
الخطبة الأولى
បងប្អូនមូស្លីមទាំងឡាយ! សូមកោតខ្លាចអល់ឡោះ និងប្រុងប្រយ័ត្នចំពោះទ្រង់។ សូមគោរពប្រតិបត្តិតាមទ្រង់ និងកុំប្រឆាំងនឹងទ្រង់។ ចូរពួកអ្នកដឹងថា អល់ឡោះដ៏បរិសុទ្ធគឺមានប្រាជ្ញាញាណក្នុងអ្វីដែលទ្រង់កំណត់លើខ្ញុំបម្រើរបស់ទ្រង់ ទាំងល្អ ទាំងអាក្រក់ ទាំងភាពងាយស្រួល និងភាពលំបាក។ ក្នុងចំណោមប្រាជ្ញាញាណទាំងនោះ គឺការសាកល្បងនូវការអត់ធ្មត់របស់ពួកគេលើការធ្វើកិច្ចគោរពប្រតិបត្តិ និងការចៀសវាងពីអំពើបាប។ ដូចគ្នានេះដែរ ការសាកល្បងនូវការអត់ធ្មត់របស់ពួកគេចំពោះអ្វីដែលទ្រង់កំណត់លើពួកគេពីការបាត់បង់ជីវិត ផលដំណាំ និងទ្រព្យសម្បត្តិ។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
ﵟوَنَبۡلُوكُم بِٱلشَّرِّ وَٱلۡخَيۡرِ فِتۡنَةٗۖ وَإِلَيۡنَا تُرۡجَعُونَ ٣٥ﵞ ﵝالأَنبِيَاء : ﵕﵓﵜ
“យើងសាកល្បងអ្នករាល់គ្នាដោយភាពអាក្រក់ និងភាពល្អជាការពិសោធន៍ ហើយពួកយើងនឹងត្រូវត្រឡប់ទៅរកយើងវិញ។”
មានន័យថា យើងសាកល្បងពួកអ្នកដោយភាពស្តុកស្តម្ភ និងភាពក្រីក្រ ភាពថ្លៃថ្នូរ និងភាពអាម៉ាស់ ជីវិត និងសេចក្តីស្លាប់ សុខភាព និងជំងឺ គ្រោះកាច និងភាពមានសុវត្ថិភាព ដើម្បីដឹងថាតើអ្នកណាក្នុងចំណោមពួកអ្នកដែលធ្វើអំពើល្អ ដូច្នេះគេនឹងត្រឡប់ខ្លួនវិញ ហើយសារភាពកំហុស ហើយអ្នកណាដែលបន្តការបំពានរបស់គេ ដោយធ្វេសប្រហែសពីបំណងរបស់អល់ឡោះចំពោះការកំណត់នេះ។
ឱបណ្តាអ្នកដែលមានជំនឿ! វាមិនមែនជារឿងលាក់កំបាំងទេថា ក្នុងចំណោមរឿងដ៏ធំបំផុតដែលអល់ឡោះបានកំណត់លើមនុស្សនាសម័យនេះពីគ្រោះកាច គឺការកើតមានឡើងនូវជំងឺរាតត្បាតកូរ៉ូណា។ ជំងឺរាតត្បាតនេះដែលបណ្តាលឱ្យរាំងស្ទះដល់ផលប្រយោជន៍របស់មនុស្ស និងបណ្តាលឱ្យមានមនុស្សស្លាប់ និងបង្កការខាតបង់ផ្នែកសម្ភារៈ និងមនុស្ស។ ដូច្នេះហើយ មូស្លីមដែលមានការយល់ដឹងគួរតែយកវាជាមេរៀនសម្រាប់ខ្លួនឯង។ ការកំណត់ឱ្យកើតមានជំងឺរាតត្បាតនេះ មិនមែនជាការលេងសើចឡើយ ដាច់ខាតមិនមែនសម្រាប់អល់ឡោះឡើយ។ ប៉ុន្តែទ្រង់បានកំណត់វាឡើងដោយប្រាជ្ញាញាណដ៏ធំធេង ដែលទ្រង់បានរំលឹកជាច្រើនដងនៅក្នុងគម្ពីរគូរអានដ៏ថ្លៃថ្លា គឺការលិចលង់របស់មនុស្សទៅក្នុងអំពើបាប និងការបំពាន។ ដូច្នេះទ្រង់បានប្រញាប់ប្រញាល់បង្ហាញពួកគេនូវគំរូមួយនៃការតបស្នងចំពោះទង្វើរបស់ពួកគេក្នុងលោកិយ សង្ឃឹមថាពួកគេនឹងត្រឡប់ខ្លួនពីទង្វើរបស់ពួកគេ ដែលបានបង្កឱ្យមានអំពើពុករលួយយ៉ាងច្រើន ដូច្នេះស្ថានភាពរបស់ពួកគេនឹងល្អប្រសើរ ហើយកិច្ចការរបស់ពួកគេនឹងត្រឹមត្រូវ។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
ﵟظَهَرَ ٱلۡفَسَادُ فِي ٱلۡبَرِّ وَٱلۡبَحۡرِ بِمَا كَسَبَتۡ أَيۡدِي ٱلنَّاسِ لِيُذِيقَهُم بَعۡضَ ٱلَّذِي عَمِلُواْ لَعَلَّهُمۡ يَرۡجِعُونَ ٤١ﵞ ﵝالرُّوم : ﵑﵔﵜ
“គ្រោះមហន្តរាយបានលេចឡើងនៅលើផែនដី និងផ្ទៃសមុទ្រដោយសារស្នាដៃរបស់មនុស្សបានប្រព្រឹត្ត ដើម្បីទ្រង់ធ្វើឱ្យពួកគេភ្លក់រសជាតិមួយចំណែកនៃអ្វីដែលពួកគេបានធ្វើ។ ក្នុងសង្ឃឹមថាពួកគេនឹងវិលត្រឡប់(កែខ្លួន)។”
និងអល់ឡោះបានមានបន្ទូលថា៖
ﵟوَمَآ أَصَٰبَكُم مِّن مُّصِيبَةٖ فَبِمَا كَسَبَتۡ أَيۡدِيكُمۡ وَيَعۡفُواْ عَن كَثِيرٖ ٣٠ﵞ ﵝالشُّورَى : ﵐﵓﵜ
“ហើយគ្រោះថ្នាក់ដែលកើតឡើងលើពួកអ្នក គឺដោយសារអ្វីដែលដៃរបស់អ្នករាល់គ្នាបានប្រព្រឹត្ត ហើយទ្រង់អភ័យទោសឱ្យជាច្រើន។”
ការកើតមានគ្រោះកាចទូទៅនេះ គឺបណ្តាលមកពីអំពើបាប និងការបំពាននោះ ហើយវាជាអ្វីដែលមើលឃើញ មិនមែនជាការលាក់កំបាំងទេ។ ពិតណាស់ អំពើពុករលួយផ្នែកប្រព័ន្ធផ្សព្វផ្សាយបានរីករាលដាល ហើយសម្លេងនៃតន្ត្រី ការសប្បាយដែលហួសហេតុ និងការចំអកមើលងាយសាសនា និងអ្នកកាន់សាសនាបានលេចធ្លោឡើង សូម្បីតែក្នុងខែរ៉ាម៉ាឌនក៏ដោយ។ ការធ្វើជំនួញជាមួយរីបា(ការប្រាក់) បានក្លាយជារឿងធម្មតា ហើយមិនត្រូវបានគេហៅថាជាអំពើពុករលួយឡើយ។ ការតុបតែងកាយហួសហេតុ និងការលាយឡំរវាងបុរសនិងស្រ្តីបានរីករាលដាលនៅក្នុងកន្លែងធ្វើការ និងទីផ្សារ។ ស្ត្រីបានធ្វេសប្រហែសក្នុងការគ្រងហ៊ីចាប មិនបាច់និយាយពីការស្លៀកពាក់អាបាយ៉ា(អាវធំវែងរលុង)ដែលទាក់ទាញចិត្ត ដូចជាអាវដែលមានចម្លាក់លម្អ និងអាវតឹងៗនោះទេ។ ចំណែកការដេកលក់រំលងពេលវេលាណាំម៉ាស ការបោះបង់ចោលវិហារអ៊ីស្លាម និងការរវល់ជាមួយការទិញលក់រហូតដល់ភ្លេចវិហារវិញនោះ ចូរអ្នករៀបរាប់ចុះ គ្មានដែនកំណត់ឡើយ។ តើបន្ទាប់ពីរឿងទាំងអស់នេះហើយ នៅមានអ្វីគួរឱ្យភ្ញាក់ផ្អើលចំពោះការកើតមានគ្រោះកាចទូទៅទៀតឬ?
ឱខ្ញុំបម្រើរបស់អល់ឡោះ! ពិតប្រាកដណាស់ ក្នុងចំណោមប្រាជ្ញាញាណរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់ក្នុងការកំណត់ជំងឺ និងជំងឺរាតត្បាត គឺដើម្បីឱ្យខ្ញុំបម្រើនៅតែភ្ជាប់ចិត្តរបស់គេនឹងអល់ឡោះជានិច្ច យល់ដឹងថាអ្វីដែលគេកំពុងតែទទួលបានពីនីអ៍ម៉ាត់ (ពរជ័យ) និងភាពស្តុកស្តម្ភ គឺជានៀអ៍ម៉ាត់ពីអល់ឡោះ ដែលអល់ឡោះអាចផ្លាស់ប្តូរនៅពេលណាមួយក៏បាន។ ដូច្នេះខ្ញុំបម្រើនៅតែប្រកាន់ខ្ជាប់នូវបញ្ជារបស់អល់ឡោះ ប្រុងប្រយ័ត្នពីការធ្លាក់ទៅក្នុងអំពើបាប ដើម្បីកុំឱ្យនៀអម៉ាត់ទាំងនោះបាត់បង់ទៅ។ ពិតប្រាកដណាស់ នៀអម៉ាត់ទាំងឡាយបើត្រូវបានគេអរគុណ វានឹងឋិតថេរ ហើយបើត្រូវបានគេបដិសេធ (មិនអរគុណ) វានឹងបាត់បង់។
ក្នុងចំណោមប្រាជ្ញាញាណរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់ក្នុងការកំណត់ជំងឺ និងជំងឺរាតត្បាត គឺដើម្បីរំលឹកដល់អ្នកដែលធ្វេសប្រហែស និងបំពាន រហូតដល់ពួកគេត្រឡប់ទៅរកម្ចាស់របស់ពួកគេវិញ ហើយសារភាពកំហុសចំពោះអ្នកបង្កើតរបស់ពួកគេ និងដឹងថាពួកគេមានម្ចាស់ជាអ្នកឃ្លាំមើល ដែលនឹងដាក់ទោសចំពោះអំពើបាប។ អល់ឡោះបានមានបន្ទូលថា៖
ﵟوَبَلَوۡنَٰهُم بِٱلۡحَسَنَٰتِ وَٱلسَّيِّـَٔاتِ لَعَلَّهُمۡ يَرۡجِعُونَ ١٦٨ﵞ ﵝالأَعۡرَاف : ﵘﵖﵑﵜ
“ហើយយើងបានសាកល្បងពួកគេដោយអំពើល្អ និងអំពើអាក្រក់ សង្ឃឹមថាពួកគេនឹងត្រឡប់ខ្លួន។”
និងទ្រង់បានមានបន្ទូលថា៖
ﵟفَلَوۡلَآ إِذۡ جَآءَهُم بَأۡسُنَا تَضَرَّعُواْﵞ ﵝالأَنۡعَام : ﵓﵔﵜ
“ហេតុអ្វីបានជាពេលការដាក់ទោសរបស់យើងមកដល់ពួកគេ ពួកគេមិនបានអង្វរសុំ (ដោយចិត្តរាបទាប) បែរជា(បដិសេធ)ទៅវិញ”
ក្នុងចំណោមប្រាជ្ញាញាណរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់ក្នុងការកើតមានជំងឺរាតត្បាតនេះ គឺការបង្ហាញនូវភាពរឹងរូសនៃបេះដូងរបស់ជនដែលបំពានមួយចំនួន ដោយសារពួកគេបន្តប្រព្រឹត្តអំពើបាប ហើយស្ហៃតនបានធ្វើឱ្យពួកគេមើលឃើញថាអំពើទាំងនោះល្អ រហូតដល់ពួកគេគិតថាអ្វីដែលពួកគេកំពុងប្រព្រឹត្តគឺល្អ ហើយថាវាមិនមានផលប៉ះពាល់ដល់ការបំផ្លាញលោកិយ និងការកើតមានគ្រោះថ្នាក់ឡើយ។ បន្ទាប់មកអល់ឡោះបានអូសទាញពួកគេដោយការផ្អាកការដាក់ទោស និងការផ្តល់នៀអម៉ាត់(ពរជ័យ) ដល់ពួកគេ ទោះបីជាពួកគេនៅតែបំពាន និងធ្វេសប្រហែសក៏ដោយ រហូតដល់ពួកគេត្រូវបានគេចាប់ផ្តើមដាក់ទោសដោយមិនដឹងខ្លួន។ ទ្រង់ដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
ﵟسَنَسۡتَدۡرِجُهُم مِّنۡ حَيۡثُ لَا يَعۡلَمُونَ ١٨٢ وَأُمۡلِي لَهُمۡۚ إِنَّ كَيۡدِي مَتِينٌ ١٨٣ﵞ ﵝالأَعۡرَاف : ﵒﵘﵑ - ﵓﵘﵑﵜ
“យើងនឹងពន្យារពេលពួកគេបន្តិចម្តងៗដោយពួកគេមិនដឹងខ្លួន។ យើងផ្តល់ពេលវេលាឱ្យពួកគេ។ ពិតណាស់ ល្បិចរបស់យើងរឹងមាំបំផុត។”
និងទ្រង់បានមានបន្ទូលថា៖
ﵟفَلَمَّا نَسُواْ مَا ذُكِّرُواْ بِهِۦ فَتَحۡنَا عَلَيۡهِمۡ أَبۡوَٰبَ كُلِّ شَيۡءٍ حَتَّىٰٓ إِذَا فَرِحُواْ بِمَآ أُوتُوٓاْ أَخَذۡنَٰهُم بَغۡتَةٗ فَإِذَا هُم مُّبۡلِسُونَ ٤٤ﵞ ﵝالأَنۡعَام : ﵔﵔﵜ
“នៅពេលដែលពួកគេបានភ្លេចនូវអ្វីដែលពួកគេត្រូវបានរំលឹកអំពីវា នោះយើងបានបើកទ្វារនៃគ្រប់អ្វីៗទាំងអស់សម្រាប់ពួកគេ រហូតដល់ពេលដែលពួកគេរីករាយនឹងអ្វីដែលត្រូវបានផ្តល់ឱ្យពួកគេ យើងបានចាប់ផ្តើមដាក់ទោសពួកគេភ្លាមៗ ពេលនោះពួកគេក៏អស់សង្ឃឹម។”
និងទ្រង់បានមានបន្ទូលថា៖
ﵟوَلَقَدۡ أَخَذۡنَٰهُم بِٱلۡعَذَابِ فَمَا ٱسۡتَكَانُواْ لِرَبِّهِمۡ وَمَا يَتَضَرَّعُونَ ٧٦ حَتَّىٰٓ إِذَا فَتَحۡنَا عَلَيۡهِم بَابٗا ذَا عَذَابٖ شَدِيدٍ إِذَا هُمۡ فِيهِ مُبۡلِسُونَ ٧٧ﵞ ﵝالمُؤۡمِنُون : ﵖﵗ - ﵗﵗﵜ
“«ហើយពិតប្រាកដណាស់ យើងបានដាក់ទោសពួកគេ ប៉ុន្តែពួកគេមិនបានចុះចូលចំពោះម្ចាស់របស់ពួកគេ ហើយក៏មិនបានអង្វរសុំ(ដោយចិត្តរាបទាប) រហូតដល់ពេលដែលយើងបានបើកទ្វារនៃទារុណកម្មដ៏ខ្លាំងក្លាសម្រាប់ពួកគេ ពេលនោះពួកគេក៏អស់សង្ឃឹម។” មានន័យថា អស់សង្ឃឹមពីក្តីមេត្តារបស់អល់ឡោះ។
ក្នុងចំណោមប្រាជ្ញាញាណរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់ក្នុងការកំណត់ជំងឺ និងជំងឺរាតត្បាត គឺអ្វីដែលទ្រង់បានរៀបចំពីផលបុណ្យសម្រាប់អ្នកណាដែលអត់ធ្មត់ និងស្វែងរកផលបុណ្យ ហើយពេញចិត្តនឹងវា ហើយមិនត្អូញត្អែរ។ លោក ه បានមានប្រសាសន៍ថា៖
> عَجَبًا لِأَمْرِ الْمُؤْمِنِ، إِنَّ أَمْرَهُ كُلَّهُ خَيْرٌ، وَلَيْسَ ذَاكَ لِأَحَدٍ إِلَّا لِلْمُؤْمِنِ، إِنْ أَصَابَتْهُ سَرَّاءُ شَكَرَ فَكَانَ خَيْرًا لَهُ، وَإِنْ أَصَابَتْهُ ضَرَّاءُ صَبَرَ فَكَانَ خَيْرًا لَهُ < [رواه مسلم]
«គួរឱ្យភ្ញាក់ផ្អើលចំពោះកិច្ចការរបស់អ្នកមានជំនឿ! ពិតប្រាកដណាស់ កិច្ចការរបស់គេទាំងអស់គឺល្អ ហើយនេះមិនមែនសម្រាប់អ្នកណាឡើយ ក្រៅពីអ្នកមានជំនឿ។ ប្រសិនបើគេជួបប្រទះនូវភាពងាយស្រួល គេអរគុណ ដូច្នេះវាជាការល្អសម្រាប់គេ។ ហើយប្រសិនបើគេជួបប្រទះនូវភាពលំបាក គេអត់ធ្មត់ ដូច្នេះវាជាការល្អសម្រាប់គេ»
ហើយ អាប៊ូ ហូរ៉យរ៉ោះ ا បានរាយការណ៍ថា អ្នកនាំសាររបស់អល់ឡោះ ﷺ បានមានប្រសាសន៍ថា៖
> مَا يَزَالُ الْبَلَاءُ بِالْمُؤْمِنِ وَالْمُؤْمِنَةِ فِي نَفْسِهِ وَوَلَدِهِ وَمَالِهِ حَتَّى يَلْقَى اللَّهَ وَمَا عَلَيْهِ خَطِيئَةٌ < [رواه الترمذي]
«គ្រោះថ្នាក់តែងតែកើតមានចំពោះបុរស និងស្ត្រីដែលមានជំនឿ នៅក្នុងខ្លួនរបស់គេ នៅក្នុងកូនចៅរបស់គេ និងនៅក្នុងទ្រព្យសម្បត្តិរបស់គេ រហូតដល់គេបានជួបអល់ឡោះដោយគ្មានកំហុសអ្វីឡើយ។»
ក្នុងចំណោមប្រាជ្ញាញាណរបស់អល់ឡោះក្នុងជំងឺរាតត្បាតនេះ គឺការបង្ហាញនូវភាពទន់ខ្សោយ និងភាពអសមត្ថភាពរបស់មនុស្សលោកនៅចំពោះមុខជំងឺរាតត្បាតដ៏តូចនេះ។ ប្រជាជាតិទាំងនេះដែលបានឈានដល់កម្រិតដ៏អស្ចារ្យក្នុងការរីកចម្រើន អរិយធម៌ បច្ចេកវិទ្យា ការរកឃើញ និងការច្នៃប្រឌិត បានឈរស្ងៀមស្ងាត់ ភ្ញាក់ផ្អើល និងអស់សង្ឃឹមនៅចំពោះមុខជំងឺរាតត្បាតដ៏តូចនេះ។ តើមានប៉ុន្មានប្រទេសដែលបាននិយាយថា (តើអ្នកណាខ្លាំងជាងយើង?) តែបែរជាភាពខ្លាំងរបស់ពួកគេត្រូវបាក់បែកដោយសារជំងឺរាតត្បាតនេះ ហើយពួកគេបានរវល់នឹងខ្លួនឯង ជាជាងរវល់នឹងអ្នកដទៃ។ អល់ឡោះបានមានបន្ទូលពិតថា៖
ﵟوَلَا يَزَالُ ٱلَّذِينَ كَفَرُواْ تُصِيبُهُم بِمَا صَنَعُواْ قَارِعَةٌ أَوۡ تَحُلُّ قَرِيبٗا مِّن دَارِهِمۡ حَتَّىٰ يَأۡتِيَ وَعۡدُ ٱللَّهِۚ إِنَّ ٱللَّهَ لَا يُخۡلِفُ ٱلۡمِيعَادَ ٣١ﵞ ﵝالرَّعۡد : ﵑﵓﵜ
“ហើយបណ្តាអ្នកដែលមិនមានជំនឿ នឹងនៅតែរងគ្រោះដោយគ្រោះមហន្តរាយដោយសារតែទង្វើរបស់ពួកគេ ឬវានឹងកើតមាននៅជិតផ្ទះរបស់ពួកគេ រហូតដល់ការសន្យារបស់អល់ឡោះបានមកដល់។ ពិតប្រាកដណាស់ អល់ឡោះមិនដែលបំពានការសន្យាឡើយ។”
ហើយទ្រង់បានមានបន្ទូលថា៖
ﵟفَكُلًّا أَخَذۡنَا بِذَنۢبِهِۦۖ فَمِنۡهُم مَّنۡ أَرۡسَلۡنَا عَلَيۡهِ حَاصِبٗا وَمِنۡهُم مَّنۡ أَخَذَتۡهُ ٱلصَّيۡحَةُ وَمِنۡهُم مَّنۡ خَسَفۡنَا بِهِ ٱلۡأَرۡضَ وَمِنۡهُم مَّنۡ أَغۡرَقۡنَاۚ وَمَا كَانَ ٱللَّهُ لِيَظۡلِمَهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ٤٠ﵞ ﵝالعَنكَبُوت : ﵐﵔﵜ
“ដូច្នេះ យើងបានចាប់យកពួកគេម្នាក់ៗដោយសារតែអំពើបាបរបស់គេ។ ក្នុងចំណោមពួកគេមានអ្នកដែលយើងបានបញ្ជូនព្យុះថ្មមកលើគេ ហើយក្នុងចំណោមពួកគេមានអ្នកដែលការស្រែក(ដ៏ខ្លាំង)បានចាប់យកគេ ហើយក្នុងចំណោមពួកគេមានអ្នកដែលយើងបានបំបាក់ផែនដីឱ្យលិច(ជាមួយគេ) ហើយក្នុងចំណោមពួកគេមានអ្នកដែលយើងបានធ្វើឲ្យលង់ទឹកស្លាប់។ ហើយអល់ឡោះមិនមែនជាអ្នកដែលបំពានពួកគេឡើយ ប៉ុន្តែពួកគេជាអ្នកដែលបំពានខ្លួនឯង។”
ហើយទ្រង់បានមានបន្ទូលថា៖
ﵟوَكَمۡ أَهۡلَكۡنَا مِن قَرۡيَةِۭ بَطِرَتۡ مَعِيشَتَهَاﵞ ﵝالقَصَص : ﵘﵕﵜ
“តើមានប៉ុន្មានភូមិដែលយើងបានបំផ្លាញ ដែលបានប្រព្រឹត្តហួសហេតុក្នុងជីវភាពរស់នៅរបស់ពួកគេ”
អ្វីដែលគួរឱ្យឆ្ងល់នោះគឺថា មនុស្សមួយចំនួនបានសន្មតថាអ្វីដែលបានកើតមានលើប្រជាជាតិ ពីជំងឺរាតត្បាត គឺបណ្តាលមកពីមូលហេតុរូបធាតុសុទ្ធសាធ ដូចជាការធ្វេសប្រហែសក្នុងការការពារខ្លួនដោយថ្នាំអង់ទីប៊ីយ៉ូទិក ឬការធ្វេសប្រហែសក្នុងការរារាំងជំងឺរាតត្បាតនៅកន្លែងកើតហេតុដំបូងរបស់វា និងមូលហេតុផ្សេងៗទៀតដែលត្រូវបាននិយាយដដែលៗដោយអ្នកដែលមិនជឿលើការកំណត់របស់អល់ឡោះ។ ហើយនេះពិតជាការគិតបែបវត្ថុនិយមដែលមានកម្រិតខ្លី ហើយជាភស្តុតាងនៃចំណេះដឹង និងជំនឿតិចតួច។ មានតែអល់ឡោះមួយគត់ដែលបានកំណត់ឱ្យជំងឺរាតត្បាតនេះកើតឡើង ហើយមានតែទ្រង់មួយគត់ដែលនៅក្នុងកណ្តាប់ដៃរបស់ទ្រង់អាចដកវាចេញបាន។ តើពួកគេមិនបានឮពាក្យរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់ទេឬ?
ﵟأَفَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا بَيَٰتٗا وَهُمۡ نَآئِمُونَ ٩٧ أَوَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا ضُحٗى وَهُمۡ يَلۡعَبُونَ ٩٨ أَفَأَمِنُواْ مَكۡرَ ٱللَّهِۚ فَلَا يَأۡمَنُ مَكۡرَ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡخَٰسِرُونَ ٩٩ﵞ ﵝالأَعۡرَاف : ﵗﵙ - ﵙﵙﵜ
“តើអ្នកស្រុកនៃទីក្រុងទាំងនោះមានអារម្មណ៍សុវត្ថិភាពទេថា ទារុណកម្មរបស់យើងនឹងមកដល់ពួកគេនៅពេលយប់ ខណៈដែលពួកគេកំពុងដេកលក់? ឬតើអ្នកស្រុកនៃទីក្រុងទាំងនោះមានអារម្មណ៍សុវត្ថិភាពទេថា ទារុណកម្មរបស់យើងនឹងមកដល់ពួកគេនៅពេលថ្ងៃ ខណៈដែលពួកគេកំពុងលេងសប្បាយ? តើពួកគេមានអារម្មណ៍សុវត្ថិភាពចំពោះឧបាយកលរបស់អល់ឡោះទេ? គ្មាននរណាម្នាក់មានអារម្មណ៍សុវត្ថិភាពចំពោះឧបាយកលរបស់អល់ឡោះឡើយ ក្រៅពីបណ្តាអ្នកដែលខាតបង់។”
ហើយទ្រង់បានមានបន្ទូលថា៖
ﵟقُلۡ هُوَ ٱلۡقَادِرُ عَلَىٰٓ أَن يَبۡعَثَ عَلَيۡكُمۡ عَذَابٗا مِّن فَوۡقِكُمۡ أَوۡ مِن تَحۡتِ أَرۡجُلِكُمۡ أَوۡ يَلۡبِسَكُمۡ شِيَعٗا وَيُذِيقَ بَعۡضَكُم بَأۡسَ بَعۡضٍۗ ٱنظُرۡ كَيۡفَ نُصَرِّفُ ٱلۡأٓيَٰتِ لَعَلَّهُمۡ يَفۡقَهُونَ ٦٥ﵞ ﵝالأَنۡعَام : ﵕﵖﵜ
“ចូរអ្នក(មូហាំម៉ាត់) ពោលថា៖ ទ្រង់គឺជាអ្នកដែលមានសមត្ថភាពបញ្ជូនទារុណកម្មមកលើពួកអ្នកពីលើ(មេឃ) ឬពីក្រោមជើងរបស់ពួកអ្នក ឬបំបែកពួកអ្នកជាក្រុមៗ ហើយឱ្យពួកអ្នកភ្លក់នូវទារុណកម្មពីគ្នាទៅវិញទៅមក។ ចូរអ្នកមើលចុះ តើយើងបកស្រាយភស្តុតាងផ្សេងៗគ្នាយ៉ាងដូចម្តេចខ្លះ សង្ឃឹមថាពួកគេនឹងយល់។”
ក្នុងចំណោមប្រាជ្ញាញាណរបស់អល់ឡោះក្នុងជំងឺរាតត្បាតនេះ គឺការបង្ហាញនូវផលប្រយោជន៍ដ៏ធំធេងក្នុងការរក្សាបាននូវសុវត្ថិភាពសម្រាប់អ្នកដែលអល់ឡោះបានសង្គ្រោះពីជំងឺរាតត្បាតនេះ ដោយសារការស្តាប់បង្គាប់អ្នកដឹកនាំកិច្ចការរបស់មូស្លីម និងការរួបរួមពាក្យសំដី និងការឯកភាពគ្នានៅក្នុងជួរ និងភាពរឹងមាំរវាងអ្នកដឹកនាំ និងប្រជាជន ក្នុងការស្នាក់នៅក្នុងផ្ទះ ការហាមឃាត់ការធ្វើដំណើរ និងការអនុវត្តវិធានការការពារ និងការណែនាំសុខភាពដើម្បីចៀសវាងការឆ្លងជំងឺរាតត្បាតនេះ។។
ឱខ្ញុំបម្រើរបស់អល់ឡោះអើយ! ចូរពួកអ្នកខ្លាចអល់ឡោះ ហើយចូរពួកអ្នកប្រុងប្រយ័ត្នចំពោះទ្រង់ទាំងទីសម្ងាត់ និងទីចំហរ ហើយចូរប្រយ័ត្ន ប្រយ័ត្នចំពោះការធ្វេសប្រហែសចំពោះទ្រង់ និងការបន្តធ្វើបាបកម្មចំពោះទ្រង់។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖៖
ﵟوَٱعۡلَمُوٓاْ أَنَّ ٱللَّهَ يَعۡلَمُ مَا فِيٓ أَنفُسِكُمۡ فَٱحۡذَرُوهُﵞ ﵝالبَقَرَةِ : ﵕﵓﵒﵜ
“ហើយចូរពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ជ្រាបនូវអ្វីដែលមាននៅក្នុងខ្លួនពួកអ្នក ដូច្នេះចូរពួកអ្នកប្រយ័ត្នចំពោះទ្រង់។”
អ្នកដែលបានកំណត់ឱ្យអ្នកដែលនៅជុំវិញយើងរងគ្រោះដោយជំងឺរាតត្បាតនេះ មានសមត្ថភាពក្នុងការធ្វើឱ្យយើងរងគ្រោះវាបានដែរ។ ដូច្នេះចូរពួកអ្នកសារភាពទោសដោយស្មោះត្រង់(តាវបះណាសូហា) ពីបាបកម្មនិងកំហុសទាំងអស់។ វាគឺជាគន្លឹះក្នុងការរួចផុតពីគ្រោះភ័យទូទៅនេះ ដូចដែលអូម៉ារ ا បានធ្វើនៅពេលដែលប្រជាជនជួបគ្រោះរាំងស្ងួតក្នុងឆ្នាំអាល់-រ៉ូម៉ាដះ ហើយគាត់បាននាំប្រជាជនចេញទៅសុំទឹកភ្លៀង រួចគាត់បានអង្វរថា៖
> اللَّهُمَّ مَا نَزَلَ بَلاءٌ إِلاَّ بِذَنْبٍ، وَلَمْ يُكْشَفْ إِلاَّ بِتَوْبَةٍ، وَهَذِهِ أَيْدِينَا إِلَيْكَ بِالذُّنُوبِ، وَنَوَاصِينَا إِلَيْكَ بِالتَّوْبَةِ <
«ឱអល់ឡោះជាម្ចាស់! គ្មានគ្រោះភ័យណាមួយបានធ្លាក់ចុះមកឡើយ លើកលែងតែដោយសារបាបកម្មទេ ហើយវានឹងមិនត្រូវបានដកចេញឡើយ លើកលែងតែដោយការសារភាពទោសទេ។ នេះជាដៃរបស់ពួកយើងលាតទៅរកទ្រង់ជាមួយបាបកម្ម ហើយថ្ងាសរបស់ពួកយើង(បង្ហាញពីការចុះចូល) លាតទៅរកទ្រង់ជាមួយការសារភាពទោស។»
بَارَكَ اللهُ لِي وَلَكُمْ فِي القُرْآنِ العَظِيمِ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الآيَاتِ وَالذِّكْرِ الحَكِيمِ. أَقُولُ قَوْلِي هَذَا، وَأَسْتَغْفِرُ اللهَ لِي وَلَكُمْ مِنْ كُلِّ ذَنْبٍ، فَاسْتَغْفِرُوهُ، إِنَّهُ كَانَ لِلتَّوَّابِينَ غَفُورًا.
الخطبة الثانية
الحَمْدُ لِلَّهِ وَكَفَى، وَسَلامٌ عَلَى عِبَادِهِ الَّذِينَ اصْطَفَى، أَمَّا بَعْدُ ،
មូលហេតុសំខាន់ៗនៃការការពារពីជំងឺ
ឱបងប្អូនម៉ូស្លីមទាំងឡាយ! ពិតប្រាកដណាស់ មូលហេតុសំខាន់បំផុតមួយចំនួនក្នុងការបង្ការពីជំងឺរាតត្បាតកូរ៉ូណា ឬអំពើអាក្រក់ និងគ្រោះថ្នាក់ផ្សេងៗទៀត មានប្រាំមួយចំណុច៖
ទី១៖ ការពឹងផ្អែកលើអល់ឡោះដែលជាការដាក់បេះដូងពឹងផ្អែកលើទ្រង់ ជាមួយនឹងការខិតខំប្រឹងប្រែងតាមមធ្យោបាយជាក់ស្តែងក្នុងការបង្ការពីអំពើអាក្រក់។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
ﵟوَمَن يَتَوَكَّلۡ عَلَى ٱللَّهِ فَهُوَ حَسۡبُهُۥٓﵞ ﵝالطَّلَاق : ﵓﵜ
“អ្នកណាពឹងផ្អែកលើអល់ឡោះ នោះទ្រង់គ្រប់គ្រាន់សម្រាប់គាត់”
ទី២៖ ការដឹងថាវត្តមាននៃគ្រោះភ័យនេះ ឬផ្សេងទៀត ហើយការរងគ្រោះដោយវា ឬការរួចផុតពីវា គឺសុទ្ធតែដោយការកំណត់របស់អល់ឡោះដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះ។ ប្រសិនបើមនុស្សម្នាក់បានខិតខំប្រឹងប្រែងតាមមធ្យោបាយជាក់ស្តែង និងផ្លូវចិត្តទាំងអស់ហើយក៏ដោយ ប្រសិនបើអល់ឡោះបានកំណត់ឱ្យគាត់រងគ្រោះដោយគ្រោះភ័យ នោះវានឹងកើតឡើងចំពោះគាត់។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
ﵟوَإِن يَمۡسَسۡكَ ٱللَّهُ بِضُرّٖ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَۖ وَإِن يَمۡسَسۡكَ بِخَيۡرٖ فَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ١٧ﵞ ﵝالأَنۡعَام : ﵗﵑﵜ
“ហើយប្រសិនបើអល់ឡោះធ្វើឱ្យអ្នកជួបទុក្ខលំបាក នោះគ្មានអ្នកណាអាចដកចេញវាបានឡើយ ក្រៅពីទ្រង់ ហើយប្រសិនបើទ្រង់ធ្វើឱ្យអ្នកជួបសេចក្តីល្អ នោះទ្រង់មានអានុភាពលើអ្វីៗទាំងអស់។”
ទី៣៖ ការឧស្សាហ៍គោរពសក្ការៈ អល់ឡោះដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
ﵟأَلَيۡسَ ٱللَّهُ بِكَافٍ عَبۡدَهُۥﵞ ﵝالزُّمَر : ﵖﵓﵜ
“តើអល់ឡោះមិនគ្រប់គ្រាន់សម្រាប់ខ្ញុំបម្រើរបស់ទ្រង់ទេឬ?”
នៅក្នុងខគម្ពីរនេះ អល់ឡោះបានភ្ជាប់ការគ្រប់គ្រាន់របស់ទ្រង់សម្រាប់ខ្ញុំបម្រើរបស់ទ្រង់ពីអំពើអាក្រក់ ទៅនឹងភាពជាខ្ញុំបម្រើរបស់គាត់។ ដូច្នេះអ្នកណាដែលឧស្សាហ៍គោរពសក្ការៈ គាត់ពិតជាសមនឹងទទួលបានការគ្រប់គ្រាន់បន្ថែមទៀតពីអំពើអាក្រក់ និងគ្រោះថ្នាក់។
ទី៤៖ ការឧស្សាហ៍សូត្រសាឡាវ៉ាតលើព្យាការី ه ភស្តុតាងសម្រាប់រឿងនេះគឺថា កាអាប់ ا បានប្រាប់ព្យាការី ه ថាគាត់នឹងឧស្សាហ៍សូត្រសាឡាវ៉ាតលើលោក រហូតដល់គាត់ធ្វើឱ្យវាជាភាគច្រើននៃការបួងសួងរបស់គាត់។ ពេលនោះព្យាការីបានមានប្រសាសន៍ទៅគាត់ថា៖
> إِذَاً تُكْفَى هَمَّكَ، وَيُغْفَرُ ذَنْبُكَ <
«ពេលនោះ ទុក្ខព្រួយរបស់អ្នកនឹងត្រូវបានដោះស្រាយ ហើយអំពើបាបរបស់អ្នកនឹងត្រូវបានអភ័យទោស។»
ទី៥៖ ការសឡាតឌូហា (បួនរ៉ាកអាត់): នេះគឺជាវិធីមួយដើម្បីអល់ឡោះគ្រប់គ្រាន់សម្រាប់ខ្ញុំបម្រើរបស់ទ្រង់ពីអំពើអាក្រក់ ដោយសឡាតបួនរ៉ាកអាត់នៅក្នុងឌូហា(ពេលថ្ងៃរះ)។ ភស្តុតាងគឺពាក្យសម្ដីរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់នៅក្នុង ហាឌីសគុតស៊ី៖
> يَا ابْنَ آدَمَ، ارْكَعْ لِي أَرْبَعَ رَكَعَاتٍ مِنْ أَوَّلِ النَّهَارِ أَكْفِكَ آخِرَهُ < [رواه أحمد والترمذي]
«ឱកូនចៅអាដាំ! ចូរអ្នកឱនក្បាល(សឡាត) បួនរ៉ាកអាត់សម្រាប់យើងនៅដើមថ្ងៃ នោះយើងនឹងគ្រប់គ្រាន់សម្រាប់អ្នកនៅចុងថ្ងៃ។ ពោលគឺ យើងនឹងគ្រប់គ្រាន់សម្រាប់អ្នកពីគ្រោះមហន្តរាយនិងឧប្បត្តិហេតុអាក្រក់នៅចុងថ្ងៃ។
ទី៦៖ ការរក្សា ហ្សីកៀរ(ការរំលឹកអល់ឡោះ) នៅពេលព្រឹកនិងពេលល្ងាច: នេះគឺជាមូលហេតុដ៏ធំបំផុតមួយសម្រាប់អល់ឡោះក្នុងការគ្រប់គ្រាន់សម្រាប់ខ្ញុំបម្រើរបស់ទ្រង់ពីអំពើអាក្រក់និងគ្រោះមហន្តរាយ។ ក្នុងចំណោមហ្សីកៀរទាំងនោះមាន៖
ការសូត្រស៊ូរ៉ោះអាល-អ៊ិខឡាស និងមូអាវ្វីហ្សាតៃន(សូរ៉ោះ អាល់ហ្វាឡឹក សូរ៉ោះ អាន់ណាស) ៣ដងពេលព្រឹក និងល្ងាច។ ភស្តុតាងគឺពាក្យរបស់ណាពី ﷺ ទៅកាន់អាប់ឌុលឡោះ ប៊ិន ខុប៉ៃប ប៊ិន អាឌី ا៖
> قُلْ هُوَ اللَّهُ أَحَدٌ وَالْمُعَوِّذَتَيْنِ حِينَ تُمْسِي وَتُصْبِحُ ثَلَاثَ مَرَّاتٍ تَكْفِيكَ مِنْ كُلِّ شَيْءٍ < [رواه الترمذي]
«ចូរសូត្រស៊ូរ៉ោះក៊ុលហូវ៉ាលឡោហុអាហាដ និងមូអាវ្វីហ្សាតៃន ពេលល្ងាចនិងព្រឹក៣ដង វានឹងគ្រប់គ្រាន់សម្រាប់អ្នកពីគ្រប់យ៉ាង។»
ក្នុងចំណោមទូអា អាប់ឌុលឡោះ ប៊ិន អ៊ូម៉ារ ا បានរាយការណ៍ថា ព្យាការី ﷺ មិនដែលចោលទូអាទាំងនេះពេលព្រឹកនិងល្ងាចទេ៖
> اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ فِي الدُّنْيَا وَالْآخِرَةِ، اللَّهُمَّ إِنِّي أَسْأَلُكَ الْعَفْوَ وَالْعَافِيَةَ فِي دِينِي وَدُنْيَايَ وَأَهْلِي وَمَالِي، اللَّهُمَّ اسْتُرْ عَوْرَاتِي، وَآمِنْ رَوْعَاتِي، اللَّهُمَّ احْفَظْنِي مِنْ بَيْنِ يَدَيَّ وَمِنْ خَلْفِي، وَعَنْ يَمِينِي وَعَنْ شِمَالِي وَمِنْ فَوْقِي، وَأَعُوذُ بِعَظَمَتِكَ أَنْ أُغْتَالَ مِنْ تَحْتِي < [روه أبو داود]
«ឱអល់ឡោះអើយ! ពិតប្រាកដណាស់ ខ្ញុំសូមទ្រង់នូវការអភ័យទោសនិងសុខភាព (សុខុមាលភាព) នៅក្នុងលោកិយនេះនិងលោកបរលោក។ ឱអល់ឡោះអើយ! ពិតប្រាកដណាស់ ខ្ញុំសូមទ្រង់នូវការអភ័យទោសនិងសុខភាព (សុខុមាលភាព) នៅក្នុងសាសនារបស់ខ្ញុំ នៅក្នុងលោកិយរបស់ខ្ញុំ នៅក្នុងគ្រួសាររបស់ខ្ញុំ និងនៅក្នុងទ្រព្យសម្បត្តិរបស់ខ្ញុំ។ ឱអល់ឡោះអើយ! សូមទ្រង់បិទបាំងភាពអាក្រក់របស់ខ្ញុំ ហើយសូមទ្រង់ធ្វើឱ្យខ្ញុំមានសុវត្ថិភាពពីការភ័យខ្លាចរបស់ខ្ញុំ។ ឱអល់ឡោះអើយ! សូមទ្រង់ការពារខ្ញុំពីមុខខ្ញុំ ពីក្រោយខ្ញុំ ពីខាងស្តាំខ្ញុំ ពីខាងឆ្វេងខ្ញុំ និងពីខាងលើខ្ញុំ។ ហើយខ្ញុំសូមជ្រកកោនជាមួយនឹងភាពអស្ចារ្យរបស់ទ្រង់ពីការត្រូវបានសម្លាប់ពីក្រោមខ្ញុំ»
ក្នុងចំណោមហ្សីកៀរពេលល្ងាចផ្សេងទៀត គឺការសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល-បាករ៉ោះនៅពេលចូលពេលល្ងាច។ ណាពី ﷺ បានមានប្រសាសន៍ថា៖
> مَنْ قَرَأَ بِالْآيَتَيْنِ مِنْ آخِرِ سُورَةِ الْبَقَرَةِ فِي لَيْلَةٍ كَفَتَاهُ < [رواه البخاري ومسلم]
«អ្នកណាបានសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល-បាការ៉ោះនៅពេលយប់ វានឹងគ្រប់គ្រាន់សម្រាប់គាត់។»
ក្នុងចំណោមហ្សីកៀរដែលការពារមូស្លីមនៅពេលចេញពីផ្ទះ គឺទូអាពេលចេញពីផ្ទះ។ អាណាស ا បានរាយការណ៍ថា ព្យាការី ﷺ បានមានប្រសាសន៍ថា៖
> مَنْ قَالَ - يَعْنِي إِذَا خَرَجَ مِنْ بَيْتِهِ - بِسْمِ اللَّهِ تَوَكَّلْتُ عَلَى اللَّهِ وَلَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ، يُقَالُ لَهُ: هُدِيتَ وَكُفِيتَ وَوُقِيتَ، وَتَنَحَّى عَنْهُ الشَّيْطَانُ < [رواه أبو داود والترمذي]
«អ្នកណាដែលសូត្រនៅពេលចេញពីផ្ទះរបស់គេថា៖ "ខ្ញុំចាប់ផ្ដើមដោយព្រះនាមអល់ឡោះ, ខ្ញុំទុកចិត្តលើអល់ឡោះ, ហើយគ្មានអំណាចនិងកម្លាំងណាមួយក្រៅពីអល់ឡោះឡើយ។" ពេលនោះ គេនឹងត្រូវបានគេនិយាយថា៖ អ្នកត្រូវបានណែនាំ, អ្នកត្រូវបានគ្រប់គ្រាន់, ហើយអ្នកត្រូវបានការពារ។ ហើយស្ហៃតននឹងគេចចេញពីគេ។ ហើយស្ហៃតនមួយទៀតនឹងនិយាយទៅកាន់ស្ហៃតនមួយទៀតថា៖ តើអ្នកអាចធ្វើអ្វីចំពោះបុរសម្នាក់ដែលត្រូវបានណែនាំ ត្រូវបានគ្រប់គ្រាន់ និងត្រូវបានការពារ?
ក្នុងចំណោមហ្សីកៀរគឺ ការសុំអល់ឡោះនូវសុខភាពជានិច្ច។ ពី អាប៊ូ បាការ អាស្សិកទីក ا ថា ព្យាការីបានប្រសាសន៍ថា៖
> سَلُوا اللَّهَ الْعَفْوَ وَالْعَافِيَةَ، فَإِنَّ أَحَدًا لَمْ يُعْطَ بَعْدَ الْيَقِينِ خَيْرًا مِنَ الْعَافِيَةِ. <
«ចូរពួកអ្នកសុំអល់ឡោះនូវការអភ័យទោស និងសុខភាព(សុខុមាលភាព)។ ដ្បិតគ្មាននរណាម្នាក់ត្រូវបានផ្ដល់នូវអ្វីដែលប្រសើរជាងសុខភាព បន្ទាប់ពីជំនឿរឹងមាំនោះទេ។»
ហើយការបួងសួងរបស់ព្យាការី ه គឺនៅពេលគាត់ទូអាគូណូត គាត់បានពោលថា៖
> اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ، وَتَحَوُّلِ عَافِيَتِكَ، وَفُجَاءَةِ نِقْمَتِكَ، وَجَمِيعِ سَخَطِكَ. <
«ឱអល់ឡោះ! ពិតប្រាកដណាស់ ខ្ញុំសូមជ្រកកោនជាមួយទ្រង់ពីការបាត់បង់នៀអម៉ះរបស់ទ្រង់, ពីការផ្លាស់ប្ដូរសុខភាព (សុខុមាលភាព) របស់ទ្រង់, ពីការមកដល់ភ្លាមៗនៃការដាក់ទណ្ឌកម្មរបស់ទ្រង់, និងពីការខឹងសម្បារទាំងអស់របស់ទ្រង់»
ក្នុងចំណោមហ្សីកៀរផងដែរគឺ ការសុំជ្រកកោនពីជំងឺ។ ពីអាណាស ا ថា ព្យាការី ه ធ្លាប់បានពោលថា៖
> اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الْبَرَصِ وَالْجُنُونِ وَالْجُذَامِ وَمِنْ سَيِّئِ الْأَسْقَامِ < [رواه أبو داود]
«ឱអល់ឡោះ! ខ្ញុំសូមជ្រកកោនជាមួយទ្រង់ពីជំងឺប្រមេះ, ពីភាពឆ្កួត, ពីជំងឺឃ្លង់, និងពីជំងឺអាក្រក់ទាំងឡាយ។»
(ជំងឺឃ្លង់ គឺជាជំងឺដែលកើតមានលើមនុស្សនៅតាមចុងដៃជើងរហូតដល់វាស៊ីពេញខ្លួន។)
ជាច្រើនទៀតដែលបានរៀបរាប់អំពីការគ្រប់គ្រាន់ពីអំពើអាក្រក់ ត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅហ្សីកៀរដូចជា៖
សៀវភៅ "អាល-កាលីម អាត-តយ្យិប" របស់អ៊ីបនូ តៃមីយ៉ះ
សៀវភៅ "អាល-អាហ្សការ" របស់អាន-ណាវ៉ាវី
សៀវភៅ "ហ៊ិសនុល មូស្លីម" របស់អាល-កោះតនី
និងសៀវភៅផ្សេងទៀត។