Articles

 





الخطبة الأولى


إنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُورِ أَنْفُسِنَا وسَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إلا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.


ﵟيَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ حَقَّ تُقَاتِهِۦ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسۡلِمُونَ ١٠٢ﵞ


ﵟيَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمُ ٱلَّذِي خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ وَخَلَقَ مِنۡهَا زَوۡجَهَا وَبَثَّ مِنۡهُمَا رِجَالٗا كَثِيرٗا وَنِسَآءٗۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِي تَسَآءَلُونَ بِهِۦ وَٱلۡأَرۡحَامَۚ إِنَّ ٱللَّهَ كَانَ عَلَيۡكُمۡ رَقِيبٗا ١ ﵞ


ﵟيَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَقُولُواْ قَوۡلٗا سَدِيدٗا ٧٠ يُصۡلِحۡ لَكُمۡ أَعۡمَٰلَكُمۡ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ فَقَدۡ فَازَ فَوۡزًا عَظِيمًا ٧١ﵞ


أَمَّا بَعْدُ، فَإِنَّ أَصْدَقَ الحَدِيثِ كِتَابُ اللَّهِ، وَأَحْسَنَ الهَدْيِ هَدْيُ مُحَمَّدٍ، وَشَرَّ الأُمُورِ مُحْدَثَاتُهَا، وَكُلُّ مُحْدَثَةٍ بِدْعَةٌ، وَكُلُّ بِدْعَةٍ ضَلَالَةٌ، وَكُلُّ ضَلَالَةٍ فِي النَّارِ.


ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។


អ្នករាល់គ្នាត្រូវតែដឹងថា ការមានសេចក្ដីស្រឡាញ់ចំពោះអល់ឡោះដ៏ខ្ពង់ខ្ពស់ និងចំពោះព្យាការីរបស់ទ្រង់ ﷺ ក៏ដូចជាសេចក្ដីស្រឡាញ់ចំពោះសាសនារបស់ទ្រង់ គឺជាតម្រូវការចាំបាច់នៃសេចក្ដីថ្លែងជំនឿថា «គ្មានព្រះណាមួយដែលសមនឹងទទួលការគោរពសក្ការៈក្រៅពីអល់ឡោះនោះទេ» ហើយថា «លោកមូហាំម៉ាត់គឺជាអ្នកនាំសាររបស់អល់ឡោះ»។ នេះក៏ជាភស្តុតាងមួយនៃភាពស្មោះត្រង់ក្នុងការបញ្ជាក់ពីសេចក្ដីថ្លែងទីបន្ទាល់ទាំងពីរ។ អល់ឡោះបានមានបន្ទូលថា៖


ﵟقُلۡ إِن كُنتُمۡ تُحِبُّونَ ٱللَّهَ فَٱتَّبِعُونِي يُحۡبِبۡكُمُ ٱللَّهُﵞ ﵝآل عِمۡرَان : ﵑﵓﵜ


“ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើពួកអ្នកស្រលាញ់អល់ឡោះ(ពិតមែននោះ) ចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំ នោះអល់ឡោះនឹងស្រឡាញ់ពួកអ្នក”


ឱបណ្ដាខ្ញុំបម្រើរបស់អល់ឡោះ! ហើយបណ្ដាអ្នកមានជំនឿដែលស្មោះត្រង់ក្នុងការស្រឡាញ់សាសនាអ៊ីស្លាម ពួកគេមិនគេចវេះពីការអនុវត្តតាមការបង្រៀនរបស់វាឡើយ ផ្ទុយទៅវិញ ពួកគេអនុវត្តតាមអ្វីដែលបានចែងនៅក្នុងគម្ពីររបស់អល់ឡោះ និងពីអ្នកនាំសាររបស់ទ្រង់។ ដូចដែលអល់ឡោះមានបន្ទូលថា៖


ﵟإِنَّمَا كَانَ قَوۡلَ ٱلۡمُؤۡمِنِينَ إِذَا دُعُوٓاْ إِلَى ٱللَّهِ وَرَسُولِهِۦ لِيَحۡكُمَ بَيۡنَهُمۡ أَن يَقُولُواْ سَمِعۡنَا وَأَطَعۡنَاۚ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ٥١ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ وَيَخۡشَ ٱللَّهَ وَيَتَّقۡهِ فَأُوْلَٰٓئِكَ هُمُ ٱلۡفَآئِزُونَ ٥٢ﵞ ﵝالنُّور : ﵑﵕ - ﵒﵕﵜ


“(51)តាមពិត ពាក្យសម្តីរបស់បណ្តាអ្នកមានជំនឿនៅពេលដែលគេអំពាវនាវពួកគេទៅកាន់អល់ឡោះ និងទៅកាន់អ្នកនាំសាររបស់ទ្រង់ដើម្បីកាត់សេចក្តីរវាងពួកគេនោះ គឺពួកគេឆ្លើយថា៖ ពួកយើងបានឮហើយ និងបានគោរពប្រតិបត្តិតាមហើយ។ អ្នកទាំងនោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ។(52)ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយខ្លាចអល់ឡោះ ព្រមទាំងកោតខ្លាចទ្រង់ ជាការពិតណាស់ អ្នកទាំងនោះហើយ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ។”


អ្នកមានជំនឿមិនមានការអួលអាក់/ចង្អៀតចង្អល់ក្នុងចិត្តចំពោះអ្វីដែលអល់ឡោះបានកំណត់ក្នុងគម្ពីររបស់ទ្រង់និងបញ្ជាឡើយ។ អល់ឡោះបានមានបន្ទូលថា៖


ﵟفَلَا وَرَبِّكَ لَا يُؤۡمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيۡنَهُمۡ ثُمَّ لَا يَجِدُواْ فِيٓ أَنفُسِهِمۡ حَرَجٗا مِّمَّا قَضَيۡتَ وَيُسَلِّمُواْ تَسۡلِيمٗا ٦٥ﵞ ﵝالنِّسَاء : ﵕﵖﵜ


“មិនដូច្នោះឡើយ សូមស្បថនឹងព្រះជាម្ចាស់របស់អ្នក! ពួកគេមិនមានជំនឿ(ពិតប្រាកដ)ឡើយ លុះត្រាតែពួកគេប្រគល់ឲ្យអ្នកកាត់ក្ដីនូវរាល់ការខ្វែងគំនិតគ្នារវាងពួកគេ ក្រោយមក ពួកគេគ្មានការចង្អៀតចង្អល់នៅក្នុងចិត្តចំពោះអ្វីដែលអ្នកបានវិនិច្ឆ័យ ហើយពួកគេទទួលយកដោយការពេញចិត្ត។”


ដូច្នេះ អ្នកមានជំនឿស្តាប់បង្គាប់នឹងច្បាប់សាសនាទាំងខាងក្រៅដែលជាអវៈយវៈរបស់ពួកគេ និងខាងក្នុងដែលជាចិត្តរបស់ពួកគេ ដោយពួកគេពេញចិត្តនឹងការវិនិច្ឆ័យរបស់អល់ឡោះនិងរ៉សូលរបស់ទ្រង់ ﷺ។


មានរាយការណ៍ពីលោក អាល់-អាប់បាស អ៊ិបនូ អាប់ឌុលមុត្តឡិប ◙ គាត់បានឮរ៉សូលុលឡោះ ﷺ មានប្រសាសន៍ថា៖


> ذَاقَ طَعْمَ الْإِيمَانِ مَنْ رَضِيَ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَسُولًا < [رواه مسلم]


«អ្នកដែលបានពេញចិត្តនឹងអល់ឡោះជាព្រះអម្ចាស់ ពេញចិត្តនឹងអ៊ីស្លាមជាសាសនា និងពេញចិត្តនឹងមូហាំម៉ាត់ជាអ្នកនាំសារ គឺគាត់បានភ្លក់នូវរសជាតិនៃជំនឿ(អ៊ីម៉ាន)។»


ដូច្នេះ មនុស្សម្នាក់ៗត្រូវតែមានចិត្តរីករាយចំពោះច្បាប់ដ៏បរិសុទ្ធ(ស្ហារីអះ) ពេញចិត្តនឹងវា ហើយស្រឡាញ់វា ពីព្រោះវាបានមកពីព្រះដ៏មានប្រាជ្ញា ដែលបានកំណត់ច្បាប់នោះ ទ្រង់ជាអ្នកដឹងនូវផលប្រយោជន៍នៃអ្វីដែលទ្រង់បានបង្កើត ទ្រង់មេត្តាចំពោះពួកគេ។។ អល់ឡោះបានមានបន្ទូលថា៖


ﵟأَلَا يَعۡلَمُ مَنۡ خَلَقَ وَهُوَ ٱللَّطِيفُ ٱلۡخَبِيرُ ١٤ﵞ ﵝالمُلۡك : ﵔﵑﵜ


“តើអ្នកដែលបានបង្កើតនោះមិនបានដឹង(ពីសព្វភាវៈរបស់ទ្រង់)ទេឬ? ហើយទ្រង់មហាទន់ភ្លន់ មហាដឹងបំផុត។”


មូលហេតុដែលនាំឱ្យមានការស្រឡាញ់សាសនា


ឱបំរើរបស់អល់ឡោះទាំងឡាយ! ក្នុងចំណោមអ្វីដែលនាំឱ្យមានការស្រឡាញ់សាសនាក្នុងបេះដូងគឺ៖


1.    គឺការដឹងថា អល់ឡោះគឺជាអ្នកដែលបានបង្កើតច្បាប់នេះ។ ទ្រង់គឺជាអ្នកដឹងនូវអ្វីដែលល្អសម្រាប់ពួកគេ(មនុស្សជាតិ) ទ្រង់ជាអ្នកមានប្រាជ្ញាក្នុងអ្វីដែលទ្រង់បានបញ្ជាក្នុងច្បាប់ទាំងឡាយ ហើយទ្រង់មេត្តាចំពោះអ្វីដែលទ្រង់បានបង្កើត។


2.    គឺការដឹងអំពីលក្ខណៈពិសេសរបស់វា ដែលបានប្លែកពីលក្ខណៈពិសេសនៃច្បាប់ផ្សេងៗទៀតដែលបានកើតមានមុនវា ដែលមានចំនួនលើសពីសែសិប(លក្ខណៈពិសេស)។


3.    គឺការដឹងថា អ្នកណាដែលស្រឡាញ់វា ហើយប្រកាន់ខ្ជាប់នឹងវា គេនឹងទទួលបានជោគជ័យ ហើយអ្នកណាដែលងាកចេញពីវា គេនឹងវិនាស។


4.    គឺការពិចារណាលើចំនួនអ្នកដែលចូលមកក្នុងសាសនានេះ ដោយមានកម្រិតចំណេះដឹងខុសៗគ្នា ពណ៌សម្បុរ ប្រទេស និងសាសនាខុសៗគ្នា រហូតដល់សាសនាអ៊ីស្លាម បានក្លាយជាសាសនាដែលមានអ្នកប្ដូរ(មកកាន់វា)ច្រើនបំផុត បន្ទាប់ពីការរីករាលដាលនៃមធ្យោបាយទំនាក់ទំនង ។


ឱបំរើរបស់អល់ឡោះទាំងឡាយ!


5.    ក្នុងចំណោមមូលហេតុនៃការស្រឡាញ់សាសនាគឺការដឹងថា ការបង្រៀនរបស់វាគឺល្អ ហើយវាអំពាវនាវឲ្យធ្វើអំពើល្អ។ វាអំពាវនាវឲ្យធ្វើរាល់អ្វីដែលត្រូវបានគេដឹងថា ល្អដោយបញ្ញា និងធម្មជាតិដ៏បរិសុទ្ធ ហើយវាហាមឃាត់រាល់អ្វីដែលត្រូវបានគេដឹងថា អាក្រក់ដោយបញ្ញា និងធម្មជាតិដ៏បរិសុទ្ធ។ អល់ឡោះបានមានបន្ទូលថា៖


ﵟوَمَنۡ أَحۡسَنُ مِنَ ٱللَّهِ حُكۡمٗا لِّقَوۡمٖ يُوقِنُونَ ٥٠ﵞ ﵝالمَائـِدَة : ﵐﵕﵜ


“ហើយគ្មានច្បាប់ណាដែលប្រសើរជាងច្បាប់ដែលមកពីអល់ឡោះជាម្ចាស់នោះទេចំពោះក្រុមដែលជឿជាក់។”


អល់ឡោះបានមានបន្ទូលថា៖


ﵟ إِنَّ ٱللَّهَ يَأۡمُرُ بِٱلۡعَدۡلِ وَٱلۡإِحۡسَٰنِ وَإِيتَآيِٕ ذِي ٱلۡقُرۡبَىٰ وَيَنۡهَىٰ عَنِ ٱلۡفَحۡشَآءِ وَٱلۡمُنكَرِ وَٱلۡبَغۡيِۚ يَعِظُكُمۡ لَعَلَّكُمۡ تَذَكَّرُونَ ٩٠ﵞ ﵝالنَّحۡل : ﵐﵙﵜ


“ពិតប្រាកដណាស់ អល់ឡោះទ្រង់បង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ និងមានគុណធម៌ ហើយនិងបរិច្ចាគទានដល់សាច់ញាតិ ព្រមទាំងហាមឃាត់នូវទង្វើអសីលធម៌ អំពើទុច្ចរិត និងការបំពាន។ ទ្រង់ទូន្មានពួកអ្នក សង្ឃឹមថាពួកអ្នកនឹងនឹករលឹក។”


សែ្ហខ អាប់ឌុររ៉ហ្មាន អ៊ិបនូ សាអ៊ឌី ♫ បានមានប្រសាសន៍ថា៖ «ការបង្រៀនរបស់ ច្បាប់អ៊ីស្លាម បញ្ជាឲ្យមានអំពើល្អ និងសីលធម៌ខ្ពង់ខ្ពស់ ហើយផលប្រយោជន៍របស់ខ្ញុំបម្រើ។ ហើយវាជំរុញឲ្យមានយុត្តិធម៌ គុណធម៌ សេចក្តីមេត្តា និងសេចក្តីល្អ ហើយវាហាមឃាត់នូវអំពើអាក្រក់ ការបំពាន និងសីលធម៌មិនល្អ។ គ្មានលក្ខណៈសម្បត្តិដ៏ល្អឥតខ្ចោះណាមួយដែលព្យាការី និងអ្នកនាំសារបានកំណត់នោះទេ លើកលែងតែច្បាប់អ៊ីស្លាម បានទទួលស្គាល់ និងបញ្ជាក់វា។ ហើយគ្មានផលប្រយោជន៍សាសនា និងលោកិយណាមួយដែលច្បាប់ទាំងឡាយបានអំពាវនាវនោះទេ លើកលែងតែវាបានជំរុញឲ្យធ្វើវា។ ហើយគ្មានភាពវិនាសហិនហោចណាមួយនោះទេ លើកលែងតែវាបានហាមឃាត់វា ហើយបានបញ្ជាឲ្យចៀសវាងវា។ (ចប់) »


ការស្អប់សាសនាគឺជាកត្តាមួយដែលធ្វើឱ្យបាត់បង់ជំនឿអ៊ីស្លាម


ឱបំរើរបស់អល់ឡោះទាំងឡាយ! ពិតណាស់ អ្វីដែលផ្ទុយនឹងជំនឿ គឺការស្អប់សាសនាឬអ្វីមួយពីវា ទោះបីជាការស្អប់នោះ ទាក់ទង នឹងអ្វីមួយពីផ្នែកជំនឿ, ការគោរពសក្ការៈ, ការប្រាស្រ័យទាក់ទង, ឬ ឥរិយាបថ ក៏ដោយ ពីព្រោះការស្អប់វា តម្រូវឱ្យមានការស្អប់អ្នកដែលបានបញ្ចុះវា នោះគឺអល់ឡោះ, ឬការស្អប់អ្នកដែលបាននាំវាមក នោះគឺណាពីមូហាំម៉ាត់ ﷺ, ឬការជឿថាវាមិនមែនជាការពិត, ឬការជឿថាសាសនាមិនមានសុភមង្គល និង ភាពល្អប្រសើរនៅក្នុងនោះឡើយ។ ទាំងអស់នេះគឺជាការប្រមាថចំពោះគតិបណ្ឌិតរបស់អល់ឡោះ, អំពើរបស់ទ្រង់, និងបន្ទូលរបស់ទ្រង់។


ដូចគ្នានេះដែរ ការស្អប់សាសនាគឺផ្ទុយនឹងការពិតនៃសាសនាអ៊ីស្លាម និង ជំនឿ ដែលជាការចុះចូលចំពោះអល់ឡោះតាមរយៈតាវហីឌ, ការចុះចូលចំពោះទ្រង់តាមរយៈការស្តាប់បង្គាប់, និងការពេញចិត្តនឹងអ្វីដែលទ្រង់បានបញ្ញត្តិក្នុងចំណោមច្បាប់បញ្ញត្តិទាំងឡាយ។


ការស្អប់សាសនាគឺជាលក្ខណៈមួយនៃពួកអ្នកគ្មានជំនឿនិងពួកពុតត្បុត


ឱបំរើរបស់អល់ឡោះទាំងឡាយ! ការស្អប់ភាពត្រឹមត្រូវនិងការស្អប់ខ្ពើមវាគឺជាលក្ខណៈរបស់ពួកកាហ្វីរនិងមូណាហ្វីគ។ អល់ឡោះបានមានបន្ទូលថា៖


ﵟوَٱلَّذِينَ كَفَرُواْ فَتَعۡسٗا لَّهُمۡ وَأَضَلَّ أَعۡمَٰلَهُمۡ ٨ ذَٰلِكَ بِأَنَّهُمۡ كَرِهُواْ مَآ أَنزَلَ ٱللَّهُ فَأَحۡبَطَ أَعۡمَٰلَهُمۡ ٩ﵞ ﵝمُحَمَّد : ﵘ - ﵙﵜ


“(8)រីឯពួកដែលគ្មានជំនឿវិញ ភាពវិនាសអន្តរាយគឺសម្រាប់ពួកគេ ហើយទ្រង់នឹងលុបបំបាត់នូវទង្វើ(កុសល)ទាំងឡាយរបស់ពួកគេ។ (9)នោះគឺដោយសារតែពួកគេស្អប់អ្វី(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះមក។ ដូច្នេះ ទ្រង់ក៏បានធ្វើឲ្យទង្វើកុសលទាំងឡាយរបស់ពួកគេក្លាយជាអសារបង់។”


និងបន្ទូលរបស់ទ្រង់អំពីអ្នកនរក៖


ﵟوَنَادَوۡاْ يَٰمَٰلِكُ لِيَقۡضِ عَلَيۡنَا رَبُّكَۖ قَالَ إِنَّكُم مَّٰكِثُونَ ٧٧ لَقَدۡ جِئۡنَٰكُم بِٱلۡحَقِّ وَلَٰكِنَّ أَكۡثَرَكُمۡ لِلۡحَقِّ كَٰرِهُونَ ٧٨ﵞ ﵝالزُّخۡرُف : ﵗﵗ - ﵘﵗﵜ


“(77)ហើយពួកគេបានស្រែកហៅ(ឆ្មាំនរក)ថា៖ ឱម៉ាលិក! សូមឱ្យព្រះជាម្ចាស់របស់អ្នកបញ្ចប់ជីវិតពួកយើងចុះ។ គេបានតបវិញថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវស្ថិតនៅ(ក្នុងនរកនេះ)ជារៀងរហូត។ (78)ជាការពិតណាស់ យើងបាននាំមកកាន់ពួកអ្នកនូវសេចក្តីពិត។ ក៏ប៉ុន្តែភាគច្រើននៃពួកអ្នកមិនពេញចិត្តនឹងសេចក្តីពិតនោះឡើយ។”


ហើយការស្អប់ស្ហារីអះកើតឡើងដោយការស្អប់ច្បាប់ទាំងមូល ឬភាគច្រើនរបស់វា ឬផ្នែកតូចមួយពីវា។ ហើយទាំងអស់នេះគឺជាអំពើពុតត្បុត និងកុហ្វរ៍ ពីព្រោះទាំងមូល និងមួយផ្នែករបស់វាគឺបានមកពីអល់ឡោះ។


កាតព្វកិច្ចគឺការស្រឡាញ់ច្បាប់អ៊ីស្លាម ហើយការស្រឡាញ់វាគឺបានមកពីការស្រឡាញ់អ្នកដែលបានបញ្ចុះវា គឺអល់ឡោះដ៏ខ្ពង់ខ្ពស់។ ដូច្នេះ អ្នកណាដែលយល់នូវសេចក្ដីសង្ខេបនេះ គេនឹងបើកទ្វារនៃអំពើល្អ និងការប្រកាន់ខ្ជាប់នូវការណែនាំរបស់ព្យាការី ﷺ។


بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِيْ وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيْمُ.


الخطبة الثانية


ឧទាហរណ៍ជាក់ស្តែងអំពីការស្អប់សាសនា និងការបញ្ជាក់អំពីអ្នកដែលមានឥរិយាបទបែបនេះនៅក្នុងសម័យរបស់យើង


الْحَمْدُ لِلَّهِ وَحْدَهُ، وَالصَّلَاةُ وَالسَّلَامُ عَلَى مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ، فَاتَّقُوا اللهَ عِبَادَ اللهِ .


សូមដឹងថា ក្នុងចំណោមប្រភេទនៃការស្អប់សាសនាគឺ៖


    គឺការស្អប់សុណ្ណះរបស់ព្យាការី


    ការស្អប់បណ្តាសាហាបះ


    ការស្អប់បណ្តាមាតានៃអ្នកមានជំនឿ


    ការស្អប់ហ៊ីជាប(ការបិទបាំងរាងកាយតាមច្បាប់អ៊ីស្លាម)


    ឬការអំពាវនាវឲ្យបំបែកសាសនាចេញពីទិដ្ឋភាពនានានៃជីវិត ហើយកំណត់វាត្រឹមតែការគោរពសក្ការៈសុទ្ធសាធដូចជាការសឡាត ការបួស និងការធ្វើហាជ្ជ ហើយញែកវាចេញពីទំនាក់ទំនងសង្គម និងនយោបាយ។ ទាំងអស់នេះគឺជាប្រភេទនៃការស្អប់ខ្ពើមសាសនា ហើយវាគឺជាប្រភេទនៃការលាក់ពុតដ៏ធំធេង(នីហ្វាក)។ សូមអល់ឡោះការពារយើងពីវា។


ឱបម្រើរបស់អល់ឡោះទាំងឡាយ! ក្នុងចំណោមអ្នកដែលត្រូវបានសាកល្បងដោយការស្អប់ខ្ពើមសាសនានៅក្នុងសម័យកាលរបស់យើង គឺពួកអ្នកខាងលោកិយ (Secularists) និងពួកសេរីនិយម (Liberals) និងពួកអ្នកដែលមានគំនិតដូចពួកគេ។ ពួកគេអំពាវនាវឲ្យបំបែកសាសនាចេញពីទិដ្ឋភាពនានានៃជីវិត ហើយកំណត់វាត្រឹមតែការគោរពសក្ការៈសុទ្ធសាធដូចជាការបន់ស្រន់ ការតមអាហារ និងការធ្វើហាជ្ជៈ ហើយញែកវាចេញពីទំនាក់ទំនង (សង្គម) និងនយោបាយ។ គ្មានការសង្ស័យទេថា នេះគឺជាភស្តុតាងនៃការស្អប់ខ្ពើមរបស់ពួកគេចំពោះសាសនា ហើយការមិនជឿជាក់លើវា ពីព្រោះប្រសិនបើពួកគេស្រឡាញ់សាសនារបស់អល់ឡោះ ពួកគេនឹងមិនអំពាវនាវឲ្យមានការបំបែកនោះឡើយ។ ហើយក្នុងចំណោមពួកគេ មានអ្នកដែលអំពាវនាវឲ្យមានការបំបែកនោះដោយចំហរ ហើយក្នុងចំណោមពួកគេ មានអ្នកដែលលាក់បាំងការស្អប់ខ្ពើមរបស់ពួកគេចំពោះសាសនា។ ពួកគេទាំងនោះគឺជាពួកពុតត្បុត ដោយពួកគេបង្ហាញជំនឿ ប៉ុន្តែលាក់បាំងការស្អប់ចំពោះច្បាប់របស់ម្ចាស់ដ៏មហាសប្បុរស។ សូមអល់ឡោះការពារយើងពីអ្វីៗទាំងអស់នោះ។


ក្នុងចំណោមការវង្វេងរបស់ពួកគេគឺ៖


    ពួកគេប្រឆាំងនឹងហ៊ីជាប


    ពួកគេប្រឆាំងនឹងអ្នកដែលនិយាយថាហារ៉ាមសម្រាប់ស្ត្រីធ្វើជាចៅក្រម និងមេដឹកនាំ


    ពួកគេកំណត់ច្បាប់ហាមឃាត់ការមានប្រពន្ធច្រើននៅក្នុងប្រទេសរបស់ពួកគេ


    ពួកគេស្រែកទាមទារឱ្យមាន សមភាព រវាងបុរស និង ស្ត្រី ក្នុងរឿងដែលអល់ឡោះបានបែងចែករវាងពួកគេក្នុងគម្ពីររបស់ទ្រង់ ដូចជាការកេរ្តិ៍មរតកជាដើម។


    ពួកគេប្រឆាំងនឹងអ្នកដែលបញ្ជាឱ្យធ្វើល្អនិងហាមឃាត់អំពើអាក្រក់


នោះគឺដោយសារតែពួកគេស្រឡាញ់អំពើទុច្ចរិតនិងស្អប់អំពើសុចរិត។


ការស្អប់សាសនាគឺជាទង្វើលាក់កំបាំងក្នុងចិត្ត


ឱខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ! កត្តាដែលធ្វើឱ្យបាត់បង់ជំនឿនេះ គឺជារឿងដែលលាក់កំបាំងនៅក្នុងសតិសម្បជញ្ញៈ និង ចិត្ត ។ ដូច្នេះ កាតព្វកិច្ចលើអ្នកដែលមានបេះដូងរស់រវើក គឺត្រូវត្រួតពិនិត្យខ្លួនឯង កុំឱ្យមាននៅក្នុងចិត្តរបស់គេនូវការចង្អៀតចង្អល់ណាមួយចំពោះច្បាប់សាសនា ឬការស្អប់ចំពោះអ្វីមួយពីវា មុនពេលការមកដល់នៃថ្ងៃដែលអ្វីៗនៅក្នុងផ្នូរនឹងត្រូវបានធ្វើឱ្យរស់ឡើងវិញ ហើយអ្វីៗនៅក្នុងទ្រូងនឹងត្រូវបាន បង្ហាញ ។ ហើយអ្នកដែលត្រូវបានការពារ គឺជាអ្នកដែលអល់ឡោះដ៏មានអំណាច និង មហិមាបានការពារ។


ثُمَّ اعْلَمُوا رَحِمَكُمُ اللهُ أَنَّ اللهَ سُبْحَانَهُ وَتَعَالَى أَمَرَكُمْ بِأَمْرٍ عَظِيمٍ فَقَالَ:


ﵟإِنَّ ٱللَّهَ وَمَلَٰٓئِكَتَهُۥ يُصَلُّونَ عَلَى ٱلنَّبِيِّۚ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ صَلُّواْ عَلَيۡهِ وَسَلِّمُواْ تَسۡلِيمًا ٥٦ﵞ


اللَّهُمَّ صَلِّ وَسَلِّمْ عَلَى عَبْدِكَ وَرَسُولِكَ مُحَمَّدٍ، وَارْضَ عَنْ أَصْحَابِهِ الْخُلَفَاءِ، وَارْضَ عَنِ التَّابِعِينَ وَمَنْ تَبِعَهُمْ بِإِحْسَانٍ إِلَى يَوْمِ الدِّينِ.


اللَّهُمَّ طَهِّرْ قُلُوبَنَا مِنَ النِّفَاقِ، وَأَعْمَالَنَا مِنَ الرِّيَاءِ، وَأَعْيُنَنَا مِنَ الخِيَانَةِ.


اللَّهُمَّ إِنَّا نَسْأَلُكَ عَيْشًا قَارًّا، وَرِزْقًا دَارًّا، وَعَمَلًا بَارًّا.


اللَّهُمَّ إِنَّا نَسْأَلُكَ مِنَ الخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْنَا مِنْهُ وَمَا لَمْ نَعْلَمْ، وَنَعُوذُ بِكَ مِنَ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْنَا مِنْهُ وَمَا لَمْ نَعْلَمْ.


اللَّهُمَّ إِنَّا نَسْأَلُكَ الجَنَّةَ وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَنَعُوذُ بِكَ مِنَ النَّارِ وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ.


اللَّهُمَّ اشْفِ مَرْضَانَا، وَارْحَمْ مَوْتَانَا، وَعَافِ مُبْتَلَانَا.


اللَّهُمَّ أَصْلِحْ لَنَا دِينَنَا الَّذِي هُوَ عِصْمَةُ أَمْرِنَا، وَأَصْلِحْ لَنَا دُنْيَانَا الَّتِي فِيهَا مَعَاشُنَا، وَأَصْلِحْ لَنَا آخِرَتَنَا الَّتِي إِلَيْهَا مَعَادُنَا، وَاجْعَلِ الحَيَاةَ زِيَادَةً لَنَا فِي كُلِّ خَيْرٍ، وَاجْعَلِ المَوْتَ رَاحَةً لَنَا مِنْ كُلِّ شَرٍّ.


اللَّهُمَّ إِنَّا نَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ، وَتَحَوُّلِ عَافِيَتِكَ، وَفُجَاءَةِ نِقْمَتِكَ، وَجَمِيعِ سَخَطِكَ.


رَبَّنَا هَبْ لَنَا مِنْ أَزْوَاجِنَا وَذُرِّيَّاتِنَا قُرَّةَ أَعْيُنٍ، وَاجْعَلْنَا لِلْمُتَّقِينَ إِمَامًا.


اللَّهُمَّ أَعِزَّ الإِسْلَامَ وَالمُسْلِمِينَ، وَأَذِلَّ الشِّرْكَ وَالمُشْرِكِينَ، وَدَمِّرْ أَعْدَاءَكَ أَعْدَاءَ الدِّينِ، وَانْصُرْ عِبَادَكَ المُوَحِّدِينَ.


اللَّهُمَّ آمِنَّا فِي أَوْطَانِنَا، وَأَصْلِحْ أَئِمَّتَنَا وَوُلَاةَ أُمُورِنَا، وَاجْعَلْهُمْ هُدَاةً مُهْتَدِينَ.


اللَّهُمَّ وَفِّقْ جَمِيعَ وُلَاةِ المُسْلِمِينَ لِتَحْكِيمِ كِتَابِكَ، وَإِعْزَازِ دِينِكَ، وَاجْعَلْهُمْ رَحْمَةً عَلَى رَعَايَاهُمْ.


رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ.


سُبْحَانَ رَبِّنَا رَبِّ العِزَّةِ عَمَّا يَصِفُونَ، وَسَلَامٌ عَلَى المُرْسَلِينَ، وَالحَمْدُ لِلَّهِ رَبِّ العَالَمِينَ.


اللَّهُمَّ صَلِّ وَسَلِّمْ عَلَى نَبِيِّنَا مُحَمَّدٍ، وَآلِهِ وَصَحْبِهِ..


****





 



Recent Posts

نېمە ئۈچۈن ئىسلام دى ...

نېمە ئۈچۈن ئىسلام دىنى يالغۇز بىر ئاللاھقىلا ئىبادەت قىلىشقا چاقىرىدۇ

رەسۇلۇللاھنىڭ ئاللاھ ...

رەسۇلۇللاھنىڭ ئاللاھ دەرگاھىدىكى ئۆرنى ۋە شان-شەرىپى

مۇھەممەد ئەلەيھىسسال ...

مۇھەممەد ئەلەيھىسسالام ئىنسانىيەتكە رەھمەتتۇر

خاتىرجەملىك بۈيۈك نېم ...

خاتىرجەملىك بۈيۈك نېمەتتۇر