លក្ខណៈពិសេសនៃថ្ងៃអារ៉ហ្វះ
الخطبة الأولى
إِنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُوْرِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.
ឱបងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយត្រូវមានស្មារតីដឹងជានិច្ចថា ទ្រង់តែងតែឃ្លាំមើលរាល់ទង្វើរបស់យើង មិនថាលាក់កំបាំង ឬបើកចំហ។ ចូរអនុវត្តតាមឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ចួន នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីរាល់ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
ចូរដឹងថាក្នុងចំណោមសញ្ញានៃភាពជាម្ចាស់របស់អល់ឡោះលើសត្វលោករបស់ទ្រង់ គឺការដែលទ្រង់តែមួយគត់មានសិទ្ធិឱ្យភាពឧត្តុង្គឧត្តមដល់អ្វីដែលទ្រង់សព្វព្រះទ័យ មិនថាជាមនុស្ស ទីកន្លែង ពេលវេលា ឬការគោរពសក្ការៈក៏ដោយ ដោយសារគតិបណ្ឌិតដែលអល់ឡោះដឹង។ អល់ឡោះមានបន្ទូលថា៖
ﵟوَرَبُّكَ يَخۡلُقُ مَا يَشَآءُ وَيَخۡتَارُۗ مَا كَانَ لَهُمُ ٱلۡخِيَرَةُﵞ ﵝالقَصَص : ﵘﵖﵜ
“ហើយព្រះជាម្ចាស់របស់អ្នកទ្រង់បង្កើត និងជ្រើសរើសនូវអ្វីដែលទ្រង់មានចេតនា។ សម្រាប់ពួកគេ គឺគ្មានជម្រើសនោះឡើយ។”
នៅក្នុង ខុតបះនេះ យើងនឹងនិយាយ ដោយការអនុញ្ញាតពីអល់ឡោះ អំពីការលើកតម្កើងរបស់អល់ឡោះចំពោះថ្ងៃអារ៉ាហ្វះ និងលក្ខណៈពិសេសដប់យ៉ាងដែលអល់ឡោះបានប្រទានដល់វា៖
1. លក្ខណៈទីមួយ ថ្ងៃអារ៉ហ្វះគឺជាថ្ងៃនៃការបញ្ចប់សាសនានិងបំពេញពរជ័យ។ មានរាយការណ៍ពីតារិក ប៊ីន ស៊ីហាប់ បានរៀបរាប់ថា បុរសម្នាក់ក្នុងចំណោមជនជាតិ យ៉ាហ៊ូដ (ជ្វីហ្វ) បានមកជួបលោក អូម៉ារ ប៊ីន អាល់-ខាត់តាប ហើយបាននិយាយទៅកាន់គាត់ថា៖ «ឱ អាមីរ៉ុល-មូអ៍មីនីន (មេដឹកនាំអ្នកមានជំនឿ)! មាន អាយ៉ាត់ (ឃ្លាគម្ពីរ) នៅក្នុងគម្ពីររបស់អ្នករាល់គ្នាដែលអ្នករាល់គ្នាអាន បើសិនជាវាបានបញ្ចុះមកលើពួកយើងដែលជាជនជាតិ យ៉ាហ៊ូដ នោះពួកយើងនឹងយកថ្ងៃនោះធ្វើជាបុណ្យ»។ លោក អូម៉ារ បានសួរថា៖ «តើអាយ៉ាត់ មួយណា?» គាត់បានឆ្លើយថា៖
ﵟٱلۡيَوۡمَ أَكۡمَلۡتُ لَكُمۡ دِينَكُمۡ وَأَتۡمَمۡتُ عَلَيۡكُمۡ نِعۡمَتِي وَرَضِيتُ لَكُمُ ٱلۡإِسۡلَٰمَ دِينٗاﵞ ﵝالمَائـِدَة : ﵓﵜ
“នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងដល់ពួកអ្នក និងបានពេញចិត្តជ្រើសយកអ៊ីស្លាមជាសាសនារបស់ពួកអ្នក។”
អ៊ូម៉ារឆ្លើយថា៖ ពិតណាស់ខ្ញុំដឹងថ្ងៃដែលអាយ៉ាត់នេះត្រូវបានបញ្ចុះមក និងកន្លែងដែលវាត្រូវបានបញ្ចុះមក។ វាត្រូវបានបញ្ចុះមកលើអ្នកនាំសាររបស់អល់ឡោះ ﷺ នៅអារ៉ហ្វះ នៅថ្ងៃសុក្រ។ (រាយការណ៍ដោយអាល់ពូខរ៉ីលេខ៤៥ និងមុស្លិម លេខ៣០១៧)
2. ក្នុងចំណោមលក្ខណៈពិសេសនៃ ថ្ងៃ អារ៉ាហ្វះ គឺអល់ឡោះបានស្បថនឹងវាចំនួនពីរលើកនៅក្នុង គូរអាន ហើយអ្នកដ៏អស្ចារ្យ(អល់ឡោះ)មិនស្បថក្រៅពីនឹងអ្វីដែលអស្ចារ្យនោះទេ។ វាគឺជាថ្ងៃ អាល់-ម៉ាសហ៊ូដ ដែលបានលើកឡើងនៅក្នុងព្រះបន្ទូលរបស់ទ្រង់៖
ﵟوَشَاهِدٖ وَمَشۡهُودٖ ٣ﵞ ﵝالبُرُوج : ﵓﵜ
“(ទ្រង់)ស្បថនឹងសាក្សី និងអ្នកដែលគេធ្វើសាក្សីឱ្យ។”
បានរាយការណ៍ពីអាប៊ូហូរ៉ៃរ៉ះ ◙ថាណាពី ﷺ បានមានប្រសាសន៍៖"អាស់សាហិដគឺថ្ងៃសុក្រ អាល់ម៉ាស់ហូដគឺថ្ងៃអារ៉ហ្វះ និងអាល់ម៉ាវ់អូដគឺថ្ងៃបរលោក" (រាយការណ៍ដោយអះម៉ាត់ លេខ៧៩៧៣)
ខ្ញុំបម្រើរបស់អល់ឡោះ! ថ្ងៃ អារ៉ាហ្វះ គឺជា អាល់-វ៉ាតារ៍ (الوَتر - សេស) ដែលទ្រង់បានស្បថនឹងវានៅក្នុងព្រះបន្ទូលរបស់ទ្រង់៖
ﵟوَٱلشَّفۡعِ وَٱلۡوَتۡرِ ٣ﵞ ﵝالفَجۡر : ﵓﵜ
“(ទ្រង់)ស្បថនឹងចំនួនគូ និងចំនួនសេស។”
បានរាយការណ៍ពីចាប៊ីរ ប៊ិន អាប់ឌុលឡោះ ¶ថាណាពី ﷺ បានមានប្រសាសន៍៖«ពិតប្រាកដណាស់ ដប់ថ្ងៃ គឺដប់ថ្ងៃនៃបុណ្យអាដហា ហើយ អាល់-វ៉ាតារ៍ គឺ ថ្ងៃ អារ៉ាហ្វះ ហើយ អាល់-ស៊ីហ្វអ៍ (الشفع - គូ) គឺ ថ្ងៃ ណាហ៍រ៍ (ថ្ងៃគូរពាន)»។" (រាយការណ៍ដោយអះម៉ាត់ លេខ១៤៥១១)
3. ក្នុងចំណោមលក្ខណៈពិសេសនៃថ្ងៃអារ៉ហ្វះ គឺការបួសក្នុងវាលុបបាបពីរឆ្នាំ។ បានរាយការណ៍ពីអាប៊ូកាតាដះ ◙ ថាណាពី ﷺ បានមានប្រសាសន៍:
> صِيَامُ يَوْمِ عَرَفَةَ، أَحْتَسِبُ عَلَى اللهِ أَنْ يُكَفِّرَ السَّنَةَ الَّتِي قَبْلَهُ وَالسَّنَةَ الَّتِي بَعْدَهُ < [رواه مسلم]
«បួសថ្ងៃអារ៉ហ្វះ ខ្ញុំសង្ឃឹមពីអល់ឡោះថានឹងលុបបាបឆ្នាំមុននិងឆ្នាំក្រោយ។»
4. ក្នុងចំណោមលក្ខណៈពិសេសនៃថ្ងៃអារ៉ាហ្វះ គឺថាវាស្ថិតនៅក្នុងខែហារ៉ម (ពិសិដ្ឋ) ហើយមុនវាជាខែហារ៉ម ហើយបន្ទាប់វាជាខែហារ៉ម។
5. ក្នុងចំណោមលក្ខណៈពិសេសនៃថ្ងៃអារ៉ហ្វះ គឺវាជាថ្ងៃរួចផុតពីនរក អល់ឡោះខិតជិត ហើយអល់ឡោះទ្រង់អួតអាងចំពោះពួកទេវតារបស់ទ្រង់អំពីបណ្ដាអ្នកដែលនៅ ម៉ៅគីហ្វ(កន្លែងឈរ)។ ទាំងនេះគឺជាលក្ខណៈពិសេសបីយ៉ាងនៅក្នុង ហាឌីស តែមួយ។ បានរាយការណ៍ពីអាអ៊ីស្ហះ ▲ ថាណាពី ﷺ បានមានប្រសាសន៍៖ «គ្មានថ្ងៃណាដែលអល់ឡោះរំដោះខ្ញុំបម្រើពីនរកច្រើនជាងថ្ងៃអារ៉ហ្វះទេ។ ពិតណាស់ទ្រង់ខិតជិត រួចអួតពួកគេជាមួយម៉ាឡាអ៊ីកះ និងមានបន្ទូលថា៖ តើពួកគេចង់បានអ្វី?» [រាយការណ៍ដោយមុស្លិម លេខ១៣៤៨]
និងបានរាយការណ៍ពីអាប់ឌុលឡោះ ប៊ិន អាមរ ប៊ិន អាល់អាស ¶ ថាណាពី ﷺ បានមានប្រសាសន៍៖
> إِنَّ اللهَ عَزَّ وَجَلَّ يُبَاهِي مَلَائِكَتَهُ عَشِيَّةَ عَرَفَةَ بِأَهْلِ عَرَفَةَ، فَيَقُولُ: انْظُرُوا إِلَى عِبَادِي أَتَوْنِي شُعْثًا غُبْرًا < [رواه أحمد وصححه الألباني]
«ពិតប្រាកដណាស់ អល់ឡោះដ៏មហាខ្លាំងក្លា និងមហាខ្ពង់ខ្ពស់ មានមោទកភាពចំពោះបណ្ដាទេវតាទ្រង់ នៅល្ងាចថ្ងៃអារ៉ាហ្វះ ដោយសារអ្នកដែល(បានប្រមូលផ្ដុំ) នៅអារ៉ាហ្វះ។ ហើយទ្រង់មានបន្ទូលថា៖ «ចូរពួកអ្នកមើលទៅកាន់ខ្ញុំបម្រើរបស់អញ! ពួកគេបានមកដល់អញ ទាំងសក់ក្បាលរញ៉េរញ៉ៃ និងខ្លួនប្រាណប្រឡាក់ធូលី។»
អ៊ីបនូ រ៉ាចាប់ ♫ បានមានប្រសាសន៍ថា៖ «ថ្ងៃអារ៉ាហ្វះ គឺជាថ្ងៃនៃការដោះលែងពីឋាននរក ដូច្នេះអល់ឡោះទ្រង់ដោះលែងពីឋាននរកអ្នកដែលបានឈរនៅ អារ៉ាហ្វះ និងអ្នកដែលមិនបានឈរនៅទីនោះក្នុងចំណោមអ្នកមុស្លីមនៅតាមទីក្រុងនានា ដូច្នេះហើយទើបថ្ងៃបន្ទាប់វាជាបុណ្យសម្រាប់អ្នកមុស្លីមទាំងអស់នៅតាមទីក្រុងទាំងអស់របស់ពួកគេ មិនថាអ្នកណាដែលបានចូលរួមរដូវកាល(ហាជ្ជ៍) ឬអ្នកណាដែលមិនបានចូលរួមនោះទេ ដោយសារតែពួកគេរួមគ្នាក្នុងការដោះលែងនិងការអត់ទោសនៅ ថ្ងៃអារ៉ហ្វះ»។ ចប់សម្ដីររបស់លោក។
6. ក្នុងចំណោមលក្ខណៈពិសេសនៃថ្ងៃអារ៉ហ្វះ គឺការបួងសួងក្នុងវាងាយទទួលការឆ្លើយតប។ បានរាយការណ៍ពីអាប់ឌុលឡោះ ប៊ិន អាមរ ប៊ិន អាល់អាស ¶ ថាណាពី ﷺ បានមានប្រសាសន៍:
> خَيْرُ الدُّعَاءِ دُعَاءُ يَوْمِ عَرَفَةَ، وَخَيْرُ مَا قُلْتُ أَنَا وَالنَّبِيُّونَ مِنْ قَبْلِي: لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ، وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ < [رواه الترمذي وصححه الألباني]
«ការបួងសួងដ៏ប្រសើរបំផុតគឺការបួងសួងនៅថ្ងៃអារ៉ហ្វះ ហើយពាក្យដ៏ប្រសើរបំផុតដែលខ្ញុំនិងបណ្តាណាពីមុនខ្ញុំបានពោលគឺ៖ “គ្មានព្រះដែលត្រូវគោរពដោយពិតប្រាកដក្រៅពីអល់ឡោះដែលគ្មានភាគីណាមួយជាមួយទ្រង់ ភាពជាម្ចាស់និងការសរសើរគឺចំពោះទ្រង់ ហើយទ្រង់មានអានុភាពលើអ្វីគ្រប់យ៉ាង។»
7. ក្នុងចំណោមលក្ខណៈពិសេសនៃថ្ងៃអារ៉ហ្វះ គឺវាជាថ្ងៃមួយក្នុងដប់ថ្ងៃនៃខែហ្សុលហិច្ជះ ដែលជាថ្ងៃប្រសើរបំផុតក្នុងលោក។ ដូចមានក្នុងហាឌីសពីអ៊ីបនូអាប់បាស ¶ ពីណាពី ﷺ បានមានប្រសាសន៍:
> مَا مِنْ أَيَّامٍ الْعَمَلُ الصَّالِحُ فِيهِنَّ أَحَبُّ إِلَى اللهِ مِنْهُ فِي هَذِهِ الْأَيَّامِ الْعَشْرِ < [رواه البخاري]
«គ្មានថ្ងៃណាដែលអំពើល្អក្នុងថ្ងៃទាំងនោះជាទីស្រឡាញ់របស់អល់ឡោះជាងថ្ងៃទាំងដប់នេះទេ។" ពួកគេសួរថា៖ ទោះបីជាជិហាដក្នុងផ្លូវអល់ឡោះក៏ដោយឬ? គាត់ឆ្លើយថា៖ "ទោះបីជាជិហាដក្នុងផ្លូវអល់ឡោះក៏ដោយ លើកលែងតែបុរសដែលចេញទៅជាមួយជីវិតនិងទ្រព្យសម្បត្តិរបស់គេ ហើយមិនត្រឡប់មកវិញជាមួយអ្វីទាំងនោះទេ។»
8. ក្នុងចំណោមលក្ខណៈពិសេសនៃថ្ងៃអារ៉ហ្វះ គឺវាជាថ្ងៃបំពេញរុកុនហាជ្ជដ៏មហិមា គឺការឈរនៅអារ៉ហ្វះ ដូចដែលណាពី ﷺ បានមានប្រសាសន៍:
> الْحَجُّ عَرَفَةُ < [رواه النسائي وصححه الألباني]
«ហាជ្ជគឺអារ៉ហ្វះ»
9. ក្នុងចំណោមលក្ខណៈពិសេសនៃថ្ងៃអារ៉ហ្វះ គឺការប្រមូលផ្តុំមូស្លិមពីគ្រប់ទិសទីនៃពិភពលោកនៅកន្លែងតែមួយ ដើម្បីបំពេញពិធីតែមួយ ដែលមិនមាននៅថ្ងៃផ្សេង កន្លែងផ្សេង ឬការគោរពសក្ការៈផ្សេងទេ។ នេះជាការបង្ហាញនូវនិមិត្តសញ្ញានៃអ៊ីស្លាម និងសញ្ញានៃភាពឧត្តុង្គឧត្តមរបស់វា និងជាមូលហេតុមួយនៃការបរាជ័យរបស់ស្សៃតន ដោយសារវាឃើញការចុះមកនៃក្តីមេត្តាករុណា និងការលុបលាងបាបកម្ម។
ខ្ញុំបម្រើរបស់អល់ឡោះ! នេះគឺជាលក្ខណៈពិសេសទាំងដប់ដែលអល់ឡោះបានប្រទានដល់ថ្ងៃអារ៉ហ្វះ ដើម្បីលើកកិត្តិយសនិងតម្កើងវា។ ដូច្នេះ ចូរយើងសុំជំនួយពីអល់ឡោះក្នុងការទាញយកផលប្រយោជន៍ពីគុណសម្បត្តិដែលមានក្នុងវាតាមរយៈអំពើល្អ និងប្រណាំងប្រជែងគ្នាក្នុងការស្វែងរកវា ហើយសង្ឃឹមផលបុណ្យនិងរង្វាន់ពីវា។ ព្រោះថ្ងៃនេះ គឺជាថ្ងៃនៃការប្រព្រឹត្ត គ្មានការគណនា ចំណែកថ្ងៃស្អែក គឺជាថ្ងៃនៃការគណនា គ្មានការប្រព្រឹត្តទៀតឡើយ។ អល់ឡោះមានបន្ទូលថា៖
ﵟسَابِقُوٓاْ إِلَىٰ مَغۡفِرَةٖ مِّن رَّبِّكُمۡ وَجَنَّةٍ عَرۡضُهَا كَعَرۡضِ ٱلسَّمَآءِ وَٱلۡأَرۡضِ أُعِدَّتۡ لِلَّذِينَ ءَامَنُواْ بِٱللَّهِ وَرُسُلِهِۦﵞ ﵝالحَدِيد : ﵑﵒﵜ
“ចូរពួកអ្នកប្រណាំងប្រជែងគ្នាទៅកាន់ការអភ័យទោសពីព្រោះជាម្ចាស់របស់ពួកអ្នក និងទៅកាន់ឋានសួគ៌ ដែលទទឹងរបស់វា ប្រៀបដូចជាទទឹងមេឃ និងផែនដីដែលគេបានត្រៀមទុកសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសារទាំងឡាយរបស់ទ្រង់។”
بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِيْ وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيْمُ.
الخطبة الثانية
الحَمْدُ لِلَّهِ عَلى فَضْلِهِ وإِحْسانِهِ، وَالشُّكْرُ لَهُ عَلى تَوْفِيقِهِ وَامْتِنانِهِ، وَأَشْهَدُ أَنْ لا إِلٰهَ إِلَّا اللَّهُ وَحْدَهُ تَعْظيمًا لِشَأْنِهِ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، صَلَّى اللَّهُ عَلَيْهِ وَعَلى آلِهِ وَأَصْحابِهِ، وَسَلَّمَ تَسْلِيمًا كَثيرًا، أَمَّا بَعْدُ،
ចូរដឹងចុះ បងប្អូនអ្នកមានជំនឿទាំងឡាយថា គុណសម្បត្តិនៃការបួងសួងនៅថ្ងៃអារ៉ហ្វះមានជាទូទៅគ្រប់ទីកន្លែង មិនមែនសម្រាប់តែអ្នកដែលនៅអារ៉ហ្វះក្នុងចំណោមអ្នកធ្វើហាជ្ជនោះទេ ព្រោះគុណសម្បត្តិគឺសម្រាប់ពេលវេលា។ មិនមានការសង្ស័យទេថា អ្នកដែលនៅអារ៉ហ្វះក្នុងចំណោមអ្នកធ្វើហាជ្ជបានប្រមូលផ្តុំរវាងគុណសម្បត្តិនៃទីកន្លែង និងគុណសម្បត្តិនៃពេលវេលា។
ខ្ញុំបម្រើរបស់អល់ឡោះ! ក្នុងចំណោមអ្វីដែលជួយក្នុងការបួងសួងនិងរំលឹកអល់ឡោះនៅថ្ងៃអារ៉ហ្វះ គឺការស្នាក់នៅម៉ាស្ជិដចាប់ពីក្រោយសឡាតហ្សុហូរដល់ម៉ាហ្គ្រិបតាមលទ្ធភាព។ ហើយតម្រូវឱ្យពោលតាក់ប៊ីរមូកយយ៉ាដបន្ទាប់ពីគ្រប់សឡាត។ ការតាក់ប៊ីរនេះសម្រាប់អ្នកមិនធ្វើហាជ្ជគឺចាប់ពីហ្វាចើរថ្ងៃអារ៉ហ្វះដល់អាសើរថ្ងៃទី១៣នៃថ្ងៃតាស្ហរីក។ ចំណែកអ្នកធ្វើហាជ្ជ គឺចាប់ផ្តើមតាក់ប៊ីរក្រោយសឡាតហ្សុហួរនិងអាសើរនៅថ្ងៃអារ៉ហ្វះ។ នៅពេលមូស្លិមបញ្ចប់សឡាតរបស់គាត់ សុំអីសទីហ្គហ្វារពីព្រះជាម្ចាស់បីដង(أَسْتَغْفِرُ الله) រួចពោលថា៖
> الَّلهُمَّ أَنْتَ السَّلاَمُ وَمِنْكَ السَّلاَمُ، تَبَارَكْتَ يَا ذَا الْجَلاَلِ وَالإكْرَام <
រួចចាប់ផ្តើមពោលតាក់ប៊ីរថា៖
> الله أكبر، الله أكبر، لا إله الا الله، الله أكبر الله أكبر ولله الحمد <
បងប្អូនអ្នកមានជំនឿ! នេះគឺជាឱកាសដ៏មហិមា និងជាអំណោយទានដ៏វិសេសមួយពីព្រះជាម្ចាស់ដ៏មានមហិទ្ធិឫទ្ធិរបស់យើង ដែលកើតមានឡើងម្តងក្នុងមួយឆ្នាំ។ ដូច្នេះ ចូរយើងបង្ហាញអល់ឡោះនូវអ្វីដ៏ល្អពីខ្លួនយើង ហើយខិតខំក្នុងការគោរពសក្ការៈ រំលឹក(ហ្សីកៀរ) និងបួងសួង។ ពិតណាស់នៅពេលខ្ញុំបម្រើខិតមកជិតអល់ឡោះមួយចំអាម ទ្រង់ខិតមករកគេមួយហត្ថ(ប្រហែលមួយកែងដៃ) ហើយនៅពេលគេខិតមកជិតទ្រង់មួយហត្ថ ទ្រង់ខិតមករកគេមួយបាអ៍(ប្រវែងដៃលាតសន្ធឹង) ហើយអ្នកណាដើរមករកទ្រង់ ទ្រង់នឹងរត់មករកគេ។ ហាឌីសនេះបង្ហាញពីភាពមហិមានៃអល់ឡោះ និងថាទ្រង់លឿនក្នុងការផ្តល់ភាពល្អអស្ចារ្យនិងភាពសប្បុរសដល់ពួកគេ លើសជាងការដែលពួកគេប្រញាប់ប្រញាល់ទៅរកព្រះអង្គដោយសេចក្តីល្អ និងអំពើដ៏សុចរិតទៅទៀត។
اللَّهُمَّ صَلِّ وَسَلِّمْ عَلَى عَبْدِكَ وَرَسُولِكَ مُحَمَّدٍ، وَارْضَ عَنْ أَصْحَابِهِ الْخُلَفَاءِ، وَارْضَ عَنِ التَّابِعِينَ وَمَنْ تَبِعَهُمْ بِإِحْسَانٍ إِلَى يَوْمِ الدِّينِ.
اللَّهُمَّ إِنَّا ظَلَمْنَا أَنْفُسَنَا ظُلْمًا كَثِيرًا، وَلَا يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ، فَاغْفِرْ لَنَا مَغْفِرَةً مِنْ عِنْدِكَ، وَارْحَمْنَا إِنَّكَ أَنْتَ الغَفُورُ الرَّحِيمُ.
اللَّهُمَّ بَلِّغْنَا يَوْمَ عَرَفَةَ، وَأَعِنَّا فِيهِ عَلَى ذِكْرِكَ وَشُكْرِكَ وَحُسْنِ عِبَادَتِكَ.
رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الآخِرَةِ حَسَنَةً وَقِنَا عَذَابَ النَّارِ.
سُبْحَانَ رَبِّنَا رَبِّ العِزَّةِ عَمَّا يَصِفُونَ، وَسَلَامٌ عَلَى المُرْسَلِينَ، وَالحَمْدُ لِلَّهِ رَبِّ العَالَمِينَ.
****