Articles




(៧)


គោរពសហាបះ


របស់ព្យាការីមូហាំម៉ាត់  ﷺ


الخطبة الأولى


إِنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُوْرِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.


أَمَّا بَعْدُ، فَإِنَّ خَيْرَ الْكَلَامِ كَلَامُ اللهِ، وَخَيْرَ الْهَدْيِ هَدْيُ مُحَمَّدٍ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَشَرَّ الْأُمُورِ مُحْدَثَاتُهَا، وَكُلَّ مُحْدَثَةٍ بِدْعَةٌ، وَكُلَّ بِدْعَةٍ ضَلَالَةٌ، وَكُلَّ ضَلَالَةٍ فِي النَّارِ.


បងប្អូនមូស្លីមទាំងឡាយ! ចូរពួកអ្នកកោតខ្លាចអល់ឡោះដ៏ខ្ពង់ខ្ពស់ និងដឹងថាទ្រង់តែងតែឃ្លាំមើលពួកអ្នក។ ចូរពួកអ្នកស្តាប់បង្គាប់ទ្រង់ ហើយចូរកុំបំពាននឹងទ្រង់។ ហើយចូរដឹងថា ពិតណាស់ ក្នុងចំណោមគោលការណ៍នៃជំនឿរបស់អះលុសសុណ្ណះ វ៉ាល់ជាម៉ាអះ គឺ៖ ការគោរពកោតក្រែងបណ្តាសហាបះរបស់ព្យាការី ﷺ និងការធ្វើល្អចំពោះពួកគេ, ការស្គាល់សិទ្ធិរបស់ពួកគេ និងការដើរតាមគំរូរបស់ពួកគេ, ការសរសើរពួកគេដោយពាក្យល្អ, ការសុំអភ័យទោសឱ្យពួកគេ, ការនៅស្ងៀមអំពីអ្វីដែលបានកើតឡើងរវាងពួកគេ, ការប្រឆាំងនឹងអ្នកណាដែលប្រឆាំងនឹងពួកគេ, និងការមិនអើពើនឹងសេចក្តីរាយការណ៍ដែលបង្ខូចកិត្តិយសនរណាម្នាក់ក្នុងចំណោមពួកគេ ដែលត្រូវបានរាយការណ៍ដោយអ្នកប្រវត្តិសាស្ត្រមួយចំនួន, អ្នករាយការណ៍ដែលល្ងង់ខ្លៅ, និងពួកស៊ីអះដែលវង្វេងនិងពួកដែលបង្កើតថ្មីក្នុងសាសនា។ ព្រោះថា ពួកគេគឺជាអ្នកដែលស័ក្តិសមនឹងមិនត្រូវគេរំឭកនរណាម្នាក់ក្នុងចំណោមពួកគេដោយរឿងអាក្រក់ ហើយក៏មិនត្រូវគេដាក់កំហុសអំពីរឿងណាមួយដែរ។ ផ្ទុយទៅវិញ អំពើល្អ, គុណតម្លៃ, និងជីវប្រវត្តិដ៏គួរឱ្យសរសើររបស់ពួកគេ ត្រូវតែត្រូវបានរំឭក ហើយត្រូវនៅស្ងៀមអំពីអ្វីដែលក្រៅពីនោះ។


ស្ហៃខុលអ៊ីស្លាម អ៊ីបនូ តៃមីយ្យ៉ះ ♫ បានមានប្រសាសន៍ថា ៖ «ហើយក្នុងចំណោមគោលការណ៍របស់អះលុសសុណ្ណះ វ៉ាល់ជាម៉ាអះគឺភាពស្អាតស្អំនៃដួងចិត្តនិងអណ្តាតរបស់ពួកគេចំពោះបណ្តាសហាបះរបស់រ៉សូលរបស់អល់ឡោះ ﷺ ដូចដែលអល់ឡោះបានពិពណ៌នាអំពីពួកគេនៅក្នុងបន្ទូលរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់ ៖


ﵟوَٱلَّذِينَ جَآءُو مِنۢ بَعۡدِهِمۡ يَقُولُونَ رَبَّنَا ٱغۡفِرۡ لَنَا وَلِإِخۡوَٰنِنَا ٱلَّذِينَ سَبَقُونَا بِٱلۡإِيمَٰنِ وَلَا تَجۡعَلۡ فِي قُلُوبِنَا غِلّٗا لِّلَّذِينَ ءَامَنُواْﵞ ﵝالحَشۡر : ﵐﵑﵜ


“ហើយបណ្តាអ្នកដែលបានមកបន្ទាប់ពីពួកគេ បានពោលថា ឱម្ចាស់របស់ពួកយើង! សូមទ្រង់អភ័យទោសឱ្យពួកយើង និងបងប្អូនរបស់ពួកយើងដែលបាន ជឿមុនពួកយើង។ ហើយសូមទ្រង់កុំដាក់នៅក្នុងដួងចិត្តរបស់ពួកយើងនូវការស្អប់ខ្ពើមចំពោះបណ្តាអ្នកដែលមានជំនឿសោះ។” នេះគឺជាការបញ្ចប់នៃពាក្យសម្តីរបស់លោក។


លក្ខណៈពិសេស១៤យ៉ាងរបស់សហាបះ ╚


ឱបណ្តាអ្នកមានជំនឿ! ក្នុងចំណោមភស្តុតាងដែលបង្ហាញពីលក្ខណៈពិសេសរបស់បណ្តាសហាបះ លើមនុស្សដទៃទៀត គឺអល់ឡោះបានជ្រើសរើសពួកគេពីក្នុងចំណោមមនុស្សលោក ដើម្បីធ្វើជាសហាបះរបស់ព្យាការីរបស់ទ្រង់ ﷺ។ ហើយទ្រង់បានផ្តល់ជាពិសេសដល់ពួកគេនៅក្នុងជីវិតលោកិយនេះ នូវការបានឃើញព្យាការី, ការបានស្តាប់ហាទីសពីមាត់ដ៏ថ្លៃថ្នូររបស់គាត់, ការបានទទួលយកច្បាប់ សាសនានិងកិច្ចការសាសនាពីគាត់, ការបានទទួលការអប់រំពីដៃរបស់គាត់, និងការផ្សព្វផ្សាយនូវអ្វីដែលគាត់ត្រូវបានបញ្ជូនឱ្យនាំមកនូវពន្លឺនិងការណែនាំ តាមរបៀបដ៏ពេញលេញបំផុត។


ហើយក្នុងចំណោមភស្តុតាងដែលបង្ហាញពីលក្ខណៈពិសេសរបស់បណ្តាសហាបះ គឺក្តីស្រឡាញ់របស់ព្យាការី ﷺ ចំពោះពួកគេ។


ហើយក្នុងចំណោមភស្តុតាងដែលបង្ហាញពីលក្ខណៈពិសេសរបស់បណ្តាសហាបះ គឺពួកគេទទួលបានផលបុណ្យដ៏ធំធេង សម្រាប់ការតស៊ូរបស់ពួកគេជាមួយព្យាការី ﷺ នៅក្នុងមាគ៌ានៃការផ្សព្វផ្សាយសាសនាអ៊ីស្លាមនិងការអំពាវនាវទៅកាន់វា។ ដូច្នេះ ពួកគេទទួលបានផលបុណ្យដូចនឹងផលបុណ្យរបស់អ្នកជំនាន់ក្រោយពួកគេដែរ។ ព្រោះថា វាជារឿងដែលគេបានដឹងថា អ្នកណាដែលអំពាវនាវទៅកាន់ការណែនាំ គេនឹងទទួលបានផលបុណ្យដូចនឹងផលបុណ្យរបស់អ្នកដែលដើរតាមគេ ដោយមិនបានធ្វើឱ្យផលបុណ្យរបស់ពួកគេថយចុះសូម្បីតែបន្តិចឡើយ។


ហើយក្នុងចំណោមភស្តុតាងដែលបង្ហាញពីលក្ខណៈពិសេសរបស់បណ្តាសហាបះ គឺការថែរក្សាគម្ពីរគួរអាននិងសុណ្ណះរបស់ពួកគេ និងការផ្សព្វផ្សាយវាទាំងពីរដល់មនុស្សលោក ហើយការរីកសុសសាយនៃវាទាំងពីរនៅគ្រប់ទិសទីរហូតដល់ថ្ងៃបរលោក គឺដោយសារតែពួកគាត់។


បងប្អូនមូស្លីមទាំងឡាយ! ហើយក្នុងចំណោមភស្តុតាងដែលបង្ហាញពីលក្ខណៈពិសេសរបស់បណ្តាសហាបះ គឺអល់ឡោះបានសរសើរពួកគេដោយការសរសើរដ៏ល្អបំផុត ហើយបានលើកតម្កើងការរំឭកអំពីពួកគេនៅក្នុងគម្ពីរតាវរ៉ត, គម្ពីរអ៊ិនជីល, និងគម្ពីរគួរអាន។ ហើយទ្រង់បានសន្យានឹងពួកគេនូវការអភ័យទោសនិងផលបុណ្យដ៏ធំធេង។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា ៖


ﵟمُّحَمَّدٞ رَّسُولُ ٱللَّهِۚ وَٱلَّذِينَ مَعَهُۥٓ أَشِدَّآءُ عَلَى ٱلۡكُفَّارِ رُحَمَآءُ بَيۡنَهُمۡۖ تَرَىٰهُمۡ رُكَّعٗا سُجَّدٗا يَبۡتَغُونَ فَضۡلٗا مِّنَ ٱللَّهِ وَرِضۡوَٰنٗاۖ سِيمَاهُمۡ فِي وُجُوهِهِم مِّنۡ أَثَرِ ٱلسُّجُودِۚ ذَٰلِكَ مَثَلُهُمۡ فِي ٱلتَّوۡرَىٰةِۚ وَمَثَلُهُمۡ فِي ٱلۡإِنجِيلِ كَزَرۡعٍ أَخۡرَجَ شَطۡـَٔهُۥ فَـَٔازَرَهُۥ فَٱسۡتَغۡلَظَ فَٱسۡتَوَىٰ عَلَىٰ سُوقِهِۦ يُعۡجِبُ ٱلزُّرَّاعَ لِيَغِيظَ بِهِمُ ٱلۡكُفَّارَۗ وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ مِنۡهُم مَّغۡفِرَةٗ وَأَجۡرًا عَظِيمَۢا ٢٩ﵞ ﵝالفَتۡح : ﵙﵒﵜ


“ហាំម៉ាត់គឺជារ៉សូលរបស់អល់ឡោះ។ ហើយបណ្តាអ្នកដែលនៅជាមួយគាត់ គឺមានភាពរឹងមាំចំពោះពួកអ្នកគ្មានជំនឿ ហើយមានក្តីមេត្តាករុណាចំពោះគ្នាទៅវិញទៅមក។ អ្នកនឹងឃើញពួកគេធ្វើរ៉ូកួរនិងស៊ូជូត ដោយស្វែងរកនូវក្តីប្រោសប្រទាននិងការយល់ព្រមពីអល់ឡោះ។ សញ្ញាសម្គាល់របស់ពួកគេគឺនៅលើផ្ទៃមុខរបស់ពួកគេ ពីស្លាកស្នាមនៃការស៊ូជូត។ នោះគឺជាឧទាហរណ៍របស់ពួកគេនៅក្នុងគម្ពីរតាវរ៉ត។ ហើយឧទាហរណ៍របស់ពួកគេនៅក្នុងគម្ពីរអ៊ិនជីល គឺប្រៀបដូចជាគ្រាប់ពូជដែលបានដុះចេញជាទំពាំង ហើយវាបានពង្រឹងទំពាំងនោះ ពេលនោះវាក៏បានរីកធំធាត់ ហើយបានឈរត្រង់នៅលើដើមរបស់វា ដែលធ្វើឱ្យអ្នកដាំដុះមានការកោតសរសើរ ដើម្បីឱ្យទ្រង់ធ្វើឱ្យពួកអ្នកគ្មានជំនឿមានការខឹងសម្បាចំពោះពួកគេ។ អល់ឡោះបានសន្យានឹងបណ្តាអ្នកដែលមានជំនឿនិងប្រព្រឹត្តអំពើល្អក្នុងចំណោមពួកគេ នូវការអភ័យទោសនិងផលបុណ្យដ៏ធំធេង។”


អាល់គូរទូពី ♫ បានមានប្រសាសន៍ក្នុងការបកស្រាយអាយ៉ាត់នេះថា ៖ «នេះគឺជាឧទាហរណ៍មួយដែលអល់ឡោះដ៏ខ្ពង់ខ្ពស់បានលើកឡើងសម្រាប់បណ្តាសហាបះរបស់ព្យាការី ﷺ។ គឺមានន័យថាពួកគេមានចំនួនតិចតួចនៅពេលដំបូង បន្ទាប់មកពួកគេបានកើនឡើងនិងមានចំនួនកាន់តែច្រើន។ ដូច្នេះ ព្យាការី ﷺ នៅពេលដែលលោកបានចាប់ផ្តើមអំពាវនាវទៅកាន់សាសនារបស់លោក គឺលោកមានភាពទន់ខ្សោយ។ បន្ទាប់មក មានអ្នកឆ្លើយតបនឹងលោកម្តងម្នាក់ៗ រហូតដល់កិច្ចការរបស់លោកបានរឹងមាំ គឺប្រៀបដូចជាគ្រាប់ពូជដែលដុះចេញមកទន់ខ្សោយបន្ទាប់ពីការលូតលាស់ បន្ទាប់មកវាក៏បានរឹងមាំបន្តិចម្តងៗ រហូតដល់ដើមនិងមែករបស់វារីកធំធាត់។ ដូច្នេះ នេះគឺជាឧទាហរណ៍ដ៏ត្រឹមត្រូវបំផុត និងជាការបកស្រាយដ៏ច្បាស់លាស់បំផុត»។


ខ្ញុំបម្រើរបស់អល់ឡោះ! ក្នុងចំណោមភស្តុតាងនៃលក្ខណៈពិសេសរបស់សហាបះគឺអល់ឡោះបានប្តេជ្ញាឱ្យពួកគាត់នឹងពាក្យតាក់វ៉ា និងប្រាប់ថាពួកគេសក្តិសមនឹងវាជាងអ្នកផ្សេង និងជាម្ចាស់របស់វា។ អល់ឡោះមានបន្ទូលថា៖


ﵟفَأَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلۡمُؤۡمِنِينَ وَأَلۡزَمَهُمۡ كَلِمَةَ ٱلتَّقۡوَىٰ وَكَانُوٓاْ أَحَقَّ بِهَا وَأَهۡلَهَاۚ وَكَانَ ٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٗا ٢٦ﵞ ﵝالفَتۡح : ﵖﵒﵜ


“ហើយអល់ឡោះបានបញ្ចុះនូវសេចក្តីសុខសាន្តរបស់ទ្រង់មកលើអ្នកនាំសាររបស់ទ្រង់ និងលើបណ្ដាអ្នកដែលមានជំនឿ ហើយបានតម្រូវឱ្យពួកគេមានភាពស្មោះត្រង់ (កាតព្វកិច្ច) នៃការកោតខ្លាចព្រះជាម្ចាស់ ហើយពួកគេគឺជាអ្នកដែលមានសិទ្ធិបំផុត និងជាអ្នកដែលសក្តិសមបំផុតនឹងវា។ ហើយអល់ឡោះគឺជាអ្នកដឹងនូវអ្វីៗទាំងអស់។”


ក្នុងចំណោមភស្តុតាងនៃលក្ខណៈពិសេសរបស់សហាបះគឺអ្វីដែលអល់ឡោះបានប្រាប់ថា ប្រសិនបើមនុស្សលោកមានជំនឿដូចនឹងអ្វីដែលព្យាការី ﷺ និងបណ្តាសហាបះបានមានជំនឿ នោះពួកគេពិតជាបានទទួលការចង្អុលបង្ហាញ។ អល់ឡោះមានបន្ទូលថា៖


ﵟفَإِنۡ ءَامَنُواْ بِمِثۡلِ مَآ ءَامَنتُم بِهِۦ فَقَدِ ٱهۡتَدَواْﵞ ﵝالبَقَرَةِ : ﵗﵓﵑﵜ


“ប្រសិនបើពួកគេមានជំនឿដូចនឹងអ្វីដែលពួកអ្នកបានមានជំនឿ នោះពួកគេពិតជាបានទទួលការចង្អុលបង្ហាញ។”


និងណាពី ﷺ  បានមានប្រសាសន៍ថា៖


> وَإِنَّ بَنِي إِسْرَائِيلَ تَفَرَّقَتْ عَلَى ثِنْتَيْنِ وَسَبْعِينَ مِلَّةً، وَتَفْتَرِقُ أُمَّتِي عَلَى ثَلَاثٍ وَسَبْعِينَ مِلَّةً، كُلُّهُمْ فِي النَّارِ إِلَّا مِلَّةً وَاحِدَةً. قَالُوا: مَنْ هِيَ يَا رَسُولَ اللَّهِ؟ قَالَ: مَا أَنَا عَلَيْهِ وَأَصْحَابِ < [رواه الترمذي]


«...ហើយពិតណាស់ កូនចៅរបស់អ៊ីស្រអែលបានបែកបាក់គ្នាជាចិតសិបពីរក្រុម ហើយប្រជាជាតិរបស់ខ្ញុំនឹងបែកបាក់គ្នាជាចិតសិបបីក្រុម ដែលពួកគេទាំងអស់នឹងចូលភ្លើងនរក លើកលែងតែមួយក្រុមប៉ុណ្ណោះ»។ ពួកគេបានសួរថា ៖ «តើនោះជាក្រុមណា ឱរ៉សូលរបស់អល់ឡោះ?»។ លោកបានមានប្រសាសន៍ថា ៖ «ពួកគេគឺជាអ្នកដែលដើរតាមអ្វីដែលខ្ញុំនិងពួកសាហាបះរបស់ខ្ញុំកំពុងស្ថិតនៅលើនោះ។»


នៅក្នុងហាទីសនេះ ព្យាការី ﷺ បានប្រាប់ថា ប្រជាជាតិនេះនឹងបែកបាក់គ្នាជាក្រុមជាច្រើន ដែលលោកបានបង្ហាញដោយពាក្យ «ក្រុម» ដែលមានចំនួនចិតសិបបី។ ហើយគ្មានក្រុមណាបានទទូលការសង្គ្រោះឡើយ លើកលែងតែក្រុមដែលដើរតាមមាគ៌ារបស់ព្យាការី ﷺ និងបណ្តាសហាបះដ៏ថ្លៃថ្នូររបស់លោក នៅក្នុងជំនឿ, ច្បាប់, និងអាកប្បកិរិយា។ សូមអល់ឡោះទ្រង់ធ្វើឱ្យពួកយើងស្ថិតក្នុងចំណោមពួកគេ។ ហើយនៅក្នុងនេះ គឺជាការបញ្ជាក់ថា បណ្តាសហាបះពិតជាស្ថិតនៅលើការណែនាំដ៏ត្រឹមត្រូវ។


ហើយក្នុងចំណោមភស្តុតាងដែលបង្ហាញពីលក្ខណៈពិសេសរបស់បណ្តាសហាបះ គឺអល់ឡោះដ៏ខ្ពង់ខ្ពស់បានធ្វើសក្ខីកម្មចំពោះពួកគេថា ពួកគេគឺជាអ្នកមានជំនឿពិតប្រាកដ។ ហើយអល់ឡោះគឺគ្រប់គ្រាន់ហើយជាសាក្សី។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖


ﵟوَٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَواْ وَّ نَصَرُوٓاْ أُوْلَٰٓئِكَ هُمُ ٱلۡمُؤۡمِنُونَ حَقّٗاۚ لَّهُم مَّغۡفِرَةٞ وَرِزۡقٞ كَرِيمٞ ٧٤ﵞ ﵝالأَنفَال : ﵔﵗﵜ


“ហើយបណ្ដាអ្នកដែលមានជំនឿ និងបានធ្វើហិជ្ជរ៉ោះ(លះបង់ស្រុកកំណើតរបស់ពួកគេដើម្បីសាសនា) និងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយបណ្ដាអ្នកដែលបានផ្ដល់ទីជម្រក និងបានជួយ (ពួកគេ) នោះពួកគេគឺជាអ្នកដែលមានជំនឿពិតប្រាកដ។ សម្រាប់ពួកគេ គឺការអភ័យទោស និងរង្វាន់ដ៏ថ្លៃថ្នូរ។”


ក្នុងចំណោមភស្តុតាងនៃលក្ខណៈពិសេសរបស់សហាបះគឺអ្វីដែលអល់ឡោះបានរៀបរាប់នៅពីរកន្លែងក្នុងគួរអានអំពីការពេញចិត្តរបស់ទ្រង់ចំពោះពួកគេ គឺបន្ទូលរបស់ទ្រង់៖


ﵟوَٱلسَّٰبِقُونَ ٱلۡأَوَّلُونَ مِنَ ٱلۡمُهَٰجِرِينَ وَٱلۡأَنصَارِ وَٱلَّذِينَ ٱتَّبَعُوهُم بِإِحۡسَٰنٖ رَّضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُ وَأَعَدَّ لَهُمۡ جَنَّٰتٖ تَجۡرِي تَحۡتَهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ١٠٠ﵞ ﵝالتَّوۡبَة : ﵐﵐﵑﵜ


“ហើយបណ្ដាអ្នកដែលនាំមុខគេ និងជាក្រុមដំបូង ក្នុងចំណោមបណ្ដាអ្នកធ្វើអន្តោប្រវេសន៍ និងបណ្ដាអ្នកជួយជ្រោមជ្រែង និងបណ្ដាអ្នកដែលបានដើរតាមពួកគេដោយធ្វើល្អ នោះអល់ឡោះបានពេញចិត្តចំពោះពួកគេ ហើយពួកគេក៏បានពេញចិត្តចំពោះទ្រង់ផងដែរ។ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវឋានសួគ៌ជាច្រើនដែលមានទន្លេហូរពីក្រោម ដែលពួកគេនឹងរស់នៅក្នុងនោះជាអមតៈ។ នោះគឺជាជោគជ័យដ៏ធំធេង។”


និងបន្ទូលរបស់ទ្រង់៖


ﵟ لَّقَدۡ رَضِيَ ٱللَّهُ عَنِ ٱلۡمُؤۡمِنِينَ إِذۡ يُبَايِعُونَكَ تَحۡتَ ٱلشَّجَرَةِ فَعَلِمَ مَا فِي قُلُوبِهِمۡ فَأَنزَلَ ٱلسَّكِينَةَ عَلَيۡهِمۡ وَأَثَٰبَهُمۡ فَتۡحٗا قَرِيبٗا ١٨ﵞ ﵝالفَتۡح : ﵘﵑﵜ


“ពិតប្រាកដណាស់ អល់ឡោះបានយល់ព្រមលើបណ្តាអ្នកមានជំនឿ នៅពេលដែលពួកគេបានធ្វើសច្ចាប្រណិធានជាមួយអ្នកនៅក្រោមដើមឈើ។ ទ្រង់បានដឹងនូវអ្វីដែលមាននៅក្នុងដួងចិត្តរបស់ពួកគេ ដូច្នេះ ទ្រង់បានបញ្ចុះនូវភាពស្ងប់សុខមកលើពួកគេ ហើយបានតបស្នងពួកគេនូវជ័យជម្នះដ៏ជិត។”


ក្នុងចំណោមភស្តុតាងនៃភាពអស្ចារ្យរបស់សហាបះ គឺពួកគាត់ជាអ្នកដែលយល់ដឹងបំផុតក្នុងចំណោមអូម៉ាត់អំពីរឿងសាសនា ហើយអ្វីដែលពួកគាត់ឯកភាពគ្នា គ្មាននរណាអាចប្រឆាំងបានឡើយ ព្រោះពួកគាត់បានទទួលការអប់រំក្រោមការមើលខុសត្រូវរបស់ណាពី ﷺ  ហើយបានឃើញការបញ្ចុះវ៉ាហ៊ីផ្ទាល់។ ណាពី ﷺ  បានប្រាប់ថាសម្រាប់មេដឹកនាំទាំងបួន - គឺខុឡាហ្វាអ៍អាររ៉ស្ហីឌីន - មានសុណ្ណះដែលត្រូវគេដើរតាម ដែលអ្នកជំនាន់ក្រោយពួកគេគួរតែដើរតាមវា។ រ៉សូលរបស់អល់ឡោះ ﷺ បានមានប្រសាសន៍ថា៖


> أُوصِيكُمْ بِتَقْوَى اللهِ، وَالسَّمْعِ وَالطَّاعَةِ وَإِنْ عَبْدًا حَبَشِيًّا مُجَدَّعًا، فَإِنَّهُ مَنْ يَعِشْ مِنْكُمْ فَسَيَرَى اخْتِلَافًا كَثِيرًا، فَعَلَيْكُمْ بِسُنَّتِي وَسُنَّةِ الْخُلَفَاءِ الرَّاشِدِينَ الْمَهْدِيِّينَ، فَتَمَسَّكُوا بِهَا وَعَضُّوا عَلَيْهَا بِالنَّوَاجِذِ، وَإِيَّاكُمْ وَمُحْدَثَاتِ الْأُمُورِ، فَإِنَّ كُلَّ مُحْدَثَةٍ بِدْعَةٌ، وَكُلَّ بِدْعَةٍ ضَلَالَةٌ < [رواه أبو داود والترمذي]


«ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឱ្យកោតខ្លាចអល់ឡោះ និងស្តាប់បង្គាប់(អ្នកដឹកនាំ) ទោះបីជាខ្ញុំបម្រើជនជាតិអេត្យូពីដែលត្រូវគេកាត់អវយវៈក៏ដោយ។ ពិតណាស់ អ្នកណារស់នៅក្នុងចំណោមពួកអ្នក គេនឹងឃើញនូវការខ្វែងគំនិតគ្នាជាច្រើន។ ដូច្នេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នឹងសុណ្ណះរបស់ខ្ញុំ និងសុណ្ណះរបស់បណ្តាខលីហ្វះដែលទទូលការណែនាំនិងការចង្អុលបង្ហាញផ្លូវដ៏ត្រឹមត្រូវ។ ចូរពួកអ្នកកាន់វាឱ្យជាប់ ហើយខាំវាឱ្យជាប់នឹងធ្មេញថ្គាម។ ហើយចូរពួកអ្នកប្រយ័ត្ននឹងរឿងដែលបង្កើតថ្មី(ក្នុងសាសនា) ព្រោះរាល់ការបង្កើតថ្មីគឺជាការវង្វេង។»


ខ្ញុំបម្រើរបស់អល់ឡោះ! ហើយក្នុងចំណោមភស្តុតាងដែលបង្ហាញពីលក្ខណៈពិសេសរបស់បណ្តាសហាបះ គឺអល់ឡោះដ៏ខ្ពង់ខ្ពស់បានបញ្ជាព្យាការីរបស់ទ្រង់ ﷺ ឱ្យពិគ្រោះយោបល់ជាមួយពួកគេ។ ទ្រង់បានមានបន្ទូលថា ៖


ﵟوَشَاوِرۡهُمۡ فِي ٱلۡأَمۡرِۖ فَإِذَا عَزَمۡتَ فَتَوَكَّلۡ عَلَى ٱللَّهِﵞ ﵝآل عِمۡرَان : ﵙﵕﵑﵜ


“ហើយចូរអ្នកពិគ្រោះយោបល់ជាមួយពួកគេនៅក្នុងកិច្ចការ។ នៅពេលដែលអ្នកបានសម្រេចចិត្តហើយចូរអ្នកប្រគល់ការទុកចិត្តទៅលើអល់ឡោះ។”


ហើយក្នុងចំណោមភស្តុតាងដែលបង្ហាញពីលក្ខណៈពិសេសរបស់បណ្តាសហាបះ គឺអល់ឡោះបានជំរុញឱ្យអ្នកជំនាន់ក្រោយពួកគេ សុំអភ័យទោសឱ្យពួកគេ ហើយកុំឱ្យមានការស្អប់ខ្ពើមនៅក្នុងដួងចិត្តរបស់ពួកគេចំពោះពួកគេឡើយ។ ទ្រង់បានមានបន្ទូលថា ៖


ﵟوَٱلَّذِينَ جَآءُو مِنۢ بَعۡدِهِمۡ يَقُولُونَ رَبَّنَا ٱغۡفِرۡ لَنَا وَلِإِخۡوَٰنِنَا ٱلَّذِينَ سَبَقُونَا بِٱلۡإِيمَٰنِ وَلَا تَجۡعَلۡ فِي قُلُوبِنَا غِلّٗا لِّلَّذِينَ ءَامَنُواْ رَبَّنَآ إِنَّكَ رَءُوفٞ رَّحِيمٌ ١٠ﵞ ﵝالحَشۡر : ﵐﵑﵜ


“ហើយបណ្ដាអ្នកដែលបានមកក្រោយពួកគេ ពោលថា៖ «ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាអភ័យទោសឱ្យពួកយើង និងបណ្ដាបងប្អូនរបស់ពួកយើងដែលបានជឿមុនពួកយើង។ ហើយកុំធ្វើឱ្យមានការស្អប់នៅក្នុងចិត្តរបស់ពួកយើងចំពោះបណ្ដាអ្នកដែលមានជំនឿឡើយ។ ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលមេត្តាធម៌បំផុត ជាអ្នកអាណិតអាសូរបំផុត»។”


ហើយក្នុងចំណោមភស្តុតាងដែលបង្ហាញពីលក្ខណៈពិសេសរបស់បណ្តាសហាបះ គឺអ្វីដែលព្យាការី ﷺ បានបញ្ជាក់ថា សតវត្សរ៍ដែលពួកគេបានរស់នៅ គឺជាសតវត្សរ៍ដ៏ល្អបំផុត។ លោកបានមានប្រសាសន៍ថា៖


> خَيْرُ النَّاسِ قَرْنِي، ثُمَّ الَّذِينَ يَلُونَهُمْ، ثُمَّ الَّذِينَ يَلُونَهُمْ < [رواه البخاري ومسلم]


«មនុស្សល្អបំផុតគឺសម័យរបស់ខ្ញុំ បន្ទាប់មកអ្នកដែលបន្ទាប់ពីពួកគេ បន្ទាប់មកអ្នកដែលបន្ទាប់ពីពួកគេ។»


និងក្នុងរបាយការណ៍មូស្លីម៖


> خَيْرُ أُمَّتِي الْقَرْنُ الَّذِي بُعِثْتُ فِيهِمْ <


«ប្រជាជាតិរបស់ខ្ញុំដែលល្អបំផុតគឺសតវត្សរ៍ដែលខ្ញុំត្រូវបានគេបញ្ជូនមកក្នុងចំណោមពួកគេ»។


ហើយក្នុងចំណោមភស្តុតាងដែលបង្ហាញពីលក្ខណៈពិសេសរបស់បណ្តាសហាបះ គឺអ្វីដែលព្យាការី ﷺ បានប្រាប់ថា ផលបុណ្យរបស់ពួកគេគឺត្រូវបានគុណទ្វេដងលើផលបុណ្យរបស់អ្នកជំនាន់ក្រោយពួកគេ។ លោក ﷺ បានមានប្រសាសន៍ថា៖


> لَا تَسُبُّوا أَصْحَابِي، فَلَوْ أَنَّ أَحَدَكُمْ أَنْفَقَ مِثْلَ أُحُدٍ ذَهَبًا مَا بَلَغَ مُدَّ أَحَدِهِمْ وَلَا نَصِيفَهُ < [رواه البخاري ومسلم]


«ពួកអ្នកកុំជេរប្រមាថពួកសាហាបះ(អ្នកដើរតាម) របស់ខ្ញុំ។ ព្រោះទោះបីជានរណាម្នាក់ក្នុងចំណោមពួកអ្នកបានបរិច្ចាគមាសប៉ុនភ្នំអូហ៊ុត ក៏ដោយ ក៏វាមិនអាចស្មើនឹងមួយមូដរបស់ពួកគេឡើយ ហើយក៏មិនអាចស្មើនឹងពាក់កណ្តាលរបស់វាផងដែរ។»


ពាក្យ «អាន់ណាស៊ីហ្វ» គឺពាក់កណ្តាល ហើយ «អាល់មូដ» គឺមួយភាគបួននៃ «الصاع»។ គឺមានន័យថា អំណោយទានរបស់សាហាប៊ីម្នាក់ ទោះបីជាវាមានត្រឹមតែមួយមូដក៏ដោយ ក៏វាមានផលបុណ្យធំធេងជាងអំណោយទានរបស់អ្នកជំនាន់ក្រោយគាត់ ទោះបីជាវាមានទំហំប៉ុនភ្នំអ៊ូហ៊ូដក៏ដោយ។


មូលហេតុនៃភាពខុសគ្នារវាងការបរិច្ចាគទាំងពីរ គឺអ្វីដែលភ្ជាប់ជាមួយការបរិច្ចាគរបស់សហាបះនៃអៀខ្លាស និងភាពស្មោះត្រង់ច្រើនជាង។


بَارَكَ اللهُ لِي وَلَكُمْ فِي القُرْآنِ العَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الآيَاتِ وَالذِّكْرِ الحَكِيمِ. أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ مِنْ كُلِّ ذَنْبٍ، فَاسْتَغْفِرُوهُ، إِنَّهُ كَانَ لِلتَّوَّابِينَ غَفُورًا.


الخطبة الثانية


الحَمْدُ لِلَّهِ وَكَفَى، وَسَلامٌ عَلَى عِبَادِهِ الَّذِينَ اصْطَفَى، أَمَّا بَعْدُ: فَاتَّقُوا اللهَ عِبَادَ اللهِ .


ចូរដឹងថាសហាបះមានកម្រិតនិងគុណសម្បត្តិខុសៗគ្នា។ អះលុសសុណ្ណះវ៉ាល់ហ្សាម៉ាអះជឿថាមនុស្សដែលល្អបំផុតក្នុងអូម៉ាត់នេះបន្ទាប់ពីណាពី ﷺ គឺអាប៊ូបាការ បន្ទាប់មកអ៊ូម៉ារ បន្ទាប់មកអ៊ូស្មាន បន្ទាប់មកអាលី។ ហើយពួកគេលើកតម្កើងពួកមូហាជិរីនលើពួកអាន់សរ ព្រោះថាពួកមូហាជិរីនជាអ្នកមុនគេក្នុងអ៊ីស្លាម។ បន្ទាប់មកពួកអាន់សរបានមកផ្តល់ទីជម្រកដល់ណាពី ﷺ និងសហាបះរបស់លោកដែលជាពួកមុហាជិរីន ហើយបានជួយជ្រោមជ្រែងពួកគាត់។ ហើយអះលុសសុណ្ណះ លើកតម្កើងអ្នកដែលបានបរិច្ចាគនិងប្រយុទ្ធមុនការវាយដណ្តើមយក(ក្រុងម៉ាក្កះ) ឱ្យលើអ្នកដែលបានបរិច្ចាគនិងប្រយុទ្ធបន្ទាប់ពីនោះ។ ហើយពួកគេមានជំនឿថា អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលទៅកាន់ពួកនៅសមរភូមិបាដារ(أهل البدر) ដែលពួកគេមានចំនួនបីរយនាក់ ថា «ចូរពួកអ្នកធ្វើអ្វីដែលពួកអ្នកចង់ចុះ ពិតណាស់ ខ្ញុំបានអភ័យទោសឱ្យពួកអ្នក»។ ហើយពួកគេមានជំនឿថា គ្មាននរណាម្នាក់ដែលបានធ្វើសច្ចាប្រណិធាននៅក្រោមដើមឈើ គឺដើមឈើរីឌវ៉ាននៅហ៊ូដៃប៊ីយ៉ះ នឹងចូលភ្លើងនរកឡើយ ដែលពួកគេមានចំនួនលើសពីមួយពាន់បួនរយនាក់។ ហើយពួកគេធ្វើសក្ខីកម្មអំពីឋានសួគ៌ចំពោះអ្នកណាដែលរ៉សូលរបស់អល់ឡោះ ﷺ បានធ្វើសក្ខីកម្មឱ្យ ដូចជាបុគ្គលដប់នាក់ (ដែលត្រូវបានសន្យាឋានសួគ៌) និងសហាបះដទៃទៀត។


សេចក្តីសង្ខេបអំពីសិទ្ធិរបស់បណ្តាសហាបះលើប្រជាជាតិ


ឱបណ្តាអ្នកមានជំនឿ! សេចក្តីសង្ខេបនៃពាក្យសម្តីគឺថា បណ្តាសហាបះមានសិទ្ធិចំនួនបួនយ៉ាងលើពួកយើង៖


ទីមួយ៖ ការស្រឡាញ់ពួកគេ និងការសុំឱ្យអល់ឡោះយល់ព្រមលើពួកគេ។


ទីពីរ៖ ការមានជំនឿថា ពួកគេគឺជាមនុស្សល្អបំផុតបន្ទាប់ពីព្យាការី ﷺ។


ទីបី៖ ការនៅស្ងៀមអំពីអ្វីដែលបានកើតឡើងរវាងពួកគេ។


ទីបួន៖ ការការពារពួកគេពីអ្វីដែលពួកអ្នកបង្កើតថ្មីក្នុងសាសនាមួយចំនួនបាននិយាយអំពីពួកគេ ដូចជាពួក រ៉ហ្វាហ្វីឌ និងអ្នកណាដែលដើរតាមមាគ៌ារបស់ពួកគេ។



Recent Posts

Muhammad - Thiên Sứ C ...

Muhammad - Thiên Sứ Của Allah Là Ai? 1

(៧) គោរពសហាបះ របស់ព្យ ...

(៧) គោរពសហាបះ របស់ព្យាការីមូហាំម៉ាត់ ﷺ

সালাত সালাত সংযুক্তি ...

সালাত সালাত সংযুক্তি

আল-কুরআনের সংক্ষিপ্ত ...

আল-কুরআনের সংক্ষিপ্ত তাফসীর: ৩য় পর্ব [সূরা আল-বাকারা, আয়াত: ৮৩-১৪১] 1