ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
ចូរអ្នកដឹងថា អល់ឡោះបានបានបង្កើតមនុស្សលោក និងពពួកជិន ដើម្បីឱ្យពួកគេគោរពសក្ការៈចំពោះទ្រង់តែមួយ និងមិនឱ្យពួកគេផ្សំភ្ជាប់ទ្រង់ជាមួយនឹងអ្វីផ្សេងឡើយ។ ដូចដែលទ្រង់បានមានបន្ទូលថា៖
ﵟوَمَا خَلَقۡتُ ٱلۡجِنَّ وَٱلۡإِنسَ إِلَّا لِيَعۡبُدُونِ ٥٦ﵞ ﵝالذَّارِيَات : ﵖﵕﵜ
“ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ។”
ទ្រង់បានបញ្ជូនបណ្ដាអ្នកនាំសារដើម្បីគោលបំណងនោះដែរ ដោយបានមានបន្ទូលថា៖
ﵟوَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ إِلَّا نُوحِيٓ إِلَيۡهِ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدُونِ ٢٥ﵞ ﵝالأَنبِيَاء : ﵕﵒﵜ
“ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)។”
ទ្រង់បានហាមឃាត់ខ្ញុំបម្រើរបស់ទ្រង់ពីការដាក់ភាគីជាមួយទ្រង់ក្នុងការគោរពប្រណិប័តន៍ ដោយបានមានបន្ទូលថា៖
ﵟوَلَقَدۡ أُوحِيَ إِلَيۡكَ وَإِلَى ٱلَّذِينَ مِن قَبۡلِكَ لَئِنۡ أَشۡرَكۡتَ لَيَحۡبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ٦٥ بَلِ ٱللَّهَ فَٱعۡبُدۡ وَكُن مِّنَ ٱلشَّٰكِرِينَ ٦٦ﵞ ﵝالزُّمَر : ﵕﵖ - ﵖﵖﵜ
“ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នក(នាំសារ)ជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើស្ហ៊ីរិក(មកចំពោះយើង) នោះទង្វើ(កុសល)របស់អ្នកពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។ ផ្ទុយទៅវិញ ចំពោះអល់ឡោះ(តែមួយគត់) ចូរអ្នកគោរពសក្ការៈ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលដឹងគុណ។”
ទ្រង់បានបញ្ជាក់ឲ្យយើងដឹងថា ស្ហីរិក(ការភ្ជាប់ដៃគូជាមួយទ្រង់)គឺជាអំពើបាបដ៏ធំបំផុត ដោយបានមានបន្ទូលថា៖
ﵟإِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدِ ٱفۡتَرَىٰٓ إِثۡمًا عَظِيمًا ٤٨ﵞ ﵝالنِّسَاء : ﵘﵔﵜ
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។”
បងប្អូនអ្នកមានជំនឿទាំងឡាយ! នៅក្នុងខុតបះមុន យើងបានលើកឡើងនូវហាឌីស ដែលបានព្រមានពីការជ្រុលនិយមចំពោះពួកព្យាការី និងពួកអ្នកសុចរិត ហើយបានបង្ហាញពីប្រភេទមនុស្សក្នុងការទាក់ទងជាមួយពួកគេ ទាំងពីក្នុងចំណោមពួកព្យាការី និងអ្នកដើរតាមរបស់ពួកគេ។ នៅក្នុងសុន្ទរកថាថ្ងៃនេះ យើងនឹងនិយាយ អំពីប្រភេទនៃការជ្រុលនិយមចំពោះពួកគេ ដោយសង្ខេប។
ទម្រង់នៃការជ្រុលនិយមចំពោះព្យាការី និងអ្នកសុចរិត
បងប្អូនខ្ញុំបម្រើរបស់អល់ឡោះ! ទម្រង់នៃការជ្រុលនិយមចំពោះពួកព្យាការី និងពួកអ្នកសុចរិតមានច្រើនលើសលប់ រហូតដល់ជាងម្ភៃទម្រង់ ដែលមនុស្សមួយចំនួនបានធ្វើចំពោះអ្នកដែលត្រូវបានចាត់ទុកថាជាអ្នកសុចរិត និងជាវាលី (អ្នកមានបុណ្យ) ទាំងអ្នកនៅរស់ និងអ្នកស្លាប់ - សូមអល់ឡោះការពារយើងពីអ្វីៗទាំងអស់នោះ - ហើយវាមានដូចខាងក្រោមដោយសង្ខេប៖
1. ការយកផ្នូរធ្វើជាម៉ាស្ជិដ
2. ការសង់ម៉ាស្ជិដលើផ្នូរ
3. ការសង់បន្ទប់និងគុប៉ះលើផ្នូរ
4. ការលើកដីផ្នូរខ្ពស់
5. ការដាក់ចង្កៀងលើផ្នូរ
6. ទម្រង់ផ្សេងៗនៃការលើកតម្កើងផ្នូរ
7. ការបញ្ចុះសពមនុស្សពិសេសក្នុងផ្នូរពិសេស
8. ការបួងសួងសុំពីម្ចាស់ផ្នូរ
9. ការសុំឱ្យអ្នកសុចរិតដែលស្លាប់បួងសួងជំនួស
10. ការធ្វើតាវ៉ាស់សុលតាមរយៈអ្នកស្លាប់ពីបណ្តាណាពីនិងអ្នកសុចរិត
11. ការព្យាយាមបួងសួងអល់ឡោះនៅជិតផ្នូរ
12. ការធ្វើដំណើរទៅកាន់ផ្នូរ
13. ការយកផ្នូរធ្វើជាបុណ្យ
14. ការស្នាក់នៅជិតផ្នូរ
15. ការពលីសត្វដល់ម្ចាស់ផ្នូរ
16. ការតវាហ្វជុំវិញផ្នូរ
17. ការស្បថនឹងអ្នកសុចរិត
18. ការបន់ស្រន់ដល់ម្ចាស់ផ្នូរ
19. ការយកអល់ឡោះជាអ្នកអន្តរការីរវាងសត្វលោក និងសត្វលោក (មានន័យថា មិនបួងសួងអល់ឡោះផ្ទាល់ទេ តែតាមរយៈអ្នកដទៃ)
20. ការភ័យខ្លាចក្នុងចិត្តពីម្ចាស់ផ្នូរ
21. ការគូររូបអ្នកសុចរិតជារូបចម្លាក់និងរូបភាព
22. ការស្វែងរកពរជ័យ(បារ៉ោកះ)ពីផ្នូរអ្នកសុចរិត
23. ការលើកតម្កើងកន្លែងដែលបណ្តាណាពីបានឆ្លងកាត់
24. ការអះអ