Articles




الخطبة الأولى


إنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُورِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.


أَمَّا بَعْدُ، فَإِنَّ خَيْرَ الْكَلَامِ كَلَامُ اللهِ، وَخَيْرَ الْهَدْيِ هَدْيُ مُحَمَّدٍ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَشَرَّ الْأُمُورِ مُحْدَثَاتُهَا، وَكُلَّ مُحْدَثَةٍ بِدْعَةٌ، وَكُلَّ بِدْعَةٍ ضَلَالَةٌ، وَكُلَّ ضَلَالَةٍ فِي النَّارِ.


បងប្អូនមូស្លីមទាំងឡាយ! ខ្ញុំសូមផ្ដាំផ្ញើខ្លួនខ្ញុំនិងអ្នកទាំងអស់គ្នាឱ្យកោតខ្លាចអល់ឡោះ ព្រោះនេះជាការផ្ដាំផ្ញើរបស់អល់ឡោះចំពោះមនុស្សជំនាន់មុននិងជំនាន់ក្រោយ។ អល់ឡោះបានមានបន្ទូលថា៖


ﵟوَلَقَدۡ وَصَّيۡنَا ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ وَإِيَّاكُمۡ أَنِ ٱتَّقُواْ ٱللَّهَۚ ﵞ ﵝالنِّسَاء : ﵑﵓﵑﵜ


“ហើយពិតណាស់ យើងបានផ្ដាំផ្ញើអ្នកដែលត្រូវបានប្រទានគម្ពីរមុនពួកអ្នក និងពួកអ្នកផងដែរឱ្យកោតខ្លាចអល់ឡោះ។”


ដូច្នេះ សូមកោតខ្លាចអល់ឡោះនិងប្រុងប្រយ័ត្នចំពោះទ្រង់។ សូមស្ដាប់បង្គាប់ទ្រង់និងកុំប្រឆាំងនឹងទ្រង់។ សូមដឹងថាអល់ឡោះបង្កើតអ្វីដែលទ្រង់សព្វព្រះហឫទ័យ និងជ្រើសរើសយកអ្វីដែលទ្រង់សព្វព្រះហឫទ័យ ស្របតាមគតិបណ្ឌិតរបស់ទ្រង់។ ទ្រង់បានលើកតម្កើងម៉ាឡាអ៊ីកាត់មួយចំនួនលើម៉ាឡាអ៊ីកាត់ដទៃ លើកតម្កើងគម្ពីរមួយចំនួនលើគម្ពីរដទៃ លើកតម្កើងណាពីមួយចំនួនលើណាពីដទៃ លើកតម្កើងទីកន្លែងមួយចំនួនលើទីកន្លែងដទៃ និងលើកតម្កើងពេលវេលាមួយចំនួនលើពេលវេលាដទៃ។ ក្នុងចំណោមនោះគឺការលើកតម្កើងខែរ៉ម៉ាទនលើខែដទៃៗ។ នេះជាក្ដីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ ដែលទ្រង់បានរៀបចំរដូវកាលនៃភាពល្អឱ្យពួកគេ ដែលក្នុងនោះអំពើល្អត្រូវបានគុណធ្វេ អំពើអាក្រក់ត្រូវបានលុបបំបាត់ និងឋានៈរបស់អ្នកមានជំនឿត្រូវបានលើកតម្កើងក្នុងឋានសួគ៌។


ឱខ្ញុំបម្រើរបស់អល់ឡោះ! យើងបានពិភាក្សាក្នុងខុតហ្ពះមុនអំពីលក្ខណៈពិសេសនៃខែរ៉ម៉ាទន ដែលមានចំនួន ៣០ យ៉ាង។ យើងបាននិយាយអំពី ១៥ លក្ខណៈពិសេសរួចហើយ។ នៅថ្ងៃជុមអះនេះ យើងនឹងនិយាយអំពី ១៥ លក្ខណៈពិសេសដែលនៅសល់ដោយការអនុញ្ញាតពីអល់ឡោះ។


ក្នុងចំណោមលក្ខណៈពិសេសរបស់វាមានពីរ គឺ: (១៦-១៧)


 ទ្វារឋានសួគ៌ត្រូវបានបើក និងទ្វារនរកត្រូវបានបិទ


មានសេចក្ដីរាយការណ៍ពី អាប៊ូ ហូរ៉យរ៉ោះ◙ ថា អ្នកនាំសាររបស់អល់ឡោះﷺ  បានមានប្រសាសន៍ថា៖


>إِذَا جَاءَ رَمَضَانُ فُتِّحَتْ أَبْوَابُ الْجَنَّةِ، وَغُلِّقَتْ أَبْوَابُ النَّارِ، وَسُلْسِلَتْ الشَّيَاطِين< [رواه البخاري، الرقم: 1899 ومسلم، الرقم: 1079]


«នៅពេលខែរ៉ម៉ាទនមកដល់ ទ្វារឋានសួគ៌ត្រូវបានបើក ទ្វារនរកត្រូវបានបិទ និងពួកស្ហៃតនត្រូវបានចងជាប់ខ្នោះ។»


18.    ក្នុងចំណោមលក្ខណៈពិសេសនៃខែរ៉ម៉ាទនគឺ ពួកស្ហៃតនត្រូវបានចងជាប់ខ្នោះ ដូចមានក្នុងហាទីសខាងលើ។ ការចងជាប់ខ្នោះស្ហៃតនគឺជាការចងពួកវាដោយខ្សែ ដែលធ្វើឱ្យពួកវាមិនអាចធ្វើអ្វីបានដូចក្នុងខែផ្សេងៗ។ អំពើអាក្រក់របស់ពួកវាត្រូវបានកាត់បន្ថយ។ មានការនិយាយថាការចងនេះគឺសម្រាប់តែពួកវាដែលកាចសាហាវបំផុតប៉ុណ្ណោះ។


19.    ក្នុងចំណោមលក្ខណៈពិសេសនៃខែរ៉ម៉ាទនគឺ ជាខែដែលត្រូវបានលើកទឹកចិត្តឱ្យសូត្រអាល់គួរអានឱ្យបានច្រើន។ វាជាការអនុវត្តរបស់សលាហ្វជំនាន់មុនZ~ដែលពួកគេចូលចិត្តបញ្ចប់ការសូត្រអាល់គួរអានទាំងមូលក្នុងខែរ៉ម៉ាទន ដោយធ្វើតាមណាពី ﷺ  ដែលជីប្រីលបានមកសិក្សាអាល់គួរអានជាមួយគាត់រៀងរាល់ឆ្នាំក្នុងខែរ៉ម៉ាទន។


20.    ក្នុងចំណោមលក្ខណៈពិសេសនៃការបួសគឺ វានឹងអន្តរាគមន៍ជំនួសខ្ញុំបម្រើនៅថ្ងៃបរលោក ក្នុងការលើកតម្កើងឋានៈរបស់គេនិងលុបលាងកំហុសរបស់គេ។ មានសេចក្ដីរាយការណ៍ពី អាប់ឌុលឡោះ អ៊ីបនូ អមរ៉ូ  ¶ថា អ្នកនាំសាររបស់អល់ឡោះ ﷺ បានមានប្រសាសន៍ថា៖


>الصِّيَامُ وَالْقُرْآنُ يَشْفَعَانِ لِلْعَبْدِ يَوْمَ الْقِيَامَةِ، يَقُولُ الصِّيَامُ: أَيْ رَبِّ، مَنَعْتُهُ الطَّعَامَ وَالشَّهَوَاتِ بِالنَّهَارِ، فَشَفِّعْنِي فِيهِ. وَيَقُولُ الْقُرْآنُ: مَنَعْتُهُ النَّوْمَ بِاللَّيْلِ، فَشَفِّعْنِي فِيهِ، فَيُشَفَّعَانِ.< [رواه أحمد، 2/174]


«ការបួសនិងអាល់គួរអាននឹងអន្តរាគមន៍ជំនួសខ្ញុំបម្រើនៅថ្ងៃបរលោក។ ការបួសនឹងនិយាយថា៖ ឱព្រះជាម្ចាស់របស់ខ្ញុំ ខ្ញុំបានហាមគាត់ពីអាហារនិងតណ្ហានៅពេលថ្ងៃ សូមទ្រង់ទទួលយកការអន្តរាគមន៍របស់ខ្ញុំជំនួសគាត់។ អាល់គួរអាននឹងនិយាយថា៖ ខ្ញុំបានហាមគាត់ពីការគេងនៅពេលយប់ សូមទ្រង់ទទួលយកការអន្តរាគមន៍របស់ខ្ញុំជំនួសគាត់។ ហើយការអន្តរាគមន៍ទាំងពីរនឹងត្រូវបានទទួលយក។»


21.    ក្នុងចំណោមលក្ខណៈពិសេសនៃការបួសគឺ ក្លិនមាត់របស់អ្នកបួសគឺក្រអូបជាងក្លិនទឹកអប់មីសក៍នៅចំពោះអល់ឡោះ។ មានសេចក្ដីរាយការណ៍ពីអាប៊ូ ហូរ៉យរ៉ោះ÷ថា ណាពីﷺបានមានប្រសាសន៍ថា៖


>وَالَّذِيْ نَفْسُ مُحَمَّدٍ بيَدِهِ، لَخُلُوفُ فَمِ الصَّائِمِ أطْيَبُ عِنْدَ اللَّهِ مِن رِيحِ المِسْكِ< [رواه البخاري، الرقم: 1904]


«ខ្ញុំស្បថនឹងអ្នកដែលព្រលឹងរបស់មូហាំម៉ាត់នៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ពិតណាស់ក្លិនមាត់របស់អ្នកបួសគឺក្រអូបជាងក្លិនទឹកអប់មីសក៍នៅចំពោះអល់ឡោះ។»


22.    ក្នុងចំណោមលក្ខណៈពិសេសនៃការបួសគឺ អល់ឡោះបានកំណត់ឱ្យអ្នកបួសមានក្ដីរីករាយពីរយ៉ាង៖ ក្ដីរីករាយនៅពេលស្រាយបួស និងក្ដីរីករាយនៅពេលជួបព្រះជាម្ចាស់របស់គេ។ មានសេចក្ដីរាយការណ៍ពី អាប៊ូ ហូរ៉យរ៉ោះ÷ ថា ណាពី ﷺ  បានមានប្រសាសន៍ថា៖


>لِلصَّائِمِ فَرْحَتَانِ يَفْرَحُهُمَا؛ إذَا أفْطَرَ فَرِحَ، وإذَا لَقِيَ رَبَّهُ فَرِحَ بصَوْمِهِ< [رواه البخاري، الرقم: 1904]


“អ្នកបួសមានក្ដីរីករាយពីរយ៉ាងដែលគេរីករាយនឹងវា : នៅពេលគេស្រាយបួសគេរីករាយ និងនៅពេលគេជួបព្រះជាម្ចាស់របស់គេ គេរីករាយនឹងការបួសរបស់គេ”។


23.    ក្នុងចំណោមលក្ខណៈពិសេសនៃខែរ៉ម៉ាទនគឺ អាល់គួរអានត្រូវបានបញ្ចុះក្នុងខែនេះ។ អល់ឡោះមានបន្ទូលថា៖


ﵟشَهۡرُ رَمَضَانَ ٱلَّذِيٓ أُنزِلَ فِيهِ ٱلۡقُرۡءَانُﵞ ﵝالبَقَرَةِ : ﵕﵘﵑﵜ


“ខែរ៉ម៉ាទនគឺជាខែដែលអាល់គួរអានត្រូវបានបញ្ចុះមកក្នុងវា”។


ការបញ្ចុះរបស់វាគឺនៅក្នុងឡៃឡាតុលក៏ទើរ។ អល់ឡោះមានបន្ទូលថា៖ﵑﵜ


ﵟإِنَّآ أَنزَلۡنَٰهُ فِي لَيۡلَةِ ٱلۡقَدۡرِ ١ﵞ ﵝالقَدۡر : ﵑﵜ


 “ពិតណាស់យើងបានបញ្ចុះវា(អាល់គួរអាន)នៅក្នុងឡៃឡាតុលក៏ទើរ”។


វាជាយប់ដ៏មហិមា ដែលអាល់គួរអានត្រូវបានបញ្ចុះពីឡៅហុលម៉ះហ្វូស(ក្ដារកត់ត្រាដែលត្រូវបានការពារ)ទៅកាន់ប៊ៃតុលអ៊ីហ្សះនៅមេឃជាន់ទីមួយ បន្ទាប់មកត្រូវបានបញ្ចុះមកជាបន្តបន្ទាប់ទៅកាន់ណាពីﷺទៅតាមព្រឹត្តិការណ៍។


យប់ឡៃឡាតុលក៏ទើរត្រូវបានហៅបែបនេះដោយសារតែភាពមហិមារបស់វា ដូចដែលគេនិយាយថា “មនុស្សម្នាក់មានតម្លៃមហិមា” ដូច្នេះការភ្ជាប់យប់នេះទៅនឹងពាក្យ«កដរ៍» គឺពីប្រភេទនៃការភ្ជាប់អ្វីមួយទៅនឹងគុណលក្ខណៈរបស់វា។


24.    ក្នុងចំណោមលក្ខណៈពិសេសនៃរ៉ម៉ាទនគឺ អ្នកដែលឈរ(សឡាត)នៅឡៃឡាតុលក៏ទើរដោយជំនឿនិងរំពឹងផលបុណ្យ បាបកម្មពីមុនរបស់គេនឹងត្រូវបានអភ័យទោស។ មានសេចក្ដីរាយការណ៍ពី ប៊ូ ហូរ៉យរ៉ោះ◙ ថា ណាពី ﷺ បានមានប្រសាសន៍ថា៖


>مَنْ قَامَ لَيْلَةَ الْقَدْرِ إِيمَانًا وَاحْتِسَابًا غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِه< [رواه البخاري، الرقم: 1901]


«អ្នកណាឈរ(សឡាត)នៅឡៃឡាតុលក៏ទើរដោយជំនឿនិងរំពឹងផលបុណ្យ បាបកម្មពីមុនរបស់គេនឹងត្រូវបានអភ័យទោស។»


25.    ក្នុងចំណោមលក្ខណៈពិសេសនៃរ៉ម៉ាទនគឺការឈរ(សឡាត)នៅឡៃឡាតុលក៏ទើរប្រសើរជាងការឈរ(សឡាត)មួយពាន់ខែ។ មានន័យថាផលបុណ្យដែលទទួលបានពីយប់នោះដោយការសឡាតគឺច្រើនជាងការគោរពសក្ការៈ ៨៣ ឆ្នាំ។ អល់ឡោះបានមានបន្ទូលថា :


ﵟلَيۡلَةُ ٱلۡقَدۡرِ خَيۡرٞ مِّنۡ أَلۡفِ شَهۡرٖ ٣ﵞ ﵝالقَدۡر : ﵓﵜ


“ឡៃឡាតុលក៏ទើរប្រសើរជាងមួយពាន់ខែ។”


ណាពី ﷺ បានមានប្រសាសន៍ថា៖


>أتاكُم رَمضان، شَهرٌ مبارَك، فرَضَ اللَّهُ عزَّ وجَلَّ عليكُم صِيَامَه، تُفَتَّحُ فيهِ أبوابُ السَّماءِ، وتُغَلَّقُ فيهِ أبوابُ الجحيمِ، وتُغَلُّ فِيْهِ مَرَدَةُ الشَّيَاطِيْنِ، للَّهِ فيهِ لَيلَةٌ خَيْرٌ مِنْ أَلْفِ شَهْرٍ، مَنْ حُرِمَ خَيْرَهَا فَقَدْ حُرِمَ< [رواه النسائي، الرقم: 2106، عن أبي هريرة]


«រ៉ម៉ាទនបានមកដល់ពួកអ្នក ជាខែដែលមានបារ៉កះ អល់ឡោះបានកំណត់ជាកាតព្វកិច្ចលើពួកអ្នកឱ្យបួសក្នុងខែនេះ។ ទ្វារមេឃត្រូវបានបើក ទ្វារនរកត្រូវបានបិទ ពួកស្ហៃតនកាចសាហាវត្រូវបានចងជាប់ខ្នោះ។ សម្រាប់អល់ឡោះមានយប់មួយក្នុងខែនេះដែលប្រសើរជាងមួយពាន់ខែ អ្នកណាដែលត្រូវបានហាមឃាត់ភាពល្អរបស់វា ពិតជាត្រូវបានហាមឃាត់មែន។»


ស្ហៃខ អ៊ីបនូ សាអឌី ♫ បាននិយាយថា៖ “នេះជារឿងមួយដែលអស្ចារ្យសម្រាប់គំនិត និងធ្វើឱ្យចិត្តគំនិតមានការភ្ញាក់ផ្អើល។ អល់ឡោះ បានផ្ដល់មេត្តាធម៌ដល់អូម៉ាត់នេះដោយយប់មួយ ដែលការគោរពសក្ការៈក្នុងយប់នោះស្មើនិងលើសពីមួយពាន់ខែ ដែលជាអាយុកាលរបស់មនុស្សម្នាក់ដែលរស់នៅយូរ ជាង៨០ឆ្នាំ”។


26.    ក្នុងចំណោមលក្ខណៈពិសេសនៃរ៉ម៉ាទនគឺ ត្រូវបានលើកទឹកចិត្តឱ្យអៀកតីកាហ្វ(ស្នាក់នៅក្នុងមាស្ជិដ)នៅដប់ថ្ងៃចុងក្រោយ។ អៀកតីកាហ្វគឺជាការស្នាក់នៅក្នុងមាស្ជិដដើម្បីគោរពសក្ការៈអល់ឡោះ។ មានសេចក្ដីរាយការណ៍ពី អាអ៊ីស្ហះ ’ បាននិយាយថា៖


> إِنَّ النَّبِيَّ ﷺ كَانَ يَعْتَكِفُ الْعَشْرَ الْأَوَاخِرَ مِنْ رَمَضَانَ حَتَّى تَوَفَّاهُ اللَّهُ عَزَّ وَجَلَّ، ثُمَّ اعْتَكَفَ أَزْوَاجُهُ مِنْ بَعْدِهِ.< [رواه البخاري، الرقم: 2026. ومسلم، الرقم: 1172]


«ពិតណាស់ណាពីﷺ ធ្លាប់អៀកតីកាហ្វនៅដប់ថ្ងៃចុងក្រោយនៃរ៉ម៉ាទន រហូតដល់អល់ឡោះបានយកជីវិតគាត់ បន្ទាប់មកប្រពន្ធៗរបស់គាត់បានធ្វើអៀកតីកាហ្វបន្ទាប់ពីគាត់។»


មូលហេតុនៃការអៀកតីកាហ្វរបស់គាត់គឺដើម្បីស្វែងរកឡៃឡាតុលក៏ទើរ។ មានសេចក្ដីរាយការណ៍ពី អាប៊ូ សាអ៊ីដ អាល់-ខុដរី ◙ បាននិយាយថា ព្យាការី   ﷺបានមានប្រសាសន៍ថា៖


> إِنِّي اعْتَكَفْتُ الْعَشْرَ الْأُوَلَ ألْتَمِسُ هَذِهِ اللَّيْلَةَ، ثُمَّ اعْتَكَفْتُ الْعَشْرَ الْأَوْسَطَ، ثُمَّ أُتِيتُ فَقِيلَ لِي إِنَّهَا فِي الْعَشْرِ الْآخِرَةِ، فَمَنْ أَحَبَّ مِنْكُمْ أَنْ يَعْتَكِفَ فَلْيَعْتَكِفْ.< [رواه مسلم، الرقم: 1167]


«ពិតណាស់ខ្ញុំបានអៀកតីកាហ្វនៅដប់ថ្ងៃដំបូង ដើម្បីស្វែងរកយប់នេះ បន្ទាប់មកខ្ញុំបានអៀកតីកាហ្វនៅដប់ថ្ងៃកណ្ដាល បន្ទាប់មកមានការប្រាប់ខ្ញុំថាវានៅក្នុងដប់ថ្ងៃចុងក្រោយ។ ដូច្នេះអ្នកណាក្នុងចំណោមពួកអ្នកដែលចង់អៀកតីកាហ្វ ចូរធ្វើអៀកតីកាហ្វចុះ។»


نَسْأَلُ اللَّهَ تَعَالَى أَنْ يُوَفِّقَنَا لِصَوْمِ رَمَضَانَ عَلَى الْوَجْهِ الَّذِي يُرْضِيهِ، وَأَنْ يُعِينَنا عَلَى ذِكْرِهِ وَشُكْرِهِ وَحُسْنِ عِبَادَتِهِ.


بَارَكَ اللَّهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللَّهَ لِي وَلَكُمْ مِنْ كُلِّ ذَنْبٍ، فَاسْتَغْفِرُوهُ، إِنَّهُ كَانَ لِلتَّوَّابِينَ غَفُورًا.





الخطبة الثانية


الْحَمْدُ لِلَّهِ وَكَفَى، وَسَلَامٌ عَلَى عِبَادِهِ الَّذِينَ اصْطَفَى، أَمَّا بَعْدُ، فَاتَّقُوا اللهَ عِبَادَ اللهِ،


27.    ចូរដឹងចុះថា ក្នុងចំណោមលក្ខណៈពិសេសនៃខែរ៉ម៉ាទនគឺ អ្វីដែលអល់ឡោះបានបញ្ញត្តិនៅចុងខែគឺហ្សាកាតុលហ្វីត្រី ដែលជាការជម្រះសម្អាតអ្នកបួសពីពាក្យសម្ដីឥតប្រយោជន៍និងពាក្យអាក្រក់ដែលកើតមានក្នុងពេលបួស។ មានសេចក្ដីរាយការណ៍ពី អ៊ីបនូ អាប់បាស^ បាននិយាយថា៖


>فرضَ رَسُولُ اللَّهِ × زَكَاةَ الْفِطْرِ طُهْرَةً لِلصَّائِمِ مِنْ اللَّغْوِ وَالرَّفَثِ، وَطُعْمَةً لِلْمَسَاكِين< [رواه أبو داود، الرقم: 1609]


«អ្នកនាំសាររបស់អល់ឡោះ ﷺ បានកំណត់ហ្សាកាតុលហ្វីត្រីជាការជម្រះសម្អាតសម្រាប់អ្នកបួសពីពាក្យសម្ដីឥតប្រយោជន៍និងពាក្យអាក្រក់ និងជាអាហារសម្រាប់អ្នកក្រីក្រ។»


27.    ក្នុងចំណោមលក្ខណៈពិសេសនៃរ៉ម៉ាទនគឺ អល់ឡោះបានបញ្ញត្តិបុណ្យរ៉ាយាបន្ទាប់ពីវា។ អល់ឡោះបានបញ្ញត្តិឱ្យមូស្លីមមានបុណ្យរ៉ាយាពីរ បន្ទាប់ពីការបំពេញការគោរពសក្ការៈធំពីរ គឺការបួសរ៉ម៉ាទននិងការធ្វើហាជ្ជ។ អ៊ីដុលហ្វីត្រីមកបន្ទាប់ពីការបញ្ចប់ការបួសរ៉ម៉ាទន។ នៅពេលមូស្លីមបានបញ្ចប់ការបួសរបស់ពួកគេ អល់ឡោះនឹងរំដោះពួកគេពីនរក។ ហ្សាកាតុលហ្វីត្រីនិងសឡាតអ៊ីដគឺជាការអរគុណចំពោះភាពល្អប្រពៃនេះ។ មូស្លីមជួបជុំគ្នាក្នុងថ្ងៃនោះច្រើនជាងការជួបជុំនៅថ្ងៃជុមអះទៀត ដែលបង្ហាញពីកម្លាំងរបស់ពួកគេ និងបង្ហាញពីមោទនភាពចំពោះពិធីសាសនានេះ និងបង្ហាញពីចំនួនច្រើនរបស់ពួកគេ។ ដោយហេតុនេះហើយទើបត្រូវបានលើកទឹកចិត្តឱ្យទាំងអស់គ្នាចេញទៅ សូម្បីតែក្មេងៗ ស្ត្រី និងស្ត្រីរដូវ ក៏ត្រូវចេញទៅ តែស្ត្រីរដូវត្រូវនៅឆ្ងាយពីកន្លែងសឡាត។ នៅថ្ងៃអ៊ីដ អ្នកមូស្លីមបង្ហាញពីក្ដីរីករាយនិងសប្បាយរីករាយនឹងការបញ្ចប់ខែ និងការមកដល់នៃថ្ងៃអ៊ីដ និងភាពពេញលេញនៃមេត្តាធម៌របស់អល់ឡោះ។


29.    ក្នុងចំណោមលក្ខណៈពិសេសនៃរ៉ម៉ាទនគឺ ការធ្វើតឹកពៀរ(تكبير) នៅពេលវាបញ្ចប់។ តឹកពៀរចាប់ផ្ដើមនៅពេលថ្ងៃលិចនៅថ្ងៃចុងក្រោយនៃរ៉ម៉ាទន និងការចូលនៃយប់អ៊ីដរហូតដល់បញ្ចប់សឡាតអ៊ីដ។


អល់ឡោះមានបន្ទូលថា៖


ﵟوَلِتُكَبِّرُواْ ٱللَّهَ عَلَىٰ مَا هَدَىٰكُمۡ وَلَعَلَّكُمۡ تَشۡكُرُونَ ١٨٥ﵞ ﵝالبَقَرَةِ : ﵕﵘﵑﵜ


“ហើយដើម្បីឱ្យពួកអ្នកបំពេញចំនួន(រ៉ម៉ាទន) និងដើម្បីឱ្យពួកអ្នកធ្វើតឹកពៀរ(លើកតម្កើង)អល់ឡោះចំពោះអ្វីដែលទ្រង់បានណែនាំពួកអ្នក និងសង្ឃឹមថាអ្នកទាំងឡាយនឹងដឹងគុណ។”


ពាក្យតឹកពៀរគឺ៖


> اللهُ أَكْبَرُ، اللهُ أَكْبَرُ، لا إلهَ إِلا اللهُ، واللهُ أَكْبَرُ، اللهُ أَكْبَرُ، وَلِلَّهِ الْحَمْدُ <


បុរស និងស្ត្រីធ្វើតឹកពៀរនៅក្នុងផ្ទះនិងទីផ្សារ បុរសលើកសម្លេងខ្លាំងៗ រីឯស្ត្រីបន្ទាបសម្លេងនៅពេលមានបុរសនៅក្បែរ។


30.    ក្នុងចំណោមលក្ខណៈពិសេសនៃរ៉ម៉ាទនគឺ អ្នកដែលបួសរ៉ម៉ាទនរួចបួស ៦ ថ្ងៃនៅខែស្ហាវវ៉ាល គឺដូចជាបានបួសពេញមួយឆ្នាំ។ ព្រោះអំពើល្អមួយស្មើនឹងដប់ដង។ អ្នកដែលធ្វើបែបនេះបានបួស ៣៦ ថ្ងៃ។ មានសេចក្ដីរាយការណ៍ពី អាប៊ូ អាយ៉ូប  ◙ថា អ្នកនាំសាររបស់អល់ឡោះ ﷺ បានមានប្រសាសន៍ថា៖


>مَن صَامَ رَمَضَانَ ثُمَّ أَتْبَعَهُ سِتًّا مِيشص3نْ شَوَّالٍ كَانَ كَصِيَامِ الدَّهْرِ.< [رواه مسلم، الرقم: 1164]


«អ្នកណាបួសរ៉ម៉ាទន រួចបន្តបួស ៦ថ្ងៃទៀតនៅខែស្ហាវវ៉ាល គឺដូចជាបានបួសពេញមួយឆ្នាំ។»


ឱខ្ញុំបម្រើរបស់អល់ឡោះ នេះគឺជា ៣០ លក្ខណៈពិសេសនៃខែរ៉ម៉ាទន ដែលអ្នកមូស្លីមគប្បីដឹងនិងចងចាំវាក្នុងអំឡុងពេលបួសរបស់ពួកគេ ដើម្បីជួយគេក្នុងការបួសដោយជំនឿនិងរំពឹងផលបុណ្យ។


ចំណាំ: ពាក្យ (إِيْمـَانًا واحْتِسَابًا) មានន័យថាធ្វើដោយជំនឿលើអល់ឡោះនិងការសន្យារបស់ទ្រង់ និងដោយរំពឹងផលបុណ្យពីទ្រង់។





 





 



Recent Posts

«អ្នកណាអានមួយអក្សរពី ...

«អ្នកណាអានមួយអក្សរពីគម្ពីររបស់អល់ឡោះ គេនឹងទទួលបានមួយផលបុណ្យ ហើយមួយផលបុណ្យស្មើនឹងដប់ដង។ ខ្ញុំមិនបាននិយាយថា «អាលីហ្វ-ឡាម-មីម» គឺមួយអក្សរនោះទេ ប៉ុន្តែ អាលីហ្វគឺមួយអក្សរ ឡាមគឺមួយអក្សរ និងមីមគឺមួ

«នៅពេលខែរ៉ម៉ាទនមកដល់ ...

«នៅពេលខែរ៉ម៉ាទនមកដល់ ទ្វារឋានសួគ៌ត្រូវបានបើក ទ្វារនរកត្រូវបានបិទ និងពួកស្ហៃតនត្រូវបានចងជាប់ខ្នោះ។»

«អ្នកណាបួសខែរ៉ម៉ាទនដោ ...

«អ្នកណាបួសខែរ៉ម៉ាទនដោយជំនឿនិងរំពឹងផលបុណ្យ បាបកម្មពីមុនរបស់គេនឹងត្រូវបានអភ័យទោស។»

«ឱក្រុមយុវជន! អ្នកណាក ...

«ឱក្រុមយុវជន! អ្នកណាក្នុងចំណោមពួកអ្នកដែលមានលទ្ធភាពរៀបការ ចូររៀបការចុះ ព្រោះវាធ្វើឱ្យទម្លាក់ចក្ខុ និងរក្សាភេទ។ រីឯអ្នកដែលគ្មានលទ្ធភាព ចូរបួសចុះ ព្រោះវាជាការកាត់បន្ថយតណ្ហា។»