Articles




الخطبة الأولى


إنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُورِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.


أَمَّا بَعْدُ، فَإِنَّ خَيْرَ الْكَلَامِ كَلَامُ اللهِ، وَخَيْرَ الْهَدْيِ هَدْيُ مُحَمَّدٍ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَشَرَّ الْأُمُورِ مُحْدَثَاتُهَا، وَكُلَّ مُحْدَثَةٍ بِدْعَةٌ، وَكُلَّ بِدْعَةٍ ضَلَالَةٌ، وَكُلَّ ضَلَالَةٍ فِي النَّارِ.


បងប្អូនមូស្លីមទាំងឡាយ ខ្ញុំសូមផ្ដាំផ្ញើខ្លួនខ្ញុំផ្ទាល់ និងអ្នកទាំងអស់គ្នាឱ្យកោតខ្លាចអល់ឡោះ ព្រោះ វាជាការផ្ដាំផ្ញើរបស់អល់ឡោះចំពោះមនុស្សជំនាន់មុននិងជំនាន់ក្រោយ។ អល់ឡោះបានមានបន្ទូលថា៖


ﵟوَلَقَدۡ وَصَّيۡنَا ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ وَإِيَّاكُمۡ أَنِ ٱتَّقُواْ ٱللَّهَۚ ﵞ ﵝالنِّسَاء : ﵑﵓﵑﵜ


“ពិតណាស់យើងបានផ្ដាំផ្ញើអ្នកដែលត្រូវបានប្រទានគម្ពីរមុនពួកអ្នក និងពួកអ្នកផងដែរ ឱ្យកោតខ្លាចអល់ឡោះ។”


ដូច្នេះ ចូរកោតខ្លាចអល់ឡោះនិងប្រុងប្រយ័ត្នចំពោះទ្រង់។ ចូរស្ដាប់បង្គាប់ទ្រង់កុំប្រឆាំងនឹងទ្រង់។ ហើយចូរដឹងថា អល់ឡោះបានលើកតម្កើងពេលវេលាមួយចំនួនលើសពេលវេលាផ្សេងៗ ដោយគតិបណ្ឌិតរបស់ទ្រង់។ ទ្រង់បានលើកតម្កើងដប់ថ្ងៃដំបូងនៃហ្សុលហិជ្ជះលើសថ្ងៃផ្សេងៗក្នុងមួយឆ្នាំ និងបានលើកតម្កើងថ្ងៃអារ៉ហ្វះក្នុងចំណោមថ្ងៃទាំងនោះលើសថ្ងៃផ្សេងៗទាំងអស់ក្នុងមួយឆ្នាំ និងបានលើកតម្កើងរ៉ម៉ាទនលើសខែផ្សេងៗ និងបានលើកតម្កើងយប់ឡៃឡាតុលក៏ទើរ ក្នុងចំណោមយប់ផ្សេងៗនៃរ៉ម៉ាទន។


ឡៃឡាតុលក៏ទើរមានលក្ខណៈពិសេសដប់យ៉ាង៖


1.    វាជាយប់ដែលអល់ឡោះបានជ្រើសរើសដើម្បីចាប់ផ្ដើមបញ្ចុះអាល់គួរអាន។ អល់ឡោះមានបន្ទូលថា៖


ﵟإِنَّآ أَنزَلۡنَٰهُ فِي لَيۡلَةِ ٱلۡقَدۡرِ ١ﵞ ﵝالقَدۡر : ﵑﵜ


“ពិតណាស់យើងបានបញ្ចុះវា(អាល់គួរអាន)នៅក្នុងឡៃឡាតុលក៏ទើរ”។


នៅក្នុងយប់នេះ អាល់គួរអាន ត្រូវបានបញ្ចុះពីឡៅហុលម៉ះហ្វូស(ក្ដារកត់ត្រាដែលត្រូវបានការពារ)ទៅកាន់ប៊ៃតុលអ៊ីហ្សាះនៅមេឃជាន់ទីមួយ បន្ទាប់មកត្រូវបានបញ្ចុះមកជាបន្តបន្ទាប់ទៅកាន់ណាពី ﷺ ទៅតាមព្រឹត្តិការណ៍។


ឡៃឡាតុលក៏ទើរ ត្រូវបានហៅបែបនេះដោយសារតែភាពមហិមារបស់វា ដូចដែលគេនិយាយថា (فلان عظيم القدر) មានន័យថា “អ្នកម្នាក់នោះមានតម្លៃមហិមា” ដូច្នេះការភ្ជាប់យប់នេះទៅនឹងពាក្យ«ក៏ទើរ» គឺជាប្រភេទនៃការភ្ជាប់អ្វីមួយទៅនឹងគុណលក្ខណៈរបស់វា។


មានការនិយាយថា វាត្រូវបានហៅបែបនោះ ព្រោះក្នុងយប់នោះគឺជាការកំណត់អ្វីដែលនឹងកើតឡើងក្នុងឆ្នាំនោះ មានន័យថាការកំណត់ប្រចាំឆ្នាំ ដូចអល់ឡោះមានបន្ទូលថា៖


ﵟفِيهَا يُفۡرَقُ كُلُّ أَمۡرٍ حَكِيمٍ ٤ﵞ ﵝالدُّخَان : ﵔﵜ


“នៅក្នុងយប់នោះ ត្រូវគេបែងចែកនូវរាល់បទបញ្ជាដែលប្រកបដោយគតិបណ្ឌិត។”


ក្នុងយប់នេះ រឿងដែលនឹងកើតឡើងក្នុងឆ្នាំរហូតដល់ឆ្នាំក្រោយត្រូវបានកំណត់ មានន័យថាអល់ឡោះបង្ហាញឱ្យម៉ាឡាអ៊ីកាត់ឃើញអ្វីដែលនឹងកើតឡើង ហើយបញ្ជាពួកគេឱ្យធ្វើអ្វីដែលជាភារកិច្ចរបស់ពួកគេ ដោយលម្អិត និងច្បាស់លាស់ចំពោះអ្វីដែលនឹងកើតឡើងក្នុងឆ្នាំនោះ រហូតដល់ឡៃឡាតុលក៏ទើរនៃឆ្នាំថ្មី។ ហើយក្នុងនោះត្រូវបានបញ្ជាក់ដល់ពួកគេអំពីអាយុកាល ស្បៀងអាហារ ភាពក្រីក្រ ភាពមានស្ដុកស្ដម្ភ ភាពមានទិន្នផល និងគ្មានទិន្នផល សុខភាពនិងជំងឺ សង្រ្គាម រញ្ជួយដី និងគ្រប់អ្វីដែលនឹងកើតឡើងក្នុងឆ្នាំនោះ។


អ៊ីបនូ អាប់បាស ¶ បាននិយាយថា៖ “គ្រប់អ្វីដែលនឹងកើតឡើងក្នុងឆ្នាំនោះត្រូវបានកត់ត្រាពីអុម្មុលគីតាប(ឡៅហុលម៉ះហ្វូស)នៅឡៃឡាតុលក៏ទើរ ទាំងការស្លាប់ ជីវិត ស្បៀងអាហារ ភ្លៀង រហូតដល់អ្នកធ្វើហាជ្ជ មានការប្រកាសថា អ្នកនេះនឹងធ្វើហាជ្ជ និងអ្នកនោះនឹងធ្វើហាជ្ជ”។


2.    ម៉ាឡាអ៊ីកាត់ធ្វើការចុះមកកាន់ផែនដី។ អល់ឡោះបានមានបន្ទូលថា៖


ﵟتَنَزَّلُ ٱلۡمَلَٰٓئِكَةُ وَٱلرُّوحُ فِيهَاﵞ ﵝالقَدۡر : ﵔﵜ


“ម៉ាឡាអ៊ីកាត់និងអារ-រូហ៍(ជីប្រីល)នឹងចុះមកក្នុងយប់នោះ។”


អ៊ីបនូ កាស៊ីរ ‘ បាននិយាយក្នុងការតាហ្វសីរអាយ៉ាត់នេះថា៖ “មានន័យថាការចុះមករបស់ម៉ាឡាអ៊ីកាត់នៅក្នុងយប់នេះមានច្រើន ដោយសារតែបារ៉កះរបស់យប់នេះមានច្រើន។ ម៉ាឡាអ៊ីកាត់ចុះមកព្រមជាមួយនឹងការចុះមកនៃបារ៉កះ និងរ៉ះម៉ាត់ ដូចជាពួកគេចុះមកនៅពេលសូត្រអាល់គួរអាន ហុំព័ទ្ធជុំវិញក្រុមដែលរំឭកអល់ឡោះ ហើយដាក់ស្លាបរបស់ពួកគេឱ្យអ្នកស្វែងរកចំណេះដឹងដោយស្មោះត្រង់ ដើម្បីឱ្យកិត្តិយសដល់គេ”។


3.    អល់ឡោះបានពណ៌នាវាថាជាយប់មានបារ៉កះ។ អល់ឡោះមានបន្ទូលក្នុងការបញ្ចុះអាល់គួរអានថា៖


ﵟإِنَّآ أَنزَلۡنَٰهُ فِي لَيۡلَةٖ مُّبَٰرَكَةٍﵞ ﵝالدُّخَان : ﵓﵜ


 “ពិតណាស់យើងបានបញ្ចុះវានៅក្នុងយប់ដែលមានបារ៉កះ។”


4.    អល់ឡោះបានពណ៌នាវាថាជាយប់ដែលមានសិរីសួស្តី រហូតដល់ថ្ងៃរះ មានន័យថា រួចផុតពីគ្រោះថ្នាក់និងអំពើអាក្រក់ទាំងឡាយ ដោយសារតែភាពល្អរបស់វាមានច្រើន រហូតដល់ពេលថ្ងៃរះ។


5.    អ្នកដែលឈរ(សឡាត)នៅយប់នោះ មានន័យថាឈរនៅយប់នោះដោយសឡាត ដោយជំនឿលើអ្វីដែលអល់ឡោះបានរៀបចំនូវផលបុណ្យសម្រាប់អ្នកដែលឈរ(សឡាត)នៅយប់ដ៏មហិមានេះ និងដោយរំពឹងផលបុណ្យនិងស្វែងរកការតបស្នង បាបកម្មពីមុនរបស់គេនឹងត្រូវបានអភ័យទោស។ មានសេចក្ដីរាយការណ៍ពី អាប៊ូ ហូរ៉យរ៉ោះ◙ ពីណាពី ﷺ បានមានប្រសាសន៍ថា៖


>مَنْ قَامَ لَيْلَةَ الْقَدْرِ إِيمَانًا وَاحْتِسَابًا غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ< [رواه البخاري ومسلم]


“អ្នកណាឈរ(សឡាត)នៅឡៃឡាតុលក៏ទើរដោយជំនឿនិងរំពឹងផលបុណ្យ បាបកម្មពីមុនរបស់គេនឹងត្រូវបានអភ័យទោស”។


6.    ការឈរនៅយប់នោះដោយសឡាត ប្រសើរជាងមួយពាន់ខែ មានន័យថាលើសពី ៨៣ ឆ្នាំ។


អល់ឡោះមានបន្ទូលថា៖


ﵟلَيۡلَةُ ٱلۡقَدۡرِ خَيۡرٞ مِّنۡ أَلۡفِ شَهۡرٖ ٣ﵞ ﵝالقَدۡر : ﵓﵜ


“ឡៃឡាតុលក៏ទើរប្រសើរជាងមួយពាន់ខែ។”


ណាពី ﷺ បានមានប្រសាសន៍ថា៖


>أَتَاكُمْ رَمَضَانُ، شَهْرٌ مُبَارَكٌ، فَرَضَ اللَّهُ عَزَّ وَجَلَّ عَلَيْكُمْ صِيَامَهُ، تُفَتَّحُ فِيهِ أَبْوَابُ السَّمَاءِ، وَتُغَلَّقُ فِيهِ أَبْوَابُ الجَحِيمِ، وَتُغَلُّ فِيهِ مَرَدَةُ الشَّيَاطِينَ، لِلَّهِ فِيهِ لَيْلَةٌ خَيْرٌ مِّنْ أَلْفِ شَهْرٍ، مَنْ حُرِمَ خَيْرَهَا فَقَدْ حُرِمَ< [رواه النسائي وصححه الألباني]


“រ៉ម៉ាទនបានមកដល់ពួកអ្នក ជាខែដែលមានបារ៉កះ អល់ឡោះបានកំណត់ជាកាតព្វកិច្ចលើពួកអ្នកឱ្យបួសក្នុងខែនេះ។ ទ្វារមេឃត្រូវបានបើក ទ្វារនរកត្រូវបានបិទ ពួកស្ហៃតនកាចសាហាវត្រូវបានចងជាប់ខ្នោះ។ សម្រាបអល់ឡោះមានយប់មួយក្នុងខែនេះប្រសើរជាងមួយពាន់ខែ អ្នកណាដែលត្រូវបានហាមឃាត់ភាពល្អរបស់វា ពិតជាត្រូវបានហាមឃាត់មែន។”


អ៊ីបនូ សាក់ឌី ♫ បាននិយាយថា៖ “នេះជារឿងមួយដែលអស្ចារ្យសម្រាប់គំនិត និងធ្វើឱ្យចិត្តគំនិតមានការភ្ញាក់ផ្អើល ដែលអល់ឡោះបានផ្ដល់មេត្តាធម៌ដល់អូម៉ាត់នេះដោយយប់មួយ ដែលការគោរពសក្ការៈក្នុងយប់នោះស្មើនិងលើសពីមួយពាន់ខែ ដែលជាអាយុកាលរបស់មនុស្សម្នាក់ដែលរស់នៅយូរ លើសពី ៨០ ឆ្នាំ”។


7.    ណាពី ﷺ ខិតខំក្នុងការគោរពសក្ការៈនៅដប់ថ្ងៃចុងក្រោយនៃរ៉ម៉ាទនច្រើនជាងពេលផ្សេងដើម្បីស្វែងរកយប់នេះ។ មានសេចក្ដីរាយការណ៍ពី អាអ៊ីស្ហះ▲ ថា ណាពី ﷺ ខិតខំនៅដប់ថ្ងៃចុងក្រោយច្រើនជាងពេលផ្សេង។


[រាយការណ៍ដោយមូស្លិម លេខ ១១៧៥]


និងមានសេចក្ដីរាយការណ៍ពីគាត់ទៀតថា ពេលដប់ថ្ងៃចុងក្រោយចូលមកដល់ ព្យាការីមូហាំម៉ាត់ ﷺ តែងធ្វើអ៊ីបាដាតពេញមួយរាត្រី ដាស់គ្រួសាររបស់គាត់ឱ្យក្រោកឡើងធ្វើអ៊ីបាដាត ខិតខំប្រឹងប្រែង និង «រិតខ្សែចង្កេះរបស់គាត់»»។ [រាយការណ៍ដោយ អាល់-ពូខរ៉ីលេខ ២០២៤ និងមូស្លិម លេខ ១១៧៤]


ពាក្យថា «រិតខ្សែចង្កេះរបស់គាត់» គឺជាការប្រើប្រាស់ជាពាក្យប្រៀបធៀប ដែលមានន័យថាការត្រៀមខ្លួនសម្រាប់ធ្វើអ៊ីបាដាត និងខិតខំបន្ថែមលើសពីទម្លាប់ធម្មតា។ មានអ្នកខ្លះបាននិយាយថា វាជាការប្រៀបធៀបទៅនឹងការចៀសវាងការទាក់ទងជាមួយភរិយា និងការលះបង់ការរួមភេទ។


8.    ណាពី ﷺ ធ្លាប់អៀកតីកាហ្វ(ស្នាក់នៅក្នុងមាស្ជិដ)នៅដប់ថ្ងៃចុងក្រោយនៃរ៉ម៉ាទនក្នុងមាស្ជិដដើម្បីស្វែងរកយប់នេះ។ មានសេចក្ដីរាយការណ៍ពី អាអ៊ីស្ហះ’បាននិយាយថា៖


>إِنَّ النَّبِيَّ ﷺ كَانَ يَعْتَكِفُ الْعَشْرَ الأَوَاخِرَ مِنْ رَمَضَانَ حَتَّى تَوَفَّاهُ اللَّهُ عَزَّ وَجَلَّ، ثُمَّ اعْتَكَفَ أَزْوَاجُهُ مِن بَعْدِهِ.< [رواه البخاري ومسلم]


«ពិតណាស់ណាពីﷺ ធ្លាប់អៀកតីកាហ្វ នៅដប់ថ្ងៃចុងក្រោយនៃរ៉ម៉ាទន រហូតដល់អល់ឡោះបានយកជីវិតគាត់ បន្ទាប់មកប្រពន្ធៗរបស់គាត់បានអៀកតីកាហ្វបន្ទាប់ពីគាត់។»


មានសេចក្ដីរាយការណ៍ពី អាប៊ូ សាអ៊ីដ អាល់-ខុដរី  ◙បាននិយាយថា ព្យាការី ﷺ បានមានប្រសាសន៍ថា៖


>إِنِّي اعْتَكَفْتُ الْعَشْرَ الأَوَّلَ أَلتَمِسُ هَذِهِ اللَّيْلَةَ، ثُمَّ اعْتَكَفْتُ الْعَشْرَ الْأَوْسَطَ، ثُمَّ أُتِيْتُ فَقِيلَ لِي إِنَّهَا فِي الْعَشْرِ الْأَوَاخِرِ، فَمَن أَحَبَّ مِنكُمْ أَنْ يَعْتَكِفَ فَلْيَعْتَكِفْ.< [رواه مسلم]


«ពិតណាស់ខ្ញុំបានអៀកតីកាហ្វនៅដប់ថ្ងៃដំបូង ដើម្បីស្វែងរកយប់នេះ បន្ទាប់មកខ្ញុំបានអៀកតីកាហ្វនៅដប់ថ្ងៃកណ្ដាល បន្ទាប់មកមានការប្រាប់ខ្ញុំថាវានៅក្នុងដប់ថ្ងៃចុងក្រោយ។ ដូច្នេះអ្នកណាក្នុងចំណោមពួកអ្នកដែលចង់អៀកតីកាហ្វ ចូរធ្វើអៀកតីកាហ្វចុះ។»


ឱខ្ញុំបម្រើរបស់អល់ឡោះ ការខិតខំរបស់ណាពី ﷺ នេះបង្ហាញពីការយកចិត្តទុកដាក់ជាពិសេសរបស់គាត់ក្នុងការគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់គាត់នៅក្នុងពេលវេលាដ៏ប្រសើរ។ ដូច្នេះអ្នកមូស្លីមគួរតែធ្វើតាមគាត់ ព្រោះគាត់ជាគំរូនិងអ្នកដឹកនាំដ៍ល្អ។ អ្នកមូស្លីមគួរតែយកចិត្តទុកដាក់និងខិតខំក្នុងការគោរពសក្ការៈចំពោះអល់ឡោះ និងមិនត្រូវខ្ជះខ្ជាយពេលវេលានៃថ្ងៃនិងយប់ទាំងនេះទេ ព្រោះមនុស្សមិនដឹងថាគេនឹងឃើញវាម្ដងទៀតឬអត់ ដោយសារការមកដល់នៃសេចក្ដីស្លាប់ដែលបំផ្លាញភាពរីករាយនិងបំបែកសហគមន៍។ ពេលនោះគេនឹងស្ដាយក្រោយ ប៉ុន្តែការស្ដាយក្រោយមិនអាចផ្ដល់ប្រយោជន៍ទេ។


9.    ការដែលវាត្រូវបានកំណត់ឱ្យស្នើសុំការអភ័យទោសនិងការលើកលែងទោសពីអល់ឡោះ។ មានសេចក្ដីរាយការណ៍ពី អាអ៊ីស្ហះ’បាននិយាយថា៖ “ឱណាពីរបស់អល់ឡោះ បើខ្ញុំដឹងថាយប់ណាជាឡៃឡាតុលក៏ទើរ តើខ្ញុំត្រូវនិយាយអ្វី? គាត់ ﷺ បានឆ្លើយថា៖


>اللَّهُمَّ إِنَّكَ عَفُوٌّ تُحِبُّ الْعَفْوَ فَاعْفُ عَنِّي< [رواه أحمد]


«ឱអល់ឡោះ ពិតណាស់ ទ្រង់ជាអ្នកលើកលែងទោស ទ្រង់ស្រឡាញ់ការលើកលែងទោស ដូច្នេះសូមទ្រង់លើកលែងទោសឱ្យខ្ញុំផង។»


10.    អល់ឡោះបានបញ្ចុះស៊ូរ៉ោះមួយទាក់ទងនឹងរឿងរបស់វា ដែលត្រូវបានសូត្រហូតដល់ថ្ងៃបរលោក។ ទ្រង់បានលើកតម្កើងកិត្តិយសរបស់វា បញ្ជាក់ពីមូលហេតុនៃការលើកតម្កើងវាដែលជាការបញ្ចុះអាល់គួរអានក្នុងវា រៀបរាប់អំពីការចុះមករបស់បណ្តាម៉ាឡាអ៊ីកាត់ក្នុងវាមកកាន់ផែនដី រៀបរាប់អំពីផលបុណ្យសម្រាប់អ្នកដែលចំណាយយប់នោះដោយសឡាតនិងការគោរពសក្ការៈ និងរៀបរាប់អំពីការចាប់ផ្ដើមនិងការបញ្ចប់របស់វា។ សូមសរសើរអល់ឡោះចំពោះភាពទន់ភ្លន់របស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់ ដោយផ្តល់រដូវកាលនៃភាពល្អ។


សូមអល់ឡោះជួយឱ្យយើងអាចបួសខែរ៉ម៉ាទនតាមរបៀបដែលទ្រង់ពេញព្រះហឫទ័យ និងជួយយើងក្នុងការរំឭកទ្រង់ អរគុណទ្រង់ និងគោរពសក្ការៈល្អៗចំពោះទ្រង់។


بَارَكَ اللَّهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا وَأَسْتَغْفِرُ اللَّهَ لِي وَلَكُمْ مِنْ كُلِّ ذَنْبٍ فَاسْتَغْفِرُوهُ، إِنَّهُ كَانَ لِلْتَّوَّابِينَ غَفُورًا.


الخطبة الثانية


الْحَمْدُ لِلَّهِ وَكَفَى، وَسَلَامٌ عَلَى عِبَادِهِ الَّذِينَ اصْطَفَى، أَمَّا بَعْدُ،


ចូរដឹងចុះថា អល់ឡោះបានលាក់ ឡៃឡាតុលក៏ទើរ ដោយគតិបណ្ឌិតមកពីទ្រង់ គឺដើម្បីឱ្យអ្នកមានជំនឿខិតខំស្វែងរកវារាល់យប់ក្នុងដប់ថ្ងៃចុងក្រោយ ដូច្នេះផលបុណ្យរបស់គេនឹងកាន់តែធំ ខុសពីបើសិនជាវាត្រូវបានប្រាប់ យ៉ាងច្បាស់ គេនឹងធ្វើការគោរពសក្ការៈតែយប់នោះប៉ុណ្ណោះ។


បើសិនជាឡៃឡាតុលក៏ទើរត្រូវបានប្រាប់យ៉ាងច្បាស់ ណាពី ﷺ នឹងមិនអៀកតីកាហ្វនៅដប់ថ្ងៃចុងក្រោយទាំងមូលដើម្បីស្វែងរកវា និងណែនាំអូម៉ាត់របស់គាត់ឱ្យស្វែងរកវានោះទេ ប៉ុន្តែគាត់នឹងអៀកតីកាហ្វតែឡៃឡាតុលក៏ទើរតែម្ដង។


ឱខ្ញុំបម្រើរបស់អល់ឡោះ ឡៃឡាតុលក៏ទើរភាគច្រើន ស្ថិតនៅក្នុងយប់សេសនៅដប់ថ្ងៃចុងក្រោយ។ មានសេចក្ដីរាយការណ៍ពី អាអ៊ីស្ហះ▲ ថា អ្នកនាំសាររបស់អល់ឡោះ ﷺ បានមានប្រសាសន៍ថា៖


>تَحَرَّوْا لَيْلَةَ الْقَدْرِ فِي الْوِتْرِ مِنْ الْعَشْرِ الأَوَاخِرِ مِنْ رَمَضَانَ< [رواه البخاري]


«ចូរស្វែងរកឡៃឡាតុលក៏ទើរនៅក្នុងយប់សេសនៃដប់ថ្ងៃចុងក្រោយនៃរ៉ម៉ាទន។»


ឱខ្ញុំបម្រើរបស់អល់ឡោះ អត្ថបទខាំងលើបានបង្ហាញថា ឡៃឡាតុលក៏ទើរផ្លាស់ប្ដូរ និងមានការប្រែប្រួលពីឆ្នាំមួយទៅឆ្នាំមួយ ប៉ុន្តែវាមិនចេញពីដប់ថ្ងៃចុងក្រោយឡើយ។


អ្នកមានជំនឿគួរតែខិតខំក្នុងការគោរពសក្ការៈពេញដប់ថ្ងៃចុងក្រោយ និងបោះបង់ចោលនូវអ្វីដែលមនុស្សច្រើនលើកឡើងតាមបណ្ដាញសង្គម និងកន្លែងផ្សេងៗអំពីការកំណត់ឡៃឡាតុលក៏ទើរ ដែលនាំទៅរកការខ្ជះខ្ជាយពេលវេលា និងការធ្វេសប្រហែសក្នុងការគោរពសក្ការៈ។


ឱខ្ញុំបម្រើរបស់អល់ឡោះ មូស្លីមគួរតែខិតខំក្នុងការគោរពសក្ការៈនៅចុងខែច្រើនជាងដើមខែដោយមូលហេតុពីរយ៉ាង៖


ទី១ : ដើម្បីស្វែងរកឡៃឡាតុលក៏ទើរ


ទី២ : ដើម្បីលាខែមួយដែលគេមិនដឹងថានឹងបានជួបវាម្ដងទៀតឬអត់នៅឆ្នាំក្រោយ។





 



Recent Posts

«អ្នកណាបួសខែរ៉ម៉ាទន រ ...

«អ្នកណាបួសខែរ៉ម៉ាទន រួចបន្តដោយការបួសប្រាំមួយថ្ងៃក្នុងខែស្ហាវវ៉ាល គឺដូចជាបានបួសពេញមួយឆ្នាំ។»

“ឡៃឡាតុលក៏ទើរប្រសើរជា ...

“ឡៃឡាតុលក៏ទើរប្រសើរជាងមួយពាន់ខែ។”

«អ្នកណាអានមួយអក្សរពី ...

«អ្នកណាអានមួយអក្សរពីគម្ពីររបស់អល់ឡោះ គេនឹងទទួលបានមួយផលបុណ្យ ហើយមួយផលបុណ្យស្មើនឹងដប់ដង។ ខ្ញុំមិនបាននិយាយថា «អាលីហ្វ-ឡាម-មីម» គឺមួយអក្សរនោះទេ ប៉ុន្តែ អាលីហ្វគឺមួយអក្សរ ឡាមគឺមួយអក្សរ និងមីមគឺមួ

«នៅពេលខែរ៉ម៉ាទនមកដល់ ...

«នៅពេលខែរ៉ម៉ាទនមកដល់ ទ្វារឋានសួគ៌ត្រូវបានបើក ទ្វារនរកត្រូវបានបិទ និងពួកស្ហៃតនត្រូវបានចងជាប់ខ្នោះ។»