Articles

 





លក្ខណៈពិសេសនៃដប់ថ្ងៃដំបូង នៃខែហ្សុលហ៊ីជ្ជះ


الخطبة الأولى


إِنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُوْرِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.


ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។


ហើយចូរដឹងថាក្នុងចំណោមសញ្ញានៃភាពជាម្ចាស់របស់អល់ឡោះលើសត្វលោករបស់ទ្រង់ គឺការដែលទ្រង់ធ្វើឱ្យអ្វីមួយដែលទ្រង់សព្វព្រះទ័យពីចំណោមពួកគេមានភាពឧត្តុង្គឧត្តម ទោះជាអ្នក បុគ្គល ទីកន្លែង ពេលវេលា ឬការគោរពសក្ការៈក៏ដោយ ដោយសារគតិបណ្ឌិតដែលទ្រង់ដឹង។ អល់ឡោះបានមានបន្ទូលថា៖


ﵟرَبُّكَ يَخۡلُقُ مَا يَشَآءُ وَيَخۡتَارُۗ مَا كَانَ لَهُمُ ٱلۡخِيَرَةُﵞ ﵝالقَصَص : ﵘﵖﵜ


“ហើយព្រះជាម្ចាស់របស់អ្នកទ្រង់បង្កើត និងជ្រើសរើសនូវអ្វីដែលទ្រង់មានចេតនា។ សម្រាប់ពួកគេ គឺគ្មានជម្រើសនោះឡើយ។”


ហើយនៅក្នុងសុន្ទរកថានេះ យើងនឹងនិយាយ ដោយការអនុញ្ញាតពីអល់ឡោះ អំពីអ្វីដែលអល់ឡោះបានប្រទានឱ្យដប់ថ្ងៃដំបូងនៃខែហ្សុលហិច្ជះ នូវលក្ខណៈពិសេសដែលធ្វើឱ្យវាមានគុណសម្បត្តិ និងភាពឧត្តុង្គឧត្តមជាងថ្ងៃដទៃទៀតក្នុងឆ្នាំ។


ទីមួយ គឺអល់ឡោះបានលើកឡើងនៅក្នុងគម្ពីររបស់ទ្រង់ ដោយមានបន្ទូលថា៖


ﵟلِّيَشۡهَدُواْ مَنَٰفِعَ لَهُمۡ وَيَذۡكُرُواْ ٱسۡمَ ٱللَّهِ فِيٓ أَيَّامٖ مَّعۡلُومَٰتٍﵞ ﵝالحَج : ﵘﵒﵜ


“ដើម្បីឲ្យពួកគេចូលរួមទទួលនូវផលប្រយោជន៍សម្រាប់ពួកគេ និងដើម្បីឲ្យពួកគេរំឭកព្រះនាមរបស់អល់ឡោះជាម្ចាស់(ទៅលើសត្វជំនូនដែលពួកគេសំឡេះ)នៅក្នុងបណ្តាថ្ងៃដែលត្រូវបានគេកំណត់”


[ហើយថ្ងៃដែលត្រូវបានកំណត់ គឺដប់ថ្ងៃដំបូងនៃខែហ្សុលហិច្ជះដូចដែលបានរៀបរាប់ពី អ៊ីបនូ អាប់បាស់ ¶ ថា៖ ថ្ងៃដែលត្រូវបានកំណត់ គឺដប់ថ្ងៃដំបូង។]


ហើយក្នុងចំណោមភស្តុតាងដែលបញ្ជាក់ពីគុណសម្បត្តិនៃដប់ថ្ងៃនៃខែហ្សុលហិច្ជះ គឺការដែលអល់ឡោះស្បថនឹងរាត្រីទាំងនោះក្នុងបន្ទូលរបស់ទ្រង់៖


ﵟٱلۡفَجۡرِ ١ وَلَيَالٍ عَشۡرٖ ٢ﵞ ﵝالفَجۡر : ﵑ - ﵒﵜ


“(1) (អល់ឡោះ)ស្បថនឹងពេលទៀបភ្លឺ(ពេលហ្វាជើរ)។ (2) (ទ្រង់)ស្បថនឹងយប់ទាំងដប់(ដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ)។”


អ៊ីបនូកាស៊ីរបាននិយាយថា៖ រាត្រីទាំងដប់គឺដប់ថ្ងៃនៃខែហ្សុលហិច្ជះ ដូចដែលអ៊ីបនូអាប់បាស អ៊ីបនូហ្សូប៊ៃរ មូជាហិដ និងអ្នកផ្សេងទៀតជាច្រើនពី សាឡាហ្វ(អ្នកជំនាន់មុន) និង ខឡាហ្វ(អ្នកជំនាន់ក្រោយ)បាននិយាយ។ ចប់។


និងក្នុងចំណោមភស្តុតាងដែលបញ្ជាក់ពីគុណសម្បត្តិនៃដប់ថ្ងៃនៃខែហ្សុលហិច្ជះ គឺការដែលផលបុណ្យសម្រាប់ការធ្វើអំពើល្អនៅក្នុងនោះ គឺប្រសើរជាងថ្ងៃដទៃទៀតនៃឆ្នាំ។


បានរាយការណ៍ពីអ៊ីបនូអាប់បាស ¶ ថាណាពី ﷺ បានមានប្រសាសន៍ថា៖ «គ្មានថ្ងៃណាដែលអំពើល្អក្នុងថ្ងៃនោះជាទីស្រឡាញ់របស់អល់ឡោះជាងអំពើល្អក្នុងថ្ងៃទាំងដប់នេះទេ។»


ពួកគេបានសួរថា៖ សូម្បីតែជីហាដក្នុងផ្លូវអល់ឡោះក៏អត់ដែរឬ? គាត់ឆ្លើយថា៖ "សូម្បីតែជីហាដក្នុងផ្លូវអល់ឡោះក៏អត់ដែរ លើកលែងតែបុរសដែលចេញទៅជាមួយជីវិតនិងទ្រព្យសម្បត្តិរបស់គេ ហើយមិនត្រឡប់មកវិញជាមួយអ្វីពីទាំងនោះ។" [រាយការណ៍ដោយអាល់ពូខរ៉ីលេខ៩៦៩]


អ៊ីមាំអ៊ីបនូរ៉ជប ♫ បាននិយាយថា៖ នេះគឺជាហាឌីសដ៏អស្ចារ្យ ដែលបញ្ជាក់ថាទង្វើដែលមានគុណតម្លៃតិចអាចក្លាយជាមានគុណតម្លៃខ្ពស់នៅពេលប្រព្រឹត្តក្នុងពេលវេលាដ៏ប្រសើរ រហូតដល់វាប្រសើរជាងទង្វើដែលល្អៗផ្សេងទៀត ដោយសារភាពប្រសើរនៃពេលវេលារបស់វា។ ហើយវាបញ្ជាក់ថា អំពើល្អនៅក្នុងដប់ថ្ងៃដំបូងនៃខែ ហ្សុលហិច្ជះគឺល្អប្រសើរជាងអំពើល្អទាំងអស់នៅក្នុងពេលវេលាផ្សេងទៀត ហើយមិនត្រូវបានលើកលែងពីនោះឡើយ លើកលែងតែប្រភេទ ជីហាដដែលល្អបំផុត គឺថាបុរសម្នាក់ចេញទៅដោយខ្លួនឯងនិងទ្រព្យសម្បត្តិរបស់គាត់ ហើយមិនត្រឡប់មកវិញដោយអ្វីទាំងអស់ពីនោះ។


ហើយវាបានបង្ហាញថា ប្រការៗសូណាត់(អ្វីដែលគួរធ្វើតែមិនមែនជាកាតព្វកិច្ច)នៃដប់ថ្ងៃដំបូងនៃខែហ្សុលហិច្ជះ គឺល្អប្រសើរជាងប្រការៗសូណាត់នៃដប់ថ្ងៃចុងក្រោយនៃខែ រ៉ាម៉ាឌន។ ព្រមទាំង កាតព្វកិច្ចនានា នៃដប់ថ្ងៃដំបូងនៃខែ ហ្សុលហិច្ជះត្រូវបានគុណច្រើនជាងការគុណនៃ កាតព្វកិច្ចផ្សេងទៀត។ ចប់។


ហើយក្នុងចំណោមភស្តុតាងនៃគុណសម្បត្តិនៃដប់ថ្ងៃដំបូងនៃខែ ហ្សុលហិច្ជះ គឺថាមាន ថ្ងៃអារ៉ាហ្វះនៅក្នុងនោះ ដែលជាថ្ងៃដែលអល់ឡោះបានធ្វើឱ្យសាសនាបានពេញលេញ ហើយបានបញ្ចុះនៅក្នុងនោះថា៖


ﵟٱلۡيَوۡمَ أَكۡمَلۡتُ لَكُمۡ دِينَكُمۡ وَأَتۡمَمۡتُ عَلَيۡكُمۡ نِعۡمَتِي وَرَضِيتُ لَكُمُ ٱلۡإِسۡلَٰمَ دِينٗاﵞ ﵝالمَائـِدَة : ﵓﵜ


“នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងដល់ពួកអ្នក និងបានពេញចិត្តជ្រើសយកអ៊ីស្លាមជាសាសនារបស់ពួកអ្នក។”


ហើយក្នុងចំណោមភស្តុតាងនៃគុណសម្បត្តិនៃដប់ថ្ងៃដំបូងនៃខែ ហ្សុលហិច្ជះ គឺថាមានថ្ងៃសំឡេះគួរបាន នៅក្នុងនោះ ដែលជាថ្ងៃហាជ្ជីធំ ដែលការគោរពសក្ការៈជាច្រើនបានរួមគ្នានៅក្នុងនោះ គឺការសំឡេះគួរបាន ការតវ៉ាហ្វ៍(ដើរជុំវិញកាក់បះ) ការសាអ៊ី(ដើររវាងសាហ្វា និងម៉ារវ៉ះ) ការកោរសក់ ឬកាត់សក់ខ្លី និងការបោះដុំថ្ម។ ណាពី ﷺ បានមានប្រសាសន៍:


> إِنَّ أَعْظَمَ الأَيَّامِ عِنْدَ اللَّهِ تَبَارَكَ وَتَعَالَى يَوْمُ النَّحْرِ ثُمَّ يَوْمُ الْقَرِّ < [رواه أبو داود وصححه الألباني]


«ពិតប្រាកដណាស់ ថ្ងៃដ៏អស្ចារ្យបំផុតចំពោះអល់ឡោះ គឺថ្ងៃណាហរ៍  បន្ទាប់មកថ្ងៃអាល់-កររ៍ »។


ហើយ ថ្ងៃណាហរ៍ ត្រូវបានគេហៅថា ថ្ងៃ-កររ៍ ពីព្រោះអ្នកធ្វើហាជ្ជីបាន សម្រាកនៅមីណានៅក្នុងនោះ។


ឱបងប្អូនមូស្លិមទាំងឡាយ! ក្នុងដប់ថ្ងៃនេះគួរបន្ថែមការធ្វើអំពើល្អទាំងប្រាំមួយដូចខាងក្រោម:


1.    ការបង្កើននូវ ការសូត្រតះមីដ-សសើរព្រះជាម្ចាស់ដោយពោលថា «អាល់ហាំទូលិលឡះ» , សូត្រតះលីល «ឡាអ៊ីឡាហាអិលឡល់ឡោះ» និង សូត្រតាកប៊ីរ៍ «អល់ឡហូអឹកបារ»។ បានរាយការណ៍ពីអាប់ឌុលឡោះ ប៊ិន អុមាំរ  ¶ ពីណាពី ﷺ ថា៖


> مَا مِنْ أَيَّامٍ أَعْظَمُ عِنْدَ اللهِ وَلَا أَحَبُّ إِلَيْهِ الْعَمَلُ فِيهِنَّ مِنْ هَذِهِ الْأَيَّامِ الْعَشْرِ، فَأَكْثِرُوا فِيهِنَّ مِنَ التَّهْلِيلِ وَالتَّكْبِيرِ وَالتَّحْمِيدِ < [رواه أحمد]


«មិនមានថ្ងៃណាដែលអស្ចារ្យបំផុតចំពោះអល់ឡោះ ហើយក៏មិនជាទីស្រឡាញ់បំផុតចំពោះទ្រង់ក្នុងការធ្វើអំពើល្អនៅក្នុងនោះជាងនៅក្នុងដប់ថ្ងៃនេះទេ ដូច្នេះចូរអ្នករាល់គ្នាបង្កើននៅក្នុងនោះនូវ តះលីល តឹកប៊ីរ៍ និង តះមីដ។»


លោកអីម៉ាំ អាល់-ប៊ូខារី ♫ បានមានប្រសាសន៍ថា៖ អ៊ីបនូ អូម៉ារ និង អាប៊ូ ហ៊ូរ៉ៃរ៉ោះ ធ្លាប់បានចេញទៅផ្សារនៅក្នុងដប់ថ្ងៃនេះ ដោយពួកគេធ្វើ តាកប៊ីរ៍ហើយមនុស្សក៏ធ្វើ តាកប៊ីរ៍ តាមពួកគេដែរ។


លក្ខណៈនៃ តាកប៊ីរ៍ គឺ៖


الله أكبر، الله أكبر، لا إله إلا الله، والله أكبر الله أكبر، ولله الحمد


ដូច្នេះវាត្រូវបានអនុញ្ញាតឱ្យធ្វើ តាកប៊ីរ៍ តះមីដ និង តះលីល នៅក្នុងដប់ថ្ងៃនេះ ហើយពោលវាឱ្យឮៗនៅក្នុងវិហារ ផ្ទះ ផ្លូវថ្នល់ និងគ្រប់ទីកន្លែងដែលអនុញ្ញាតឱ្យរំលឹកដល់អល់ឡោះ ដើម្បីបង្ហាញការគោរពសក្ការៈ និងប្រកាសពីការលើកតម្កើងអល់ឡោះ។ បុរសគួរពោលឮៗ ចំណែកស្ត្រីគួរពោលស្ងាត់ៗបើនៅក្នុងចំណោមបុរស។


ហើយ តាកប៊ីរ៍ នៅក្នុងសម័យនេះបានក្លាយជា សុណ្ណះ ដែលត្រូវបានគេបោះបង់ចោល ដូច្នេះស្ទើរតែមិនឮវាឡើយ លើកលែងតែពីមនុស្សតិចតួចប៉ុណ្ណោះ។ ដូច្នេះវាគួរតែប្រកាសវាឱ្យឮៗ ដើម្បីរស់ឡើងវិញនូវសុណ្ណះ និងរំលឹកដល់អ្នកដែលភ្លេច ដើម្បីឱ្យមនុស្សនឹកឃើញ តាកប៊ីរ៍ ដូច្នេះម្នាក់ៗធ្វើ តាកប៊ីរ៍ ដោយខ្លួនឯង ហើយមិនមែនជាការធ្វើ តាកប៊ីរ៍ ជាក្រុមដោយសំឡេងតែមួយនោះទេ ព្រោះនេះមិនមែនជាអ្វីដែលត្រូវបានអនុញ្ញាតឡើយ។


2.    ក្នុងចំណោមទង្វើដែលត្រូវអនុវត្តក្នុងដប់ថ្ងៃនេះគឺការបួស។ ដូច្នេះវាត្រូវបានណែនាំយ៉ាងខ្លាំងសម្រាប់អ្នកមុស្លីមឱ្យបួសប្រាំបួនថ្ងៃនៃខែហ្សុលហិច្ជះ។ ដូចដែលណាពី ﷺ ធ្លាប់បួសប្រាំបួនថ្ងៃនៃខែហ្សុលហិច្ជះ។ បានរាយការណ៍ពីហូណៃដះ ប៊ិន ខលីដ ពីប្រពន្ធរបស់គាត់ ពីភរិយាមួយចំនួនរបស់ព្យាការី ﷺ ថា នាងបានមានប្រសាសន៍ថា៖


> كَانَ رَسُولُ اللَّهِ ﷺ يَصُومُ تِسْعًا مِنْ ذِي الْحِجَّةِ وَيَوْمَ عَاشُورَاءَ وَثَلَاثَةَ أَيَّامٍ مِنْ كُلِّ شَهْرٍ: أَوَّلَ اثْنَيْنِ مِنَ الشَّهْرِ وَخَمِيسَيْنِ < [رواه أبو داود وصححه الألباني]


«អ្នកនាំសាររបស់អល់ឡោះ ه ធ្លាប់បានបួសចំនួនប្រាំបួនថ្ងៃ ពីខែហ្សុលហ៊ីជ្ជះ  និងនៅថ្ងៃអាស្ហូរ៉ា ព្រមទាំងបីថ្ងៃក្នុងមួយខែៗ គឺថ្ងៃច័ន្ទទីមួយនៃខែនោះ និងថ្ងៃព្រហស្បតិ៍ពីរថ្ងៃ។»


និងអាប៊ូអុម៉ាម៉ះ អាល់បាហ៊ីលី اបានសួរអ្នកនាំសាររបស់អល់ឡោះ ﷺ ថា៖


> مُرْنِي بِأَمْرٍ يَنْفَعُنِي اللهُ بِهِ، فَقَال: عَلَيْكَ بِالصِّيَامِ فَإِنَّهُ لَا مِثْلَ لَهُ < [رواه النسائي وأحمد]


«សូមណែនាំខ្ញុំនូវទង្វើមួយដែលអល់ឡោះនឹងប្រទានផលប្រយោជន៍ដល់ខ្ញុំតាមរយៈវា។ លោក(ណាប៊ី)ក៏បានឆ្លើយថា៖ ចូរអ្នកប្រកាន់ខ្ជាប់នូវការបួស ព្រោះពិតប្រាកដណាស់ គ្មានអ្វីប្រៀបផ្ទឹមនឹងវាបានឡើយ។»


3.    ក្នុងចំណោមទង្វើដែលត្រូវអនុវត្តក្នុងដប់ថ្ងៃនេះគឺបួសថ្ងៃអារ៉ហ្វះ។ ភស្តុតាងគឺប្រសាសន៍របស់ណាពី ﷺ:


> صِيَامُ يَوْمِ عَرَفَةَ، أَحْتَسِبُ عَلَى اللهِ أَنْ يُكَفِّرَ السَّنَةَ الَّتِي قَبْلَهُ وَالسَّنَةَ الَّتِي بَعْدَهُ < [رواه مسلم]


«ការបួសថ្ងៃអារ៉ហ្វះ ខ្ញុំសង្ឃឹមថាអល់ឡោះនឹងលុបលាងបាបឆ្នាំមុននិងឆ្នាំក្រោយ។»


4.    ក្នុងចំណោមទង្វើដែលត្រូវអនុវត្តក្នុងដប់ថ្ងៃនេះគឺសឡាតអ៊ីដ(សឡាតរ៉យ៉ា) ដែលជារឿងដែលមនុស្សទាំងអស់ដឹងហើយ។


5.    ក្នុងចំណោមទង្វើដែលត្រូវអនុវត្តក្នុងដប់ថ្ងៃនេះ គឺការធ្វើអុឌហី្យះ(សំឡេះកូរបាន)ដែលជាសុណ្ណះមូអាក់កាដះសម្រាប់អ្នកដែលមានលទ្ធភាព។ ការធ្វើអុឌហីយ្យ៉ះនៅថ្ងៃអ៊ីដអាឌហា ប្រសើរជាងការពន្យារទៅថ្ងៃតាស្ហរីក ព្រោះថ្ងៃអ៊ីដអាឌហាគឺជាថ្ងៃចុងក្រោយនៃដប់ថ្ងៃដំបូងនៃខែហ្សុលហិច្ជះ ហើយវាជាថ្ងៃដ៏ប្រសើរបំផុតក្នុងមួយឆ្នាំ ចំណែកថ្ងៃតាស្ហរីកមិនស្ថិតក្នុងដប់ថ្ងៃនេះទេ ហើយក្នុងការសំឡេះកូរពាននៅថ្ងៃអ៊ីដជាការប្រញាប់ប្រញាល់ក្នុងការធ្វើអំពើល្អ។


6.    ក្នុងចំណោមទង្វើដែលត្រូវអនុវត្តក្នុងដប់ថ្ងៃនេះ គឺការបំពេញហាជ្ជនិងអុំរ៉ោះ។ នេះគឺជាអំពើដ៏ប្រសើរបំផុតដែលមុស្លិមអាចធ្វើក្នុងដប់ថ្ងៃនេះ។ អ្នកដែលអល់ឡោះសម្រួលឱ្យបានធ្វើហាជ្ជនៅផ្ទះរបស់ទ្រង់ ហើយបានបំពេញកាតព្វកិច្ចរបស់គាត់តាមលក្ខណៈដែលបានកំណត់ ហើយបានជៀសវាងនូវអ្វីដែលអល់ឡោះបានហាមឃាត់ពីការនិយាយអាក្រក់ អំពើអាក្រក់) និងការឈ្លោះប្រកែកគ្នា គឺគាត់សមនឹងទទួលបានផលបុណ្យដែលបានសន្យាក្នុងប្រសាសន៍របស់អ្នកនាំសាររបស់អល់ឡោះ  ﷺ


> الْحَجُّ الْمَبْرُورُ لَيْسَ لَهُ جَزَاءٌ إِلَّا الْجَنَّةُ < [رواه البخاري ومسلم]


«ហាជ្ជដែលត្រូវបានទទួលយក គ្មានផលតបស្នងក្រៅពីឋានសួគ៌ទេ។»


ខ្ញុំបម្រើរបស់អល់ឡោះ! នេះគឺជាប្រភេទទាំងប្រាំមួយនៃការគោរពសក្ការៈដែលគួរធ្វើក្នុងដប់ថ្ងៃនៃខែហ្សុលហិច្ជះ។ វាជាគោលការណ៍សំខាន់នៃអំពើល្អដែលត្រូវបានកំណត់ក្នុងដប់ថ្ងៃនេះ ដែលមិនមានក្នុងពេលវេលាផ្សេងទៀត។ ដោយសារការប្រមូលផ្តុំនៃអំពើល្អទាំងនេះ យើងអាចយល់ពីហេតុផលដែលធ្វើឱ្យដប់ថ្ងៃនេះមានភាពឧត្តុង្គឧត្តមជាងថ្ងៃដទៃទាំងអស់ក្នុងឆ្នាំ ព្រោះការគោរពសក្ការៈដ៏សំខាន់ៗត្រូវប្រមូលផ្តុំក្នុងវា ដូចជាសឡាត បួស សទាកោះ និងហាជ្ជ ហើយការប្រមូលផ្តុំបែបនេះមិនមានក្នុងពេលផ្សេងទេ។ នេះគឺជាសំដីរបស់អ៊ីបនូហាជារ ♫។


ខ្ញុំបម្រើរបស់អល់ឡោះ! រឿងដ៏ចម្លែកមួយគឺ អ្នកឃើញមនុស្សមានភាពស្វាហាប់ក្នុងដប់ថ្ងៃចុងក្រោយនៃខែរ៉ម៉ាទន ប៉ុន្តែពួកគេមិនមានភាពស្វាហាប់ក្នុងដប់ថ្ងៃនៃខែហ្សុលហិច្ជះទេ ទោះបីជាវាមានភាពឧត្តុង្គឧត្តមជាងក៏ដោយ។


តាប៊ីអ៊ី(អ្នកជំនាន់ក្រោយពីសហាបះ) សាអីដ ប៊ិន ជូប៊ៃរ ♫ នៅពេលចូលដប់ថ្ងៃនេះ គាត់ខិតខំយ៉ាងខ្លាំងរហូតដល់ស្ទើរតែគ្មានអ្នកណាអាចធ្វើបានដូចគាត់។ ហើយត្រូវបានរាយការណ៍ពីគាត់ថា គាត់បាននិយាយថា៖ "(កុំពន្លត់ចង្កៀងរបស់អ្នករាល់គ្នានៅរាត្រីដប់" មានន័យថា គាត់លើកទឹកចិត្តឱ្យសូត្រគួរអាននិងឈរសឡាត។


ដូច្នេះចូរយើងស្វែងរកជំនួយពីអល់ឡោះក្នុងការបង្កើនអំពើល្អទាំងនេះ ហើយប្រកួតប្រជែងគ្នាក្នុងការសម្រេចវា ហើយរំពឹងរង្វាន់នៅក្នុងនេះ ព្រោះថ្ងៃនេះគឺការធ្វើអំពើល្អ មិនមែនការគណនាទេ ហើយថ្ងៃស្អែកគឺការគណនា មិនមែនការធ្វើអំពើល្អទេ។ អល់ឡោះមានបន្ទូលថា៖


ﵟسَابِقُوٓاْ إِلَىٰ مَغۡفِرَةٖ مِّن رَّبِّكُمۡ وَجَنَّةٍ عَرۡضُهَا كَعَرۡضِ ٱلسَّمَآءِ وَٱلۡأَرۡضِ أُعِدَّتۡ لِلَّذِينَ ءَامَنُواْ بِٱللَّهِ وَرُسُلِهِۦﵞ ﵝالحَدِيد : ﵑﵒﵜ


“ចូរពួកអ្នកប្រណាំងប្រជែងគ្នាទៅកាន់ការអភ័យទោសពីព្រោះជាម្ចាស់របស់ពួកអ្នក និងទៅកាន់ឋានសួគ៌ ដែលទទឹងរបស់វា ប្រៀបដូចជាទទឹងមេឃនិងផែនដីដែលគេបានត្រៀមទុកសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់។”


អ៊ីបនូ រ៉ាចាប់ ♫ បានមានប្រសាសន៍ថា៖ ដោយសារតែអល់ឡោះ បានដាក់នៅក្នុងចិត្តរបស់បណ្ដាអ្នកមានជំនឿនូវការនឹករលឹកចង់ឃើញផ្ទះពិសិដ្ឋរបស់ទ្រង់ ហើយមិនមែនគ្រប់គ្នាសុទ្ធតែអាចឃើញវាជារៀងរាល់ឆ្នាំនោះទេ ដូច្នេះទ្រង់បានបង្គាប់ឱ្យអ្នកដែលមានលទ្ធភាពធ្វើ ហាជ្ជ៍ ម្តងក្នុងមួយជីវិតរបស់គាត់ ហើយទ្រង់បានធ្វើឱ្យរដូវកាលនៃដប់ថ្ងៃនេះជាការរួមគ្នាសម្រាប់អ្នកដែលធ្វើដំណើរនិងអ្នកដែលនៅមូលដ្ធាន។ ដូច្នេះអ្នកណាដែលគ្មានលទ្ធភាពធ្វើ ហាជ្ជ៍ នៅក្នុងឆ្នាំនោះ គាត់អាចធ្វើអំពើមួយនៅក្នុងផ្ទះរបស់គាត់នៅក្នុងដប់ថ្ងៃនេះ ដែលល្អប្រសើរជាង ជីហាដ ដែលល្អប្រសើរជាង ហាជ្ជ៍។ ចប់ពាក្យរបស់លោក រ៉ហ៊ីម៉ាហ៊ុលឡោះ ♫។


بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ.


الخطبة الثانية


الحَمْدُ لِلَّهِ عَلَى فَضْلِهِ وَإِحْسَانِهِ، وَالشُّكْرُ لَهُ عَلَى تَوْفِيقِهِ وَامْتِنَانِهِ، وَأَشْهَدُ أَنْ لَا إِلٰهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ تَعْظِيمًا لِشَأْنِهِ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، صَلَّى اللَّهُ عَلَيْهِ وَعَلَى آلِهِ وَأَصْحَابِهِ، وَسَلَّمَ تَسْلِيمًا كَثِيرًا، أَمَّا بَعْدُ،


ឱបណ្ដាអ្នកមានជំនឿ! ចូរដឹង ថាដប់ថ្ងៃដំបូងនៃខែហ្សុលហិច្ជះគឺមានគុណសម្បត្តិជាងដប់ថ្ងៃចុងក្រោយនៃខែរ៉ាម៉ាឌន។ ដូច្នេះចូរខិតខំធ្វើអ៊ីបាដះក្នុងដប់ថ្ងៃនេះ។ ហាហ្វិស អ៊ីបនូកាស៊ីរ ♫ បាននិយាយថា៖ ជារួម ដប់ថ្ងៃនេះ មានការនិយាយថា វាជាថ្ងៃដ៏ប្រសើរបំផុតក្នុងឆ្នាំ ដូចដែលបានបញ្ជាក់ក្នុងហាឌីស។ ដូច្នេះមនុស្សជាច្រើនបានផ្តល់គុណសម្បត្តិវាលើដប់ថ្ងៃចុងក្រោយនៃខែ រ៉ាម៉ាឌន ពីព្រោះដប់ថ្ងៃនេះ (គឺដប់ថ្ងៃនៃខែ រ៉ាម៉ាឌន) ត្រូវបានអនុញ្ញាតឱ្យធ្វើអ្វីដែលត្រូវបានអនុញ្ញាតនៅក្នុងដប់ថ្ងៃនោះ ដូចជាបួស សឡាត ការបរិច្ចាក និងផ្សេងទៀត។ ហើយដប់ថ្ងៃនេះ(គឺដប់ថ្ងៃនៃខែហ្សុលហិច្ជះ)មានលក្ខណៈពិសេសដោយសារតែការអនុវត្តកាតព្វកិច្ច ហាជ្ជ៍នៅក្នុងនោះ។


មានអ្នកខ្លះនិយាយថា ដប់ថ្ងៃចុងក្រោយនៃរ៉ម៉ាទនប្រសើរជាង ព្រោះវារួមមានឡៃឡាតុលក៊ដរិ ដែលប្រសើរជាងមួយពាន់ខែ។


មានអ្នកខ្លះទៀតសម្របសម្រួលដោយនិយាយថា៖ ថ្ងៃនៃដប់ថ្ងៃនេះប្រសើរជាង តែរាត្រីនៃដប់ថ្ងៃនោះប្រសើរជាង។ ហើយដោយវិធីនេះ ភស្តុតាងទាំងអស់ត្រូវបានរួមបញ្ចូលគ្នា ហើយអល់ឡោះជ្រាបច្បាស់បំផុត។ ចប់។


ចូរដឹងចុះថា គេមិនអនុញ្ញាតឱ្យកាត់សក់ ក្រចក និងស្បែករបស់អ្នកដែលចង់ធ្វើកូរបានរហូតដល់គាត់បានសំឡេះកូរបាន ដោយសារប្រសាសន៍របស់ណាពី ﷺ:


> إِذَا رَأَيْتُمْ هِلَالَ ذِي الْحِجَّةِ، وَأَرَادَ أَحَدُكُمْ أَنْ يُضَحِّيَ؛ فَلْيُمْسِكْ عَنْ شَعْرِهِ وَأَظْفَارِهِ < [رواه مسلم]


“នៅពេលពួកអ្នកឃើញខ្នើតនៃខែហ្សុលហិច្ជះ ហើយនរណាម្នាក់ក្នុងចំណោមពួកអ្នកចង់ធ្វើកូរបាន(សំឡេះសត្វនៅថ្ងៃអ៊ីទិលអាដហា) ចូរកុំកាត់សក់និងក្រចករបស់គាត់(រហូតដល់ធ្វើកូរបានរួច)។”


និងក្នុងការរាយការណ៍មួយទៀតរបស់មុស្លិម៖


> إِذَا دَخَلَتْ الْعَشْرُ، وَأَرَادَ أَحَدُكُمْ أَنْ يُضَحِّيَ؛ فَلَا يَمَسَّ مِنْ شَعْرِهِ وَبَشَرِهِ شَيْئًا <


«នៅពេលចូលដប់ថ្ងៃ ហើយនរណាម្នាក់ក្នុងចំណោមពួកអ្នកចង់ធ្វើកូរបាន នោះកុំឱ្យគាត់ប៉ះពាល់សក់និងស្បែករបស់គាត់បន្តិចសោះ។»    


បងប្អូនអ្នកមានជំនឿ! ពិតប្រាកដណាស់ ក្នុងចំណោមគុណសម្បត្តិនៃច្បាប់អ៊ីស្លាម គឺការលើកលែងពីការលំបាក។ ដូច្នេះអ្នកណាដែលត្រូវការកាត់សក់ ក្រចក ឬស្បែករបស់គាត់ នោះគ្មានបញ្ហាអ្វីឡើយ។ ស្សៃខ អ៊ីបនូអូសៃមីន ♫ បាននិយាយថា៖ អ្នកណាដែលត្រូវការកាត់សក់ ក្រចក និងស្បែក ហើយគាត់បានកាត់វា នោះគ្មានបញ្ហាអ្វីឡើយ ដូចជាថាគាត់មានរបួសហើយត្រូវការកាត់សក់ជុំវិញវា ឬក្រចករបស់គាត់បាក់ហើយធ្វើឱ្យគាត់ឈឺចាប់ ដូច្នេះគាត់កាត់អ្វីដែលធ្វើឱ្យគាត់ឈឺចាប់ ឬសំបកស្បែករបស់គាត់ធ្លាក់ចុះហើយធ្វើឱ្យគាត់ឈឺចាប់ ដូច្នេះគាត់កាត់វា នោះគ្មានបញ្ហាអ្វីឡើយនៅក្នុងរឿងទាំងអស់នោះ។ ចប់ពាក្យរបស់លោក ♫។


បងប្អូនមូស្លិមទាំងឡាយ! ប្រសិនបើអ្នកធ្វើហាជ្ជចង់ធ្វើកូរបាន គាត់ក៏ស្ថិតក្នុងច្បាប់នេះដែរ ដូច្នេះគាត់មិនត្រូវកាត់សក់និងស្បែកគាត់ទេ រហូតដល់គាត់ធ្វើអុមរ៉ះ។ ពេលគាត់ធ្វើអុមរ៉ះ គាត់ត្រូវកាត់សក់ទោះបីជាគាត់មានបំណងធ្វើកូរបាននៅស្រុកកំណើតក៏ដោយ ព្រោះការកាត់សក់ក្នុងអុះមរ៉ះគឺជាពិធីមួយ។ នេះគឺជាការនិយាយរបស់ស្សៃខ អ៊ីបនូបាស និងអ៊ីបនូអូសៃមីន រ៉ហីមាហុលឡោះ។


ثُمَّ اعْلَمُوا رَحِمَكُمُ اللهُ أَنَّ اللهَ سُبْحَانَهُ وَتَعَالَى أَمَرَكُمْ بِأَمْرٍ عَظِيمٍ فَقَالَ:


ﵟإِنَّ ٱللَّهَ وَمَلَٰٓئِكَتَهُۥ يُصَلُّونَ عَلَى ٱلنَّبِيِّۚ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ صَلُّواْ عَلَيۡهِ وَسَلِّمُواْ تَسۡلِيمًا ٥٦ﵞ


اللَّهُمَّ صَلِّ وَسَلِّمْ عَلَى عَبْدِكَ وَرَسُولِكَ مُحَمَّدٍ، وَارْضَ عَنْ أَصْحَابِهِ الْخُلَفَاءِ، وَارْضَ عَنِ التَّابِعِينَ وَمَنْ تَبِعَهُمْ بِإِحْسَانٍ إِلَى يَوْمِ الدِّينِ.


رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الْآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ.


عِبَادَ اللَّهِ، إِنَّ اللَّهَ يَأْمُرُ بِالعَدْلِ وَالإِحْسَانِ وَإِيتَاءِ ذِي القُرْبَى، وَيَنْهَى عَنِ الفَحْشَاءِ وَالمُنْكَرِ وَالبَغْيِ، يَعِظُكُمْ لَعَلَّكُمْ تَذَكَّرُونَ، فَاذْكُرُوا اللَّهَ العَظِيمَ يَذْكُرْكُمْ، وَاشْكُرُوهُ عَلَى نِعَمِهِ يَزِدْكُمْ، وَلَذِكْرُ اللَّهِ أَكْبَرُ، وَاللَّهُ يَعْلَمُ مَا تَصْنَعُونَ.


****





 



Recent Posts

Сухане чанд бо аҳли х ...

Сухане чанд бо аҳли хирад

Фақат барои ҷавонон д ...

Фақат барои ҷавонон дар Рамазон

Қуръон аз дидгоҳи дон ...

Қуръон аз дидгоҳи донишмандони ғарбӣ

Ҳаёт маҷмуъаи варақҳо ...

Ҳаёт маҷмуъаи варақҳо аст