Articles




الخطبة الأولى


إِنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُوْرِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.


ឱបងប្អូនមូស្លិមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះដ៏ខ្ពង់ខ្ពស់និងមានការប្រុងប្រយ័ត្នចំពោះទ្រង់។ ចូរស្តាប់បង្គាប់ទ្រង់និងកុំប្រឆាំងនឹងទ្រង់។ ហើយចូរដឹងថាក្នុងចំណោមសញ្ញានៃភាពជាម្ចាស់របស់អល់ឡោះលើសត្វលោករបស់ទ្រង់ គឺការដែលទ្រង់ធ្វើឱ្យអ្វីមួយដែលទ្រង់សព្វព្រះទ័យពីចំណោមពួកគេមានភាពឧត្តុង្គឧត្តម ទោះជាអ្នក បុគ្គល ទីកន្លែង ពេលវេលា ឬការថ្វាយបង្គំក៏ដោយ ដោយសារគតិបណ្ឌិតដែលទ្រង់ដឹង។ អល់ឡោះបានមានបន្ទូលថា៖


ﵟرَبُّكَ يَخۡلُقُ مَا يَشَآءُ وَيَخۡتَارُۗ مَا كَانَ لَهُمُ ٱلۡخِيَرَةُﵞ ﵝالقَصَص : ﵘﵖﵜ


“ព្រះជាម្ចាស់របស់អ្នកបង្កើតអ្វីដែលទ្រង់សព្វព្រះទ័យ និងជ្រើសរើស(អ្វីដែលទ្រង់សព្វព្រះទ័យពួកគេគ្មានជម្រើសទេ”


ហើយនៅក្នុងខុតបះនេះ យើងនឹងនិយាយដោយការអនុញ្ញាតពីអល់ឡោះអំពីអ្វីដែលអល់ឡោះបានប្រទានឱ្យដប់ថ្ងៃដំបូងនៃខែហ្សុលហិច្ជះ នូវលក្ខណៈពិសេសដែលធ្វើឱ្យវាមានគុណសម្បត្តិ និងភាពឧត្តុង្គឧត្តមជាងថ្ងៃដទៃទៀតក្នុងឆ្នាំ។


 ទីមួយ គឺអល់ឡោះបានលើកឡើងនៅក្នុងគម្ពីររបស់ទ្រង់ ដោយមានបន្ទូលថា៖


ﵟلِّيَشۡهَدُواْ مَنَٰفِعَ لَهُمۡ وَيَذۡكُرُواْ ٱسۡمَ ٱللَّهِ فِيٓ أَيَّامٖ مَّعۡلُومَٰتٍﵞ ﵝالحَج : ﵘﵒﵜ


“ដើម្បីឱ្យពួកគេបានឃើញផលប្រយោជន៍សម្រាប់ពួកគេ ហើយពួកគេរំលឹកនាមរបស់អល់ឡោះនៅក្នុងថ្ងៃដែលបានកំណត់”


ហើយថ្ងៃដែលបានកំណត់ គឺដប់ថ្ងៃដំបូងនៃខែហ្សុលហិច្ជះដូចដែលបានរៀបរាប់ពី អ៊ីបនូ អាប់បាស់ ¶ ថា៖ ថ្ងៃដែលបានកំណត់ គឺដប់ថ្ងៃដំបូង។


និងក្នុងចំណោមភស្តុតាងដែលបញ្ជាក់ពីគុណសម្បត្តិនៃដប់ថ្ងៃនៃខែហ្សុលហិច្ជះ គឺការដែលអល់ឡោះស្បថនឹងរាត្រីទាំងនោះក្នុងបន្ទូលរបស់ទ្រង់៖


ﵟٱلۡفَجۡرِ ١ وَلَيَالٍ عَشۡرٖ ٢ﵞ ﵝالفَجۡر : ﵑ - ﵒﵜ


“ស្បថនឹងពេលព្រឹក និងរាត្រីទាំងដប់”


អ៊ីបនូកាស៊ីរបាននិយាយថា៖ រាត្រីទាំងដប់គឺដប់ថ្ងៃនៃខែហ្សុលហិច្ជះ ដូចដែលអ៊ីបនូអាប់បាស អ៊ីបនូហ្សូប៊ៃរ មូជាហិដ និងអ្នកផ្សេងទៀតជាច្រើនពី សាឡាហ្វ(អ្នកជំនាន់មុន) និង ខាលាហ្វ(អ្នកជំនាន់ក្រោយ)បាននិយាយ។ ចប់។


និងក្នុងចំណោមភស្តុតាងដែលបញ្ជាក់ពីគុណសម្បត្តិនៃដប់ថ្ងៃនៃខែហ្សុលហិច្ជះ គឺការដែលផលបុណ្យសម្រាប់ការធ្វើអំពើល្អនៅក្នុងនោះ គឺប្រសើរជាងថ្ងៃដទៃទៀតនៃឆ្នាំ។


បានរាយការណ៍ពីអ៊ីបនូអាប់បាស ¶ ថាណាពី ﷺ បានមានប្រសាសន៍ថា៖


«គ្មានថ្ងៃណាដែលអំពើល្អក្នុងថ្ងៃនោះជាទីស្រឡាញ់របស់អល់ឡោះជាងអំពើល្អក្នុងថ្ងៃទាំងដប់នេះទេ។»


ពួកគេបានសួរថា៖ សូម្បីតែជីហាដក្នុងផ្លូវអល់ឡោះក៏អត់ដែរឬ? គាត់ឆ្លើយថា៖ "សូម្បីតែជីហាដក្នុងផ្លូវអល់ឡោះក៏អត់ដែរ លើកលែងតែបុរសដែលចេញទៅជាមួយជីវិតនិងទ្រព្យសម្បត្តិរបស់គេ ហើយមិនត្រឡប់មកវិញជាមួយអ្វីពីទាំងនោះទេ។" [រាយការណ៍ដោយអាល់ពូខរ៉ីលេខ៩៦៩]


អ៊ីមាំអ៊ីបនូរ៉ជប ♫ បាននិយាយថា៖ នេះគឺជាហាឌីសដ៏អស្ចារ្យ ដែលបញ្ជាក់ថាទង្វើដែលមានគុណតម្លៃតិចអាចក្លាយជាមានគុណតម្លៃខ្ពស់នៅពេលប្រព្រឹត្តក្នុងពេលវេលាដ៏ប្រសើរ រហូតដល់វាប្រសើរជាងទង្វើដែលល្អៗផ្សេងទៀត ដោយសារភាពប្រសើរនៃពេលវេលារបស់វា។ ហើយវាបញ្ជាក់ថា អំពើល្អនៅក្នុងដប់ថ្ងៃដំបូងនៃខែ ហ្សុលហិច្ជះគឺល្អប្រសើរជាងអំពើល្អទាំងអស់នៅក្នុងពេលវេលាផ្សេងទៀត ហើយមិនត្រូវបានលើកលែងពីនោះឡើយ លើកលែងតែប្រភេទ ជីហាដដែលល្អបំផុត គឺថាបុរសម្នាក់ចេញទៅដោយខ្លួនឯងនិងទ្រព្យសម្បត្តិរបស់គាត់ ហើយមិនត្រឡប់មកវិញដោយអ្វីទាំងអស់ពីនោះ។


ហើយវាបានបង្ហាញថា ណាវ៉ាហ្វិល (អ្វីដែលគួរធ្វើតែមិនមែនជាកាតព្វកិច្ច) នៃដប់ថ្ងៃដំបូងនៃខែ ហ្សុលហិច្ជះ គឺល្អប្រសើរជាង ណាវ៉ាហ្វិលនៃដប់ថ្ងៃចុងក្រោយនៃខែ រ៉ាម៉ាឌន។ ព្រមទាំង កាតព្វកិច្ចនានា នៃដប់ថ្ងៃដំបូងនៃខែ ហ្សុលហិច្ជះត្រូវបានគុណច្រើនជាងការគុណនៃ កាតព្វកិច្ចផ្សេងទៀត។ ចប់។


ហើយក្នុងចំណោមភស្តុតាងនៃគុណសម្បត្តិនៃដប់ថ្ងៃដំបូងនៃខែ ហ្សុលហិច្ជះ គឺថាមាន ថ្ងៃអារ៉ាហ្វះនៅក្នុងនោះ ដែលជាថ្ងៃដែលអល់ឡោះបានធ្វើឱ្យសាសនាបានពេញលេញ ហើយបានបញ្ចុះនៅក្នុងនោះថា៖


ﵟٱلۡيَوۡمَ أَكۡمَلۡتُ لَكُمۡ دِينَكُمۡ وَأَتۡمَمۡتُ عَلَيۡكُمۡ نِعۡمَتِي وَرَضِيتُ لَكُمُ ٱلۡإِسۡلَٰمَ دِينٗاﵞ ﵝالمَائـِدَة : ﵓﵜ


“ថ្ងៃនេះ យើងបានបញ្ចប់សាសនារបស់ពួកអ្នក និងបានបំពេញពរជ័យរបស់យើងដល់ពួកអ្នក ហើយយើងពេញចិត្តឱ្យអ៊ីស្លាមជាសាសនាសម្រាប់ពួកអ្នក”


ហើយក្នុងចំណោមភស្តុតាងនៃគុណសម្បត្តិនៃដប់ថ្ងៃដំបូងនៃខែ ហ្សុលហិច្ជះ គឺថាមាន យ៉ៅមូ ណាហ៍រ៍ (ថ្ងៃសំឡេះសត្វ) នៅក្នុងនោះ ដែលជាថ្ងៃ ហាជ្ជ៍ អាល់-អាកបារ៍(ហាជ្ជីធំ) ដែលការគោរពសក្ការៈជាច្រើនបានរួមគ្នានៅក្នុងនោះ គឺការសំឡេះសត្វ ការតវ៉ាហ្វ៍(ដើរជុំវិញកាក់បះ ការសាអ៊ី(ដើររវាងសាហ្វា និងម៉ារវ៉ា) ការកោរសក់ ឬកាត់សក់ខ្លី និងការបោះដុំថ្ម។ ណាពី ﷺ បានមានប្រសាសន៍:


> إِنَّ أَعْظَمَ الأَيَّامِ عِنْدَ اللَّهِ تَبَارَكَ وَتَعَالَى يَوْمُ النَّحْرِ ثُمَّ يَوْمُ الْقَرِّ < [رواه أبو داود وصححه الألباني]


«ពិតប្រាកដណាស់ ថ្ងៃដ៏អស្ចារ្យបំផុតចំពោះអល់ឡោះ តាបារ៉ាកា វ៉ា តាអាឡាគឺយ៉ៅមូ ណាហ៍រ៍ បន្ទាប់មកយ៉ៅមូល់-ការ៉រ៍»។


ហើយ យ៉ៅមូ ណាហរ៍ ត្រូវបានគេហៅថា យ៉ៅមុល-ការ៉រ៍ ពីព្រោះអ្នកធ្វើហាជ្ជីបាន សម្រាកនៅមីណានៅក្នុងនោះ។


ឱបងប្អូនមូស្លិមទាំងឡាយ! ក្នុងដប់ថ្ងៃនេះគួរបន្ថែមការធ្វើអំពើល្អទាំងប្រាំមួយដូចខាងក្រោម:


1.    ការបង្កើននូវ តះមីដ (الحمد لله) តះលីល(لااله إلا الله) និង តាកប៊ីរ៍(الله اكبر)។ បានរាយការណ៍ពីអាប់ឌុលឡោះ ប៊ិន អុមាំរ  ¶ ពីណាពី ﷺ ថា៖


> مَا مِنْ أَيَّامٍ أَعْظَمُ عِنْدَ اللهِ وَلَا أَحَبُّ إِلَيْهِ الْعَمَلُ فِيهِنَّ مِنْ هَذِهِ الْأَيَّامِ الْعَشْرِ، فَأَكْثِرُوا فِيهِنَّ مِنَ التَّهْلِيلِ وَالتَّكْبِيرِ وَالتَّحْمِيدِ < [رواه أحمد]


«មិនមានថ្ងៃណាដែលអស្ចារ្យបំផុតចំពោះអល់ឡោះ ហើយក៏មិនជាទីស្រឡាញ់បំផុតចំពោះទ្រង់ក្នុងការធ្វើអំពើល្អនៅក្នុងនោះជាងនៅក្នុងដប់ថ្ងៃនេះទេ ដូច្នេះចូរអ្នករាល់គ្នាបង្កើននៅក្នុងនោះនូវ តះលីល តឹកប៊ីរ៍ និង តះមីដ។»


លោកអីម៉ាំ អាល់-ប៊ូខារី ♫ បានមានប្រសាសន៍ថា៖ អ៊ីបនូ អូម៉ារ និង អាប៊ូ ហ៊ូរ៉ៃរ៉ោះ ធ្លាប់បានចេញទៅផ្សារនៅក្នុងដប់ថ្ងៃនេះ ដោយពួកគេធ្វើ តាកប៊ីរ៍ហើយមនុស្សក៏ធ្វើ តាកប៊ីរ៍ តាមពួកគេដែរ។


លក្ខណៈនៃ តាកប៊ីរ៍ គឺ៖


الله أكبر، الله أكبر، لا إله إلا الله، والله أكبر الله أكبر، ولله الحمد


ដូច្នេះវាត្រូវបានអនុញ្ញាតឱ្យធ្វើ តាកប៊ីរ៍ តះមីដ និង តះលីល នៅក្នុងដប់ថ្ងៃនេះ ហើយប្រកាសវាឱ្យឮៗនៅក្នុងវិហារ ផ្ទះ ផ្លូវថ្នល់ និងគ្រប់ទីកន្លែងដែលអនុញ្ញាតឱ្យរំលឹកដល់អល់ឡោះ ដើម្បីបង្ហាញការគោរពបូជា និងប្រកាសពីការលើកតម្កើងអល់ឡោះ។ ។ បុរសគួរពោលឮៗ ចំណែកស្ត្រីគួរពោលស្ងាត់ៗបើនៅក្នុងចំណោមបុរស។


ហើយ តាកប៊ីរ៍ នៅក្នុងសម័យនេះបានក្លាយជា សុណ្ណះ ដែលត្រូវបានគេបោះបង់ចោល ដូច្នេះស្ទើរតែមិនឮវាឡើយ លើកលែងតែពីមនុស្សតិចតួចប៉ុណ្ណោះ។ ដូច្នេះវាគួរតែប្រកាសវាឱ្យឮៗ ដើម្បីរស់ឡើងវិញនូវ សុណ្ណះនិងរំលឹកដល់អ្នកដែលភ្លេច ដើម្បីឱ្យមនុស្សនឹកឃើញ តាកប៊ីរ៍ ដូច្នេះម្នាក់ៗធ្វើ តាកប៊ីរ៍ ដោយខ្លួនឯង ហើយមិនមែនជាការធ្វើ តាកប៊ីរ៍ ជាក្រុមដោយសំឡេងតែមួយនោះទេ ព្រោះនេះមិនមែនជាអ្វីដែលត្រូវបានអនុញ្ញាតឡើយ។


2.    ក្នុងចំណោមអំពើដែលត្រូវអនុវត្តក្នុងដប់ថ្ងៃនេះគឺការបួស។ ដូច្នេះវាត្រូវបានណែនាំយ៉ាងខ្លាំងសម្រាប់អ្នកមុស្លីមឱ្យបួសប្រាំបួនថ្ងៃនៃខែហ្សុលហិច្ជះ។ ដូចដែលណាពី ﷺ ធ្លាប់បួសប្រាំបួនថ្ងៃនៃខែហ្សុលហិច្ជះ។ បានរាយការណ៍ពីហូណៃដះ ប៊ិន ខលីដ ពីប្រពន្ធរបស់គាត់ ពីភរិយាមួយចំនួនរបស់ព្យាការី ﷺ ថា នាងបានមានប្រសាសន៍ថា៖


> كَانَ رَسُولُ اللَّهِ ﷺ يَصُومُ تِسْعًا مِنْ ذِي الْحِجَّةِ وَيَوْمَ عَاشُورَاءَ وَثَلَاثَةَ أَيَّامٍ مِنْ كُلِّ شَهْرٍ: أَوَّلَ اثْنَيْنِ مِنَ الشَّهْرِ وَخَمِيسَيْنِ < [رواه أبو داود وصححه الألباني]


«អ្នកនាំសាររបស់អល់ឡោះ ه ធ្លាប់បានបួសចំនួនប្រាំបួនថ្ងៃ ពីខែហ្សុលហ៊ីជ្ជះ  និងនៅថ្ងៃអាស្ហូរ៉ា ព្រមទាំងបីថ្ងៃក្នុងមួយខែៗ គឺថ្ងៃច័ន្ទទីមួយនៃខែនោះ និងថ្ងៃព្រហស្បតិ៍ពីរថ្ងៃ។»


និងអាប៊ូអុម៉ាម៉ះ អាល់បាហិលី اបានសួរអ្នកនាំសាររបស់អល់ឡោះ ﷺ ថា៖


> مُرْنِي بِأَمْرٍ يَنْفَعُنِي اللهُ بِهِ، فَقَال: عَلَيْكَ بِالصِّيَامِ فَإِنَّهُ لَا مِثْلَ لَهُ < [رواه النسائي وأحمد]


«សូមណែនាំខ្ញុំនូវទង្វើមួយដែលអល់ឡោះនឹងប្រទានផលប្រយោជន៍ដល់ខ្ញុំតាមរយៈវា។ លោក(ណាប៊ី)ក៏បានឆ្លើយថា៖ ចូរអ្នកប្រកាន់ខ្ជាប់នូវការបួស ព្រោះពិតប្រាកដណាស់ គ្មានអ្វីប្រៀបផ្ទឹមនឹងវាបានឡើយ។»


3.    ក្នុងចំណោមអំពើដែលត្រូវអនុវត្តក្នុងដប់ថ្ងៃនេះគឺបួសថ្ងៃអារ៉ហ្វះ។ ភស្តុតាងគឺប្រសាសន៍របស់ណាពី ﷺ:


> صِيَامُ يَوْمِ عَرَفَةَ، أَحْتَسِبُ عَلَى اللهِ أَنْ يُكَفِّرَ السَّنَةَ الَّتِي قَبْلَهُ وَالسَّنَةَ الَّتِي بَعْدَهُ < [رواه مسلم]


«ការបួសថ្ងៃអារ៉ហ្វះ ខ្ញុំសង្ឃឹមថាអល់ឡោះនឹងលុបលាងបាបឆ្នាំមុននិងឆ្នាំក្រោយ។»


4.    ក្នុងចំណោមអំពើដែលត្រូវអនុវត្តក្នុងដប់ថ្ងៃនេះគឺសឡាតអ៊ីដ ដែលជារឿងដែលមនុស្សទាំងអស់ដឹងហើយ។


5.    ក្នុងចំណោមអំពើដែលត្រូវអនុវត្តក្នុងដប់ថ្ងៃនេះគឺការធ្វើអុឌហីយ៉ះ(ពិធីកូរពាន)ដែលជាសុណ្ណះមូអាក់កាដះសម្រាប់អ្នកដែលមានលទ្ធភាព។ ការធ្វើអុឌហីយ៉ះនៅថ្ងៃអ៊ីដអាឌហា ប្រសើរជាងការពន្យារទៅថ្ងៃតាស្រីក ព្រោះថ្ងៃអ៊ីដអាឌហាគឺជាថ្ងៃចុងក្រោយនៃដប់ថ្ងៃដំបូងនៃខែហ្សុលហិច្ជះ ហើយវាជាថ្ងៃដ៏ប្រសើរបំផុតក្នុងឆ្នាំ ចំណែកថ្ងៃតាស្រីកមិនស្ថិតក្នុងដប់ថ្ងៃនេះទេ ហើយក្នុងការកាត់កូរពាននៅថ្ងៃអ៊ីដជាការប្រញាប់ប្រញាល់ក្នុងការធ្វើអំពើល្អ។


6.    ក្នុងចំណោមអំពើដែលត្រូវអនុវត្តក្នុងដប់ថ្ងៃនេះគឺការបំពេញហាជ្ជនិងអុមរ៉ះ។ នេះគឺជាអំពើដ៏ប្រសើរបំផុតដែលមុស្លិមអាចធ្វើក្នុងដប់ថ្ងៃនេះ។ អ្នកដែលអល់ឡោះសម្រួលឱ្យបានធ្វើហាជ្ជនៅផ្ទះរបស់ទ្រង់ ហើយបានបំពេញកាតព្វកិច្ចរបស់គាត់តាមលក្ខណៈដែលបានកំណត់ ហើយបានជៀសវាងនូវអ្វីដែលអល់ឡោះបានហាមឃាត់ពី រ៉ាហ្វាស់ (ការនិយាយអាក្រក់) ហ្វ៊ូស៊ូក (អំពើអាក្រក់) និង ជីដាល់ (ការឈ្លោះប្រកែកគ្នា) គឺគាត់សមនឹងទទួលបានផលបុណ្យដែលបានសន្យាក្នុងប្រសាសន៍របស់អ្នកនាំសាររបស់អល់ឡោះ  ﷺ


> الْحَجُّ الْمَبْرُورُ لَيْسَ لَهُ جَزَاءٌ إِلَّا الْجَنَّةُ < [رواه البخاري ومسلم]


«ហាជ្ជដែលត្រូវបានទទួលយក គ្មានផលតបស្នងក្រៅពីឋានសួគ៌ទេ។»


ខ្ញុំបម្រើរបស់អល់ឡោះ! នេះគឺជាប្រភេទទាំងប្រាំមួយនៃការថ្វាយបង្គំដែលគួរធ្វើក្នុងដប់ថ្ងៃនៃខែហ្សុលហិច្ជះ។ វាជាគោលការណ៍សំខាន់នៃអំពើល្អដែលត្រូវបានកំណត់ក្នុងដប់ថ្ងៃនេះ ដែលមិនមានក្នុងពេលវេលាផ្សេងទៀត។ ដោយសារការប្រមូលផ្តុំនៃអំពើល្អទាំងនេះ យើងអាចយល់ពីហេតុផលដែលធ្វើឱ្យដប់ថ្ងៃនេះមានភាពឧត្តុង្គឧត្តមជាងថ្ងៃដទៃទាំងអស់ក្នុងឆ្នាំ ព្រោះការថ្វាយបង្គំដ៏សំខាន់ៗត្រូវប្រមូលផ្តុំក្នុងវា ដូចជាសឡាត បួស សទាកោះ និងហាជ្ជ ហើយការប្រមូលផ្តុំបែបនេះមិនមានក្នុងពេលផ្សេងទេ។ នេះគឺជាសំដីរបស់អ៊ីបនូហាជារ រ៉ហីមាហុលឡោះ។


ខ្ញុំបម្រើរបស់អល់ឡោះ! រឿងដ៏ចម្លែកមួយគឺ អ្នកឃើញមនុស្សមានភាពស្វាហាប់ក្នុងដប់ថ្ងៃចុងក្រោយនៃខែរ៉ម៉ាទន ប៉ុន្តែពួកគេមិនមានភាពស្វាហាប់ក្នុងដប់ថ្ងៃនៃខែហ្សុលហិច្ជះទេ ទោះបីជាវាមានភាពឧត្តុង្គឧត្តមជាងក៏ដោយ។


តាប៊ីអ៊ី(អ្នកជំនាន់ក្រោយពីសហាបះនៃព្យាការី) សាអីដ ប៊ិន ជូប៊ៃរ ♫ នៅពេលចូលដប់ថ្ងៃនេះ គាត់ខិតខំយ៉ាងខ្លាំងរហូតដល់ស្ទើរតែគ្មានអ្នកណាអាចធ្វើបានដូចគាត់។ ហើយត្រូវបានរាយការណ៍ពីគាត់ថា គាត់បាននិយាយថា៖ "(កុំពន្លត់ចង្កៀងរបស់អ្នករាល់គ្នានៅរាត្រីដប់" មានន័យថា គាត់លើកទឹកចិត្តឱ្យសូត្រគួរអាននិងឈរសឡាត។


ដូច្នេះចូរយើងស្វែងរកជំនួយពីអល់ឡោះក្នុងការបង្កើនអំពើល្អទាំងនេះ ហើយប្រកួតប្រជែងគ្នាក្នុងការសម្រេចវា ហើយរំពឹងរង្វាន់នៅក្នុងនេះ ព្រោះថ្ងៃនេះគឺការធ្វើអំពើល្អ មិនមែនការគណនាទេ ហើយថ្ងៃស្អែកគឺការគណនា មិនមែនការធ្វើអំពើល្អទេ។ អល់ឡោះមានបន្ទូលថា៖


ﵟسَابِقُوٓاْ إِلَىٰ مَغۡفِرَةٖ مِّن رَّبِّكُمۡ وَجَنَّةٍ عَرۡضُهَا كَعَرۡضِ ٱلسَّمَآءِ وَٱلۡأَرۡضِ أُعِدَّتۡ لِلَّذِينَ ءَامَنُواْ بِٱللَّهِ وَرُسُلِهِۦﵞ ﵝالحَدِيد : ﵑﵒﵜ


“ចូរប្រណាំងប្រជែងគ្នាឆ្ពោះទៅរកការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នក និងឋានសួគ៌ដែលទទឹងរបស់វាដូចជាទទឹងមេឃនិងដី ដែលត្រូវបានរៀបចំសម្រាប់អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់។”


អ៊ីបនូ រ៉ាចាប់ ♫ បានមានប្រសាសន៍ថា៖ ដោយសារតែអល់ឡោះ បានដាក់នៅក្នុងចិត្តរបស់បណ្ដាអ្នកមានជំនឿនូវការនឹករលឹកចង់ឃើញផ្ទះពិសិដ្ឋរបស់ទ្រង់ ហើយមិនមែនគ្រប់គ្នាសុទ្ធតែអាចឃើញវាជារៀងរាល់ឆ្នាំនោះទេ ដូច្នេះទ្រង់បានបង្គាប់ឱ្យអ្នកដែលមានលទ្ធភាពធ្វើ ហាជ្ជ៍ ម្តងក្នុងមួយជីវិតរបស់គាត់ ហើយទ្រង់បានធ្វើឱ្យរដូវកាលនៃដប់ថ្ងៃនេះជាការរួមគ្នាសម្រាប់អ្នកដែលធ្វើដំណើរនិងអ្នកដែលនៅមូលដ្ធាន។ ដូច្នេះអ្នកណាដែលគ្មានលទ្ធភាពធ្វើ ហាជ្ជ៍ នៅក្នុងឆ្នាំនោះ គាត់អាចធ្វើអំពើមួយនៅក្នុងផ្ទះរបស់គាត់នៅក្នុងដប់ថ្ងៃនេះ ដែលល្អប្រសើរជាង ជីហាដ ដែលល្អប្រសើរជាង ហាជ្ជ៍។ ចប់ពាក្យរបស់លោក រ៉ហ៊ីម៉ាហ៊ុលឡោះ ♫។


بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ.


الخطبة الثانية


الحَمْدُ لِلَّهِ عَلَى فَضْلِهِ وَإِحْسَانِهِ، وَالشُّكْرُ لَهُ عَلَى تَوْفِيقِهِ وَامْتِنَانِهِ، وَأَشْهَدُ أَنْ لَا إِلٰهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ تَعْظِيمًا لِشَأْنِهِ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، صَلَّى اللَّهُ عَلَيْهِ وَعَلَى آلِهِ وَأَصْحَابِهِ، وَسَلَّمَ تَسْلِيمًا كَثِيرًا، أَمَّا بَعْدُ،


ឱបណ្ដាអ្នកមានជំនឿ! ចូរដឹង ថាដប់ថ្ងៃដំបូងនៃខែហ្សុលហិច្ជះគឺមានគុណសម្បត្តិជាងដប់ថ្ងៃចុងក្រោយនៃខែរ៉ាម៉ាឌន។ ដូច្នេះចូរខិតខំធ្វើអ៊ីបាដះក្នុងដប់ថ្ងៃនេះ។ ហាហ្វិស អ៊ីបនូកាស៊ីរ ♫ បាននិយាយថា៖ ជារួម ដប់ថ្ងៃនេះ មានការនិយាយថា វាជាថ្ងៃដ៏ប្រសើរបំផុតក្នុងឆ្នាំ ដូចដែលបានបញ្ជាក់ក្នុងហាឌីស។ ដូច្នេះមនុស្សជាច្រើនបានផ្តល់គុណសម្បត្តិវាលើដប់ថ្ងៃចុងក្រោយនៃខែ រ៉ាម៉ាឌន ពីព្រោះដប់ថ្ងៃនេះ (គឺដប់ថ្ងៃនៃខែ រ៉ាម៉ាឌន) ត្រូវបានអនុញ្ញាតឱ្យធ្វើអ្វីដែលត្រូវបានអនុញ្ញាតនៅក្នុងដប់ថ្ងៃនោះ ដូចជាបួស សឡាត សទ   កះ និងផ្សេងទៀត។ ហើយដប់ថ្ងៃនេះ(គឺដប់ថ្ងៃនៃខែ ហ្សុលហិច្ជះ)មានលក្ខណៈពិសេសដោយសារតែការអនុវត្តកាតព្វកិច្ច ហាជ្ជ៍នៅក្នុងនោះ។


មានអ្នកខ្លះនិយាយថា ដប់ថ្ងៃចុងក្រោយនៃរ៉ម៉ាទនប្រសើរជាង ព្រោះវារួមមានឡៃឡាតុលក៊ដរិ ដែលប្រសើរជាងមួយពាន់ខែ។


មានអ្នកខ្លះទៀតសម្របសម្រួលដោយនិយាយថា៖ ថ្ងៃនៃដប់ថ្ងៃនេះប្រសើរជាង តែរាត្រីនៃដប់ថ្ងៃនោះប្រសើរជាង។ ហើយដោយវិធីនេះ ភស្តុតាងទាំងអស់ត្រូវបានរួមបញ្ចូលគ្នា ហើយអល់ឡោះជ្រាបច្បាស់បំផុត។ ចប់។


បន្ទាប់មក ចូរដឹងចុះ សូមអល់ឡោះមេត្តាដល់ពួកអ្នក ថាមិនអនុញ្ញាតឱ្យកាត់សក់ ក្រចក និងស្បែករបស់អ្នកដែលចង់ធ្វើគូរបានរហូតដល់គាត់បានសំឡេះគូរបាន ដោយសារប្រសាសន៍របស់ណាពី ﷺ:


> إِذَا رَأَيْتُمْ هِلَالَ ذِي الْحِجَّةِ، وَأَرَادَ أَحَدُكُمْ أَنْ يُضَحِّيَ؛ فَلْيُمْسِكْ عَنْ شَعْرِهِ وَأَظْفَارِهِ < [رواه مسلم]


“នៅពេលពួកអ្នកឃើញខ្នើតនៃខែហ្សុលហិច្ជះ ហើយនរណាម្នាក់ក្នុងចំណោមពួកអ្នកចង់ធ្វើគូរបាន(សម្លាប់សត្វនៅថ្ងៃអ៊ីទិលអាដហា) ចូរកុំកាត់សក់និងក្រចករបស់គាត់(រហូតដល់ធ្វើគូរបានរួច)។”


និងក្នុងការរាយការណ៍មួយទៀតរបស់មុស្លិម៖


> إِذَا دَخَلَتْ الْعَشْرُ، وَأَرَادَ أَحَدُكُمْ أَنْ يُضَحِّيَ؛ فَلَا يَمَسَّ مِنْ شَعْرِهِ وَبَشَرِهِ شَيْئًا <


«នៅពេលចូលដប់ថ្ងៃ ហើយនរណាម្នាក់ក្នុងចំណោមពួកអ្នកចង់ធ្វើគូរបាន នោះកុំឱ្យគាត់ប៉ះពាល់សក់និងស្បែករបស់គាត់បន្តិចសោះ។»    


បងប្អូនអ្នកមានជំនឿ! ពិតប្រាកដណាស់ ក្នុងចំណោមគុណសម្បត្តិនៃច្បាប់អ៊ីស្លាម គឺការលើកលែងពីការលំបាក។ ដូច្នេះអ្នកណាដែលត្រូវការកាត់សក់ ក្រចក ឬស្បែករបស់គាត់ នោះគ្មានបញ្ហាអ្វីឡើយ។ ស្សៃខ អ៊ីបនូអូសៃមីន រ៉ហីមាហុលឡោះ បាននិយាយថា៖ អ្នកណាដែលត្រូវការកាត់សក់ ក្រចក និងស្បែក ហើយគាត់បានកាត់វា នោះគ្មានបញ្ហាអ្វីឡើយ ដូចជាថាគាត់មានរបួសហើយត្រូវការកាត់សក់ជុំវិញវា ឬក្រចករបស់គាត់បាក់ហើយធ្វើឱ្យគាត់ឈឺចាប់ ដូច្នេះគាត់កាត់អ្វីដែលធ្វើឱ្យគាត់ឈឺចាប់ ឬសំបកស្បែករបស់គាត់ធ្លាក់ចុះហើយធ្វើឱ្យគាត់ឈឺចាប់ ដូច្នេះគាត់កាត់វា នោះគ្មានបញ្ហាអ្វីឡើយនៅក្នុងរឿងទាំងអស់នោះ។ ចប់ពាក្យរបស់លោក ♫។


បងប្អូនមូស្លិមទាំងឡាយ! ប្រសិនបើអ្នកធ្វើហាជ្ជចង់ធ្វើគូរបាន គាត់ក៏ស្ថិតក្នុងច្បាប់នេះដែរ ដូច្នេះគាត់មិនត្រូវកាត់សក់និងស្បែរគាត់ទេ រហូតដល់គាត់ធ្វើអុមរ៉ះ។ ពេលគាត់ធ្វើអុមរ៉ះ គាត់ត្រូវកាត់សក់ទោះបីជាគាត់មានបំណងធ្វើគូរបាននៅស្រុកកំណើតក៏ដោយ ព្រោះការកាត់សក់ក្នុងអុមរ៉ះគឺជាពិធីមួយ។ នេះគឺជាការនិយាយរបស់ស្សៃខ អ៊ីបនូបាស និងអ៊ីបនូអូសៃមីន រ៉ហីមាហុលឡោះ។





 





الخطبة الأولى


إِنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُوْرِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.


ឱបងប្អូនមូស្លិមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះដ៏ខ្ពង់ខ្ពស់ និងមានការប្រុងប្រយ័ត្នចំពោះទ្រង់។ ចូរស្តាប់បង្គាប់ទ្រង់ និងកុំប្រឆាំងនឹងទ្រង់។ ចូរដឹងថាក្នុងចំណោមសញ្ញានៃភាពជាម្ចាស់របស់អល់ឡោះលើសត្វលោករបស់ទ្រង់ គឺការដែលទ្រង់តែមួយគត់មានសិទ្ធិឱ្យភាពឧត្តុង្គឧត្តមដល់អ្វីដែលទ្រង់សព្វព្រះទ័យ មិនថាជាមនុស្ស ទីកន្លែង ពេលវេលា ឬការថ្វាយបង្គំក៏ដោយ ដោយសារគតិបណ្ឌិតដែលអល់ឡោះដឹង។ អល់ឡោះមានបន្ទូលថា៖


ﵟوَرَبُّكَ يَخۡلُقُ مَا يَشَآءُ وَيَخۡتَارُۗ مَا كَانَ لَهُمُ ٱلۡخِيَرَةُﵞ ﵝالقَصَص : ﵘﵖﵜ


“ហើយព្រះជាម្ចាស់របស់អ្នកបង្កើតអ្វីដែលទ្រង់សព្វព្រះទ័យ និងជ្រើសរើសអ្វីដែលទ្រង់សព្វព្រះទ័យ។ ពួកគេគ្មានជម្រើសទេ។”


នៅក្នុង ខុតបះនេះ យើងនឹងនិយាយ ដោយការអនុញ្ញាតពីអល់ឡោះ អំពីការលើកតម្កើងរបស់អល់ឡោះចំពោះថ្ងៃអារ៉ាហ្វះ និងលក្ខណៈពិសេសដប់យ៉ាងដែលអល់ឡោះបានប្រទានដល់វា៖


1.    លក្ខណៈទីមួយ ថ្ងៃអារ៉ហ្វះគឺជាថ្ងៃនៃការបញ្ចប់សាសនានិងបំពេញពរជ័យ។ មានរាយការណ៍ពីតារិក ប៊ីន ស៊ីហាប់ បានរៀបរាប់ថា បុរសម្នាក់ក្នុងចំណោមជនជាតិ យ៉ាហ៊ូដ (ជ្វីហ្វ) បានមកជួបលោក អូម៉ារ ប៊ីន អាល់-ខាត់តាប ហើយបាននិយាយទៅកាន់គាត់ថា៖ «ឱ អាមីរ៉ុល-មូអ៍មីនីន (មេដឹកនាំអ្នកមានជំនឿ)! មាន អាយ៉ាត់ (ឃ្លាគម្ពីរ) នៅក្នុងគម្ពីររបស់អ្នករាល់គ្នាដែលអ្នករាល់គ្នាអាន បើសិនជាវាបានបញ្ចុះមកលើពួកយើងដែលជាជនជាតិ យ៉ាហ៊ូដ នោះពួកយើងនឹងយកថ្ងៃនោះធ្វើជាបុណ្យ»។ លោក អូម៉ារ បានសួរថា៖ «តើអាយ៉ាត់ មួយណា?» គាត់បានឆ្លើយថា៖


ﵟٱلۡيَوۡمَ أَكۡمَلۡتُ لَكُمۡ دِينَكُمۡ وَأَتۡمَمۡتُ عَلَيۡكُمۡ نِعۡمَتِي وَرَضِيتُ لَكُمُ ٱلۡإِسۡلَٰمَ دِينٗاﵞ ﵝالمَائـِدَة : ﵓﵜ


“ថ្ងៃនេះយើងបានបំពេញសាសនារបស់ពួកអ្នក និងបានបំពេញពរជ័យរបស់យើងដល់ពួកអ្នក ហើយយើងពេញចិត្តឱ្យអ៊ីស្លាមជាសាសនារបស់ពួកអ្នក។”


អ៊ូម៉ារឆ្លើយថា៖ ពិតណាស់ខ្ញុំដឹងថ្ងៃដែលអាយ៉ាត់នេះត្រូវបានបញ្ចុះមក និងកន្លែងដែលវាត្រូវបានបញ្ចុះមក។ វាត្រូវបានបញ្ចុះមកលើអ្នកនាំសាររបស់អល់ឡោះ ﷺ នៅអារ៉ហ្វះ នៅថ្ងៃសុក្រ។ (រាយការណ៍ដោយអាល់ពូខរ៉ីលេខ៤៥ និងមុស្លិម លេខ៣០១៧)


2.    ក្នុងចំណោមលក្ខណៈពិសេសនៃ យ៉ៅមូ អារ៉ាហ្វះ គឺអល់ឡោះបានស្បថនឹងវាចំនួនពីរលើកនៅក្នុង គូរអាន ហើយអ្នកដ៏អស្ចារ្យ(អល់ឡោះ)មិនស្បថក្រៅពីនឹងអ្វីដែលអស្ចារ្យនោះទេ។ វាគឺជាថ្ងៃ អាល់-ម៉ាសហ៊ូដ ដែលបានលើកឡើងនៅក្នុងព្រះបន្ទូលរបស់ទ្រង់៖


ﵟوَشَاهِدٖ وَمَشۡهُودٖ ٣ﵞ ﵝالبُرُوج : ﵓﵜ


“ហើយនឹងអ្នកដែលឃើញ និងអ្វីដែលត្រូវបានឃើញ។”


បានរាយការណ៍ពីអាប៊ូហូរ៉ៃរ៉ះ  ◙ថាណាពី ﷺ បានមានប្រសាសន៍៖"អាស់សាហិដគឺថ្ងៃសុក្រ អាល់ម៉ាស់ហូដគឺថ្ងៃអារ៉ហ្វះ និងអាល់ម៉ាវ់អូដគឺថ្ងៃបរលោក" (រាយការណ៍ដោយអះម៉ាត់ លេខ៧៩៧៣)


ខ្ញុំបម្រើរបស់អល់ឡោះ! យ៉ៅមូ អារ៉ាហ្វះ គឺជា អាល់-វ៉ាតារ៍ (الوَتر - សេស) ដែលទ្រង់បានស្បថនឹងវានៅក្នុងព្រះបន្ទូលរបស់ទ្រង់៖


ﵟوَٱلشَّفۡعِ وَٱلۡوَتۡرِ ٣ﵞ ﵝالفَجۡر : ﵓﵜ


«សូមស្បថនឹងគូ និងសេស»។  


បានរាយការណ៍ពីចាប៊ីរ ប៊ិន អាប់ឌុលឡោះ  ¶ថាណាពី ﷺ បានមានប្រសាសន៍៖«ពិតប្រាកដណាស់ ដប់ថ្ងៃ គឺដប់ថ្ងៃនៃបុណ្យអាដហា ហើយ អាល់-វ៉ាតារ៍ គឺ យ៉ៅមូ អារ៉ាហ្វះ ហើយ អាល់-ស៊ីហ្វអ៍ (الشفع - គូ) គឺ យ៉ៅមូ ណាហ៍រ៍ (ថ្ងៃគូរពាន)»។" (រាយការណ៍ដោយអះម៉ាត់ លេខ១៤៥១១)


3.    ក្នុងចំណោមលក្ខណៈពិសេសនៃថ្ងៃអារ៉ហ្វះ គឺការបួសក្នុងវាលុបបាបពីរឆ្នាំ។ បានរាយការណ៍ពីអាប៊ូកាតាដះ  ◙ ថាណាពី ﷺ បានមានប្រសាសន៍:


> صِيَامُ يَوْمِ عَرَفَةَ، أَحْتَسِبُ عَلَى اللهِ أَنْ يُكَفِّرَ السَّنَةَ الَّتِي قَبْلَهُ وَالسَّنَةَ الَّتِي بَعْدَهُ < [رواه مسلم]


«បួសថ្ងៃអារ៉ហ្វះ ខ្ញុំសង្ឃឹមពីអល់ឡោះថានឹងលុបបាបឆ្នាំមុននិងឆ្នាំក្រោយ។»


4.    ក្នុងចំណោមលក្ខណៈពិសេសនៃ យ៉ៅមូ អារ៉ាហ្វះ គឺថាវាស្ថិតនៅក្នុងខែ ហារ៉ាម (ពិសិដ្ឋ) ហើយមុនវាជាខែ ហារ៉ាម ហើយបន្ទាប់វាជាខែ ហារ៉ាម។


5.    ក្នុងចំណោមលក្ខណៈពិសេសនៃថ្ងៃអារ៉ហ្វះ គឺវាជាថ្ងៃរួចផុតពីនរក អល់ឡោះខិតជិត ហើយអល់ឡោះទ្រង់អួតអាងចំពោះពួកទេវតារបស់ទ្រង់អំពីបណ្ដាអ្នកដែលនៅ ម៉ៅគីហ្វ(កន្លែងឈរ)។ ទាំងនេះគឺជាលក្ខណៈពិសេសបីយ៉ាងនៅក្នុង ហាឌីស តែមួយ។ បានរាយការណ៍ពីអាអ៊ីស្ហះ ▲ ថាណាពី ﷺ បានមានប្រសាសន៍៖


«គ្មានថ្ងៃណាដែលអល់ឡោះរំដោះខ្ញុំបម្រើពីនរកច្រើនជាងថ្ងៃអារ៉ហ្វះទេ។ ពិតណាស់ទ្រង់ខិតជិត រួចអួតពួកគេជាមួយម៉ាឡាអ៊ីកះ និងមានបន្ទូលថា៖ តើពួកគេចង់បានអ្វី?» [រាយការណ៍ដោយមុស្លិម លេខ១៣៤៨]


និងបានរាយការណ៍ពីអាប់ឌុលឡោះ ប៊ិន អាមរ ប៊ិន អាល់អាស ¶ ថាណាពី ﷺ បានមានប្រសាសន៍៖


> إِنَّ اللهَ عَزَّ وَجَلَّ يُبَاهِي مَلَائِكَتَهُ عَشِيَّةَ عَرَفَةَ بِأَهْلِ عَرَفَةَ، فَيَقُولُ: انْظُرُوا إِلَى عِبَادِي أَتَوْنِي شُعْثًا غُبْرًا < [رواه أحمد وصححه الألباني]


«ពិតប្រាកដណាស់ អល់ឡោះដ៏មហាខ្លាំងក្លា និងមហាខ្ពង់ខ្ពស់ មានមោទកភាពចំពោះបណ្ដាទេវតាទ្រង់ នៅល្ងាចថ្ងៃអារ៉ាហ្វះ ដោយសារអ្នកដែល(បានប្រមូលផ្ដុំ) នៅអារ៉ាហ្វះ។ ហើយទ្រង់មានបន្ទូលថា៖ «ចូរពួកអ្នកមើលទៅកាន់ខ្ញុំបម្រើរបស់អញ! ពួកគេបានមកដល់អញ ទាំងសក់ក្បាលរញ៉េរញ៉ៃ និងខ្លួនប្រាណប្រឡាក់ធូលី។»


អ៊ីបនូ រ៉ាចាប់ ♫ បានមានប្រសាសន៍ថា៖ «ថ្ងៃអារ៉ាហ្វះ គឺជាថ្ងៃនៃការដោះលែងពីឋាននរក ដូច្នេះអល់ឡោះទ្រង់ដោះលែងពីឋាននរកអ្នកដែលបានឈរនៅ អារ៉ាហ្វះ និងអ្នកដែលមិនបានឈរនៅទីនោះក្នុងចំណោមអ្នកមុស្លីមនៅតាមទីក្រុងនានា ដូច្នេះហើយទើបថ្ងៃបន្ទាប់វាជាបុណ្យសម្រាប់អ្នកមុស្លីមទាំងអស់នៅតាមទីក្រុងទាំងអស់របស់ពួកគេ មិនថាអ្នកណាដែលបានចូលរួមរដូវកាល(ហាជ្ជ៍) ឬអ្នកណាដែលមិនបានចូលរួមនោះទេ ដោយសារតែពួកគេរួមគ្នាក្នុងការដោះលែងនិងការអត់ទោសនៅ ថ្ងៃអារ៉ហ្វះ»។ ចប់សម្ដីររបស់លោក។


6.    ក្នុងចំណោមលក្ខណៈពិសេសនៃថ្ងៃអារ៉ហ្វះ គឺការបួងសួងក្នុងវាងាយទទួលការឆ្លើយតប។ បានរាយការណ៍ពីអាប់ឌុលឡោះ ប៊ិន អាមរ ប៊ិន អាល់អាស ¶  ថាណាពី ﷺ បានមានប្រសាសន៍:


> خَيْرُ الدُّعَاءِ دُعَاءُ يَوْمِ عَرَفَةَ، وَخَيْرُ مَا قُلْتُ أَنَا وَالنَّبِيُّونَ مِنْ قَبْلِي: لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ، وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ < [رواه الترمذي وصححه الألباني]


«ការបួងសួងដ៏ប្រសើរបំផុតគឺការបួងសួងនៅថ្ងៃអារ៉ហ្វះ ហើយពាក្យដ៏ប្រសើរបំផុតដែលខ្ញុំនិងបណ្តាណាពីមុនខ្ញុំបានពោលគឺ៖ គ្មានព្រះដែលត្រូវគោរពដោយពិតប្រាកដក្រៅពីអល់ឡោះដែលគ្មានភាគីចំពោះទ្រង់ ភាពជាម្ចាស់និងការសរសើរគឺចំពោះទ្រង់ ហើយទ្រង់មានអានុភាពលើអ្វីគ្រប់យ៉ាង។»


7.    ក្នុងចំណោមលក្ខណៈពិសេសនៃថ្ងៃអារ៉ហ្វះ គឺវាជាថ្ងៃមួយក្នុងដប់ថ្ងៃនៃខែហ្សុលហិច្ជះ ដែលជាថ្ងៃប្រសើរបំផុតក្នុងលោក។ ដូចមានក្នុងហាឌីសពីអ៊ីបនូអាប់បាស  ¶ ពីណាពី ﷺ បានមានប្រសាសន៍:


> مَا مِنْ أَيَّامٍ الْعَمَلُ الصَّالِحُ فِيهِنَّ أَحَبُّ إِلَى اللهِ مِنْهُ فِي هَذِهِ الْأَيَّامِ الْعَشْرِ < [رواه البخاري]


«គ្មានថ្ងៃណាដែលអំពើល្អក្នុងថ្ងៃទាំងនោះជាទីស្រឡាញ់របស់អល់ឡោះជាងថ្ងៃទាំងដប់នេះទេ។" ពួកគេសួរថា៖ ទោះបីជាជិហាដក្នុងផ្លូវអល់ឡោះក៏ដោយឬ? គាត់ឆ្លើយថា៖ "ទោះបីជាជិហាដក្នុងផ្លូវអល់ឡោះក៏ដោយ លើកលែងតែបុរសដែលចេញទៅជាមួយជីវិតនិងទ្រព្យសម្បត្តិរបស់គេ ហើយមិនត្រឡប់មកវិញជាមួយអ្វីទាំងនោះទេ។»


8.    ក្នុងចំណោមលក្ខណៈពិសេសនៃថ្ងៃអារ៉ហ្វះ គឺវាជាថ្ងៃបំពេញរុកុនហាជ្ជដ៏មហិមា គឺការឈរនៅអារ៉ហ្វះ ដូចដែលណាពី ﷺ បានមានប្រសាសន៍:


> الْحَجُّ عَرَفَةُ < [رواه النسائي وصححه الألباني]


«ហាជ្ជគឺអារ៉ហ្វះ»


9.    ក្នុងចំណោមលក្ខណៈពិសេសនៃថ្ងៃអារ៉ហ្វះ គឺការប្រមូលផ្តុំមូស្លិមពីគ្រប់ទិសទីនៃពិភពលោកនៅកន្លែងតែមួយ ដើម្បីបំពេញពិធីតែមួយ ដែលមិនមាននៅថ្ងៃផ្សេង កន្លែងផ្សេង ឬការថ្វាយបង្គំផ្សេងទេ។ នេះជាការបង្ហាញនូវនិមិត្តសញ្ញានៃអ៊ីស្លាម និងសញ្ញានៃភាពឧត្តុង្គឧត្តមរបស់វា និងជាមូលហេតុមួយនៃការបរាជ័យរបស់ស្សៃតន ដោយសារវាឃើញការចុះមកនៃក្តីមេត្តាករុណា និងការលុបលាងបាបកម្ម។


ខ្ញុំបម្រើរបស់អល់ឡោះ! នេះគឺជាលក្ខណៈពិសេសទាំងដប់ដែលអល់ឡោះបានប្រទានដល់ថ្ងៃអារ៉ហ្វះ ដើម្បីលើកកិត្តិយសនិងតម្កើងវា។ ដូច្នេះ ចូរយើងសុំជំនួយពីអល់ឡោះក្នុងការទាញយកផលប្រយោជន៍ពីគុណសម្បត្តិដែលមានក្នុងវាតាមរយៈអំពើល្អ និងប្រណាំងប្រជែងគ្នាក្នុងការស្វែងរកវា ហើយសង្ឃឹមផលបុណ្យនិងរង្វាន់ពីវា។ ព្រោះថ្ងៃនេះគឺសម្រាប់ធ្វើអំពើល្អដោយគ្មានការគណនា ហើយថ្ងៃស្អែកគឺសម្រាប់ការគណនាដោយគ្មានអំពើល្អ។ អល់ឡោះមានបន្ទូលថា៖


ﵟسَابِقُوٓاْ إِلَىٰ مَغۡفِرَةٖ مِّن رَّبِّكُمۡ وَجَنَّةٍ عَرۡضُهَا كَعَرۡضِ ٱلسَّمَآءِ وَٱلۡأَرۡضِ أُعِدَّتۡ لِلَّذِينَ ءَامَنُواْ بِٱللَّهِ وَرُسُلِهِۦﵞ ﵝالحَدِيد : ﵑﵒﵜ


“ចូរប្រណាំងប្រជែងគ្នាឆ្ពោះទៅរកការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នក និងឋានសួគ៌ដែលទទឹងរបស់វាដូចជាទទឹងមេឃនិងដី ដែលត្រូវបានរៀបចំសម្រាប់អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់។”


بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِيْ وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيْمُ.


الخطبة الثانية


الحَمْدُ لِلَّهِ عَلى فَضْلِهِ وإِحْسانِهِ، وَالشُّكْرُ لَهُ عَلى تَوْفِيقِهِ وَامْتِنانِهِ، وَأَشْهَدُ أَنْ لا إِلٰهَ إِلَّا اللَّهُ وَحْدَهُ تَعْظيمًا لِشَأْنِهِ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، صَلَّى اللَّهُ عَلَيْهِ وَعَلى آلِهِ وَأَصْحابِهِ، وَسَلَّمَ تَسْلِيمًا كَثيرًا، أَمَّا بَعْدُ،


ចូរដឹងចុះ បងប្អូនអ្នកមានជំនឿទាំងឡាយថា គុណសម្បត្តិនៃការបួងសួងនៅថ្ងៃអារ៉ហ្វះមានជាទូទៅគ្រប់ទីកន្លែង មិនមែនសម្រាប់តែអ្នកដែលនៅអារ៉ហ្វះក្នុងចំណោមអ្នកធ្វើហាជ្ជនោះទេ ព្រោះគុណសម្បត្តិគឺសម្រាប់ពេលវេលា។ មិនមានការសង្ស័យទេថា អ្នកដែលនៅអារ៉ហ្វះក្នុងចំណោមអ្នកធ្វើហាជ្ជបានប្រមូលផ្តុំរវាងគុណសម្បត្តិនៃទីកន្លែង និងគុណសម្បត្តិនៃពេលវេលា។


ខ្ញុំបម្រើរបស់អល់ឡោះ! ក្នុងចំណោមអ្វីដែលជួយក្នុងការបួងសួងនិងរំលឹកអល់ឡោះនៅថ្ងៃអារ៉ហ្វះ គឺការស្នាក់នៅម៉ាស្ជិដចាប់ពីក្រោយសឡាតហ្សុហូរដល់ម៉ាហ្គ្រិបតាមលទ្ធភាព។ ហើយតម្រូវឱ្យពោលតាក់ប៊ីរមុកយយ៉ាដបន្ទាប់ពីគ្រប់សឡាត។ ការតាក់ប៊ីរនេះសម្រាប់អ្នកមិនធ្វើហាជ្ជគឺចាប់ពីហ្វាចរិថ្ងៃអារ៉ហ្វះដល់អាស្រថ្ងៃទី១៣នៃថ្ងៃតាស្រីក។ ចំណែកអ្នកធ្វើហាជ្ជ គឺចាប់ផ្តើមតាក់ប៊ីរក្រោយសឡាតហ្សុហួរនិងអាស្រនៅថ្ងៃអារ៉ហ្វះ។ នៅពេលមូស្លិមបញ្ចប់សឡាតរបស់គាត់ សុំអីសទីហ្គហ្វារពីព្រះជាម្ចាស់បីដង រួចពោលថា៖


> اللهم أنت السلام ومنك السلام، تباركت يا ذا الجلال والإكرام <


រួចចាប់ផ្តើមពោលតាក់ប៊ីរថា៖


> الله أكبر، الله أكبر، لا إله الا الله، الله أكبر الله أكبر ولله الحمد <


បងប្អូនអ្នកមានជំនឿ! នេះគឺជាឱកាសដ៏មហិមា និងជាដំណក់នៃពរជ័យពីព្រះជាម្ចាស់របស់យើងអាស្សាវ៉ាជាល់ ដែលកើតមានម្តងក្នុងមួយឆ្នាំ។ ដូច្នេះ ចូរយើងបង្ហាញអល់ឡោះនូវអ្វីដ៏ល្អពីខ្លួនយើង ហើយខិតខំក្នុងការថ្វាយបង្គំ រំលឹក និងបួងសួង។ ពិតណាស់នៅពេលខ្ញុំបម្រើខិតមកជិតអល់ឡោះមួយចំអាម ទ្រង់ខិតមករកគេមួយហត្ថ ហើយនៅពេលគេខិតមកជិតទ្រង់មួយហត្ថ ទ្រង់ខិតមករកគេមួយបាអ៍ (ប្រវែងដៃលាតសន្ធឹង) ហើយអ្នកណាដើរមករកទ្រង់ ទ្រង់នឹងរត់មករកគេ។ ហាឌីសនេះបង្ហាញពីភាពមហិមានៃអល់ឡោះ និងថាទ្រង់លឿនក្នុងការផ្តល់ភាពល្អអស្ចារ្យនិងភាពសប្បុរសដល់ពួកគេ លឿនជាងពួកគេប្រញាប់មករកទ្រង់ដោយអំពើល្អ។





 



Recent Posts

«អ្នកណាបួសខែរ៉ម៉ាទន រ ...

«អ្នកណាបួសខែរ៉ម៉ាទន រួចបន្តដោយការបួសប្រាំមួយថ្ងៃក្នុងខែស្ហាវវ៉ាល គឺដូចជាបានបួសពេញមួយឆ្នាំ។»

“ឡៃឡាតុលក៏ទើរប្រសើរជា ...

“ឡៃឡាតុលក៏ទើរប្រសើរជាងមួយពាន់ខែ។”

«អ្នកណាអានមួយអក្សរពី ...

«អ្នកណាអានមួយអក្សរពីគម្ពីររបស់អល់ឡោះ គេនឹងទទួលបានមួយផលបុណ្យ ហើយមួយផលបុណ្យស្មើនឹងដប់ដង។ ខ្ញុំមិនបាននិយាយថា «អាលីហ្វ-ឡាម-មីម» គឺមួយអក្សរនោះទេ ប៉ុន្តែ អាលីហ្វគឺមួយអក្សរ ឡាមគឺមួយអក្សរ និងមីមគឺមួ

«នៅពេលខែរ៉ម៉ាទនមកដល់ ...

«នៅពេលខែរ៉ម៉ាទនមកដល់ ទ្វារឋានសួគ៌ត្រូវបានបើក ទ្វារនរកត្រូវបានបិទ និងពួកស្ហៃតនត្រូវបានចងជាប់ខ្នោះ។»