(២)
តម្រូវការនៃជំនឿលើព្យាការីមូហាំម៉ាត់ ﷺ
الخطبة الأولى
إِنَّ الْحَمْدَ لِلَّهِ، نَحْمَدُهُ وَنَسْتَعِينُهُ وَنَسْتَغْفِرُهُ، وَنَعُوذُ بِاللَّهِ مِنْ شُرُوْرِ أَنْفُسِنَا وَمِنْ سَيِّئَاتِ أَعْمَالِنَا، مَنْ يَهْدِهِ اللَّهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إلـٰه إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ.
أَمَّا بَعْدُ، فَإِنَّ خَيْرَ الْكَلَامِ كَلَامُ اللهِ، وَخَيْرَ الْهَدْيِ هَدْيُ مُحَمَّدٍ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَشَرَّ الْأُمُورِ مُحْدَثَاتُهَا، وَكُلَّ مُحْدَثَةٍ بِدْعَةٌ، وَكُلَّ بِدْعَةٍ ضَلَالَةٌ، وَكُلَّ ضَلَالَةٍ فِي النَّارِ.
ﵟيَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ حَقَّ تُقَاتِهِۦ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسۡلِمُونَ ١٠٢ﵞ
ﵟيَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمُ ٱلَّذِي خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ وَخَلَقَ مِنۡهَا زَوۡجَهَا وَبَثَّ مِنۡهُمَا رِجَالٗا كَثِيرٗا وَنِسَآءٗۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِي تَسَآءَلُونَ بِهِۦ وَٱلۡأَرۡحَامَۚ إِنَّ ٱللَّهَ كَانَ عَلَيۡكُمۡ رَقِيبٗا ١ ﵞ
ﵟيَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَقُولُواْ قَوۡلٗا سَدِيدٗا ٧٠ يُصۡلِحۡ لَكُمۡ أَعۡمَٰلَكُمۡ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ فَقَدۡ فَازَ فَوۡزًا عَظِيمًا ٧١ﵞ
បងប្អូនមូស្លីមទាំងឡាយ! ចូរកោតខ្លាចអល់ឡោះ ហើយគោរពតាមទ្រង់ ហើយកុំប្រព្រឹត្តល្មើសនឹងទ្រង់។ ចូរដឹងថាក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់គឺការបញ្ជូនអ្នកនាំសារម្នាក់ពីពួកគេមកកាន់ពួកគេ ដែលសូត្រអាយ៉ាត់របស់ទ្រង់ដល់ពួកគេ បន្សុទ្ធពួកគេ និងបង្រៀនពួកគេនូវគម្ពីរ និងហិកម៉ះ(គឺសុណ្ណះ) ហើយពិតប្រាកដណាស់ ពីមុនមក ពួកគេពិតជាស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។
ហើយការមានជំនឿទៅលើព្យាការីមូហាំម៉ាត់ ﷺ គឺតម្រូវឲ្យមានដប់ប្រាំប្រការ៖
ទីមួួយស្គាល់ឈ្មោះនិងពូជពង្សរបស់លោក៖ លោកគឺមូហាំម៉ាត់ កូនរបស់ អាប់ឌុលឡោះ កូនរបស់ អាប់ឌុលមុត្តលិប កូនរបស់ ហាស្ហិម កូនរបស់ អាប់ឌុមាណាហ្វ កូនរបស់គូសយ៍ កូនរបស់ គីឡាប កូនរបស់ មូរ៉ះ កូនរបស់ កៅអាប កូនរបស់ លូអៃ កូនរបស់ ហ្គលិប កូនរបស់ ហ្វីហ៍រ កូនរបស់ ម៉ាលិក កូនរបស់ ណាឌរ កូនរបស់ គីណាណះ កូនរបស់ ខួសៃម៉ះ កូនរបស់ មុតរីកះ កូនរបស់ អ៊ីលយ៉ាស កូនរបស់ មូឌរ កូនរបស់ នីហ្សារ កូនរបស់ម៉ាអាត់ កូនរបស់អាត់ណាន។ អាត់ណានគឺជាកូនចៅរបស់អ៊ីស្មាអីល ហើយអ៊ីស្មាអីលគឺជាកូនរបស់អ៊ីប្រហីម ♠។ វាគ្រប់គ្រាន់ហើយក្នុងចំណុចនេះដោយស្គាល់ឈ្មោះលោកថា មូហាំម៉ាត់ កូនរបស់ អាប់ឌុលឡោះ និងថា លោកមកពីអំបូរគូរ៉ៃស្ហ។
ក្នុងចំណោមតម្រូវការនៃជំនឿលើណាពី ﷺ គឺការមានជំនឿទៅលើអ្វីដែលបានលើកឡើងអំពីភស្តុតាងនៃភាពជាព្យាការីរបស់គាត់, ហើយភស្តុតាងទាំងនោះគឺមានច្រើនណាស់។ ភស្តុតាងដ៏មហិមាបំផុតក្នុងចំណោមនោះគឺ ការបញ្ចុះគម្ពីរគូរអានដ៏អស្ចារ្យមកលើរូបគាត់, ការបំបែកព្រះចន្ទសម្រាប់រូបគាត់, ការយំសសឹករបស់ដើមល្ម៉ើចំពោះរូបគាត់, ការលើកតម្កើង(តាសប៊ីហ) របស់អាហារនៅចំពោះមុខគាត់, ការបាញ់ចេញនូវទឹក និងការធ្វើឲ្យវាកើនចំនួនច្រើនឡើងពីចន្លោះម្រាមដៃរបស់គាត់, ការធ្វើឲ្យអាហារដ៏តិចតួចកើនចំនួនច្រើនឡើង, និងការដែលគាត់បានប្រាប់អំពីរឿងរ៉ាវអាថ៌កំបាំងជាច្រើននាពេលអនាគត។
ក្នុងចំណោមតម្រូវការនៃជំនឿលើណាពី ﷺ គឺការមានជំនឿទៅលើភាពជាព្យាការី និងភាពជារ៉សូល(អ្នកនាំសារ) របស់គាត់, ហើយជឿថាគាត់គឺជាព្យាការី និងជារ៉សូលម្នាក់មកពីអល់ឡោះយ៉ាងពិតប្រាកដ។
ក្នុងចំណោមតម្រូវការនៃជំនឿលើណាពីﷺ គឺការមានជំនឿថាគាត់គឺជាអ្នកបញ្ចប់បណ្តាព្យាការីទាំងឡាយ, ហើយសាររបស់គាត់គឺជាសារចុងក្រោយបង្អស់។ ដូចដែលទ្រង់ដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
ﵟمَّا كَانَ مُحَمَّدٌ أَبَآ أَحَدٖ مِّن رِّجَالِكُمۡ وَلَٰكِن رَّسُولَ ٱللَّهِ وَخَاتَمَ ٱلنَّبِيِّـۧنَﵞ ﵝالأَحۡزَاب : ﵐﵔﵜ
“មូហាំម៉ាត់មិនមែនជាឪពុករបស់បុរសណាម្នាក់ក្នុងចំណោមពួកអ្នកឡើយ ប៉ុន្តែគាត់គឺជារ៉សូលរបស់អល់ឡោះ និងជាអ្នកបញ្ចប់បណ្តាព្យាការីទាំងឡាយ។”
សាវបាន ◙ និយាយថា រ៉សូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖
> وَإِنَّهُ سَيَكُونُ فِي أُمَّتِي كَذَّابُونَ ثَلَاثُونَ كُلُّهُمْ يَزْعُمُ أَنَّهُ نَبِيٌّ، وَأَنَا خَاتَمُ النَّبِيِّينَ، لَا نَبِيَّ بَعْدِي < [رواه أبو داود]
«ហើយពិតប្រាកដណាស់ វានឹងកើតមានឡើងក្នុងប្រជាជាតិរបស់ខ្ញុំនូវពួកកុហកចំនួនសាមសិបនាក់ ដែលពួកគេម្នាក់ៗអះអាងថាខ្លួនគឺជាព្យាការី, ប៉ុន្តែខ្ញុំគឺជាអ្នកបញ្ចប់បណ្តាព្យាការីទាំងឡាយ, គ្មានព្យាការីណាមកក្រោយខ្ញុំទៀតឡើយ។»
ពីជាប៊ីរ ¶ និយាយថា រ៉សូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖
> إِنَّ مَثَلِي وَمَثَلَ الأَنْبِيَاءِ مِنْ قَبْلِي كَمَثَلِ رَجُلٍ بَنَى بَيْتًا فَأَحْسَنَهُ وَأَجْمَلَهُ إِلَّا مَوْضِعَ لَبِنَةٍ مِنْ زَاوِيَةٍ، فَجَعَلَ النَّاسُ يَطُوفُونَ بِهِ وَيَعْجَبُونَ لَهُ وَيَقُولُونَ: هَلَّا وُضِعَتْ هَذِهِ اللَّبِنَةُ؟ قَالَ: فَأَنَا اللَّبِنَةُ، وَأَنَا خَاتِمُ النَّبِيِّينَ < [رواه البخاري ومسلم]
«ពិតប្រាកដណាស់ ការប្រៀបធៀបរូបខ្ញុំ និងបណ្តាព្យាការីមុនៗខ្ញុំ គឺប្រៀបបាននឹងបុរសម្នាក់ដែលបានសាងសង់ផ្ទះមួយ ហើយគាត់បានធ្វើឲ្យវាល្អស្អាត និងស្រស់បំព្រង លើកលែងតែកន្លែងដុំឥដ្ឋមួយដុំនៅត្រង់ជ្រុងមួយប៉ុណ្ណោះ។ បន្ទាប់មក មនុស្សម្នាក៏ចាប់ផ្តើមដើរជុំវិញវា ហើយកោតសរសើរវា ហើយពួកគេនិយាយថាៈ ‹ហេតុអ្វីបានជាដុំឥដ្ឋនេះមិនត្រូវបានដាក់ឲ្យពេញលេញ?›»។
គាត់បានបន្តថា «ដូច្នេះ ខ្ញុំហើយគឺជាដុំឥដ្ឋនោះ, ហើយខ្ញុំគឺជាអ្នកបញ្ចប់បណ្តាព្យាការីទាំងឡាយ»។
ក្នុងចំណោមតម្រូវការនៃជំនឿលើណាពី ﷺ គឺការជឿថា ច្បាប់របស់លោកបានលុបចោលនូវច្បាប់ទាំងឡាយដែលមានពីមុន ដូចជាច្បាប់របស់ព្យាការីអ៊ីសា និងមូសា (عليهما السلام) ហើយជាច្បាប់ដែលគ្រប់គ្រងលើច្បាប់ទាំងអស់នោះ។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា ៖
ﵟوَأَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ مِنَ ٱلۡكِتَٰبِ وَمُهَيۡمِنًا عَلَيۡهِﵞ ﵝالمَائـِدَة : ﵘﵔﵜ
“ហើយយើងបានបញ្ចុះមកឱ្យអ្នកនូវគម្ពីរដោយការពិត ដើម្បីជាការបញ្ជាក់ចំពោះគម្ពីរដែលមានពីមុន និងដើម្បីជាអ្នកគ្រប់គ្រងលើវា។”
ដោយផ្អែកលើចំណុចនេះ គឺមិនត្រូវបានអនុញ្ញាតឡើយក្នុងការគោរពសក្ការៈចំពោះអល់ឡោះដោយច្បាប់ណាមួយក្រៅពីច្បាប់អ៊ីស្លាម។
ខ្ញុំបម្រើរបស់អល់ឡោះ! ក្នុងចំណោមតម្រូវការនៃជំនឿលើណាពី ﷺ គឺការជឿថា បន្ទាប់ពីការតែងតាំងរបស់លោក គ្មានសាសនាណាមួយដែលត្រូវបានទទួលស្គាល់នៅចំពោះអល់ឡោះឡើយ លើកលែងតែសាសនាអ៊ីស្លាម។ ភស្តុតាងសម្រាប់រឿងនេះ គឺបន្ទូលរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់ ៖
ﵟوَمَن يَبۡتَغِ غَيۡرَ ٱلۡإِسۡلَٰمِ دِينٗا فَلَن يُقۡبَلَ مِنۡهُ وَهُوَ فِي ٱلۡأٓخِرَةِ مِنَ ٱلۡخَٰسِرِينَ ٨٥ﵞ ﵝآل عِمۡرَان : ﵕﵘﵜ
“ហើយអ្នកណាដែលស្វែងរកសាសនាផ្សេងក្រៅពីសាសនាអ៊ីស្លាម វានឹងមិនត្រូវបានទទួលយកពីគាត់ឡើយ ហើយនៅថ្ងៃបរលោក គាត់នឹងស្ថិតក្នុងចំណោមអ្នកដែលខាតបង់។”
ពីសុណ្ណះ ណាពី ﷺ បានមានប្រសាសន៍ថា៖
> وَالَّذِي نَفْسُ مُحَمَّدٍ بِيَدِهِ؛ لَا يَسْمَعُ بِي أَحَدٌ مِنْ هَذِهِ الْأُمَّةِ، يَهُودِيٌّ وَلَا نَصْرَانِيٌّ، ثُمَّ يَمُوتُ وَلَمْ يُؤْمِنْ بِالَّذِي أُرْسِلْتُ بِهِ؛ إِلَّا كَانَ مِنْ أَصْحَابِ النَّارِ < [رواه مسلم]
«ខ្ញុំសូមស្បថនឹងម្ចាស់ដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ គ្មាននរណាម្នាក់ពីក្នុងចំណោមប្រជាជាតិនេះ ទាំងជនជាតិយូដា ឬគ្រិស្តបរិស័ទ បានឮអំពីខ្ញុំ បន្ទាប់មកគេស្លាប់ដោយមិនបានជឿលើអ្វីដែលខ្ញុំត្រូវបានបញ្ជូនឱ្យនាំមក លើកលែងតែគេនឹងក្លាយជាអ្នករស់នៅក្នុងភ្លើងនរក» (រាយការណ៍ដោយមូស្លីម)។
ក្នុងចំណោមតម្រូវការនៃជំនឿលើណាពី ﷺ គឺការជឿថាគាត់បានផ្សព្វផ្សាយសាររបស់គាត់យ៉ាងពេញលេញ ហើយបានបន្សល់ទុកប្រជាជាតិរបស់គាត់នៅលើផ្លូវដ៏ច្បាស់លាស់មួយ។ ភស្តុតាងគឺបន្ទូលរបស់អល់ឡោះ៖
ﵟٱلۡيَوۡمَ أَكۡمَلۡتُ لَكُمۡ دِينَكُمۡ وَأَتۡمَمۡتُ عَلَيۡكُمۡ نِعۡمَتِي وَرَضِيتُ لَكُمُ ٱلۡإِسۡلَٰمَ دِينٗاﵞ ﵝالمَائـِدَة : ﵓﵜ
“ថ្ងៃនេះ យើងបានធ្វើឱ្យសាសនារបស់ពួកអ្នកពេញលេញសម្រាប់ពួកអ្នក ហើយយើងបានបំពេញនៀកម៉ាត់របស់យើងលើពួកអ្នក ហើយយើងបានយល់ព្រមយកសាសនាអ៊ីស្លាមជាសាសនារបស់ពួកអ្នក។”
ហើយភស្តុតាងពីសុណ្ណះ គឺអ្វីដែលត្រូវបានរាយការណ៍ដោយ ប៊ូខរី និងមូស្លីម ពីលោកម៉ាស្រ៊ូក ដែលគាត់បាននិយាយថា ៖ ខ្ញុំកំពុងអង្គុយផ្អែកនៅក្បែរលោកស្រីអាអ៊ីស្ហះ ពេលនោះលោកស្រីបាននិយាយថា ៖ «ឱ អាបា អាអ៊ីស្ហះ! មានរឿងបីយ៉ាង ដែលអ្នកណានិយាយតែមួយក្នុងចំណោមរឿងទាំងបីនោះ គឺគេពិតជាបានប្រឌិតរឿងដ៏ធំបំផុតប្រឆាំងនឹងអល់ឡោះ» - ហើយលោកស្រីបានរំឭកក្នុងចំណោមនោះថា - «ហើយអ្នកណាដែលអះអាងថា រ៉សូលរបស់អល់ឡោះ ﷺ បានលាក់បាំងអ្វីមួយពីគម្ពីររបស់អល់ឡោះ គឺគេពិតជាបានប្រឌិតរឿងដ៏ធំបំផុតប្រឆាំងនឹងអល់ឡោះ។ ហើយអល់ឡោះមានបន្ទូលថា ៖
ﵟيَٰٓأَيُّهَا ٱلرَّسُولُ بَلِّغۡ مَآ أُنزِلَ إِلَيۡكَ مِن رَّبِّكَۖ وَإِن لَّمۡ تَفۡعَلۡ فَمَا بَلَّغۡتَ رِسَالَتَهُۥﵞ ﵝالمَائـِدَة : ﵗﵖﵜ
“ឱអ្នកនាំសារ! ចូរអ្នកផ្សព្វផ្សាយនូវអ្វីដែលត្រូវបានបញ្ចុះមកឱ្យអ្នកពីម្ចាស់របស់អ្នកចុះ។ ហើយប្រសិនបើអ្នកមិនធ្វើទេ នោះមានន័យថាអ្នកមិនបានផ្សព្វផ្សាយសារលិខិត(សាសនា)របស់ទ្រង់ឡើយ។”
ពីអាប៊ូហ្សារ ◙ និយាយថា៖ ហើយពីលោកអាប៊ូ ហ្សើរ ◙ គាត់បាននិយាយថា ៖ «ពិតប្រាកដណាស់ លោកមូហាំម៉ាត់ ﷺ បានចាកចោលពួកយើង ដោយគ្មានសូម្បីតែសត្វស្លាបមួយក្បាលដែលហើរលាតស្លាបនៅលើមេឃ លើកលែងតែលោកបានរំឭកពួកយើងនូវចំណេះដឹងខ្លះៗអំពីវា»។
ហើយបណ្តាសហាបះបានធ្វើសក្ខីកម្មចំពោះព្យាការី ﷺ នៅក្នុងអំឡុងពេលធ្វើហាជ្ជចុងក្រោយថា លោកពិតជាបានផ្សព្វផ្សាយសាសនា ហើយចំនួនរបស់ពួកគេនៅពេលនោះមានប្រហែលជាបួនម៉ឺននាក់។ នៅពេលដែលព្យាការី ﷺ បានមានប្រសាសន៍ទៅកាន់ពួកគេថា ៖ «ខ្ញុំបានបន្សល់ទុកក្នុងចំណោមពួកអ្នកនូវអ្វីមួយដែលពួកអ្នកនឹងមិនវង្វេងឡើយបន្ទាប់ពីវា ប្រសិនបើពួកអ្នកប្រកាន់ខ្ជាប់នឹងវា នោះគឺគម្ពីររបស់អល់ឡោះ។ ហើយពួកអ្នកនឹងត្រូវបានគេសួរអំពីខ្ញុំ តើពួកអ្នកនឹងនិយាយយ៉ាងដូចម្តេច?»
ពួកគេបានឆ្លើយថា ៖ «ពួកយើងសូមធ្វើសក្ខីកម្មថា ពិតប្រាកដណាស់ លោកបានផ្សព្វផ្សាយ បានបំពេញកាតព្វកិច្ច និងបានផ្ដល់ដំបូន្មានរួចរាល់ហើយ»។
បន្ទាប់មក លោកបានលើកម្រាមចង្អុលរបស់លោកទៅកាន់មេឃ ហើយចង្អុលវាទៅកាន់មនុស្ស រួចពោលថា ៖ «ឱអល់ឡោះ! សូមទ្រង់ធ្វើជាសាក្សីផង, ឱអល់ឡោះ! សូមទ្រង់ធ្វើជាសាក្សីផង» ចំនួនបីដង។ (រាយការណ៍ដោយមូស្លីម)។
ក្នុងចំណោមតម្រូវការនៃជំនឿលើណាពីﷺ គឺជំនឿលើភាពជាសកលនៃសារលិខិតរបស់លោកចំពោះមនុស្សនិងជិន។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា ៖
ﵟقُلۡ يَٰٓأَيُّهَا ٱلنَّاسُ إِنِّي رَسُولُ ٱللَّهِ إِلَيۡكُمۡ جَمِيعًاﵞ ﵝالأَعۡرَاف : ﵘﵕﵑﵜ
“ចូរអ្នក(មូហាំម៉ាត់)និយាយថា៖ ឱមនុស្សទាំងឡាយ! ពិតណាស់ខ្ញុំជាអ្នកនាំសាររបស់អល់ឡោះមកកាន់អ្នករាល់គ្នា។”
និងបន្ទូលរបស់ទ្រង់៖
ﵟوَمَآ أَرۡسَلۡنَٰكَ إِلَّا رَحۡمَةٗ لِّلۡعَٰلَمِينَ ١٠٧ﵞ ﵝالأَنبِيَاء : ﵗﵐﵑﵜ
“យើងមិនបានបញ្ជូនអ្នក(មូហាំម៉ាត់)ឡើយ លើកលែងតែជាក្តីមេត្តាករុណាដល់សកលលោក។”
ហើយការអំពាវនាវរបស់ព្យាការី ﷺ ទៅកាន់ពួកជិនឱ្យទទួលយកសាសនាអ៊ីស្លាម ត្រូវបានរំឭកនៅក្នុងស៊ូរ៉ោះ «អាល់ជិន»។ ពិតណាស់ ក្រុមជិនមួយចំនួនបានមកជួប និងបានធ្វើសច្ចាប្រណិធាន(បៃអាត់)ជាមួយព្យាការី ﷺ ក្នុងការចូលសាសនាអ៊ីស្លាម។ ហើយអាយ៉ាត់ជាច្រើនពីស៊ូរ៉ោះ អាល់អាហ្កហ្វ បានបញ្ចុះមកអំពីរឿងនេះ ដែលជាបន្ទូលរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់ ៖
ﵟوَإِذۡ صَرَفۡنَآ إِلَيۡكَ نَفَرٗا مِّنَ ٱلۡجِنِّ يَسۡتَمِعُونَ ٱلۡقُرۡءَانَ فَلَمَّا حَضَرُوهُ قَالُوٓاْ أَنصِتُواْۖ فَلَمَّا قُضِيَ وَلَّوۡاْ إِلَىٰ قَوۡمِهِم مُّنذِرِينَ ٢٩ قَالُواْ يَٰقَوۡمَنَآ إِنَّا سَمِعۡنَا كِتَٰبًا أُنزِلَ مِنۢ بَعۡدِ مُوسَىٰ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ يَهۡدِيٓ إِلَى ٱلۡحَقِّ وَإِلَىٰ طَرِيقٖ مُّسۡتَقِيمٖ ٣٠ يَٰقَوۡمَنَآ أَجِيبُواْ دَاعِيَ ٱللَّهِ وَءَامِنُواْ بِهِۦ يَغۡفِرۡ لَكُم مِّن ذُنُوبِكُمۡ وَيُجِرۡكُم مِّنۡ عَذَابٍ أَلِيمٖ ٣١ﵞ ﵝالأَحۡقَاف : ﵙﵒ - ﵑﵓﵜ
“ហើយចូររំឭក នៅពេលដែលយើងបានបញ្ជូនក្រុមជិនមួយក្រុមមកកាន់អ្នក ដើម្បីឱ្យពួកគេស្តាប់គម្ពីរគួរអាន។ នៅពេលដែលពួកគេបានមកដល់ ពួកគេបាននិយាយគ្នាថា «ចូរស្ងៀមស្តាប់!»។ បន្ទាប់ពីការសូត្រត្រូវបានបញ្ចប់ ពួកគេក៏បានត្រឡប់ទៅកាន់ក្រុមរបស់ពួកគេវិញក្នុងនាមជាអ្នកព្រមាន។ ពួកគេបាននិយាយថា ឱក្រុមរបស់យើង! ពិតណាស់ ពួកយើងបានឮគម្ពីរមួយដែលត្រូវបានបញ្ចុះបន្ទាប់ពីមូសា ដែលជាការបញ្ជាក់ចំពោះអ្វីដែលមានពីមុនវា វាដឹកនាំទៅកាន់ការពិត និងទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ ឱក្រុមរបស់យើង! ចូរឆ្លើយតបនឹងអ្នកអំពាវនាវរបស់អល់ឡោះ ហើយចូរមានជំនឿលើគាត់ចុះ ទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវកំហុសបាបរបស់ពួកអ្នក ហើយនឹងការពារពួកអ្នកពីទណ្ឌកម្មដ៏ឈឺចាប់។”
ហើយពិតប្រាកដណាស់ ព្យាការី ﷺ បានអំពាវនាវដល់មនុស្សលោកទាំងអស់ ដូចដែលម្ចាស់របស់លោកបានបញ្ជា។ ដូច្នេះ លោកបានអំពាវនាវដល់ញាតិសន្តានជិតស្និទ្ធរបស់លោក បន្ទាប់មកបានសរសេរសំបុត្រទៅកាន់បណ្តាស្តេចអារ៉ាប់ ស្តេចហ្វារស៊ី និងរ៉ូម៉ាំង ហើយបានសរសេរសំបុត្រទៅកាន់ស្តេចណាចាស្ហ៊ី ជាស្តេចនៃប្រទេសអេត្យូពី ហើយបានអំពាវនាវដល់ពួកជិនឱ្យចូលសាសនាអ៊ីស្លាម និងបានធ្វើសង្គ្រាមដើម្បីសម្រួលផ្លូវសម្រាប់ការអំពាវនាវ។ បន្ទាប់ពីលោក បណ្តាសហាបះរបស់លោកក៏បានដើរតាមមាគ៌ារបស់លោកដែរ។ ពួកគេបានអំពាវនាវទៅកាន់អល់ឡោះដ៏ខ្ពង់ខ្ពស់ បានថែរក្សាសុណ្ណះនិងគម្ពីរគួរអាន បានប្រយុទ្ធប្រឆាំងនឹងពួកក្បត់សាសនា បានប្រយុទ្ធនឹងអ្នកដែលអះអាងខ្លួនជាព្យាការី និងបានវាយដណ្តើមយកទឹកដីជាច្រើន។ ពួកគេបានដណ្តើមយកប្រទេសស៊ីរី អេហ្ស៊ីប និងម៉ារ៉ុក ហើយបានដណ្តើមយកតំបន់ខូរ៉ាសាន។ ពួកគេបានផ្សព្វផ្សាយនូវតាវហ៊ីទនៅគ្រប់ទីកន្លែង បានវាយកម្ទេចរូបសំណាក និងបានធ្វើកិច្ចការជាច្រើនដើម្បីជួយជ្រោមជ្រែងសាសនាអ៊ីស្លាម ដែលកិច្ចការទាំងនោះត្រូវបានកត់ត្រាទុកនៅក្នុងទំព័រសៀវភៅប្រវត្តិសាស្ត្រនិងហាទីស។ សូមអល់ឡោះទ្រង់មេត្តាករុណាដល់ពួកគេ និងតបស្នងពួកគេដោយអំពើល្អ ហើយសូមទ្រង់ដាក់នូវអ្វីដែលពួកគេបានធ្វើ និងអ្វីដែលមនុស្សជំនាន់ក្រោយបានធ្វើ ឱ្យស្ថិតនៅក្នុងកញ្ចក់ (میزان)នៃអំពើល្អរបស់ពួកគេនៅថ្ងៃបរលោក។
ក្នុងចំណោមតម្រូវការនៃជំនឿលើណាពី ﷺ គឺការជឿថា ការណែនាំរបស់លោកគឺជាការណែនាំដ៏ពេញលេញបំផុត ហើយមាគ៌ារបស់លោកគឺជាមាគ៌ាដ៏ល្អប្រសើរបំផុត។ មានរាយការណ៍ពីលោក ចាប៊ើរ ប៊ីន អាប់ឌុលឡោះ ¶ ថា ព្យាការី ﷺ តែងតែមានប្រសាសន៍នៅក្នុងខុតបះរបស់លោកថា ៖
> أَمَّا بَعْدُ، فَإِنَّ خَيْرَ الْحَدِيثِ كِتَابُ اللهِ، وَخَيْرَ الْهَدْيِ هَدْيُ مُحَمَّدٍ، وَشَرَّ الْأُمُورِ مُحْدَثَاتُهَا، وَكُلَّ بِدْعَةٍ ضَلَالَةٌ < [رواه مسلم]
«ចំណែកឯបន្ទាប់ពីនេះ ពិតណាស់ ពាក្យសម្តីដ៏ល្អបំផុតគឺគម្ពីររបស់អល់ឡោះ ហើយការណែនាំដ៏ល្អបំផុតគឺការណែនាំរបស់មូហាំម៉ាត់ ហើយរឿងដែលអាក្រក់បំផុតគឺរឿងដែលបង្កើតថ្មី (ក្នុងសាសនា) ហើយរាល់ការបង្កើតថ្មីគឺសុទ្ធតែជាការវង្វេង។»
ក្នុងចំណោមតម្រូវការនៃជំនឿលើណាពី ﷺ គឺការបំពេញសិទ្ធិរបស់លោក ដែលសិទ្ធិសំខាន់ជាងគេគឺការជឿជាក់លើលោក ការយល់ព្រមចំពោះច្បាប់របស់លោក តាមរយៈការប្រតិបត្តិតាមអ្វីដែលលោកបានបញ្ជា និងការជៀសវាងពីអ្វីដែលលោកបានហាមឃាត់និងស្តីបន្ទោស ក៏ដូចជាការស្រឡាញ់លោក ﷺ។
ខ្ញុំបម្រើរបស់អល់ឡោះ! ក្នុងចំណោមតម្រូវការនៃជំនឿលើណាពី ﷺ គឺការជឿលើភាពជាមនុស្សរបស់លោក ហើយលោកគឺជាខ្ញុំបម្រើរបស់អល់ឡោះដែលមិនត្រូវគេគោរពសក្ការៈ ហើយជារ៉សូលដែលមិនត្រូវគេបដិសេធ។ ការបញ្ជាក់អំពីរឿងនេះមាននៅក្នុងអាយ៉ាត់ជាច្រើន ដូចជាបន្ទូលរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់នៅដើមស៊ូរ៉ោះអាល់អ៊ិស្ររ៉ ៖
ﵟسُبۡحَٰنَ ٱلَّذِيٓ أَسۡرَىٰ بِعَبۡدِهِۦ لَيۡلٗا مِّنَ ٱلۡمَسۡجِدِ ٱلۡحَرَامِ إِلَى ٱلۡمَسۡجِدِ ٱلۡأَقۡصَاﵞ ﵝالإِسۡرَاء : ﵑﵜ
“មហាបរិសុទ្ធអល់ឡោះ ដែលទ្រង់បានដឹកនាំខ្ញុំបម្រើរបស់ទ្រង់(មូហាំម៉ាត់) ធ្វើដំណើរនៅពេលរាត្រី ពីវិហារអាល់-ហារ៉ម(នៅម៉ាក្កះ) ទៅកាន់វិហារអាល់-អាក់ស(នៅបៃទុលម៉ាក់ឌីស)។”
ពីអ៊ូម៉ារ ◙ និយាយថា ខ្ញុំបានឮណាពី ﷺ មានប្រសាសន៍ថា៖
> لَا تُطْرُونِي كَمَا أَطْرَتِ النَّصَارَى ابْنَ مَرْيَمَ، فَإِنَّمَا أَنَا عَبْدٌ، فَقُولُوا: عَبْدُ اللهِ وَرَسُولُهُ < [رواه البخاري]
«កុំលើកតម្កើងខ្ញុំដូចជាពួកណាសរ៉នីបានលើកតម្កើងកូនប្រុសរបស់ម៉ារយ៉ម។ ខ្ញុំគ្រាន់តែជាខ្ញុំបម្រើម្នាក់ប៉ុណ្ណោះ ដូច្នេះ ចូរពួកអ្នកពោលថា ៖ ខ្ញុំបម្រើរបស់អល់ឡោះ និងជារ៉សូលរបស់ទ្រង់។»
ហើយអល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលទៅកាន់ព្យាការីរបស់ទ្រង់ថា ៖
ﵟقُلۡ إِنَّمَآ أَنَا۠ بَشَرٞ مِّثۡلُكُمۡ يُوحَىٰٓ إِلَيَّ أَنَّمَآ إِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞﵞ ﵝالكَهۡف : ﵐﵑﵑﵜ
“ចូរអ្នក(មូហាំម៉ាត់) ពោលថា៖ ‹ពិតប្រាកដណាស់ ខ្ញុំគ្រាន់តែជាមនុស្សលោកម្នាក់ដូចពួកអ្នកដែរ ដែលត្រូវបានគេវ៉ាហ៊ី(ប្រទានសារ) មកកាន់ខ្ញុំថា៖ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយអង្គគត់។”
ហើយការជឿលើភាពជាមនុស្សរបស់លោក ﷺ គឺទាមទារឱ្យមានការជឿថា លោកមិនមានសូម្បីតែបន្តិច នូវគុណលក្ខណៈនៃភាពជាម្ចាស់ ឬភាពជាព្រះឡើយ ហើយដូចគ្នានេះដែរសម្រាប់ព្យាការីនិងអ្នកនាំសារទាំងអស់។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានបញ្ជាព្យាការីរបស់ទ្រង់ឱ្យពោលទៅកាន់មនុស្សថា៖
ﵟقُل لَّآ أَمۡلِكُ لِنَفۡسِي نَفۡعٗا وَلَا ضَرًّا إِلَّا مَا شَآءَ ٱللَّهُۚ وَلَوۡ كُنتُ أَعۡلَمُ ٱلۡغَيۡبَ لَٱسۡتَكۡثَرۡتُ مِنَ ٱلۡخَيۡرِ وَمَا مَسَّنِيَ ٱلسُّوٓءُۚ إِنۡ أَنَا۠ إِلَّا نَذِيرٞ وَبَشِيرٞ لِّقَوۡمٖ يُؤۡمِنُونَ ١٨٨ﵞ ﵝالأَعۡرَاف : ﵘﵘﵑﵜ
“ចូរអ្នក(មូហាំម៉ាត់) ពោលថា៖ ‹ខ្ញុំមិនអាចគ្រប់គ្រងផលប្រយោជន៍ ឬគ្រោះថ្នាក់សម្រាប់ខ្លួនខ្ញុំបានឡើយ លើកលែងតែអ្វីដែលអល់ឡោះមានបំណង។ ហើយប្រសិនបើខ្ញុំដឹងពីរឿងអាថ៌កំបាំង ខ្ញុំប្រាកដជាបានប្រមូលអំពើល្អជាច្រើន ហើយរឿងអាក្រក់ក៏មិនបានប៉ះពាល់ខ្ញុំដែរ។ ខ្ញុំគ្រាន់តែជាអ្នកព្រមាន និងជាអ្នកផ្ដល់ដំណឹងល្អដល់ក្រុមមនុស្សដែលជឿប៉ុណ្ណោះ។”
អាយ៉ាត់ទាំងនេះនិងអាយ៉ាត់ស្រដៀងគ្នាបញ្ជាក់អំពីភាពជាមនុស្សរបស់ណាពី ﷺ និងថាលោកគ្មានលក្ខណៈពិសេសនៃភាពជាព្រះជាម្ចាស់និងភាពជាព្រះអ្វីទាំងអស់។
លោកមិនដឹងរឿងអាថ៌កំបាំង មិនគ្រប់គ្រងសកលលោក មិនឆ្លើយតបការបួងសួង។ ផ្ទុយទៅវិញ លោកគ្រាន់តែជាខ្ញុំបម្រើរបស់អល់ឡោះដូចយើង ហើយអល់ឡោះបានជ្រើសរើសលោកជាពិសេសឱ្យធ្វើជាព្យាការី ហើយដូចគ្នានេះដែរសម្រាប់ព្យាការីដទៃទៀត។
ក្នុងចំណោមតម្រូវការនៃជំនឿលើណាពីﷺ គឺជំនឿលើរឿងដែលត្រឹមត្រូវក្នុងជីវប្រវត្តិរបស់លោក ដែលបង្ហាញពីជីវិតដ៏ចម្រើនរបស់លោក គុណសម្បត្តិដ៏ល្អរបស់លោក ការតស៊ូក្នុងផ្លូវអល់ឡោះ ការអត់ធ្មត់ និងការទ្រាំទ្ររបស់លោកដើម្បីផ្សព្វផ្សាយភាពត្រឹមត្រូវ។
ក្នុងចំណោមតម្រូវការនៃជំនឿលើណាពី ﷺ គឺការជឿលើអ្វីដែលបានរៀបរាប់អំពីគុណលក្ខណៈផ្នែករូបរាងកាយ និងផ្នែកសីលធម៌របស់លោក ដូចជា លក្ខណៈនៃកម្ពស់ រូបរាង និងដំណើររបស់លោក, លក្ខណៈមុខដ៏ថ្លៃថ្នូរនិងសោភ័ណភាពនៃរូបរាងកាយរបស់លោក។ ក៏ដូចគ្នានេះដែរ ការជឿលើសីលធម៌ដ៏ឧត្តុង្គឧត្តមដែលអល់ឡោះបានប្រទានដល់លោក ដែលមិនធ្លាប់មានចំពោះនរណាម្នាក់ផ្សេងពីលោកឡើយ ដូចជា ភាពស្មោះត្រង់, ភាពទុកចិត្ត ក្តីមេត្តាករុណា ទំនាក់ទំនងសាច់ញាតិ ការអភ័យទោស និងផ្សេងៗទៀត។ ហើយពិតណាស់ បណ្តាអ្នកប្រាជ្ញបានសរសេរស្នាដៃជាច្រើនអំពីគុណលក្ខណៈផ្នែករូបរាងកាយ និងផ្នែកសីលធម៌របស់លោក។
ក្នុងចំណោមតម្រូវការនៃជំនឿលើណាពី ﷺ គឺការជឿលើអ្វីដែលបានរៀបរាប់អំពីលក្ខណៈពិសេសផ្ទាល់ខ្លួន និងលក្ខណៈពិសេសផ្នែកច្បាប់សាសនារបស់លោក។ ក្នុងចំណោមលក្ខណៈពិសេសផ្ទាល់ខ្លួន គឺត្រានៃភាពជាព្យាការី ដែលជាដុំសាច់ដុះលយចេញមក មានរោមដុះពីលើ នៅត្រង់ស្មាខាងឆ្វេងរបស់លោក ហើយមានទំហំប៉ុនពងសត្វព្រាប។
ហើយក្នុងចំណោមលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់លោក គឺភ្នែកទាំងពីររបស់លោកគេងលក់ ប៉ុន្តែបេះដូងរបស់លោកមិនបានគេងលក់ឡើយ។
ហើយក្នុងចំណោមលក្ខណៈសម្បត្តិពិសេសផ្ទាល់ខ្លួនរបស់គាត់គឺពីពរជ័យ(ពើរកាត់) ដែលអល់ឡោះបានដាក់នៅក្នុងអ្វីដែលចេញពីរាងកាយរបស់លោក ដូចជាញើស និងទឹកមាត់របស់លោក ។
ចំណែកឯលក្ខណៈពិសេសផ្នែកច្បាប់របស់លោកវិញ ក្នុងចំណោមនោះគឺ លោកមិនត្រូវបានគេទទួលមរតកឡើយ, ហើយក្នុងចំណោមនោះដែរ គឺអំណោយទាន(សឌាកោះ) ត្រូវបានហាមឃាត់ចំពោះលោក និងគ្រួសាររបស់លោក, ហើយក្នុងចំណោមនោះដែរ គឺការអនុញ្ញាតឱ្យបួសបន្តតភ្ជាប់គ្នាចំពោះលោក, ហើយក្នុងចំណោមនោះដែរ គឺអល់ឡោះបានអនុញ្ញាតឱ្យលោករៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីលើសពីបួននាក់, ហើយក្នុងចំណោមនោះដែរ គឺលោកត្រូវបានផ្តល់សិទ្ធិពិសេសក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីដែលប្រគល់ខ្លួនឱ្យលោក, ហើយក្នុងចំណោមលក្ខណៈពិសេសរបស់លោកទៀតនោះ គឺលោកត្រូវបានបញ្ចុះនៅកន្លែងដែលលោកបានទទួលមរណភាព, និងលក្ខណៈពិសេសផ្សេងៗទៀត។
ខ្ញុំបម្រើរបស់អល់ឡោះ! ក្នុងចំណោមតម្រូវការនៃជំនឿលើណាពី ﷺ គឺការជឿលើភាពគ្មានកំហុសរបស់លោក។ ហើយលោកគឺគ្មានកំហុសក្នុងរឿងប្រាំយ៉ាង៖
ទីមួយ លោកគឺគ្មានកំហុសក្នុងវិស័យផ្សព្វផ្សាយ ដោយគ្មានការខុសឆ្គង ការភ្លេចភ្លាំង និងការលាក់បាំង។ ភស្តុតាងគឺបន្ទូលរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់ ៖
ﵟوَمَا يَنطِقُ عَنِ ٱلۡهَوَىٰٓ ٣ إِنۡ هُوَ إِلَّا وَحۡيٞ يُوحَىٰ ٤ﵞ ﵝالنَّجۡم : ﵓ - ﵔﵜ
“ហើយគាត់(មូហាំម៉ាត់) មិនបាននិយាយចេញពីចំណង់តណ្ហាឡើយ។ វាគ្រាន់តែជាវិវរណៈ)វ៉ាហ៊ី(ដែលត្រូវបានបញ្ចុះមកប៉ុណ្ណោះ។”
ﵟ يَٰٓأَيُّهَا ٱلرَّسُولُ بَلِّغۡ مَآ أُنزِلَ إِلَيۡكَ مِن رَّبِّكَۖ وَإِن لَّمۡ تَفۡعَلۡ فَمَا بَلَّغۡتَ رِسَالَتَهُۥۚ وَٱللَّهُ يَعۡصِمُكَ مِنَ ٱلنَّاسِﵞ ﵝالمَائـِدَة : ﵗﵖﵜ
“ឱអ្នកនាំសារ(មូហាំម៉ាត់)! ចូរអ្នកផ្សព្វផ្សាយនូវអ្វីដែលត្រូវបានបញ្ចុះមកឱ្យអ្នកពីម្ចាស់របស់អ្នកចុះ។ ហើយប្រសិនបើអ្នកមិនធ្វើទេ នោះមានន័យថាអ្នកមិនបានផ្សព្វផ្សាយសារលិខិតរបស់ទ្រង់ឡើយ។ ហើយអល់ឡោះនឹងការពារអ្នកពីមនុស្សលោក។”
ហើយក្នុងចំណោមទិដ្ឋភាពនៃភាពគ្មានកំហុសរបស់លោក ﷺ គឺ៖ ភាពគ្មានកំហុសរបស់លោកពីការធ្លាក់ចូលទៅក្នុងអំពើស្ហ៊ីរិក។ ពិតណាស់ ព្យាការី ﷺ ត្រូវបានការពារពីការធ្លាក់ចូលទៅក្នុងអំពើស្ហ៊ីរិកតាំងពីមុនពេលតែងតាំងជាព្យាការី។ ភស្តុតាងច្បាស់លាស់បានបង្ហាញថា លោកមិនដែលក្រាបថ្វាយបង្គំរូបសំណាក ឬប៉ះពាល់វា ឬធ្វើរឿងផ្សេងៗទៀតនៃអំពើស្ហ៊ីរិកដែលក្រុមមនុស្សរបស់លោកបានប្រព្រឹត្តឡើយ។ លោកស្គាល់អល់ឡោះតាមរយៈធម្មជាតិរបស់លោក ហើយលោកតែងតែធ្វើការគោរពសក្ការៈចំពោះអល់ឡោះនៅក្នុងរូងភ្នំហ៊ីរ៉អជាច្រើនឆ្នាំ ដោយធ្វើវាសម្រាប់តែទ្រង់មួយអង្គគត់។ គ្មានអ្វីចម្លែកនៃការតាវហ៊ីតចំពោះអល់ឡោះនេះទេ ព្រោះអល់ឡោះបានដកចំណែកស្ហៃតនពីលោកពីរដង៖ ពេលលោកនៅក្មេង និងពេលលោកធំ នៅក្នុងហេតុការណ៍វះទ្រូងរបស់លោក ﷺ។
ហើយក្នុងចំណោមទិដ្ឋភាពនៃភាពគ្មានកំហុសរបស់លោក ﷺ គឺ៖ ភាពគ្មានកំហុសរបស់លោកពីការធ្លាក់ចូលទៅក្នុងអំពើបាបធំៗ។ ហើយជីវប្រវត្តិរបស់លោកគឺជាសាក្សីចំពោះរឿងនេះ មិនថាមុនពេលតែងតាំងជាព្យាការី ឬក្រោយពេលនោះទេ។ ពិតណាស់ លោកមិនដែលសេពគ្រឿងស្រវឹង ដៃរបស់លោកមិនដែលប៉ះពាល់ដៃស្ត្រី (ដែលមិនមែនជាញាតិ) ហើយលោកក៏មិនដែលភូតកុហកដែរ។ តើអំពើបាបធំអាចកើតឡើងពីលោកដោយរបៀបណា ខណៈដែលលោកបានមានប្រសាសន៍ទៅកាន់សហាបះរបស់លោកថា ៖
> أَمَا وَاللَّهِ إِنِّي لَأَخْشَاكُمْ لِلَّهِ وَأَتْقَاكُمْ لَهُ < [رواه البخاري ومسلم]
«ខ្ញុំសូមស្បថនឹងអល់ឡោះ ពិតណាស់ ខ្ញុំគឺជាអ្នកដែលកោតខ្លាចអល់ឡោះជាងគេ និងជាអ្នកដែលកោតខ្លាចទ្រង់ជាងគេក្នុងចំណោមពួកអ្នក»។
អាល់គួរតូប៊ី ♫ បាននិយាយថា៖ «ហើយបណ្តាព្យាការីគឺគ្មានកំហុសពីអំពើបាបធំៗ និងពីអំពើបាបតូចៗដែលមានភាពថោកទាប ដោយមានការឯកភាពគ្នា (ពីសំណាក់អ្នកប្រាជ្ញ) ដោយឯកច្ឆន្ទ។
ហើយក្នុងចំណោមទិដ្ឋភាពនៃភាពគ្មានកំហុសរបស់លោក ﷺ គឺ៖ការការពារពូជពង្សរបស់លោកពីប្រវត្តិស៊ីហ្វាហ៍(ការរួមភេទក្រៅអាពាហ៍ពិពាហ៍)។ អល់ឡោះបានការពារបុព្វការីជនរបស់ណាពីយើងពីស៊ីហ្វាហ៍នៃសម័យជាហ៊ីលីយ៉ះ។ មិនមានអ្វីលាយឡំក្នុងពូជពង្សរបស់លោកពីរឿងនោះទេ ទាំងខាងឪពុកនិងខាងម្តាយ។ លោកមិនកើតពីអ្វីក្រៅពីអាពាហ៍ពិពាហ៍ដូចក្នុងអ៊ីស្លាមទេ។
ភស្តុតាងគឺពាក្យរបស់ណាពី ﷺ ក្នុងហាឌីសរបស់អ៊ិបនូអាប់បាស ¶៖
> لَمْ يَلْتَقِ أَبَوَايَ عَلَى سِفَاحٍ، لَمْ يَزَلِ اللهُ عَزَّ وَجَلَّ يَنْقُلُنِي مِنْ أَصْلَابٍ طَيِّبَةٍ إِلَى أَرْحَامٍ طَاهِرَةٍ مُصَفًّى مُهَذَّبًا، لَا تَتَشَعَّبُ شُعْبَتَانِ إِلَّا كُنْتُ فِي خَيْرِهِمَا <
«ឪពុកម្តាយរបស់ខ្ញុំមិនដែលជួបគ្នាដោយអំពើអសីលធម៌ឡើយ។ អល់ឡោះដ៏មហិមា ទ្រង់បានបន្តបញ្ជូនខ្ញុំពីខ្នងឪពុកដ៏ល្អបរិសុទ្ធ ទៅកាន់ផ្ទៃម្ដាយដ៏បរិសុទ្ធ ក្នុងសភាពល្អបរិសុទ្ធ និងថ្លៃថ្នូរ។ គ្មានមែកធាងពង្សាវតារពីរណាមួយដែលបែកចេញពីគ្នាឡើយ លើកលែងតែខ្ញុំស្ថិតនៅក្នុងមែកធាងដែលប្រសើរបំផុតក្នុងចំណោមពួកគេ។»
ហើយក្នុងចំណោមទិដ្ឋភាពនៃភាពគ្មានកំហុសរបស់លោក ﷺ គឺ៖ ភាពគ្មានកំហុសរបស់លោកពីសីលធម៌ថោកទាប។ ហើយការនិយាយក្នុងប្រធានបទសីលធម៌របស់ព្យាការី ﷺ គឺវែងឆ្ងាយណាស់។ គ្រប់គ្រាន់ហើយដោយនិយាយថាគ្មានចរិតល្អណាមួយលើកលែងតែលោកមានវា ហើយគ្មានចរិតអាក្រក់ណាមួយលើកលែងតែលោកបានរួចផុតពីវា។ គ្រប់គ្រាន់សម្រាប់យើងក្នុងរឿងនេះគឺបន្ទូលរបស់អល់ឡោះទៅកាន់ណាពីរបស់ទ្រង់៖
ﵟوَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٖ ٤ﵞ ﵝالقَلَم : ﵔﵜ
“ហើយពិតប្រាកដណាស់ អ្នក(ឱមូហាំម៉ាត់) គឺស្ថិតនៅលើអត្តចរិតដ៏ឧត្តុង្គឧត្តម។”
ទាំងនេះគឺ១៥ចំណុចនៃតម្រូវការជំនឿលើណាពី ﷺ។ សូមអល់ឡោះទ្រង់ជួយពួកយើងឱ្យមានជំនឿ និងសម្រេចបាននូវកិច្ចការទាំងនេះ។ ហើយសូមទ្រង់ធ្វើឱ្យពួកយើងស្ថិតនៅក្នុងចំណោមអ្នកដែលមានជំនឿលើលោក បានជួយជ្រោមជ្រែងលោក បានលើកតម្កើងលោក និងបានដើរតាមពន្លឺដែលត្រូវបានបញ្ចុះមកជាមួយលោក។ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានជោគជ័យ។
بَارَكَ اللهُ لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ، وَنَفَعَنِيْ وَإِيَّاكُمْ بِمَا فِيهِ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ، أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ فَاسْتَغْفِرُوهُ، إِنَّهُ هُوَ الْغَفُورُ الرَّحِيْمُ.
الخطبة الثانية
ٱلْـحَمْدُ لِلَّهِ وَحْدَهُ، وَٱلصَّلَاةُ وَٱلسَّلَامُ عَلَىٰ مَنْ لَا نَبِيَّ بَعْدَهُ، أَمَّا بَعْدُ، فَٱتَّقُوا ٱللَّهَ عِبَادَ ٱللَّهِ،
ចូរដឹងថា ពិតណាស់ ការសម្រេចនូវការទាមទារទាំងនេះ និងការមានជំនឿលើវា គឺត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការសម្រេចនូវសក្ខីកម្មដែលថា «មូហាំម៉ាត់គឺជាអ្នកនាំសាររបស់អល់ឡោះ»។
ព្រោះថាជំនឿមិនមែនជាការតុបតែងលម្អ ហើយក៏មិនមែនជាការប្រាថ្នាដែរ។ ប៉ុន្តែ (ជំនឿពិតប្រាកដ) គឺជាអ្វីដែលបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងបេះដូង ហើយត្រូវបានបញ្ជាក់ដោយការប្រព្រឹត្ត។