Articles




ប្រការ២


អ្នកណាដែលមិនចាត់ទុកពួកមុស្ហរីកីនថាជាកាហ្វៀរ ឬមានការសង្ស័យចំពោះភាពកូហ្វូររបស់ពួកគេ ឬទទួលស្គាល់ថាជំនឿរបស់ពួកគេត្រឹមត្រូវ


الخطبة الأولى


إنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُورِ أَنْفُسِنَا وسَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.


ﵟيَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ حَقَّ تُقَاتِهِۦ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسۡلِمُونَ ١٠٢ﵞ


ﵟيَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمُ ٱلَّذِي خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ وَخَلَقَ مِنۡهَا زَوۡجَهَا وَبَثَّ مِنۡهُمَا رِجَالٗا كَثِيرٗا وَنِسَآءٗۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِي تَسَآءَلُونَ بِهِۦ وَٱلۡأَرۡحَامَۚ إِنَّ ٱللَّهَ كَانَ عَلَيۡكُمۡ رَقِيبٗا ١ ﵞ


ﵟيَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَقُولُواْ قَوۡلٗا سَدِيدٗا ٧٠ يُصۡلِحۡ لَكُمۡ أَعۡمَٰلَكُمۡ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ فَقَدۡ فَازَ فَوۡزًا عَظِيمًا ٧١ﵞ


أَمَّا بَعْدُ، فَإِنَّ أَصْدَقَ الحَدِيثِ كِتَابُ اللَّهِ، وَأَحْسَنَ الهَدْيِ هَدْيُ مُحَمَّدٍ، وَشَرَّ الأُمُورِ مُحْدَثَاتُهَا، وَكُلُّ مُحْدَثَةٍ بِدْعَةٌ، وَكُلُّ بِدْعَةٍ ضَلَالَةٌ، وَكُلُّ ضَلَالَةٍ فِي النَّارِ.


ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ចូរពួកអ្នកកោតខ្លាចអល់ឡោះដ៏ខ្ពង់ខ្ពស់ និងលើកតម្កើងទ្រង់។ ចូរពួកអ្នកស្តាប់បង្គាប់ទ្រង់ ហើយចូរកុំបំពាននឹងទ្រង់។ ហើយចូរដឹងថា ពិតណាស់ អ្វីដែលច្បាប់សាសនាពីលើមេឃទាំងអស់បានឯកភាពគ្នាថាគ្រឹះនៃតាវហ៊ីដ គឺផ្អែកលើគោលការណ៍គ្រឹះពីរយ៉ាង៖


ទីមួយ៖ ការប្រកាសផ្តាច់ខ្លួនពីការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ ដែលអល់ឡោះបានពិពណ៌នាថាជាតហ្គូត។


ទីពីរ៖ ការទទួលស្គាល់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយអង្គគត់ ដែលនោះគឺជាតាវហ៊ីដ។


ដូច្នេះ អ្នកណាដែលមិនប្រកាសផ្តាច់ខ្លួនពីសាសនារបស់ពួកអ្នកដែលធ្វើស្ហីរិក នោះគេពិតជាមិនបានប្រកាសផ្តាច់ខ្លួនពីតហ្គូត ហើយក៏មិនបានបដិសេធនឹងវាដែរ។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖


ﵟفَمَن يَكۡفُرۡ بِٱلطَّٰغُوتِ وَيُؤۡمِنۢ بِٱللَّهِ فَقَدِ ٱسۡتَمۡسَكَ بِٱلۡعُرۡوَةِ ٱلۡوُثۡقَىٰ لَا ٱنفِصَامَ لَهَاﵞ ﵝالبَقَرَةِ : ﵖﵕﵒﵜ


“ដូច្នេះ អ្នកណាដែលបដិសេធអាទិទេពក្លែងក្លាយ ហើយមានជំនឿលើអល់ឡោះ នោះគេពិតជាបានចាប់កាន់នូវចំណងដ៏រឹងមាំបំផុតដែលមិនអាចដាច់បាន។”


អត្ថន័យនៃអាយ៉ាត់នេះបង្ហាញថា អ្នកដែលមិនបដិសេធតហ្គូត គឺគេមិនបានកាន់ខ្ជាប់នឹងខ្សែដ៏រឹងមាំដែលជាសាសនាអ៊ីស្លាមឡើយ។


ណាពីអ៊ីប្រហីម | បានប្រកាសបោះបង់ចោលសាសនារបស់ក្រុមរបស់គាត់ដោយនិយាយថា៖


ﵟإِنَّنِي بَرَآءٞ مِّمَّا تَعۡبُدُونَ ٢٦ إِلَّا ٱلَّذِي فَطَرَنِي فَإِنَّهُۥ سَيَهۡدِينِ ٢٧ وَجَعَلَهَا كَلِمَةَۢ بَاقِيَةٗ فِي عَقِبِهِۦ لَعَلَّهُمۡ يَرۡجِعُونَ ٢٨ﵞ ﵝالزُّخۡرُف : ﵖﵒ - ﵘﵒﵜ


“ពិតណាស់ ខ្ញុំប្រកាសផ្តាច់ខ្លួនពីអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈ លើកលែងតែម្ចាស់ដែលបានបង្កើតខ្ញុំ ពិតណាស់ ទ្រង់នឹងចង្អុលបង្ហាញខ្ញុំ ហើយគាត់បានធ្វើឱ្យវា(ពាក្យសម្ដីរនេះ) ក្លាយជាពាក្យពេចន៍ដែលនៅស្ថិតស្ថេរក្នុងចំណោមកូនចៅរបស់គាត់ ដើម្បីឱ្យពួកគេត្រឡប់មកវិញ)។”


មានរាយការណ៍ពីតរិក ប៊ិន អាស៊ីម អាល់-អាស់ជាអី ◙ ពីណាពី ﷺ ថា គាត់បានមានប្រសាសន៍ថា៖


> مَنْ قَالَ لَا إِلٰهَ إِلَّا اللهُ، وَكَفَرَ بِمَا يُعْبَدُ مِنْ دُونِ اللهِ؛ حَرُمَ مَالُهُ وَدَمُهُ، وَحِسَابُهُ عَلَى اللهِ < [رواه مسلم]


«អ្នកណាដែលបានពោលថា៖ “គ្មានព្រះដែលត្រូវគេគោរពសក្ការៈពិតប្រាកដក្រៅពីអល់ឡោះ” ហើយបានបដិសេធចំពោះអ្វីៗដែលគេគោរពបូជាក្រៅពីអល់ឡោះនោះ ទ្រព្យសម្បត្តិ និងឈាមរបស់គាត់គឺត្រូវបានគេការពារ ហើយការជម្រះក្ដីរបស់គាត់គឺស្ថិតលើអល់ឡោះ។»


អត្ថន័យនៃហាឌីសនេះបង្ហាញថា អ្នកដែលមិនបដិសេធអ្វីដែលត្រូវបានគេគោរពបូជាក្រៅពីអល់ឡោះ ទ្រព្យសម្បត្តិនិងឈាមរបស់គេមិនត្រូវហាមឃាត់ឡើយ។ ហើយនេះមិនកើតឡើងលើកលែងតែចំពោះអ្នកកាហ្វីរប៉ុណ្ណោះ។


ការមិនចាត់ទុកពួកអ្នកដែលធ្វើស្ហីរិកថាជាអ្នកគ្មានជំនឿ គឺជាផ្នែកមួយដែលធ្វើឱ្យ


បាត់បង់ជំនឿអ៊ីស្លាម


ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ដោយផ្អែកលើសេចក្តីបញ្ជាក់ពីគម្ពីរគួរអាននិងដំណឹងពីព្យាការីនេះ ពិតណាស់ អ្នកណាដែលមិនចាត់ទុកពួកអ្នកដែលធ្វើស្ហីរិក ថាជាអ្នកគ្មានជំនឿ ឬសង្ស័យអំពីអំពើគ្មានជំនឿរបស់ពួកគេ ឬចាត់ទុកមាគ៌ារបស់ពួកគេថាត្រឹមត្រូវ នោះគេគឺបានក្លាយជាអ្នកគ្មានជំនឿហើយ ហើយគេពិតជាបានប្រព្រឹត្តនូវកត្តាមួយពីក្នុងចំណោមកត្តាដែលធ្វើឱ្យបាត់បង់ជំនឿអ៊ីស្លាម។


ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ពិតណាស់ អ្នកណាដែលមិនចាត់ទុកអ្នកដើរតាមសាសនាដែលមិនត្រឹមត្រូវទាំងឡាយថាជាអ្នកគ្មានជំនឿ គេគឺជាអ្នកគ្មានជំនឿពិតប្រាកដ ហើយគេមិនមែនជាអ្នកមូស្លីមឡើយ ពីព្រោះគេមិនបានចាត់ទុកអ្នកដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានចាត់ទុកថាជាអ្នកគ្មានជំនឿ ថាជាអ្នកគ្មានជំនឿឡើយ ហើយគេក៏មិនបានជឿលើដំណឹងពីគម្ពីរគួរអាន និងក៏មិនបានជឿលើបទបញ្ជារបស់ព្យាការី ﷺ ដែរ។ ហើយអ្នកណាដែលមិនជឿលើដំណឹងពីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ គេគឺជាអ្នកគ្មានជំនឿ។ សូមអល់ឡោះទ្រង់ការពារ។


បន្ថែមទៅទៀត អ្នកណាដែលមិនចាត់ទុកពួកអ្នកដែលធ្វើស្ហីរិកថាជាអ្នកគ្មានជំនឿ គឺស្មើនឹងគេបានធ្វើឱ្យជំនឿ និងអំពើគ្មានជំនឿ(الكفر) មានតម្លៃស្មើគ្នានៅចំពោះគេ ដោយមិនបានបែងចែករវាងនេះនិងនោះឡើយ។ ដូច្នេះ អ្នកនេះគឺជាអ្នកគ្មានជំនឿ។


បងប្អូនមូស្លីមទាំងឡាយ! អ្នកដែលមិនថាអ្នកកាហ្វីរជាអ្នកកាហ្វីរ ការពិតគឺគេមិនស្គាល់ភាពខុសគ្នារវាងអ៊ីស្លាមនិងកូហ្វូរ ខណៈដែលរឿងនេះត្រូវបានដឹងយ៉ាងច្បាស់ក្នុងសាសនា។ គម្ពីរអាល់គួរអានពោរពេញទៅដោយការបដិសេធកូហ្វូរនិងការរៀបរាប់អំពីទោសរបស់ពួកកាហ្វីរក្នុងលោកិយនិងបរលោក។ អ្នកដែលមានសភាពបែបនេះ គឺមិនថាអ្នកកាហ្វីរជាអ្នកកាហ្វីរ គេមិនសមនឹងត្រូវបានហៅថាជាមូស្លីមឡើយ រហូតដល់គេស្គាល់ភាពខុសគ្នារវាងពួកវា ហើយបោះបង់ចោលជំនឿនៃកូហ្វូរទាំងអស់ទាំងក្នុងចិត្តនិងអណ្តាត។


បន្ថែមទៅទៀត អ្នកដែលមិនថាអ្នកដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានថាជាអ្នកកាហ្វីរ គឺគេបានអនុញ្ញាតអ្វីដែលអល់ឡោះបានហាមឃាត់ពីស្ហីរិក ដោយមិនថាអ្នកដែលធ្វើវាជាអ្នកកាហ្វីរ។ នេះជាការប្រឆាំងនឹងបញ្ជាសាសនារបស់អល់ឡោះ ថែមទាំងជាការប្រកួតប្រជែងជាមួយទ្រង់។ អល់ឡោះបានមានបន្ទូលថា៖


ﵟقُلۡ تَعَالَوۡاْ أَتۡلُ مَا حَرَّمَ رَبُّكُمۡ عَلَيۡكُمۡۖ أَلَّا تُشۡرِكُواْ بِهِۦ شَيۡـٔٗاﵞ ﵝالأَنۡعَام : ﵑﵕﵑﵜ


“ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ‹ចូរពួកអ្នកមកចុះ! ខ្ញុំនឹងសូត្ររៀបរាប់នូវអ្វីដែលម្ចាស់របស់ពួកអ្នកបានហាមឃាត់លើពួកអ្នក គឺកុំឱ្យពួកអ្នកធ្វើស្ហីរិកនឹងទ្រង់នូវអ្វីមួយសោះ!...»។”


អ៊ីបនូ សាអឌី ♫ បាននិយាយថា៖ «គ្រប់អ្នកដែលសាសនាបានវិនិច្ឆ័យថាជាអ្នកកាហ្វីរ យើងត្រូវថាគេជាអ្នកកាហ្វីរ។ អ្នកណាមិនថាអ្នកដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានថាជាអ្នកកាហ្វីរ គឺគេជាអ្នកកាហ្វីរដែលបដិសេធអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ នោះគឺនៅពេលដែលគេបានដឹងពីការកាហ្វីររបស់អ្នកនោះតាមភស្តុតាងសាសនា។»។


ស្ហៃខ អាប់ឌុល អាស៊ីស ប៊ិន បាស ♫ បាននិយាយថា៖ «អ្នកដែលមិនថាអ្នកកាហ្វីរជាអ្នកកាហ្វីរ គឺគេដូចជាអ្នកកាហ្វីរដែរ នៅពេលដែលភស្តុតាងត្រូវបានបង្ហាញដល់គេ ហើយភស្តុតាងត្រូវបានពន្យល់ដល់គេ ប៉ុន្តែគេនៅតែមិនព្រមថាពួកគេជាអ្នកកាហ្វីរ ដូចជាអ្នកដែលមិនថាពួកយ៉ាហ៊ូដ ពួកណាសរ៉នី ពួកកុម្មុយនីស្ត និងអ្នកផ្សេងដែលការកាហ្វីររបស់ពួកគេមិនស្រពិចស្រពិលសម្រាប់អ្នកដែលមានចំណេះដឹងនិងការយល់ដឹងតិចតួច"។


ស្ហៃខ សឡេះ ប៊ិន ហ្វាវសាន អាល់-ហ្វាវសាន បាននិយាយថា៖ «អ្នកដែលមិនថាពួកមូស្ហរីកីនជាអ្នកកាហ្វីរ គឺគេជាអ្នកកាហ្វីរដូចពួកគេដែរ ព្រោះចំពោះគេ អ៊ីម៉ាននិងកូហ្វូរស្មើគ្នា មិនខុសគ្នារវាងរឿងទាំងពីរនេះ។ ហេតុនេះគេជាអ្នកកាហ្វីរ។»។


សារៈសំខាន់នៃការបដិសេធតហ្គូត


ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ដោយសារតែបញ្ហានៃការបដិសេធនឹងតហ្គូត  មានសារៈសំខាន់យ៉ាងនេះហើយ ទើបអាយ៉ាត់បានរៀបរាប់ពីការបដិសេធនឹងតហ្គូត មុនការមានជំនឿលើអល់ឡោះ ដើម្បីឱ្យខ្ញុំបម្រើម្នាក់អាចកាន់ខ្ជាប់នូវចំណងដ៏មាំបាន។ រឿងនោះមាននៅក្នុងបន្ទូលរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់៖


ﵟفَمَن يَكۡفُرۡ بِٱلطَّٰغُوتِ وَيُؤۡمِنۢ بِٱللَّهِ فَقَدِ ٱسۡتَمۡسَكَ بِٱلۡعُرۡوَةِ ٱلۡوُثۡقَىٰ لَا ٱنفِصَامَ لَهَاﵞ ﵝالبَقَرَةِ : ﵖﵕﵒﵜ


“ដូច្នេះអ្នកណាបដិសេធតហ្គូត ហើយជឿចំពោះអល់ឡោះ គឺពិតជាគេបានកាន់ខ្ជាប់នឹងខ្សែដ៏រឹងមាំដែលមិនអាចដាច់។”


ហើយនេះគឺជាការបង្ហាញពីគោលការណ៍ «ការសម្អាតចេញមុនការតុបតែង» គឺការសម្អាតខ្លួនពីអំពើអាក្រក់ រួចហើយទើបតុបតែងខ្លួនដោយអំពើល្អ។។


ការសម្រេចបាននូវការបដិសេធនឹងតហ្គូតកើតឡើងតាមរយៈ ប្រាំចំណុច


ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ការបដិសេធនឹងសាសនាដែលមិនត្រឹមត្រូវទាំងឡាយ កើតឡើងតាមរយៈប្រាំចំណុច៖ ការជឿថាវាជាជំនឿខុសឆ្គង, ការបោះបង់ចោលការគោរពសក្ការៈវា, ការស្អប់ខ្ពើមវា, ការចាត់ទុកអ្នកដែលកាន់សាសនានោះថាជាកាហ្វៀរ, និងការធ្វើជាសត្រូវនឹងពួកគេ។ នេះដកស្រង់ចេញពីបន្ទូលរបស់អល់ឡោះ៖


ﵟقَدۡ كَانَتۡ لَكُمۡ أُسۡوَةٌ حَسَنَةٞ فِيٓ إِبۡرَٰهِيمَ وَٱلَّذِينَ مَعَهُۥٓ إِذۡ قَالُواْ لِقَوۡمِهِمۡ إِنَّا بُرَءَٰٓؤُاْ مِنكُمۡ وَمِمَّا تَعۡبُدُونَ مِن دُونِ ٱللَّهِ كَفَرۡنَا بِكُمۡ وَبَدَا بَيۡنَنَا وَبَيۡنَكُمُ ٱلۡعَدَٰوَةُ وَٱلۡبَغۡضَآءُ أَبَدًا حَتَّىٰ تُؤۡمِنُواْ بِٱللَّهِ وَحۡدَهُۥٓﵞ ﵝالمُمۡتَحنَة : ﵔﵜ


“ពិតប្រាកដណាស់ ពួកអ្នកមានគំរូដ៏ល្អឥតខ្ចោះនៅក្នុង(ព្យាការី)អ៊ីប្រាហ៊ីម និងបណ្ដាអ្នកដែលនៅជាមួយគេ នៅពេលដែលពួកគេបានពោលទៅកាន់ក្រុមរបស់ពួកគេថា៖ ‹ពិតប្រាកដណាស់ យើងសូមឃ្លាតឆ្ងាយពីពួកអ្នក និងពីអ្វីដែលពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះ។ យើងបដិសេធពួកអ្នកហើយ! ហើយរវាងយើង និងពួកអ្នក ក៏បានលេចឡើងនូវភាពជាសត្រូវ និងការស្អប់គ្នាជារៀងរហូត រហូតទាល់តែពួកអ្នកមានជំនឿលើអល់ឡោះតែមួយគត់។›”


ក្នុងអាយ៉ាត់ពីរខាងលើមានចំណុចល្អិតល្អន់មួយ គឺការបោះបង់ចោលកូហ្វូរត្រូវធ្វើដោយចិត្ត អណ្តាត និងអវៈយវៈ។ ការបោះបង់ចោលដោយចិត្តគំនិតគឺការស្អប់ពួកគេនិងជឿថាពួកគេជាអ្នកកាហ្វីរ ដូចក្នុងបន្ទូល ﴿كَفَرْنَا بِكُمْ﴾  (យើងបដិសេធពួកអ្នក)។ ហើយការបោះបង់ចោលដោយអណ្តាតគឺការដែលអ៊ីប្រហីមប្រកាសដោយអណ្តាតទៅកាន់ក្រុមរបស់គាត់ ﴿كَفَرْنَا بِكُمْ﴾។ ការបោះបង់ចោលដោយអវៈយវៈគឺក្នុងបន្ទូល ﴿وَأَعْتَزِلُكُمْ وَمَا تَدْعُونَ مِن دُونِ اللَّهِ﴾  (ហើយខ្ញុំនឹងឃ្លាតឆ្ងាយពីពួកអ្នក និងអ្វីដែលពួកអ្នកបួងសួងក្រៅពីអល់ឡោះ)។


ការលះបង់ពីការមិនជឿ(កូហ្វូរ) គ្របដណ្ដប់លើគ្រប់ប្រភេទនៃការមិនជឿ ហើយមិនមែនកំណត់ត្រឹមការលះបង់ពីស្ហីរិកក្នុងការគោរពសក្ការៈប៉ុណ្ណោះទេ


បងប្អូនមូស្លីមទាំងឡាយ! ការបោះបង់ចោលកូហ្វូរមិនកំណត់ត្រឹមតែការបោះបង់ចោលស្ហីរិកក្នុងការគោរពសក្ការៈចំពោះអល់ឡោះទេ ប៉ុន្តែវារួមបញ្ចូលគ្រប់ប្រភេទនៃកូហ្វូរ ដូចជាការពិពណ៌នាអល់ឡោះដោយភាពខ្វះខាត ឬការចំអកឡកឡឺយនឹងសាសនា ឬការបង្ខូចកេរ្តិ៍ឈ្មោះបណ្តាសាហាបះ, ឬការបង្ខូចកេរ្តិ៍ឈ្មោះបណ្តាមាតានៃអ្នកមានជំនឿ ឬការអះអាងថាជិប្រីលបានក្បត់ការនាំសារ ឬការនិយាយថាសាសនារបស់ពួកណាសរ៉នី ពួកយ៉ាហ៊ូដ និងពួកព្រះពុទ្ធសាសនាត្រឹមត្រូវ ឬការធ្លាក់ចូលក្នុងអំពើផ្សេងៗដែលអ៊ូឡាម៉ាបានឯកភាពគ្នាថាជាអំពើកូហ្វូរ។


ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! ពិតណាស់ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសេចក្តីផ្តើមនេះ អំពីសារៈសំខាន់នៃចំណេះដឹងអំពីតាវហ៊ីដនិងភាពផ្ទុយគ្នារបស់វា, និងអត្ថន័យនៃភក្តីភាពនៅក្នុងតាវហ៊ីដ, និងការប្រកាសផ្តាច់ខ្លួនពីភាពផ្ទុយគ្នារបស់វា។ ហើយដោយហេតុនេះបេះដូងនឹងស្ថិតនៅលើផ្លូវត្រង់។ ពិតណាស់ ភាពផ្ទុយគ្នាមិនត្រូវបានគេស្គាល់ឡើយ លើកលែងតែតាមរយៈភាពផ្ទុយគ្នារបស់វា ដូចដែលគេបានពោលថា ៖


ភាពផ្ទុយគ្នាបង្ហាញពីភាពស្រស់ស្អាតរបស់ភាពផ្ទុយគ្នា ហើយតាមរយៈភាពផ្ទុយគ្នារបស់វា ទើបអ្វីៗត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់។


ដូច្នេះ អ្នកណាដែលមិនស្គាល់ស្ហីរិក គេក៏មិនស្គាល់តាវហ៊ីដដែរ។ ហើយអ្នកណាដែលមិនប្រកាសផ្តាច់ខ្លួនពីអំពើស្ហីរិក នោះគេពិតជាមិនបានសម្រេចនូវតាវហ៊ីដឡើយ។


بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِيْ وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيْمُ.


الخطبة الثانية


ច្បាប់ចំពោះអ្នកដែលសង្ស័យពីភាពកូហ្វូររបស់ពួកមុស្ហរិក


الْحَمْدُ لِلَّهِ وَحْدَهُ، وَالصَّلَاةُ وَالسَّلَامُ عَلَى مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ، فاتقوا الله عباد الله،


បងប្អូនមូស្លីមទាំងឡាយ! ចូរដឹងថា អ្នកដែលសង្ស័យក្នុងការកាហ្វីររបស់ពួកមូស្រីគីន គឺគេដូចជាពួកគេដែរ។ អ្នកណានិយាយថា៖ "ខ្ញុំមិនដឹងថាពួកយ៉ាហ៊ូដជាអ្នកកាហ្វីរឬអត់" ឬនិយាយថា "ខ្ញុំមិនដឹងថាពួកណាសរ៉នី(គ្រីស្ទាន)ជាអ្នកកាហ្វីរឬអត់" ឬនិយាយថា "ខ្ញុំមិនដឹងថាអ្នកដែលបួងសួងអ្នកផ្សេងក្រៅពីអល់ឡោះជាមូស្លីមឬអត់" ឬនិយាយថា "ខ្ញុំមិនដឹងថាហ្វីរអោន(ផារ៉ាអុង)ជាអ្នកកាហ្វីរឬអត់" នោះគឺបុគ្គលនោះក៏ជាជនកាហ្វីរដែរ។ ហើយមូលហេតុគឺថា គេនៅស្ទាក់ស្ទើររវាងភាពត្រឹមត្រូវ ឬខុសឆ្គងនៃអំពើកូហ្វូរ ដូច្នេះគេមិនបានជឿជាក់ថាកូហ្វូរគឺខុស ហើយក៏មិនបានបដិសេធតហ្គូតដែរ ទោះបីជាអល់ឡោះបានសម្រេចរឿងនេះក្នុងគម្ពីររបស់ទ្រង់ និងបានបញ្ជាក់ថាកូហ្វូរគឺខុសក៍ដោយ។ ដូច្នេះ អ្នកដែលសង្ស័យក្រោយការបញ្ជាក់នេះ តាមពិតគឺគេមិនមែនជាអ្នកជឿនឹងការវិនិច្ឆ័យរបស់អល់ឡោះក្នុងគម្ពីរអាល់គួរអានឡើយ។


បន្ថែមទៅទៀត អ្នកដែលសង្ស័យគឺមិនស្គាល់សាសនាអ៊ីស្លាមពិតប្រាកដទេ។ ប្រសិនបើគេបានស្គាល់សាសនាអ៊ីស្លាម ប្រាកដណាស់ គេនឹងបានដឹងយ៉ាងច្បាស់អំពីភាពផ្ទុយគ្នារបស់វា នោះគឺអំពើកូហ្វូរ។ ហើយអ្នកណាដែលមិនស្គាល់សាសនាអ៊ីស្លាម តើគេអាចត្រូវបានកាត់ក្ដីថាជាមូស្លីមដោយរបៀបណា?!


ស្ហៃខ សូឡៃម៉ាន ប៊ិន អាប់ឌុលឡោះ ប៊ិន មូហាំម៉ាត់ ប៊ិន អាប់ឌុល វ៉ាហាប ♫ បាននិយាយក្នុងសៀវភៅ "អាវសក អូរ៉ល់-អ៊ីម៉ាន" (أوثق عرى الإيمان)ថា៖ "ប្រសិនបើគេសង្ស័យក្នុងភាពកូហ្វូររបស់ពួកគេ ឬមិនដឹងក្នុងភាពកូហ្វូររបស់ពួកគេ នោះភស្ដុតាងពីគម្ពីររបស់អល់ឡោះ និងសុណ្ណះរបស់ណាប៊ី ﷺ ត្រូវបានបំភ្លឺដល់គេអំពីការកូហ្វូររបស់ពួកគេ។ ប្រសិនបើគេនៅតែសង្ស័យបន្ទាប់ពីនោះ ឬស្ទាក់ស្ទើរ នោះគេគឺជាអ្នកកាហ្វៀរ តាមការឯកភាពគ្នារបស់បណ្ដាអ្នកប្រាជ្ញថា អ្នកណាដែលសង្ស័យចំពោះភាពកូហ្វូររបស់អ្នកកាហ្វៀរនោះគេគឺជាកាហ្វៀរ»។ ចប់។


ច្បាប់ចំពោះអ្នកដែលទទួលស្គាល់ថាជំនឿ និងសាសនារបស់ពួកកាហ្វីរត្រឹមត្រូវ


បងប្អូនមូស្លីមទាំងឡាយ! រីឯអ្នកដែលថាមាគ៌ានិងសាសនារបស់ពួកកាហ្វីរត្រឹមត្រូវ គឺគេវង្វេងជាងអ្នកដែលសង្ស័យក្នុងភាពខុសឆ្គងនៃសាសនារបស់ពួកគេទៅទៀត។ ហើយភាពជាកាហ្វីររបស់គេធ្ងន់ជាងភាពជាកាហ្វីររបស់អ្នកសង្ស័យ ព្រោះតាមពិតគឺគេថាសាសនាអ៊ីស្លាមដែលវិនិច្ឆ័យថាសាសនារបស់ពួកកាហ្វីរខុសគឺខុស ហើយគេការពារកូហ្វូរ អំពាវនាវទៅរកវា ជួយវា ថែមទាំងរៀបចំឱកាសដើម្បីផ្សព្វផ្សាយវា។ សូមអល់ឡោះការពារ។ ដូចជាអ្នកដែលពេញចិត្តជំនឿណាមួយដែលផ្ទុយនឹងសាសនាអ៊ីស្លាម មិនថាយ៉ាហ៊ូដ ណាសរ៉នី សង្គមនិយម ធម្មនិយម ឬក្រុមកូហ្វូរផ្សេងទៀត ឬអំពាវនាវឲ្យរួបរួមសាសនាបីតាមការអះអាងរបស់គេ គឺយ៉ាហ៊ូដ ណាសរ៉នី និងអ៊ីស្លាម ហើយហៅថាសាសនាអ៊ីប្រហីមីយ៉ះ។ គេបោកប្រាស់មនុស្សដោយពាក្យនិយាយមិនពិត ហើយនិយាយថាពួកយ៉ាហ៊ូដនិងណាសរ៉នីតាមមូសានិងអ៊ីសា។ នេះគឺជាការលាយឡំរវាងការពិតនិងមិនពិត។ ពិតណាស់ អល់ឡោះបានលុបគ្រប់សាសនាដោយសាសនាអ៊ីស្លាម។ ប្រសិនបើមូសានិងអ៊ីសានៅរស់ ពួកគាត់នឹងតាមសាសនាអ៊ីស្លាម។ នេះខណៈដែលពួកគាត់នៅលើសាសនាត្រឹមត្រូវ ចុះពេលសាសនារបស់ពួកគាត់ត្រូវបានបំភ្លៃ ហើយក្លាយទៅជាអ្វីដែលនៅសព្វថ្ងៃនេះ។ សាសនារបស់មូសាត្រូវបានបំភ្លៃក្រោយពីតាវរ៉តបាត់បង់ ហើយពួកគេគោរពបូជាអ៊ូហ្សៃរ និងនិយាយថាគាត់ជាកូនរបស់អល់ឡោះ។ សាសនារបស់អ៊ីសាត្រូវបានបំភ្លៃក្រោយពីគាត់ត្រូវបានលើកឡើងទៅឋានលើ ហើយពួកគេគោរពបូជាឈើឆ្កាង និងនិយាយថាគាត់ជាកូនរបស់អល់ឡោះ និងថាអល់ឡោះគឺជាទីបីនៃបី។ តើនៅត្រឹមត្រូវទៀតទេ ក្រោយពីនេះ ដែលនិយាយថាយ៉ាហ៊ូដនិងណាសរ៉នីគឺជាសាសនាត្រឹមត្រូវដែលមនុស្សអាចប្រតិបត្តិតាមបាន?! មិនដូច្នេះទេ! អល់ឡោះបានមានបន្ទូលថា៖


ﵟيَٰٓأَهۡلَ ٱلۡكِتَٰبِ قَدۡ جَآءَكُمۡ رَسُولُنَا يُبَيِّنُ لَكُمۡ كَثِيرٗا مِّمَّا كُنتُمۡ تُخۡفُونَ مِنَ ٱلۡكِتَٰبِ وَيَعۡفُواْ عَن كَثِيرٖۚ قَدۡ جَآءَكُم مِّنَ ٱللَّهِ نُورٞ وَكِتَٰبٞ مُّبِينٞ ١٥ﵞ ﵝالمَائـِدَة : ﵕﵑﵜ


“ឱអះលីកីតាប(ជ្វីហ្វ និងគ្រីស្ទាន)! ពិតប្រាកដណាស់ អ្នកនាំសាររបស់យើងបានមកដល់ពួកអ្នកហើយ ដោយបង្ហាញប្រាប់ពួកអ្នកនូវរឿងជាច្រើនដែលពួកអ្នកធ្លាប់លាក់បាំងពីគម្ពីរ (តាវរ៉ត និងអ៊ីញជីល) ហើយទ្រង់ក៏អភ័យទោសចំពោះរឿងជាច្រើន(ផ្សេងទៀត)។ ពិតប្រាកដណាស់ ពន្លឺមួយ និងគម្ពីរដ៏ច្បាស់លាស់មួយបានមកដល់ពួកអ្នកពីអល់ឡោះ។”


និងបានមានបន្ទូលថា៖


ﵟيَٰٓأَهۡلَ ٱلۡكِتَٰبِ قَدۡ جَآءَكُمۡ رَسُولُنَا يُبَيِّنُ لَكُمۡ عَلَىٰ فَتۡرَةٖ مِّنَ ٱلرُّسُلِ أَن تَقُولُواْ مَا جَآءَنَا مِنۢ بَشِيرٖ وَلَا نَذِيرٖۖ فَقَدۡ جَآءَكُم بَشِيرٞ وَنَذِيرٞۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ١٩ﵞ ﵝالمَائـِدَة : ﵙﵑﵜ


“ឱអះលីកីតាប! ពិតប្រាកដណាស់ អ្នកនាំសាររបស់យើងបានមកដល់ពួកអ្នកហើយ ដោយបង្ហាញប្រាប់ពួកអ្នកបន្ទាប់ពីការដាច់ចន្លោះនៃបណ្ដាអ្នកនាំសារ (ជាច្រើនជំនាន់) ដើម្បីកុំឲ្យពួកអ្នកពោលថា៖ ‹គ្មានអ្នកផ្ដល់ដំណឹងល្អ និងគ្មានអ្នកព្រមានណាម្នាក់បានមកដល់ពួកយើងឡើយ!› ឥឡូវនេះ ពិតប្រាកដណាស់ អ្នកផ្ដល់ដំណឹងល្អ និងអ្នកព្រមានបានមកដល់ពួកអ្នកហើយ។ ហើយអល់ឡោះមានអំណាចលើអ្វីៗទាំងអស់។


និងបានមានបន្ទូលថា៖


ﵟوَمَن يَبۡتَغِ غَيۡرَ ٱلۡإِسۡلَٰمِ دِينٗا فَلَن يُقۡبَلَ مِنۡهُ وَهُوَ فِي ٱلۡأٓخِرَةِ مِنَ ٱلۡخَٰسِرِينَ ٨٥ﵞ ﵝآل عِمۡرَان : ﵕﵘﵜ


“ហើយអ្នកណាដែលស្វែងរកសាសនាផ្សេងក្រៅពីអ៊ីស្លាម នោះវានឹងមិនត្រូវបានទទួលយកពីគេឡើយ។ ហើយនៅថ្ងៃបរលោក គេនឹងក្លាយជាពួកដែលបរាជ័យ។”


សរុបមក អ្នកដែលថាសាសនារបស់ពួកកាហ្វីរ មិនថាយ៉ាហ៊ូដឬណាសរ៉នីត្រឹមត្រូវ គឺជាអ្នកកាហ្វីរ សូមអល់ឡោះការពារ។


ការអំពាវនាវឱ្យមានការបង្រួបបង្រួមជាមួយពួករ៉ហ្វីឌះ គឺស្ថិតនៅក្នុងការលើកតម្កើងជំនឿរបស់ពួកមូស្ហរិក


ឱបណ្ដាខ្ញុំបម្រើរបស់អល់ឡោះ! ហើយស្រដៀងនឹងករណីខាងលើនេះដែរ គឺអ្នកដែលអំពាវនាវឱ្យមានការបង្រួបបង្រួមជាមួយពួករ៉ហ្វីឌះ ដែលសាសនារបស់ពួកគេគឺផ្អែកលើការគោរពបូជាផ្នូរ ការគោរពបូជាក្រុមគ្រួសាររបស់ព្យាការី ការមិនជឿលើសុណ្ណះ របស់ព្យាការី ការចាត់ទុកដៃគូ(សហាបះ)របស់ព្យាការីﷺ ថាជាអ្នកកាហ្វៀរ ការស្អប់អ្នកស្មោះត្រង់ទាំងពីរ គឺទេវតា ជីប្រ៊ីល និងអ្នកស្មោះត្រង់របស់ប្រជាជាតិគឺមូហាំម៉ាត់ ﷺ ការស្អប់គម្ពីរគួរអាន និងការស្អប់កិត្តិយសរបស់ណាប៊ី ﷺ។ ដូច្នេះ អ្នកណាដែលអំពាវនាវឱ្យមានការបង្រួបបង្រួមជាមួយពួកគេ ហើយលើកតម្កើងជំនឿរបស់ពួកគេ តាមពិតគេមិនបានលះបង់ពីពួកគេឡើយ ហើយគេគឺជាអ្នកកាហ្វៀរដូចពួកគេដែរ ដោយការលើកតម្កើងកូហ្វូរ និងការលាក់ពុត ទោះបីជាគេមិនបានប្រកាន់ខ្ជាប់នូវជំនឿនោះក៏ដោយ។ សូមអល់ឡោះការពារយើងពីអំពើបែបនេះ។


បងប្អូនមូស្លីមទាំងឡាយ! នេះគឺជាការពន្យល់ដ៏មានប្រយោជន៍មួយ ដើម្បីយល់ពី តាវហ៊ីដ និងអ្វីដែលផ្ទុយនឹងវា ការព្រមានអំពីស៊ីរិក និងការធ្លាក់ចូលទៅក្នុងវា ព្រមទាំងការបំភ្លឺថា កាតព្វកិច្ចលើមូស្លីមគឺត្រូវតែប្រុងប្រយ័ត្នកុំធ្លាក់ចូលទៅក្នុងការមិនចាត់ទុកពួកមូហ្ស្រិកថាជាអ្នកមិនជឿ ឬការសង្ស័យចំពោះការមិនជឿរបស់ពួកគេ ឬការទទួលស្គាល់ថាជំនឿរបស់ពួកគេត្រឹមត្រូវ។ ពីព្រោះទាំងបីនេះគឺជាអ្វីដែលបំផ្លាញអ៊ីស្លាម ហើយកាតព្វកិច្ចលើមូស្លីមគឺត្រូវមានជំនឿយ៉ាងមុតមាំថា អ្នកដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានចាត់ទុកថាជាអ្នកមិនជឿ គឺពិតជាអ្នកមិនជឿ ហើយកុំឱ្យមានអ្វីមួយនៅក្នុងចិត្តរបស់គេនូវភាពស្ទាក់ស្ទើរ ឬការសង្ស័យចំពោះបញ្ហានោះឡើយ។


សូមអល់ឡោះប្រទានពរដល់អ្នករាល់គ្នាឱ្យមានភាពខ្ជាប់ខ្ជួនលើ តាវហ៊ីដ រហូតដល់ស្លាប់។ ដ្បិតអ្នកណាដែលប្រកាន់ខ្ជាប់នូវច្បាប់អ៊ីស្លាម(ស្ហារីអះ) ហើយស្លាប់ក្នុងស្ថានភាពកាន់ តាវហ៊ីដ នោះគេនឹងបានចូលឋានសួគ៌ដោយគ្មានការកាត់ក្ដី និងគ្មានទារុណកម



Recent Posts

(៤) ការគោរពប្រតិបត្ត ...

(៤) ការគោរពប្រតិបត្តិតាមព្យាការីមូហាំម៉ាត់

(២) តម្រូវការនៃជំនឿលើ ...

(២) តម្រូវការនៃជំនឿលើព្យាការីមូហាំម៉ាត់

ការពង្រឹងជំនឿលើព្យាកា ...

ការពង្រឹងជំនឿលើព្យាការីមូហាំម៉ាត់

ប្រការ១០ ការងាកចេញពី ...

ប្រការ១០ ការងាកចេញពីសាសនាអ៊ីស្លាមទាំងចំណេះដឹងនិងការអនុវត្ត