Articles




ប្រការ៣


ការជឿថាការណែនាំរបស់អ្នកដទៃប្រសើរជាងការណែនាំរបស់ព្យាការីមូហាំម៉ាត់ ﷺ


الخطبة الأولى


إِنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُوْرِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ .


បងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះដ៏ខ្ពស់ខ្ពស់ និងលើកតម្កើងទ្រង់ ព្រមទាំងគោរពប្រតិបត្តិតាមទ្រង់ កុំប្រឆាំងនឹងទ្រង់ឡើយ។ ចូរដឹងថា ក្នុងចំណោមលក្ខខណ្ឌនៃការប្រកាសជំនឿថា “មូហាំម៉ាតជាអ្នកនាំសាររបស់អល់ឡោះ” គឺការជឿថាមាគ៌ារបស់ណាពីﷺ  គឺល្អប្រសើរនិងពេញលេញបំផុត។ ហើយពាក្យថា «ការណែនាំ» (الهدي) ក្នុងន័យភាសា គឺវិធីសាស្រ្ដ និងគន្លង។ រីឯក្នុងន័យច្បាប់ស្ហារីអះ គឺផ្លូវ និងវិធីសាស្រ្ដដែលណាប៊ី ﷺ បានដើរតាម ក្នុងការជឿ ការគោរពសក្ការៈ ការប្រព្រឹត្ត អាកប្បកិរិយា ការកាត់ក្ដី នយោបាយ និងអ្វីផ្សេងទៀតដែលត្រូវបានរៀបរាប់ក្នុងគម្ពីរគួរអាន ឬសុណ្ណះរបស់ណាប៊ី។


បងប្អូនមូស្លីមទាំងឡាយ! ការណែនាំរបស់ណាប៊ី ﷺ គឺជាការណែនាំដ៏ល្អបំផុត ពីព្រោះលោកបានទទួលវាពីអល់ឡោះដ៏ខ្ពង់ខ្ពស់ ហើយវាគ្របដណ្ដប់លើគ្រប់ទិដ្ឋភាពនៃជីវិត ទាំងការគោរពសក្ការៈ សីលធម៌ នយោបាយ តុលាការ សង្គម ការអប់រំ និងការបណ្ដុះបណ្ដាល និងអ្វីផ្សេងទៀត។


ភស្តុតាងបញ្ជាក់ថាមាគ៌ារបស់ណាពី ﷺ  គឺល្អប្រសើរបំផុត គឺបន្ទូលរបស់អល់ឡោះ៖


ﵟلَّقَدۡ كَانَ لَكُمۡ فِي رَسُولِ ٱللَّهِ أُسۡوَةٌ حَسَنَةٞﵞ ﵝالأَحۡزَاب : ﵑﵒﵜ


“ពិតប្រាកដណាស់ ពួកអ្នកមានគំរូដ៏ល្អឥតខ្ចោះម្នាក់នៅក្នុងអ្នកនាំសាររបស់អល់ឡោះ(មូហាំម៉ាត់)”


ណាពី ﷺ  ធ្លាប់មានប្រសាសន៍ក្នុងបទឧទ្ទេសន៏របស់លោកថា៖


> إِنَّ أَصْدَقَ الْحَدِيثِ كِتَابُ اللهِ، وَأَحْسَنَ الْهَدْيِ هَدْيُ مُحَمَّدٍ < [رواه مسلم]


«ពិតប្រាកដណាស់ ពាក្យសម្ដីដែលពិតបំផុត គឺគម្ពីររបស់អល់ឡោះ។ ហើយការណែនាំដែលល្អបំផុត គឺការណែនាំរបស់មហាម៉ាត់។»


ការបញ្ជាក់ថាការណែនាំរបស់ណាពី ﷺ  គឺល្អប្រសើរបំផុតក្នុងផ្នែកជំនឿ


ឱបណ្ដាអ្នកបំរើរបស់អល់ឡោះអើយ! ពិតប្រាកដណាស់ អ្នកណាដែលសិក្សាពីការណែនាំរបស់ណាប៊ី ﷺ នឹងឃើញថាការណែនាំរបស់លោកគឺជាការណែនាំដ៏ល្អបំផុត។ នៅក្នុងផ្នែកជំនឿ យើងឃើញថាជំនឿអ៊ីស្លាមដែលណាប៊ី ﷺ បានតំណាង និងបានបង្រៀនដល់មនុស្ស គឺជាជំនឿដ៏ទូលំទូលាយសម្រាប់អ្វីគ្រប់យ៉ាងដែលមនុស្សត្រូវការ នៅក្នុងផ្នែកនៃជំនឿលើអល់ឡោះ ម៉ាឡាអ៊ីកា(ពួកទេវតា) គម្ពីរនានា អ្នកនាំសារ ថ្ងៃបរលោក និងវាសនាទាំងល្អទាំងអាក្រក់។ វាបានធ្វើឱ្យជំនឿរបស់បណ្ដាព្យាការីមុនលោកមានភាពថ្មីឡើងវិញ ស្របទៅនឹងហេតុផលត្រឹមត្រូវ និងហាមឃាត់ការជ្រុលនិយម និងការធ្វេសប្រហែស។


ការបញ្ជាក់ថាការណែនាំរបស់ណាពី ﷺ  គឺល្អប្រសើរបំផុតក្នុងផ្នែកការគោរពសក្ការៈ(អុីបាដះ)


ក្នុងផ្នែកការគោរពសក្ការៈ ការណែនាំរបស់គាត់ ﷺ  គឺពេញលេញបំផុត គ្មានការជ្រុលនិយម គ្មានការធ្វេសប្រហែស គ្មានភាពជាឥសី ហើយក៏គ្មានភាពខ្ជិលច្រអូសដែរ។ គាត់ ﷺ  បានមានប្រសាសន៍ថា៖


> إِنَّ هَذَا الدِّينَ يُسْرٌ، وَلَنْ يُشَادَّ الدِّينَ أَحَدٌ إِلَّا غَلَبَهُ، فَسَدِّدُوا وَقَارِبُوا وَأَبْشِرُوا < [رواه البخاري ]


«ពិតប្រាកដណាស់ សាសនានេះងាយស្រួល ហើយគ្មានអ្នកណាធ្វើឱ្យសាសនានេះលំបាកឡើយ លើកលែងតែវា(សាសនា)នឹងយកឈ្នះគេប៉ុណ្ណោះ។ ដូច្នេះ ចូរអ្នករាល់គ្នាប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ ចូរខិតទៅជិត(សាសនា) ហើយចូរទទួលដំណឹងល្អ។»


គាត់ ﷺ បានមានប្រសាសន៍ទៅកាន់សាហាប៊ះម្នាក់ដែលចង់ប្រឹងប្រែងខ្លាំងពេកក្នុងការគោរពសក្ការៈថា៖


> وَإِنَّ لِنَفْسِكَ عَلَيْكَ حَقًّا < [رواه البخاري]


«ហើយពិតប្រាកដណាស់ ខ្លួនអ្នកផ្ទាល់ក៏មានសិទ្ធិមកលើអ្នកដែរ។»


នៅពេលមនុស្សមួយចំនួននិយាយថា គេមិនញ៉ាំសាច់ មួយចំនួនទៀតនិយាយថា គេមិនរៀបការ មួយចំនួនទៀតនិយាយថា គេបួសជាប់រហូត មិនស្រាយបួស និងមួយចំនួនទៀតនិយាយថា គេគោរពសក្ការៈពេញមួយយប់ ហើយមិនដេក ណាពី ﷺ  បានមានប្រសាសន៍ទៅកាន់ពួកគេថា៖


> أَمَّا أَنَا فَآكُلُ اللَّحْمَ، وَأَتَزَوَّجُ النِّسَاءَ، وَأَصُومُ وَأُفْطِرُ، وَأَقُومُ وَأَنَامُ، فَمَنْ رَغِبَ عَنْ سُنَّتِي فَلَيْسَ مِنِّي < [رواه البخاري ومسلم]


«រីឯខ្ញុំវិញ ខ្ញុំបរិភោគសាច់ ខ្ញុំរៀបការជាមួយស្ត្រី ខ្ញុំបួស និងស្រាយបួសវិញ(ពេលល្ងាច) ហើយខ្ញុំថ្វាយបង្គំនៅពេលយប់ និងគេងផងដែរ។ ដូច្នេះ អ្នកណាដែលមិនពេញចិត្តនឹងមាគ៌ារបស់ខ្ញុំ គឺគាត់មិនស្ថិតក្នុងចំណោមខ្ញុំឡើយ។»


ការបញ្ជាក់ថាការណែនាំរបស់ណាពី ﷺ  គឺល្អប្រសើរបំផុតក្នុងផ្នែកសិលធម៌


នៅក្នុងផ្នែកសីលធម៌ យើងឃើញថាអាកប្បកិរិយារបស់ណាប៊ី ﷺ គឺជាអាកប្បកិរិយាដ៏ពេញលេញបំផុត ហើយគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ពីព្រោះអ្នកដែលបានចិញ្ចឹមបីបាច់ និងបង្រៀនលោកគឺអល់ឡោះដ៏ខ្ពង់ខ្ពស់ ហើយទ្រង់ជាអ្នកដែលបានថ្លែងទីបន្ទាល់ពីសីលធម៌ដ៏ល្អរបស់លោក។ ទ្រង់មានបន្ទូលទៅកាន់លោកថា៖


ﵟوَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٖ ٤ﵞ ﵝالقَلَم : ﵔﵜ


“ហើយពិតណាស់  អ្នកគឺជាអ្នកដែលមានអាកប្បកិរិយាដ៏មហិមា។”


អ្នកណាដែលពិចារណាលើអាកប្បកិរិយារបស់ណាប៊ី ﷺ ជាមួយក្រុមគ្រួសារ សហាបះ និងអ្នកជិតខាងរបស់លោក នឹងដឹងរឿងនេះ។ លោកតែងតែញញឹម តែងតែអភ័យទោស និងលះបង់ ទោះបីជាលោកបានអភ័យទោសដល់ជនជាតិយូដា(យ៉ាហូដ)ដែលបានដាក់ថ្នាំពុលក្នុងអាហាររបស់លោក ហើយលោកបានស្លាប់ដោយសារតែរឿងនោះក៏ដោយ។ លោកមានចិត្តមេត្តាចំពោះមនុស្ស ទោះបីជាជាមួយសត្រូវរបស់លោកក្នុងការធ្វើសង្គ្រាម និងការវាយលុកក៏ដោយ។ លោកបានហាមឃាត់ការសម្លាប់អ្នកដែលមិនបានចូលរួមក្នុងសង្គ្រាម ដូចជាមនុស្សចាស់ ស្ត្រី និងកុមារ ហើយហាមឃាត់ការប្លន់ទ្រព្យសម្បត្តិ និងការលួចទ្រព្យសម្បត្តិ។ លោកបានបែងចែកទ្រព្យសម្បត្តិក្បួនច្បាប់តាមបញ្ជារបស់អល់ឡោះ ហើយហាមឃាត់ការធ្វើឱ្យអ្នកស្លាប់មានរូបរាងអាក្រក់ ហើយនេះជាការបិទបាំង និងការសងសឹកលើអ្នកស្លាប់ ហើយលោកបានហាមឃាត់ការក្បត់ ហើយលោកបានដោះលែងអ្នកទោសខ្លះ សម្លាប់ខ្លះ លោះខ្លះដោយទ្រព្យសម្បត្តិ ហើយលោះខ្លះទៀតដោយអ្នកទោសមូស្លីម ដែលលោកបានធ្វើទាំងអស់នេះតាមតម្រូវការចាំបាច់។។


បងប្អូនមូស្លីមទាំងឡាយ! សីលធម៌ដ៏ស្រស់ស្អាតរបស់លោក ﷺ ត្រូវបានរៀបរាប់នៅក្នុងគម្ពីរតាវរ៉ត និងអ៊ីញជីល។ ពីអាតះ ប៊ីន យ៉ាសារ បាននិយាយថា៖ ខ្ញុំបានជួបអាប់ឌុលឡោះ ប៊ីន អាំរូ ប៊ីន អល់-អាស ¶ ហើយខ្ញុំបានសួរថា៖ សូមលោកប្រាប់ខ្ញុំពីគុណសម្បត្តិរបស់ណាប៊ី ﷺ នៅក្នុងគម្ពីរតាវរ៉ត។ លោកបាននិយាយថា៖ បាទ ពិតប្រាកដណាស់ លោកត្រូវបានពិពណ៌នានៅក្នុងគម្ពីរតូរ៉ាត់ដោយគុណសម្បត្តិមួយចំនួនរបស់លោកដែលមាននៅក្នុងគម្ពីរគួររអានថា៖


ﵟيَٰٓأَيُّهَا ٱلنَّبِيُّ إِنَّآ أَرۡسَلۡنَٰكَ شَٰهِدٗا وَمُبَشِّرٗا وَنَذِيرٗا ٤٥ﵞ ﵝالأَحۡزَاب : ﵕﵔﵜ


“ឱអ្នកនាំសារអើយ! ពិតប្រាកដណាស់ យើងបានចាត់បញ្ជូនអ្នកជាសាក្សី ជាអ្នកផ្ដល់ដំណឹងល្អ និងជាអ្នកព្រមាន។”


«និងជាអ្នកការពារអ្នកដែលមិនចេះអក្សរ។ អ្នកជាខ្ញុំបម្រើរបស់យើងនិងជាអ្នកនាំសាររបស់យើង។ យើងបានហៅអ្នកថា អាល់-មុតាវ៉ាក់គីល(អ្នកដែលទុកចិត្តអល់ឡោះ)។ គាត់មិនមែនជាមនុស្សគំរោះគំរើយ មិនក្រអឺតក្រទម មិនស្រែកក្នុងទីផ្សារ មិនតបស្នងអាក្រក់នឹងអាក្រក់ ប៉ុន្តែគាត់អធ្យាស្រ័យនិងអភ័យទោស។ អល់ឡោះនឹងមិនយកជីវិតគាត់រហូតដល់គាត់បានស្ថាបនាសាសនាដែលវៀចវេរឲត្រង់ឡើងវិញ ដោយពោលថា 'លាអ៊ីលាហា អ៊ិល្លាល់ឡោះ' តាមរយៈវានិងបើកភ្នែកដែលខ្វាក់ ត្រចៀកដែលថ្លង់ និងចិត្តដែលបិទជិត។»


ការបញ្ជាក់ថាការណែនាំរបស់ណាពី ﷺ  គឺល្អប្រសើរបំផុតក្នុងផ្នែកទំនាក់ទំនងពាណិជ្ជកម្ម


នៅក្នុងផ្នែកនៃទំនាក់ទំនងពាណិជ្ជកម្ម ការណែនាំរបស់លោក ﷺ គឺគ្របដណ្ដប់លើគ្រប់ប្រភេទនៃទំនាក់ទំនង ដូចជាការទិញ ការលក់ ការជួល ការផ្ទេរសិទ្ធិ ការជំពាក់បំណុល និងអ្វីផ្សេងទៀត។ ព្រមទាំងវាមានភាពពេញលេញក្នុងការបំភ្លឺអំពីការលក់ដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច ដូចជាការប្រាក់(រីបា) ការមិនច្បាស់លាស់(ហ្គូរ័រ) និងការសូកប៉ាន់ជាដើម។ លោក អ៊ីបនុល កយ្យឹម ♫ បានសរសេរជាច្រើនជំពូកនៅក្នុងសៀវភៅរបស់លោក «ហ្សាដ អាល់-ម៉ាអាដ» អំពីការណែនាំរបស់លោកក្នុងការលក់ ដែលមានប្រមាណជាងប៉ែតសិបទំព័រ។។


ការបញ្ជាក់ថាការណែនាំរបស់ណាពី ﷺ  គឺល្អប្រសើរបំផុតក្នុងផ្នែកនយោបាយ


ក្នុងផ្នែកនយោបាយ ការណែនាំរបស់គាត់គឺពេញលេញបំផុត។ គាត់ប្រឹក្សាយោបល់ជាមួយអ្នកជំនាញនិងអ្នកដែលគួរឲ្យទុកចិត្តក្នុងរឿងលោកិយ ហើយពេលខ្លះគាត់ប្រឹក្សាជាមួយភរិយារបស់គាត់ ដូចជានៅសមរភូមិប៊ាដរ សមរភូមិខនដក់ និងសន្ធិសញ្ញាសុវត្តិភាពនិងសន្តិភាពហ៊ូដៃប៊ីយ៉ះ។ ការប្រឹក្សាយោបល់នេះជួយឲ្យគាត់ស្គាល់អ្វីដែលត្រឹមត្រូវ និងនាំមកនូវជោគជ័យនិងជ័យជម្នះ។ គាត់ធ្វើកិច្ចព្រមព្រៀងនិងសន្តិភាពជាមួយពួកកាហ្វីរ និងប្រព្រឹត្តល្អចំពោះទូតរបស់ពួកគេ។ គាត់ផ្តល់សុវត្ថិភាពដល់អ្នកកាហ្វីរដែលមករកគាត់រហូតដល់បញ្ជូនគេទៅកន្លែងដែលមានសុវត្ថិភាព។ គាត់រក្សាកិច្ចព្រមព្រៀងដែលបានធ្វើជាមួយពួកគេ។ គាត់ល្បីល្បាញក្នុងការគ្មានការក្បត់និងខុសសន្យា ទោះបីជាពួកកាហ្វីរក្បត់ក៏ដោយ។ គាត់អភ័យទោសអ្នកដែលបំពានលើគាត់ក្នុងសង្គ្រាម។ នៅពេលគាត់យកជ័យជម្នះលើទីក្រុងម៉ាក្កះនិងមានអំណាចលើអ្នកទីក្រុងនោះ គាត់បានអភ័យទោសពួកគេទាំងអស់ ទោះបីជាពួកគេជាអ្នកដែលប្រយុទ្ធនិងបណ្តេញគាត់ចេញពីទីក្រុងនោះ ហើយបានធ្វើអ្វីៗជាច្រើនចំពោះគាត់និងក្រុមរបស់គាត់យ៉ាងណាក៍ដោយ។ គាត់អភ័យទោសពួកគេទាំងអស់ ខណៈដែលគាត់អាចសងសឹកបាន ដោយគ្មានការស្តីបន្ទោសឬការរិះគន់ណាមួយឡើយ។


ការបញ្ជាក់ថាការណែរបស់ណាពី ﷺ  គឺល្អប្រសើរបំផុតក្នុងផ្នែកតុលាការ


ក្នុងផ្នែកតុលាការ ការណែនាំរបស់គាត់ ﷺ  គឺយុត្តិធម៌និងពេញលេញបំផុត។ អ៊ីបនូ អាល់-កយ្យិម ♫ បានសរសេរជំពូកជាច្រើនក្នុងសៀវភៅ "សាដុល-ម៉ាអាដ ហ្វី ហាដយី ខៃរិល-អ៊ីបាដ" អំពីមាគ៌ារបស់គាត់ក្នុងតុលាការប្រមាណ៥០០ទំព័រ។


ការបញ្ជាក់ថាការណែនាំរបស់ណាពី ﷺ  គឺល្អប្រសើរបំផុតក្នុងផ្នែកវេជ្ជសាស្ត្រ


ក្នុងផ្នែកវេជ្ជសាស្ត្រ ការណែនាំរបស់គាត់ ﷺ  គឺពេញលេញនិងគ្របដណ្តប់បំផុត។ អ៊ីបនូ អាល់-កយ្យិម ♫ បានសរសេរជំពូកជាច្រើនក្នុងសៀវភៅ "សាដុល-ម៉ាអាដ" អំពីការណែនាំរបស់គាត់ក្នុងការព្យាបាលចិត្តនិងរាងកាយប្រមាណ៤០០ទំព័រ។


បងប្អូនមូស្លីមទាំងឡាយ!  ពិតណាស់មនុស្សដែលមានប្រាជ្ញាមួយចំនួនពីពួកអ្នកកាហ្វៀរបានថ្លែងទីបន្ទាល់ចំពោះណាប៊ី ﷺ អំពីការណែនាំដ៏ល្អរបស់លោក ហើយមនុស្សជាច្រើនបានចូលអ៊ីស្លាម ពីព្រោះពួកគេបានដឹងថាការណែនាំដ៏ទូលំទូលាយនេះ មិនអាចត្រូវបានមនុស្សបង្កើតឡើងដោយខ្លួនឯងបានឡើយ លើកលែងតែពីព្យាការីដែលត្រូវបានគាំទ្រពីម្ចាស់របស់ទ្រង់ដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះ។


បងប្អូនមូស្លីមទាំងឡាយ! នេះគឺជាសេចក្ដីពន្យល់ដ៏មានប្រយោជន៍មួយ ដើម្បីបំភ្លឺថាការណែនាំរបស់ណាប៊ី ﷺ គឺជាការណែនាំដ៏ពេញលេញបំផុត និងទូលំទូលាយបំផុត។ អ្នកណាដែលយល់ពីវា នោះទ្វារនៃក្ដីស្រឡាញ់ចំពោះណាប៊ី ﷺ និងការប្រកាន់ខ្ជាប់នូវការណែនាំរបស់លោក នឹងបើកសម្រាប់គេ។


بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِيْ وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيْمُ.


الخطبة الثانية


الْحَمْدُ لِلَّهِ وَحْدَهُ، وَالصَّلَاةُ وَالسَّلَامُ عَلَى مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ، فاتقوا الله عباد الله


ការបញ្ជាក់ថាការណែនាំរបស់ណាប៊ី ﷺ គឺសមរម្យសម្រាប់គ្រប់ពេលវេលា និងទីកន្លែង


ចូរដឹងថាការណែនាំរបស់ណាប៊ី ﷺ គឺសមរម្យសម្រាប់គ្រប់ពេលវេលា និងទីកន្លែង។ វាជាការណែនាំដែលឋិតថេរ មិនផ្លាស់ប្ដូរ ពីព្រោះវាជាវិវរណៈដែលលោកបានទទួលពីអល់ឡោះដ៏ឧត្តុង្គឧត្តម ជាអ្នកដែលល្អឥតខ្ចោះក្នុងការដឹង ក្នុងការមានប្រាជ្ញា ក្នុងការមានមេត្តាធម៌ និងក្នុងការចង់បាននូវភាពល្អសម្រាប់មនុស្ស។ បន្ទាប់មក ណាប៊ី ﷺ បានបញ្ជូនវាទៅកាន់មនុស្ស។ ដូច្នេះ វាជាផ្លូវដ៏ត្រង់របស់អល់ឡោះ ហើយជាសាសនាដ៏ត្រឹមត្រូវដែលអល់ឡោះបានពេញចិត្តសម្រាប់បណ្ដាអ្នកបំរើរបស់ទ្រង់ ហើយទ្រង់មិនពេញចិត្តសាសនាណាមួយក្រៅពីវាឡើយ។


ការបញ្ជាក់ថាអ្នកណាដែលជឿថាការណែនាំរបស់អ្នកដទៃ ក្រៅពីការណែនាំរបស់ព្យាការីប្រសើរជាងការណែនាំរបស់ព្យាការី នោះគេគឺជាកាហ្វៀរ ឬថាការកាត់ក្ដីរបស់អ្នកដទៃក្រៅពីអល់ឡោះប្រសើរជាងការកាត់ក្ដីរបស់អល់ឡោះ ដូចជាពួកអ្នកដែលចូលចិត្តច្បាប់របស់ តាហ្គូត និងច្បាប់ដែលមនុស្សបង្កើតលើសពីច្បាប់របស់អល់ឡោះ


ហើយផ្អែកលើអ្វីដែលបានរៀបរាប់ខាងលើ អ្នកណាដែលជឿថាការណែនាំរបស់អ្នកដទៃក្រៅពីការណែនាំរបស់ណាប៊ី ﷺ ប្រសើរជាងការណែនាំរបស់ណាប៊ី ﷺ នោះគេគឺជាអ្នកកាហ្វៀរ ពីព្រោះគេបានបដិសេធប្រាជ្ញារបស់អល់ឡោះ និងច្បាប់របស់ទ្រង់តាមការពិត ដូចជាអ្នកដែលចូលចិត្តវិធីសាស្រ្ដរបស់មនុស្ស ដូចជា សាសនាប្រាសចាកព្រះ  លទ្ធិសេរីនិយម និងលទ្ធិប្រជាធិបតេយ្យ លើសពីច្បាប់អ៊ីស្លាម(ស្ហារីអះ) ឬជឿថាប្រព័ន្ធ និងច្បាប់ដែលមនុស្សបង្កើតប្រសើរជាងច្បាប់អ៊ីស្លាម ឬថាប្រព័ន្ធអ៊ីស្លាមមិនសមរម្យសម្រាប់អនុវត្តនៅក្នុងសតវត្សទីម្ភៃ ឬថាវាជាមូលហេតុនៃការថយក្រោយរបស់មូស្លីម ឬថាវាត្រូវបានកំណត់ត្រឹមតែទំនាក់ទំនងរបស់មនុស្សជាមួយម្ចាស់របស់គេ ដោយមិនជ្រៀតជ្រែកក្នុងកិច្ចការជីវិតផ្សេងទៀត ឬជឿថាការអនុវត្តច្បាប់របស់អល់ឡោះក្នុងការកាត់ដៃចោរ ឬចោរកម្ម ឬការចោលថ្មទៅលើអ្នកផិតក្បត់ដែលរៀបការហើយ មិនសមរម្យសម្រាប់យុគសម័យបច្ចុប្បន្ន ឬជឿថាវាត្រូវបានអនុញ្ញាតឱ្យកាត់ក្ដីក្រៅពីច្បាប់អ៊ីស្លាមនៅក្នុងទំនាក់ទំនង ឬការដាក់ទណ្ឌកម្ម ឬអ្វីផ្សេងទៀត។ នោះគេគឺជាកាហ្វៀរ ពីព្រោះគេបានចូលចិត្តច្បាប់របស់ម៉ាខឡូកលើសពីច្បាប់របស់អ្នកបង្កើត(អល់ឡោះ) ហើយបានពេញចិត្តនឹងច្បាប់នៃភាពល្ងង់ខ្លៅ(ជាហ៊ីលីយ្យ៉ះ)  ហើយបានពេញចិត្តនឹងតហ្គូត ហើយចូលចិត្តវាលើសពីច្បាប់របស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយមិនបានបដិសេធវាឡើយ ដូចដែលអល់ឡោះបានបញ្ជាលោកនៅក្នុងព្រះបន្ទូលរបស់ទ្រង់៖៖


ﵟفَمَن يَكۡفُرۡ بِٱلطَّٰغُوتِ وَيُؤۡمِنۢ بِٱللَّهِ فَقَدِ ٱسۡتَمۡسَكَ بِٱلۡعُرۡوَةِ ٱلۡوُثۡقَىٰ لَا ٱنفِصَامَ لَهَاۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ٢٥٦ﵞ ﵝالبَقَرَةِ : ﵖﵕﵒﵜ


“ដូច្នេះ អ្នកណាដែលបដិសេធតហ្គូត(អាទិទេពក្លែងក្លាយ) ហើយមានជំនឿលើអល់ឡោះ នោះគេពិតជាបានចាប់កាន់នូវចំណងដ៏រឹងមាំបំផុតដែលមិនអាចដាច់បាន។ ហើយអល់ឡោះមហាឮបំផុត និងមហាដឹងបំផុត។”


ហើយគេបានអនុញ្ញាតឱ្យនូវអ្វីដែលអល់ឡោះបានហាមឃាត់ជាឯកច្ឆន្ទ ហើយអ្នកណាដែលអនុញ្ញាតឱ្យនូវអ្វីដែលអល់ឡោះបានហាមឃាត់ នោះគេគឺជាអ្នកប្រឆាំងអល់ឡោះ ហើយជាអ្នកមិនជឿតាមការឯកភាពគ្នារបស់បណ្ដាមូស្លីម។


បងប្អូនមូស្លីមទាំងឡាយ! ពិតណាស់ អ្នកដែលបែរចេញពីការគោរពប្រតិបត្តិអ្នកនាំសារ ﷺ  និងបែរចេញពីការវិនិច្ឆ័យរបស់គាត់ គឺជាពួកលាក់ពុត មិនមែនជាអ្នកមានជំនឿទេ។ អល់ឡោះបានមានបន្ទូលថា៖


ﵟوَإِذَا دُعُوٓاْ إِلَى ٱللَّهِ وَرَسُولِهِۦ لِيَحۡكُمَ بَيۡنَهُمۡ إِذَا فَرِيقٞ مِّنۡهُم مُّعۡرِضُونَ ٤٨ﵞ ﵝالنُّور : ﵘﵔﵜ


“ហើយនៅពេលដែលពួកគេត្រូវបានគេអញ្ជើញឲ្យទៅកាន់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ដើម្បីឲ្យទ្រង់ជំនុំជម្រះនៅរវាងពួកគេ ស្រាប់តែមានក្រុមមួយក្នុងចំណោមពួកគេបានបែរមុខចេញ។”


អ៊ីបនូ តៃមីយ៉ះ ♫ បាននិយាយថា៖ "អល់ឡោះបានបញ្ជាក់ថា អ្នកដែលបែរចេញពីការគោរពប្រតិបត្តិអ្នកនាំសារនិងបែរចេញពីការវិនិច្ឆ័យរបស់គាត់ គឺជាពួកលាក់ពុត(មូណាហ្វិក)មិនមែនជាអ្នកមានជំនឿទេ។ អ្នកមានជំនឿគឺជាអ្នកដែលនិយាយថា “យើងបានឮហើយយើងបានគោរពប្រតិបត្តិ”។ ភាពលាក់ពុត ត្រូវបានបញ្ជាក់ ហើយជំនឿត្រូវបានលុបបំបាត់ដោយគ្រាន់តែការងាកចេញពីការកាត់ក្ដីរបស់រ៉ស៊ូល និងការចង់ឱ្យគេកាត់ក្ដីដោយអ្នកដទៃក្រៅពីលោក។


ឱបណ្ដាអ្នកបំរើរបស់អល់ឡោះ! នេះគឺជាសេចក្ដីពន្យល់ដ៏មានប្រយោជន៍មួយ ដើម្បីយល់ពីតាវហ៊ីដ និងអ្វីដែលផ្ទុយនឹងវា ការព្រមានអំពីស្ហីរិក និងការធ្លាក់ចូលទៅក្នុងវា ព្រមទាំងការបំភ្លឺថា កាតព្វកិច្ចលើមូស្លីមគឺត្រូវតែប្រុងប្រយ័ត្នកុំធ្លាក់ចូលទៅក្នុងការមិនចាត់ទុកពួកមូស្ហរិកថាជាកាហ្វៀរ ឬការសង្ស័យចំពោះភាពជាកាហ្វៀររបស់ពួកគេ ឬការទទួលស្គាល់ថាជំនឿរបស់ពួកគេត្រឹមត្រូវ។ ពីព្រោះទាំងបីនេះគឺជាអ្វីដែលបំផ្លាញអ៊ីស្លាម ហើយកាតព្វកិច្ចលើមូស្លីមគឺត្រូវមានជំនឿយ៉ាងមុតមាំថា អ្នកដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានចាត់ទុកថាជាកាហ្វៀរ គឺពិតជាអ្នកកាហ្វៀរ ហើយកុំឱ្យមានអ្វីមួយនៅក្នុងចិត្តរបស់គេនូវភាពស្ទាក់ស្ទើរ ឬការសង្ស័យចំពោះបញ្ហានោះឡើយ។


សូមអល់ឡោះប្រទានពរដល់អ្នករាល់គ្នាឱ្យមានភាពខ្ជាប់ខ្ជួនលើតាវហ៊ីដ រហូតដល់ស្លាប់។ ដ្បិតអ្នកណាដែលប្រកាន់ខ្ជាប់នូវច្បាប់អ៊ីស្លាម ហើយស្លាប់ក្នុងស្ថានភាពកាន់តាវហ៊ីដ នោះគេនឹងបានចូលឋានសួគ៌ដោយគ្មានការកាត់ក្ដី និងគ្មានទារុណកម្មឡើយ។


ثُمَّ اعْلَمُوا رَحِمَكُمُ اللهُ أَنَّ اللهَ سُبْحَانَهُ وَتَعَالَى أَمَرَكُمْ بِأَمْرٍ عَظِيمٍ فَقَالَ:


ﵟإِنَّ ٱللَّهَ وَمَلَٰٓئِكَتَهُۥ يُصَلُّونَ عَلَى ٱلنَّبِيِّۚ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ صَلُّواْ عَلَيۡهِ وَسَلِّمُواْ تَسۡلِيمًا ٥٦ﵞ


اللَّهُمَّ صَلِّ وَسَلِّمْ عَلَى عَبْدِكَ وَرَسُولِكَ مُحَمَّدٍ، وَارْضَ عَنْ أَصْحَابِهِ الْخُلَفَاءِ، وَارْضَ عَنِ التَّابِعِينَ وَمَنْ تَبِعَهُمْ بِإِحْسَانٍ إِلَى يَوْمِ الدِّينِ.


سُبْحَانَ رَبِّنَا رَبِّ الْعِزَّةِ عَمَّا يَصِفُونَ، وَسَلامٌ عَلَى الْمُرْسَلِينَ، وَالْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ.


****





 



Recent Posts

«អ្នកណាបួសខែរ៉ម៉ាទន រ ...

«អ្នកណាបួសខែរ៉ម៉ាទន រួចបន្តដោយការបួសប្រាំមួយថ្ងៃក្នុងខែស្ហាវវ៉ាល គឺដូចជាបានបួសពេញមួយឆ្នាំ។»

“ឡៃឡាតុលក៏ទើរប្រសើរជា ...

“ឡៃឡាតុលក៏ទើរប្រសើរជាងមួយពាន់ខែ។”

«អ្នកណាអានមួយអក្សរពី ...

«អ្នកណាអានមួយអក្សរពីគម្ពីររបស់អល់ឡោះ គេនឹងទទួលបានមួយផលបុណ្យ ហើយមួយផលបុណ្យស្មើនឹងដប់ដង។ ខ្ញុំមិនបាននិយាយថា «អាលីហ្វ-ឡាម-មីម» គឺមួយអក្សរនោះទេ ប៉ុន្តែ អាលីហ្វគឺមួយអក្សរ ឡាមគឺមួយអក្សរ និងមីមគឺមួ

«នៅពេលខែរ៉ម៉ាទនមកដល់ ...

«នៅពេលខែរ៉ម៉ាទនមកដល់ ទ្វារឋានសួគ៌ត្រូវបានបើក ទ្វារនរកត្រូវបានបិទ និងពួកស្ហៃតនត្រូវបានចងជាប់ខ្នោះ។»