Articles

 





الخطبة الأولى


إِنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُوْرِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.


ﵟيَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ حَقَّ تُقَاتِهِۦ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسۡلِمُونَ ١٠٢ﵞ


ﵟيَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمُ ٱلَّذِي خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ وَخَلَقَ مِنۡهَا زَوۡجَهَا وَبَثَّ مِنۡهُمَا رِجَالٗا كَثِيرٗا وَنِسَآءٗۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِي تَسَآءَلُونَ بِهِۦ وَٱلۡأَرۡحَامَۚ إِنَّ ٱللَّهَ كَانَ عَلَيۡكُمۡ رَقِيبٗا ١ ﵞ


ﵟيَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَقُولُواْ قَوۡلٗا سَدِيدٗا ٧٠ يُصۡلِحۡ لَكُمۡ أَعۡمَٰلَكُمۡ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ فَقَدۡ فَازَ فَوۡزًا عَظِيمًا ٧١ﵞ


أَمَّا بَعْدُ، فَإِنَّ خَيْرَ الْكَلَامِ كَلَامُ اللهِ، وَخَيْرَ الْهَدْيِ هَدْيُ مُحَمَّدٍ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَشَرَّ الْأُمُورِ مُحْدَثَاتُهَا، وَكُلَّ مُحْدَثَةٍ بِدْعَةٌ، وَكُلَّ بِدْعَةٍ ضَلَالَةٌ، وَكُلَّ ضَلَالَةٍ فِي النَّارِ.


ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។


ហើយចូរដឹងថា ក្នុងចំណោមអំពើល្អបំផុតរបស់អ្នករាល់គ្នាគឺ សឡាត។ អល់ឡោះបានផ្តល់លក្ខណៈពិសេសជាច្រើនដល់សឡាត ក្នុងចំណោម អ៊ីបាដាត់ ដូចជា៖ អល់ឡោះបានបង្គាប់វាពីលើមេឃ ហើយវាមានប្រាំពេលក្នុងការអនុវត្ត និងហាសិប(ពេល) នៅក្នុងជញ្ជីង(រង្វាន់)។ វាលុបលាងបាបកម្ម ហើយការដើរទៅវិហារដើម្បីសឡាតគឺជាការគោរពសក្ការៈ ក៏ដូចជាការត្រឡប់មកពីវិហារវិញដែរ។ ហើយក្នុងចំណោមលក្ខណៈពិសេសដ៏អស្ចារ្យបំផុតរបស់វា គឺកាតព្វកិច្ចនៃការបន្សុទ្ធកាយ (وضوء) មុនពេលសឡាត។


បងប្អូនអ្នកមានជំនឿទាំងឡាយ! ដោយសារតែសឡាតមានឋានៈបែបនេះ អល់ឡោះបានបង្គាប់ឱ្យទៅសឡាតឱ្យបានឆាប់ ហើយបានរៀបចំផលបុណ្យដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់វា។ អាប៊ូហ៊ូរ៉យរ៉ោះ ◙ បានរាយការណ៍ថា រ៉សូលុលឡោះ ﷺ  បានមានប្រសាសន៍ថា៖


> خَيْرُ صُفُوفِ الرِّجَالِ أَوَّلُهَا وَشَرُّهَا آخِرُهَا < [رواه مسلم]


«ជួរសឡាតដ៏ល្អបំផុតសម្រាប់បុរសគឺជួរទីមួយរបស់វា ហើយជួរដ៏អាក្រក់បំផុតសម្រាប់ពួកគេគឺជួរចុងក្រោយរបស់វា។»


និងពីអាប៊ូហ៊ូរ៉យរ៉ោះ◙នៅក្នុងហាឌីសមួយទៀត ណាពី ﷺ បានមានប្រសាសន៍ថា៖


> لَوْ تَعْلَمُونَ مَا فِي الصَّفِّ الْمُقَدَّمِ لَكَانَتْ قُرْعَةً < [رواه مسلم]


«ប្រសិនបើពួកអ្នកដឹងពីអ្វីដែលនៅក្នុងជួរខាងមុខ នោះពួកអ្នកប្រាកដជាបានចាប់ឆ្នោត(ដើម្បីដណ្តើមវា)ហើយ។»


និងពីលោកដដែល ថារ៉សូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖


> لَوْ يَعْلَمُ النَّاسُ مَا فِي النِّدَاءِ وَالصَّفِّ الْأَوَّلِ ثُمَّ لَمْ يَجِدُوا إِلَّا أَنْ يَسْتَهِمُوا عَلَيْهِ لَاسْتَهَمُوا، وَلَوْ يَعْلَمُونَ مَا فِي التَّهْجِيرِ لَاسْتَبَقُوا إِلَيْهِ، وَلَوْ يَعْلَمُونَ مَا فِي الْعَتَمَةِ وَالصُّبْحِ لَأَتَوْهُمَا وَلَوْ حَبْوًا < رواه البخاري ومسلم]


«ប្រសិនបើមនុស្សបានដឹងពីផលបុណ្យនៃការអាហ្សាន និងជួរសឡាតទីមួយ រួចហើយពួកគេមិនអាចរកមធ្យោបាយផ្សេងក្រៅពីការចាប់ឆ្នោតដើម្បីទទួលបានវា នោះពួកគេប្រាកដជាចាប់ឆ្នោតហើយ។ ហើយប្រសិនបើពួកគេបានដឹងពីផលបុណ្យនៃការមកដល់ទាន់ពេល(មកដល់វិហារមុនពេលសឡាតចាប់ផ្តើម) នោះពួកគេប្រាកដជានឹងប្រជែងគ្នាទៅរកវាហើយ។ ហើយប្រសិនបើពួកគេបានដឹងពីផលបុណ្យនៃការសឡាតពេលយប់(អ៊ីស្ហា) និងពេលព្រឹកព្រលឹម(សូពូហ)  នោះពួកគេប្រាកដជានឹងមកចូលរួមទាំងលូនក៏ដោយ។»


និងពី អាល់-បារ៉ក ប៊ិន អាហ្សិប ◙ បានរាយការណ៍ថា រ៉សូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖


> إِنَّ اللَّهَ عَزَّ وَجَلَّ وَمَلَائِكَتَهُ يُصَلُّونَ عَلَى الصُّفُوفِ الْأُوَلِ < [رواه أبو داود]


«ពិតប្រាកដណាស់ អល់ឡោះដ៏មហាខ្លាំងក្លានិងមហាខ្ពង់ខ្ពស់ និងបណ្ដាទេវតាទ្រង់ ប្រទានពរជ័យដល់ជួរទីមួយ។»


ពាក្យរបស់លោក (يُصَلُّونَ عَلَى الصُّفُوفِ الْأُوَلِ) មានន័យថា៖ ពួកទេវតាបានអធិស្ឋានសុំមេត្តាដល់សឡាតនៅជួរមុខ និងសុំអត់ទោសឱ្យពួកគេ ព្រោះការអធិស្ឋានគឺជាផ្នែកមួយនៃអត្ថន័យនៃសឡាត។


និងពីអាល់-អ៊ីរបាឌ ប៊ិន សារីយ៉ះ ◙ថា រ៉សូលុលឡោះ ﷺ សុំអ៊ីស្តីហ្វារ(សុំអល់ឡោះលើកលែងទោសកំហុស)ឱ្យអ្នកជួរមុខបីដង និងជួរទីពីរមួយដង។ [រាយការណ៍ដោយ នាសាអី លេខ ៨១៦ និង អ៊ិបនុម៉ាជះលេខ ៩៩៦]


និងពីអាអ៊ីស្ហះ ▲ បានរាយការណ៍ថា រ៉សូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖


> لَا يَزَالُ قَوْمٌ يَتَأَخَّرُونَ عَنِ الصَّفِّ الْأَوَّلِ حَتَّى يُؤَخِّرَهُمُ اللَّهُ < [رواه أبو داود]


«នឹងមានក្រុមមនុស្សដែលបន្តមិនខ្នះខ្នែង ឬយឺតយ៉ាវក្នុងការទៅឈរនៅជួរឈរទីមួយ(នៃសឡាតជាក្រុម) រហូតដល់អល់ឡោះធ្វើឲ្យពួកគេយឺតយ៉ាវ(ក្នុងការទទួលបានឋានៈខ្ពស់ ផលបុណ្យ ឬការពេញព្រះទ័យរបស់ទ្រង់)។»


بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ.


الخطبة الثانية


الْحَمْدُ لِلَّهِ وَحْدَهُ، وَالصَّلَاةُ وَالسَّلَامُ عَلَى مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ


សូមដឹងថា សឡាតក្នុងអ៊ីស្លាមមានឋានៈដែលគ្មានអ៊ីបាដះណាមួយអាចប្រៀបផ្ទឹមបាន។ វាជាសសរទ្រូងនៃសាសនាដែលមិនអាចឈរវឹងបានបើគ្មានវា។ មូអាហ្ស ប៊ិន ចាបាល ◙  បានរាយការណ៍ថា រ៉សូលុលឡោះ ﷺ បានមានប្រសាសន៍: "តើអ្នកចង់ឱ្យខ្ញុំប្រាប់អ្នកពីក្បាល សសរទ្រូង និងកំពូលនៃកិច្ចការនេះទេ?" ខ្ញុំឆ្លើយថា: "បាទ យ៉ារ៉សូលុលឡោះ"។ រ៉សូលុលឡោះ ﷺ ក៏មានប្រសាសន៍ថា៖ "ក្បាលនៃកិច្ចការគឺអ៊ីស្លាម សសរទ្រូងរបស់វាគឺសឡាត ហើយកំពូលរបស់វាគឺជីហាដ"។ [រាយការណ៍ដោយ តីរមីហ្សី លេខ ២៦១៦]


បងប្អូនទាំងឡាយ សឡាតគឺជាមធ្យោបាយនៃការសន្ទនារវាងខ្ញុំបម្រើនិងម្ចាស់របស់គេ ដោយវាមានការសុំទូអានិងសរសើរតម្កើងអល់ឡោះ សូត្រអាល់គួរអាន តាស់បីហ៍ តាហ្មីដ តាក់ប៊ីរ និងការបន្ទាបខ្លួននៃសរីរាង្គ ដូចជាការរូកូអ៍ សូជូដ និងការឈរដោយខុសូអ៍ និងការបន្ទាបខ្លួន ការទន់ទាប និងបញ្ចុះចក្ខុចំពោះម្ចាស់ដ៏ខ្លាំងពូកែ។ សៃខ អាប់ឌុរ រ៉ហ្មាន ប៊ិន សាអាឌី ♫ បាននិយាយក្នុងការពន្យល់បន្ទូលរបស់អល់ឡោះ៖


ﵟإِنَّ ٱلصَّلَوٰةَ تَنۡهَىٰ عَنِ ٱلۡفَحۡشَآءِ وَٱلۡمُنكَرِۗ وَلَذِكۡرُ ٱللَّهِ أَكۡبَرُﵞ ﵝالعَنكَبُوت : ﵕﵔﵜ


“ជាការពិតណាស់ សឡាតអាចហាមឃាត់ពីទង្វើអសីលធម៌ និងអំពើអាក្រក់ទាំងឡាយ។ ហើយការរំឭកទៅចំពោះអល់ឡោះ គឺពិតជាធំធេងបំផុត។”


ថា៖ នៅក្នុងសឡាតមានគោលបំណងធំជាងនិងមហិមាជាងនេះទៀត គឺអ្វីដែលមាននៅក្នុងវានៃការរំឭកអល់ឡោះដោយចិត្ត អណ្តាត និងរាងកាយ។ ពិតណាស់ អល់ឡោះបានបង្កើតខ្ញុំបម្រើដើម្បីឱ្យពួកគេគោរពសក្ការចំពោះទ្រង់ ហើយការគោរពសក្ការៈដ៏ប្រសើរបំផុតរបស់ពួកគេគឺសឡាត។ នៅក្នុងវាមានការគោរពសក្ការៈផ្នែកសរីរាង្គទាំងអស់ដែលមិនមាននៅក្នុងអ៊ីបាដះផ្សេង។ ដូច្នេះហើយបានជាទ្រង់មានបន្ទូលថា


ﵟوَلَذِكۡرُ ٱللَّهِ أَكۡبَرُﵞ ﵝالعَنكَبُوت : ﵕﵔﵜ


“ហើយការរំឭកទៅចំពោះអល់ឡោះ គឺពិតជាធំធេងបំផុត។”។


ثُمَّ اعْلَمُوا رَحِمَكُمُ اللهُ أَنَّ اللهَ سُبْحَانَهُ وَتَعَالَى أَمَرَكُمْ بِأَمْرٍ عَظِيمٍ فَقَالَ:


ﵟإِنَّ ٱللَّهَ وَمَلَٰٓئِكَتَهُۥ يُصَلُّونَ عَلَى ٱلنَّبِيِّۚ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ صَلُّواْ عَلَيۡهِ وَسَلِّمُواْ تَسۡلِيمًا ٥٦ﵞ


اللَّهُمَّ صَلِّ وَسَلِّمْ عَلَى عَبْدِكَ وَرَسُولِكَ مُحَمَّدٍ، وَارْضَ عَنْ أَصْحَابِهِ الْخُلَفَاءِ، وَارْضَ عَنِ التَّابِعِينَ وَمَنْ تَبِعَهُمْ بِإِحْسَانٍ إِلَى يَوْمِ الدِّينِ.


اللَّهُمَّ أَعِزَّ الْإِسْلَامَ وَالْمُسْلِمِينَ، وَأَذِلَّ الشِّرْكَ وَالْمُشْرِكِينَ، وَدَمِّرْ أَعْدَاءَكَ أَعْدَاءَ الدِّينِ، وَانْصُرْ عِبَادَكَ الْمُوَحِّدِينَ.


اللَّهُمَّ آمِنَّا فِي أَوْطَانِنَا، وَأَصْلِحْ أَئِمَّتَنَا وَوُلَاةَ أُمُورِنَا، وَاجْعَلْهُمْ هُدَاةً مُهْتَدِينَ.


اللَّهُمَّ وَفِّقْ جَمِيعَ وُلاةِ الْمُسْلِمِينَ لِتَحْكِيمِ كِتَابِكَ، وَإِعْزَازِ دِينِكَ، وَاجْعَلْهُمْ رَحْمَةً عَلَى رَعَايَاهُمْ.


اللَّهُمَّ إِنَّا نَسْأَلُكَ مِنَ الْخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْنَا مِنْهُ وَمَا لَمْ نَعْلَمْ، وَنَعُوذُ بِكَ مِنَ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْنَا مِنْهُ وَمَا لَمْ نَعْلَمْ.


اللَّهُمَّ إِنَّا نَسْأَلُكَ الْجَنَّةَ وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَنَعُوذُ بِكَ مِنَ النَّارِ وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ. اللَّهُمَّ اشْفِ مَرْضَانَا، وَارْحَمْ مَوْتَانَا، وَعَافِ مُبْتَلَانَا..


اللَّهُمَّ أَصْلِحْ لَنَا دِينَنَا الَّذِي هُوَ عِصْمَةُ أَمْرِنَا، وَأَصْلِحْ لَنَا دُنْيَانَا الَّتِي فِيهَا مَعَاشُنَا، وَأَصْلِحْ لَنَا آخِرَتَنَا الَّتِي إِلَيْهَا مَعَادُنَا، وَاجْعَلِ الْحَيَاةَ زِيَادَةً لَنَا فِي كُلِّ خَيْرٍ، وَاجْعَلِ الْمَوْتَ رَاحَةً لَنَا مِنْ كُلِّ شَرٍّ.


رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الْآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ.


عِبَادَ اللَّهِ، إِنَّ اللَّهَ يَأْمُرُ بِالْعَدْلِ وَالْإِحْسَانِ وَإِيتَاءِ ذِي الْقُرْبَى، وَيَنْهَى عَنِ الْفَحْشَاءِ وَالْمُنْكَرِ وَالْبَغْيِ، يَعِظُكُمْ لَعَلَّكُمْ تَذَكَّرُونَ. فَاذْكُرُوا اللَّهَ الْعَظِيمَ يَذْكُرْكُمْ، وَاشْكُرُوهُ عَلَى نِعَمِهِ يَزِدْكُمْ، وَلَذِكْرُ اللَّهِ أَكْبَرُ، وَاللَّهُ يَعْلَمُ مَا تَصْنَعُونَ.


****



Recent Posts

موعجیزه‌ی پێغه‌مبه‌ر ...

موعجیزه‌ی پێغه‌مبه‌ر ئيبراهیم عليه السلام

ته‌فسیری ئه‌و ئایه‌تا ...

ته‌فسیری ئه‌و ئایه‌تانه‌ی ده‌رباره‌ی شوێنكه‌وتنی پێغه‌مبه‌ر و پێغه‌مبه‌رانی خوا علیهم الصلاة‌ والسلام هاتوون

ئیمان هێنان به كتێبه ...

ئیمان هێنان به كتێبه ئاسمانیهكان

رێبازى ئه‌هلی سوننه‌ت ...

رێبازى ئه‌هلی سوننه‌ت و جه‌ماعه‌ت له‌ به‌رپه‌رچه‌دانه‌وه‌ى بیدعه‌كاران