ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
ចូរអ្នកដឹងថា អល់ឡោះបានបានបង្កើតមនុស្សលោក និងពពួកជិន ដើម្បីឱ្យពួកគេគោរពសក្ការៈចំពោះទ្រង់តែមួយ និងមិនឱ្យពួកគេផ្សំភ្ជាប់ទ្រង់ជាមួយនឹងអ្វីផ្សេងឡើយ។ ដូចដែលទ្រង់បានមានបន្ទូលថា៖
ﵟوَمَا خَلَقۡتُ ٱلۡجِنَّ وَٱلۡإِنسَ إِلَّا لِيَعۡبُدُونِ ٥٦ﵞ ﵝالذَّارِيَات : ﵖﵕﵜ
“ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ។”
ទ្រង់បានបញ្ជូនបណ្ដាអ្នកនាំសារដើម្បីគោលបំណងនោះដែរ ដោយបានមានបន្ទូលថា៖
ﵟوَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ إِلَّا نُوحِيٓ إِلَيۡهِ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدُونِ ٢٥ﵞ ﵝالأَنبِيَاء : ﵕﵒﵜ
“ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)។”
ទ្រង់បានហាមឃាត់ខ្ញុំបម្រើរបស់ទ្រង់ពីការដាក់ភាគីជាមួយទ្រង់ក្នុងការគោរពប្រណិប័តន៍ ដោយបានមានបន្ទូលថា៖
ﵟوَلَقَدۡ أُوحِيَ إِلَيۡكَ وَإِلَى ٱلَّذِينَ مِن قَبۡلِكَ لَئِنۡ أَشۡرَكۡتَ لَيَحۡبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ٦٥ بَلِ ٱللَّهَ فَٱعۡبُدۡ وَكُن مِّنَ ٱلشَّٰكِرِينَ ٦٦ﵞ ﵝالزُّمَر : ﵕﵖ - ﵖﵖﵜ
“ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នក(នាំសារ)ជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើស្ហ៊ីរិក(មកចំពោះយើង) នោះទង្វើ(កុសល)របស់អ្នកពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។ ផ្ទុយទៅវិញ ចំពោះអល់ឡោះ(តែមួយគត់) ចូរអ្នកគោរពសក្ការៈ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលដឹងគុណ។”
ទ្រង់បានបញ្ជាក់ឲ្យយើងដឹងថា ស្ហីរិក(ការភ្ជាប់ដៃគូជាមួយទ្រង់)គឺជាអំពើបាបដ៏ធំបំផុត ដោយបានមានបន្ទូលថា៖
ﵟإِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدِ ٱفۡتَرَىٰٓ إِثۡمًا عَظِيمًا ٤٨ﵞ ﵝالنِّسَاء : ﵘﵔﵜ
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។”
បងប្អូនអ្នកមានជំនឿទាំងឡាយ! នៅក្នុងខុតបះមុនៗ យើងបានបកស្រាយរួចមកហើយអំពីទម្រង់ខ្លះៗនៃភាពជ្រុលនិយមចំពោះផ្នូរដែលរីករាលដាលនៅក្នុងប្រទេសមូស្លីមមួយចំនួន។ ហើយនៅថ្ងៃនេះ យើងនឹងនិយាយ អំពីទម្រង់ថ្មីមួយទៀត តាមដែលអល់ឡោះបានសម្រួល នោះគឺ «ការបង្កើតរូបភាព/រូបសំណាក របស់អ្នកស្លាប់»។
ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! ក្នុងចំណោមទម្រង់នៃការលើកតម្កើងអ្នកស្លាប់ គឺការបង្កើតរូបរាងពួកគេក្នុងទម្រង់ជា រូបសំណាក។ ទង្វើនេះត្រូវបានហាមឃាត់ ដោយសារមូលហេតុពីរយ៉ាង៖
ទី១: ការបង្កើតរូបភាព/រូបសំណាក គឺជាការប្រដូច ឬប្រជែងនឹងការបង្កើតរបស់អល់ឡោះ។
ទី២: វាគឺជាមធ្យោបាយដែលនាំទៅរកការគោរពសក្ការៈចំពោះបុគ្គលដែលគេបង្កើតរូបសំណាកតំណាងនោះ។ ពិតប្រាកដណាស់ ពួក មុស្ហរីកីន ធ្លាប់បានគោរពសក្ការៈរូបភាព/រូបសំណាករបស់ពួកគេ ដោយមានគោលបំណងរំលឹកដល់ម្ចាស់រូប និងប្រវត្តិជីវិតរបស់ពួកគេ។ រឿងនេះបានកើតឡើងចំពោះប្រជាជាតិរបស់ ព្យាការី នូហ ♠ នៅពេលដែលពួកគេបានបង្កើតរូបសំណាក (របស់អ្នកសុចរិត), បន្ទាប់មកអ្នកជំនាន់ក្រោយក៏បានគោរពសក្ការៈរូបសំណាកទាំងនោះ។
នៅក្នុងសៀវភៅ «សហេសពូខរី» ពី អ៊ីបនូ អាប់ប៊ាស ÷ ក្នុងការបកស្រាយអាយ៉ាត់៖
ﵟوَقَالُواْ لَا تَذَرُنَّ ءَالِهَتَكُمۡ وَلَا تَذَرُنَّ وَدّٗا وَلَا سُوَاعٗا وَلَا يَغُوثَ وَيَعُوقَ وَنَسۡرٗا ٢٣ﵞ ﵝنُوح : ﵓﵒﵜ
“ហើយពួកគេ(ពួកមេដឹកនាំ)បាននិយាយថា៖ ចូរពួកអ្នកកុំបោះបង់ព្រះទាំងឡាយរបស់ពួកអ្នក និងកុំបោះបង់បដិមាវ៉ាតទិន, ស៊ូវ៉ាក, យ៉ាហ្គូស, យ៉ាអ៊ូក, និងណាស់រ៉ ឲ្យសោះ។
គាត់ (អ៊ីបនូអាប់បាស) បានពោលថា៖
«ទាំងនេះគឺជាឈ្មោះរបស់បុរសសុចរិតនៃប្រជាជាតិរបស់ នូហ។ នៅពេលដែលពួកគេបានស្លាប់ទៅ ស្ហៃតន(បិសាច) បានខ្សឹបប្រាប់ដល់ប្រជាជាតិរបស់ពួកគេថា៖ "ចូរពួកអ្នកសាងសង់រូបសំណាក នៅកន្លែងដែលពួកគេធ្លាប់អង្គុយ ហើយដាក់ឈ្មោះរូបទាំងនោះតាមឈ្មោះរបស់ពួកគេ"។ ពួកគេក៏បានធ្វើតាម។ នៅពេលនោះ រូបទាំងនោះមិនទាន់ត្រូវបានគេគោរពសក្ការៈទេ។ រហូតទាល់តែអ្នកជំនាន់នោះបានស្លាប់អស់ ហើយចំណេះដឹងត្រូវបានបំភ្លេចចោល (អំពីគោលបំណងដើមនៃការសាងសង់) ទើបគេចាប់ផ្តើមគោរពសក្ការៈរូបទាំងនោះ»
ហើយ អ៊ីបនូ ចារៀរ បានរាយការណ៍ជាមួយនឹងខ្សែស្រឡាយហាទីសរបស់គាត់ទៅដល់ អាល់-សាវរី ពី មូសា ពី មូហាំម៉ាត់ ប៊ីន កៃស ថាគាត់បាននិយាយអំពី (យ៉ាហ្គូស, យ៉ាអ៊ូក, និង ណាសរ៍) ថា៖ «ពួកគេគឺជាមនុស្សសុចរិតក្នុងចំណោមកូនចៅរបស់ អាដាំ(អ័ដាម) ហើយពួកគេមានអ្នកដើរតាមជាច្រើនដែលយកគំរូតាមពួកគេ។ នៅពេលដែលពួកគេស្លាប់ទៅ មិត្តភក្តិរបស់ពួកគេដែលធ្លាប់យកគំរូតាមពួកគេបាននិយាយថា៖ "ប្រសិនបើយើងបង្កើតរូបសំណាករបស់ពួកគេ វាអាចនឹងធ្វើឲ្យយើងកាន់តែចង់ធ្វើការគោរពសក្ការៈ នៅពេលដែលយើងនឹករលឹកដល់ពួកគេ"។ ដូច្នេះ ពួកគេក៏បានបង្កើតរូបសំណាកទាំងនោះ។
នៅពេលដែលពួកគេបានស្លាប់ទៅ ហើយមនុស្សជំនាន់ក្រោយបានមកដល់ អ៊ីបលីស(មេបិសាច) បានចូលទៅរកពួកគេហើយនិយាយថា៖ "ពិតប្រាកដណាស់ ពួកគេ (ដូនតារបស់អ្នក) ធ្លាប់គោរពសក្ការៈអ្នកទាំងនេះ ហើយដោយសារអ្នកទាំងនេះហើយ ទើបពួកគេទទួលបានទឹកភ្លៀង"។ ដូច្នេះ ពួកគេក៏បានគោរពសក្ការៈរូបសំណាកទាំងនោះ»( )។
អ៊ីបនូ អាល់-កៃយីម ‘ បានមានប្រសាសន៍ថា៖ «អ្នកប្រាជ្ញ សាឡាហ្វ លើសពីម្នាក់បាននិយាយថា៖ អ្នកទាំងនោះគឺជាមនុស្សសឡេះ(សុចរិត) ក្នុងសម័យកាលរបស់ នូហ។ នៅពេលដែលពួកគេស្លាប់ទៅ គេបានធ្វើ អ៊ូគូហ្វ (ស្នាក់អាស្រ័យ) នៅក្បែរផ្នូររបស់ពួកគេ, បន្ទាប់មកគេបានបង្កើតរូបសំណាករបស់ពួកគេ, បន្ទាប់មកទៀត នៅពេលពេលវេលាកន្លងទៅយ៉ាងយូរ ពួកគេក៏បានគោរពសក្ការៈរូបសំណាកទាំងនោះ»( )។ ចប់សម្ដីគាត់។
បន្ទាប់ពីអំពើ ស្ហ៊ីរិក និងការគោរពរូបសំណាកបានកើតឡើងក្នុងសម័យ នូហ, មនុស្សលោកក៏បានបន្តធ្វើបែបនោះតៗគ្នា រហូតដល់វាបានរីករាលដាលក្នុងចំណោមពួកគេ។
ដូចដែល អ៊ីបនូ អាបពាស បាននិយាយថា៖ រូបសំណាក ដែលធ្លាប់មាននៅក្នុងសម័យ នូហ បានក្លាយជារបស់ជនជាតិអារ៉ាប់នៅពេលក្រោយមក។
ចំពោះរូប វ៉ាត់ បានក្លាយជារបស់កុលសម្ព័ន្ធ កាល់ប (Kalb) នៅតំបន់ ដូម៉ាទុល ជាន់ដាល់។( )
ចំពោះរូប ស៊ូវ៉ាក បានក្លាយជារបស់កុលសម្ព័ន្ធ ហ៊ូហ្សៃល។
ចំពោះរូប យ៉ាហ្គូស បានក្លាយជារបស់កុលសម្ព័ន្ធ មូរ៉ត និង បានី ហ្គូថៃហ្វ។
ចំពោះរូប យ៉ាអ៊ូក បានក្លាយជារបស់កុលសម្ព័ន្ធ ហាំដាន។
ចំពោះរូប ណាសរ៍ បានក្លាយជារបស់កុលសម្ព័ន្ធ ហ៊ីមយ៉ារ។
ហើយ កាតាដះ បាននិយាយថា៖ «រូបព្រះទាំងនេះ ត្រូវបានគោរពសក្ការៈដោយប្រជាជាតិរបស់ នូហ, បន្ទាប់មកជនជាតិអារ៉ាប់ក៏បានយកវាទៅគោរពបន្ត»។( )
ដោយផ្អែកលើការពិតក្នុងប្រវត្តិសាស្ត្រខាងលើនេះ អ៊ីបនូ អាល់-កៃយីម បានសន្និដ្ឋាននៅក្នុងសៀវភៅ «Zad Al-Ma'ad» ថា៖ ភាគច្រើននៃអំពើ ស្ហ៊ីរិក របស់ប្រជាជាតិផ្សេងៗ គឺកើតចេញមកពី៖ រូបភាព/រូបសំណាក និង ផ្នូរ។( )
គាត់(អ៊ីបនូ អាល់-កៃយីម) ក៏បាននិយាយដែរថា៖ «ហើយពីចំណុចនេះហើយ ទើបអ្នកដែលគោរពវិញ្ញាណ និងដួងតារា បានបង្កើតរូបសំណាក។ ពួកគេអះអាងថា រូបសំណាកទាំងនោះគឺធ្វើតាមទម្រង់របស់វិញ្ញាណ/តារាទាំងនោះ។ ដូច្នេះ ការដាក់រូបសំណាក ដើមឡើយគឺធ្វើឡើងក្នុងទម្រង់ជាតំណាងឲ្យព្រះដែលអវត្តមាន (មិនឃើញរូបរាង)។ ពួកគេបានធ្វើឲ្យរូបសំណាកមានរូបរាង និងទម្រង់ដូចព្រះនោះ ដើម្បីឲ្យវាក្លាយជាតំណាង និងជំនួសកន្លែងឲ្យព្រះនោះ។ បើមិនដូច្នោះទេ អ្នកដែលមានប្រាជ្ញាដឹងច្បាស់ថា មនុស្សមិនឆ្លាក់ឈើ ឬដុំថ្ម ដោយដៃរបស់គាត់ រួចហើយជឿថាវាគឺជាព្រះ និងជាម្ចាស់របស់គាត់នោះទេ»( )។
អ៊ីបនូ តៃមីយ្យ៉ះ ‘ បានមានប្រសាសន៍ថា៖ «នៅពេលដែលសាសនារបស់ អាល់-ម៉ាស៊ីហ៍(ណាពីអ៊ីសា) បានលេចឡើង បន្ទាប់ពីសម័យ អារីស្តូត (Aristotle) ប្រហែល ៣០០ ឆ្នាំ នៅតំបន់រ៉ូម និងក្រិក; ពួកគេ (គ្រិស្តសាសនិកដើម) គឺស្ថិតនៅលើ តាវហ៊ីត , រហូតដល់ពេលដែល ប៊ិទអះ បានលេចឡើងក្នុងចំណោមពួកគេ។ ពួកគេក៏បានគូររូបភាពនៅលើជញ្ជាំង, ហើយពួកគេបានយករូបភាព (គំនូរ) ទាំងនេះ មកជំនួសកន្លែងរូបសំណាក(ចម្លាក់)វិញ។
ហើយមូលហេតុដ៏ធំបំផុតមួយនៃការគោរពសក្ការៈរូបសំណាក គឺការបង្កើត រូបភាព/រូបសំណាក និងការលើកតម្កើងផ្នូរ»។( ) ចប់សម្ដីគាត់។
ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! ធម្មជាតិរបស់មនុស្សដែលគោរពរូបសំណាក គឺតែងតែមាននិន្នាការចង់បង្កើតរូបរាងព្រះ និងបង្កើតរូបភាពរបស់អ្នកស្លាប់ដែលគេគោរព ឱ្យចេញជារូបរាងដែលគេអាចចាប់កាន់បាន។
ដោយហេតុនេះហើយ ទើបមានហាឌីសជាច្រើនដែលហាមឃាត់ការបង្កើតរូបភាព/រូបសំណាក ក្នុងនោះមាន៖
១. ហាឌីសពី អាអ៊ីស្ហះ ’ ថា អ៊ុម្មូ ហាប៊ីបះ និង អ៊ុម្មូ សាឡាមះ បានរៀបរាប់អំពីវិហារគ្រិស្ទ មួយដែលពួកគេបានឃើញនៅស្រុក ហាប់បាស៊ះ (អេត្យូពី) ដែលក្នុងនោះមានរូបភាពជាច្រើន។
ពេលនោះ អ្នកនាំសាររបស់អល់ឡោះ ﷺ មានប្រសាសន៍ថា៖
> إنَّ أُولَئِكَ إِذَا كَانَ فِيهِمُ الرَّجُلُ الصَّالِحُ فَمَاتَ بَنَوْا عَلَى قَبْرِهِ مَسْجِدًا وَصَوَّرُوا فِيهِ تِلْكَ الصُّوَرَ، أُولَئِكَ شِرَارُ الْخَلْقِ عِنْدَ اللَّهِ عَزَّ وَجَلَّ يَوْمَ الْقِيَامَةِ < [رواه البخاري (427)، ومسلم (528)]
«ពិតប្រាកដណាស់ ពួកគេទាំងនោះ នៅពេលដែលមានបុរសសឡេះ ម្នាក់ក្នុងចំណោមពួកគេបានស្លាប់ទៅ ពួកគេក៏សាងសង់វិហារនៅលើផ្នូររបស់គាត់ ហើយពួកគេបង្កើតរូបភាពទាំងនោះដាក់ក្នុងនោះ។ ពួកគេទាំងនោះគឺជា សត្វលោកដែលអាក្រក់បំផុត នៅចំពោះអល់ឡោះនៅថ្ងៃបរលោក។»
អ៊ីបនូ រ៉ាចាប់ ‘ បានមានប្រសាសន៍ថា៖ «ហាឌីសនេះបញ្ជាក់ពីការហាមឃាត់ លើការសាងសង់វិហារលើផ្នូររបស់អ្នកសឡេះ និងការបង្កើតរូបភាពរបស់ពួកគេដាក់ក្នុងនោះ ដូចដែលពួក គ្រីស្ទាន(គ្រិស្តបរិស័ទ)ធ្វើ។ មិនមានការសង្ស័យទេថា ទង្វើនីមួយៗនៃទង្វើទាំងពីរនេះ គឺត្រូវបានហាមឃាត់ដោយខ្លួនឯង។ ដូច្នេះ ការបង្កើតរូបភាពរបស់មនុស្ស គឺហារ៉ម ហើយការសាងសង់វិហារលើផ្នូរ គឺហារ៉ម ដូចដែលមានភស្តុតាងផ្សេងទៀតបញ្ជាក់» ( )។ ចប់សម្តីរបស់គាត់។
បងប្អូនមូស្លីមទាំងឡាយ! សូមអ្នកអានពិចារណាលើការពិពណ៌នារបស់ព្យាការី ﷺ ចំពោះអ្នកដែលបង្កើតរូបសំណាក និងផ្នូរទាំងនោះថាជា «សត្វលោកដែលអាក្រក់បំផុត» នៅចំពោះអល់ឡោះនៅថ្ងៃបរលោក។
២. បងប្អូនអ្នកមានជំនឿទាំងឡាយ! ក្នុងចំណោមភស្តុតាងដែលបញ្ជាក់ពីការហាមឃាត់ការបង្កើតរូបភាព/រូបសំណាកអ្នកស្លាប់ គឺហាឌីសរបស់ អាប៊ូ អាល់-ហៃយ៉ាច អាល់-អាសាឌី បាននិយាយថា៖ អាលី ប៊ីន អាប៊ី តូលិប បាននិយាយមកកាន់ខ្ញុំថា៖ «តើអ្នកចង់ឲ្យខ្ញុំបញ្ជូនអ្នកទៅធ្វើកិច្ចការមួយ ដូចដែលអ្នកនាំសាររបស់អល់ឡោះ (សូមអល់ឡោះប្រទានពរនិងសន្តិភាពដល់គាត់) ធ្លាប់បានបញ្ជូនខ្ញុំឲ្យធ្វើដែរឬទេ? នោះគឺ៖ កុំទុកចោលរូបសំណាកណាមួយឡើយ លើកលែងតែអ្នកបានកម្ទេច/លុបបំបាត់វា និងកុំទុកចោលផ្នូរដែលត្រូវបានលើកខ្ពស់ណាមួយឡើយ លើកលែងតែអ្នកបានធ្វើឲ្យវាស្មើវិញ» [រាយការណ៍ដោយមូស្លីម]។
និងក្នុងសេចក្ដីរាយការណ៍របស់ អាណ្ណាសាអ៊ី ៖ «ហើយមិនមានរូបភាពណាមួយក្នុងផ្ទះឡើយ លើកលែងតែអ្នកកម្ទេចវាចោល»។
ពាក្យថា «(កម្ទេច/លុប) គឺការលុបដោយកាត់ក្បាលចេញ ឬវាយកម្ទេចរូបនោះទាំងស្រុង។
៣. បងប្អូនមូស្លីមទាំងឡាយ! ក្នុងចំណោមភស្តុតាងដែលហាមឃាត់ការបង្កើតរូបសំណាកអ្នកស្លាប់ដែរនោះ គឺរបាយការណ៍ពី សាអ៊ីត ប៊ីន អាប៊ី អាល់-ហាសាន បាននិយាយថា៖ បុរសម្នាក់បានមកជួប អ៊ីបនូ អាប្ពាស ហើយនិយាយថា៖ ខ្ញុំគឺជាបុរសម្នាក់ដែលប្រកបរបរគូររូបភាពទាំងនេះ តើខ្ញុំគួរធ្វើយ៉ាងណា? (សុំ ហ្វាត់វ៉ា)។
អ៊ីបនូ អាប្ពាស បាននិយាយទៅគាត់ថា៖ ចូរខិតមកជិតខ្ញុំ។ គាត់ក៏ខិតទៅជិត។ រួច អ៊ីបនូ អាប្ពាស ថា៖ ខិតមកជិតទៀត។ គាត់ក៏ខិតទៅជិតរហូតដល់ អ៊ីបនូ អាប្ពាស ដាក់ដៃលើក្បាលគាត់ រួចនិយាយថា៖ ខ្ញុំនឹងប្រាប់អ្នកនូវអ្វីដែលខ្ញុំបានឮពី អ្នកនាំសាររបស់អល់ឡោះ ﷺ។ ខ្ញុំបានឮគាត់មានប្រសាសន៍ថា៖
> كُلُّ مُصَوِّرٍ فِي النَّارِ، يُجْعَلُ لَهُ بِكُلِّ صُورَةٍ صَوَّرَهَا نَفْسًا فَتُعَذِّبُهُ فِي جَهَنَّمَ <
«រាល់អ្នកបង្កើតរូបភាពគឺនៅក្នុងនរក។ រាល់រូបភាពដែលគាត់បានបង្កើត នឹងត្រូវបានផ្តល់ព្រលឹងឲ្យ ហើយវានឹងមកដាក់ទណ្ឌកម្មគាត់នៅក្នុងនរក ជាហាន់ណាំ»
ហើយគាត់(អ៊ីបនូអាប់បាស)បានបន្ថែមថា៖ «ប្រសិនបើអ្នកចាំបាច់ត្រូវតែធ្វើ នោះចូរធ្វើរូបដើមឈើ និងអ្វីដែលគ្មានព្រលឹងចុះ»។ [អាល់ពូខារី (២២២៥) និងមូស្លីម (២១១០)]
៤. និងពី អាប៊ូ ហ៊ូរ៉យរ៉ោះ ÷ បាននិយាយថា៖ អ្នកនាំសាររបស់អល់ឡោះ ﷺ មានប្រសាសន៍ថា៖
> َخْرُجُ عُنُقٌ مِنَ النَّارِ يَوْمَ الْقِيَامَةِ، لَهَا عَيْنَانِ تُبْصِرَانِ، وَأُذُنَانِ تَسْمَعَانِ، وَلِسَانٌ يَنْطِقُ، يَقُولُ: إِنِّي وُكِّلْتُ بِثَلَاثَةٍ: بِكُلِّ جَبَّارٍ عَنِيدٍ، وَبِكُلِّ مَنْ دَعَا مَعَ اللَّهِ إِلَهًا آخَرَ، وَبِالْمُصَوِّرِينَ < [رواه الترمذي (2574)، وصححه الألباني]
«នឹងមានកមួយ លូនចេញពីភ្លើងនរកនៅថ្ងៃបរលោក, វាមានភ្នែកពីរដែលមើលឃើញ, ត្រចៀកពីរដែលស្តាប់ឮ, និងអណ្តាតដែលចេះនិយាយ។ វាពោលថា៖ ខ្ញុំត្រូវបានគេប្រគល់ភារកិច្ចចាត់ការមនុស្ស បីក្រុម៖ រាល់ជនដែលកោងកាចព្រហើន, រាល់ជនដែលបួងសួងចំពោះព្រះដទៃជាមួយអល់ឡោះ, និងពួកអ្នកបង្កើតរូបភាព។»
៥. ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! អ្វីដែលបញ្ជាក់ពីភាពអាក្រក់នៃការបង្កើតរូបសំណាកនោះគឺ នៅពេលដែល រ៉ស៊ូល ﷺ ចូលទៅកាន់ទីក្រុង ម៉ាក្កះ ក្នុងនាមជាអ្នកមានជ័យជំនះ(ម៉ាក្កះ), គាត់បានបញ្ជាឱ្យសម្អាត បៃតុលឡោះ ហារ៉ម (កាក់ប៊ះ) ពីព្រះក្លែងក្លាយដែលជារូបសំណាក, ហើយគាត់បានចូលរួមដោយដៃដ៏ថ្លៃថ្នូររបស់គាត់ផ្ទាល់ក្នុងការវាយកម្ទេចពួកវា ដែលមានចំនួន ៣៦០។
នេះបញ្ជាក់ថា អ្វីដែលជាមធ្យោបាយបំផ្លាញ តាវហ៊ីត នៅក្នុងចិត្តមនុស្ស គឺត្រូវតែកម្ទេចចោលជាដំបូង។
ពី អ៊ីបនូ ម៉ាស្អ៊ូដ ÷ បាននិយាយថា៖ ព្យាការី ﷺ បានចូល ម៉ាក្កះ នៅថ្ងៃបើកក្រុង, ហើយនៅជុំវិញ កាក់ពះ មានរូបសំណាក ចំនួន ៣៦០។ គាត់ក៏បានយកឈើក្នុងដៃទៅចាក់រូបសំណាកទាំងនោះ ដោយពោលថា៖
> جَاءَ الْحَقُّ وَزَهَقَ الْبَاطِلُ <، > جَاءَ الْحَقُّ وَمَا يُبْدِئُ الْبَاطِلُ وَمَا يُعِيدُ < [رواه البخاري (4280)، ومسلم (1781)]
«សច្ចធម៌បានមកដល់ហើយ ហើយភាពមិនពិតបានវិនាសទៅ» «សច្ចធម៌បានមកដល់ហើយ ហើយភាពមិនពិតមិនអាចចាប់ផ្តើមអ្វីបាន និងមិនអាចនាំអ្វីត្រឡប់មកវិញបានឡើយ»
៦. បងប្អូនមូស្លីមទាំងឡាយ! នៅខាងក្នុង កាក់បះ មានរូបភាពរបស់ អ៊ីប្រាហ៊ីម និង អ៊ីស្មាអែល និង អ៊ីសហាក ហើយពួកគេកំពុងធ្វើការផ្សងសំណាងដោយ "អាហ្សឡាម" (ព្រួញផ្សងសំណាង)( )។ ដូច្នេះ ព្យាការីបានបញ្ជាឲ្យលាបពណ៌ដោយ ហ្សាក់ហ្វារ៉ាន លើវា (ដើម្បីលុបវា)។ គាត់មិនបានចូលក្នុងកាក់បះទេ រហូតទាល់តែរូបភាពទាំងនោះត្រូវបានគេយកចេញអស់។
ហើយគាត់មានប្រសាសន៍ថា៖
> قَاتَلَهُمُ اللَّهُ، مَا كَانَ إِبْرَاهِيمُ يَسْتَقْسِمُ بِالْأَزْلَامِ < [رواه البخاري (4288)]
«សូមអល់ឡោះកម្ទេចពួកគេ (ពួកគូររូប)។ អ៊ីប្រាហ៊ីម មិនដែលធ្វើការផ្សងសំណាងដោយ អាហ្សឡាម នោះទេ។»
និងក្នុង សេចក្ដីរាយការណ៍មួយទៀតរបស់ ពូខរី:
> هَذَا إِبْرَاهِيمُ مُصَوَّرٌ، فَمَا لَهُ يَسْتَقْسِمُ؟ < [رواه البخاري (3351)]
«នេះគឺរូបរបស់ អ៊ីប្រាហ៊ីម ដែលត្រូវបានគេគូរ, តើគាត់មានរឿងអីត្រូវទៅផ្សងព្រួញ?»
ហើយ អ៊ីម៉ាំ អះម៉ាត់ បានរាយការណ៍ពី ចាប៊ៀរ ប៊ីន អាប់ឌុលឡោះ ^ បាននិយាយថា៖ «នៅក្នុង កាក់ពះ មានរូបភាពជាច្រើន, ដូច្នេះ ព្យាការី ﷺ បានបញ្ជាឱ្យ អ៊ូម៉ារ ប៊ីន ខាត់តាប លុបរូបភាពទាំងនោះ។ អ៊ូម៉ារក៏យកក្រណាត់ទៅជ្រលក់ទឹកហើយលុបវា រហូតដល់ព្យាការីចូលទៅក្នុងកាក់ពះ គឺគ្មានសល់រូបអ្វីឡើយ»( )។