Articles




.


ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។


ចូរអ្នកដឹងថា អល់ឡោះបានបានបង្កើតមនុស្សលោក និងពពួកជិន ដើម្បីឱ្យពួកគេគោរពសក្ការៈចំពោះទ្រង់តែមួយ និងមិនឱ្យពួកគេផ្សំភ្ជាប់ទ្រង់ជាមួយនឹងអ្វីផ្សេងឡើយ។ ដូចដែលទ្រង់បានមានបន្ទូលថា៖


ﵟوَمَا خَلَقۡتُ ٱلۡجِنَّ وَٱلۡإِنسَ إِلَّا لِيَعۡبُدُونِ ٥٦ﵞ ﵝالذَّارِيَات : ﵖﵕﵜ


“ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ។”


ទ្រង់បានបញ្ជូនបណ្ដាអ្នកនាំសារដើម្បីគោលបំណងនោះដែរ ដោយបានមានបន្ទូលថា៖


ﵟوَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ إِلَّا نُوحِيٓ إِلَيۡهِ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدُونِ ٢٥ﵞ ﵝالأَنبِيَاء : ﵕﵒﵜ


“ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)។”


ទ្រង់បានហាមឃាត់ខ្ញុំបម្រើរបស់ទ្រង់ពីការដាក់ភាគីជាមួយទ្រង់ក្នុងការគោរពប្រណិប័តន៍ ដោយបានមានបន្ទូលថា៖


ﵟوَلَقَدۡ أُوحِيَ إِلَيۡكَ وَإِلَى ٱلَّذِينَ مِن قَبۡلِكَ لَئِنۡ أَشۡرَكۡتَ لَيَحۡبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ٦٥ بَلِ ٱللَّهَ فَٱعۡبُدۡ وَكُن مِّنَ ٱلشَّٰكِرِينَ ٦٦ﵞ ﵝالزُّمَر : ﵕﵖ - ﵖﵖﵜ


“ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នក(នាំសារ)ជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើស្ហ៊ីរិក(មកចំពោះយើង) នោះទង្វើ(កុសល)របស់អ្នកពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។ ផ្ទុយទៅវិញ ចំពោះអល់ឡោះ(តែមួយគត់) ចូរអ្នកគោរពសក្ការៈ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលដឹងគុណ។”


ទ្រង់បានបញ្ជាក់ឲ្យយើងដឹងថា ស្ហីរិក(ការភ្ជាប់ដៃគូជាមួយទ្រង់)គឺជាអំពើបាបដ៏ធំបំផុត ដោយបានមានបន្ទូលថា៖


ﵟإِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدِ ٱفۡتَرَىٰٓ إِثۡمًا عَظِيمًا ٤٨ﵞ ﵝالنِّسَاء : ﵘﵔﵜ


“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។”


បម្រើអល់ឡោះទាំងឡាយ! នៅក្នុងខុតបៈកន្លងមក យើងបានលើកឡើងនូវទម្រង់មួយចំនួននៃការជ្រុលនិយមចំពោះផ្នូរ ដែលរីករាលដាលនៅក្នុងប្រទេសមូស្លីមមួយចំនួន។ ថ្ងៃនេះ យើងនឹងនិយាយ - អ្វីដែលអល់ឡោះបានអនុញ្ញាត - អំពីទម្រង់ថ្មីមួយ គឺទម្រង់នៃការធ្វើពិធីបុណ្យនៅផ្នូរ។


ខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! ពិធីបុណ្យ(អ៊ីដ) គឺជាព្រឹត្តិការណ៍ដែលមនុស្សត្រឡប់មកជួបជុំគ្នាម្តងហើយម្តងទៀត នៅពេលវេលា ឬទីកន្លែងជាក់លាក់។ អ៊ីម៉ាំអាល់-ស៊ីរ៉ាហ្សី ♫ បានមានប្រសាសន៍ថា៖ ៖ «ពិធីបុណ្យគឺបានមកពីពាក្យ (العود) ដែលមានន័យថាការត្រឡប់មកវិញ និងការកើតឡើងវិញ ពីព្រោះវាបានកើតឡើងម្តងហើយម្តងទៀត»។


ពិធីបុណ្យត្រូវបានបែងចែកជាពីរប្រភេទ ៖ ស្របច្បាប់សាសនា និងបិដអះ (បង្កើតថ្មី)។ ពិធីបុណ្យស្របច្បាប់សាសនាមានពីរប្រភេទ៖


1.    ពិធីបុណ្យតាមពេលវេលា គឺមានតែអ៊ីឌុលហ្វីត្រី និងអ៊ីឌុលអាដហា


2.    ពិធីបុណ្យតាមទីកន្លែង គឺទីកន្លែងដែលមនុស្សទៅធ្វើអ៊ីបាដះ ដូចជាម៉ាស្ជិដទាំងបី និងកន្លែងធ្វើហាជ្ជក្នុងរដូវហាជ្ជ។


ចំពោះពិធីបុណ្យបិដអះគឺ ការត្រឡប់ទៅកន្លែងណាមួយនៅពេលជាក់លាក់ក្នុងឆ្នាំ ដើម្បីជួបជុំគ្នា។ ករណីដែលកើតឡើងច្រើនជាងគេគឺនៅតាមផ្នូរ ដោយពួកគេទៅលេងផ្នូរនៅក្នុងខែមូហារ៉ាម នៅថ្ងៃអាស្ហូរ៉ា ឬក្នុងខែរ៉ាជាប ឬខែស៊ាអបាន ឬពាក់កណ្តាលខែស៊ាអបាន ឬនៅថ្ងៃអារ៉ាហ្វះ ឬថ្ងៃសុក្រ ឬថ្ងៃបុណ្យ ឬថ្ងៃផ្សេងៗទៀត។ ពួកគេអាចធ្វើដំណើរពីចម្ងាយដើម្បីទៅទីនោះ។ ការប្រព្រឹត្តបែបនេះគឺហារ៉ាម (ខុសច្បាប់សាសនា) ដោយគ្មានការសង្ស័យ។ ភស្តុតាងនៃការហាមឃាត់នេះគឺថា ណាពី ه បានហាមមិនឱ្យមនុស្សត្រឡប់ទៅលេងផ្នូររបស់លោកដដែលៗ។ ការហាមឃាត់នេះគ្របដណ្តប់លើផ្នូរទាំងអស់ មិនថាជាផ្នូរណាពី ឬផ្នូរអ្នកដទៃ ហើយមិនថាត្រូវធ្វើដំណើរឆ្ងាយឬក៏នៅជិតនោះទេ។


បានមករាយការណ៍ពីអាប៊ូហ៊ូរ៉ៃរ៉ោះថា ព្យាការីមូហាំម៉ាត់ه បានប្រសាសន៍ថា៖


> لَا تَتَّخِذُوا قَبْرِي عِيدًا، وَلَا تَجْعَلُوا بُيُوتَكُمْ قُبُورًا، وَحَيْثُمَا كُنْتُمْ فَصَلُّوا عَلَيَّ، فَإِنَّ صَلَاتَكُمْ تَبْلُغُنِي< [رواه أبو داود]


«កុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងប្រារព្ធពិធីបុណ្យ ហើយកុំធ្វើផ្ទះរបស់អ្នកឱ្យក្លាយជាផ្នូរ។ សូមអធិដ្ឋានសម្រាប់ខ្ញុំទោះអ្នកនៅកន្លែងណាក៏ដោយ ព្រោះការអធិដ្ឋានរបស់អ្នកនឹងមកដល់ខ្ញុំ។»


ភស្តុតាងទីពីរ៖ អាល់-ហាសាន់ អ៊ិបនុ អាល់-ហាសាន់ អ៊ិបនុ អាលី អ៊ិបនុ អាប៊ីតាលីប ا បានបដិសេធចំពោះស៊ូហៃល អ៊ិបនុ អាប៊ីស៊ូហៃល នៅពេលដែលគាត់ឃើញគេនៅជិតផ្នូររបស់រ៉សូល។ គាត់បានសួរថា៖ "ហេតុអ្វីបានជាខ្ញុំឃើញអ្នកនៅជិតផ្នូរ?"


គេបានឆ្លើយថា៖ "ខ្ញុំកំពុងឱ្យសាឡាមទៅកាន់ណាពី។"


គាត់បានឆ្លើយថា៖ "នៅពេលអ្នកចូលម៉ាស្ជិដ ចូរអ្នកឱ្យសាឡាម។" បន្ទាប់មកគាត់បានបន្តថា អ្នកនាំសាររបស់អល់ឡោះបានមានប្រសាសន៍ថា៖ "កុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងប្រារព្ធពិធីបុណ្យ ហើយកុំធ្វើផ្ទះរបស់អ្នកឱ្យក្លាយជាផ្នូរ។ អល់ឡោះបានដាក់បណ្តាសាពួកយ៉ាហ៊ូឌីដែលបានយកផ្នូរណាពីរបស់ពួកគេធ្វើជាម៉ាស្ជិដ។ សូមអធិដ្ឋានសម្រាប់ខ្ញុំ ព្រោះការអធិដ្ឋានរបស់អ្នកនឹងមកដល់ខ្ញុំទោះអ្នកនៅទីណាក៏ដោយ។"


អ៊ីម៉ាំអ៊ិបនូតៃមីយ្យ៉ះ ♫ បានមានប្រសាសន៍ថា៖ "ផ្នូររបស់អ្នកនាំសាររបស់អល់ឡោះគឺជាផ្នូរដ៏ប្រសើរបំផុតនៅលើផែនដី ប៉ុន្តែលោកបានហាមមិនឱ្យយកវាធ្វើជាពិធីបុណ្យ។ ដូច្នេះ ផ្នូរផ្សេងទៀតកាន់តែត្រូវហាមឃាត់។ លោកបានភ្ជាប់ការហាមឃាត់នេះជាមួយនឹងពាក្យសម្តីរបស់លោកដែលថា 'កុំធ្វើផ្ទះរបស់អ្នកឱ្យក្លាយជាផ្នូរ' មានន័យថា កុំបោះបង់ការធ្វើសឡាត ការអធិដ្ឋាន និងការសូត្រគួរអាននៅក្នុងផ្ទះរបស់អ្នក។ លោកបានបញ្ជាឱ្យធ្វើអ៊ីបាដះនៅក្នុងផ្ទះ ហើយហាមមិនឱ្យធ្វើនៅជិតផ្នូរ ដែលផ្ទុយពីអ្វីដែលពួកមុស្រីគីនពីពួកគ្រឹស្ទាន និងអ្នកដែលចម្លងតាមពួកគេធ្វើ។"


បម្រើអល់ឡោះទាំងឡាយ! នៅក្នុងហាឌីសដែលណាពី ه បានមានប្រសាសន៍ថា៖


> وَحَيْثُمَا كُنْتُمْ فَصَلُّوا عَلَيَّ، فَإِنَّ صَلَاتَكُمْ تَبْلُغُنِي <


«ទោះអ្នកនៅទីណាក៏ដោយ ចូរអធិដ្ឋានសម្រាប់ខ្ញុំ ព្រោះការអធិដ្ឋានរបស់អ្នកនឹងមកដល់ខ្ញុំ។»


នេះជាភស្តុតាងច្បាស់លាស់ដែលបង្ហាញថា ការអធិដ្ឋាននិងការឱ្យសាឡាមនឹងទៅដល់លោក មិនថាពីចម្ងាយឬជិតនោះទេ។ ព្រោះអល់ឡោះមានម៉ាឡាអ៊ីកះដែលធ្វើដំណើរ ដើម្បីនាំយកការឱ្យសាឡាមពីអូម៉ាត់របស់លោកទៅដល់លោក ដូចដែលលោកបានមានប្រសាសន៍ថា៖


> إِنَّ لِلَّهِ مَلَائِكَةً سَيَّاحِينَ يُبَلِّغُونِي عَنْ أُمَّتِي السَّلَامَ <


«ពិតណាស់ អល់ឡោះមានម៉ាឡាអ៊ីកះដែលធ្វើដំណើរ ដើម្បីនាំយកការឱ្យសាឡាមពីអូម៉ាត់របស់ខ្ញុំមកដល់ខ្ញុំ។»


ដូច្នេះ វាមិនចាំបាច់ទៅជិតផ្នូររបស់លោក ឬត្រឡប់ទៅលេងផ្នូរដដែលៗ ឬកំណត់រដូវកាលនិងពេលវេលាជាក់លាក់សម្រាប់ការឱ្យសាឡាមទៅលើលោកនោះទេ។ ព្រោះការឱ្យសាឡាមនឹងទៅដល់លោកពីគ្រប់ទីកន្លែងនៅលើលោកនេះ។ ហេតុនេះហើយបានជាលោកអាល់-ហាសាន់បាននិយាយថា៖ "អ្នកទាំងឡាយនិងអ្នកដែលនៅក្នុងតំបន់អាន់ដាលូស គឺស្មើគ្នា។"


បងប្អូនមូស្លឹមទាំងឡាយ! មួយក្នុងចំណោមភស្តុតាងដែលបង្ហាញថា ការត្រឡប់ទៅលេងផ្នូរណាពីដដែលៗ គឺផ្ទុយពីការអនុវត្តរបស់សាឡាហ្វ គឺការមិនពេញចិត្តរបស់អ៊ីម៉ាំម៉ាលិក ដែលជាអ៊ីម៉ាំម្នាក់ក្នុងចំណោមអ៊ីម៉ាំសាឡាហ្វ។ លោកបានមានប្រសាសន៍ថា៖ "មិនមែនជាកាតព្វកិច្ចទេសម្រាប់អ្នកម៉ាឌីណះហ៍ដែលចូលនិងចេញពីម៉ាស្ជិដ ត្រូវឈប់នៅមុខផ្នូរ។ ការធ្វើបែបនេះគឺសម្រាប់តែអ្នកដំណើរប៉ុណ្ណោះ។"


លោកក៏បានមានប្រសាសន៍ដែរថា៖ "វាមិនអីទេសម្រាប់អ្នកដែលទើបមកពីធ្វើដំណើរ ឬត្រៀមចេញដំណើរ ឈប់នៅមុខផ្នូររបស់ណាពី ﷺ ដើម្បីអធិដ្ឋានសម្រាប់លោក និងសម្រាប់អាប៊ូបាការ និងអ៊ូម៉ារ។"


មានគេសួរលោកថា៖ "មានមនុស្សមួយចំនួននៅម៉ាឌីណះ មិនបានមកពីធ្វើដំណើរ ឬក៏មិនត្រៀមចេញដំណើរទេ តែពួកគេធ្វើបែបនេះម្តងឬច្រើនដងក្នុងមួយថ្ងៃ។ ពេលខ្លះពួកគេឈរនៅមុខផ្នូរនៅថ្ងៃសុក្រ ឬថ្ងៃផ្សេងៗ ម្តងឬពីរដង ឬច្រើនជាងនេះ ដើម្បីឱ្យសាឡាមនិងអធិដ្ឋានមួយរយៈ។"


លោកបានឆ្លើយថា៖ "ខ្ញុំមិនដែលឮពីអ្នកចំណេះដឹងណាម្នាក់នៅក្នុងទីក្រុងយើងធ្វើបែបនេះទេ។ ការមិនធ្វើវាគឺប្រសើរជាង។ អូម៉ាត់នេះនឹងមិនបានល្អឡើងទេ លុះត្រាតែធ្វើតាមអ្វីដែលបានធ្វើឱ្យអូម៉ាត់ជំនាន់ដើមបានល្អ។ ខ្ញុំមិនដែលឮថាអូម៉ាត់ជំនាន់ដើមនិងជំនាន់មុនៗធ្វើបែបនេះទេ។ វាគួរត្រូវបានស្អប់ លើកលែងតែសម្រាប់អ្នកដែលទើបមកពីធ្វើដំណើរ ឬត្រៀមចេញដំណើរ។"


អ៊ីម៉ាំអ៊ីបនូតៃមីយ្យ៉ះ ♫ បានមានប្រសាសន៍ថា៖ "ពួកមូហាជីរីននិងអាន់សរនៅក្នុងសម័យរបស់អាប៊ូបាការ អ៊ូម៉ារ អ៊ូស្មាន និងអាលី ╚ បានមកម៉ាស្ជិដរាល់ថ្ងៃប្រាំដងដើម្បីធ្វើសឡាត។ ប៉ុន្តែពួកគាត់មិនបានទៅផ្នូរដើម្បីឱ្យសាឡាមនោះទេ ព្រោះពួកគាត់ដឹងថាណាពី ه មិនចូលចិត្តការធ្វើបែបនេះ ហើយលោកបានហាមឃាត់ពួកគាត់។ ពួកគាត់ឱ្យសាឡាមទៅលើលោកនៅពេលចូលនិងចេញពីម៉ាស្ជិដ និងនៅក្នុងតាស្ហះហុដ ដូចដែលពួកគាត់ធ្លាប់ឱ្យសាឡាមទៅលើលោកនៅពេលលោកនៅមានជីវិត។"


បម្រើអល់ឡោះទាំងឡាយ! ពីអ្វីដែលបានពន្យល់ខាងលើ វាបង្ហាញយ៉ាងច្បាស់ថា ការត្រឡប់ទៅលេងផ្នូរជាប្រចាំ ដូចជារៀងរាល់សប្តាហ៍ ឬរាល់ថ្ងៃសុក្រ ឬស្រដៀងគ្នានេះ គឺត្រូវបានហាមឃាត់ មិនថាជាផ្នូររបស់ណាពី ឬផ្នូរផ្សេងៗទេ។ អ្វីដែលត្រឹមត្រូវតាមច្បាប់សាសនាគឺការទៅលេងផ្នូរដោយមិនកំណត់ពេលវេលាជាក់លាក់ ក្នុងគោលបំណងអធិដ្ឋានសុំការអភ័យទោសឱ្យអ្នកស្លាប់ និងដើម្បីរំឭកពីថ្ងៃបរលោក។ គោលបំណងផ្សេងពីនេះ នាំទៅរកការគោរពសក្ការៈហួសហេតុ ដែលអាចនាំទៅដល់ការគោរពសក្ការចំពោះផ្នូរទាំងនោះ។


بَارَكَ اللهُ لِي وَلَكُمْ فِي القُرْآنِ العَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الآيَاتِ وَالذِّكْرِ الحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ، فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الغَفُورُ الرَّحِيمُ.


الخطبة الثانية


الحَمْدُ للهِ وَحْدَهُ، وَالصَّلَاةُ وَالسَّلَامُ عَلَى مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ، فَاتَّقُوا اللهَ عِبَادَ اللهِ،


បម្រើអល់ឡោះទាំងឡាយ! ចូរដឹងថា មនុស្សមួយចំនួនបានយកហាឌីសដែលពួកគេគិតថាត្រឹមត្រូវ មកធ្វើជាភស្តុតាងសម្រាប់ការត្រឡប់ទៅលេងផ្នូរជាញឹកញាប់។ ប៉ុន្តែនៅពេលពិនិត្យនិងស្រាវជ្រាវឱ្យបានម៉ត់ចត់ ហាឌីសទាំងនោះគឺខ្សោយ មិនអាចយកមកធ្វើជាមូលដ្ឋានក្នុងសាសនាបានទេ។ ឧទាហរណ៍ដូចជាហាឌីស៖


> مَنْ زَارَ قَبْرَ أَبَوَيْهِ أَوْ أَحَدِهِمَا فِي كُلِّ جُمُعَةٍ غُفِرَ لَهُ وَكُتِبَ بَرًّا <


«អ្នកណាដែលទៅលេងផ្នូរឪពុកម្តាយទាំងពីរ ឬម្នាក់ក្នុងចំណោមពួកគាត់រាល់ថ្ងៃសុក្រ នឹងត្រូវបានអភ័យទោសឱ្យ ហើយត្រូវបានកត់ត្រាថាជាកូនល្អ។»


ហាឌីសនេះគឺខ្សោយខ្លាំងណាស់។ ដូចគ្នានេះដែរ ហាឌីសផ្សេងៗទៀតដែលនិយាយអំពីបញ្ហានេះ សុទ្ធតែជាហាឌីសខ្សោយ។



Recent Posts

Сухане чанд бо аҳли х ...

Сухане чанд бо аҳли хирад

Фақат барои ҷавонон д ...

Фақат барои ҷавонон дар Рамазон

Қуръон аз дидгоҳи дон ...

Қуръон аз дидгоҳи донишмандони ғарбӣ

Ҳаёт маҷмуъаи варақҳо ...

Ҳаёт маҷмуъаи варақҳо аст