ការពង្រឹងជំនឿលើព្យាការីមូហាំម៉ាត់
(១)
លក្ខខណ្ឌនៃការប្រកាសជំនឿថា «មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ» និងអ្វីដែលផ្ទុយនឹងវា
الخطبة الأولى
إِنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُوْرِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.
أَمَّا بَعْدُ، فَإِنَّ خَيْرَ الْكَلَامِ كَلَامُ اللهِ، وَخَيْرَ الْهَدْيِ هَدْيُ مُحَمَّدٍ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَشَرَّ الْأُمُورِ مُحْدَثَاتُهَا، وَكُلَّ مُحْدَثَةٍ بِدْعَةٌ، وَكُلَّ بِدْعَةٍ ضَلَالَةٌ، وَكُلَّ ضَلَالَةٍ فِي النَّارِ.
បងប្អូនមូស្លីមទាំងឡាយ! សូមកោតខ្លាចអល់ឡោះ គោរពប្រតិបត្តិទ្រង់ ហើយកុំបំពានទ្រង់។ ចូរដឹងថាការប្រកាសជំនឿថា «មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ» មិនផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រកាសនោះឡើយ លុះត្រាតែមានលក្ខខណ្ឌ ៨ យ៉ាងដូចខាងក្រោមនេះ៖
ទីមួយ៖ ការយល់ដឹងអំពីអត្ថន័យរបស់វា នោះគឺការមានជំនឿថា លោកពិតជាអ្នកនាំសារពីអល់ឡោះពិតប្រាកដមែន។
ទីពីរ៖ ការជឿជាក់យ៉ាងមុតមាំនៅក្នុងចិត្តចំពោះវា ហើយផ្ទុយពីនោះគឺការសង្ស័យ (الارتياب)។ ភស្តុតាងសម្រាប់រឿងនេះ គឺបន្ទូលរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់ ៖
ﵟإِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَرَسُولِهِۦ ثُمَّ لَمۡ يَرۡتَابُواْﵞ ﵝالحُجُرَات : ﵕﵑﵜ
“ពិតណាស់ បណ្តាអ្នកមានជំនឿ គឺបណ្តាអ្នកដែលមានជំនឿលើអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ បន្ទាប់មកពួកគេមិនបានសង្ស័យឡើយ។”
ទីបី៖ ការចុះចូល (الانقياد) ចំពោះវាទាំងខាងក្រៅនិងខាងក្នុង នោះគឺតាមរយៈការស្តាប់បង្គាប់ព្យាការី ﷺ។ ហើយភស្តុតាងនៃការចុះចូល គឺបន្ទូលរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់ ៖
ﵟوَمَن يُسۡلِمۡ وَجۡهَهُۥٓ إِلَى ٱللَّهِ وَهُوَ مُحۡسِنٞ فَقَدِ ٱسۡتَمۡسَكَ بِٱلۡعُرۡوَةِ ٱلۡوُثۡقَىٰﵞ ﵝلُقۡمَان : ﵒﵒﵜ
“ហើយអ្នកណាដែលប្រគល់ខ្លួនឱ្យអល់ឡោះទាំងស្រុង ខណៈដែលគេគឺជាអ្នកប្រព្រឹត្តអំពើល្អ នោះគេពិតជាបានកាន់ខ្ជាប់នូវចំណងដ៏មាំហើយ។”
ទីបួន៖ ការទទួលយក (القَبول) ចំពោះវា។ ដូច្នេះ អ្នកណាដែលបដិសេធនូវអ្វីមួយពីកាតព្វកិច្ចដែលជាប់ទាក់ទងនឹងការធ្វើសក្ខីកម្មថា លោកមូហាំម៉ាត់គឺជាអ្នកនាំសាររបស់អល់ឡោះ នោះគេពិតជាបានធ្វើឱ្យវាមោឃភាពហើយ។
ទីប្រាំ៖ ភាពស្មោះត្រង់ (الإخلاص) នៅក្នុងវា ដោយអ្នកដែលពោលសក្ខីកម្មនោះ មានគោលបំណងដើម្បីអល់ឡោះតែមួយអង្គគត់។ ហើយផ្ទុយពីនោះគឺការធ្វើស្ហីរិក នៅក្នុងវា ដោយគោលបំណងរបស់គេពីការធ្វើសក្ខីកម្មថា លោកមូហាំម៉ាត់គឺជាអ្នកនាំសាររបស់អល់ឡោះ គឺដើម្បីផលប្រយោជន៍ណាមួយនៃផលប្រយោជន៍ខាងលោកិយ ដូចដែលពួកពុតត្បុត(المنافقون) បានធ្វើ។
ទីប្រាំមួយ៖ ភាពពិតត្រង់ (الصدق) នៅក្នុងវា ហើយផ្ទុយពីនោះគឺការភូតកុហក (الكذب)។ ភស្តុតាងគឺបន្ទូលរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់ ៖
ﵟوَلَقَدۡ فَتَنَّا ٱلَّذِينَ مِن قَبۡلِهِمۡۖ فَلَيَعۡلَمَنَّ ٱللَّهُ ٱلَّذِينَ صَدَقُواْ وَلَيَعۡلَمَنَّ ٱلۡكَٰذِبِينَ ٣ﵞ ﵝالعَنكَبُوت : ﵓﵜ
“ហើយពិតណាស់ យើងបានសាកល្បងបណ្តាអ្នកដែលនៅមុនពួកគេ។ ដូច្នេះ អល់ឡោះប្រាកដជានឹងដឹងនូវបណ្តាអ្នកដែលបាននិយាយពិត ហើយទ្រង់ប្រាកដជានឹងដឹងនូវបណ្តាអ្នកដែលភូតកុហក។”
ហើយណាពី ﷺ បានមានប្រសាសន៍ថា៖
> مَا مِنْ أَحَدٍ يَشْهَدُ أَنْ لَا إِلَـٰهَ إِلَّا اللهُ، وَأَنَّ مُحَمَّدًا رَسُولُ اللهِ، صِدْقًا مِنْ قَلْبِهِ؛ إِلَّا حَرَّمَهُ اللهُ عَلَى النَّارِ < [ رواه البخاري ]
«គ្មាននរណាម្នាក់ដែលដែលប្រកាសជំនឿថា “គ្មានព្រះដែលត្រូវគេគោរពសក្ការៈដោយពិតប្រាកដក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ” ដោយភាពស្មោះត្រង់ពីចិត្តរបស់គេនោះទេ លើកលែងតែអល់ឡោះហាមឃាត់គេពីភ្លើងនរក។»
ទីប្រាំពីរ៖ ក្តីស្រឡាញ់ (المحبة) ចំពោះវា និងចំពោះអ្នកដែលប្រកាន់ខ្ជាប់វា ហើយនិងការប្រឆាំងនឹងអ្នកណាដែលស្អប់វា។
ទីប្រាំបី៖ ការបដិសេធនឹងអ្វីដែលផ្ទុយពីវា។ ហើយកត្តាដែលធ្វើឱ្យបាត់បង់នូវការធ្វើសក្ខីកម្មថា “លោកមូហាំម៉ាត់គឺជាអ្នកនាំសាររបស់អល់ឡោះ” មានប្រាំយ៉ាង។
ឱបណ្តាអ្នកមានជំនឿ! ការប្រកាសជំនឿថា លោកមូហាំម៉ាត់គឺជាអ្នកនាំសាររបស់អល់ឡោះ គឺនឹងត្រូវមោឃភាពដោយសារតែកត្តាប្រាំយ៉ាង៖
ទីមួយ៖ ការបាត់បង់នូវលក្ខខណ្ឌមួយ ឬច្រើនជាងនេះ ក្នុងចំណោមលក្ខខណ្ឌប្រាំបីយ៉ាងដែលបានរៀបរាប់ពីមុន។
ទីពីរ៖ ការបដិសេធនូវកិច្ចការដែលត្រូវបានគេដឹងនៅក្នុងសាសនាដោយចៀសមិនផុតដូចជា៖
• ការបដិសេធភាពជាព្យាការីរបស់លោក
• ការបដិសេធភាពជាមនុស្សរបស់លោក
• ការបដិសេធថាលោកមានសិទ្ធិលើអូម៉ាត់របស់លោក
• ការបដិសេធថាគាត់ជាព្យាការីចុងក្រោយ
• ឬការបដិសេធថា សារលិខិតរបស់លោកគឺលុបចោលនូវច្បាប់ទាំងឡាយដែលនៅមុនវា
• ការបដិសេធថាលោកបានផ្សព្វផ្សាយសាសនាទាំងមូល
• ការបដិសេធពីភាពទូលំទូលាយនៃសាររបស់គាត់សម្រាប់ទាំងមនុស្ស និងពួកជិន
• ការបដិសេធនូវសសរស្តម្ភមួយ(ركن)ពីក្នុងចំណោមសសរស្តម្ភទាំងឡាយនៃសាសនាអ៊ីស្លាម
• ការបដិសេធអ្វីមួយដែលត្រូវបានគេស្គាល់ច្បាស់លាស់ថាសាសនាហាមឃាត់ ដូចជាការហាមឃាត់ស្រា ការលួច ឬការផិតក្បត់ និងអ្វីៗស្រដៀងនេះ។
ទី៣៖ ការបៀតបៀនណាពី ﷺ ទាំងក្នុងជីវិតឬក្រោយមរណភាព តាមរយៈការរិះគន់ចំពោះបុគ្គលរបស់លោក ដូចជាការរិះគន់ចំពោះភាពពិតត្រង់របស់លោក, ឬបញ្ញារបស់លោក, ឬភាពបរិសុទ្ធរបស់លោក។ ទាំងអស់នេះគឺជាការប្រឆាំងនឹងការប្រកាសថា “មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ” ព្រោះវាផ្ទុយនឹងជំនឿលើអ្វីដែលបានបញ្ជាក់ក្នុងគួរអានអំពីការជ្រើសរើសរបស់អល់ឡោះចំពោះលោក។
ភស្តុតាងលើការក្លាយជាកាហ្វីររបស់អ្នកដែលបៀតបៀនណាពី ﷺ គឺបន្ទូលរបស់អល់ឡោះ
ﵟإِنَّ ٱلَّذِينَ يُؤۡذُونَ ٱللَّهَ وَرَسُولَهُۥ لَعَنَهُمُ ٱللَّهُ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَأَعَدَّ لَهُمۡ عَذَابٗا مُّهِينٗا ٥٧ﵞ ﵝالأَحۡزَاب : ﵗﵕﵜ
“ពិតណាស់ អ្នកដែលបៀតបៀនអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ អល់ឡោះបានដាក់បណ្តាសាលើពួកគេទាំងនៅក្នុងលោកិយនេះនិងថ្ងៃបរលោក ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវទណ្ឌកម្មដ៏សែនអាម៉ាស់)។”
ការដាក់បណ្តាសា (اللعن) គឺការបណ្តេញចេញពីក្តីមេត្តាករុណា។ ហើយអ្នកណាដែលអល់ឡោះបានបណ្តេញចេញពីក្តីមេត្តាករុណារបស់ទ្រង់ទាំងនៅក្នុងលោកិយនេះ និងថ្ងៃបរលោក គេនោះមិនមែនជាអ្វីក្រៅពីអ្នកគ្មានជំនឿឡើយ។
ឱបណ្តាអ្នកមានជំនឿ! ហើយក្នុងចំណោការបៀតបៀនេះព្យាការី ﷺ គឺការចំអកឡកឡឺយ (الاستهزاء) ចំពោះលោក ទោះបីជានិយាយពិតឬនិយាយលេងក៏ដោយ។ ហើយភស្តុតាងដែលបញ្ជាក់ពីភាពគ្មានជំនឿរបស់អ្នកដែលចំអកឡកឡឺយចំពោះលោក គឺបន្ទូលរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់នៅក្នុងស៊ូរ៉ោះអាត់តាវបះ៖
ﵟوَلَئِن سَأَلۡتَهُمۡ لَيَقُولُنَّ إِنَّمَا كُنَّا نَخُوضُ وَنَلۡعَبُۚ قُلۡ أَبِٱللَّهِ وَءَايَٰتِهِۦ وَرَسُولِهِۦ كُنتُمۡ تَسۡتَهۡزِءُونَ ٦٥ لَا تَعۡتَذِرُواْ قَدۡ كَفَرۡتُم بَعۡدَ إِيمَٰنِكُمۡﵞ ﵝالتَّوۡبَة : ﵕﵖ - ﵖﵖﵜ
“ហើយប្រសិនបើអ្នកសួរពួកគេ ពួកគេនឹងនិយាយថា៖ ពិតណាស់ យើងគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ។ ចូរអ្នក(មូហាំម៉ាត់)និយាយថា៖ តើអ្នករាល់គ្នាចំអកឡកឡឺយនឹងអល់ឡោះ អាយ៉ាត់របស់ទ្រង់ និងអ្នកនាំសាររបស់ទ្រង់ឬ? កុំសុំទោស(ចូរកុំដោះសារអី) ពិតណាស់អ្នករាល់គ្នាបានក្លាយជាកាហ្វីរបន្ទាប់ពីជំនឿរបស់អ្នក។”
សែ្ហខអាប់ឌុរ រ៉ហ្ម៉ាន អាល់សាអឌី ♫ បាននិយាយក្នុងការបកស្រាយអាយ៉ាត់នេះថា៖ "ពិតណាស់ ការចំអកឡកឡឺយនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ គឺជាការក្លាយជាកាហ្វីរដែលធ្វើឱ្យចេញពីសាសនា ព្រោះគោលការណ៍នៃសាសនាត្រូវបានបង្កើតឡើងលើការគោរពដល់អល់ឡោះ សាសនារបស់ទ្រង់ និងបណ្តាអ្នកនាំសាររបស់ទ្រង់។ ការចំអកឡកឡឺយនឹងអ្វីមួយនៃរឿងទាំងនេះគឺផ្ទុយនឹងគោលការណ៍នេះ និងប្រឆាំងនឹងវាយ៉ាងខ្លាំងបំផុត។"
ទីបួន៖ ការប្រព្រឹត្តនូវមោឃភាពណាមួយនៃសាសនាអ៊ីស្លាមដូចជា៖
ការដាក់ភាពជាដៃគូ(ស្ហីរិក)ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ
ការជឿថាមានការចង្អុលបង្ហាញដែលល្អជាងការចង្អុលបង្ហាញរបស់ណាពី ﷺ
ការជឿថាមានការកាត់ក្តីដែលល្អជាងការកាត់ក្តីរបស់លោក ដូចជាអ្នកដែលពេញចិត្តចំពោះការកាត់សេចក្តីរបស់ពួកតវ៉ាហ្គីត (ពួកដែលគោរពបូជារូបព្រះ) លើសពីការកាត់សេចក្តីរបស់គាត់។ ឧទាហរណ៍ ដូចជាអ្នកដែលចូលចិត្តលទ្ធិកុម្មុយនិស្ត (الشيوعية) ឬលទ្ធិប្រជាធិបតេយ្យ (الديموقراطية) ជាងការគ្រប់គ្រងរបស់សាសនាអ៊ីស្លាម ដូច្នេះ គេគឺជាអ្នកគ្មានជំនឿ។
ហើយរួមបញ្ចូលនៅក្នុងនោះផងដែរ គឺការស្អប់នូវអ្វីមួយដែលអ្នកនាំសារ ﷺ បាននាំមក, ឬការចំអកឡកឡឺយចំពោះអ្វីមួយពីសាសនារបស់អល់ឡោះ ឬផលបុណ្យរបស់ទ្រង់ ឬទណ្ឌកម្មរបស់ទ្រង់, ឬការធ្វើអំពើធ្មប់ (السحر), ឬការងាកចេញពីសាសនារបស់អល់ឡោះ ដោយមិនរៀននិងមិនអនុវត្តតាមវា។
បងប្អូនអ្នកមានជំនឿទាំងឡាយ! មោឃៈភាពទី៥ និងចុងក្រោយនៃការប្រកាសជំនឿថា “មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ” គឺ អាល់ហ្គូលូ(ការជ្រុលនិយម)ចំពោះលោក។ នេះមានន័យថាការលើសព្រំដែនក្នុងការលើកតម្កើងគាត់។ ព្យាការី ﷺ បានហាមឃាត់មនុស្ស និងបានព្រមានពួកគេអំពីការជ្រុលនិយមចំពោះគាត់ទាំងនៅក្នុងជីវិតរបស់លោក និងក្រោយពេលការស្លាប់របស់គាត់។ មើលចុះ ការដំបូន្មានរបស់លោកចំពោះប្រជាជាតិរបស់លោក គឺពិតជាមហិមាណាស់។
មានរាយការណ៍ពីលោក ﷺ នូវហាទីសដប់ដែលព្រមានអំពីរឿងនោះ។ ក្នុងចំណោមនោះគឺហាទីសរបស់លោក អ៊ូម៉ារ ប៊ីន អាល់ខត្តប ◙ គាត់បាននិយាយថា ៖ ខ្ញុំបានឮព្យាការី ﷺ មានប្រសាសន៍ថា ៖
> لَا تُطْرُونِي كَمَا أَطْرَتِ النَّصَارَى ابْنَ مَرْيَمَ، فَإِنَّمَا أَنَا عَبْدٌ، فَقُولُوا: عَبْدُ اللهِ وَرَسُولُهُ < [ رواه البخاري ]
«កុំលើកតម្កើងខ្ញុំដូចជាពួកណាសរ៉នី(គ្រីស្ទាន)បានលើកតម្កើងកូនប្រុសរបស់ម៉ារយ៉ម។ ពិតណាស់ខ្ញុំគ្រាន់តែជាខ្ញុំបម្រើ(របស់អល់ឡោះ)ប៉ុណ្ណោះ។ ដូច្នេះចូរពោលថា៖ ខ្ញុំបម្រើរបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។»
ហើយ (الإطراء) គឺជាការលើសពីដែនកំណត់ក្នុងការសរសើរ។
بَارَكَ اللهُ لِي وَلَكُمْ فِي القُرْآنِ العَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الآيَاتِ وَالذِّكْرِ الحَكِيمِ. أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ مِنْ كُلِّ ذَنْبٍ، فَاسْتَغْفِرُوهُ، إِنَّهُ كَانَ لِلتَّوَّابِينَ غَفُورًا.
الخطبة الثانية
الحَمْدُ لِلَّهِ وَكَفَى، وَسَلامٌ عَلَى عِبَادِهِ الَّذِينَ اصْطَفَى، أَمَّا بَعْدُ: فَاتَّقُوا اللهَ عِبَادَ اللهِ.
ចូរដឹងថាការជ្រុលនិយម(الغلو)ចំពោះព្យាការី ﷺ មានពីរប្រភេទ៖ មួយប្រភេទធ្វើឱ្យចេញពីសាសនា និងមួយប្រភេទទៀតមិនធ្វើឱ្យចេញពីសាសនា។
ការជ្រុលនិយមដែលធ្វើឲ្យចាកចេញពីសាសនា ដូចជា៖
ការតម្រង់ទៅគាត់ដោយអ្វីមួយនៃការគោរពសក្ការៈ ដូចជាការបួងសួងសុំពីលោក
ការផ្តល់លក្ខណៈពិសេសរបស់អល់ឡោះទៅឱ្យលោក ដូចជាការបញ្ចុះភ្លៀង ការគ្រប់គ្រងលាភសក្ការៈ និងការដឹងរឿងអាថ៌កំបាំង។
រឿងទាំងអស់នេះគឺខុស និងក្លាយជាកាហ្វីរ ហើយជាទង្វើនិយមជ្រុលដ៏ធំបំផុតចំពោះលោក ﷺ។ អល់ឡោះមានបន្ទូលថា៖
ﵟقُل لَّآ أَمۡلِكُ لِنَفۡسِي نَفۡعٗا وَلَا ضَرًّا إِلَّا مَا شَآءَ ٱللَّهُۚ وَلَوۡ كُنتُ أَعۡلَمُ ٱلۡغَيۡبَ لَٱسۡتَكۡثَرۡتُ مِنَ ٱلۡخَيۡرِ وَمَا مَسَّنِيَ ٱلسُّوٓءُﵞ ﵝالأَعۡرَاف : ﵘﵘﵑﵜ
“ចូរអ្នក(មូហាំម៉ាត់) និយាយថាៈ ខ្ញុំមិនអាចមានកម្មសិទ្ធិលើផលប្រយោជន៍ និងគ្រោះថ្នាក់សម្រាប់ខ្លួនខ្ញុំឡើយ លើកលែងតែអ្វីដែលអល់ឡោះមានបំណង ។ ហើយបើខ្ញុំបានដឹងរឿងអាថ៌កំបាំង ខ្ញុំនឹងទទួលបាននូវភាពល្អប្រសើរជាច្រើន ហើយគ្មានគ្រោះថ្នាក់ណាមួយនឹងប៉ះពាល់ខ្ញុំឡើយ”
ការជ្រុលនិយមដែលមិនធ្វើឱ្យចេញពីសាសនា ដែលត្រូវបានចាត់ទុកថាជាប៊ីតអះដែលមិនធ្វើឱ្យក្លាយជាកាហ្វីរ ប៉ុន្តែវាអាចនាំទៅរកប្រភេទទីមួយនៃការជ្រុលនិយម មានដូចជា៖
ការស្បថនឹងកិត្តិយសរបស់លោក
ការស្វែងរកមធ្យោបាយ(តាវ៉ាស់ស៊ុល) តាមរយៈរូបកាយរបស់គាត់
ការប្រារព្ធពិធីខួបកំណើតរបស់លោក
ការជឿថាអល់ឡោះបានបង្កើតលោកពីពន្លឺ
ការជឿថាអល់ឡោះមិនបានបង្កើតលោកនេះលើកលែងតែដើម្បីលោក
ការធ្វើដំណើរទៅកាន់ផ្នូរលោក
រឿងចុងក្រោយនេះ គឺការធ្វើដំណើរទៅកាន់ផ្នូរលោក មនុស្សជាច្រើនបានធ្លាក់ចូលក្នុងវា ដោយគិតថាវាជាអំពើល្អ ប៉ុន្តែវាជាប៊ីតអះព្រោះវាជាការខិតទៅជិតអល់ឡោះដោយទង្វើដែលច្បាប់សាសនាមិនបានបញ្ជា តែផ្ទុយទៅវិញបានហាម។ ណាពីﷺ បានមានប្រសាសន៍ថា៖
> لَا تُشَدُّ الرِّحَالُ إِلَّا إِلَى ثَلَاثَةِ مَسَاجِدَ: الْمَسْجِدِ الْحَرَامِ، وَمَسْجِدِ الْأَقْصَى، وَمَسْجِدِي هَذَا <
[رواه البخار ي ومسلم ]
«មិនត្រូវធ្វើដំណើរ(ដោយមានគោលបំណងពិសេសនៃការធ្វើអ៊ីបាដះ) ទៅកាន់ទីកន្លែងណាមួយឡើយលើកលែងតែទៅកាន់វិហារបី៖ វិហារអាល់-ហារ៉ាម(ម៉ាក្កះ) វិហារអាល់-អាក់សា(បៃតុលម៉ាក់ឌីស) និងវិហាររបស់ខ្ញុំនេះ (វិហារអាន់ណាបាវី )។»
ហាឌីសនេះបានចង្អុលបង្ហាញថា បំណងនៃចិត្តគួរតែជាការធ្វើដំណើរទៅកាន់មាស្ជិតណាពី មិនមែនទៅកាន់ផ្នូរណាពីទេ។ អ្នកណាដែលមានបំណងក្នុងចិត្តធ្វើដំណើរទៅកាន់ផ្នូរណាពី គឺគាត់បានខិតទៅជិតអល់ឡោះដោយទង្វើដែលច្បាប់សាសនាមិនបានលើកទឹកចិត្តឱ្យធ្វើ ហើយវានឹងត្រូវបានគេបដិសេធ មិនត្រូវបានគេទទួលយកឡើយ។ ពិតណាស់ ព្យាការី ﷺ បានមានប្រសាសន៍ថា៖
> مَنْ عَمِلَ عَمَلاً لَيْسَ عَلَيْهِ أَمْرُنَا فَهُوَ رَدٌّ < [رواه مسلم]
«អ្នកណាប្រព្រឹត្តទង្វើដែលគ្មានបញ្ជារបស់យើងលើវា ទង្វើនោះត្រូវបានបដិសេធ។»
ដូច្នេះ នៅពេលមូស្លីមចូលក្នុងមាស្ជិតណាពី និងសឡាតក្នុងនោះ បំណងរបស់គាត់បានសម្រេច។ បន្ទាប់ពីនោះ គេអាចទៅសួរសុខទុក្ខ(ហ្សីយ៉ារ៉ោះ)ផ្នូររបស់ព្យាការី ហើយសាឡាមដល់ព្យាការី ﷺ និងសហាបះទាំងពីររបស់លោក។ ហើយគេអាចទៅកាន់វិហារគូបាក(قباء) ហើយសឡាតពីររឹកអាត់ នៅទីនោះ ដូចដែលព្យាការី ﷺ ធ្លាប់បានធ្វើ។ គាត់អាចទៅសួរសុខទុក្ខទីផ្នូរអាល់បាគីអ៍ និងសាឡាមលើអ្នកដែលស្ថិតនៅទីនោះ ក៏ដូចជាទីរផ្នូរសហាបះដែលមរណៈនៅសមរភូមិអ៊ូហុត ដូចជាការទៅសួរសុខទុក្ខផ្នូរផ្សេងទៀតដើម្បីយកមេរៀន និងសាឡាមលើអ្នកដែលស្ថិតនៅទីនោះ។
ឱបណ្តាជនមូស្លីម! ពិតណាស់ មនុស្សលោកបានបែងចែកជាបីក្រុម ក្នុងការលើកតម្កើងព្យាការី ﷺ៖
ក្រុមទីមួយ គឺក្រុមមនុស្សដែលព្រងើយកន្តើយ (أهل الجفاء) ដែលពួកគេមិនឲតម្លៃសិទ្ធិរបស់លោក ហើយមិនបានបំពេញនូវសិទ្ធិជាកាតព្វកិច្ចរបស់លោក ពីក្តីស្រឡាញ់, ការគាំទ្រ, ការស្តាប់បង្គាប់, និងការគោរពលើកតម្កើង។ ហើយក្រុមនេះមានពីរប្រភេទ៖
ប្រភេទីមួយ៖ អ្នកប្រព្រឹត្តអំពើបាបនិងភ្លេចភ្លាំង ដែលងាកចេញពីការស្ដាប់បង្គាប់លោក ﷺ
ប្រភេទទីពីរ៖ គឺក្រុមជ្រុលនិយមនៃអ្នកបង្កើតថ្មីក្នុងសាសនា (أهل البدع) ក្នុងចំណោមក្រុមស៊ូហ្វី(الصوفية الباطنية) ដែលពួកគេបានលើកតម្កើងវ៉ាលី(الأولياء) និង (الأقطاب) ឱ្យខ្ពស់ជាងព្យាការី ﷺ។
បងប្អូនអ្នកមានជំនឿទាំងឡាយ!
ក្រុមទី២ គឺពួកហ្គូលូ(ក្រុមមនុស្សជ្រុលនិយម)ដែលផ្ទុយពីក្រុមទីមួយ។ ពួកគេគឺជាអ្នកដែលលើកតម្កើងព្យាការីលើសពីឋានៈដែលអល់ឡោះបានប្រទានឱ្យលោក។ ពួកគេបានផ្តល់សិទ្ធិដាច់មុខរបស់អល់ឡោះពីទង្វើនៃការគោរពសក្ការៈទៅឱ្យលោក ដូចជាការបួងសួង ការណាហ្សឺរ ការសំឡេះសត្វ និងផ្សេងៗទៀត។ ឬពួកគេបានពណ៌នាលោកជាមួយលក្ខណៈពិសេសរបស់អល់ឡោះ ដូចជាការដឹងរឿងអាថ៌កំបាំងជាដើម។ នេះភាគច្រើនកើតមានក្នុងចំណោមអ្នកថ្វាយបង្គំផ្នូរ(عُباد القبور)។
ក្រុមទីបី គឺក្រុមមនុស្សដែលប្រកាន់ការពិត (أهل الحق) ដែលពួកគេគឺជាអ្នកដើរតាមមាគ៌ាកណ្តាល។ ពួកគេគឺជាអ្នកដែលស្រឡាញ់ព្យាការី ﷺ, គាំទ្រលោក, និងបំពេញនូវសិទ្ធិស្របច្បាប់សាសនារបស់លោក និងគេចឆ្ងាយពីការជ្រុលនិយមចំពោះលោក។ សូមអល់ឡោះទ្រង់ធ្វើឱ្យពួកយើងស្ថិតនៅក្នុងចំណោមពួកគេ ហើយធ្វើឱ្យពួកយើងមានជំហរមាំនៅលើមាគ៌ារបស់ពួកគេ។