ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
ចូរអ្នកដឹងថា អល់ឡោះបានបានបង្កើតមនុស្សលោក និងពពួកជិន ដើម្បីឱ្យពួកគេគោរពសក្ការៈចំពោះទ្រង់តែមួយ និងមិនឱ្យពួកគេផ្សំភ្ជាប់ទ្រង់ជាមួយនឹងអ្វីផ្សេងឡើយ។ ដូចដែលទ្រង់បានមានបន្ទូលថា៖
ﵟوَمَا خَلَقۡتُ ٱلۡجِنَّ وَٱلۡإِنسَ إِلَّا لِيَعۡبُدُونِ ٥٦ﵞ ﵝالذَّارِيَات : ﵖﵕﵜ
“ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ។”
ទ្រង់បានបញ្ជូនបណ្ដាអ្នកនាំសារដើម្បីគោលបំណងនោះដែរ ដោយបានមានបន្ទូលថា៖
ﵟوَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ إِلَّا نُوحِيٓ إِلَيۡهِ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدُونِ ٢٥ﵞ ﵝالأَنبِيَاء : ﵕﵒﵜ
“ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)។”
ទ្រង់បានហាមឃាត់ខ្ញុំបម្រើរបស់ទ្រង់ពីការដាក់ភាគីជាមួយទ្រង់ក្នុងការគោរពប្រណិប័តន៍ ដោយបានមានបន្ទូលថា៖
ﵟوَلَقَدۡ أُوحِيَ إِلَيۡكَ وَإِلَى ٱلَّذِينَ مِن قَبۡلِكَ لَئِنۡ أَشۡرَكۡتَ لَيَحۡبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ٦٥ بَلِ ٱللَّهَ فَٱعۡبُدۡ وَكُن مِّنَ ٱلشَّٰكِرِينَ ٦٦ﵞ ﵝالزُّمَر : ﵕﵖ - ﵖﵖﵜ
“ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នក(នាំសារ)ជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើស្ហ៊ីរិក(មកចំពោះយើង) នោះទង្វើ(កុសល)របស់អ្នកពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។ ផ្ទុយទៅវិញ ចំពោះអល់ឡោះ(តែមួយគត់) ចូរអ្នកគោរពសក្ការៈ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលដឹងគុណ។”
ទ្រង់បានបញ្ជាក់ឲ្យយើងដឹងថា ស្ហីរិក(ការភ្ជាប់ដៃគូជាមួយទ្រង់)គឺជាអំពើបាបដ៏ធំបំផុត ដោយបានមានបន្ទូលថា៖
ﵟإِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدِ ٱفۡتَرَىٰٓ إِثۡمًا عَظِيمًا ٤٨ﵞ ﵝالنِّسَاء : ﵘﵔﵜ
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។”
បងប្អូនអ្នកមានជំនឿទាំងឡាយ! នៅក្នុងខុតបះមុនៗ យើងបានលើកឡើងអំពីទម្រង់មួយចំនួននៃការនិយមជ្រុលចំពោះផ្នូរ ដែលកំពុងរីកសាយភាយនៅក្នុងប្រទេសមូស្លីមមួយចំនួន។ ហើយនៅថ្ងៃនេះ យើងនឹងនិយាយអំពីរូបភាពនៃការប្រមាថមើលងាយចំពោះផ្នូរ។ ពីព្រោះសាសនាអ៊ីស្លាមគឺជាសាសនានៃ "ផ្លូវកណ្តាល"។ ដូចដែលសាសនាបានហាមឃាត់ការលើកតម្កើងផ្នូរហួសហេតុ សាសនាក៏បានហាមឃាត់ការប្រមាថមើលងាយផ្នូរផងដែរ។
អល់ឡោះមានបន្ទូលយ៉ាងត្រឹមត្រូវថា៖
ﵟوَكَذَٰلِكَ جَعَلۡنَٰكُمۡ أُمَّةٗ وَسَطٗا لِّتَكُونُواْ شُهَدَآءَ عَلَى ٱلنَّاسِ وَيَكُونَ ٱلرَّسُولُ عَلَيۡكُمۡ شَهِيدٗاﵞ ﵝالبَقَرَةِ : ﵓﵔﵑﵜ
“ក៏ដូចគ្នាដែរ យើងបានបង្កើតពួកអ្នកជាប្រជាជាតិមួយដែលឈរនៅកណ្តាល(មានតុល្យភាព/យុត្តិធម៌)ដើម្បីឲ្យពួកអ្នកធ្វើជាសាក្សីចំពោះមនុស្សលោក និងដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីលើពួកអ្នកវិញផងដែរ។”
បងប្អូនមូស្លីមទាំងឡាយ! ទម្រង់នៃការប្រមាថ មើលងាយ ឬធ្វើឱ្យប៉ះពាល់កិត្តិយសចំពោះផ្នូរ មានបួនយ៉ាង៖
ទី ១: ការអង្គុយលើផ្នូរ ឬការជាន់ពីលើវា
ភស្តុតាងដែលហាមឃាត់រឿងនេះ គឺហាឌីសរបស់ ម៉ារស៊ាដ អាល់-ហ្គាណាវី ថា ព្យាការី ﷺ មានប្រសាសន៍ថា៖
> لَا تَجْلِسُوا عَلَى الْقُبُورِ، وَلَا تُصَلُّوا إِلَيْهَا < [رواه مسلم (972)]
«ចូរពួកអ្នកកុំអង្គុយលើផ្នូរ, ហើយចូរពួកអ្នកកុំសឡាតបែរទៅរកវា»។
និងសម្តីរបស់គាត់ ﷺ ថា៖
> لَأَنْ يَجْلِسَ أَحَدُكُمْ عَلَى جَمْرَةٍ فَتَحْرِقَ ثِيَابَهُ، فَتَخْلُصَ إِلَى جِلْدِهِ خَيْرٌ لَهُ مِنْ أَنْ يَجْلِسَ عَلَى قَبْرٍ <[رواه مسلم (971)]
«ការដែលម្នាក់ក្នុងចំណោមពួកអ្នកអង្គុយលើរងើកភ្លើង ហើយវាឆេះសម្លៀកបំពាក់របស់គាត់ រហូតដល់រលាកដល់ស្បែករបស់គាត់ គឺប្រសើរសម្រាប់គាត់ជាងការដែលគាត់អង្គុយនៅលើផ្នូរ។» [មូស្លីម (៩៧១]]។ ហើយនៅក្នុង សេចក្ដីរាយការណ៍ មួយទៀតថា៖ «ប្រសើរជាងការជាន់លើផ្នូរ» [អះម៉ាត់ (២៥២៨)]។
ចាបៀរ ÷ បាននិយាយថា៖
> نَهَى رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ أَنْ يُجَصَّصَ الْقَبْرُ، وَأَنْ يُقْعَدَ عَلَيْهِ، وَأَنْ يُبْنَى عَلَيْهِ <
«អ្នកនាំសាររបស់អល់ឡោះ បានហាមឃាត់មិនឲ្យបូកកំបោរផ្នូរ, ហាមមិនឲ្យអង្គុយនៅលើវា, និងហាមមិនឲ្យសាងសង់(សំណង់)នៅលើវា។»
បងប្អូនអ្នកមានជំនឿទាំងឡាយ!
ទម្រង់ទី ២ នៃការប្រមាថចំពោះផ្នូរ៖ ការដើរនៅចន្លោះផ្នូរដោយពាក់ស្បែកជើង
ភស្តុតាងនៃការហាមឃាត់រឿងនេះ គឺហាទីសរបស់ បាស្ហៀរ ប៊ីន អាល់-ខាសាស៊ីយ៉ះ ÷ ថាអ្នកនាំសាររបស់អល់ឡោះ ﷺ បានឃើញបុរសម្នាក់ដើរនៅចន្លោះផ្នូរដោយពាក់ស្បែកជើង គាត់ក៏មានប្រសាសន៍ថា៖
> يَا صَاحِبَ السَّبْتِيَّتَيْنِ أَلْقِهِمَا < [رواه أبو داواد (3230)، والنسائي (2048)، وحسنه الألباني]
«ឱម្ចាស់ស្បែកជើង ទាំងពីរ! (ចូរបោះវាចោលទៅ)»។
រីឯការដើរនៅក្នុងបរិវេណទីបញ្ចុះសព ដោយពាក់ស្បែកជើង នៅតំបន់ដែលមិនទាន់មានការជីកកប់(ដីទំនេរ) ឬនៅលើផ្លូវដែលគេធ្វើសម្រាប់ដើរក្នុងកន្លែងកប់សព នោះមិនមានបញ្ហាអ្វីទេ។ អ្វីដែលហាមឃាត់នោះគឺ ការដើរនៅចន្លោះផ្នូរ (ដែលមានសាកសពកប់នៅទីនោះ)។
ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ!
ទម្រង់ទី ៣ នៃការប្រមាថចំពោះផ្នូរ៖ ការបន្ទោបង់ នៅឯទីផ្នូរ និងការដើរជាន់ពីលើវា
ភស្តុតាងដែលហាមឃាត់រឿងនេះ គឺហាឌីសរបស់ អ៊ុគបះ ប៊ីន អាមៀរ ÷ ថា អ្នកនាំសាររបស់អល់ឡោះ ﷺ មានប្រសាសន៍ថា៖
> لَأَنْ أَمْشِيَ عَلَى جَمْرَةٍ أَوْ سَيْفٍ أَوْ أَخْصِفَ نَعْلِي بِرِجْلِي أَحَبُّ إِلَيَّ مِنْ أَنْ أَمْشِيَ عَلَى قَبْرِ مُسْلِمٍ، وَمَا أُبَالِي أَوَسْطَ الْقُبُورِ قَضَيْتُ حَاجَتِي أَوْ وَسَطَ السُّوقِ < [رواه ابن ماجه (1577)، وابن أبي شيبة في المصنف (11773)]
«ការដែលខ្ញុំដើរលើរងើកភ្លើង ឬដើរលើដាវ ឬខ្ញុំដេរស្បែកជើងរបស់ខ្ញុំដោយជើងរបស់ខ្ញុំ (ជាប់នឹងជើង) គឺខ្ញុំពេញចិត្តជាងការដែលខ្ញុំដើរលើផ្នូររបស់មូស្លីម។ ហើយខ្ញុំមិនឃើញថាវាមានភាពខុសគ្នាទេ រវាងការដែលខ្ញុំបត់ជើង(បន្ទោបង់)នៅកណ្តាលផ្នូរ ឬនៅកណ្តាលផ្សារ (គឺអាក្រក់ដូចគ្នា)»
អ៊ីបនូ តៃមីយ្យ៉ះ ‘ បានមានប្រសាសន៍ថា៖ «ផ្នូររបស់មូស្លីម មានភាពពិសិដ្ឋ(ការគោរព) ដូចដែលសុណ្ណះបានចែង។ វាគឺជាផ្ទះរបស់មូស្លីមដែលបានស្លាប់។ ដូច្នេះ មិនត្រូវទុកចោលនូវវត្ថុស្មោកគ្រោក(ណាជីស) លើវាជាដាច់ខាត (ដោយការឯកភាព)។ ហើយមិនត្រូវជាន់ពីលើវា និងមិនត្រូវផ្អែកលើវាឡើយ តាមទស្សនៈរបស់យើងនិងទស្សនៈរបស់អ្នកប្រាជ្ញភាគច្រើន(ជុមហូរ) ហើយមិនត្រូវនៅក្បែរវាដោយធ្វើអ្វីដែលរំខានដល់អ្នកស្លាប់ មិនថាជាពាក្យសម្ដី ឬទង្វើអាក្រក់ឡើយ។ ហើយវាគឺជាការគួរធ្វើនៅពេលទៅដល់ផ្នូរ ត្រូវផ្តល់ការស្វាគមន៍(សាឡាម) ដល់ម្ចាស់ផ្នូរ និងបួងសួងឲ្យគាត់។ ដរាបណាអ្នកស្លាប់កាន់តែមានគុណធម៌ សិទ្ធិរបស់គាត់កាន់តែត្រូវបញ្ជាក់បន្ថែម»
បងប្អូនអ្នកមានជំនឿទាំងឡាយ!
ទម្រង់ទី ៤ នៃការប្រមាថចំពោះផ្នូរ៖ ការកាយផ្នូរ។ ភស្តុតាងនៃការហាមឃាត់រឿងនេះ គឺអ្វីដែល ម៉ាលីកបានរាយការណ៍ពី អាមរ៉ះ ប៊ីន អាប់ឌុល រ៉សហ៍ម៉ាន ថានាងបានឮ អាអ៊ីស្ហះ ’ និយាយថា៖
> لَعَنَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ الْمُخْتَفِيَ وَالْمُخْتَفِيَةَ <
«បានដាក់បណ្ដាសាដល់អ្នកលួចកាយផ្នូរប្រុស និងអ្នកលួចកាយផ្នូរស្រី»។
មានន័យថា អ្នកកាយផ្នូរ (ដើម្បីលួចយកក្រណាត់សព ឬអ្វីផ្សេងទៀត)។
ម៉្យាងវិញទៀត ការកាយផ្នូរធ្វើឲ្យឆ្អឹងរបស់សពប្រឈមនឹងការបាក់។ ហើយការបំបាក់ឆ្អឹងសពមូស្លីម គឺជាអំពើហាមឃាត់។
យោងតាមសម្តីរបស់ព្យាការី ﷺ ថា៖
> إِنَّ كَسْرَ عَظْمِ الْمُؤْمِنِ مَيِّتًا مِثْلُ كَسْرِهِ حَيًّا < [رواه أبو داود (3207)، وأحمد (6/57)، وصححه الألباني]
«ពិតប្រាកដណាស់ ការបំបាក់ឆ្អឹងរបស់អ្នកដែលមានជំនឿ នៅពេលស្លាប់ គឺដូចជាការបំបាក់ឆ្អឹងរបស់គាត់នៅពេលគាត់នៅរស់ដែរ។» (ក្នុងន័យភាពហាមឃាត់ និងបាបកម្ម)»។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសាកសពបានរលួយអស់ ហើយក្លាយទៅជាដី(ដូចជាក្នុងផ្នូរចាស់ៗ) នៅពេលនោះ វាត្រូវបានអនុញ្ញាតឲ្យកាយផ្នូរនោះ ហើយកប់អ្នកផ្សេងទៀតជំនួស ក្នុងករណីដែលមានតម្រូវការចាំបាច់ ដូចជាទីកន្លែងកប់សពចង្អៀតជាដើម។