ៊ី មានបន្ថែមថា៖


> وَنَهَيْتُكُمْ عَنْ زِيَارَةِ الْقُبُورِ، فَمَنْ أَرَادَ أَنْ يَزُورَ فَلْيَزُرْ، وَلَا تَقُولُوا هُجْرًا <


«ហើយខ្ញុំធ្លាប់បានហាមឃាត់ពួកអ្នកពីការទៅហ្សីយ៉ារ៉ះផ្នូរ។ ដូច្នេះ អ្នកណាដែលចង់ទៅហ្សីយ៉ារ៉ះ ចូរទៅចុះ ប៉ុន្តែកុំនិយាយពាក្យអាក្រក់(ហ៊ុចរ៍)ឡើយ។»


ពាក្យ «ហ៊ុចរ៉» មានន័យថា ពាក្យអាសអាភាស ឬពាក្យមិនល្អ។ ជនជាតិអារ៉ាប់ក្នុងសម័យ ចាហ៊ីលីយ្យ៉ះ តែងតែជេរប្រទេច ឬត្អូញត្អែរមិនពេញចិត្តនឹងការកំណត់ របស់អល់ឡោះ នៅពេលជួបទុក្ខសោក ដោយពួកគេពោលពាក្យដូចជា៖ "យ៉ា ខៃបាតា អាត់ ឌាហរ៍" (វិនាសហើយខ្ញុំមួយជីវិតនេះ) ជាដើម។


សរុបសេចក្តីមក គោលបំណងនៃការទៅហ្សីយ៉ារ៉ះផ្នូរមានពីរយ៉ាង៖


1.    ដើម្បីរំលឹកពីថ្ងៃបរលោក (សម្រាប់អ្នករស់)។


2.    ដើម្បីបួងសួងឱ្យអ្នកស្លាប់ ដោយការសុំក្តីមេត្តា, សុំការអភ័យទោស, និងសុំសុខភាពល្អ(ការរួចផុតពីទណ្ឌកម្ម) ជូនពួកគេ។


ដូច្នេះ អ្នកណាដែលបន្ថែម ឬកែប្រែគោលបំណងនៃច្បាប់នេះ គឺគេបានបង្កើតរឿងថ្មីក្នុងសាសនារបស់អល់ឡោះ ដែលមិនមានប្រភពដើម។ ហើយទង្វើរបស់គេនឹងត្រូវបដិសេធ និងមិនត្រូវបានទទួលយកឡើយ។ យោងតាមសម្តីរបស់ព្យាការី ﷺ:


> مَنْ عَمِلَ عَمَلًا لَيْسَ عَلَيْهِ أَمْرُنَا فَهُوَ رَدٌّ <


«អ្នកណាដែលធ្វើទង្វើមួយដែលមិនមានការបញ្ជាពីយើង(ក្នុងសាសនា) នោះវានឹងត្រូវបដិសេធចោល។»


របៀប ហ្សីយ៉ារ៉ះ ដែលត្រឹមត្រូវ


ស្ហៃខ អះម៉ាត់ អាល់-រ៉ូមី អាល់-ហាណាហ្វី  ‘ បានសរសេរនៅក្នុងសៀវភៅរបស់គាត់ «Al-Majalis Al-Arba'ah» ថា៖ «ដោយហេតុនេះ វាគឺជាកាតព្វកិច្ចសម្រាប់បុរសគ្រប់រូបដែលចង់ទៅហ្សីយ៉ារ៉ះផ្នូរ ដែលមិនត្រូវឲ្យការហ្សីយ៉ារ៉ះរបស់គាត់គ្រាន់តែជាការដើរក្រវិលជុំវិញផ្នូរដូចសត្វពាហនៈនោះទេ។


ផ្ទុយទៅវិញ នៅពេលដែលគាត់ទៅដល់ទីនោះ គាត់គួរតែផ្តល់ការស្វាគមន៍ (ពោលសាឡាម)ទៅកាន់អ្នកស្លាប់ ហើយសុំពីអល់ឡោះនូវក្តីមេត្តាករុណា និងការអភ័យទោស និងសុខុមាលភាពដល់ពួកគេ។


បន្ទាប់មក គាត់គួរតែពិចារណា(យកជាមេរៀន) ពីអ្នកដែលនៅក្រោមដី ដែលបានកាត់ផ្ដាច់ពីក្រុមគ្រួសារ និងមិត្តភក្តិ។ គាត់គួរតែសួរខ្លួនឯងថា៖ តើអ្នកស្លាប់បានឆ្លើយសំណួរ(របស់ម៉ាឡាអ៊ីកាត់)ត្រូវ ហើយផ្នូររបស់គាត់ក្លាយជាសួនមួយនៃសួនឋានសួគ៌ ឬមួយគាត់ឆ្លើយខុស ហើយផ្នូររបស់គាត់ក្លាយជារណ្តៅមួយនៃរណ្តៅនរក?


បន្ទាប់មក គាត់គួរតែស្រមៃថាខ្លួនឯងដូចជាបានស្លាប់ ហើយចូលទៅក្នុងផ្នូរ ដោយបាត់បង់ទ្រព្យសម្បត្តិ គ្រួសារ កូនចៅ និងអ្នកស្គាល់ ដោយនៅតែម្នាក់ឯង។ គាត់សួរខ្លួនឯងថា៖ តើស្ថានភាពរបស់ខ្ញុំនឹងទៅជាយ៉ាងណា?


គាត់គួរតែរវល់នឹងការពិចារណាបែបនេះដរាបណាគាត់នៅទីនោះ។ ហើយគាត់គួរតែពឹងផ្អែកលើម្ចាស់របស់គាត់ ដើម្បីសុំការរំដោះខ្លួនពីកិច្ចការដ៏ធំធេង និងគ្រោះថ្នាក់ទាំងនេះ ហើយជ្រកកោនជាមួយទ្រង់។»


បន្ទាប់មកគាត់(ស្ហៃខ អះម៉ាត់ អាល់-រ៉ូមី) បានបន្តថា៖ រីឯ ការហ្សីយ៉ារ៉ះដែលជា "ប៊ីទអះ" គឺការទៅហ្សីយ៉ារ៉ះផ្នូរដើម្បីសឡាតនៅទីនោះ, ដើរ "តាវ៉ាហ្វ"(ក្រវិល)ជុំវិញវា, ថើបវា, ចាប់កាន់វា, យកថ្ពាល់ទៅត្រដុសនឹងដីផ្នូរ, បួងសួងដល់ម្ចាស់ផ្នូរ, សុំជំនួយ ពីពួកគេ, សុំជ័យជម្នះ លាភសក្ការៈ សុខភាព និងកូនពីពួកគេ, សុំឲ្យបំបាត់ទុក្ខកង្វល់ និងជួយសង្គ្រោះអ្នកដែលមានទុក្ខ, និងតម្រូវការផ្សេងៗទៀតដែលពួកអ្នកគោរពរូបព្រះធ្លាប់សុំពីព្រះរបស់ពួកគេ។


ពិតប្រាកដណាស់ ប្រភពដើមនៃការហ្សីយ៉ារ៉ះដែលជា ប៊ីទអះ និងជាស្ហីរិក នេះ គឺត្រូវបានយកមកពីពួកគេ(ពួកអ្នកគោរពរូបព្រះ)។


មិនមានរឿងណាមួយក្នុងចំណោមរឿងទាំងនេះ ត្រូវបានអនុញ្ញាតតាមច្បាប់សាសនានោះទេ ដោយការឯកភាពរបស់អ្នកប្រាជ្ញមូស្លីម។ អ្នកនាំសារនៃម្ចាស់ពិភពលោកទាំងមូលមិនបានធ្វើវាទេ ហើយក៏គ្មានសហាបះ និងតាបីអ៊ីន និងបណ្តាអ៊ីម៉ាំនៃសាសនាណាម្នាក់ធ្វើវាដែរ។ ផ្ទុយទៅវិញ សហាបះបានបដិសេធនូវរឿងដែលស្រាលជាងនេះទៅទៀត»។


ពិតប្រាកដណាស់ ពួក សាឡាហ្វសឡេះ( បុព្វបុរសដ៏សុចរិតនៅជំនាន់ដ៏ល្អ) បានបំបាត់ចោលនូវ ស្ហីរិក និង ការពារតាវហ៊ីទយ៉ាងតឹងរ៉ឹង។


រហូតដល់សហាបះ និងតាបីអ៊ីន នៅពេលដែលបន្ទប់របស់ព្យាការី(កន្លែងបញ្ចុះសពព្យាការី) នៅដាច់ដោយឡែកពីម៉ាស្ជិត(មុនពេលបញ្ចូលគ្នា) នៅសម័យកាលរបស់ អាល់-វ៉ាលីត ប៊ីន អាប់ឌុល ម៉ាលី; គ្មាននរណាម្នាក់ចូលទៅក្នុងនោះទេ មិនថាសឡាត ឬបួងសួង ឬធ្វើអ្វីផ្សេងទៀតដែលជាប្រភេទនៃការគោរពសក្ការៈនោះទេ។


ផ្ទុយទៅវិញ ពួកគេធ្វើរាល់កិច្ចការទាំងអស់នោះនៅក្នុង ម៉ាស្ជិត។ នៅពេលដែលម្នាក់ក្នុងចំណោមពួកគេបានផ្តល់ការស្វាគមន៍(ពោលសាឡាម) ដល់ព្យាការី ﷺ ហើយចង់បួងសួង គាត់បានបែរមុខទៅរក គីបឡះ និងបែរខ្នងដាក់ជញ្ជាំងផ្នូរ រួចបួងសួង (ចំពោះអល់ឡោះ)។


រឿងនេះគឺមិនមានការខ្វែងគំនិតគ្នាក្នុងចំណោមអ្នកប្រាជ្ញទេ។ ការខ្វែងគំនិតគ្នាគឺគ្រាន់តែនៅក្នុងចំណុចនៃ ការពោលសាឡាមប៉ុណ្ណោះ (ថាតើត្រូវបែរទៅរកផ្នូរ ឬអត់)។


អាប៊ូ ហានីហ្វះ បាននិយាយថា៖ «គេត្រូវបែរមុខទៅរកគីបឡះ នៅពេលពោលសាឡាម ផងដែរ ហើយមិនត្រូវបែរមុខទៅរកផ្នូរទេ»។


អ្នកផ្សេងទៀតនិយាយថា៖ «មិនត្រូវបែរមុខទៅរកផ្នូរនៅពេលបួងសួងទេ ប៉ុន្តែត្រូវបែរមុខទៅរកគីបឡះនៅពេលបួងសួង។ ហើយមិនត្រូវបែរមុខទៅរកផ្នូរទេ ដើម្បីកុំឲ្យការបួងសួងនោះក្លាយជាការបួងសួងចំពោះផ្នូរ។ ព្រោះការបួងសួង គឺជាការគោរពសក្ការៈ ដូចដែលបានបញ្ជាក់នៅក្នុងហាទីសថា៖ «ការបួងសួងគឺជាការគោរពសក្ការៈ»។


ពួក សាឡាហ្វ ពីសហាបះ និងតាបីអ៊ីន បានធ្វើឲ្យការគោរពសក្ការៈ ស្មោះត្រង់ចំពោះអល់ឡោះតែមួយគត់។ ពួកគេមិនបានធ្វើអ្វីនៅឯផ្នូរឡើយ លើកលែងតែអ្វីដែលព្យាការី ﷺ បានអនុញ្ញាត ដូចជាការផ្តល់ការស្វាគមន៍ដល់ម្ចាស់ផ្នូរ និងការសុំក្តីមេត្តាករុណា និងការអភ័យទោសពីអល់ឡោះឲ្យពួកគេ។


មូលហេតុគឺដោយសារតែអ្នកស្លាប់បានដាច់ការងាររបស់គាត់ហើយ គាត់ត្រូវការអ្នកដែលបួងសួងឲ្យគាត់ និងជួយអង្វរ(ស្ហាហ្វាអះ) ឲ្យគាត់។ ហេតុនេះហើយ បានជាសាសនាកំណត់ឲ្យមានការបួងសួងឲ្យអ្នកស្លាប់នៅក្នុងពេលសឡាតសព(សឡាតចាណាហ្សះ) មិនថាជាកាតព្វកិច្ច(វ៉ាជិប) ឬជាការស្ម័គ្រចិត្ត(សុណ្ណះ) ដូចដែលបានកំណត់ឲ្យមានការបួងសួងឲ្យមនុស្សរស់ដែរ។


នៅពេលដែលយើងឈរនៅចំពោះមុខសាកសព យើងបួងសួងឲ្យគាត់ និងជួយអង្វរឲ្យគាត់។ ដូច្នេះ បន្ទាប់ពីកប់ហើយ វាគឺជាការសមគួរជាងក្នុងការបួងសួងឲ្យគាត់ និងជួយអង្វរឲ្យគាត់។ ព្រោះនៅក្នុងផ្នូរ បន្ទាប់ពីការកប់រួច គាត់កាន់តែត្រូវការការបួងសួងខ្លាំងជាងពេលដែលគាត់នៅលើគ្រែស្នែងទៅទៀត។ ដោយសារនៅពេលនោះ គាត់កំពុងប្រឈមមុខនឹងការសួរចម្លើយ(ពីម៉ាឡាអ៊ីកាត់) និងរឿងផ្សេងទៀត។


ដូចដែលមានសេចក្តីរាយការណ៍ពី អ៊ូស្មាន ប៊ីន អាហ្វាន ថា ព្យាការី ﷺ នៅពេលដែលគាត់កប់សពរួចរាល់ គាត់បានឈរនៅពីលើផ្នូរនោះ ហើយមានប្រសាសន៍ថា៖


> اسْتَغْفِرُوا لِأَخِيكُمْ وَاسْأَلُوا لَهُ التَّثْبِيتَ، فَإِنَّهُ الْآنَ يُسْأَلُ < [رواه أبو داود وصححه الألباني]


«ចូរពួកអ្នកសុំការអភ័យទោសឲ្យបងប្អូនរបស់ពួកអ្នក និងសុំឲ្យគាត់មានភាពរឹងមាំ (ក្នុងការឆ្លើយសំណួរ) ព្រោះពិតប្រាកដណាស់ ឥឡូវនេះគាត់កំពុងត្រូវបានគេសួរ។»


នេះគឺជាសសុណ្ណះ(មាគ៌ា)របស់អ្នកនាំសារ ﷺ ចំពោះពួកអ្នកដែលនៅក្នុងផ្នូរ(អ្នកស្លាប់) អស់រយៈពេលម្ភៃឆ្នាំប្លាយមកហើយ ហើយនេះក៏ជាមាគ៌ារបស់បណ្តាខុលឡាហ្វាក អាររ៉ាស៊ីឌីន(កំពូលអ្នកដឹកនាំដ៏ត្រឹមត្រូវទាំង ៤ រូប) និងជាមាគ៌ារបស់បណ្តាសហាបះ(ដៃគូរបស់ព្យាការី) ព្រមទាំងពួកតាបីអ៊ីន(អ្នកនៅទាន់ពួកសហបះ) ។


ប៉ុន្តែពួកអ្នកប្រព្រឹត្ត "ប៊ីទអះ" និងពួកវង្វេង បានផ្លាស់ប្តូរវាទៅជាអ្វីផ្សេងដែលមិនត្រូវបានគេប្រាប់ពួកគេ។ ពួកគេមានបំណងទៅហ្សីយ៉ារ៉ះផ្នូរ ដែលព្យាការី ﷺ បានកំណត់ច្បាប់ឲ្យធ្វើ ដើម្បីជាការធ្វើល្អដល់អ្នកស្លាប់ និងដល់អ្នកទស្សនាផ្ទាល់ បែរទៅជាការទៅសុំសំណូមពរពីអ្នកស្លាប់ និងសុំជំនួយពីអ្នកស្លាប់ទៅវិញ។


នេះមិនមែនជាអ្វីឡើយ ក្រៅពី "ហ្វិតណះ"(ភាពវឹកវរ/ការសាកល្បងក្នុងសាសនា) ដែល អាប់ឌុលឡោះ ប៊ីន ម៉ាស់អ៊ូទ បាននិយាយថា៖


> كَيْفَ إِذَا لَبِسَتْكُمْ فِتْنَةٌ يَهْرَمُ فِيهَا الْكَبِيرُ، وَيَنْشَأُ فِيهَا الصَّغِيرُ، تَجْرِي عَلَى النَّاسِ، يَتَّخِذُونَهَا سُنَّةً، إِذَا غُيِّرَتْ قِيلَ: غُيِّرَتِ السُّنَّةُ. <


«តើពួកអ្នកនឹងទៅជាយ៉ាងណា នៅពេលដែល "ហ្វិតណះ" មកគ្របដណ្ដប់ពួកអ្នក? ក្មេងៗធំលូតលាស់នៅក្នុងវា មនុស្សចាស់ក៏ចាស់ជរានៅក្នុងវា ហើយមនុស្សនឹងចាត់ទុកវា(ហ្វិតណះនោះ) ថាជា "សុណ្ណះ"។ នៅពេលដែលមានគេផ្លាស់ប្តូរវា គេនឹងនិយាយថា៖ សុណ្ណះត្រូវបានគេផ្លាស់ប្តូរហើយ!»។


[ចប់សម្តីរបស់ ស្ហៃខ អះម៉ាត់ អាល់-រូមី ]


بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ.


الخطبة الثانية


الْحَمْدُ لِلَّهِ وَحْدَهُ، وَالصَّلَاةُ وَالسَّلَامُ عَلَى مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ، فاتقوا الله عباد الله،


ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ!  ចូរពួកអ្នកកោតខ្លាចអល់ឡោះ!


ចូរដឹងថា ពីអ្វីដែលបានរៀបរាប់ខាងលើ យើងអាចសន្និដ្ឋានបានថា ការហ្សីយ៉ារ៉ះផ្នូរចែកចេញជា ៣ ប្រភេទ៖ ហ្សីយ៉ារ៉ះតាមច្បាប់សាសនា, ហ្សីយ៉ារ៉ះដែលជាប៊ីទអះ, និង ហ្សីយ៉ារ៉ះដែលជាស្ហីរិក។


1.    ហ្សីយ៉ារ៉ះតាមច្បាប់សាសនា: គឺការហ្សីយ៉ារ៉ះដែលអ្នកធ្វើវាមានបំណងដូចអ្វីដែលព្យាការី ﷺ និងសហាបះរបស់គាត់មានបំណង គឺ៖ ការរំលឹកអំពីថ្ងៃបរលោក និងការបួងសួងឲ្យអ្នកស្លាប់។


2.    ហ្សីយ៉ារ៉ះដែលជាស្ហីរិក: គឺការហ្សីយ៉ារ៉ះដែលអ្នកធ្វើវាមានបំណងសុំការកៀកជិតទៅនឹងអ្នកស្លាប់នោះ។ ដូចជា៖ ការបួងសួងសុំពីអ្នកស្លាប់, ការសុំតម្រូវការពីគាត់, ការពិឃាតសត្វជូនគាត់, ការបន់ស្រន់(ណាហ្សារ)ជូនគាត់, ការដើរ "តាវ៉ាហ្វ" ជុំវិញផ្នូររបស់គាត់, ឬការស៊ូជូត(ក្រាប) ចំពោះផ្នូររបស់គាត់។ (ទង្វើនេះធ្វើឲ្យអ្នកធ្វើវាចេញពីសាសនាអ៊ីស្លាម)។


3.    ហ្សីយ៉ារ៉ះដែលជាប៊ីទអះ: គឺការហ្សីយ៉ារ៉ះដែលអ្នកធ្វើវាមានបំណងធ្វើរឿងដែលបង្កើតថ្មី(ក្នុងសាសនា)ដែលច្បាប់សាសនាមិនបានកំណត់។ ដូចជា៖ ការបួងសួងសុំពីអល់ឡោះ(តែធ្វើ)នៅឯផ្នូរ, ឬការសូត្រគម្ពីរអាល់គួអាននៅទីនោះ ដោយគិតថាការធ្វើនៅទីនោះមានឧត្តមភាព និងផលបុណ្យពិសេស។


អ្នកណាដែលធ្វើបែបនេះ ទង្វើរបស់គាត់គឺជា "ប៊ីទអះ" ហើយការគោរពសក្ការៈរបស់គាត់ត្រូវបានបដិសេធ (មិនទទួលយក) ព្រោះគាត់បានធ្វើផ្ទុយនឹងការណែនាំរបស់ព្យាការី។ ព្យាការីមិនដែលនិយាយថា ការគោរពសក្ការៈនៅឯផ្នូរមានឧត្តមភាពពិសេសនោះទេ។ ហើយគាត់ ﷺ បានមានប្រសាសន៍ថា៖


> مَنْ عَمِلَ عَمَلًا لَيْسَ عَلَيْهِ أَمْرُنَا فَهُوَ رَدٌّ <


«អ្នកណាដែលធ្វើទង្វើមួយដែលមិនមានការបញ្ជាពីយើង (ក្នុងសាសនា) នោះវានឹងត្រូវបដិសេធចោល»





 





 



Recent Posts

Сухане чанд бо аҳли х ...

Сухане чанд бо аҳли хирад

Фақат барои ҷавонон д ...

Фақат барои ҷавонон дар Рамазон

Қуръон аз дидгоҳи дон ...

Қуръон аз дидгоҳи донишмандони ғарбӣ

Ҳаёт маҷмуъаи варақҳо ...

Ҳаёт маҷмуъаи варақҳо аст